Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • នៅត្រីមាសទី១ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់ធនាគារអេស៊ីលីដា មានជាង១០៩លានដុល្លារ កើនឡើងជាង៩ភាគរយ (មានវីដេអូ)

    នៅត្រីមាសទី១ឆ្នាំ២០២១នេះ ប្រាក់ចំណូលសរុបរបស់ធនាគារអេស៊ីលីដា មានជាង១០៩លានដុល្លារ កើនឡើងជាង៩ភាគរយ (មានវីដេអូ)

    ភ្នំពេញ៖ តាមរបាយការណ៍របស់ធនាគារអេស៊ីលីដាបានអោយដឹងថា ធនាគារអេស៊ីលីដា រកចំណូលសរុបបានជាង១០៩លានដុល្លារ កើនឡើងជាង៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយចំណេញបានជាង៤៤លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១នេះ ។បើតាមរបាយការណ៍ដដែលនេះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន១០៩លាន១៨ម៉ឺន៦ពាន់៨៣៣ដុល្លារ កើនឡើងជាង៩ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំនួន៩៩លាន៤២ម៉ឺន៧ពាន់៩៣០ដុល្លារ ។ ដោយឡែកចំពោះប្រាក់ចំណេញនៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ចំណេញបានសរុបចំនួន៤៤លាន១០ម៉ឺន១ពាន់៤៣៨ដុល្លារ កើនជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំនួន៣៣លាន៥៨ម៉ឺន៥ពាន់១២១ដុល្លារ ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះដែរ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន៦ពាន់៧៧១លាន៧៧ម៉ឺន៦ពាន់៧១០ដុល្លារ ។សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ និងចំណេញបានជាង១៤១លានដុល្លារ ៕ ប្រភព៖ Freshnews

  • ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ តម្លៃអង្ករវៀតណាមបន្តកើនឡើង ដោយការនាំចេញបានជាង១ពាន់លានដុល្លារ (មានវីដេអូ)

    ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ តម្លៃអង្ករវៀតណាមបន្តកើនឡើង ដោយការនាំចេញបានជាង១ពាន់លានដុល្លារ (មានវីដេអូ)

    វៀតណាម៖ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ វៀតណាមបាននាំចេញអង្ករគិតជាទឹកប្រាក់១.០១ពាន់លានដុល្លារ ខណៈតួលេខនេះ បានកើនឡើង១.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ។ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករបានធ្លាក់ចុះ១១ភាគរយ បើប្រៀបធៀបនឹងរយៈពេល៤ខែដំបូងកាលពីឆ្នាំ២០២០ ក្នុងនោះ មានចំនួន១លាន៩សែនតោន ។ យ៉ាងណាក៏ដោយ តម្លៃនាំចេញជាមធ្យមបានកើនឡើងប្រចាំឆ្នាំ ១៣.៤ភាគរយ ក្នុងនោះ ១តោនមានតម្លៃ៥៣៤ដុល្លារ ។ ទន្ទឹមគ្នា សមាគមនអាហារវៀតណាមបានព្យាករណ៍ថា ទំហំតម្លៃនៃការនាំចេញអង្ករវៀតណាមនឹងបន្តកើនឡើង ដោយសារតែតម្លៃលក់ចេញឡើងថ្លៃ ។ បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនោះ វៀតណាមគ្រោងនឹងផលិតអង្ករ៤៣លានតោន មានផែនការនាំចេញ៦.៥លានតោនក្នុងឆ្នាំ២០២១ ។សូមជម្រាបថា វៀតណាមគឺជាប្រទេសលំដាប់ទី២លើពិភពលោក ក្នុងការនាំចេញអង្ករកាលពីឆ្នាំ២០២០ ក្នុងនោះមានចំនួនរហូតដល់ទៅ៦.២៥លានតោន ៕ ប្រភព៖ ស៊ីនហួរ

  • ក្រុមហ៊ុន Twitter ដាក់អោយប្រើប្រាស់មុខងារផ្ញើប្រាក់ថ្មីមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួន (មានវីដេអូ)

    ក្រុមហ៊ុន Twitter ដាក់អោយប្រើប្រាស់មុខងារផ្ញើប្រាក់ថ្មីមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួន (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនបណ្ដាញសង្គម Twitter បានបញ្ចេញ ធូល (Tool) ថ្មីមួយមានឈ្មោះថា ធីប ចរ «Tip Jar» ដោយវាមានតួនាទីក្នុងការផ្ញើប្រាក់ ប៉ុន្តែមិនមែនផ្ញើពីធនាគារមួយទៅធនាគារមួយនោះទេ ។មុខងារមួយនេះ គឺក្រុមហ៊ុន Twitter បង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់របស់ខ្លួនអាចធ្វើការបរិច្ឆាគប្រាក់ទៅឱ្យគណនីណាមួយដូចជា អង្គការមិនស្វែងរកប្រាក់ចំណូល ក្រុមអ្នកស្រាវជ្រាវដើម្បីផលប្រយោជន៍មនុស្សជាតិ និងអ្នកកាសែតឯករាជ្យជាដើម ។បើតាមក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកមួយនេះ អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់សេវាកម្ម ធីប ចរ បាន តាមរយៈគណនីរបស់ Twitter ហើយអាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ដូចជា បែនខេប (Bandcamp), ខាស់ អេប (Cash App), ផេតទ្រីអន (Patreon), ផាល់ផេ (PayPal) និង វេនម៉ូ (Venmo) ក្នុងការផ្ញើប្រាក់ទៅឱ្យគណនីណាមួយ (Creators) ដែលចង់ផ្ញើ ដោយ Twitter មិនបានកាត់ថ្លៃសេវាឡើយ ៕ ប្រភព៖ CNBC

  • ក្នុងឆ្នាំ២០២១នេះ ទីផ្សារក្រពើនៅកម្ពុជាធ្លាក់ចុះខ្លាំង ដោយសារតែគ្មានតម្រូវការពីក្រៅប្រទេស (មានវីដេអូ)

    ក្នុងឆ្នាំ២០២១នេះ ទីផ្សារក្រពើនៅកម្ពុជាធ្លាក់ចុះខ្លាំង ដោយសារតែគ្មានតម្រូវការពីក្រៅប្រទេស (មានវីដេអូ)

    សៀមរាប៖ ទីផ្សារក្រពើនៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ដុនដាបជាងឆ្នាំមុនទៅទៀត ព្រោះមកដល់ពេលនេះ គឺមិនមានព័ត៌មានពីការប្រមូលទិញកូនក្រពើទើបញាស់នោះទេ ខណៈដែលរដូវកាលកូនក្រពើចាប់ផ្តើមញាស់ចូលមកដល់ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាប ។ជាធម្មតាក្រពើមេតែងពងចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងចាប់ផ្តើមញាស់កូន នៅក្នុងអំឡុងដើមខែមេសា រហូតដល់ខែកក្កដារៀងរាល់ឆ្នាំ ។ ដោយសារនៅកម្ពុជាមិនមានកន្លែងចិញ្ចឹម និងកន្លែងកែច្នៃស្បែកក្រពើលក្ខណៈស្តង់ដាច្បាស់លាស់នោះ ការចិញ្ចឹមក្រពើនៅកម្ពុជា គឺដើម្បីយកកូនលក់ឱ្យឈ្មួញប្រមូលទិញយកទៅចិញ្ចឹមបន្តនៅវៀតណាមតែប៉ុណ្ណោះ ។ បើតាមសមាជិកសមាគមអ្នកចិញ្ចឹមក្រពើខេត្តសៀមរាបបានអោយដឹងថា ខណៈបច្ចុប្បន្នក្រពើមិនមានទីផ្សារ ហើយការដឹកជញ្ជូនឆ្លងកាត់ព្រំដែនមានឧបសគ្គច្រើន ដោយ សារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ លោកមិនរំពឹងថា ទីផ្សារកូនក្រពើឆ្នាំនេះល្អប្រសើរជាងឆ្នាំមុនឡើយ ។ លោកបន្តថា បើមើលតាមស្ថានភាពនោះ ទីផ្សារកូនក្រពើឆ្នាំនេះ នឹងធ្លាក់ចុះខ្លាំង ព្រោះសូម្បីក្រពើពូជដែលមានអាយុពី២០ទៅ៣០ឆ្នាំកាលពីមុនមានតម្លៃជាង១ពាន់ដុល្លារ តែពេលនេះសូម្បីលក់ក្នុងតម្លៃ១រយដុល្លារក៏គ្មានអ្នកទិញដែរ ។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានមានប្រសាសន៍អោយដឹងថា ក្រសួងមិនដែលព្រងើយកន្តើយនៅក្នុងការស្វែងរកទីផ្សារអន្តរជាតិ ដើម្បីនាំចេញសត្វក្រពើដោយផ្ទាល់ពីកម្ពុជាទេ ប៉ុន្តែបញ្ហានៅត្រង់ផលិតផលនេះមិនសូវមានការបញ្ជាទិញ ។ ឯកឧត្តមបន្តថា ការធ្លាក់ចុះតម្លៃ និងគ្មានទីផ្សារអាចបណ្តាលមកភាពស្ងប់ស្ងាត់នៅទីផ្សារអន្តរជាតិ គុណភាពស្បែកក្រពើកម្ពុជាមិនត្រូវតាមស្តង់ដា និងការចិញ្ចឹមក្រពើមានច្រើននៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក ។ ឯកឧត្តមបន្ថែមថា តម្លៃក្រពើនៅកម្ពុជាគឺអាស្រ័យលើទីផ្សារអន្តរជាតិ ហេតុនេះបើមិនមានការបញ្ជាទិញពីអន្តរជាតិ តម្លៃក៏ធ្លាក់ចុះទៅតាមនោះដែរ ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម…

  • ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន មានទឹកប្រាក់ជិត២ទ្រីលានដុល្លារ កើនឡើងជាង២៨ភាគរយក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន មានទឹកប្រាក់ជិត២ទ្រីលានដុល្លារ កើនឡើងជាង២៨ភាគរយក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    ចិន៖ ទំហំពាណិជ្ជកម្ម ឬ ការនាំចេញនាំចូលរបស់ចិន ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១ បានកើនឡើង២៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមងើបវិញបណ្តើរៗ រួមទាំងតម្រូវការសេវាកម្ម និងផលិតផលក៏កើនឡើងខ្លាំងក្លាដែរ ។អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យស្ថិតិអោយដឹងថ្មីៗនេះថា ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១នេះ ប្រទេសចិនបាននាំចេញ-នាំចូលទំនិញពាណិជ្ជកម្មសរុប១១.៦២ទ្រីលានយ័ន ឬស្មើនឹង១.៨ទ្រីលានដុល្លារ ដែលបានកើនឡើង២៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ព្រមនិងបានកើនឡើង២១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ក្នុងនោះ ការនាំចេញមានទំហំ៦.៣២ទី្រលានយ័ន ដែលបានកើនឡើង ៣៣.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ព្រមនិងបានកើនឡើង២៤.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ចំណែកការនាំចូលវិញ មានទំហំទឹកប្រាក់៥.៣ទ្រីលានយ័ន ដែលបានកើនឡើង២២.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានកើនឡើង១៨.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ៕ ប្រភព៖ ស៊ីនហួរ

  • នៅត្រីមាសទី១ឆ្នាំ២០២១ ធូរ៉េនរបស់ថៃនៅតែកាន់កាប់ចំណែកទីផ្សារនៅប្រទេសចិនធំជាងគេ (មានវីដេអូ)

    នៅត្រីមាសទី១ឆ្នាំ២០២១ ធូរ៉េនរបស់ថៃនៅតែកាន់កាប់ចំណែកទីផ្សារនៅប្រទេសចិនធំជាងគេ (មានវីដេអូ)

    ថៃ៖ ធូរ៉េនរបស់ប្រទេសថៃនៅតែកាន់កាប់ចំណែកទីផ្សារ នៅប្រទេសចិនធំជាងគេ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ នេះបើតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ។ប្រភពបានអោយដឹងថា ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១នេះ ថៃបាននាំចេញផ្លែធូរ៉េនមានទឹកប្រាក់ជាង១៨៦លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន កើនឡើង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើតាមការបញ្ជាក់របស់ប្រទេសថៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រទេសថៃ នៅក្នុងការចាប់យកចំណែកទីផ្សារអន្តរជាតិ ហើយជាមួយគ្នានេះ ថៃក៏បានពង្រឹងការនាំចេញធូរ៉េនរបស់ខ្លួនទៅកាន់ទីផ្សារចិនផងដែរ ។ទន្ទឹមគ្នា ពន្ធលើការនាំចូលធូរ៉េនថៃត្រូវបានលើកលែងនៅក្នុងប្រទេសចិន អូស្រ្តាលី នូវែលសេឡង់ ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូ ។ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះដែរ ថៃបានក៏នាំទៅកាន់ទីផ្សារវៀតណាមផងដែរ ដោយមានទំហំទឹកប្រាក់១០លានដុល្លារ ៕ ប្រភព៖ Bangkok Post

  • ការនាំចូលប្រេងឥន្ទនៈមកកម្ពុជា ធ្លាក់ចុះគួរអោយកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    ការនាំចូលប្រេងឥន្ទនៈមកកម្ពុជា ធ្លាក់ចុះគួរអោយកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

    កម្ពុជា៖ ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជា នៅក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២១នេះតាមកំពង់ផែធំៗចំនួន២របស់កម្ពុជាមានប្រមាណជិត៧០ម៉ឺនតោន មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។យោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា ការនាំចូលប្រេងឥន្ធនៈ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានប្រមាណជាង៤៧ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត១៥ភាគរយ ខណៈដែលកាលពីត្រីមាសទី១ ឆ្នាំ២០២០ បាននាំចូលរហូតដល់ទៅជាង៥៦ម៉ឺនតោន ។ ចំណែកការនាំចូលប្រេងឥន្ទនៈតាមកំពង់ផែភ្នំពេញវិញ មានចំនួនប្រមាណ២០ម៉ឺន៣ពាន់តោន ធ្លាក់ចុះ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួនជាង២២ម៉ឺនតោន ។ បើតាមទិន្នន័យបានបញ្ជាក់ថា ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ គឺដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តការណ៍ការសហគមន៍២០កុម្ភៈ បានធ្វើឲ្យអាជីវកម្មមួយចំនួនបានផ្អាកបណ្តោះអាសន្ន ការធ្លាក់ចុះនៃសង្វាក់ផលិតកម្មរបស់រោងកចក្រសហគ្រាស ការធ្លាក់ចុះការដឹកជញ្ជូន និងការកាត់បន្ថយការធ្វើដំណើររបស់ពលរដ្ឋជាដើម ។សូមជម្រាបថា តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅកម្ពុជា ក្នុងខែមេសា និងខែឧសភានេះ បានរក្សាតម្លៃលក់ក្នុងរង្វង់៣ពាន់៧រយ ទៅ៣ពាន់៧៥០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៣ពាន់២៥០រៀល ទៅ៣ពាន់៣រយរៀលក្នុងមួយលីត្រ ៕

  • កម្មវិធី កិច្ចសន្ទនា២០២១ ប្រធានបទៈ វិស័យអចលនទ្រព្យក្នុងបរិបទកូវីដ១៩

    កម្មវិធី កិច្ចសន្ទនា២០២១ ប្រធានបទៈ វិស័យអចលនទ្រព្យក្នុងបរិបទកូវីដ១៩

    កម្មវិធី កិច្ចសន្ទនា២០២១ ប្រធានបទៈ វិស័យអចលនទ្រព្យក្នុងបរិបទកូវីដ១៩

  • អ្នកចិញ្ចឹមចៀមកំពុងត្រូវប៉ាន់ទីផ្សារ ដោយអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)

    អ្នកចិញ្ចឹមចៀមកំពុងត្រូវប៉ាន់ទីផ្សារ ដោយអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)

    អ្នកចិញ្ចឹមចៀមកំពុងត្រូវប៉ាន់ទីផ្សារ ដោយអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ

  • ឯកឧត្តមឯកអគ្គរដ្ឋចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន

    ឯកឧត្តមឯកអគ្គរដ្ឋចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន

    នាព្រឹក ថ្ងៃទី៧ ខែឧសភា ពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនត្រូវបានរៀបចំឡើងតាមរយៈ Video Conference។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងលោក Wang Xiangshe លេខាទីមួយនៃស្ថានទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងពិធីខាងលើ។