-
ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ការលក់ស្មាតហ្វូនមានជាង៣៨៥លានគ្រឿង ដោយក្នុងនោះ Apple ឈរនៅលំដាប់ទី១
អាមេរិក៖ ស្ថាប័នស្រាវជ្រាវ និងវិភាគ ដែលហៅកាត់ថា IDC បានអោយដឹងថា នៅត្រីមាសទី៤ នៃឆ្នាំ២០២០កន្លងទៅនេះ ស្មាតហ្វូនចំនួន៣៨៥.៩លានគ្រឿងត្រូវបានលក់នៅលើទីផ្សារ ក្នុងនោះ Apple បាននាំមុខគេ ដោយលក់បាន៩០.១លានគ្រឿង បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើង១៩.៩ភាគរយ ខណៈ Samsung លក់បាន៧៣.៩លានគ្រឿង ។ ទន្ទឹមគ្នា ក្រុមហ៊ុនចិន Xiaomi បានឈរនៅលេខរៀងទី៣ ដោយលក់បានចំនួន៤៣.៣លានគ្រឿង ស្របពេលដែលក្រុមហ៊ុន Oppo ដែលជាមានដើមកំណើតនៅចិនដែរនោះ បានឈរនៅលេខរៀងទី៤ ដោយលក់បានចំនួន៣៣.៨លានគ្រឿង ។ ដោយឡែកក្រុមហ៊ុនចិន Huawei វិញ តួលេខនៃការលក់ក៏បានច្រើនផងដែរ និងឈរនៅលេខរៀងទី៤ផងដែរ ដោយតួលេខនៃការលក់បានចំនួន៣២.៣លានគ្រឿង ពោលគឺចាញ់ Oppo តែបន្តិចប៉ុណ្ណោះ ៕ ប្រភព៖ GSM Arena
-
រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ៖ ថៃប្រឈមមុខនឹងការបាត់បង់ពាណិជ្ជកម្ម 50 លានបាតរៀងរាល់ថ្ងៃ
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃអង្គារនេះបានសរសេរថាទំហំពាណិជ្ជកម្មរបស់ថៃដែលធ្វើដំណើរចូលក្នុងប្រទេសមីយ៉ាន់ម៉ាចំនួនប្រមាណជា 50 លានបាតក្នុងមួយថ្ងៃកំពុងប្រឈមមុខទៅនឹងការរាំងស្ទះដោយសារការរឹតត្បិតខ្លាំងពីសំណាក់យោធារបស់ប្រទេសមីយ៉ាម៉ា។ ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យ Thai Chamber of Commerce University លោក Aat Pisanwanich បានថ្លែងទៅលើបញ្ហានេះថាផលប៉ះពាល់នេះនឹងអាចអូសបន្លាយ ហើយទំហំខាតបង់អាចកើនឡើងទៅដល់ 1.5 ទៅ 2 ពាន់លានបាតក្នុងមួយខែប្រសិនបើសន្តិសុខ និងការត្រួតពិនិត្យពីសំណាក់យោធាមីយ៉ាន់ម៉ានៅតែបន្តបែបនេះ។ លោក Aat បានបន្តទៀតថា ៖យើងសង្ឃឹមថាស្ថានភាពនយោបាយរបស់មីយ៉ាន់ម៉ានឹងត្រឡប់មកជាល្អឡើងវិញនៅក្នុងខែក្រោយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនៅតែបន្តតាមដានជាមុនសិនទៅលើជំហរបស់សម្ព័ន្ធមិត្តដូចជាអាមេរិកអឺរ៉ុប និងជប៉ុនជាដើមដែលកំពុងពិចារណាក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបយោធាមីយ៉ាន់ម៉ា។ លោក Aat ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍នៃការធ្វើរដ្ឋប្រហារ និងលទ្ធភាពនៃការដាក់ទណ្ឌកម្មនៅពេលនេះគឺនឹងអាចធ្វើឲ្យបាត់បង់អំណាចនៃការបញ្ជាទិញទំនិញរវាងប្រទេសទាំងពីរផងដែរហើយជាពិសេសខណៈដែលកំពុងប្រយុទ្ធប្រឆាំងទៅនឹងកូវីដផងប្រាកដណាស់មីយ៉ាន់ម៉ានឹងធ្វើការបញ្ជាទិញតិចតួចប៉ុណ្ណោះពីថៃ។ ជាចុងក្រោយលោកបានលើកឡើងថាក្នុងរយៈពេល 2 ឬ 3 ខែទើបយើងអាចធ្វើការវិភាគពីផលប៉ះពាល់ទាំងអស់បាន ប៉ុន្តែសម្រាប់គម្រោងវិនិយោគបរទេសនានាគឺត្រូវបានគេដឹងថាកំពុងជាប់គាំងរួចទៅហើយនិងព្រមទាំងការចរចាពាណិជ្ជកម្មអន្តរជាតិទាំងឡាយក៏នឹងត្រូវយកមកពិចារណាសាជាថ្មីផងដែរ៕ ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យ Thai Chamber of Commerce University លោក Aat Pisanwanich បានថ្លែងទៅលើបញ្ហានេះថាផលប៉ះពាល់នេះនឹងអាចអូសបន្លាយ ហើយទំហំខាតបង់អាចកើនឡើងទៅដល់ 1.5 ទៅ 2 ពាន់លានបាតក្នុងមួយខែប្រសិនបើសន្តិសុខ និងការត្រួតពិនិត្យពីសំណាក់យោធាមីយ៉ាន់ម៉ានៅតែបន្តបែបនេះ។ លោក Aat…
-
ទន្លេស្រែពកខេត្តមណ្ឌលគិរីគឺជាតំបន់សម្បូរទៅដោយសក្តានុពលធនធានធម្មជាតិនិងទេសភាពដ៏ស្រស់ត្រកាល
ដោយ៖ម៉ាដេប៉ូ ខេត្តព្រះវិហារ៖តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែកពក មានទីតាំងភូមិសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីសរុបជាង៣សែន៧ម៉ឺនហិកតាគឺជាតំបន់មួយដែលសម្បូរសក្តានុពលធម្មជាតិនិងទេសភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញផ្នែកទេសចរណ៍។ នៅទីកន្លែងនេះអ្វីដែលជាចំណុចលេចធ្លោមួយទៀតនោះគឺទន្លេស្រែពកដែលសម្បូរទៅដោយត្រីច្រើនប្រភេទនិងពិសេសជាងនេះនៅមានសត្វក្រពើភ្នំដែលជាសត្វកម្រលើលោកទៀតផង។នៅតាមដងទន្លេកន្លែងនេះមានធនធានធម្មជាតិដ៏ស្រស់ត្រកាលបង្ហាញនូវគ្មានអ្នកបៀតបៀនឬចូលទៅបំផ្លាញនោះឡើយ។ ទោះបីយ៉ាងណាតំបន់មួយនេះត្រូវបានគេចាត់បញ្ចូលជាតំបន់ស្នូលនៃតំបន់អភិរក្សធនធានធម្មជាតិមិនអនុញ្ញាតឱ្យពលរដ្ឋចូលបានឡើយ។ទីកន្លែងនេះមានតែមន្រ្តីឧទ្យានុរក្សនិងមន្រ្តីពាក់ព័ន្ធរួមគ្នាការពារព្រៃឈើនិងសត្វព្រៃ មិនឱ្យជនខិលខូចចូលបំផ្លិចបំផ្លាញប៉ុណ្ណោះ។ ក្រុមមន្ត្រីឧទ្យានុរក្សនិងមន្រ្តីសត្វនុរក្សប្រចាំការនៅតំបន់ស្រែពកបានឱ្យដឹងថាក្នុងទន្លេស្រែពកសម្បូរទៅ ដោយត្រីគ្រប់ប្រភេទ ពិសេសត្រីក្អែកមានច្រើនបំផុត។នៅតាមទន្លេនេះគេគ្រាន់តែដាក់សន្ទូចឬបង់សំណាញ់តែបន្តិចនោះនឹងបានត្រីមកទុកបរិភោគមិនខ្វះឡើយ។ ក្រៅពីនេះទន្លេស្រែពកក៏ជាទីជម្រករបស់សត្វកម្រច្រើនប្រភេទក្នុងនេះរួមមានដូចជា៖ក្រពើភ្នំ ភេ អន្លង់ត្រីត្រសក់ សត្វស្វា ជាពិសេសតាមដងទន្លេនេះមានអមទៅដោយដើមឬស្សី ដើមឈើទាលយ៉ាងច្រើនដុះត្រៀបត្រាហាក់លម្អរតាមដងមាត់ទន្លេឱ្យរឹងរឹតតែស្រស់ស្អាតដើម្បីឱ្យអ្នកទេសចរទស្សនាមិនចេះនឿយហត់។ ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្រ្តា ជាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចតំបន់ជម្រកសត្វព្រៃស្រែពកកាលពីថ្មីៗមកនេះបានដឹងថាតាមការសិក្សាស្រាវជ្រាវបានបង្ហាញថានៅតាមដងទន្លេកន្លែងស្ងាត់ស្ងៀមមួយនេះមានវត្តមានដានក្រពើភ្នំនៅចន្លោះប្រមាណ២០ទៅ២៥ក្បាល។ ក្រៅពីនេះនៅតាមព្រៃដងមាត់ទន្លេគេឃើញវត្តមានសត្វពានរមួយចំនួនដូចជាស្វាព្រាម ស្វាស្រូវ សត្វកេងកង ស្មោញ និងវត្តមានក្អែកទឹកជាដើម។ គួរបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព៕
-
ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជាឱ្យអ្នកទីផ្សារបណ្តាញត្រូវគោរពច្បាប់និងត្រូវបញ្ជាក់ទីតាំងដើម្បីងាយសមត្ថកិច្ចចុះត្រួតពិនិត្យ
ដោយ៖ម៉ាដេប៉ូ ភ្នំពេញ ៖ក្នុងការផ្តល់ទំនុកចិត្តក៏ដូចជាអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះប្រធានសមាគមសហព័ន្ធវិនិ យោគកម្ពុជាបានជំរុញអ្នករកស៊ីតាមទីផ្សារបណ្តាញទាំងអស់ត្រូវគោរពច្បាប់និងបញ្ជាក់ទីតាំងស្ថាប័នរបស់ខ្លួនត្រឹមត្រូវដើម្បី ងាយស្រួលសមត្ថកិច្ចចុះត្រួតពិនិត្យនិងក៏ដូចចុះឆែកឆេផងដែរ។ ការថ្លែងបែបនេះធ្វើឡើងដោយ លោក បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ក្នុងពិធីសម្ពោធ និងប្រកាសទទួលស្គាល់ក្រុមហ៊ុនសីហាផៅវ័រ រីច ជាសមាជិកក្នុងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កាលពីថ្មីមកនេះ នាភោជនីយដ្ឋានឌឺហ្រ្គេនតេរ៉ា ក្នុងរាជធានីភ្នំពេញ។ បញ្ជាក់ក្នុងពិធីនេះលោកបណ្ឌិតឡីសុភាព បានដាស់តឿនថា ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណាដែលរកស៊ីមិនត្រឹមត្រូវអាចនឹងប្រឈមត្រូវគេរាយការណ៍ទៅស្ថាប័នដែលពាក់ព័ន្ធជូនថ្នាក់លើ ហើយគ្រប់ក្រុមហ៊ុនទាំងអស់នោះនឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់តាមពេលវេលា និងកាលកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច ។ លោកលើកឡើងដោយបញ្ជាក់ថា ហេតុនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋកម្ពុជាដូចនេះចាំបាច់ចំពោះអ្នក ធុរកិច្ចទីផ្សារបណ្តាញជាអាជីវកម្មទាំងអស់ត្រូវតែរកស៊ី ស្របច្បាប់ ។ លោកមានឱ្យដឹងដែរថា”ចំពោះអាជីវកម្មដែលខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើនោះទេ ទូទាំងពិភពលោក មិនមែនតែប្រទេសកម្ពុជានោះទេ ហើយទូទាំងពិភពលោកអាជីវកម្មពីរ៉ាមីតនេះគេមិនឲ្យធ្វើទេ ហើយប្រព័ន្ធពីរ៉ាមីតនេះរយៈពេល២ឬ ៣ឆ្នាំគេឲ្យបិទហើយព្រោះវាខុសច្បាប់ ។ ពីរ៉ាមីតជាអាជីវកម្មខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបើកទេ ។ លោកបញ្ជាក់ថា៖ «បើចង់ចូលទៅក្នុងក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញដោយស្របច្បាប់ គឺក្រុមហ៊ុនណាដែលធុរកិច្ចទីផ្សារបណ្តាញប្រកាសទទួលស្គាល់ ហើយចម្លងជូនដោយរាជរដ្ឋាភិបាលស្របច្បាប់ទាំងក្រុមហ៊ុនដែលចុះបញ្ជីស្របច្បាប់នៅក្រសួង និងទំនិញ ដែលចុះនៅក្រសួងដែលពាក់ព័ន្ធស្របច្បាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន នោះពិតជាក្រុមហ៊ុនត្រឹមត្រូវ”។ លោកបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា យន្តការគ្រឹះរបស់ធុរកិច្ចទីផ្សារបណ្តាញមានសសរស្តម្ភធំៗចំនួន៤ និងធាតុផ្សំចំនួន៣…
-
អ្នកជំនាញ៖ វិនិយោគិនសិង្ហបុរី និងហុងកុងជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេដោយសាររដ្ឋប្រហារនៅមីយ៉ាន់ម៉ា
បរទេស៖ យោងតាមអ្នកវិភាគ និងជំនាញខាងពាណិជ្ជកម្មជាច្រើនបានធ្វើការទស្សន៍ទាយថាហេតុការណ៍រដ្ឋប្រហារចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើកនេះនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទទួលរងការខូចខាតជាដំណំមិនខាន។ ជាអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានសរសេរថា ក្រុមហ៊ុនធំតូចជាច្រើនបាននិយាយថា រដ្ឋប្រហារគឺបានធ្វើឲ្យប្រាក់វិនិយោគរបស់បរទេសរាប់ពាន់លានដុល្លារកំពុងស្ថិតនៅក្នុងភាពហានិភ័យ។ ក្នុងពេលជាមួយគ្នានេះកាន់តែច្បាស់ទៀតនោះគឺថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងគេចមិនផុតពីទណ្ឌកម្មរបស់អាមេរិកឡើយពីព្រោះថាលោកប្រធានាធិបតី Joe Biden ទើបតែបានប្រកាសអាចបន្ថែមទណ្ឌកម្មទៅលើមីយ៉ាន់ម៉ាបន្ថែមទៀតទាំងដែលខ្លួនគឺត្រូវបានដឹងទៅហើយថាជាប្រទេសដែលក្រីក្រជាងគេបំផុតនៅក្នុងតំបន់។ ប៉ុន្តែតាមការបញ្ជាក់របស់អ្នកជំនាញមួយចំនួនជឿជាក់ថាទណ្ឌកម្មបន្ថែមរបស់អាមេរិកហាក់ដូចជាមិនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លាំងឡើយចំពោះមីយ៉ាន់ម៉ា ពីព្រោះថាវិនិយោគបរទេសភាគច្រើននៅទីនេះគឺមានប្រភពមកពីបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះ។ ទិន្នន័យដែលធ្លាប់បានប្រកាសដោយធនាគារពិភពលោក World Bank បានបង្ហាញថា ប្រទេសសិង្ហបុរីគឺជាអ្នកដែលមានកញ្ចប់វិនិយោគធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺប្រមាណជា 34 ភាគរយនៃទំហំវិនិយោគបរទេសសរុប ហើយតាមពីក្រោយទី2 ដោយក្រុងហុងកុងដែលមានចំណែកវិនិយោគសរុប 26 ភាគរយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កញ្ចប់ថវិកាវិនិយោគផ្ទាល់សរុបដោយបរទេសឬ FDI របស់ប្រទេសទាំងពីរខាងលើទៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺមានទំហំរហូតដល់ទៅ 5.5 ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ2020 គិតត្រឹមខែកញ្ញា ហើយក្នុងនោះវិស័យអចលនទ្រព្យ និងរោងចក្រគឺកាន់កាប់ដល់ទៅ 20 ភាគរយនៃចំនួនសរុប៕
-
ចំណាយលុយជាង 25 ម៉ឺនដុល្លារតាំងពី15 ឆ្នាំមុនដើម្បីអាចធ្វើដំណើរទៅទីអវកាសតាមក្តីសុបិន្ត
បរទេស៖ ទីបំផុតក្តីស្រម៉ៃរបស់លោកស្រី Ketty Maisonrouge ដែលបានរង់ចាំអស់រយៈពេលជាង15 មកហើយនោះបានក្លាយទៅជាការពិតហើយដោយលោកស្រីកំពុងត្រៀមខ្លួនក្នុងការធ្វើដំណើរចេញពីភពផែនដីចូលទៅក្នុងលំហអាកាសនៅពេលខាងឆាប់ៗខាងមុខនេះ។ សាស្ត្រាចារ្យសកលវិទ្យាល័យវ័យ 61 ឆ្នាំរូប លោកស្រី Ketty Maisonrouge បានចុះឈ្មោះដំបូងជាមួយនឹងគម្រោងហោះហើរនេះតាំងតែពីឆ្នាំ2005សម្រាប់តែការហោះហើរចូលទៅដល់ទីអវកាសក្នុងរយៈពេលតែ 5 នាទីប៉ុណ្ណោះជាមួយនឹងការចំណាយប្រាក់ប្រមាណ 250,000 ដុល្លារទៅឲ្យក្រុមហ៊ុន Virgin Galatic។ នៅសប្តាហ៍នេះក្រុមហ៊ុនស្រាវជ្រាវអវកាសអាមេរិកមួយនេះបានប្រកាសថា ការហោះហើរទី 1 នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2021នេះហើយ ដែលវាជាការបំពេញក្ដីសុបិនរបស់លោកស្រី Ketty Maisonrouge។ទោះបីជាយ៉ាងណាក្តីសម្រាប់ការហោះហើរលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Virginនឹងត្រូវបានគេជឿជាក់ថាស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Sir Richard Branson នឹងក្លាយជាមនុស្សដំបូងគេដែលអាចទទួលបានបទពិសោធន៍នេះ ។ ប្រសិនបើមិនមានអ្វីរារាំងផែនការដើមទេនោះ Virgin Galatic នឹងក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងបំផុតលើលោកក្នុងការបម្រើសេវាកម្មធ្វើដំណើរបែបទេសចរណ៍ទៅកាន់ទីអវកាស។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា មកដល់ពេលនេះមានមនុស្សប្រមាណជា 600 នាក់ហើយដែលបានចុះឈ្មោះទិញសំបុត្រក្នុងការធ្វើដំណើរនេះ ដោយក្នុងនោះក៏មានទាំងតារាល្បីៗដូចជា Justin Bieber និង លោក Leonardo DiCaprio ផងដែរ។ នៅក្នុងការផ្តល់សេវាទេសចរណ៍ក្រៅភពផែនដីនេះក៏មានក្រុមហ៊ុនប្រជែងផ្សេងទៀតដែរ ដូចជា Blue Origin របស់ Amazon ក៏បានប្រកាសដែរថា…
-
ទេសចរណ៍សិង្ហបុរីទទួលបទពិសោធន៍ជូរចត់ខ្លាំងពីអត្រាធ្លាក់ចុះនៃភ្ញៀវបរទេសកាលពីឆ្នាំ2020
បរទេស៖យោងតាមសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារទេសចរណ៍នៃប្រទេសសិង្ហបុរីឬ STB កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ និងបរទេសដែលបានធ្វើដំណើរមកដល់ប្រទេសមានចំនួនធ្លាក់ចុះខ្លាំងមិនធ្លាប់មានកាលពីឆ្នាំ2020។ ជាបទពិសោធដ៏គួរឲ្យជូរចត់មួយដែរសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះក្រោយពេលដែលតួលេខបានបង្ហាញថាការធ្លាក់ចុះនៃចំនួនភ្ញៀវបរទេសនៅក្នុងឆ្នាំ2020 មានអត្រាដល់ទៅ 85.7 ភាគរយ ពោលគឺពី 19.1 លាននាក់កាលពីឆ្នាំ2019 មកត្រឹមតែ 2.7 លាននាក់ប៉ុណ្ណោះ ។ STB បានបានបន្តទៀតថា សម្រាប់ប្រាក់ចំណូលដែលទទួលបានពីវិស័យទេសចរណ៍ក៏មានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានផងដែរគឺដល់ទៅ 78.4 ភាគ។ តួលេខបានបង្ហាញថាចំណូលពីទេសចរណ៍គឺមានត្រឹមតែ3ខែដើមឆ្នាំប៉ុណ្ណោះប្រមាណជា 4.4 ពាន់លានដុល្លារធៀបទៅនឹងចំណូលដែលធ្លាប់ទទួលបានកាលពីឆ្នាំ2019 ដែលមានរហូតទៅដល់ 27.7 ពាន់លានដុល្លារ។ តាមការវិភាគរបស់ STB ដដែលបានលើកឡើងថា បើទោះបីជាមានការអភិវឌ្ឍនៃវ៉ាក់សាំងការពារកូវីដជាច្រើនក្រុមហ៊ុនក្តី ប៉ុន្តែវានឹងចាំបាច់ត្រូវការពេលវេលាយូរទៀតក្នុងការវិលត្រឡប់នៃការធ្វើដំណើរកំសាន្តបែបទ្រង់ទ្រាយធំ និងដើម្បីទំនុកចិត្តពីអ្នកធ្វើដំណើរវិញ។ កាលពីឆ្នាំទៅនោះផងដែរសណ្ឋាគារទាំងឡាយនៅទូទាំងប្រទេសបានក្លាយទៅជាអគារដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទៅនឹងកូវីដដោយអាចបម្រើសេវារបស់ខ្លួនជូនទៅដល់មនុស្សប្រមាណជា 80,000 នាក់ក្នុងពេលធ្វើចត្តាឡីស័ក ហើយក្នុងនោះមានប្រមាណជា 2,300 នាក់ជាក្រុមការងារជួរមុខរបស់ក្រសួងសុខាភិបាល៕
-
ក្រុមហ៊ុនអាមេរិក GM ដាក់ផែនការឈប់ផលិតរថយន្តប្រើប្រាស់ប្រេង-សាំងគ្រប់ប្រភេទទាំងអស់នៅឆ្នាំ២០៣៥ខាងមុខ
អាមេរិក៖ ក្រុមហ៊ុន General Motors (GM) មានផែនការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ ប្រេង -សាំង គ្រប់ប្រភេទទាំងអស់ នៅឆ្នាំ២០៣៥ ដោយងាកទៅចាប់យកការផលិតរថយន្តអគ្គិសនីជំនួសវិញ ដែលវាជាផ្នែកមួយនៃគម្រោងកាត់បន្ថយការបំភាយកាបូននៅលើផែនដីនៅឆ្នាំ២០២៤ ។ ផែនការរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំររបស់សហរដ្ឋអាមេរិកមួយនេះ គឺខុសប្លែកពីក្រុមហ៊ុនដទៃ ដោយ GM បានដាក់គោលដៅខាងលើនេះ ជាមួយនឹងការផលិត រថយន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលកើតឡើងវិញ ឬ Renewable Energy ដែលវាពិតជាជួយសន្សំថាមពល និង កាត់បន្ថយការបំភាយឧស្ម័នកាបូនបានច្រើន ។ សូមជម្រាបថា ក្រុមហ៊ុន General Motors (GM) បានកំណត់គោលដៅដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនីក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០៣០ និងដាក់ឱ្យប្រើទូទាំងពិភពលោកនៅឆ្នាំ២០៣៥ ខណៈថ្មីៗនេះ GM បានដាក់តាំងបង្ហាញរថយន្តអគ្គិសនីជាច្រើនម៉ូដែល ដូចជា Hummer EV, Chevy Bolts និង Cadillac Celestiq ហើយម៉ូដែល Cadillacs នឹងក្លាយជារថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ខាងមុខនេះ ៕ ប្រភព៖ Reuters
-
Apple រកប្រាក់ចំណូលបាន២៧៤.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ បើទោះជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ក្តី
អាមេរិក៖ ក្នុងឆ្នាំ២០២០កន្លងទៅនេះ ត្បិតតែជំងឺកូវីដ-១៩បានរីករាលដាលពេសពេញពិភពលោកក្ដី តែវាមិនបានបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ Apple នោះទេ ពោលគឺប្រាក់ចំណូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះនៅតែខ្ពស់ដដែល គឺមានចំនួន២៧៤.៥ពាន់លានដុល្លារ ខណៈប្រាក់ចំណូលសុទ្ធមានចំនួន៥៧ពាន់លានដុល្លារ ។ ប្រភពបានអោយដឹងថា ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលរបស់ Apple គឺច្រើនជាងប្រាក់ចំណូលរបស់ក្រុមហ៊ុន Facebook, Tesla និង Microsoft បូកបញ្ជូលគ្នាទៀត ដោយក្នុងឆ្នាំ២០២០កន្លងទៅ Facebook រកប្រាក់ចំណូលបាន៨៥.៩ពាន់លានដុល្លារ ក្រុមហ៊ុន Tesla រកចំណូលបាន៣១.៥ពាន់លានដុល្លារ និង Microsoft រកចំណូលបាន១៤៣ពាន់លានដុល្លារ ។ បើបូកបញ្ចូលគ្នានៃប្រាក់ចំណូលរបស់ Facebook , Tesla និង Microsoft នោះ គឺមានចំនួនត្រឹមតែ២៦០.៤ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលប្រាក់ចំណូលរបស់ Apple វិញសរុបមានចំនួនរហូតដល់២៧៤.៥ពាន់លានដុល្លារ ៕
-
ខែដំបូងនៅឆ្នាំ2021 កម្ពុជានាំចេញអង្ករសរុបបាន 34,273 តោនធ្លាក់ចុះជាង 32ភាគរយ
យោងតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ខែដំបូងនៅឆ្នាំ2021 កម្ពុជានាំចេញអង្ករសរុបបាន 34,273 តោនដែលមានការធ្លាក់ចុះជាង 32ភាគរយ ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់ ។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ការនាំចេញអង្កររបស់កម្ពុជាក្នុងខែមករាឆ្នាំ2021 ទៅកាន់ទិសដៅចំនួន 28 ប្រទេសសម្រេចបានជារួម 34,273 តោន គិតជាទំហំទឹកប្រាក់ចំនួន 30.76លានដុល្លារសហរដ្ឋអាមេរិកដែលមានការថយចុះជារួម 32.07 ភាគរយ ជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះជិត 60ភាគរយ ខណៈដែលទីផ្សារប្រទេសចិននៅតែបន្តមានភាពវិជ្ជមានពោលគឺកើនឡើងជិត 8ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំមុន។ ការធ្លាក់ចុះនៃការនាំចេញអង្ករក្នុងខែមករានេះ គឺបណ្ដាលមកពីមូលហេតុចម្បងលើការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះកុងតឺន័រសម្រាប់អង្ករ ដែលជាទំនិញធ្ងន់មិនមានកន្លែងផ្ទុកគ្រប់គ្រាន់(Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier)ទៅប្តូរនៅកប៉ាលមេទៅអឺរ៉ុប (Mother Vessel) ហើយតម្លៃទៀតសោតបានឡើងខ្ពស់ដល់ទៅ 5 ដងនៃតម្លៃឆ្នាំមុន។ ចំពោះទីផ្សារប្រទេសចិនបានកាន់កាប់ចំណែក 47.15ភាគរយនៃការនាំចេញសរុបដែលគិតជាបរិមាណគឺមានចំនួន 16,163 តោននឹងមានការកើនឡើង 7.7ភាគរយបើធៀបនឹងខែមករាឆ្នាំ2020។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បរិមាណអង្ករនាំចេញក្នុងខែមករាឆ្នាំ2021នេះ មានចំនួន 34,273 តោន ថយចុះចំនួន 16,177 តោន (32.07ភាគរយ) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ2020 ដែលមានចំនួន…