Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សម្ដេចតេជោ ហ៊ុន សែន ៖ ទីបំផុតកម្ពុជាចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ

    សម្ដេចតេជោ ហ៊ុន សែន ៖ ទីបំផុតកម្ពុជាចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្សរដ្ឋកងទ័ព និងប្រជាជនចិន ពិសេសឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើគណនីផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា “មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង”។ សម្ដេចបន្តថា “ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់”៕

  • គួរពង្រឹងអាជីវកម្មរបស់អ្នកដោយវិធីណាសម្រាប់ឆ្នាំ2021នេះ?

    គួរពង្រឹងអាជីវកម្មរបស់អ្នកដោយវិធីណាសម្រាប់ឆ្នាំ2021នេះ?

    2020 គឺជាឆ្នាំដែលពោរពេញទៅដោយការឈឺចាប់នៃអាជីវកម្មរាប់រយពាន់ម៉ឺន គ្រប់ទីកន្លែងលើសកលលោក ប៉ុន្តែវាក៏បានក្លាយទៅជាឱកាសដ៏អស្ចារ្យសម្រាប់មនុស្ស និងអាជីវកម្មមួយចំនួនតូចផងដែរ។ អាជីវកម្មភាគច្រើនជាពិសេសខ្នាតតូចប្រមាណ 92 ភាគរយបានដួលរលំដោយសារតែមិនបានត្រៀមខ្លួន និងមិនមានប្រាក់បម្រុងទុកសម្រាប់វិនិយោគឡើងវិញនេះបើយោងតាមការស្រាវជ្រាវរបស់ The Forbes។ 2021 ឆ្នាំថ្មីជាពេលវេលាសម្រាប់ធ្វើការអបអរសាទរខណៈដែលវ៉ាក់សាំងការពារកូវីដដំបូងបានចាប់ផ្តើមដំណើរការចែកចាយដែលវាបានធ្វើឲ្យអាជីវកម្មជាច្រើនកំពុងមានក្តីសង្ឃឹមឡើងវិញ ប៉ុន្តែអ្នកត្រូវចាំថា ឥរិយាបទរបស់ទីផ្សារនឹងមិនអាចរក្សាដដែលដូចពីមុនកូវីដឡើយដូចនេះត្រូវតែគិតគូរឲ្យបានច្បាស់លាស់ជាងមុនប្រសិនបើអ្នកចង់បន្តអាជីវកម្មរបស់អ្នក ឬបង្កើតអាជីវកម្មថ្មីណាមួយ។ ខាងក្រោមនេះជាវិធីសាស្ត្រ 6 យ៉ាងដែលអាចក្លាយជាជំនួយក្នុងការគិតដើម្បីអាចបង្កើនលទ្ធភាពពង្រីកអាជីវកម្មបានយ៉ាងប្រសើរសម្រាប់ឆ្នាំ2021នេះ 1.ផ្តោតយកទំនាក់ទំនងអាជីវកម្មដែលមានអាយុកាលវែង៖ តើផលិតផលរបស់អ្នកជាវត្ថុដែលអតិថិជនមិនអាចខ្វះបាន មានគុណប្រយោជន៍ខ្លាំងឬទេ? បើមែននោះពួកគេនឹងក្លាយទៅជាអតិថិជនរបស់អ្នកក្នុងរយៈពេលយូរ។ ទោះជាសេវាកម្មក្តី ជាផលិតផលក្តី អ្នកត្រូវតែច្នៃប្រឌិតវាឲ្យទៅជាផលិតផលដែលមានទំនាក់ទំនងខ្លាំងជាមួយនឹងអតិថិជន។2.យល់និងផ្តោតសំខាន់លើអតិថិជនដែលចំគោលដៅបំផុត៖ ការប្រកួតប្រជែងមានវត្តមាននៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកបានដឹងទេថាអតិថិជនប្រភេទណាដែលបានគិតថាផលិតផលរបស់អ្នកគឺវត្ថុដ៏អស្ចារ្យបំផុតសម្រាប់គេទេ? ស្វែងរក និងកំណត់ឲ្យបានក្រុមអតិថិជនទាំងនោះ និងស្វែងយល់បន្ថែមអំពីចំណង់របស់គេ នោះអាជីវកម្មរបស់អ្នកនឹងគ្មានពាក្យថាលក់មិនដាច់នោះឡើយ។3.បណ្តាញសង្គម៖ ក្នុងសម័យកូវីដនេះបណ្តាញសង្គមត្រូវបានប្រដូចទៅនឹងកាំភ្លើងធំ និងទំនើបបំផុតសម្រាប់ធ្វើសង្គ្រាមប្រជែងទីផ្សារ។ តើអ្នកបានយល់ដឹងអ្វីខ្លះពីវា? យ៉ាងហោចណាស់ក៏បានដឹងពីរបៀបនៃការប្រើប្រាស់ជាមូលដ្ឋានដែរទើបអ្នកអាចស្វែងរកអ្នកជំនាញមកជួយអ្នកបា នបើមិនដូច្នេះទេសូម្បីតែគេនិយាយក៏អ្នកមិនយល់ដែរថាត្រូវធ្វើម៉េចទើបអាចទាញយកប្រយោជន៍ពីវាបាន។4.ទាក់ទងផ្ទាល់ជាមួយនឹងអតិថិជន៖ ជាក្បាច់ថ្មី និងងាយស្រួលមែនទែន ព្រោះបច្ចុប្បន្នមនុស្សម្នាក់យ៉ាងហោចណាស់ក៏មាន Facebook, Twitter, Linkedin ឬ Telegram ដែរ ដែលវាសុទ្ធតែជាសេវាដោយមិនមានចំណាយប្រាក់ច្រើនឡើយ។ តើអ្នកពិតជាចង់ឲ្យយីហោរបស់អ្នកល្បីល្បាញ និងទទួលស្គាល់ខ្លាំងដែរឬទេ? អតិថិជនម្នាក់ វិធីទំនាក់ទំនងមួយ មួយទល់នឹងមួយជារឿងល្អបំផុតទោះបីជាត្រូវចំណាយពេលច្រើនបន្តិចក្តី។5.ផ្តល់ជូនកញ្ចប់ពិសេសសាមញ្ញៗនិងងាយៗ៖ ឌីសាញកញ្ចប់ផលិតផលរបស់អ្នកឲ្យលើសពីផលិតផលធម្មតាជាមួយនឹងគុណតម្លៃបន្ថែម ប៉ុន្តែក្នុងលក្ខខណ្ឌងាយៗ និងសាមញ្ញ…

  • វិនិយោគិនបរទេសធំចំនួន 2 សម្រេចចិត្តចាកចេញពីមីយ៉ាន់ម៉ា

    វិនិយោគិនបរទេសធំចំនួន 2 សម្រេចចិត្តចាកចេញពីមីយ៉ាន់ម៉ា

    បរទេស៖ក្នុងស្ថានភាពដែលការតវ៉ាប្រឆាំងហាក់ដូចជាមិនថមថយឡើយមកដល់ដើមសប្តាហ៍នេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយនៅថ្ងៃអង្គារនេះវិនិយោគិនសិង្ហបុរីដ៏ល្បីលោក Lim Kaling បានប្រកាសដកខ្លួនចេញពីក្រុមហ៊ុនដែលមានសម្ព័ន្ធមិត្តជាមួយនឹងក្រុមយោធាមីយ៉ាន់ម៉ាហើយ។ កាសែត The Financial Times នៅថ្ងៃនេះបានសរសេរទៀតថា Lim Kaling ដែលជាអ្នកវិនិយោគបរទេសធំទី 2 បានបង្ខំចិត្តដកខ្លួនចេញពីការធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការដកខ្លួននេះគឺត្រូវបានពិចារណាចាប់តាំងតែពីពេលដែលមេដឹកនាំប្រទេសបូករួមទាំងលោកស្រី Aung San Suu Kyi ត្រូវបានក្រុមយោធាចាប់ខ្លួន និងធ្វើរដ្ឋប្រហារតែមួយថ្ងៃប៉ុណ្ណោះពេលដែលយោធាមីយ៉ាន់ម៉ាបានប្រកាសអនុវត្តច្បាប់នៅក្នុងទីក្រុងជាច្រើនដែលកំពុងផ្ទុះឡើងនៃការតវ់ាប្រឆាំង។ លោក Lim Kaling ដែលជាអ្នកវិនិយោគ និងសហស្ថាបនិកក្រុមហ៊ុន Razer មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា លោកនឹងចាប់ផ្តើមលក់ហ៊ុនរបស់ខ្លួនទាំងអស់នៅក្នុងក្រុមហ៊ុនលើផលិតផលបារីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានធ្វើការតាមដានយ៉ាងជិតដិតចំពោះស្ថានភាពនេះ ហើយបានគិតថាវាគឺជាបញ្ហាដែលគួរឲ្យបារម្ភបំផុត ដូចនេះជាជម្រើសចុងក្រោយរបស់លោកគឺមានតែការសម្រេចដកហ៊ុនទាំងអស់តែម្តង។ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រុមហ៊ុនភេសជ្ជៈដ៏ល្បីរបស់ជប៉ុន Kirin ក៏បានប្រកាសអំពីការលុបចោលភាគហ៊ុនរបស់ខ្លួនទាំងពីរដែលបានសហការគ្នាជាមួយនឹងក្រុមហ៊ុនយោធារបស់មីយ៉ាន់ម៉ា Myanmar Economic Holdings Ltd.។ ទោះបីជាយ៉ាងណាក្តីមេដឹកនាំយោធាលោក Min Aung Hlaing កាលពីថ្ងៃចន្ទម្សិលមិញបានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងតែពីព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារ ហើយលោកបានសន្យាថានឹងបន្តគោលនយោបាយសេដ្ឋកិច្ចជាធម្មតា ហើយបញ្ជាក់ថារដ្ឋប្រហារដោយយោធាលើកនេះគឺមិនដូចជារដ្ឋប្រហារពីមុនឡើយ ប៉ុន្តែជាការឆ្លើយតបក្រុមបាតុករនៅតែបានបង្ហាញផែនការថានឹងបន្តធ្វើការតវ៉ាប្រឆាំងបន្ថែមទៀតជាដដែល៕

  • ដើមឆ្នាំ2021តួលេខនៃនាំចេញស្មាតហ្វូនចិនកើនឡើង2ដងធៀបទៅនឹងឆ្នាំមុន

    ដើមឆ្នាំ2021តួលេខនៃនាំចេញស្មាតហ្វូនចិនកើនឡើង2ដងធៀបទៅនឹងឆ្នាំមុន

    បរទេស៖យោងតាមទិន្នន័យមួយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះបានឱ្យដឹងថាចំនួនស្មាតហ្វូនរបស់ចិននៅក្នុងខែមករាឆ្នាំ2021 នេះមានទំហំស្មើនឹង 2 ដងនៃចំនួនដែលធ្លាប់បានធ្វើកាលពីខែមករាឆ្នាំ2020 ។ ទិន្នន័យដដែលក៏បានបង្ហាញដែរថាការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនមានការកើនឡើងដល់ទៅ 94.3 ភាគរយ ពោលគឺប្រមាណជា 39.6 លានគ្រឿងនៅក្នុងខែមករា ខណៈដែលតួលេខដែលធ្វើបានកាលពីខែមករាឆ្នាំ2020 មានត្រឹមតែ 20.4 លានគ្រឿងហើយតួលេខនៅក្នុងខែមករាដូចគ្នាកាលពីឆ្នាំ 2019 មានប្រមាណជា 32.1 លានគ្រឿង។ អ្នកជំនាញជាច្រើនបានបង្ហាញក្តីរំពឹងទុកថា ចំនួនលក់ស្មាតហ្វូនគឺនឹងមានការកើនឡើងកាន់តែខ្លាំងសម្រាប់ឆ្នាំ2021 ប៉ុន្តែក្នុងនោះក៏បានបង្ហាញក្តីបារម្ភដែរថាទណ្ឌកម្មរបស់អាមេរិកដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួនទៅលើក្រុមហ៊ុន Huawei នោះក៏នឹងអាចធ្វើឲ្យស្មាតហ្វូនចិននឹងមានបន្ទុកខ្លះផងដែរ។ យោងតាមការស្រាវជ្រាវទិន្នន័យដោយ Canalys បានបញ្ជាក់ថា តួលេខលក់ស្មាតហ្វូនរបស់ Huawei បានធ្លាក់ចុះដល់ទៅ 44 ភាគរយនៅក្នុងទីផ្សារប្រទេសចិននៅត្រីមាសទី4 កាលពីឆ្នាំ2020 ខណៈ Apple ដែលគូប្រជែងកំពុងសម្ងំទទួលបានប្រយោជន៍ជាច្រើនមកដល់ពេលនេះហើយនៅតែបន្តឃើញមានការកើនឡើងនៃចំនួនលក់នៅក្នុងទីផ្សារប្រទេសចិនជាពិសេសនៅក្រោយពេលដែលម៉ូឌែលចុងក្រោយ iPhone 12 បានបង្ហាញមុខ៕

  • ញូវសឺឡេនប្រកាសផ្តាច់ទំនាក់ទំនងគ្រប់កម្រិតជាមួយនឹងមីយ៉ាន់ម៉ា

    ញូវសឺឡេនប្រកាសផ្តាច់ទំនាក់ទំនងគ្រប់កម្រិតជាមួយនឹងមីយ៉ាន់ម៉ា

    បរទេស៖នៅព្រឹកថ្ងៃអង្គារនេះប្រទេសញូវសឺឡេនបានប្រកាសពីការផ្តាច់នូវរាល់គ្រប់ទំនាក់ទំនងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាព្រមទាំងប្រកាសដាក់បំរាមធ្វើដំណើរចំពោះមេដឹកនាំយោធាទាំងអស់របស់មីយ៉ាន់ម៉ាផងដែរនៅក្រោយរដ្ឋប្រហារដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ដោយផ្ទាល់បានបញ្ជាក់ទៀតថាញូវសឺឡេនក៏នឹងនឹងធ្វើការពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ផងដែរនូវរាល់កម្មវិធីជំនួយទាំងឡាយរបស់ខ្លួនដើម្បីឲ្យច្បាស់ថាវានឹងមិនមានការពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាផងដែរ។ លោកស្រី Ardern បានថ្លែងបែបនេះថា៖សារដ៏មុតមាំរបស់យើងគឺដើម្បីអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានពីប្រទេសញូវសឺឡេនហើយរឿងមួយដែលយើងនឹងធ្វើគឺត្រូវបញ្ឈប់ការទំនាក់ទំនងនៅគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសផងដែរក៏ត្រូវប្រាកដដែរថាជំនួយថវិកាទាំងឡាយនឹងមិនយកទៅជួយឬគាំទ្រដល់របបយោធានៃប្រទេសប្រទេសមីយ៉ាន់ម៉ាឡើយ។ លោកស្រីក៏បានរំលឹកដែរថាកន្លងមកជំនួយរបស់រដ្ឋាភិបាលក៏មានទំហំច្រើនគួរសមដែរពោលគឺចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2021 ញូវសឺឡេនបានឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាប្រមាណជា 30 លានដុល្លារអាមេរិករួចមកហើយ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែររដ្ឋមន្ត្រីការបរទេសញូវសឺឡេនលោក Nanaia Mahuta ក៏បានចេញសេចក្តីថ្លែងការណ៍ផ្សេងមួយទៀតដែរថា ៖ ញូវសឺឡេននឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលដែលដឹកនាំដោយយោធានោះទេហើយបានអំពាវនាវឱ្យយោធាដោះលែងមេដឹកនាំនយោបាយដែលកំពុងជាប់ឃុំទាំងអស់ព្រមទាំងស្តារប្រជាធិបតេយ្យឡើងវិញ៕

  • Elon Musk កំពុងធ្វើឲ្យ Bitcoin ផ្ទុះខ្លាំង និងកើនតម្លៃដល់ទៅ 44,000 ដុល្លារ

    Elon Musk កំពុងធ្វើឲ្យ Bitcoin ផ្ទុះខ្លាំង និងកើនតម្លៃដល់ទៅ 44,000 ដុល្លារ

    បរទេស៖ គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញនេះម៉ោងប្រមាណជា9 និង30នាទីតម្លៃរបស់រូបិយបណ្ណអេឡិចត្រូនិក Bitcoin គឺបានផ្ទុះឡើងភ្លាមដល់ទៅ 15 ភាគរយដល់តម្លៃបំបែកកំណត់ត្រាបន្ទាប់ពីត្រូវបានក្រុមហ៊ុនផលិតរថយន្តដ៏៏ល្បីរបស់អាមេរិក Telsa បានប្រកាសថាបានវិនិយោគលុយដល់ទៅ 1.5 ពាន់លានដុល្លារកាលពីខែមុន។ ដំណឹងនេះបានធ្វើឲ្យតម្លៃរបស់ Bitcoin កើនឡើងរហូតទៅដល់ 44,525.29 ដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រប្តូរលុយអេឡិចត្រូនិក Gemini ។សេចក្តីប្រកាសរបស់ Telsa ផងដែរក៏ត្រូវបានគេមើលឃើញថាបានធ្វើឡើងក្រោយ 2 សប្តាហ៍ប៉ុណ្ណោះដែលប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Telsa គឺលោកElon Musk បានធ្វើការណែនាំឲ្យក្រុមអ្នកចូលចិត្តវិនិយោគរយៈពេលខ្លីទាំងឡាយគួរតែនាំគ្នាទិញ Bitcoin និងរូបិយបណ្ណអេឡិចត្រូនិកផ្សេងទៀតដូចជា Dogecoin ជាពិសេសនាំគ្នាទិញយកភាគហ៊ុនរបស់កម្មវិធីហ្គេមវិដេអូរបស់អាមេរិកគឺ GameStopផងដែរ។ កាលពីព្រឹកថ្ងៃចន្ទ Telsa បានប្រកាសថាបានវិនិយោគប្រាក់ប្រមាណជា 1.5 ពាន់លានដុល្លារទិញយក bitcoin មួយចំនួន ហើយក៏បានប្រកាសពីផែនការទទួលយកសេវាបង់ប្រាក់ជាមួយនឹង bitcoin ក្នុងការទិញលក់រថយន្ត Telsa និងផលិតផលជាច្រើនទៀតរបស់ខ្លួនផងដែរនាពេលខាងមុខ។ Telsa បាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្ថិតនៅក្នុងផ្នែកមួយនៃគោលនយោបាយវិនិយោគក្រៅប្រទេសដែលមានបំណងធ្វើយ៉ាងណាឲ្យមានភាពចម្រុះគ្នានៃសេវាកម្មប្រើប្រាស់លុយនៅគ្រប់រូបភាព និងធ្វើយ៉ាងណាអាចប្រមូលលុយចំណូលវិញជាលុយសុទ្ធច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ គួរឲ្យដឹងដែរថាគិតត្រឹមរយៈពេល 1 ខែប៉ុណ្ណោះកាលពីពីដើមឆ្នាំ2021 នេះ Bitcoin ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្លៃរបស់ខ្លួនរហូតទៅដល់ 50 ភាគរយខណៈដែលតម្លៃរបស់វាកាលពីឆ្នាំ2020…

  • កម្មវិធីបង្កើនការងារឡើងវិញរបស់សិង្ហបុរី 2 ខែចុងក្រោយ បានផ្តល់ការងារថ្មីដល់ពលរដ្ឋប្រមាណ 110,000 កន្លែង

    កម្មវិធីបង្កើនការងារឡើងវិញរបស់សិង្ហបុរី 2 ខែចុងក្រោយ បានផ្តល់ការងារថ្មីដល់ពលរដ្ឋប្រមាណ 110,000 កន្លែង

    សិង្ហបុរី៖ក្រសួងទទួលបន្ទុកកិច្ចការងារធនធានមនុស្សនៃប្រទេសសិង្ហបុរីឬ MOM នៅថ្ងៃចន្ទនេះបានបង្ហាញទិន្នន័យថាការងារថ្មីសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា 110,000 កន្លែងត្រូវបានកើនឡើងក្នុងរយៈពេលតែ 2 ខែប៉ុណ្ណោះរវាងខែកញ្ញានិងតុលាកាលពីឆ្នាំ2020។ កិច្ចខំប្រឹងប្រែងដែលស្ថិតនៅក្រោមគម្រោងកម្មវិធីលើកទឹកចិត្តរបស់រដ្ឋាភិបាលមួយនេះក៏បានមើលឃើញដែរចំនួនស្ទើរតែពាក់កណ្តាលនេះគឺជាក្រុមមនុស្សដែលមានអាយុលើសពី 40 ឆ្នាំហើយអង្គភាពនិងក្រុមហ៊ុនប្រមាណជា 26,000 ដែលបានចូលរួមពាក់ព័ន្ធនៅក្នុងផែនការមួយនេះ។ គម្រោងលើកទឹកចិត្ត និងបង្កើនការងារដែលត្រូវបានបង្កើតឡើងកាលពីខែសីហាឆ្នាំទៅមួយនេះគឺធ្វើឡើងដើម្បីជំរុញយ៉ាងណាឲ្យមានការផ្តល់ការងារកានតែច្រើនឡើងវិញជូនទៅដល់ពលរដ្ឋនៅក្នុងស្រុកនៅក្នុងសម័យកាលកូវីដកំពុងរាតត្បាត ហើយកម្មវិធីនេះគឺមានតម្លៃប្រមាណជា 1 ពាន់លានដុល្លារជាថវិកាដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលសិង្ហបុរីតែម្តង។ រដ្ឋាភិបាលបានសន្យាថានឹងចាយលុយនេះតាមរយៈរ៉ាប់រងលើប្រាក់ខែ 12 ខែដំបូងរបស់ពួកគេក្នុងទំហំចន្លោះពី 25 ទៅ 50 ភាគរយ ហើយក្នុងនោះក្រុមហ៊ុនប្រមាណជា 14,000 គឺអាចចុះឈ្មោះទទួលយកកញ្ចប់ថវិកាជំនួយទាំងនេះនៅត្រឹមខែកញ្ញា ហើយបន្ទាប់មកប្រមាណជា 11,000 កន្លែងទៀតនៅក្នុងខែតុលា។ MOM ក៏បានបង្ហាញដែរថា វិស័យសំខាន់ដែលបានទទួលថវិកាពីកម្មវិធីនេះភាគច្រើនមានដូចជាសេវាកម្មម្ហូបអាហារប្រមាណជា 17,800 នាក់ពាណិជ្ជកម្មលក់ដុំប្រមាណជា 9,800 នាក់ និងសេវាកម្មអ្នកជំនាញអាជីពប្រមាណជា 8,400 នាក់ផងដែរ៕

  • សម្ដេចតេជោនៅតែចង់ផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន80ភាគរយនៃប្រជាពលរដ្ឋកម្ពុជាទាំងអស់

    សម្ដេចតេជោនៅតែចង់ផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន80ភាគរយនៃប្រជាពលរដ្ឋកម្ពុជាទាំងអស់

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពដែលកម្ពុជាបានទទួលបានជំនួយវ៉ាក់ សាំងកូវីដ-19 នាពេលនេះ ដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមហាមិត្តចិននារយៈពេលកន្លងមកនេះ។ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ បានបង្ហាញពីគោលបំណងចម្បងក្នុងការផ្ដល់ជូនប្រជាពលរដ្ឋឱ្យបានចំនួន80ភាគរយ នៃប្រជាពលរដ្ឋសរុបដែលស្មើនឹងចំនួន13លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ26លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ COVAX គឺខាង COVAX ថាគួរផ្ដល់ត្រឹម 60ភាគរយ ទៅ 70ភាគរយ ឬសម្រាប់តែ10 លាននាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ-19ផងដែរ ដោយក្នុងនោះសម្ដេចតេជោបានប្រកាសឱ្យកូនប្រុសទាំង 3 កូនប្រសារ 2 របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗ មន្ត្រីជាន់ខ្ពស់ដែលគ្រប់លក្ខខណ្ឌទៅចាក់វ៉ាក់សាំងកូវីដ-19ទាំងអស់គ្នា។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ-19ចំនួន60ម៉ឺន នេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិនកន្លងមកដែល កម្ពុជា និងចិនបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នានិងបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការក្សាទុក(ដែលចន្លោះតែពី2 ដល់ 8អង្សារ) ។ ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់…

  • តម្លៃប្រេងទីផ្សារពិភពលោកចាប់ផ្តើមកើនឡើងវិញ ទាំងដែលតម្រូវការប្រើប្រាស់នៅបន្តរក្សាភាពស្ងប់ស្ងាត់

    តម្លៃប្រេងទីផ្សារពិភពលោកចាប់ផ្តើមកើនឡើងវិញ ទាំងដែលតម្រូវការប្រើប្រាស់នៅបន្តរក្សាភាពស្ងប់ស្ងាត់

    បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថាតម្លៃប្រេងនៅលើទីផ្សារក្នុងពេលនេះគឺបានងើបឡើងវិញហើយ ដែលស្ទើរតែស្មើទៅនឹងតម្លៃដែលធ្លាប់មានកាលពីមុនមិនទាន់មានវត្តមានរបស់កូវីដ19។ កាលពីឆ្នាំ2020 តម្លៃប្រេងបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែនៅឆ្នាំ2021 មាសខ្មៅមួយនេះត្រូវបានប្រភពដដែលនេះអះអាងថាបានកើនឡើងតម្លៃទៅដល់ 60 ដុល្លារវិញហើយក្នុងមួយយប៉ារ៉ែលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា 50 ភាគរយធៀបទៅនឹងតម្លៃកាលពីពាក់កណ្តាលឆ្នាំ2020។ អ្នកជំនាញសេដ្ឋកិច្ចបាននិយាយផងថា ទោះបីជាតម្លៃបានកើនឡើងវិញក្តី ប៉ុន្តែជាក់ស្តែងតម្រូវការប្រេងនៅក្នុងទីផ្សារគឺនៅមិនទាន់មានសន្ទុះខ្លាំងដូចឆ្នាំ2019 នៅឡើយ ប៉ុន្តែគេរំពឹងទុកថានឹងអាចមានល្បឿនខ្លាំងជាងពេលនេះនៅអំឡុងពេលដែលវ៉ាក់សាំងកូវីដចាប់ផ្តើមចែកចាយ។ តួលេខរបស់ក្រុមហ៊ុនផលិតប្រេងល្បីៗលើលោកដូចជា Brent crude ត្រូវបានបង្ហាញថាមានការកើនឡើងដល់ទៅ 59 ភាគរយគិតចាប់ពីខែវិច្ឆិកា ខណៈដែល West Texas Intermediate (WTI) របស់អាមេរិកកាលពីសប្តាហ៍មុនក៏បានកើនឡើងតម្លៃរបស់ខ្លួនវិញដែរទៅដល់ 55 ដុល្លារក្នុងមួយបារ៉ែល។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ Shell នៃប្រទេសហូឡង់ លោក Ben van Beurden ធ្លាប់បានលើកឡើងកាលពីសប្តាហ៍មុនថាតម្រូវការប្រេងមកដល់ពេលនេះមានការកើនឡើងនៅតាមផ្នែកមួយចំនួននៃពិភពលោកប៉ុណ្ណោះជាពិសេសគឺអាស៊ីហើយយើងនឹងនៅរងចាំមើលទីផ្សារដែលសំខាន់ជាងគេគឺប្រទេសចិន។ កត្តាសំខាន់ៗជាច្រើនដែលបានធ្វើឲ្យតម្លៃប្រេងអាចកើនឡើងវិញក្នុងរយៈពេលដ៏ខ្លីបែបនេះ ត្រូវអ្នកជំនាញមើលឃើញថាដោយសារតែការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសដែលជាអ្នកផលិតប្រេង ជាពិសេសគឺអារ៉ាប៊ីសាអូឌីតត្រូវបានកាត់បន្ថយការផលិត។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីការយល់ព្រមព្រៀងគ្នាក្នុងការកាត់បន្ថយផលិតកម្មផលិតប្រេងកាលពីខែមេសាកន្លងមកនោះ ជាលទ្ធផលប្រេងប្រមាណជា 2.1ពាន់លានបារ៉ែលដែលត្រូវបានខកខាន ហើយថែមទាំងបានធ្វើឲ្យចំនួនទីតាំងស្តុកប្រេងថយចុះផងដែរ៕

  • តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសថៃនឹងបន្តកើនឡើងនៅក្នុងឆ្នាំ2021

    តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសថៃនឹងបន្តកើនឡើងនៅក្នុងឆ្នាំ2021

    បាងកក៖ទោះបីជាអាជីវកម្ម និងជំនួញជាច្រើននៅក្នុងប្រទេសថៃកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយសារតែបំរាមធ្វើដំណើរ និងការពន្យាពេលនៃការចែកចាយវ៉ាក់សាំងការពារកូវីដនៅឡើយក្តី ប៉ុន្តែអ្នកជំនាញក្នុងនៅក្នុងវិស័យអចនទ្រព្យបានបង្ហាញពីភាពជឿជាក់ថា ចំពោះទីផ្សារនៃវិស័យមួយនេះនឹងបន្តមានកំណើន និងតម្រូវការខ្ពស់សម្រាប់បម្រើដល់វិស័យឧស្សាហកម្មដូចការរំពឹងទុក។ The Bangkok Post ដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថា កត្តាធំៗមួយចំនួនដែលបានធ្វើឲ្យសកម្មភាពនេះនៅតែបន្តកើនឡើងនៅក្នុងឆ្នាំ2021 មានដូចជាតម្រូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំបំផុតរបស់ថៃ Eastern Economic Corridor(EEC) ការកើនឡើងនៃវិស័យលក់ទំនិញអនឡាញ ជាពិសេសគឺគម្រោង និងផែនការធំៗរបស់រដ្ឋាភិបាលនៅក្នុងកិច្ចការងារវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរផង។ យោងតាមការបញ្ជាក់របស់លោក Phattarachai Taweewong ប្រធានប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ និងទំនាក់ទំនង Colliers International​​​ Thailand បាននិយាយថា អាជីវកម្មអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្មសម្រាប់ឆ្នាំ 2021 នេះនឹងមានការកើនឡើងដដែលបើធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ។ លោកបន្តថា នៅក្នុងឆ្នាំនេះការលក់ និងជួលដីនឹងមានការកើនឡើងចន្លោះពី 5 ទៅ 10 ភាគរយជាមធ្យមឬប្រមាណជា 2,500 ទៅ 3,000 រ៉ៃឬ 400 ទៅ 480 ហិកតា ដែលភាគច្រើនគឺជាគម្រោងវិនិយោគរបស់រដ្ឋាភិបាលថៃទាំងអស់។ ក្រៅតែពីគម្រោងការក្នុងការដំណើរការប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស EEC ផងនោះក៏មានគម្រោងអចលនទ្រព្យសម្រាប់តំបន់ឧស្សាហកម្មពីសេសជាច្រើនទៀតផងដែរដែលលិចរូបរាងឡើងក្នុងគោលបំណងគាំទ្រទៅដល់វិស័យឧស្សាហកម្មជាតិ។ ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារវិនិយោគឬ BoI វិញក៏បានព្យាយាមយ៉ាងខ្លាំងផងដែរ ដើម្បីអាចលើកទឹកចិត្តវិនិយោគបរទេសបន្ថែមទៀតតាមរយៈការលើកទឹកចិត្តចំពោះអ្នកបង់ពន្ធធំព្រមទាំងការផ្លាស់ប្តូរនិងកែប្រែច្បាប់មួយចំនួនដែលបានជួយសម្របសម្រួលដល់ប្រតិបត្តិការនៃអាជីវកម្មចាស់ថ្មីនៅក្នុងប្រទេស។ គម្រោងហេដ្ឋរចនាសម្ព័ន្ធធំដែលត្រូវបានគេមើលឃើញមានដូចជាផ្លូវរថភ្លើងតភ្ជាប់ពីChachoengsao…