Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ​ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ

    ​ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ

    ​ភ្នំពេញ​៖​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ឈាន​មុខ​គេ​មួយ​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​ចូលរួម​យ៉ាងសកម្ម​ភាពជា​មួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​តាំងពី​ការ​ចាប់ផ្តើម​ដំបូង​ ​ដែល​សកម្មភាព​ទាំងអស់​នេះ​ ​កើតឡើង​បាន​ដោយសារ​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ​ ​ដែល​ជា​មី​កញ្ចប់​ឆ្អិន​ស្រាប់​ ​មាន​រស​ជាតិខ្មែរ​ដំបូង​គេ​ផលិត​ដោយ​ស្នាដៃ​កូនខ្មែរ​ជាមួយ​ម៉ាស៊ីន​ជប៉ុន​ ​និង​បច្ចេកវិទ្យា​ជប៉ុន​ ​។​ តួយ៉ាង​ក្រុមហ៊ុន​មី​ជាតិ​រៀបចំ​ពិធី​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ចំនួន​២​គ្រឿង​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ក្នុង​គោលបំណង​ចូល​រួមចំណែក​ដល់​ការ​ទ្រទ្រង់​លើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ ​។​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​មី​ជាតិ​បាន​មានប្រសាសន៍ថា​ ​ស​ម្ភារៈ​ដ៏​ថ្មីស្រឡាង​ចំនួន​២​មុខ​ ​ដែល​មី​ជាតិ​បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​រួម​មាន​ទូរទស្សន៍​ ​Flat​ ​screen​ ​ទំហំ​ 40 ​អ៊ី​ង​ចំនួន​២​គ្រឿង​ ​និង​ម៉ាស៊ីន​ Q​MS​ ​ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ ​និង​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ចំនួន​អ្នក​មក​ទទួល​សេវា​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​យ៉ាង​សុក្រឹត​ ​និង​មាន​ភាព​ងាយស្រួល​ ​។​ ​លោកជំទាវ​អគ្គ​នាយិកា​បន្ថែម​ថា​ ​ការ​ផ្តល់​ជូន​ស​ម្ភារៈ​ទាំងពីរ​មុខ​នេះ​ ​បាន​កើតមានឡើង​គឺ​ដោយសារតែ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសិទ្ធ​ភាព​ ​និង​មាន​ភាព​ឆាប់រហ័ស​ ​។​ ជាមួយគ្នា​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​សុខ​ ប៉ូ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បញ្ជាក់​ថា​ ​ការ​ផ្តល់​ជូន​នូវ​ម៉ាស៊ីន​ចាប់​លេខ​ Q​MS​ ​និង​ទូរទស្សន៍​នេះ​ ​ពិតជា​បាន​សម្រួល​ដល់​ភាព​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​មជ្ឈ​ ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ពិតមែន​ ​។​…

  • ​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​របស់​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បញ្ចប់​គ្រោង​អគារ​ ​និង​ ​កសាង​ដល់​ដំបូល​ ​ហើយ​នៅ​ឆ្នាំ​២​០​២​២​ ​នឹង​បញ្ចប់​ការ​សាងសង់

    ​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​របស់​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បញ្ចប់​គ្រោង​អគារ​ ​និង​ ​កសាង​ដល់​ដំបូល​ ​ហើយ​នៅ​ឆ្នាំ​២​០​២​២​ ​នឹង​បញ្ចប់​ការ​សាងសង់

    ​ភ្នំពេញ​៖​ ​ដោយមាន​ក​ម្ពស់​ជាង​៣​០​ជាន់​ ​គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​របស់​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បាន​បញ្ចប់​គ្រោង​អគារ​ ​និង​កសាង​ដល់​ដំបូល​ហើយ​នៅ​ឆ្នាំ​២​០​២​២​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ ​។​ ​នា​ពេលថ្មីៗនេះ​ ​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បាន​ប្រារព្ធ​ពិធី​ ​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ ​ដោយមាន​ការ​ប្រសិទ្ធិពរ​ពី​ព្រះសង្ឃ​ ​និង​ ​ការ​សម្តែង​ម៉ុង​សាយ​ ​អម​ដោយ​សំឡេង​ម៉ាស៊ីន​របារ​ដែក​ចុងក្រោយ​ត្រូវ​បាន​បិទ​ជិត​ ​។​ ​ជា​សក្ខីភាព​នៃ​ភាព​ជោគជ័យ​នេះ​ ​អ្នកឧកញ៉ា​ ​ហ៊ុន​ តូ ​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​ស៊ី​ ​ម៉ី​ង​ជីង​ ​លោកនាយក​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​វ៉ាង​ ​ចុង​ឡុង​ ​អ្នកស្រី​ប្រធាន​នាយក​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​លីវ​ ​ខៃ​លី​ ​លោក​ប្រធាន​ក្រុមហ៊ុន​G​CC ​អ៊ី​ ​ជា​ឈី ​លោកនាយក​ប្រតិបត្តិ​G​CC ​ឡាយ​ ​យ៉ា​ន​ឈី ​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធន៍​នេះ​ ​។​ ​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​ស៊ី​ ​ម៉ី​ង​ជីង​ ​ថ្លែង​ថា​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ប៉ះពាល់​ដល់​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ការដ្ឋាន​ខ្លះទៀត​ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ ​។​ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​មិនបាន​ឈប់​ ​ឬ​ផ្អាក​ការ​សា​សង់​ទេ​ ​គឺ​នៅតែ​បន្ត​ពង្រីក​ទៅមុខ​រហូត​ ​។​ ​ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​បង្ការ​…

  • លោក សន សៀប ៖ ការវិនិយោគនៅក្នុងទីផ្សារអចនទ្រព្យនៅកម្ពុជាត្រូវបានធ្វើឡើងជា3កម្រិត

    លោក សន សៀប ៖ ការវិនិយោគនៅក្នុងទីផ្សារអចនទ្រព្យនៅកម្ពុជាត្រូវបានធ្វើឡើងជា3កម្រិត

    ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានធ្វើឡើងច្រើនរូបភាព ច្រើនសណ្ឋាន និងមានទំហំផ្សេងៗពីគ្នាក្នុងគោលបំណងរួមតែមួយគត់គឺការទទួលបានផលចំណេញពីការវិនិយោគត្រឡប់មកវិញទាំងអស់។ ស្ថិតនៅក្នុងគោលបំណងរួមនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានធ្វើការកត់សម្គាល់ឃើញថា ការវិនិយោគនៅក្នុងទីផ្សារមួយនេះត្រូវបានធ្វើឡើងជា3ប្រភេទ ដែលមានលក្ខណៈខុសពីគ្នា។ លោក សន សៀប ជាស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានប្រាប់ AMS ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ2020 មិនសូវជាល្អទេ ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពថមថយ។ ស្ថានភាពនេះអ្នកជំនាញអចលនទ្រព្យក៏បានធ្វើការអង្កេតទៅលើវិស័យអចលនទ្រព្យជាទូទៅនៅភ្នំពេញនៅមានលំនឹងល្អ ដោយសារមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសគម្រោងផ្លូវក្រវាត់ក្រុងដែលកំពុងបន្តភាពទាក់ទាញក្នុងការទិញលក់ដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម ប៉ុន្តែសម្រាប់ខេត្តមួយចំនួនដូចជាព្រះសីហនុ និងខេត្តសៀមរាបមានការធ្លាក់ចុះនូវតម្លៃដីធ្លី ហើយការទិញលក់ក៏ត្រូវបានកាត់បន្ថយ។ លោក សន សៀប បានសម្លឹងឃើញថា ការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នមាន3ប្រភេទ ដោយក្នុងនោះរួមមាន ៖ អ្នកវិនិយោគទី1- អ្នកមិនសូវហ៊ានប្រថុយប្រថាន ដោយច្រើនជាការវិនិយោគតែទៅលើតំបន់ដែលមានការអភិវឌ្ឍស្រាប់។ អ្នកវិនិយោគបែបនេះមានផលតបស្នងមានប្រហែល 10% ទៅ 15%ប៉ុណ្ណោះ ដែលរត់ស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច មានន័យថាពេលសេដ្ឋកិច្ចកើនការវិនិយោគក៏ទទួលបានផលចំណេញច្រើន ប៉ុន្តែពេលសេដ្ឋកិច្ចធ្លាក់ ផលចំណេញក៏ថមថយដូចគ្នា។ អ្នកវិនិយោគទី2- ជាអ្នកវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍន៍ណាមួយដែលចេញដំណើរហើយ មានន័យថា នៅពេលដែលឃើញគម្រោងកំពុងដំណើរការ ហើយចាប់ឱកាសតែម្ដង ដែលភាគច្រើនគឺជាអ្នកទិញដី។ ការឆ្លើយតបនឹងការវិនិយោគបែបនេះ តែងបានផលតបស្នងក្នុងចន្លោះ 20% ទៅ…

  • រដ្ឋមន្ត្រីបរិស្ថាន ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ

    រដ្ឋមន្ត្រីបរិស្ថាន ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ ។ ឯកឧត្តម  សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅរស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភពបៃតងគឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ដោយឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងមតិដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានកំណត់យកការកែទម្រង់ស៊ីជម្រៅ ការកសាងសមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ស្របទៅតាមទស្សនាទាននៃ «រដ្ឋបាលទំនើប» សំដៅលើប្រព័ន្ធការងារមួយ ដែលដំណើរការងារដោយបែបបទនីតិវិធីប្រកប ដោយប្រសិទ្ធភាព និងធនធាន មនុស្សប្រកបដោយគុណភាព ដែលក្នុងនោះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់យល់ច្បាស់អំពីបេសកកម្ម ចក្ខុវិស័យ គោលបំណងរបស់ស្ថាប័ន…

  • ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​កា​រលក់​ស្មា​ត​ហ្វូ​ន​ 5​G​ ​នៅ​ឥណ្ឌា​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើន​ឡើង​ខ្លាំង​បំផុត

    ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​កា​រលក់​ស្មា​ត​ហ្វូ​ន​ 5​G​ ​នៅ​ឥណ្ឌា​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើន​ឡើង​ខ្លាំង​បំផុត

    ​ឥណ្ឌា​៖​ ​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​គេ​សង្កេតឃើញ​ថា​ ​តម្លៃ​ស្មា​ត​ហ្វូ​ន​ 5​G​ ​ហាក់​នៅតែ​ខ្ពស់​ដដែល​ ​ប្រការ​នេះ​ជា​កត្តា​រារាំង​កា​រលក់​ក្នុង​ប្រទេស​ឥណ្ឌា​ ​ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់​ស្ថាប័ន​ ​Counter​point​ ​Research​ ​នោះ​ ​កា​រលក់​ស្មា​ត​ហ្វូ​ន​ 5​G​ ​នៅ​ឥណ្ឌា​ ​នឹង​ចាប់ផ្ដើម​ងើបឡើង​នៅ​ត្រីមាស​ទី​៣​ ​នៃ​ឆ្នាំនេះ​ ​។​ បើ​ទោះ​ជា​តម្លៃ​នៅតែ​ជា​បញ្ហា​សម្រាប់​កា​រលក់​ទូរស័ព្ទ​ដៃ​នៅ​ឥណ្ឌា​ក៏ដោយ​ ​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​តួលេខ​នៃ​កា​រលក់​នឹង​កើន​ឡើង​ខ្ពស់​ ​ទាំង​ស្មា​ត​ហ្វូ​ន​ប្រើ​ 5​G​ ​និង​ស្មា​ត​ហ្វូ​ន​ធម្មតា​ ​ខណៈ​ស្មា​ត​ហ្វូ​ន​ទូទៅ​តម្លៃ​ជាមធ្យម​គឺ​២​៧​៥​ដុល្លារ​ ​និង​ស្មា​ត​ហ្វូ​ន​ប្រើ​ 5​G​ ​តម្លៃ​ប្រមាណ​ ​៣​២​០​ដុល្លារ​ ​។​ យ៉ាងណាមិញ​ ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ស្ថាប័ន​ខាងលើ​នេះ​ ​រយៈពេល​ពេញ​មួយ​ឆ្នាំ​២​០​២​១​នេះ​ ​ស្មា​ត​ហ្វូ​ន​ 5​G​ ​នឹង​ត្រូវ​លក់ដាច់​ចំនួន​៣​៨​លាន​គ្រឿង​ ​ដែល​ស្មើនឹង​២​១​ភាគរយ​នៃ​ទូរស័ព្ទ​ដៃ​សរុប​ទាំងអស់​ដែល​បាន​លក់​ ​។​ ​ហើយ​មូលហេតុ​ដែល​នាំ​ឱ្យ​កា​រលក់​ស្មា​ត​ហ្វូ​ន​ 5​G​ ​កើន​ឡើង​បែប​នេះ​ ​គឺ​ដោយសារ​នៅ​ត្រីមាស​ទី​៤​ ​អ្នកប្រើ​ភាគច្រើន​បាន​ប្ដូរ​ពី​ម៉ូដែល​ចាស់​ ​និង​ងាក​មក​ប្រើ​ម៉ូដែល​ថ្មី​ ​៕​ ​

  • ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​មកពី​ទូ​ទាំងសកល​លោក​ ​គ្រោង​បង្កើត​ស​ម្ព័ន្ធ​ភាព​សហជីព​មួយ

    ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​មកពី​ទូ​ទាំងសកល​លោក​ ​គ្រោង​បង្កើត​ស​ម្ព័ន្ធ​ភាព​សហជីព​មួយ

    អាមេរិក​៖​ ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​មកពី​ទូ​ទាំងសកល​លោក​ ​កំពុង​បង្កើត​ស​ម្ព័ន្ធ​ភាព​សហជីព​មួយ​ ​ពោល​គឺ​ប៉ុន្មាន​ស​ប្តាហ៍​ក្រោយ​អ្នកធ្វើការ​ជាង​២​០​០​នាក់​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​ ​និង​អង្គភាព​ផ្សេងទៀត​ ​នៃ​ក្រុមហ៊ុន​ ​Alphabet​ ​Inc​ ​ដែល​ជា​ម្ចាស់​របស់​ ​Goo​g​l​e​ ​បាន​បង្កើត​សហជីព​ការងារ​ ​សម្រាប់​ការិយាល័យ​នៅ​អាមេរិក​ ​និង​កាណាដា​ ​។​ អគ្គលេខាធិការ​ ​UNI​ ​G​l​ob​a​l​ ​Union​ ​អ្នកស្រី​ ​Christ​y​ ​H​off​man​ ​បញ្ជាក់​ថា​ ​រាល់​បញ្ហា​នៅ​ក្រុមហ៊ុន​ ​Alphabet​ ​និង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Alphabet​ ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​ប្រទេស​ណាមួយ​នោះ​ទេ​ ​វា​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​នៅ​លើក​ម្រិ​ត​ពិភពលោក​ ​។​ ​យ៉ាងណាមិញ​ ​ភ្លាម​ៗ​នេះ​ ​ក្រុមហ៊ុន​ ​Alphabet​ ​នៅ​ពុំទាន់​អាច​សុំ​ការ​បកស្រាយ​បាន​នៅឡើយ​នោះ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​ស​ម្ព័ន្ធ​ភាព​សហជីព​ ​Alpha​ ​G​l​ob​a​l​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដោយមាន​ការ​សម្របសម្រួល​ជាមួយនឹង​ ​UNI​ ​G​l​ob​a​l​ ​Union​ ​ដែល​ជាស​ហ​ព័ន្ធ​សហជីព​ ​ដែល​តំណាង​អោយ​កម្មករ​ប្រមាណ​២​០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ​និង​សហជីព​មកពី​បណ្តា​ប្រទេស​ជាច្រើន​ ​រួម​មាន​សហរដ្ឋអាមេរិក​ ​អាល្លឺម៉ង់​ ​ស្វីស​ ស៊ុ​យ​អែ​ត​ ​និង​អង់គ្លេស​ ​៕​…

  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា – ថៃមានតម្លៃ 7.2 ពាន់លានដុល្លារនៅឆ្នាំ2020

    ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា – ថៃមានតម្លៃ 7.2 ពាន់លានដុល្លារនៅឆ្នាំ2020

    ទំហំពាណិជ្ជកម្មទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃមានតម្លៃ 7,236លានដុល្លារអាមេរិកកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំគឺធ្លាក់ចុះ23% ។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មថៃ។ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ20202 ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 1,148លានដុល្លារទៅកាន់ប្រទេសថៃគឺធ្លាក់ចុះ 49%បើប្រៀបធៀបទៅនឹងឆ្នាំមុន។ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលផលិតផលមានតម្លៃពីប្រទេសថៃចំនួន 6.089 លានដុល្លារពោលគឺធ្លាក់ចុះ 14.8% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019។ ការធ្លាក់ចុះនូវទំហំពាណិជ្ជកម្មទាំងនេះ បណ្តាលមកពីការទទួលរងនូវផលប៉ះ ពាល់ដោយការរីករាល ដាលជំងឺ កូវីដ-19។ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម Panyarak Poolthup បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថានៅក្នុងវិបត្តិ Covid-19 នេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពតានតឹងដោយសារការឆ្លងកាត់ព្រំដែន ត្រូវបានរឹតបន្តឹង ដែលធ្វើឱ្យមានការលំបាកសម្រាប់លំហូរទំនិញរវាងប្រទេសទាំងពីរ។បើនិយាយអំពីការវិនិយោគទោះបីពិភពលោកកំពុងរងផលប៉ះពាល់ដោយ Covid-19 ក្រុមហ៊ុនថៃនៅកម្ពុជាបានបន្តខ្សែសង្វាក់ផលិតកម្មធម្មតា ក៏ដោយដោយបន្ថែមថាក្រុមហ៊ុន និងអាជីវកម្មថៃជាច្រើនបានស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃបានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថាខ្លួននឹងបង្កើតការិយាល័យតំណាងសម្រាប់ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា នៅទីក្រុងបាងកក ដើម្បីធ្វើជាកន្លែងតែមួយសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដោយឡែក ផលិតផល និងទំនិញដែលកម្ពុជាធ្វើការនាំចូលមកពីប្រទេសថៃភាគច្រើនជាប្រភេទទំនិញ មានតម្រូវការចាំបាច់ ដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ស្បែកជើង ផលិត ផលគ្រឿងសំអាង គ្រឿងចក្រកសិកម្ម គ្រឿងអគ្គិសនី និងគ្រឿងសំណង់ជាដើម៕

  • ក្រសួងពាណិជ្ជកម្មបង្ហាញលទ្ធផលនៃការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិក

    ក្រសួងពាណិជ្ជកម្មបង្ហាញលទ្ធផលនៃការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិក

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញអំពីលទ្ធផលដែលទទួលបានក្នុងការអនុវត្ដជាក់ស្ដែងការងារផ្តល់សេវាសាធារណៈដោយក្រសួងបានអនុវត្តន៍ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាប័ណ្ណនាំចេញនាំចូលវិញ្ញាបនបត្រ ត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ជាពិសេសចូលរួមចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាលបច្ចេក វិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីពាណិជ្ជកម្មនៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី25មករា ម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ ក្នុងនោះការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកក៏បានចូលរួមចុះបញ្ជីពាណិជ្ជ កម្មតាមថ្នាលបច្ចេក វិទ្យារួម(CAM DX)ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល 3ថ្ងៃប៉ុណ្ណោះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្ម ក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់”។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី”…

  • សិង្ហបុរីមានមហិច្ឆិតាបង្កើនវិស័យផលិតកម្មឲ្យបាន 50 ភាគរយក្នុងរយៈពេល 10 ឆ្នាំខាងមុខ

    សិង្ហបុរីមានមហិច្ឆិតាបង្កើនវិស័យផលិតកម្មឲ្យបាន 50 ភាគរយក្នុងរយៈពេល 10 ឆ្នាំខាងមុខ

    បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានធ្វើការបង្ហាញផែនការថ្មីមួយដែលនឹងធ្វើយ៉ាងណាឲ្យវិស័យផលិតកម្មរបស់ខ្លួនមានចំនួនកើនឡើងដល់ទៅ 50 ភាគរយក្នុងរយៈពេល 10 ឆ្នាំខាងមុខ ហើយធានាឲ្យបានទៀតថាវិស័យនេះនឹងស្ថិតនៅតែជាបង្គោលសេដ្ឋកិច្ចធំបំផុតទី 5 ប្រទេស។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មលោក Chan Chun Sing បានបញ្ជាក់ថា នេះមិនត្រឹមតែជាគោលដៅដែលប្រកបទៅដោយមហិច្ឆតានោះទេ ប៉ុន្តែវាក៏នឹងក្លាយទៅជាវិធីត្រួសត្រាយផ្លូវសម្រាប់ធ្វើកំណែប្រែចំនួនដែលនឹងអាចអនុញ្ញាតឲ្យផលិកម្មនឹងមានទំហំធំជាងមុនផងដែរ។ លោករដ្ឋមន្ត្រីបានបន្តថា៖កាលពីអតីតកាលវិស័យផលិតកម្ម និងរោងចក្រគឺត្រូវពឹងផ្អែកទាំងស្រុងទៅលើតម្លៃថ្លៃដើម និងការប្រកួតប្រជែងគ្នាលើតម្លៃនាំចេញបើមិនដូច្នេះទេវានឹងមានការផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់ប្រទេសផ្សេងដែលមានតម្លៃធូរថ្លៃជាងជាមិនខាន។ លោកបន្ថែមថា ៖ មិនត្រឹមតែធ្វើឲ្យមានកំណើនដល់ទៅ 50 ភាគរយនោះទេ សិង្ហបុរីក៏នឹងបង្កើនតម្លៃរបស់ផលិតកម្មដែរ ដោយសង្ឃឹមថាការប្រកួតប្រជែងតម្លៃថ្លៃដើមនឹងមិនស្ថិតនៅជាមូលដ្ឋានទៀតឡើយ ប៉ុន្តែគួរតែផ្អែកទៅលើគុណភាពនៃផលិតផលដែលយើងអាចផ្តល់ឲ្យជំនួសវិញ។ បច្ចុប្បន្ន វិស័យផលិតកម្មរបស់សិង្ហបុរីគឺមានសមត្ថភាពធ្វើបានទៅដល់ 21 ភាគរយឬប្រមាណជា 106 ពាន់លានដុល្លារនៃទំហំផលិតផលក្នុងស្រុក GDP ហើយតាមទិន្នន័យកម្មករដែលធ្វើការនៅក្នុងវិស័យនេះមានចំនួនប្រមាណជា 450,000 នាក់ឬ 12 ភាគរយនៃកម្លាំងពលកម្មក្នុងស្រុកទាំងអស់។ កម្មករដែលធ្វើការនៅក្នុងវិស័យនេះអាចទទួលបានប្រាក់កម្រៃជាមធ្យម 4,700 ដុល្លារអាមេរិក៕

  • អូស្ត្រាលីនឹងចាយលុយ 770លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍សព្វាវុធថ្មីសម្រាប់កងទ័ពជើងទឹក

    អូស្ត្រាលីនឹងចាយលុយ 770លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍សព្វាវុធថ្មីសម្រាប់កងទ័ពជើងទឹក

    បរទេស៖ អូស្ត្រាលីបាននៅថ្ងៃចន្ទនេះថា កញ្ចប់ប្រាក់ប្រមាណជា 1 ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណជា 770 លានដុល្លារអាមេរិកត្រូវបានអនុម័តដើម្បីយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារធ្វើទំនើបកម្មលើសព្វាវុធសម្រាប់កងទ័ពជើងទឹករបស់ខ្លួនដែលមានរួមទាំងមីស៊ីលចម្ងាយឆ្ងាយ និងគ្រាប់កាំភ្លើងត្បាល់ផងដែរ។ ការប្រកាសដដែលបានឲ្យដឹងទៀតដែរថា អូស្ត្រាលីមានផែនការសំខាន់ដែលផ្តោតទៅលើការបំពាក់បន្ថែមនូវមីស៊ីលចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំងការពង្រឹងសមត្ថភាពមីស៊ីលការពារអាកាសការពង្រឹងសមត្ថភាពគ្រាប់កាំភ្លើងត្បាល់ទម្ងន់ស្រាលព្រមទាំងបច្ចេកវិទ្យាការពារដែនទឹករបស់ខ្លួនជាច្រើនគម្រោងផ្សេងទៀត។ ការចំណាយលើកនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃគម្រោងថវិកាថ្នាក់ជាតិដែលធ្លាប់បានប្រកាសកាលពីលើកចុងក្រោយមួយក្នុងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលមានគោលដៅផ្តោតសំខាន់ទៅលើបញ្ហានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាពិសេស ខណៈពេលដែលខ្លួនកំពុងមានបញ្ហាតានតឹងជាមួយនឹងមហាយក្សចិន។ គួររំលឹកដែរថា បញ្ហាទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីបានកើតឡើងដំបូងតាំងតែពីឆ្នាំ 2018 ក្នុងពេលដែលរដ្ឋាភិបាលក្រុង Canberra បានប្រកាសហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនយក្សចិន Huawei ហើយស្ថានភាពកាន់តែអាក្រក់នៅពេលដែលលោកនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវាសុំឲ្យអន្តរជាតិក្នុងការបើកការស៊ើបអង្កេតរកប្រភពដើមនៃវិរុសកូវីដ19 នៅក្នុងប្រទេសចិនដែលគ្រានោះបានធ្វើឲ្យរដ្ឋាភិបាលក្រុង Beijing មានការខឹងសម្បារយ៉ាងខ្លាំង៕