Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សិង្ហបុរី ៖ SMEs ត្រូវបង្កើតគំនិតច្នៃប្រឌិតថ្មី និងធ្វើការផ្លាស់ប្តូរដើម្បីរឹងម៉ាំឡើងក្នុងសម័យកូវីដ

    សិង្ហបុរី ៖ SMEs ត្រូវបង្កើតគំនិតច្នៃប្រឌិតថ្មី និងធ្វើការផ្លាស់ប្តូរដើម្បីរឹងម៉ាំឡើងក្នុងសម័យកូវីដ

    បរទេស៖មកដល់ពេលនេះរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានបញ្ជាក់ថាខ្លួននឹងនៅតែបន្តផែនការជួយគាំទ្រទៅដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកដដែល ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេមានភាពរឺងម៉ាំនៅក្នុងអំឡុងពេលកូវីដនេះ។ តាមការបញ្ជាក់បន្ថែមដោយក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋាភិបាលព្រមទាំង SMEs នឹងធ្វើការងារួមគ្នាដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារច្នៃប្រឌិតថ្មី ក៏ដូចជាការផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនតាមវិធីដែលអាចធ្វើទៅបាន។ ក្រសួងបានបន្តទៀតថាតាមរយៈកម្មវិធីប្រឹក្សា និងផ្តល់យោបល់អំពីកិច្ចការងារច្នៃប្រឌិតថ្មី ឬហៅថា IAP (The Innovation Advisors Programme)ដែលមានស្រាប់អាជីវកម្មទាំងឡាយនឹងអាចពង្រឹងខ្លួនតាមរយៈការស្វែងរកឱកាសវិនិយោគលើវិស័យថ្មីផ្សេងទៀត ដូចជាផលិតកម្ម និងប្រតិបត្តិការដឹកជញ្ជូនទំនិញជំនួសវិញជាដើម។ កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ2019 ដែលវាមានមុខងារសំខាន់ដូចជាភ្នាក់ងារសម្របសម្រួលដើម្បីអាចភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន ឬអាជីវកម្មណាមួយទៅកាន់អ្នកជំនាញគ្រប់ផ្នែក និងធ្វើយ៉ាងណាឲ្យពួកគេអាចពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការកែច្នៃគំនិតថ្មីៗ ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ ទោះបីជាយ៉ាងណាក្តីកម្មវិធីIAP មិនមែនជាអង្គភាពដែលមានអាយុកាលក្មេង និងមិនមានប្រសិទ្ធភាពនោះទេ ព្រោះកន្លងមកខ្លួនធ្លាប់បានធ្វើជោគជ័យជាច្រើនមកហើយទៅលើវិស័យស្រាវជ្រាវអវកាសបច្ចេកវិទ្យាព័ត៌មានព្រមទាំងផលិតកម្មម្ហូបអាហារ និងបច្ចេកវិទ្យាសម្រាប់សុខាភិបាលផងដែរ។ គិតត្រឹមខែធ្នូ ចុងឆ្នាំ2020កន្លងមក IAP នេះបានជួយឲ្យអ្នកជំនាញ និងប្រឹក្សាប្រមាណជា 17 នាក់ភ្ជាប់ទំនាក់ទំំនង និងចុះកិច្ចព្រមព្រៀងធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មតូចធំចំនួន 17 គម្រោងមកហើយ។ រដ្ឋមន្ត្រីទី 2 នៃក្រសួងកិច្ចការងារពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tan See Leng បាននិយាយថា រដ្ឋាភិបាលមានបំណងចង់ជួយដល់SMEs ដែលផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ ការស្រាវជ្រាវថ្មីនៃវិស័យពាណិជ្ជកម្ម ដែលវាគឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការជួយឲ្យពួកគេបានយល់កាន់តែច្បាស់ថាគួរតែដើរតាមផ្លូវណា។ ក្នុងនោះផងដែរគេបានដឹងថាអាជីវកម្មខ្នាតតូច និងមធ្យម…

  • វ៉ាក់សាំងសង្គ្រោះជីវិតប្រជាជន និងពន្លឿនការស្តារសេដ្ឋកិច្ចបានមកដល់កម្ពុជាជាបណ្តើរៗ

    វ៉ាក់សាំងសង្គ្រោះជីវិតប្រជាជន និងពន្លឿនការស្តារសេដ្ឋកិច្ចបានមកដល់កម្ពុជាជាបណ្តើរៗ

    ភ្នំពេញ ៖ វ៉ាក់សាំងប្រឆាំងនឹងរោគរាតត្បាត COVID-19 មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតមនុស្សប៉ុណ្ណោះទេថែមទាំងបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចសង្គមផងដែរ។ នេះជាការលើកឡើងពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ពិធីប្រគល់វ៉ាក់សាំងការពារ Covid-19 ដំបូងពីមជ្ឈមណ្ឌលកូវ៉ាក់COVAX Facility បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង 7៖50 យប់ថ្ងៃទី2 ខែកុម្ភៈឆ្នាំ 2021 ដោយវ៉ាក់សាំង AstraZeneca មានចំនួន 324,000 ដូស ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីវិទ្យាស្ថានសេរ៉ូមឥណ្ឌា និងមានឈ្មោះថា COVISHIELD ក្រោមជំនួយរបស់អង្គការសុខភាពពិភពលោកចំពោះប្រទេសកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ «វ៉ាក់សាំង ចំនួន 324,000ដូសគឺជាវ៉ាក់សាំងក្នុងចំណោម 1,104,000 ដូសដែលជាកញ្ចប់ដំបូងបង្អស់នៃថ្នាំវ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌាដែលប្រទេសកម្ពុជាត្រូវទទួលមុនដំណាច់ខែឧសភាឆ្នាំ2021 ពីមជ្ឈមណ្ឌលCOVAX Facility ដែលមជ្ឈមណ្ឌលនេះនឹងផ្តល់វ៉ាក់សាំងសម្រាប់20%នៃប្រជាជនកម្ពុជាសរុប 16 លាននាក់ដែលស្មើនឹង 3.2 លាននាក់ ឬវ៉ាក់សាំង 6.4 លានដូស» ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល…

  • សេដ្ឋកិច្ចហុងកុងធ្លាក់ចុះជាង 6 ភាគរយ ប៉ុន្តែទ្រព្យកំពូលសេដ្ឋីទាំង50រូបបញ្ចូលគ្នាកើនឡើងជាង 331 ពាន់លានដុល្លារ

    សេដ្ឋកិច្ចហុងកុងធ្លាក់ចុះជាង 6 ភាគរយ ប៉ុន្តែទ្រព្យកំពូលសេដ្ឋីទាំង50រូបបញ្ចូលគ្នាកើនឡើងជាង 331 ពាន់លានដុល្លារ

    បរទេស៖សេដ្ឋកិច្ចក្រុងហុងកុងត្រូវបានបង្ហាញជាផ្លូវការកន្លងមកថាបានធ្លាក់ចុះដល់ទៅ 6.1 ភាគរយកាលពីឆ្នាំ2020 ដែលជាអត្រាធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ1998 ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើនិយាយពីទីផ្សារភាគហ៊ុនវិញគឺបានកើនឡើងគួរឲ្យចាប់អារម្មណ៍ដោយយោងទៅតាមសន្ទស្សដែលចេញដោយHang Seng Index បានបញ្ជាក់ថារយៈពេល 13 ខែចុងក្រោយនេះគឺមានកំណើនប្រមាណជា 5 ភាគរយដែលវាបានជួយរុញឲ្យកំពូលសេដ្ឋីមានជាងគេរបស់ហុងកុងកើនឡើងខ្លាំងធៀបទៅនឹងឆ្នាំចាស់។ Forbes ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា សេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ហុងកុងទាំង 50 នាក់មានលុយសរុបបញ្ចូលគ្នាកើនឡោះងដល់ទៅ 331 ពាន់លានដុល្លារកាលពីឆ្នាំ2020 ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា 7.1 ភាគរយបើធៀបទៅនឹងឆ្នាំ2019 ដែលមានត្រឹមតែ 308 ពាន់លានដុល្លារ។ នៅក្នុងនោះគេមើលឃើញផងដែរថា សេដ្ឋីអចលនទ្រព្យស្ទើរតែពាក់កណ្តាលគឺមិនអាចស្វែងរកឃើញប្រាក់ចំណេញឡើយសម្រាប់ឆ្នាំ2020 ដោយសារតែបញ្ហារាតត្បាតនៃកូវីដ ដែលបានប៉ះពាល់ដល់ការលក់អចលនទ្រព្យនៅក្នុងទីក្រុងយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក្តី បើក្រឡេកទៅមើលសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតជាងគេនៅហុងកុងនេះ សម្រាប់លោក Li Ka-shing នៅក្នុងឆ្នាំ2020លោកបានបង្កើនទ្រព្យរហូតទៅដល់ 20 ភាគរយគឺស្មើនឹងប្រមាណជាង35.4 ពាន់លានដុល្លារ ដោយសារតែការទិញភាគហ៊ុនជាច្រើនពីក្រុមហ៊ុន Zoom កំពុងពេលផ្ទុះខ្លាំងនៃភាពប្រឈមជំងឺកូវីដកាលពីពាក់កណ្តាលឆ្នាំ2020៕

  • រុស្សីកំពុងព្យាយាមកាត់បន្ថយឥទ្ធិពលលុយដុល្លា រ និងពង្រឹងលុយ(ruble)របស់ខ្លួន

    រុស្សីកំពុងព្យាយាមកាត់បន្ថយឥទ្ធិពលលុយដុល្លា រ និងពង្រឹងលុយ(ruble)របស់ខ្លួន

    បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សារដ្ឋសហព័ន្ធនៃប្រទេសរុស្សី លោកស្រី Valentina Matviyenkoកាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថាប្រទេសរុស្សីមកទល់នឹងពេលនេះគឺកំពុងតែបានព្យាយាមក្នុងការធ្វើការងារដើម្បីអាចកាត់បន្ថយការពឹងផ្អែកទៅលើរូបិយបណ្ណរបស់អាមេរិកគឺដុល្លារ និងបង្កើនភាពរឹងម៉ាំរូបិយវត្ថុរបស់ខ្លួនវិញគឺរូបល(ruble)។ លោកស្រី Matviyenko ដែលបានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថាទាំងធនាគារកណ្តាលរបស់រុស្សី និងរដ្ឋាភិបាលផងដែរបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយស្តីអំពីការកាត់បន្ថយប្រាក់ដុល្លារទៅតាមសេចក្តីណែនាំរបស់លោកប្រធានាធិបតីដែលធ្លាប់បានធ្វើប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយប្រធានសភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីក៏បាននិយាយដែរថាចំណែកនៃប្រាក់ដុល្លារបម្រុងទុកនៅក្នុងរូបិយប័ណ្ណបម្រុងរបស់រុស្ស៊ីកំពុងធ្លាក់ចុះ ហើយការវិនិយោគរបស់ប្រទេសនៅក្នុងកាតព្វកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដល់កម្រិត 1/30 នៃកម្រិតកាលពី 10 ឆ្នាំមុនមកម្ល៉េះ។ លោកស្រីបានគូសបញ្ជាក់ទៀតថាដំណើរការនេះកំពុងមានការរីកចម្រើនឥតឈប់ឈរ ហើយមិនត្រូវមានភាពប្រញាប់ប្រញាល់ពេកនោះទេ ពីព្រោះវាគឺជាគោលនយោបាយដែលគាំទ្រយ៉ាងខ្លាំងដោយសភារុស្ស៊ីនឹងការពង្រឹងអធិបតេយ្យភាពរបស់ប្រទេស។ ថ្មីៗនេះយើងបានធ្វើអ្វីៗជាច្រើនដើម្បីពង្រឹងប្រាក់រូបល(ruble) និងបង្កើនភាពទាក់ទាញរបស់វាទាំងអាជីវកម្ម និងបុគ្គលដែលជាលទ្ធផលយើងទទួលបានប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រូបល(ruble)កាន់តែច្រើនឡើង ៗហើយសូម្បីតែពលរដ្ឋក៏ជឿជាក់លើក្រដាស់ប្រាក់ប្រចាំប្រទេសរបស់ខ្លួននេះដែរ។ នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយនេះដើម្បីអាចឲ្យមានការធ្វើទៅបាននៃការវិនិយោគបែបចម្រុះ ក្រសួងហិរញ្ញវត្ថុនៃប្រទេសរុស្សីបានប្រកាសកាលពីសប្តាហ៍មុនថាលុយយ័នរបស់ចិន និងលុយយេនរបស់ជប៉ុនគឺត្រូវបានដាក់បញ្ចូលទៅក្នុងកំណែទំរង់រូបិយបណ្ណនៅក្នុងប្រទេសរុស្សុី និងមូលនិធិជាតិតែម្តង។ មកដល់ពេលនេះលុយយ័នរបស់ចិនស្ថិតនៅក្នុងកម្រិត 15 ភាគរយ ហើយលុយយេនរបស់ជប៉ុនក្នុងកម្រិត 5 ភាគរយនៃប្រាក់មូលនិធីសរុបរបស់រុស្សីខណៈដែលលុយដុល្លារ និងលុយអឺរ៉ូបានធ្លាក់មកត្រឹមកម្រិត 45 ភាគរយ និង 35 ភាគរយប៉ុណ្ណោះរៀងខ្លួន៕

  • ឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ 3.8 ពាន់លានដុល្លារ

    ឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ 3.8 ពាន់លានដុល្លារ

    ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបមានតម្លៃ 3,863 លានដុល្លារកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងតួលេខដែលបានកត់ត្រាក្នុងឆ្នាំ2019 ក្រោមការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និង Brexit ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថានៅឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបចំនួន 3,203 លានដុល្លារ និងនាំចូល 659 លានដុល្លារពីតំបន់ពាណិជ្ជកម្មអឺរ៉ុប។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមិនបានបញ្ជាក់ពីតួលេខសម្រាប់ការនាំចេញ និងការនាំចូល ជាមួយការប្រៀបធៀបសម្រាប់ឆ្នាំមុននោះទេ ប៉ុន្តែនៅក្នុងឆ្នាំ2019 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង28 របស់សហភាពអឺរ៉ុបមានតម្លៃប្រមាណ 6.7 ពាន់លានដុល្លារ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការធ្លាក់ចុះពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអ៊ឺរ៉ុបត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យតម្រូវការសម្លៀកបំពាក់នៅក្នុងសហភាពអឺរ៉ុបនេះធ្លាក់ចុះ។ លោកថា ការឆ្លងរាលដាលនៃវីរុសនេះបានជះឥទ្ធិពលដល់ពិភពលោកទាំងមូលរួមទាំងសហភាពអ៊ឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលកាត់ដេររបស់ប្រទេសកម្ពុជា ហើយបញ្ហានេះប៉ះពាល់ដល់វិស័យវាយនភណ្ឌនៅកម្ពុជាដូច្នេះការនាំចេញបានធ្លាក់ចុះដោយសាររោងចក្រមួយចំនួនបានបញ្ឈប់ប្រតិបត្តិការ។ កាលពីខែកុម្ភៈ ឆ្នាំ2020 គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ថាសហភាពអឺរ៉ុបដកកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) 20%ជាមួយព្រះរាជាណាចក្រកម្ពុជាដោយអះអាងថាកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ។ កាលពីដើមខែកុម្ភៈកន្លងមក គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យយឺតយ៉ាវសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងបានបញ្ជាក់ថា សេដ្ឋកិច្ច អឺរ៉ុបនឹងមិនអាចវិលត្រឡប់ទៅប្រក្រតីឡើងវិញមុនឆ្នាំ2023បានឡើយ។ ចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតនៅអឺរ៉ុប ដែលមានការរៀបចំពាណិជ្ជកម្មយ៉ាងធំជាមួយកម្ពុជាមុនពេលដែលខ្លួនចាកចេញពីប្លុកនេះនៅដើមឆ្នាំ2021។ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥឡូវនេះចក្រភពអង់គ្លេសត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា។…

  • ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតប្តេជ្ញាលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

    ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតប្តេជ្ញាលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

    បរទេស ៖ ក្រុមហ៊ុនផលិតថយន្តរបស់ស៊ុយអែតដ៏ល្បីល្បាញ Volvo នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងដាក់ផែនការថ្មីក្នុងការលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ2030 តទៅ ដោយបូករួមទាំងរថយន្តកូនកាត់មួយចំនួនផងដែរ។ ក្រុមហ៊ុន Volvo បានបញ្ជាក់ថាខ្លួននឹងត្រៀមរៀបចំធ្វើការវិនិយោគឲ្យបានខ្លាំងក្លាទៅលើយុទ្ធសាស្ត្រលក់លើអនឡាញនិងធ្វើឲ្យផលិតផលរបស់ខ្លួនមានលក្ខណៈសាមញ្ញបំផុតក្នុងការធ្វើជួញដូរ។ ការសម្រេចចិត្តផ្លាស់ប្តូរទាំងស្រុងទៅលើរថយន្តអគ្គិសនីបែបនេះក៏ត្រូវបានក្រុមហ៊ុនបញ្ជាក់ដែរដោយសារថាបច្ចុប្បន្នតម្រូវការកាន់តែមានសន្ទុះ ជាពិសេសទីផ្សារនៅក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់យីយោរថយន្ត Volvo។ កាលពីពេលកន្លងមកនេះទាំងក្រុមហ៊ុនផលិតថយន្ត និងក្រុមហ៊ុនផលិតយានយន្ដនានានៅក្នុងតំបន់អ៊ឺរ៉ុបបាននាំគ្នាធ្វើការឆ្លើយតបយ៉ាងច្បាស់លាស់គ្រប់គ្នាបន្ទាប់ពីទទួលបានសំពាធពីសំណាក់រដ្ឋាភិបាលនៃប្រទេសរបស់គេក្នុងការប្តេជ្ញាចិត្តឲ្យបញ្ចប់ការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីល ហើយងាកមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ។ ប្រធានប្រតិបត្តិរបស់ Volvo លោក Hakan Samuelsson បាននិយាយថា៖ដើម្បីអាចបន្តភាពជោគជ័យរបស់យើងបាន និងបន្តថែរក្សាកំណើនប្រាក់ចំណេញយើងនឹងជំនួសឲ្យការវិនិយោគទៅអាជីវកម្មដែលជិតនឹងបាត់បង់នោះយើងនឹងជ្រើសយកការវិនិយោគសម្រាប់អនាគតវិញ នោះគឺរថយន្តអេឡិចត្រូនិក និងការលក់អនឡាញ។ កាលពីមុន Volvo ធ្លាប់បានប្រកាសថាខ្លួននឹងធ្វើឲ្យបានសម្រេចការលក់រថយន្តរបស់ខ្លួនសម្រេចបានពាក់កណ្តាលជាមួយរថយន្តដើរដោយថាមពលអគ្គិសនីខណៈដែលរថយន្តកូនកាត់របស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះបានសម្រេចចិត្តរួមគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geelyក្នុងការផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីដែលអាចនឹងត្រូវប្រើប្រាស់សម្រាប់ផែនការរបស់ពួកគេរួមគ្នា៕

  • ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ ​United​ ​Air​line​s ​បញ្ជាទិញ​យន្ដហោះ​ Bo​e​in​g​ ​ប្រភេទ​ 737 ​MA​X ​បន្ថែមចំនួន​២​៥​គ្រឿង​ទៀត​ ​ដែល​គ្រោង​នឹង​ប្រគល់​នៅ​ឆ្នាំ​២​០​២​៣

    ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ ​United​ ​Air​line​s ​បញ្ជាទិញ​យន្ដហោះ​ Bo​e​in​g​ ​ប្រភេទ​ 737 ​MA​X ​បន្ថែមចំនួន​២​៥​គ្រឿង​ទៀត​ ​ដែល​គ្រោង​នឹង​ប្រគល់​នៅ​ឆ្នាំ​២​០​២​៣

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ ​United​ ​Air​line​s ​Holding​s ​Inc​. ​ប្រកាស​ថា​ ​ខ្លួន​បាន​បញ្ជាទិញ​យន្ដហោះ​ពី​ក្រុមហ៊ុន​ Bo​e​in​g​ ​Co​. ​ប្រភេទ​ 737 ​MA​X ​បន្ថែមចំនួន​២​៥​គ្រឿង​ទៀត​ ​ដែល​គ្រោង​នឹង​ប្រគល់​នៅ​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​ ​ដើម្បី​ត្រៀម​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ ​ក៏ដូចជា​វិ​ស​័​យ​ទេសចរណ៍​ ​។​ បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈី​កា​ហ្គោ​នេះ​ ​ខ្លួន​បាន​ពន្លឿន​ការ​​​ដឹកជញ្ជូន​យន្ដហោះ​ប្រភេទ​ ​MA​X ​ចំនួន​៤​០​គ្រឿង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២​០​២​២​ ​និង​០​៥​គ្រឿង​ទៀត​រហូតដល់​ឆ្នាំ​ ​២​០​២​៣​ ​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ​United​ ​Air​line​s ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា​ ​នឹង​បញ្ជាទិញ​ឲ្យបាន​១​៨​៨​គ្រឿង​នៃ​យន្តហោះ​ប្រភេទ​ ​MA​X ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ ​United​ ​Air​line​s ​លោក​ ​អាន់​ឌ្រូ ណូ​សែល​ឡា ​បាន​និយាយ​ថា​ ​នៅ​ពេល​ចុង​បញ្ចប់​នៃ​ជំងឺរាតត្បាត​កាន់តែ​ខិត​ជិត​ ​ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​ចែកចាយ​នោះ​ ​ដូច្នេះ​ការប្រកាស​នៅ​ថ្ងៃនេះ​នឹង​ជួយ​កំណត់​គោលដៅ​របស់យើង​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការដែល​យើង​រំពឹង​ថា​ ​នឹង​មើលឃើញ​នៅ​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ ​W​SJ

  • ​ក្រុមហ៊ុន​ ​Apple​ ​បើក​ដំណើរការ​ ​Store​ ​ចំនួន​២​៧​០​របស់​ខ្លួន​ឡើងវិញ​នៅ​សហរដ្ឋអាមេរិក

    ​ក្រុមហ៊ុន​ ​Apple​ ​បើក​ដំណើរការ​ ​Store​ ​ចំនួន​២​៧​០​របស់​ខ្លួន​ឡើងវិញ​នៅ​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បើក​ដំណើរការ​ ​Store​ ​ចំនួន​២​៧​០​របស់​ខ្លួន​ទាំងអស់​ឡើងវិញ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​នេះ​ជាលើកដំបូង​ហើយដែល​ ​Store​ ​ទាំងអស់​របស់​ ​Apple​ ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បើក​ឡើងវិញ​ ​ចាប់តាំង​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ឆ្លង​រីក​រាលដាល​ខ្លាំង​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បើក​ដំណើរការ​ ​Store​ ​របស់​ខ្លួន​ទាំងអស់​ឡើងវិញ​នោះ​ទេ​ ​តែ​ប្រភព​ជិតស្និទ្ធ​បង្ហើប​ឱ្យ​ដឹង​ថា​ ​គឺ​ដោយសារតែ​បច្ចុប្បន្ន​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ ​។​ មិនតែប៉ុណ្ណោះ​ ​ក្រុមហ៊ុន​ ​Apple​ ​ក៏​មិនបាន​បញ្ជាក់​ ​ថា​តើ​បណ្ដា​ ​Store​ ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​ ​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ពេលណា​នោះ​ ​ដោយ​គ្រាន់តែ​ដឹង​ថា​ ​មាន​ ​Store​ ​ចំនួន​១​២​នៅ​បារាំង​ ​និង​ ​Store​ ​ចំនួន​២​នៅ​ប្រេស៊ីល​ ​នៅតែ​បិទ​មិន​ដំណើរការ​ ​ខណៈ​ ​Store​ ​ចំនួន​២​នៅ​ម៉ិ​ច​ស៊ី​កូ​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ​ ​៕​ ​ប្រភព​៖​ CNBC

  • ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសមាគមមូលនិធិត្រីចក្រយានកម្ពុជា ចំនួន ១០ម៉ីនដុល្លារ

    ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសមាគមមូលនិធិត្រីចក្រយានកម្ពុជា ចំនួន ១០ម៉ីនដុល្លារ

    ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ីនដុល្លារ ជូនដល់ សមាគមមូលនិធិត្រីចក្រយាន កម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។ ធ្វើឡើង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ មានការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល កម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ ឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដំណើរការដំបូង សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មជាង២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួនបានទទួលមរណភាពដោយជរាពាធ…

  • កូរ៉េខាងត្បូងចាក់លុយជាង 13 ពាន់លានដុល្លារជួយដល់អាជីវកម្មខ្នាតតូច ដើម្បីធានាតុល្យភាពការងារ

    កូរ៉េខាងត្បូងចាក់លុយជាង 13 ពាន់លានដុល្លារជួយដល់អាជីវកម្មខ្នាតតូច  ដើម្បីធានាតុល្យភាពការងារ

    សេអ៊ូល៖នៅថ្ងៃអង្គារនេះរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយដើម្បីអាចប្រើប្រាស់កញ្ចប់ថវិកាបន្ថែមប្រមាណជា 15 ទ្រីលានវ៉ុន ឬប្រមាណជា 13.38 ពាន់លានដុល្លារដើម្បីជួយជំរុញដល់អាជីវកម្មខ្នាតតូច ក៏ដូចជាជួយការពារដល់កំណើនការងារជូនពលរដ្ឋរបស់ខ្លួននៅក្នុងពេលវិបត្តិកូវីដ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េក៏បានឲ្យដឹងផងដែរថា គិតមកដល់ពេលនេះប្រាក់ចំណាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះគឺមានចំនួនរហូតទៅដល់ 573 ទ្រីលានវ៉ុន ឬប្រមាណជាង 510 ពាន់លានដុល្លារធៀបទៅនឹងការចំណាយឆ្នាំទៅមានការកើនឡើងដល់ទៅ 11.9 ភាគរយហើយបានធ្វើឲ្យប្រាក់ចំណូលពន្ធបានកើនឡើងប្រមាណជា 0.3 ភាគរយផងដែរ។ ទោះបីជាយ៉ាងណាក្តីគេអាចមើលឃើញដែរថាអត្រាបំណុលធៀបទៅនឹងផលិតផលក្នុងស្រុក ឬ debt-to-GDP វិញគឺមានកម្រិតអាក្រក់បំផុតមិនធ្លាប់មានខណៈដែលកាលពីឆ្នាំទៅមានប្រមាណជា 48.2 ភាគរយទល់នឹង 43.9 ភាគរយសម្រាប់ឆ្នាំ 2021 នេះ។ ក្រៅតែពីកញ្ចប់ថវិកាជំនួយសម្រាប់អាជីវកម្មខ្នាតតូចហើយនោះប្រាក់បន្ថែមប្រមានជា 4.1 ទ្រីលានវ៉ុនក៏ត្រូវបានអនុម័តដើម្បីយកទៅប្រើប្រាស់ក្នុងមូលនិធីសម្រាប់រក្សាការងារក៏ដូចជាកិច្ចការងារឧបត្ថម្ភធនជូនចំពោះសេវាថែរក្សាកុមារផងដែរ ដែលជាសាច់ប្រាក់សុទ្ធ៕