-
ប្រជាសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំងកំពុងប្រែក្លាយតំបន់រស់នៅរបស់ខ្លួនជាទីកន្លែងទេសចរណ៍

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិ សាស្រ្ត ខេត្ត ព្រះវិហារ កំពុងរៀបចំតំបន់ទីកន្លែងរស់នៅរបស់ខ្លួនឱ្យក្លាយជា ទីទាក់ទាញសម្រាប់ភ្ញៀវទេសចរចូលកម្សាន្ត។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង បានបង្កើតឡើងនៅ ឆ្នាំ២០០៣ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០០៤ បានកំពុងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ពិសេសគឺសត្វត្រយ៉ងយក្សដែលជិតផុតពូជឱ្យនៅគង់វង្ស ។ ក្រសួងបរិស្ថាន សហការជាមួយសមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា រៀបចំសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង ដូចជាការស្តារ ត្រពាំង ជីកស្រះ ឬធ្វើអណ្តូង ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ នៅតាមផ្ទះសំណាក់ និងចំអិនម្ហូប។ ក្នុងនោះក៏មានផងដែរការរៀបចំកន្លែងបោះតង់ ធ្វើផ្លូវទស្សនាសត្វស្លាប និង ស្ពានឆ្លងនៅតំបន់អូរគគីរ និង អាហារដ្ឋានត្មាតនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឆែប ផងដែរ។ សូមបញ្ជាក់ថា ដោយមានការគាំទ្រនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន សមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា កំពុងបំពេញការងារជាមួយសហគមន៍តំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា ដើម្បីអប់រំបរិស្ថានធម្មជាតិដល់ក្មេងជំនាន់ក្រោយនិង កិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃនិងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិនិងបរិស្ថាន៕
-
Visa សហការជាមួយ The Pizza Company ដើម្បីជំរុញការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

ភ្នំពេញ៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានសហការជាមួយក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់អតិថិជន នៅតាមបណ្តាសាខាចំនួន ៣៥ ទីតាំង របស់ The Pizza Company នៅទូទាំងប្រទេស ។ ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ សម្រាប់ការកម្ម៉ង់វេចខ្ចប់យកទៅផ្ទះ ឬការពិសារនៅក្នុងហាងផ្ទាល់ ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធីឆូត ឬ ស៊ក ដូចមុននោះឡើយ ។ ដើម្បីបង្ការនឹងការរីលរាលដាលនៃជំងឺ Covid-19 អតិថិជនភាគច្រើននៅទូទាំងពិភពលោកមានទំនោរងាកទៅរកបច្ចេកវិទ្យាថ្មីសម្រាប់ការទូទាត់ ជាក់់ស្តែងនៅក្នុងវិស័យភោជនីយដ្ឋានផ្តល់សេវាកម្មវេចខ្ចប់តែម្តង ដែលការទូទាត់ប្រាក់សម្រាប់សេវាកម្មប្រភេទនេះមានការកើនឡើង ២៨ ភាគរយ នេះបើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa ។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless មិនត្រឹមតែមានភាពងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ក្នុងការធានាបាននូវសុវត្ថិភាពសម្រាប់បុគ្គលិក និងអតិថិជនក្នុងកំឡុងពេលប្រតិបត្តិការផងដែរ ។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា…
-
វៀតណាម៖ ហាណូយគ្រោងចាយជាង១ពាន់លានដុល្លារ សង់ស្ពានឆ្លងទន្លេ ចំនួន២ទៀត

រដ្ឋបាលក្រុងហាណូយ ប្រទេសវៀតណាមគ្រោងនឹងស្ថាបនាស្ពានឆ្លងទន្លេក្រហមចំនួន២បន្ថែមទៀត ក្នុងទំហំចំណាយ២៦ទ្រីលានដុង ឬ ១.១២ពាន់លានដុល្លារអាមេរិក នេះបើតាមអភិបាលក្រុងហាណូយ បញ្ជាក់ក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍។ លោក Chu Ngoc Anh ថា ប្រភពថវិការពីខាងក្នុងនិងមូលនិធិពីប្រភពផ្សេងៗទៀតនឹងត្រូវរួមបញ្ជូលគ្នា ដើម្បីយកមកកសាងស្ពានទាំងពីរនេះ។ រដ្ឋបាលក្រុងហាណូយធ្លាប់បានលើកឡើងថា ខ្លួនធ្លាប់បានព្យាយាមស្វែងរកការវិនិយោគពីខាងឯកជន ដើម្បីស្ថាបនាស្ពានទាំងពីរនេះដែរ ក្រោមទម្រង់ស្ថាបនា-ផ្ទេរ ប៉ុន្តែក្រោយមកទម្រង់នេះត្រូវបានច្រាលចោលវិញ ដោយខ្លួនមានផែនការប្តូរទៅជាការវិនិយោគរដ្ឋវិញ។ យ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់មិនទាន់ត្រូវបានចេញផ្សាយទេ។ បច្ចុប្បន្ននេះ ក្រុងហាណូយមានស្ពាន៨ហើយឆ្លងកាត់ទន្លេ Red River នេះ ខណៈដែលផែនការមេរបស់ក្រសួងសាធារណការគឺនឹងសាងសង់ឲ្យបាន១០ នៅត្រឹមឆ្នាំ២០៣០ រួមបញ្ជូលទាំងគម្រោងសាងសង់២បន្ថែមទៀតនេះផង៕ ប្រភពពី VNExpress
-
តាមដានលទ្ធផល និងដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

វ៉ាស៊ិនតោន ៖ គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះ កិច្ចប្រជុំរវាងអ្នកតំណាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តធ្វើនៅឡើយខណៈដែលអ្នកតំណាងខាងភាគីអាមេរិកគឺលោកស្រី Katherine Tai បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេចចិត្តក្នុងការលើកលែងពន្ធណាមួយនៅឡើយសម្រាប់ទំនិញរបស់ប្រទេសចិន ប៉ុន្តែបានបង្ហើបថានឹងនៅតែមានលទ្ធភាពក្នុងការបន្តកិច្ចចរចាគ្នាបន្ថែមទៀត។ លោកស្រី Katherine Tai ទើបតែត្រូវបានតែងតាំងជាអ្នកតំណាងចរចាពាណិជ្ជកម្មរបស់អាមេរិកកាលពីដើមខែនេះប៉ុណ្ណោះ ហើយលោកស្រីបានទទួលស្គាល់ថាស្ថានភាពពេលនេះ និងការតម្លើងពន្ធពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់ក្រុមហ៊ុន និងអតិថិជនអាមេរិកទាំងឡាយយ៉ាងប្រាកដ ប៉ុន្តែជាក់ស្តែងវាក៏បានជួយការពារទៅលើមុខជំនួញជាច្រើនរបស់អាមេរិកផងដែរ។ អតីតមេធាវីផ្នែកពាណិជ្ជកម្មវ័យ 47ឆ្នាំ ដែលមានឪពុកម្តាយដើមកំណើតនៅក្នុងប្រទេសចិនរូបនេះបានព្រមានដែរថា ការលុបចោលនូវការយកពន្ធដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump តាំងតែពីខែមករានោះ គឺមិនអាចធ្វើបានភ្លាមៗឡើយ ដោយវាបានត្រឹមតែធ្វើឲ្យមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចរបស់អាមេរិកប៉ុណ្ណោះ ហើយវាអាចធ្វើទៅបានលុះត្រាណាតែមានទំនាក់ទំនងគ្នារវាងភាគីទាំងពីរដែលអាចនាំឱ្យឈានទៅដល់ការកែប្រែណាមួយជាមុនសិន។ លោកស្រីបានបន្តថាមកដល់ពេលនេះវាគឺជារឿងដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនទាំងឡាយ រួមទាំងពាណិជ្ជករ ម្ចាស់រោងចក្រ និងកម្មករទាំងអស់ក្នុងការត្រៀមខ្លួនរៀបចំផែនការថ្មីសម្រាប់ពេលអនាគត ហើយក្នុងនាមជាអ្នកចរចា និងរកដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មម្នាក់វាគឺជារឿងដ៏ចាំបាច់ដែលត្រូវរក្សាជំហរបស់ខ្លួនព្រមទាំងបើកទូលាយចំពោះជម្រើសនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នា។ គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ លោកស្រី Tai បានពិភាក្សារួចរាល់ហើយផងដែរអំពីបញ្ហាពាណិជ្ជកម្មនេះជាមួយនឹងរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រទេសជប៉ុនដើម្បីស្នើសុំយោបល់មួយចំនួនផងដែរ៕
-
កាន់តែធ្ងន់ធ្ងរ ! អាមេរិកសម្រេចផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងស្រុងជាមួយនឹងមីយ៉ាន់ម៉ា

វ៉ាស៊ិនតោន ៖ យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA នៅថ្ងៃព្រឹកអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងសកម្មភាពរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាកន្លងមកនេះបានឈានទៅដល់ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាដែលបានធ្វើឡើងកាលពីឆ្នាំ2013ទាំងស្រុងហើយ។ លោកស្រី Katherine Tai តំណាងអ្នកចរចាលើវិស័យពាណិជ្ជកម្មរបស់អាមេរិកកាលពីថ្ងៃចន្ទបានប្រកាសថាសេចក្តីសម្រេចនេះចូលជាធរមានរហូតដល់ពេលដែលរដ្ឋាភិបាលដែលធ្លាប់ត្រូវបានបោះឆ្នោតដោយពលរដ្ឋត្រូវបានប្រគល់អំណាចឡើងវិញ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះប្រជាពលរដ្ឋមីយ៉ាន់ម៉ា រាប់ទាំងសមាសភាពបាតុករផងដែរត្រូវបានស្លាប់រហូតដល់ចំនួន 114 នាក់ដោយក្នុងនោះចំនួន 5 នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទម្សិលមិញនេះនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានធ្វើការប្រមូលផ្តុំគ្នាសាជាថ្មីនៅតាមផ្លូវនានាប្រឆាំងទៅនឹងក្រុមយោធា។ លោកស្រី Tai បាននិយាយទៀតដែរថា កងកម្លាំងសន្តិសុខនៃប្រទេសមីយ៉ាន់ម៉ាបានសម្លាប់យ៉ាងឃោរឃៅទៅលើក្រុមបាតុករដែលជានិស្សិត កម្មករ និងមេដឹកនាំសហជីព ព្រមទាំងកុមារផងដែរ ដែលវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងទៅដល់មនសិកា និងជំហនៃសហគមន៍អន្តរជាតិ ហើយសកម្មភាពទាំងនេះបានបំផ្លាញគោលបំណងរបស់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីចង់ទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។ គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់អាមេរិកទៅលើការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះគឺត្រូវបានធ្វើឡើងភ្លាមបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថ្កោលទោសខ្លាំងៗចំពោះព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយនេះកាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ និងហៅសកម្មភាពទាំងនោះថា ជារឿងគួរឱ្យអាម៉ាស កំសាក និងសាហាវខ្លាំងបំផុតរបស់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិត្រូវបានគេដឹងថានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែកនេះដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅមីយ៉ាន់ម៉ាព្រមទាំងប្រភពការទូតមួយចំនួនផងដែរ ក្រោមការស្នើសុំធ្វើឡើងជាបន្ទាន់ដោយប្រទេសអង់គ្លេសដែលជាអ្នករៀបចំ៕
-
រដ្ឋាភិបាលកំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋខ្មែរដែលគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តជំរុញលើកទឹកចិត្តដល់អ្នកដែលគាំទ្រប្រើប្រាស់ផលិតក្នុងស្រុក ជាមួយនឹងការព្យាយាមធ្វើយ៉ាងណាលើកកម្ពស់ការផលិត និងបង្កើនការគាំទ្រឱ្យបានកាន់តែច្រើនបន្ថែមទៀត។ មន្ដ្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានងាកមកប្រើប្រាស់ និងគាំទ្រផលិតផលខ្មែរ ដែលផលិតឡើងនៅក្នុងស្រុកជាបណ្តើរៗ ដែលក្នុងនោះរួមមានទាំងសម្ភារៈប្រើប្រាស់ បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ខណៈដែលការបង្កើតគុណភាពផលិតកាន់តែមានភាពល្អប្រសើរជាងមុន។ ឯកឧត្តមថា ៖ «ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវផែនការជាយុទ្ធសាស្ដ្រនូវការផ្ដើមយុទ្ធនាការទិញផលិតផលខ្មែរតាំងពីឆ្នាំ2015 ហើយបន្ដធ្វើរហូតមកដល់បច្ចុប្បន្ន តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរដោយក្នុងមួយឆ្នាំរៀបចំ4-5ដង នៅតាមបណ្ដាខេត្ត ដោយយុទ្ធនាការទាំងអស់មានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ»។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមឱ្យដឹងថា នៅក្នុងយុទ្ធនាការទិញផលិតផលខ្មែរនេះ ក្រសួងបានរៀបចំឱ្យមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែដាក់តាំងបង្ហាញផលិតផលដែលបាននាំយកមកពីតាមបណ្ដាខេត្តនោះទេ ពោលគឺក្រសួងរៀបបានចំជាសិក្ខាសាលាផ្សព្វផ្សាយយ៉ាងទូលាយផងដែរ។ តាំងពីអំឡុងឆ្នាំ2020 ក្រសួងពាណិជ្ជកម្មមានផែនការធ្វើកិច្ចការទាំងអស់នេះបន្ដទៀត ប៉ុន្ដែជាអកុសល ដោយសារមានការរាលត្បាតនៃជំងឺកូវីដ-19 ក្រសួងក៏បានសម្រេចពន្យារពេលនៃការរៀបចំវិញ។ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្សារចុងសប្ដាហ៍ ដែលបានរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនរួចមកហើយ ខណៈដែលនៅពេលខាងមុខទៀតនេះ ក្រសួងនឹងបន្ដរៀបចំនៅបណ្ដាខេត្តផ្សេងៗបន្ទាប់ពីភាពប្រឈមនឹងជំងឺឆ្លងផ្លូវដង្ហើមក៏កាចសាហាវកូវីដ-19ត្រូវបានកាត់បន្ថយ។ ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ទៀតថា…
-
ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
Google និង Facebook គ្រោងអូសបណ្តាញខ្សែកាបក្រោមសមុទ្រតភ្ជាប់ពីអាស៊ីអាគ្នេយ៍ទៅដល់អាមេរិក

បរទេស៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook នៅថ្ងៃចន្ទនេះបានធ្វើការប្រកាសអំពីផែនការថ្មីមួយរបស់ខ្លួនក្នុងការអូសបណ្តាញខ្សែកាបក្រោមសមុទ្រចំនួន2 ខ្សែតភ្ជាប់ពីប្រទេសសិង្ហបុរី កាត់ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់អាមេរិកខាងជើងដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធអ៊ីនធឺណេត ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និងក្រុមហ៊ុនទូរគមនាគមន៍ក្នុងតំបន់ជាច្រើនទៀត។ អនុប្រធាន Facebook ទទួលបន្ទុកកិច្ចការងារវិនិយោគ លោក Kevin Salvadori បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងខ្សែកាបទាំង2 ដែលត្រូវបានស្គាល់ឈ្មោះថា Echo និង Bifrost គឺជាខ្សែកាបដំបូងគេដែលត្រូវឆ្លងកាត់ផ្លូវចម្រុះថ្មីដែលអាចរត់កាត់ក្រោមសមុទ្រជ្វា ដែលអាចបង្កើនសមត្ថភាពគ្របដណ្តប់សេវាអ៊ីនធឺណេតនៅអនុតំបន់សមុទ្រប៉ាស៊ីភិចប្រមាណជា 70 ភាគរយ។ ខ្សែកាបទាំង2នេះផងដែរក៏ត្រូវបានគេដឹងដែរថា នឹងក្លាយទៅជាខ្សែកាបដំបូងគេដែលតភ្ជាប់រវាងអាមេរិកខាងជើងទៅកាន់ផ្នែកមួយចំនួននៃតំបន់សំខាន់ៗរបស់ឥណ្ឌូនេស៊ីព្រមទាំងអាចបង្កើនទំនាក់ទំនងរវាងតំបន់កណ្តាលទៅកាន់ខេត្តភាគខាងកើតជាច្រើនទៀតនៃប្រជាជាតិដែលមានពលរដ្ឋច្រើនបំផុតទី4លើពិភពលោក។ លោក Salvadori បានបន្តទៀតថា Echo គឺជាគ្រោងនៃការរួបរួមគ្នារវាងក្រុមហ៊ុន Facebook និងក្រុមហ៊ុនមេរបស់ Google គឺ Alphabet និងក្រុមហ៊ុនទូរគមនាគមន៍របស់ឥណ្ឌូនេស៊ី XL Axiata ដោយតាមផែនការអាចនឹងបញ្ចប់នៅក្នុងឆ្នាំ2023 ខាងមុខនេះ។ យោងតាមការស្រាវជ្រាវរបស់សមាគមន៍ផ្តល់សេវាអ៊ីនធឺណេតឥណ្ឌូនេស៊ីកាលពីឆ្នាំ2020 កន្លងទៅ បានរកឃើញថា ពលរដ្ឋរបស់ឥណ្ឌូនេស៊ីសរុប 73 ភាគរយនៃពលរដ្ឋសរុប 270 លាននាក់ដែលប្រើប្រាស់អ៊ីនធឺណេត ភាគច្រើនអាចប្រតិបត្តិការដំណើរការសេវាអ៊ីនធឺណេតតាមរយៈទិន្នន័យចល័ត mobile data ហើយតិចជាង…
-
ក្នុងវិបត្តិកូវីដ វៀតណាមអាចមានកំណើនសេដ្ឋកិច្ចប្រមាណ 6.5 ភាគរយសម្រាប់ឆ្នាំ2021នេះ

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រចន្តទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងដើរតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ2021 ដែលអាចនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ6.5ភាគរយ ខណៈដែលប្រទេសដែលស្ថិតនៅជាប់គ្នា រាប់ទាំងកម្ពុជាផងដែរកំពុងជួបឱនភាព។ យោងតាមការបញ្ជាក់របស់លោក Le Trung Hieu ប្រធាននាយកដ្ឋានស្ថិតិទូទៅទទួលបន្ទុកកិច្ចការងារ GDP ប្រទេសវៀតណាមបានចង្អុលបង្ហាញថាសកម្មភាពសេដ្ឋកិច្ចជាច្រើននៅតែបន្តមានសន្ទុះ ទាំងការនាំចេញ និងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ផងដែរ។ វៀតណាមត្រូវបានគេមើលឃើញគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមិនមានវិបត្តិសេដ្ឋកិច្ចកើតឡោះងកាលពីឆ្នាំ2020ក្នុងកំឡុងពេលដែលកំពុងមានវិបត្តិនៃជំងឺកូវីដ។ ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារបម្រើសេវាកម្ម និងប្រឹក្សាលើការវិនិយោគ Moody បាននិយាយថា វៀតណាមនៅតែស្ថិតនៅក្នុងទីតាំងមួយដែលអាចទាញយកផលចំណេញជាច្រើនពីការផ្លាស់ប្តូរនៃផលិតកម្មពាណិជ្ជកម្មនិងការប្រើប្រាស់ថ្មីរបស់សកលលោកក្នុងពេលដែលកូវីដនឹងឈានទៅដល់ទីបញ្ចប់នោះ។ ឆ្លើយតបទៅនឹងលទ្ធផលរបស់ Moody ក្រសួងហិរញ្ញវត្ថុបានធ្វើការប្រកាសថា នឹងបន្តពង្រឹងគោលនយោបាយដើម្បីជួយធានាឲ្យមានស្ថិរភាពថែមទៀតទៅលើវិស័យម៉ាក្រូសេដ្ឋកិច្ច និងបង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងសេដ្ឋកិច្ចដោយក្នុងនោះសភាជាតិបានដាក់គោលដៅកំណើនសេដ្ឋកិច្ច 6 ភាគរយសម្រាប់ឆ្នាំ2021 ជាមួយនឹងការរំពឹងទុកថានឹងជួយជម្រុញឲ្យកំណើននេះឡើងទៅដល់ 6.5 ភាគរយ៕
-
ស្រូវជាង1 លានតោន និងផលិតផលកសិផលជាច្រើនទៀតត្រូវបាននាំចេញទៅប្រទេសវៀតណាមតាមខេត្តចំនួន2

ភ្នំពេញ ៖ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេងសាខុន បានបង្ហាញរបាយការណ៍តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិចថា ការនាំចេញផលិតផលកសិកម្មតាមរយៈខេត្តចំនួនពីររបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសស្រូវដែលមានបរិមាណជាង1លានតោននៅក្នុងរយៈពេលជិត3ខែកន្លងទទៅនេះ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជាសម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់ប្រជាកសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកម្លាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖« ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុត ដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាព របស់កសិករនៅតាមជនបទ »។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ2021 គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត ។ យោងតាមសេចក្តីរាយការណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង…