-
រដ្ឋាភិបាលចិនដាក់អាទិភាពលើវិស័យសំខាន់ក្នុងឆ្នាំ2021 ដើម្បីក្លាយជាប្រទេសគ្មានការភាយចេញនូវឧស្ម័នពុលទាំងស្រុង

បរទេស៖ ធនាគារកណ្តាលរបស់ប្រទេសចិនតាមរយៈការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាខ្លួនបានដាក់គោលដៅអាទិភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ2021នេះ ដោយធ្វើយ៉ាងណាប្រែក្លាយលុបបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយធនាគារកណ្តាលចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំផែនការមេសម្រាប់រយៈពេល5ឆ្នាំ(2021-2025) លើកទី14 រដ្ឋាភិបាលចិនបានកំណត់ចេញនូវផែនការការងារចម្បងមួយទៅលើវិស័យហិរញ្ញវត្ថុបៃតង ឬ Green Finance ដែលត្រូវបានគេដឹងថាមានគោលបំណងលុបចោលឲ្យបាននូវការបំពុលអាកាសដោយឧស្ម័នពុលឲ្យបានឆាប់។ ហរិញ្ញវត្ថុបៃតងត្រូវបានធនាគារព្យាករណ៍ថានឹងក្លាយទៅជាជំនួយដ៏ធំមួយក្នុងការវិនិយោគបែបនិរន្តភាពចំពោះបរិស្ថានធម្មជាតិ ជាពិសេសទៅលើជំនួញផ្នែកអាជីវកម្មដែលអាចលើកកំពស់ចំពោះបញ្ហាបម្រែបម្រូលអាកាសធាតុរបស់ភពផែនដី។ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Yi Gang ប្រធានធនាគារកណ្តាលចិនដែលបានថ្លែងទៅកាន់វេទិកា China Development Forum។ លោក Yi បានបន្តថា កិច្ចការងារចាំបាច់ និងជាបន្ទាន់សម្រាប់ចិននៅពេលនេះ គឺការប្រឈមមុខទៅនឹងគោលដៅដែលខ្លួនបានដាក់ចេញកន្លងមក ដោយធ្វើយ៉ាងណាឲ្យបញ្ហាសាយភាយកាបូនមានទំហំអប្បរិមាបំផុតនៅមុនឆ្នាំ2030 និងក្លាយជាប្រទេសដែលមិនមានសាយភាយឧស្ម័នកាបូននៅមុនឆ្នាំ2060។ កាលពីចុងឆ្នាំ2020 ប្រទេសចិនបានរាយការណ៍ថា កម្ចីបែបហរិញ្ញវត្ថុ Green Finance នេះមានចំនួនរហូតទៅដល់ទៅ 1.84 ទ្រីលានដុល្លារដែលជាទំហំខ្ពស់បំផុតធៀបទៅនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោក។ លោក Yi បានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងដែលនឹងត្រូវធ្វើឡើងសម្រាប់ផែនការរយៈពេល5ឆ្នាំ (2021-2025)គឺដើម្បីធ្វើឲ្យល្អប្រសើរឡើងនៃប្រព័ន្ធហិរញ្ញវត្ថុបៃតងតាមស្តង់ដារ។ ផែនការនេះក៏ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឲ្យមានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមបម្រែបម្រូលអាកាសធាតុព្រមទាំងកិច្ចការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកលផងដែរ៕
-
Facebook កំពុងធ្វើការងារបច្ចេកទេសដើម្បីអាចឲ្យក្មេងអាយុក្រោម 13 ឆ្នាំប្រើប្រាស់ Instagram បាន

បរទេស៖ យើងធ្លាប់បានដឹងមកហើយថាកន្លងមកកម្មវិធីបណ្តាញសង្គម Instagram គឺមិនត្រូវបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដែលមានអាយុក្រោម 13 ឆ្នាំឡើយ ប៉ុន្តែមកដល់សប្តាហ៍នេះ US news បានចេញផ្សាយថាក្រុមហ៊ុនមេរបស់ Instagram គឺ Facebook បានចាប់ផ្តើមការងារបច្ចេកទេសរបស់ខ្លួនដើម្បីអាចធ្វើកំណែទំរង់ថ្មីមួយសម្រាប់ Instagram ។ Facebook បានប្រកាសថាខ្លួន បាន និងកំពុងរៀបចំការងារទៅលើ version ថ្មីមួយរបស់ Instagram ដែលអាចអនុញ្ញាតឲ្យអ្នកដែលមានអាយុក្រោម13 ឆ្នាំអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមមួយនេះបាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល Facebook ក៏បានបញ្ជាក់ដែរថាដោយចាប់ផ្តើមដំបូងតាមរយៈការប្រើប្រាស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ឪពុកម្តាយជាមុននោះក្រុមហ៊ុននឹងអាចទាញយកបានបទពិសោធន៍ព្រមទាំងចំណុចខ្វះខាតផ្សេងទៀតជាមិនខាន។ ការសម្រេចចិត្តលើកនេះត្រូវបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី Facebook បានប្រកាសនូវវិធានការណ៍ថ្មីៗដែលមានគោលបំណងដើម្បីស្វែងរកវិធីក្នុងការការពារក្មេងជំទង់ឲ្យមានសុវត្ថិភាពនៅលើបណ្តាញសង្គម Instagram ប៉ុន្តែការប្រកាសនោះមិនបាននិយាយអំពីផែនការបង្កើត Instagram សម្រាប់កុមារទេ ឬ Instagram for Kids នោះឡើយ។ គួរឲ្យដឹងដែរថាកន្លងមកពាក្យទិះតៀនរិះគន់ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ដោយលើកឡើងថា Instagram ដែលក្រុមហ៊ុនធ្លាប់អះអាងថាអាចប្រើប្រាស់សម្រាប់កុមារ ឬ kid-friendly នោះគឺជាគ្រាន់តែជាវិធីសាស្ត្រដែល Facebook បង្កើនចំនួនអ្នកប្រើប្រាស់របស់ខ្លួនតាមរយៈការបន្ថែមលក្ខខណ្ឌមួយចំនួនតែប៉ុណ្ណោះ។ កាលពីឆ្នាំ2017 Facebook បានដាក់ឲ្យដំណើរការកម្មវិធីឆាតកំសាន្តសម្រាប់កុមារ ឬ kids app Messenger…
-
ប្តូរអាជីវកម្មប្រពៃណីទៅអាជីវកម្មអនឡាញជារឿងចាំបាច់ពេលនេះ ប៉ុន្តែគួរចាប់ផ្តើមដោយរបៀបណា?

ចំណេះដឹង ៖ រយៈពេលជាង1ឆ្នាំចុងក្រោយនេះអ្វីដែលយើងអាចមើលឃើញច្បាស់បំផុតអំពីផលប៉ះពាល់នៃអាជីវកម្មទាំងឡាយដោយសារបញ្ហាកូវីដនោះគឺមានតែការបិទ ឬផ្អាកដំណើរការ និងការកែប្រែខ្លួនទៅជាអាជីវកម្មបែបប្រពៃណី ទៅជាអាជីវកម្មតាមអនឡាញ ដើម្បីអាចធានាបន្តបាននូវកិច្ចដំណើរការនៅក្នុងស្ថានភាពដែលលំបាកមួយនេះ។ អាជីវកម្មដែលអាចរស់រានមានជីវិតបានក្រៅតែពីអាជីវកម្មដែលមានធនធានច្រើននោះ ភាគច្រើនពួកគេបានផ្លាស់ប្តូរខ្លួនទៅជាអាជីវកម្មបែបអនឡាញដោយលក់ទំនិញ និងការផ្តល់សេវាកម្មរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាជំនួសវិញដែលក្នុងនោះក៏នៅសល់មួយចំនួនទៀតគឺកំពុងស្វែងរកវិធីថា តើគួរតែឈានជើងចូលក្នុងអាជីវកម្មបែបអនឡាញនេះបានដោយរបៀបណា? សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់បានយល់ច្បាស់ពីការរកស៊ីបែបអនឡាញដែលពឹងផ្អែកខ្លាំងទៅលើបណ្តាញសង្គមនោះត្រូវចាំថា បើទោះបីជាមិនសូវងាយស្រួលពិតមែននៅក្នុងរបត់មួយនេះ ប៉ុន្តែបើនិយាយពីចំនួនអតិថិជនវិញគឺមានទំហំធំជាងអ្វីដែលអាជីវកម្មបែបប្រពៃណីមួយចំនួនធ្លាប់ជួបរាប់សិបដង ពីព្រោះថាស្ថានភាពកូវីដបែបនេះអ្នកណាក៏ស្ថិតនៅលើប្រព័ន្ធអនឡាញដែរ។ ការរកស៊ីនៅលើបណ្តាញសង្គមអាចនិយាយបានថាពឹងផ្អែកអាស្រ័យទៅលើការយល់ដឹងរបស់ម្ចាស់អាជីវកម្ម និងភាពច្នៃប្រឌិតរបស់គេខ្លាំងប៉ុណ្ណា។ អ្នកខ្លះចំណាយលុយតិចតួចក្នុងការផ្សព្វផ្សាយពីអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ប៉ុន្តែអាចទទួលបានលទ្ធផលច្រើនស្ទើរមិនគួរឱ្យជឿ ខណៈដែលម្ចាស់អាជីវកម្មដទៃទៀតបានព្យាយាមចំណាយធនធានធ្វើជាដើមទុន និងជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ប៉ុន្តែជាលទ្ធផលឆ្លើតបមិនអាចទទួលយកបានទៅវិញ។ អ្នកជំនាញនៅក្នុងការផ្សព្វផ្សាយតាមបច្ចេកវិទ្យាបានប្រាប់ពីបទពិសោធន៍ដែលជោគជ័យថា ៖ 1.ផ្តល់ដំណឹងជាមុនជូនអតិថិជនរបស់អ្នក៖ ការបិទតំបន់ ការរឹតត្បិតការធ្វើដំណើរនឹងធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមប្តូរទីតាំង និងផលិតដែលខ្លួនប្រើប្រាស់ជាមួយនឹងផលិតផល ឬសេវាកម្មថ្មីជំនួសវិញ ដូចនេះជារឿងគួរតែចាំបាច់ធ្វើនៅមុនពេលដែលអាជីវកម្មអ្នកមានវត្តមានលើទីផ្សារអនឡាញ អ្នកគួរតែធ្វើការផ្សព្វផ្សាយ ឬជូនដំណឹងតាមវិធីដែលអាចធ្វើទៅបាន។ 2.រៀបចំទម្រង់អាជីវកម្មអនឡាញ ឬ E-commerce platform៖ អាជីវកម្មអនឡាញនឹងមិនទាមទារឲ្យអតិថិជនរបស់អ្នកមកដល់ទីកន្លែង ឬខលទូរស័ព្ទទៀតទេ ដូចនេះអ្នកត្រូវស្វែងរកជំនួយ ឬក្រុមការងារជំនាញថ្មីដែលអាចបង្កើតវេបសាយ ឬផេកបណ្តាញសង្គមដែលអាចមានសមត្ថភាពធ្វើការបញ្ជាទិញទំនិញ ឬសេវាកម្មរបស់អ្នកបាន។ 3.ការគ្រប់គ្រងស្តុក៖ នៅពេលដែលទំនិញរបស់អ្នកត្រូវបានបញ្ជាទិញពី E-commerce platform របស់អ្នកហើយនោះ តើអ្នកមានបច្ចេកទេសគ្រប់គ្រងចំនួនទំនិញរបស់អ្នកចេញហើយឬនៅ តើអ្នកមានបច្ចេកទេសក្នុងការរាប់ចំនួនទំនិញចូលស្តុកដែរឬទេ។ 4.កំណត់របៀបនៃការដឹកជញ្ជូនទំនិញរបស់អ្នកទៅឲ្យអតិថិជន៖ អ្នកត្រូវមានផែនការរួចជាស្រេចចំពោះវិធីនៃការដឹកជញ្ជូនរបស់អ្នក ប្រសិនបើជាអតិថិជននៅក្នុងក្រុង ឬនៅតាមខេត្ត ហើយថាតើតម្លៃសេវាគួរស្ថិតនៅក្នុងទំហំណា។ 5.យុទ្ធសាស្ត្រទីផ្សារនៅពេលដែលអាជីវកម្មអនឡាញអ្នកចាប់ផ្តើមដំណើរការ៖ដូចដែលបានរៀបរាប់ខាងលើនេះ ការរកស៊ីអនឡាញវាគឺអាស្រ័យទៅលើភាពកែច្នៃរបស់អ្នក។ ប្រសិនបើអ្នកចេះច្នៃប្រឌិតវាបានល្អនោះអ្នកនឹងចំណាយតិច…
-
កម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី

កម្ពុជាមានផ្ទៃដីអភិរក្សទំហំ 7.3លានហិកតា ស្មើនឹង41%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី និងទទួល បានការកោតសរសើរពីស្ថាប័ននានាលើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិ ដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង 2 ដងនៃគោលការណ៍ ជីវៈចម្រុះ អាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗ ត្រូវរក្សាដីអភិរក្ស 17% នៃផ្ទៃដីប្រទេស។ នេះបើយោងតាមក្រសួងបរិស្ថានក្នុងឱកាសអបអរសាទរទិវាព្រៃឈើអន្តរជាតិ21 មីនាឆ្នាំ2021។ អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រង់ទ្រាយតូចៗនៅបន្តកើតមានក្តី។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែល បានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ កម្ពុជាមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈពីឆ្នាំ2016មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យ ក្នុងការលក់ឥណទានកាបូនក្នុង ទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាចំនួន 11,6 លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីការពារ និងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែល បានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណ…
-
រដ្ឋាភិបាលសម្រេចចេញសេចក្ដីណែនាំពីថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចេញសារាចរណែនាំស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចាប់ពីថ្ងៃពុធ 3កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស 2564 ដល់ថ្ងៃសុក្រ 5កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស 2564 ត្រូវនឹងថ្ងៃទី14 ដល់ 16 ខែមេសា ឆ្នាំ2021 និងវិធានបង្ការ និង ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-19។ យោងតាមសាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី21 ខែមីនា ឆ្នាំ2021នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យមានការឈប់សម្រាកនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ប៉ុន្តែស្ថិតនៅក្រោមការអនុវត្តនូវវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញក្រោមការគ្រប់គ្រងដោយអាជ្ញាធរមានសមត្ថកិច្ចជាចាំបាច់ ជាពិសេសអនុវត្តនូវវិធានការ3កុំ 3ការពារ។ សេចក្ដីលម្អិតមាននៅក្នុងសារាចរណ៍ណែនាំខាងក្រោមនេះ៖
-
Eat Right Restaurant ផ្គត់ផ្គង់អាហារប្រចាំថ្ងៃនៅបន្តដំណើរការក្នុងរូបរាងថ្មីនៅសម័យកូវីដ-19

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃសម័យកូវីដដែលកំពុងទាញទម្លាក់នូវអាជីវកម្មនានាឱ្យជួបហានិភ័យ និងឈានទៅរកភាពក្ស័យធុននោះ តម្រូវឱ្យម្ចាស់អាជីវកម្មផ្លាស់ប្ដូរឥរិយាបទរបស់ខ្លួន ក៏ដូចជាការផ្តល់សេវាកម្មនានាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាជាចម្បងបន្ថែមពីលើសេវាកម្មដែលមានស្រាប់ ដើម្បីអាចទប់លំនឹងអាជីវកម្មបាន។ សម្រាប់តែវិស័យម្ហូបអាហារនៅកម្ពុជាកំពុងតែរីកដុះដាលដូចផ្សិតស្ទើរទូទាំងប្រផ្ទៃប្រទេស ពិសេសអាជីវកម្មខ្នាតតូច និងមធ្យមដែលស្ថិតនៅក្នុងវិស័យ SMEs ក៏ប៉ុន្តែអ្វីដែលជាបញ្ហារាំងស្ទះនៅក្នុងដំណើរការអាជីវកម្មទាំងនេះ គឺការរីករាលនៃជំងឺកូវីដ-19 នាពេលបច្ចុប្បន្ន។ លោក ម៉េង ចំរើន នាយកគ្រប់គ្រងអាហារដ្ឋាន Eat Right ដែលទើបចាប់ដំណើរការបានរយៈពេលជាង1ឆ្នាំ ស្ថិតនៅតំបន់ទួលគោក ទល់មុខសាកលវិទ្យាល័យ Western បានប្រាប់ AMS ថា បច្ចុប្បន្ននេះ ជាដំណោះស្រាយ លោកបានបង្វែរគោលដៅលក់ពីការផ្គត់ផ្គង់នៅក្នុងអាហារដ្ឋាន ទៅជាការវិចខ្ចប់ និងដឹកជញ្ជូនដល់ទីកន្លែងអតិថិជន រួមជាមួយនឹងការធ្វើជាអាហារកញ្ចប់ដាក់លក់នៅតាម Mart ជាដើម ដើម្បីបង្កើនការលក់ និងទប់លំនឹងនៅក្នុងស្ថានភាពប្រឈមនេះ។ លោកថា «មកដល់ពេលនេះបើយើងមិនមានដំណោះស្រាយទេ យើងអាចនឹងបិទទ្វារ តែក្នុងនាមយើងជាអ្នករកស៊ី យើងត្រូវគិតពីដំណោះស្រាយដើម្បីឱ្យអាជីវកម្មរបស់យើងនៅគង់វង្ស។ អ៊ីចឹងយើងមិនអាចបើកហាងដោយរំពឹងលើភ្ញៀវចូលញ៉ាំបាននោះទេ តែដើម្បីនិរន្តរភាពយើងត្រូវប្ដូរទម្រង់នៃការលក់ ការផលិត និងចែកចាយអាហាររបស់យើង ដោយប្រែពី Eat Right Restaurant ទៅជា Eat Right Factory វិញ។ ការផ្លាស់ប្ដូរនេះមានន័យថា Eat Right នឹងក្លាយទៅជាកន្លែងរៀបចំចម្អិន និងផ្គត់ផ្គង់អាហារប្រភេទកញ្ចប់ សម្រាប់ចែកចាយផ្ទាល់ដោយការដឹកជញ្ជូនដល់អតិថិជន ក៏ដូចជាចែកចាយនៅតាម Martផ្សេងៗ ដោយការវិចខ្ចប់ និងរក្សាទុកបានយូរ»។ អាហារដ្ឋាន Eat Right Restaurant ឬ Eat Right Factory ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាដៃគូរក្រុមមនុស្ស 3នាក់ កាលពីឆ្នាំ2019 ដោយមានវត្តមានរបស់លោក ម៉េង ចំរើន…
-
Google គ្រោងបោះទុន 7,000 លានដុល្លារ វិនិយោគលើអចលនទ្រព្យនៅអាមេរិកក្នុងឆ្នាំនេះ

បរទេស៖ក្រោយទទួលបានប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងអំឡុងពេលកូវីដនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ត្រូវបានបណ្តាញសារព័ត៌មានបរទេសជាច្រើនចេញផ្សាយថា នឹងមានគម្រោងចំណាយលុយប្រមាណជា 7ពាន់លានដុល្លារសម្រាប់ឆ្នាំនេះក្នុងការវិនិយោគបន្ថែមទៅលើអចលនទ្រព្យនៅក្នុងប្រទេសអាមេរិក។ ប្រភពដដែលបានបន្តដែរថា ប្រាក់ទាំងនោះនឹងត្រូវយកទៅធ្វើការវិនិយោគទៅលើអគារមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យ និងអគារការិយាល័យជាដើមហើយតាមការរំពឹងទុក Google ក៏នឹងជ្រើសរើសបុគ្គលិកពេញម៉ោងថ្មីបន្ថែមរហូតទៅដល់ 10,000 នាក់ផងដែរនៅទូទាំងប្រទេសអាមេរិក។ បច្ចុប្បន្ននេះ សម្រាប់ Google ត្រូវបានគេមើលឃើញថានៅមិនទាន់មានផែនការផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ខ្លួនដែលស្ថិតនៅក្នុងរដ្ឋ California នៅឡើយនោះទេ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាតូចធំជាច្រើនបាននាំគ្នាប្តូរទៅតាំងទីលំនៅក្នុងរដ្ឋ Texas ដែលជាទីកន្លែងផ្តល់នូវសេវាកម្មពន្ធដាដែលមានតម្លៃធូរថ្លៃជាងគេបំផុតក្តី។ ក្រៅតែពីការប្តេជ្ញាចិត្តថានឹងមិនប្តូរការិយាល័យធំរបស់ខ្លួននោះ Google ក៏នឹងមានផែនការវិនិយោគបន្ថែមប្រមាណជា 1 ពាន់លានដុល្លារទៀតផងសម្រាប់ឆ្នាំ2021នេះដោយភាគច្រើនគឺវិនិយោគទៅលើអគារធ្វើការរបស់ខ្លួន។ ក្នុងឆ្នាំនេះផងដែរ Google ក៏នឹងត្រៀមខ្លួនបង្កើនចំនួនបុគ្គលិកធ្វើការរាប់ពាន់នាក់ទៀតនៅក្នុងរដ្ឋ Atlanta, Washington D.C, Chicago ព្រមទាំង New York ផងដែរ។ ដោយឡែកការដ្ឋានសាងសង់អគារផ្ទុកទិន្នន័យដែលមានទីទាំងនៅក្នុងទីក្រុង Ohio រដ្ឋ Texas និង Nevada នោះត្រូវបានគេដឹងបង្ហើបថានឹងអាចដំណើរការពេញលេញហើយនៅក្នុងឆ្នាំនេះដូចគ្នាខណៈដែលអគារផ្ទុកទិន្នន័យផ្សេងទៀតនឹងបង្ហាញវត្តមាននៅក្នុងរដ្ឋជាច្រើនទៀតដូចជា Nebraska, South Carolina, Virginia,Nevada និង Texas។ ការវិនិយោគលើកនេះត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះខ្លាំងជាងអ្វីដែល Google ធ្លាប់តែបានចាក់បញ្ចូលវាចូលទៅក្នុងសេដ្ឋកិច្ចរបស់អាមេរិកកាលពីឆ្នាំកន្លងទៅ។ ជាក់ស្តែងកាលពីឆ្នាំ 2019 ក្រុមហ៊ុនបានចាយលុយនៅក្នុងគោលដៅដូចគ្នា គឺដើម្បីពង្រីកទីតាំងផ្ទុកទិន្នន័យសរុបជាទឹកប្រាក់ដល់ទៅ 13 ពាន់លានដុល្លារខណៈដែលកាលពីឆ្នាំ2020 ក្រុមហ៊ុនធ្លាប់បានសន្យាថានឹងចាយលុយ 10 ពាន់លានដុល្លារលើកិច្ចការងារនេះ ប៉ុន្តែជាលទ្ធផលត្រូវបានកែប្រែបន្តិចដោយសារបញ្ហាកូវីដ៕
-
តោះ! មកស្គាល់ពីប្រទេសដែលកំពុងនាំមុខគេក្នុងបដិវត្តន៍ផលិតរថយន្តអគ្គិសនី

បរទេស ៖ រថយន្តអគ្គិសនីបានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ពិភពលោក ជាពិសេសនៅពេលដែលបណ្តាប្រទេសជាច្រើនលើសាកលលោកបាននាំគ្នាធ្វើការប្តេជ្ញាចិត្តចំពោះឧស្សាហកម្មមួយនេះនៅត្រឹមឆ្នាំ2030ខាងមុខ ដែលជាផ្នែកមួយនៃផែនការលុបបំបាត់ការបំពុលអាកាសឲ្យបានទាំងស្រុងចេញពីភពផែនដី។ យោងតាមការចេញផ្សាយរបស់ WeForum នៅដើមសប្តាហ៍នេះបានបង្ហាញថា សន្ទុះរបស់ទីផ្សារលក់រថយន្តអគ្គិសនីកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជននៅតាមបណ្តាទីផ្សារនានាលើសាកលលោក ហើយជាលទ្ធផលជាក់ស្តែងទំហំនៃការលក់រថយន្តអគ្គិសនីបានស្ទុះឡើងដល់ទៅ 2 ដងនៅក្នុងឆ្នាំ2020 ធៀបទៅនឹងតួលេខកាលពីឆ្នាំ2019 បើទោះបីជាក្នុងស្ថានភាពកូវីដក្តីពោលគឺ 4.2 ភាគរយធៀបនឹង 2.5 ភាគរយ។ ជាការចូលរួមចំណែកនៅក្នុងសកម្មភាពផែនការដ៏ធំមួយនេះគេមើលឃើញថា ប្លុកអឺរ៉ុបគឺជាអ្នកដែលបានចូលរួមយ៉ាងខ្លាំងក្លាចំពោះបញ្ហានេះដោយមានប្រទេសមួយភាគធំបានធ្វើការប្តេជ្ញាចិត្ត និងសន្យាថានឹងលុបចោលឲ្យអស់នូវការនាំចេញ ឬនាំចូលរថយន្តដែលប្រើប្រាស់ថាមពលផូស៊ីលឥន្ធនៈនានា និងអនុញ្ញាតឲ្យរថយន្តអគ្គិសនីប៉ុណ្ណោះសម្រាប់ទីផ្សារថ្មីៗ។ តើប្រទេសណាដែលកំពុងនាំមុខគេចំពោះបដិវត្តន៍ថ្មីរបស់ពិភពលោកមួយនេះ? តួលេខដែលត្រូវបានបង្ហាញដោយ WeForum ដដែលបានឱ្យថា ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក គឺមានតែអាមេរិកប៉ុណ្ណោះបានចូលរួមចំណែកតិចជាងគេ ដែលមានប្រមាណតែជា 2.3ភាគរយជារថយន្តអគ្គិសនីនៅទូទាំងប្រទេសខណៈដែលខ្លួនកំពុងមានឈ្មោះជាមេដឹកនាំសេដ្ឋកិច្ចលើលោក។ ប្រទេសន័រវេស ប្រទេសអៀឡង់ និងប្រទេសស៊ុយអែត ឈរនៅលំដាប់កំពូលក្នុងនាមជាប្រទេសដែលមានចំនួនរថយន្តអគ្គិសនីច្រើនជាងគេបំផុតលើពិភពលោក ពោលគឺប្រទេសន័រវេសមានប្រមាណជា 74.8 ភាគរយ ប្រទេសអៀឡង់មាន 45 ភាគរយ និងប្រទេសស៊ុយអែតមាន 32.2 ភាគរយ ដែលជាតួលេខរៀងគ្នាកាលពីឆ្នាំ2020 ហើយក្រៅពីនោះមានប្រទេសចំនួន 10 ផ្សេងទៀតដែលឈរនៅលំដាប់កំពូលមានភាគរយនៃចំនួនរថយន្តអគ្គិសនីធៀបទៅនឹងរថយន្តទាំងអស់នៅក្នុងប្រទេសរបស់គេច្រើនជាង 10 ភាគរយ។ ប្រទេសចិន ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានទីផ្សារលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោក ដោយសារតែចំនួនប្រជាជនច្រើន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់ទិន្នន័យនៃចំនួនផលិតបានធ្លាក់ចេញពីលេខរៀងទី 10 ដោយសារតែរថយន្តអគ្គិសនីសរុបនៅទូទាំងប្រទេសមានត្រឹមតែ 6.2…
-
ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways អាចនឹងបង្ខំចិត្តលក់អគារស្នាក់ការកណ្តាលរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចន្ទទី 22 ខែមីនានេះបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសBristish Airways ត្រូវបានគេដឹងថាកំពុងតែធ្វើការពិចារណាក្នុងការលក់ទីស្នាក់ដែលស្ថិតនៅក្នុងទីធ្លានៃអាកាសយានដ្ឋានអន្តរជាតិ Heathrow Airport ទីក្រុងឡុង ខណៈដែលការរាតត្បាតបានបង្ខំឲ្យក្រុមហ៊ុនជាច្រើនងាកទៅជាការធ្វើការងារពីផ្ទះមកវិញនោះ។ ក្រុមហ៊ុនអាកាសចរណ៍ British Airway ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរធំបំផុតនៅអឺរ៉ុប និងធំបំផុតនៃក្រុមក្រុមហ៊ុនអាកាសចរអន្តរជាតិប្រើប្រាស់ភាសាអេស្បាញ និងអង់គ្លេសឬហៅកាត់ថា IAG (International Consolidated Airlines Group SA)ផងត្រូវបានគេមើលឃើញបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីសំណាក់វីរុសរាតត្បាតកូវីដ។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលខ្លួនបានពិចារណាថាការធ្វើការងារពីផ្ទះគឺទទួលបានភាពពេញនិយមច្រើនជាងពីសំណាក់បុគ្គលិក និងជាពិសេសនៅចំពេលដែលការររាតត្បាតនឹងអាចនៅបន្តរយៈពេលយូរនៅឡើយ ហើយលើសពីនេះការលក់ទីស្នាក់ការកណ្តាលនឹងអាចឲ្យ British Airways ក្នុងការកាត់បន្ថយចំណាយព្រមទាំងអាចជួយថែរក្សាលំនឹងហិរញ្ញវត្ថុឡើងវិញផងដែរ។ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើសាកលលោកក៏មានស្ថានភាពស្រដៀងគ្នាទៅនឹងក្រុមហ៊ុនអាជីវកម្មរបស់អង់គ្លេសនេះដែរ ហើយបុគ្គលិករបស់ខ្លួនគឺបានចាប់ផ្តើមធ្វើការងារពីផ្ទះចាប់តាំងតែពីដើមឆ្នាំទៅមកម្ល៉េះ ហើយពួកគេសង្ឃឹមថានឹងអាចបន្តធ្វើការងារបែបនេះរហូតដល់ពេលណាមួយដែលអាចមានសុវត្ថិភាពពេញលេញដើម្បីអាចវិលត្រឡប់វិញ។ទោះបីជាមានការបិទការិយាល័យ និងទីតាំងធ្វើការងារជាច្រើនពីសំណាក់ក្រុមហ៊ុនធំៗលើលោកក្តី ប៉ុន្តែមានក្រុមហ៊ុនជាច្រើនកំពុងពិចារណាក្នុងការប្រើប្រាស់ជីវិតថ្មីនៃរបៀបធ្វើការងារក្រោយការត្រឡប់មកជាធម្មតា ជាក់ស្តែងដូចជាក្រុមហ៊ុនយក្ស Alphabet Inc.ដែលជាក្រុមហ៊ុនមេរបស់ Google ជាដើមទើបតែបានប្រកាសចំណាយលុយដល់ទៅ 7ពាន់លានដុល្លារក្នុងការបង្កើតសាងសង់ការិយាល័យថ្មីនៅទូទាំងសហរដ្ឋអាមេរិកព្រមទាំងប្តេជ្ញាចិត្តក្នុងការផ្តល់នូវវប្បធម៍ថ្មីនៃការធ្វើការសហការរវាងបុគ្គលិកនិងបុគ្គលិកផងដែរ៕
-
នាយកប្រតិបត្តិ Tesla អះអាងថា នឹងបិទក្រុមហ៊ុនភ្លាមៗ ប្រសិនបើរកឃើញថា រថយន្ត Tesla បានធ្វើចារកម្មលើប្រទេសចិន

អាមេរិក៖ កំពូលមហាសេដ្ឋីពិភពលោក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk អះអាងថា លោកនឹងបិទក្រុមហ៊ុន Tesla ភ្លាម ប្រសិនបើរថយន្ត Tesla បង្កើតឡើងក្នុងគោលដៅ ឬប្រើសម្រាប់ធ្វើចារកម្មលើប្រទេសចិន ។ ការអះអាងបែបនេះរបស់លោក Elon Musk បានកើតមានឡើងបន្ទាប់ពីកាលពីចុងសប្តាហ៍មុននេះ សារព័ត៌មានធំៗមួយចំនួនបានចេញផ្សាយថា រដ្ឋាភិបាលចិនបានបង្ហាញក្ដីបារម្ភទៅលើក្រុមហ៊ុន Tesla និងបានហាមឃាត់វត្តមានរបស់របស់ក្រុមហ៊ុននេះនៅកន្លែងមូលដ្ឋានទ័ព ដោយខ្លាចមានបំពាក់កាមេរ៉ាដែលអាចប្រមូលយកនូវទិន្នន័យសំខាន់ៗ និងទិន្នន័យរសើបៗផ្សេងៗបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ លោក Elon Musk បានប្រកាសនៅក្នុងវេទិកា China Development Forum ថា រថយន្តរបស់ក្រុមហ៊ុន Tesla មិនត្រូវបានបង្កើតឡើងដើម្បីធ្វើចារកម្មលើប្រទេសណាមួយឡើយ កុំថាឡើយប្រទេសចិននោះ ហើយបើរកឃើញមែន លោកនឹងបិទក្រុមហ៊ុនភ្លាម ។ គួរបញ្ជាក់ផងដែរថា ចិនគឺជាប្រទេសមួយដែលមានទីផ្សាររថយន្ត Tesla ខ្ពស់ ដោយការពីឆ្នាំ ២០២០ រថយន្ត Tesla ចំនួនជិត១៥ម៉ឺនគ្រឿងត្រូវបានលក់នៅក្នុងប្រទេសនេះ ដោយស្មើនឹង៣០ភាគរយនៃចំនួនដែលបានលក់សរុបនៅជុំវិញពិភពលោក ៕ ប្រភព៖…