Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនចេញបញ្ជារនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាមវិធាន 3ការពារ 3កុំ

    សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនចេញបញ្ជារនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាមវិធាន 3ការពារ 3កុំ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានមានប្រសាសន៍ថាចំពោះមុខស្ថានភាពព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ នេះរាជរដ្ឋាភិបាល នឹងមិនចេញបិទកម្មវិធីមង្គលការ សាលារៀន ឬកម្មវីធីផ្សេងៗទេបើប្រជាជនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំមិនចេញបញ្ជារនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាមវិធាន 3កុំ 3ការពារ»។គួរបញ្ជាក់ថា វិធានការ 3ការពារ រួមមាន៖1- ពាក់ម៉ាស់2- លាងដៃ3- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី 1ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ សម្ដេចបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីត-19 បានដោយជោគជ័យ។ 3កុំ រួមមាន៖1- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។2- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។3- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕

  • បន្ទាន់ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសបន្ទាន់ទៅកាន់ជនរួមជាតិនៅម៉ោង៩ព្រឹកនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ19

    បន្ទាន់ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសបន្ទាន់ទៅកាន់ជនរួមជាតិនៅម៉ោង៩ព្រឹកនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ19

    ភ្នំពេញ ៖ នៅវេលាម៉ោង 9.00នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រប់បណ្តាញស្ថានីយទូរទស្សន៍ឯកជននានា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ដែលបញ្ជាក់ពីការរីករាលនៃជំងឺកូវីដ19 ជាពិសេសការទុបស្កាត់កុំឱ្យមានផ្ទុះនៅក្នុងសហគមន៍។ដូច្នេះសូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

  • ទណ្ឌកម្មអាមេរិក៖តួលេខលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង Huawei ងាកមករកស៊ីជាមួយកសិដ្ឋានចិញ្ចឹមជ្រូក

    ទណ្ឌកម្មអាមេរិក៖តួលេខលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង Huawei ងាកមករកស៊ីជាមួយកសិដ្ឋានចិញ្ចឹមជ្រូក

    បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានងាកយកបច្ចេកវិទ្យារបស់ខ្លួនមកធ្វើការជាមួយនឹងកសិដ្ឋានចិញ្ចឹមជ្រូកជំនួសវិញខណៈដែលផលិតផលស្មាតហ្វូន និងបច្ចេកវិទ្យា 5G របស់ខ្លួនកំពុងទទួលរងទណ្ឌកម្មយ៉ាងតានតឹងពីសំណាក់អាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះត្រូវបានគេមើលឃើញថាហាក់បីដូចជាកំពុងតែបានបន្ថយកិច្ចការងារផលិតសមាសភាគសំខាន់ៗរបស់ខ្លួនមួយចំនួននៅក្រោយពេលដែលទទួលបានទណ្ឌកម្មធ្ងន់ៗពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកអាណិត្តមុន Donald Trump កន្លងមក។ ជាការឆ្លើយតបតួលេខលក់ស្មាតហ្វូនរបស់ Huawei ពិតជាបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកំពុងបែរទៅស្វែងរកឧិកាសក្នុងការបង្កើនប្រភពចំណូលឡើងវិញតាមរយៈបច្ចេកវិទ្យារបស់ខ្លួនដែលមានស្រាប់។ ព្រមជាមួយនឹងការប្រើប្រាស់បចេ្ចកវិទ្យា AI (Artificial Intelligence)ជាមួយនឹងក្រុមកសិករចិញ្ចឹមជ្រូកផងនោះក្រុមហ៊ុនក៏កំពុងចាប់ផ្តើមដំណើរការបច្ចេកវិទ្យារបស់ខ្លួនទៅជាមួយនឹងឧស្សាហកម្មរុករករ៉ែផងដែរ។ រំលឹកដែរថាកន្លងមករដ្ឋាភិបាលរបស់លោក Trump បានចោទប្រកាន់ថា Huawei គឺបានប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនតាមរយៈស្មាតហ្វូនក្នុងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួនទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងទោះបីជាជារឿយៗ Huawei នៅតែបានប្រកែកថាមិនបានធ្វើបែបនេះក៏ដោយ។ ជាលទ្ធផលដែលអាចសន្មត់កាលពីត្រីមាសចុងក្រោយឆ្នាំ 2020 កន្លមកតួលេខលក់របស់ Huawei បានធ្លាក់ចុះដល់ទៅ 42 ភាគរយសារតែបញ្ហាចំបង គឺការកំណត់ចំនួនការផ្គត់ផ្គង់បន្ទះឈីបក្រោមទណ្ឌកម្មរបស់អាមេរិក ហើយលើសពីនេះសូម្បីតែបច្ចេកវិទ្យា5Gរបស់ខ្លួនក៏ត្រូវជាប់គាំងនៅក្នុងបណ្តាប្រទេសជាច្រើនបូករួមទាំងអង់គ្លេសផងដោយសារទណ្ឌកម្មរបស់អាមេរិកដដែលនេះ។ មានរបាយការណ៍ជាច្រើនបានអះអាងថា Huawei នឹងកាត់បន្ថយការផលិតស្មាតហ្វូនរស់ខ្លួននៅក្នុងឆ្នាំ2021 នេះដល់ទៅ 60 ភាគរយតិចជាងតួលេខឆ្នាំមុន ប៉ុន្តែមកដល់ពេលនេះគឺមិនទាន់ការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់ក្រុមហ៊ុននៅឡើយទេ៕

  • ទិន្នផល និងតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ សង្ឃឹមមានសន្ទុះកើនឡើង

    ទិន្នផល និងតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ សង្ឃឹមមានសន្ទុះកើនឡើង

    រដូវប្រមូលផលនៃគ្រាប់ស្វាយចន្ទីជាទូទៅចាប់ផ្តើមនៅខែកុម្ភៈ ហើយបន្តរហូតដល់ចុងខែឧសភា ដែលកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងចាប់ផ្តើមប្រមូលផលស្វាយចន្ទីរបស់ខ្លួនជាបណ្តើរៗហើយ ដោយរំពឹងទទួលបានទិន្នផលគ្រាប់ស្វាយចន្ទី និងតម្លៃខ្ពស់នៅក្នុងឆ្នាំនេះ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា ខេត្តមួយចំនួនបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីហើយ ប៉ុន្តែចំការនៅតាមបណ្តាខេត្តផ្សេងទៀត មិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះការផ្តល់ផលក៏ពុំទាន់ទទួលបានពេញលេញ។ យើងក៏ឃើញមានក្រុមហ៊ុនជប៉ុន និងកូរ៉េ បានបង្កើតឡើងជាច្រើន សម្រាប់ជំរុញចង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទីនេះ លើសពីនេះក៏មានរោងចក្រកែច្នៃដែលមានឧបករណ៍ខ្នាតធំកំពុងសាងសង់ជាបន្តបន្ទាប់ផងដែរ ដោយសារប្រជាកសិករ នៅខេត្តកំពង់ធំ ព្រះវិហារជាដើម បានពង្រីកផ្ទៃដីដាំដុះរបស់ខ្លួន។ លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖ « ការប្រមូលផលគ្រាប់ស្វាយចន្ទី ជាធម្មតាចម្ការស្វាយចន្ទី ចាប់ផ្តើមផ្តល់ទិន្នផលរបស់ពួកគេ នៅដើមខែកុម្ភៈ។ ឆ្នាំនេះការប្រមូលផលនឹងត្រូវពន្យារពេលហើយអាចដល់ខែមិថុនា។ តែសង្ឃឹមថាទិន្នផល និងតម្លៃនឹងទទួលបានល្អ»។ លោកឧកញ៉ាបានកត់សម្គាល់ថា៖ «តម្លៃគ្រាប់ស្វាយចន្ទីពេលនេះ មានតម្លៃ 5,000 រៀលទៅ 8,000រៀលក្នុងមួយគីឡូក្រាមដោយតម្លៃឡើងចុះ។ ប៉ុន្តែលោកបានបន្ថែមថាតម្លៃបច្ចុប្បន្ននៅតែល្អប្រសិនបើកសិករធ្វើតាមស្តង់ដារស្ងួត និងថែទាំ ឬលក់ក្នុងទិន្នផលដែលសម្ងួតបកសំបករួច។ លោកឧកញ៉ាបានលើកឡើងពីតម្លៃនៃរដូវប្រមូលផលកាលពីឆ្នាំទៅ ដែលចាប់ផ្តើមពី 6,000រៀល ក្នុងមួយគីឡូក្រាម »។ លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យបានប្រាប់…

  • ទំហំកម្ចីដោយរដ្ឋាភិបាលអង់គ្លេសកាលពីខែមករាកើនឡើងខ្លាំងមិនធ្លាប់មានជិត 30ឆ្នាំចុងក្រោយនេះ

    ទំហំកម្ចីដោយរដ្ឋាភិបាលអង់គ្លេសកាលពីខែមករាកើនឡើងខ្លាំងមិនធ្លាប់មានជិត 30ឆ្នាំចុងក្រោយនេះ

    បរទេស៖ តួលេខចុងក្រោយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលអង់គ្លេសបានបង្ហាញថាលកម្ចីដែលខ្លួនបានធ្វើឡើងកាលពីខែមករាកន្លងមកគឺបានកើនឡើងរហូតទៅដល់ទំហំ 8.8 ពាន់លានផោនជាតួលេខដែលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររៀងរាល់ខែមករាចាប់តាំងតែពីឆ្នាំ 1993 មក។ ទូរទស្សន៍ BBC ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរដែរថាតួលេខនេះក៏ជាតួលេខមិនធ្លាប់មានផងដែរក្នុងរយៈពេល10 ឆ្នាំចុងក្រោយនេះដែលខែមករាត្រូវបានគេមើលឃើញថាមានចំនួនកំចីដោយរដ្ឋាភិបាលមានកម្រិតលើសពន្ធនិងចំណូលផ្សេងទៀតដែលរដ្ឋាភិបាលប្រមូលបានដែលជាធម្មតាខែមករាគឺជាខែដែលរដ្ឋាភិបាលអង់គ្លេសអាចប្រមូលចំណូលបានខ្លាំងជាងគេជាពិសេសគឺប្រាកពន្ធដា។ គួរឲ្យដឹងដែរថាប្រាក់ចំណូលបានមកពីពន្ធមានចំនួនតិចជាងឆ្នាំទៅប្រមាណជា 1 ពាន់លានដុល្លារប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលគឺមានរហូតទៅដល់ 19.7ពាន់លានដុល្លារច្រើនជាងចំណាយកាលពីឆ្នាំទៅដោយសារតែបញ្ហាកូវីដហើយគេអាចមើលឃើញដែរថាកំចីនេះបានធ្វើឲ្យអត្រាបំណុលដែលសមាមាត្រទៅនឹងសកម្មសេដ្ឋកិច្ចរបស់អង់គ្លេសគឺមានរហូតទៅដល់ 100.6 ភាគរយ៕

  • បុរសម្នាក់នេះអាចរកលុយសល់ខ្ទង់លានដុល្លារដោយសារមេរៀនចំនួន 5 ដែលម្តាយតែងតែណែនាំ

    បុរសម្នាក់នេះអាចរកលុយសល់ខ្ទង់លានដុល្លារដោយសារមេរៀនចំនួន 5 ដែលម្តាយតែងតែណែនាំ

    បរទេស៖ អាចរកលុយសល់ចំនួន 1 លានដុល្លារក្នុងអាយុ 35 ឆ្នាំគឺមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាឡើយប៉ុន្តែបុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា Drock បានបង្ហើបថាគាត់តែងតែចងចាំនូវមេរៀនចំនួន 5 ដែលម្តាយរបស់គាត់តែងតែធ្វើការណែនាំរហូតអាចរកលុយទំហំនេះបានមក។ Drock ជាអ្នករស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃនេះក្នុងជំនួបជាមួយនឹងក្រុមអ្នកយកព័ត៌មានរបស់ Insider បានរៀបរាប់ថា ដើមទុននៃទ្រព្យសម្បត្តិដែលរកបានចំនួន១លានដុល្លារនេះគឺទទួលបានពីម្ដាយដែលមានអាយុ62ឆ្នាំ ក្រោមការអប់រំចិត្តគំនិតរបស់គាត់ទាំងស្រុង។ លោក ថាម្តាយរបស់លោកគឺជាគំរូ និងជាមនុស្សដែលមានឥទ្ធិពលបំផុតចំពោះផែនការហិរញ្ញវត្ថុ ហើយដើមទុននៃទ្រព្យទាំងនោះគឺជាមេរៀនចំនួន 5 ដែលគាត់ ម្តាយធ្លាប់បង្ហាត់ណែនាំតាំងតែពីនៅក្មេង។ មេរៀនទាំងនោះរួមមាន ៖1.បង្កើនប្រភពចំណូល៖ ម្តាយរបស់ Drock មិនត្រឹមតែជាអ្នកធ្វើការនោះទេក៏ជាអ្នកអាជីវកម្មម្នាក់ដែរ។ គាត់ធ្វើការបណ្តើរគាត់វិនិយោគបណ្តើរ ហើយពេលខ្លះត្រូវធ្វើការនៅពេលយប់ផង ឬបន្ថែមការងារក្រៅម៉ោង 2.ឱកាសវិនិយោគលើអចលនទ្រព្យ៖ ម្តាយរបស់ Drock តែងតែប្រាប់គាត់ថាវិនិយោគតិចតួចទៅលើអចលនទ្រព្យនោះកូននឹងអាចឃើញពីកម្លាំងដ៏ខ្លាំងក្លារបស់វា។ កាលពីឆ្នាំ 2014 លោក Drock និងភរិយាបានទិញផ្ទះទី2របស់ខ្លួនតម្លៃជាង11 ម៉ឺនដុល្លារ ហើយយកមកកែច្នៃអស់1ម៉ឺនដុល្លារ ដើម្បីជួលវិញ ប៉ុន្តែមកដល់ពេលនេះផ្ទះមួយនោះបានកើនតម្លៃរហូតទៅដល់ 17 ម៉ឺនដុល្លារ 3.វិនិយោគលើផ្សារភាគហ៊ុន៖ ចាប់តាំងតែពីនៅក្មេងៗមក Drock និងបងប្រុសរបស់គាត់គឺបានទទួលនូវភាគហ៊ុននៃក្រុមហ៊ុន Blue-Chip មួយចំនួនរួចទៅហើយពីឪពុកម្តាយរបស់ខ្លួន ហើយអាចឲ្យគាត់ពិនិត្យមើលតម្លៃវាជារៀងរាល់ឆ្នាំ និងអាចប្រមូលបានលុយមួយចំនួនផងដែរ។…

  • ផ្លែឈើថៃនាំចេញទៅទីផ្សារចិនមានទំហំដល់ទៅ 2.9 ពាន់លានដុល្លារ

    ផ្លែឈើថៃនាំចេញទៅទីផ្សារចិនមានទំហំដល់ទៅ 2.9 ពាន់លានដុល្លារ

    បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាទោះបីជាស្ថានភាពកូវីដ ក្តី ប៉ុន្តែទំហំនាំចេញនៃផ្លែឈើស្រស់របស់ថៃទៅកាន់ទីផ្សារប្រទេសចិនបានកើនឡើងដល់ទៅ 39.43 ភាគរយកាលពីឆ្នាំ 2020 នេះ។ ប្រភពដដែលបានសរសេរទៀតដែរថា ទំហំនាំចេញសរុបនៃផលិតថៃទាំងអស់ដែលចូលទៅដល់ទីផ្សារប្រទេសចិនបានកើនឡើង 4 ភាគរយ។ ក្នុងនោះគិតតែតម្លៃនាំចេញនៃផ្លែឈើថៃសរុបមានប្រមាណជា 2.9 ពាន់លានដុល្លារកាលពីឆ្នាំ2020។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋាភិបាលនៃប្រទេសថៃ។ នៅពេលដែលបំបែកតួលេខចេញពីគ្នាគេអាចមើលឃើញដែរថាការនាំចេញផ្លែទុរេនតែមួយមុខប៉ុណ្ណោះគឺអាចស្មើទៅនឹងពាក់កណ្តាលនៃការនាំចេញផ្លែឈើសរុបបាត់ទៅហើយគឺប្រមានជា1.51 ពាន់លានដុល្លារកាលពីឆ្នាំ 2020 នេះក្នុងអត្រាកើនឡើងដល់ទៅ 77.57 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019។ នាយកដ្ឋានទទួលបន្ទុកកិច្ចការងារទំនាក់ទំនងសាធារណៈរបស់ប្រទេសថៃ ឬ PRD (Public Relations Department)បាននិយាយថាតួលេខកើនឡើងនេះគឺពិតជាបានជួយជំរុញដល់ការនាំចេញនៃផលិតផលផ្លែឈើរបស់ថៃ ជាពិសេសផលិតផលប្រភេទស្រស់ៗរបស់ថៃបានយ៉ាងល្អប្រសើរបំផុត៕

  • ហេតុអ្វីអាជីវកម្មខ្នាតតូចតែងតែជួបភាពបរាជ័យ? តើចំណុចខ្វះខាតណាខ្លះជាមូលហេតុ?

    ហេតុអ្វីអាជីវកម្មខ្នាតតូចតែងតែជួបភាពបរាជ័យ? តើចំណុចខ្វះខាតណាខ្លះជាមូលហេតុ?

    អាជីវកម្ម៖ យើងមិនអាចនិយាយទេថារាល់អាជីវកម្មទាំងអស់ដែលកើតឡើងគឺសុទ្ធតែនឹងប្រឈមមុខនឹងបរាជ័យនោះទេ ប៉ុន្តែយើងអាចនិយាយបានថាភាគច្រើន ឬជាទូទៅនឹងជួបបញ្ហាប្រឈមលំបាកហើយដោយសារកត្តាខ្វះខាតទាំងជំនាញបទពិសោធន៍ ខ្វះការអត់ធ្មត់ព្រមទាំងហិរញ្ញវត្ថុដែលវានឹងធ្វើឲ្យពួកគេមានភាគរយច្រើនក្នុងការបរាជ័យជាមិនខាន។ ថ្ងៃនេះយើងនឹងប្រមូលយកចំណុចខ្វះខាតដែលជាទូទៅសហគ្រិនភាពគាត់តែងតែមានមកដាក់ចូលជាក្រុមជាមួយគ្នាដើម្បីអាចធ្វើឲ្យអ្នកងាយស្រួលក្នុងការយល់ឃើញថាអាជីវកម្មខ្នាតតូចគឺតែងតែប្រឈមមុខទៅនឹងបរាជ័យច្រើនជាងជោគជ័យដោយសារ 4 ចំណុចខាងក្រោមនេះ៖ 1.ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ៖ គ្រប់គ្នាសុទ្ធតែបានគិតដល់បញ្ហាហិរញ្ញវត្ថុប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចនឹងធ្វេសប្រហែសចំណុចសំខាន់ពីរ។ទីមួយការគណនាប្រាក់ចំណូលមិនបានច្បាស់លាស់ធៀបទៅនឹងប្រាក់ចំណាយប្រចាំខែ និងទីពីរគឺការគណនាទៅលើការចំណាយលើសង្វាក់ផលិតកម្មមិនបានលំអិត ហើយជាលទ្ធផលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់គេ។ 2.កង្វះខាតផ្នែកជំនាញគ្រប់គ្រង៖ ជាធម្មតាអាជីវកម្មខ្នាតតូចម្ចាស់អាជីវកម្មនឹងត្រូវដើរតួជាបុគ្គលិកផងជាអ្នកគណនេយ្យផង និងជាអ្នកគ្រប់គ្រងផងស្ទើរតែគ្រប់តំណែង និងការងារដែលមានទាំងអស់។ ដូចនេះបើអ្នកមិនអាចគ្រប់គ្រងឲ្យមានប្រសិទ្ធភាពទេនោះប្រាកដណាស់សេវាកម្ម ឬផលិតផលរបស់អ្នកនឹងប្រែប្រូលទៅតាមពេលវេលាម្តងល្អម្តងអាក្រក់ម្តងឆ្ងាញ់ម្តងមិនឆ្ងាញ់ពីព្រោះថាបុគ្គលិកនឹងមានការដោះដូរច្រើនដងក្នុងមួយឆ្នាំទៅមួយឆ្នាំ។ 3.ផែនការអាជីវកម្មដែលមិនមានប្រសិទ្ធភាព៖ ម្ចាស់អាជីវកម្មខ្នាតតូចជាក្រុមមនុស្សដែលមានវ័យក្មេង និងមានភាពតក់ក្រហល់ខ្លាំងទៅលើចំណង់ និងបំណងចង់បានរបស់ខ្លួន ប៉ុន្តែនៅពេលដែលពួកគេបានរៀបចំផែនការអាជីវកម្មក្នុងរយៈពេលដ៏ខ្លីណាមួយនោះវានឹងធ្វើឲ្យវាមានចន្លោះប្រហោង។ ជាក់ស្តែងនៅពេលដែលពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការពួកគេនឹងជួបបញ្ហាភ្លាមក៏មាន។ ដូចនេះផែនការអាជីវកម្មត្រូវតែលំអិតតាមដែលអាចធ្វើទៅបានដែលយើងអាចលើកជាឧទាហរណ៍ថាសូម្បីតែបញ្ហាបុគ្គលិកសន្តិសុខម្នាក់ក៏អាចបង្កទៅជាបញ្ហាដែលពិបាកដោះស្រាយបានដែរ។ 4.គ្មានជំនាញទីផ្សារ៖ តើអ្នកបានយល់ទេថាអ្វីជាការកំណត់គោលដៅទីផ្សារ? តើវិធីណាខ្លះដែលអាចយកផលិតផល ឬសេវាកម្មរបស់អ្នកបង្ហាញទៅអតិថិជនគោលដៅឲ្យបាលយល់ពីគុណភាពរបស់វា? ហើយតើត្រូវចំណាយប៉ុន្មានដើម្បីធ្វើវា? តើអ្នកយល់ដឹងពីជំនាញបណ្តាញសង្គម ឬការកសាងប្រព័ន្ធទំនាក់ទំនងដែរឬទេ? បើអ្នកមិនច្បាស់ទេនោះវាមិនខុសពីអ្វីទៅនឹងស្ថានភាពដែលអ្នកមានផលិតផលហើយមិនដឹងយកទៅលក់នៅទីណាដូច្នេះដែរ។ ដូច្នេះ មានន័យថា ការទំនាក់ទំនងគឺជាបណ្តាញទីផ្សារដ៏សំខាន់បំផុត។ សូមពិចារណាចំពោះការលើកឡើងទាំងអស់ខាងលើនេះ តើមានមួយណាដែលអ្នកកំពុងតែស្ថិតក្នុងចំណុចទាំង4 គួរតែចាកចេញឲ្យបានផុត គឺជារឿងល្អបំផុត៕

  • អង់គ្លេស ថានឹងជំរុញអ្នកវិនិយោគអង់គ្លេស មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    អង់គ្លេស ថានឹងជំរុញអ្នកវិនិយោគអង់គ្លេស មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ហេឌ័រ វាល័្លរ (Heather Wheeler) ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម បានប្រកាសថា នឹងប្រឹងប្រែងបញ្ចុះបញ្ចូល ក៏ដូចជាជំរុញអ្នកវិនិយោគរបស់អង់គ្លេសមកសិក្សា និងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ លោកស្រី បានទទួលស្គាល់ពីភាពរីកចម្រើនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា។ លោកស្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។ដោយលោកស្រី អះអាងថា លោកស្រីនឹងប្រឹងប្រែងលើកទឹកចិត្ត និងបញ្ចុះបញ្ចូលអ្នកវិនិយោគអង់គ្លេស មកស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅកម្ពុជា។ លោកស្រី ក៏បានបង្ហាញពីការមើលឃើញនូវផលប៉ះពាល់លើវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារវិបត្តិជំងឺកូវីដ១៩។ ដើម្បីជួយស្រោចស្រង់ផលប៉ះពាល់នេះ លោកស្រី បានបង្ហាញអំពីគម្រោងគាំទ្រពន្លឿនផ្នែកសេដ្ឋកិច្ច (Accelerated COVID Economic Support-ACES) ដែលផ្តល់ដោយរាជរដ្ឋាភិបាលអង់គ្លេសសម្រាប់ប្រទេសនៅតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរនោះ។ តាមរយៈជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា លោកស្រីប្រេសិត នឹងអាចជួយជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការល្អ និងចំណងការទូតប្រកបដោយផ្លែផ្ការរវាងកម្ពុជា និងអង់គ្លេស។ ឯកឧត្តមរដ្ឋមន្រ្តី…

  • អ្នកខេត្តកំពង់ឆ្នាំងវិញម្តង ! ពិតជាសំណាងណាស់ ឈ្នះ $30,000 យ៉ាងងាយៗ ពីក្រុមហ៊ុនលែលកាត

    អ្នកខេត្តកំពង់ឆ្នាំងវិញម្តង ! ពិតជាសំណាងណាស់ ឈ្នះ $30,000 យ៉ាងងាយៗ ពីក្រុមហ៊ុនលែលកាត

    កំពង់ឆ្នាំង ៖ ពិតជារំភើបជំនួសបងស្រី ដែលនៅខេត្តកំពុងឆ្នាំងណាស់! មានសំណាងឈ្នះលុយសុទ្ធ $30,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី21 ខែ មករា ឆ្នាំ 2021នេះ។ អតិថិជនដែលមានសំណាងរូបនោះមានឈ្មោះថា អ៊ុយ រីយ៉ាដា បងស្រីមានមុខរបរបុគ្គលិកក្រុមហ៊ុនមួយ ដែលបងស្រីមានទីលំនៅខេត្តកំពង់ឆ្នាំង។ តើបងប្អូនចង់ទទួលបានឳកាសឈ្នះរង្វាន់ធំនេះដូចបងស្រីដែរឬទេ? បើដូច្នេះ កុំនៅបង្អង់យូរ វិធីងាយៗដោយគ្រាន់តែលើកទូរស័ព្ទ ហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នកនឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ តោះនៅចាំអ្វីទៀត ! តេកាន់តែ ច្រើនមានឱកាសឈ្នះកាន់តែច្រើន។ ហើយកុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នកឈ្នះរង្វាន់នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត ៕ ដោយ…