-
អាជីវកម្មសូន្យរូបពីដីឥដ្ឋនៅខេត្តសៀមរាប ទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ដែលជាវទុកធ្វើជាវត្ថុអនុស្សាវរីយ៍ និងរបស់ប្រើប្រាស់ផ្សេងៗ (មានវីដេអូ)

-
ក្រុមហ៊ុន ByteDance ប្រកាសទិញហ៊ុនពីអតីត និងបុគ្គលិកវិញ ក្រោយផែនការចេញលក់ IPO បរាជ័យ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន បាយដាន (ByteDance) ដែលជាម្ចាស់កម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បី TikTok បានប្រកាសចាប់ផ្ដើមប្រមូលទិញហ៊ុនវិញពីអតីត និងបុគ្គលិករបស់ក្រុមហ៊ុន ក្រោយផែនការចេញលក់ IPO ឬចូលផ្សារហ៊ុនត្រូវបានបោះបង់ចោល ។ តាមរយៈសារអេឡិចត្រូនិច (email) ដែលផ្ញើទៅកាន់អតីត និងបុគ្គលិកក្នុងសប្តាហ៍នេះ ក្រុមហ៊ុន បាយដាន បានបញ្ជាក់ថា ខ្លួននឹងទិញហ៊ុនមកវិញចាប់ពីថ្ងៃទី២០ ខែមិថុនាខាងមុខ ជាមួយតម្លៃ១២៦ដុល្លារក្នុងមួយហ៊ុនសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ចំណែកសម្រាប់អតីតបុគ្គលិកគឺតម្លៃ១០០.៨០ដុល្លារក្នុងមួយហ៊ុន ខណៈដែលតម្លៃដើមដែល បាយដាន បានលក់ចេញអោយបុគ្គលិកមានចំនួន៦០ដុល្លារក្នុងមួយហ៊ុន ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បាយដាន ត្រូវបានគេដឹងថា គ្រោងនឹងដាក់កម្មវិធី Douyin ចូលក្នុងផ្សារហ៊ុនហុងកុង ប៉ុន្តែក្រោយមកស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានដកខ្លួនវិញ ហើយបើតាមប្រភពជាច្រើនបានអះអាងថា អាចនឹងជាប់ពាក់ព័ន្ធករណីរឹងបណ្ដឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលចិន ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Facebook និង Instagram គ្រោងដាក់អោយប្រើមុខងារថ្មីមួយ ដែលនឹងអនុញ្ញាតអោយអ្នកប្រើអាចបិទបាំងចំនួន “Like” បាន (មានវីដេអូ)

Video: https://fb.watch/5Mn4YTf-kP/ អាមេរិក៖ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook និង Instagram នឹងអាចមានជម្រើសក្នុងការបិទបាំងចំនួន “Like” នៅពេលពួកគេបង្ហោះរូបភាព និងវីដេអូទៅក្នុងគណនីយរបស់ខ្លួន ។ ប្រភពបានអោយដឹងថា កម្មវិធី Instagram គ្រោងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយ ដោយអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការបិទបាំងចំនួន Like នៅលើផុសនីមួយៗ ដោយមុខងារថ្មីនេះ ត្រូវបាន Instagram បញ្ជាក់ថា អាចនឹងដាក់ឱ្យប្រើនៅលើ Instagram និង Facebook នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុននេះទៀត ។ សូមបញ្ជាក់ថា អ្នកប្រើកម្មវិធី Instagram នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការបិទបាំងនូវចំនួន Like គ្រប់ផុសរបស់គេបាន ដែលការធ្វើបែបនេះ គឺដើម្បីកុំឱ្យអ្នកប្រើប្រាស់មួយចំនួនអន់ចិត្តនៅពេលដែលការបង្ហោះរបស់ខ្លួនមាន Like តិច និងមួយទៀតគឺដើម្បីលាក់បាំង Like បើសិនជាពួកគេចង់ធ្វើវា ៕ ប្រភព៖ Businesstoday
-
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានទឹកប្រាក់ជាង៦៣៣លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)

Video: https://fb.watch/5Mm_yGCtTP/ ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានអោយដឹងថា នៅត្រីមាសដំបូងដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានទឹកប្រាក់ជាង៦៣៣លានដុល្លារ ដែលកើនឡើងជិត៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនមានតម្លៃ សរុប៦៣៣,១២លានដុល្លារ កើន៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានតម្លៃ៥៨៧,៤៦លានដុល្លារ ។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃ៤៨៩,៦២លានដុល្លារ កើនឡើង២,៩ភាគរយ ពីទឹកប្រាក់៤៧៥,៧៦លានដុល្លារ និងការនាំចូលពីជប៉ុន មាន ទឹកប្រាក់១៤៣,៥លានដុល្លារ កើនឡើង២៨,៥ភាគរយ ពីចំនួន១១១,៧១លានដុល្លារ ។ ការមិនធ្លាក់ចុះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដោយសារភាពល្អប្រសើរ នៃទំនាក់ទំនងការទូត ភាពសម្បូរបែបនៃកម្លាំងពលកម្ម និង សមត្ថភាពផលិតរបស់ប្រទេសទាំងពីរ ។ ផលិតផល ដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពីជប៉ុនមានដូចជា គ្រឿងម៉ាស៊ីន និង ផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។ សូមរំលឹកថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានទឹកប្រាក់២.១០១,៧៨ លានដុល្លារ ធ្លាក់ចុះ៨,៣៥ភាគរយ…
-
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣

-
ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi កើនឡើង៥៥ភាគរយ (មានវីដេអូ)

ចិន៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី ខប (Xiaomi Corp) បានកើនឡើង៥៥ភាគរយ លើសពីការរំពឹងទុករបស់អ្នកវិភាគ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនមួយនេះ បានដណ្តើមចំណែទីផ្សារពីក្រុមហ៊ុន ហូវៃ (Huawei) ។ កន្លងមកក្រុមអ្នកវិភាគបានរំពឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី មានចំនួនត្រឹមតែ៧៤,៥ពាន់លានយ័នប៉ុណ្ណោ នេះបើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ រីហ្វីនីធីវ ។ តែជាក់ស្តែងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់៧៦,៨៨ពាន់លានយ័ន ឬស្មើនឹង១២ពាន់លានដុល្លារក្នុងត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនាដើមឆ្នាំ២០២១នេះ កើនឡើងពី៤៩,៧០ពាន់លានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ជាមួយគ្នានេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ស៊ែវមី បានកើនឡើង១៦៤ភាគរយ ដល់ទឹកប្រាក់ចំនួន៦,១ពាន់លានយ័ន បើធៀបនឹងការប៉ាន់ស្មានទីផ្សារមានត្រឹមតែ៣,៩៧ពាន់លានយ័ន ។ បើទោះបីជាកើនឡើងប្រាក់ចំណូលក៏ពិតមែន ក៏ក្រុមហ៊ុន ស៊ែវមី និងបណ្តាក្រុមហ៊ុនអេឡិចត្រូនិចដទៃទៀតនៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារតែកង្វះខាតបន្ទះឈីបនៅទូទាំងសកលលោក ៕ ប្រភព៖ Reuters
-
ទីបំផុត! ក្រុមហ៊ុន Amazon ចាយប្រាក់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនស្ទូឌីយោផលិតភាពយន្ត MGM ជាផ្លូវការ (មានវីដេអូ)

អាមេរិក៖ ទីបំផុត ក្រុមហ៊ុន អាម៉ាហ្សូន បានសម្រេចចំណាយប្រាក់រហូតដល់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្តដ៏ល្បីជាផ្លូវការ ហើយនេះជាការចំណាយដ៏ធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនេះ ដោយកាលពីឆ្នាំ២០១៧ ខ្លួនបានចំណាយប្រាក់១៣.៧ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុន ហូល ហ៊្វូដ(Whole Foods) ។ ទន្ទឹមនឹងការទិញយកជាផ្លូវការខាងលើនេះ ក្រុមហ៊ុន អាម៉ាហ្សូន សង្ឃឹមថា ខ្លួននឹងអាចទាក់ទាញអត្ថប្រយោជន៍ជាច្រើនពីខ្សែភាពយន្តរបស់ក្រុមហ៊ុន MGM និងកាតាឡុកខ្សែភាពយន្តធំៗចំនួន៤ពាន់ រួមទាំងកម្មវិធីទូរទស្សន៍ចំនួន១ម៉ឺន៧ពាន់ ដើម្បីជួយជំរុញផ្សព្វផ្សាយដល់កម្មវិធី អាម៉ាហ្សូន ស្ទូឌីយោ (Amazon Studio) ដែលជាផ្នែកខ្សែភាពយន្ត និងទូរទស្សន៍របស់ក្រុមហ៊ុនខ្លួន ។ សូមជម្រាបថា បច្ចុប្បន្ននេះឧស្សាហកម្មកម្សាន្តហាក់ដូចជាផ្ទុះឡើងនូវការប្រកួតប្រជែងគ្នា ក្នុងការផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ដោយថ្មីៗនេះ ក្រុមហ៊ុន AT&T បានរួមបញ្ជូលគ្នានូវស្ទូឌីយោពីរគឺ វើនណឺ មីឌា (WarnerMedia) និង ឌីខោវើរី (Discovery) ដើម្បីពង្រីក និងពង្រឹងសេវាកម្មតាមអនឡាញ ខណៈដែល វ៉ដ ឌីស្នី (Walt Disney Co.’s) (Disney+) និង ណេតផ្លិច…
-
ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិនមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងរយៈពេល៤ខែមកនេះ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិនសម្រេចបានទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនសម្រេចបានទឹកប្រាក់ចំនួន៣ពាន់៤លាន៣៧ម៉ឺន១ពាន់៩៧៨ដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន២ពាន់៥០៨លាន៩០ម៉ឺន៦ពាន់៤០៥ដុល្លារ ។ នៅរយៈពេល៤ខែដើមឆ្នាំ២០២១នេះដែរ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់សរុបចំនួន៤២៣លាន៩៦ម៉ឺន៤១៧ដុល្លារ កើនឡើងជាង៤២ភាគរយ និងការនាំចូលទំនិញពីប្រទេសចិនវិញ មានទំហំទឹកប្រាក់សរុបចំនួន២ពាន់៥៨០លាន៤១ម៉ឺន១ពាន់៥៦០ដុល្លារ កើនឡើងជាង១៦ភាគរយ ។ សូមរំលឹកឡើងវិញថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន សម្រេចបានទឹកប្រាក់សរុបចំនួន៨,១១៨.០៧លានដុល្លារ កើនឡើង៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ ៕
-
ក្រសួងពាណិជ្ជកម្ម តម្រូវឲ្យអ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

-
ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅរុស្ស៊ី ដើម្បីជំរុញការផលិត និងផ្គត់ផ្គង់ទីផ្សារ (មានវីដេអូ)

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍តាមរយៈវីដេអូមួយនាពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកពិតជាកំពុងតែពិចារ ណា ក្នុងការបង្កើតរោងចក្រផលិតរថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ី និងតំបន់មួយចំនួនទៀត ស្របពេលដែលបច្ចុប្បន្នមានតែរោងចក្រនៅសហរដ្ឋអាមេរិក និងចិន ។ ការអះអាងបែបនេះរបស់លោក Elon Musk ត្រូវបានធ្វើឡើងខណៈពេលដែលមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សា្ថបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលកំពុងល្បី និងឈានមុខគេមួយនេះ ហាក់មានទំនាក់ទំនងល្អជាមួយរុស្ស៊ី ដូចជាលោកបានអញ្ជើញប្រធានា ធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អោយចូលជជែកកម្សាន្តនៅក្នុងវេទិកានៃកម្មវិធី Clubhous ។ ហើយថ្មីៗនេះលោក Elon Musk ត្រូវបានទទួលការអញ្ជើញដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក ឌីមីតទ្រី ផេសស្កូវ ក្នុងវេទិកាបច្ចេកវិទ្យាមួយ និងជាពិសេសលោក Elon Musk បានអំពាវនាវអោយរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ពិភាក្សាអំពីបញ្ហាតានតឹងឡើងវិញ ព្រោះវាអាចនឹងឈានទៅរកស្ថានភាពមិនល្អដូចសម័យសង្គ្រាមត្រជាក់ ៕ ប្រភព៖ Rbth.com