-
ដំបូន្មានទាំង 6 ពីស្ថាបនិកជោគជ័យ 6 រូបសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង
អាជីវកម្ម ៖ គ្មានអ្នកណាម្នាក់ដែលអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងជាមួយនឹងការត្រៀមរៀបចំខ្លួនឱ្យបានល្អ 100 ភាគរយដូចការរំពឹងទុកនោះឡើយ ប៉ុន្តែអ្នកត្រូវចាំថាអ្នកអាចយកមេរៀនពីមនុស្សដែលជោគជ័យផ្សេងទៀតមកពិចារណា និងរៀនសូត្រតាមប្រសិនបើអ្នកពិតជាចង់ចាប់ផ្តើមវាមែន។ ស្ថាបនិកចំនួន 6 រូបដែលត្រូវបានគេចាត់ទុកថាជាមនុស្សជោគជ័យនៅក្នុងបណ្តាប្រទេសលោកខាងលិចត្រូវបានសាកសួរសំណួរដូចគ្នាចំពោះរបៀបនៃការរៀបចំខ្លួនរបស់ពួកគេមុនចាប់ផ្តើមអាជីវកម្មដោយបណ្តាញសារព័ត៌មាន The Oracles ដោយក្នុងនោះគេបានកំណត់សម្គាល់នូវដំបូន្មានចំនួន6 និងត្រូវបានយកមកចេញផ្សាយដើម្បីអាចជាជំនួយផ្នែកសា្មរតីដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មរៀបចំផែនការឱ្យបានល្អមុនពេលចេញប្រតិបត្តិការ៖ ១.ត្រូវចាំថាសហគ្រិនភាពគឺដូចទៅនឹងការរត់ម៉ារ៉ាតុង។ នេះជាការលើកឡើងដោយស្ថាបនិកនៃក្រុមហ៊ុន Bluemercury លោកស្រី Marla Beck ដែលធ្លាប់និយាយថា ៖សហគ្រិនតែងតែចង់ឲ្យអាជីវកម្មរបស់ខ្លួនរីកលូតលាស់យ៉ាងយូរបំផុតពីរ ឬបីឆ្នាំ ប៉ុន្តែអ្វីៗគឺផ្លាស់ប្តូរមិនដូចការរំពឹងទុកឡើយ។ជំនួសដោយការផ្តោតសំខាន់តែទៅលើការធ្វើឲ្យអាជីវកម្មអាចដំណើរវែងឆ្ងាយ នោះអ្នកមិនគួរភ្លេចទេថា សហគ្រិនភាពគឺជាការរត់ម៉ារ៉ាតុងមិនមែនជាការលូតលាស់នោះទេ។ ២.ច្បាស់អត់ថាផលិតផល ឬសេវាកម្មរបស់អ្នកមានតម្រូវការ។ ស្ថាបនិក Mead Technology Group លោក Matt Mead ធ្លាប់បាននិយាយថា ៖ មុនចាប់ផ្តើមអាជីវកម្មណាក៏ដោយត្រូវតែធ្វើការស្រាវជ្រាវពីទីផ្សារជាមុន និងទទួលបានតួលេខដ៏ច្បាស់ ហើយប្រាកដថាទីផ្សារ និងតម្រូវការពិតជាមានសម្រាប់ផលិតផល និងសេវាកម្មរបស់អ្នក។ ៣.ត្រៀមខ្លួនទទួលយកការពិតថាអ្នកនឹងមិនជោគជ័យឡើយនៅគ្រាដំបូង។ ស្ថាបនិក Agency Growth Secrets លោក Joshua Harris បាននិយាយថា ត្រូវតែវិនិយោគខ្លួនឲ្យហើយថាពេលដែលចាប់ផ្តើមវា ថាតើពេលណាដែលអ្នកបរាជ័យ ហើយចាប់ផ្តើមពិចារណាទៅលើមតិរិះគន់ ឬ…
-
អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកំពុងសម្លឹងឃើញការអភិវឌ្ឍផ្ទះលំហែរកម្រិតមធ្យមនៅភាគឦសានជាអាទិភាព
ខេត្តមណ្ឌលគិរីបានធ្វើឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យបង្ហាញពីក្ដីសាទរ និងមានសុទិដ្ឋិនិយមចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកខេត្តភាគឦសានជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលទាំង4 ក្នុងគម្រោងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍បា្រប់AMSថា គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសុទ្ធតែបានសិក្សាទៅលើសក្តានុពលសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ពន្ធគ្រប់ជ្រុងជ្រោយ គឺមិនមានគម្រោងណាមួយដែលអភិវឌ្ឍទៅដោយគ្មានការសិក្សាពីចំណុចសំខាន់នោះទេ។ លោកឧកញ៉ាបានបញ្ជាក់ថា៖«កត្តាសន្តិភាព ដែលធ្វើឱ្យយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន តែងទទួលបាននូវភាពជោគជ័យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ការសម្រេចសាងសង់ព្រលានយន្តហោះថ្នាក់តំបន់នៃខេត្តមណ្ឌលគីរី គឺស្របទៅនឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់ បន្ថែមពីលើផែនការអភិវឌ្ឍន៍ និងវិនិយោគក្រោមការចូលរួមពីវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស»។ លោកឧកញ៉ាបញ្ជាក់ថា៖«លើកលែងតែផ្នែកឧស្សហកម្ម យើងឃើញមានការផ្គត់ផ្គង់ទៅលើលំនៅដ្ឋាន រីស្សត ផ្ទះលំហែ។ ដោយសារខេត្តនេះ មានដីទំនេរច្រើន មនុស្សរស់នៅតិច។ ដូច្នេះយើងត្រូវការសំណង់លំនៅដ្ឋានសមរម្យ។ ព្រោះការដឹកជញ្ជូនឆ្ងាយ ធ្វើឱ្យថ្លៃដើមខ្ពស់ បើយើងធ្វើជាបុរី យើងអាចមានតម្លៃដើមទាប ហើយអាចផ្គត់ផ្គង់គាត់បានច្រើនតម្លៃក៏សមរម្យ យើងនឹងទទួលបានជោគជ័យហើយ»។ លោកឧកញ៉ានួន រិទ្ធីបានបញ្ជាក់ទៀតថា៖«ម៉្យាងទៀត ក្រៅពីផ្ទះលំហែ រីស្សត និងលំនៅដ្ឋាន ក៏មាន តំបន់ពាណិជ្ជកម្ម នៅក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរ ដែលអាចនឹងកើនឡើងនៅក្នុងខេត្តមួយនេះនាពេលឆាប់ៗខាងមុខ។ ចាប់ពីឆ្នាំនេះទៅថ្ងៃមុខ ខេត្តមណ្ឌគីរី នឹងមានការផ្គត់ផ្គង់ច្រើន ព្រោះមានតម្រូវការច្រើន…
-
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េ Kia ស្ទុះឡើង២០ភាគរយ បន្ទាប់ពីមានព័ត៌មានថា Apple ជ្រើសយកក្រុមហ៊ុននេះ ដើម្បីផលិតរថយន្តអគ្គិសនី
អាមេរិក៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង គា (Kia) បានស្ទុះឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមហ៊ុន Apple បានចាប់យក គា ធ្វើជាដៃគូផលិតរថយន្តអគ្គិសនី ។ បើតាមសារព័ត៌មានកូរ៉េខាងត្បូង ក្រុមហ៊ុនផលិតរថយន្ត ហៃយន់ដៃ ម៉ូទ័រ គ្រុប បានបើកភ្លើងខៀវឱ្យ គា ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ទទួលបន្ទុក និងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលប្រការនេះ ធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Kia កើនឡើង២០ភាគរយ ។ សូមជម្រាបថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមសង្វាក់ផលិតកម្មផលិតរថយន្តនៅដើមឆ្នាំ២០២៤ខាងមុខ បន្ទាប់មកទៀតក៏លេចធ្លាយព័ត៌មាន Apple ទទួលបានប៉ាតង់ពាក់ព័ន្ធនឹងការរចនា និងផលិតរថយន្ត ពីនិយតករអាមេរិក៕ប្រភព៖ Reuters
-
World Bank ៖ ពលរដ្ឋថៃ 1.5 លាននាក់ទៀតធ្លាក់ចូលក្នុងបន្ទាត់ក្រីក្រដោយសារកូវីដ
បាងកក៖ យោងតាមការតួលេខថ្មីដែលទើបបានបង្ហាញដោយធនាគារពិភពលោក World Bank បានឱ្តដឹងថា ពលរដ្ឋថៃប្រមាណជា 1.5 លាននាក់ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រដោយសារតែរងផលប៉ះពាល់ដោយវិបត្តិកូវីដ19។ អ្នកជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោក World Bank នៃប្រទេសថៃ លោក Kiatipong Ariyapruchya បានបញ្ជាក់ដែរថា បើគិតបញ្ចូលគ្នាជាមួយនឹងពលរដ្ឋថៃ 3.7 លាននាក់ផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងបន្ទាត់ភាពក្រីក្រកាលពីឆ្នាំ2019 នោះមានន័យថាបច្ចុប្បន្នពលរដ្ឋក្រីក្រសរុបនៅទូទាំងប្រទេសគឺបានកើនឡើងដល់ 5.2 លាននាក់។ លោក Kiatipong បន្តថាទោះបីជាយ៉ាងណាក្តីចំនួននៃពលរដ្ឋក្រីក្ររបស់ថៃនឹងត្រូវគេរំពឹងទុកថាធ្លាក់មកត្រឹមតែ 5 លាននាក់វិញនៅក្នុងឆ្នាំ2021 នេះដោយសារតែការងើបឡើងនៃអត្រាមានការងារធ្វើ ខណៈដែលសេដ្ឋកិច្ចជាតិក៏នឹងហក់ឡើងវិញបន្តិចផងដែរ។ បើគិតជាអត្រាវិញនៃកម្រិតក្រីក្ររបស់ថៃបានកើនឡើងដល់ទៅ 8.8 ភាគរយកាលពីឆ្នាំ2020 និង 6.2 ភាគរយកាលពីឆ្នាំ 2019 មុនពេលដែលនៅក្នុងឆ្នាំ2021នេះ អត្រានឹងធ្លាក់ចុះ 8.4 ភាគរយមកវិញ។ តួលេខចុងក្រោយរបស់ World Bank ដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញអាចឲ្យយើងឃើញដែរថា សេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះប្រមាណជា 6.5 ភាគរយកាលពីឆ្នាំ2020 ប៉ុន្តែរំពឹងថានឹងកើនឡើងវិញ 4 ភាគរយនៅក្នុងឆ្នាំ2021 នេះដោយក្នុងនោះពលរដ្ឋថៃពាក់កណ្តាលប្រទេសគ្រោងនឹងអាចទទួលបានវ៉ាក់សាំងនៅត្រឹមពាក់កណ្តាលឆ្នាំនេះ៕
-
អាមេរិកផ្តល់កញ្ចប់ថវិកាកម្ចីជួយដល់អាជីវកម្មខ្នាតតូចជាង 5 ពាន់លានដុល្លារ
វ៉ាស៊ិនតោន៖ មិនដល់មួយសប្តាហ៍ផងក្រោយការចាប់ដំណើរការកម្មវិធីកម្ចីដែលមានឈ្មោះថា Paycheck Protection Program (PPP) នៅថ្ងៃដើមនេះអាមេរិកបានប្រកាសអនុម័តកញ្ចប់ជំនួយជាកម្ចីថ្មីមួយទៀតសម្រាប់អាជីវកម្មខ្នាតតូចដែលមានទឹកប្រាក់រហូតទៅដល់ 5 ពាន់លានដុល្លារបន្ថែមទៀត។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយការិយាល័យទទួលបន្ទុកកិច្ចការងារកម្ចីអាជីវកម្មខ្នាតតូចអាមេរិកឬ SBA បានបញ្ជាក់ទៀតថាកម្ចីដែលទាមទារឲ្យអ្នកខ្ចីបំពេញតាមតំរូវការចាំបាច់មួយចំនួនជាពិសេសដំបូងបំផុតគឺការប្រើប្រាស់លុយកម្ចីទៅលើប្រាក់ខែរបស់បុគ្គលិក ហើយមកដល់ពេលនេះគេជឿជាក់ថាកញ្ចប់ថវិកានេះនឹងត្រូវហូរចេញទៅដល់អាជីវកម្មប្រមាណជា 60,000 កន្លែងតាមរយៈអ្នកកម្ចីជាធនាគារប្រមាណជា 3,000 កន្លែង។ ចាប់តាំងពីថ្ងៃអង្គារកន្លងមក កញ្ចប់ជំនួយប្រមាណជា 284 ពាន់លានដុល្លារផ្សេងទៀតដែលជាផ្នែកមួយនៃកញ្ចប់ថវិកាជំនួយសម្រាប់ប្រទេសទាំងមូល 892 ពាន់លានដុល្លារត្រូវបានអនុម័តកាលពីខែធ្នូនោះក៏បានត្រូវបើកដំណើរការសម្រាប់អ្នកចង់ខ្ចីទាំងឡាយផងដែរ៕
-
កសិករដាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរីទទួលបានទាំងទិន្នផលល្អនិងតម្លៃខ្ពស់
ដោយ៖ម៉ាដេប៉ូ មណ្ឌលគិរី៖ប្រជាកសិករដែលធ្លាប់ប្រកបរបចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃហើយដែលបច្ចុប្បន្នបានផ្លាស់ប្តូរងាកមកប្រកបរបរដាំបន្លែរបែបធម្មជាតិវិញនោះបានបង្ហាញក្តីសប្បាយចិត្តបន្ទាប់ពីការប្រកបរបរដាំបន្លែរបស់ពួកគាត់ទទួលបានទិន្នផលខ្ពស់ហើយតម្លៃទីផ្សារខ្ពស់ដែលធ្វើឱ្យជីវភាពគ្រួសារផ្លាស់ប្តូរ។ អ្វីដែលជាទីចាប់អារម្មណ៍ក្នុងចំណោមកសិករដាំបន្លែទាំងនេះគេឃើញការដាំបន្លែសរីរាង្គនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នពួកគាត់កំពុងតែងាកមកដាំបន្លែ ស្ពៃក្ដោបច្រើនជាងប្រភេទបន្លែដទៃទៀត ខណៈដែលស្ពៃក្ដោបខេត្តមណ្ឌលគិរី ត្រូវបានអ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ ស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោប ដែលដាំតំបន់ផ្សេងទៀត។ ខណៈដែលកំពុងតែកាត់ស្ពៃក្តោបដើម្បីលក់ឱ្យដល់អតិថិជនលោក លីវ ស៊ីយ៉ែនមានអាយុ៣៤ ឆ្នាំរស់នៅក្នុងស្ថិតភូមិអរបួន ឃុំ អរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានរៀបរាប់ថាការដាំស្ពៃក្តោបរបស់លោកទទួលបានលទ្ធផលល្អ ហើយមានប៉ុន្មានត្រូវបានគេទិញយកអស់ៗគ្មានសល់ទេ។ បុរសដែលបានដាំស្ពៃក្តោបទទួលបានជោគជ័យច្រើនឆ្នាំមកនេះបានឱ្យដឹងថាលោកបានដាំសក្តោបចច្រើនជាងប្រភេទបន្លែដទៃ ព្រោះស្ពៃក្ដោបអាចលក់បានក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អជាងបន្លែផ្សេងៗ ។ លោកបន្តថា ស្ពៃក្ដោបរបស់លោកអាចលក់រាយបានក្នុងតម្លៃ ៥ពាន់រៀល ក្នុង១គីឡូក្រាម និង៣៥០០រៀលសម្រាប់លក់ដុំ ហើយមានប៉ុន្មានក៏លក់អស់ដែរ ព្រោះមានទីផ្សារបញ្ជាទិញ ដោយថ្ងៃខ្លះ មានគេកម្មង់ទិញពី ភ្នំពេញថែមទៀត។ បើតាមការបញ្ជាក់ពីលោក ស៊ីយ៉ែនបានអះអាងនៅមុនមិនទាន់ដាំ ស្ពៃក្តោបលោក បាន ប្រមូលផលបានក្នុងមួយឆ្នាំពីបន្លែផ្សេងៗបានពី២០លានរៀលទៅ២៥លានរៀលទៀតផង។ សូមបញ្ជាក់ថាបច្ចុប្បន្នលោកស៊ីយ៉ែនបានដាំបន្លែរួមមានស្ពៃក្តោប ត្រឡាច ត្រសក់ សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស ដោយទទួលបានផលយ៉ាងល្អប្រសើរបន្តបន្ទាប់។ ទាក់ទិនក្នុងការដាំបន្លែនេះដែរ លោក ហានសុខនមេឃុំអរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានឱ្យដឹងថាពលរដ្ឋនៅឃុំនេះភាគច្រើនបានផ្លាស់ប្តូរពីការចូលព្រៃបរបាញ់សត្វនិងកាប់ព្រៃឈើ ហើយនាំគ្នាងាកមកដាំបន្លែកាន់តែច្រើនឡើង។ជាមួយគ្នាជីវភាពរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដែរ។…
-
ភាគហ៊ុន Alibaba នៅហុងកុងកើនឡើង 6 ភាគរយបន្ទាប់ពី Jack Ma បង្ហាញមុខក្រោយបាត់ខ្លួន២ខែ
បរទេស៖ ចាប់តាំងតែពីថ្ងៃទី24 ខែតុលា ឆ្នាំ2020 ជាពេលដែលមហាសេដ្ឋីចិនដ៏ល្បី Jack Ma បានបង្ហាញខ្លួនជាសាធារណៈជាលើកចុងក្រោយនៅក្នុងពិធីថ្លែងការណ៍មួយនៅក្នុងទីក្រុងសៀងហៃដែលរូបលោកបាននិយាយវាយប្រហារយ៉ាងខ្លាំងៗទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិននោះគាត់ក៏បានបាត់វត្តមានរហូតមក។ ទើបតែនៅថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 នេះពោលគឺអស់រយៈពេលជាង 2 ខែមកហើយ ទីបំផុតលោក Jack Ma ត្រូវបានសារព័ត៌មាន Tianmu News ដែលជាសារព័ត៌មានគាំទ្រដោយរដ្ឋាភិបាលនៃខេត្ត Zhejiang បានរាយការណ៍ថា រូបលោកបានចូលរួមក្នុងកិច្ចប្រជុំមួយជាមួយនឹងគ្រូបង្រៀនជាច្រើននាក់តាមរយៈវីដេអូខល។ យោងតាមសេចក្តីប្រកាសរបស់អង្គការ Jack Ma Foundation បានបញ្ជាក់ថា លោក Jack Ma ពិតជាបានចូលរួមនៅក្នុងកិច្ចប្រជុំមួយនឹងព្រឹកថ្ងៃពុធនេះជាមួយនឹងក្រុមគ្រូបង្រៀនប្រាកដមែន ខណៈដែល Alibaba Group ក៏បានអះអាងអំពីព័ត៌មាននេះដូចគ្នាដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា នៅក្រោយដំណឹងនៃការបង្ហាញវត្តមានរបស់លោក Ma ភ្លាម ក្រុមហ៊ុន Alibaba ដែលមាននៅក្នុងទីផ្សារហ៊ុនរបស់ក្រុងហុងកុងបានហក់ឡើងដល់ទៅ 6 ភាគរយ។ ព័ត៌មានអំពីលោក Jack Ma នៅថ្ងៃពុធនេះផងដែរ ក៏ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Alibaba បានប្រកាសចាយលុយយ៉ាងហោចណាស់ 5…
-
សេវាទូទាត់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការទូទាត់សង់ប្រាក់នៅកម្ពុជា
ភ្នំពេញ ៖ ប្រព័ន្ធទូទាត់សម័យថ្មីលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាដែលមានឈ្មោះថា «បាគង» ទើបប្រកាសដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ គឺប្រព័ន្ធសេវាទូទាត់ ដែលបាននឹងកំពុងជួយឱ្យអ្នកប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធទូរស័ព្ទ មានភាពកាន់តែងាយស្រួលបន្ថែមទៀតលើសេវាកម្មដែលមានស្រាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដទៃទៀត។ សេវាទូទាត់បាគងនេះ ជាសេវាទូទាត់រាយដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធបាគង ដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ការអភិវឌ្ឍបង្កើតឱ្យមានប្រព័ន្ធទូទាត់សម័យថ្មីនេះ គឺជាការចូលរួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចផ្នែកឌីជីថលនៃវិស័យសេដ្ឋកិច្ច និងបដិវត្តឧស្សាហកម្មជំនាន់ទី4 ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេបានប្រាប់ AMSថា ៖ «អតិថិជនអាចប្រើសេវា E-Wallet ការទូទាត់ប្រាក់តាមទូរស័ព្ទ ប្រើសេវាធនាគារតាមអ៊ីនធឺណិត និងសេវាហិរញ្ញវត្ថុជាច្រើនទៀតនៅក្នុងកម្មវិធីតែមួយ ព្រោះថាប្រព័ន្ធបាគងជាគណនីបច្ចេកវិទ្យាហរិញ្ញវត្ថុឌីជីថល»។ លោកបានកត់សម្គាល់ថា បើគិតនៅក្នុងបច្ចេកវិទ្យាហរិញ្ញវត្ថុ វាធ្វើឱ្យងាយស្រួលក្នុងការទូទាត់ អាចជួយកាត់ចំណាយការបោះពុម្ពសាច់ប្រាក់(ចរន្តសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចត្រូវបានកាត់បន្ថយ) និងមានតម្លាភាព។ បើសិនជាការប្រើប្រាស់កាន់តែទូលំទូលាយថែមទៀត លោកជឿថាជាការងាយស្រួលបំផុតក្នុងការប្រើប្រាស់វា ព្រោះគ្រប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកប្រព័ន្ធបាគង អាចធ្វើទូទាត់ថ្លៃទំនិញ និងសេវាជាមួយដៃគូអាជីវកម្ម (ម្ចាស់ហាងទំនិញ ឬសេវា) ដូចជា ប្រាសាក់ វីង ទ្រូម៉ានី ដោយគ្រាន់តែស្កេន-ទូទាត់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់។…
-
ADB : រំលឹកកម្ពុជាគួរពិចារណាលើការអភិវឌ្ឍផ្លាស់ប្តូរឧស្សាហកម្មថ្មីដើម្បីឈានទៅរកបដិវត្តឧស្សាហកម្មទី៤
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ នេះបើតាមការសិក្សាថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការរកឃើញខាងលើជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញ នៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើប្រទេសចំនួនបួន នៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ តាមរយៈការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ទៀតថា ការសិក្សានេះពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើន ការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ វារកឃើញ ថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាច បង្កើតកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២%សម្រាប់វិស័យទេសចរណ៍ ។ ខណៈដែលរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR…
-
ថ្ងៃស្អែកប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស លើកទី១៧ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជាមួយនឹងបណ្តារដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិក ទាំង៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី។ ការចូលរួមកិច្ចប្រជុំខាងលើ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្រោមមូលបទ «ទេសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារ ជំងឺរាតត្បាតកូវីដ-១៩ រិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សម្រាប់ឆ្នាំ២០៣០។ កិច្ចប្រជុំ ACD ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ។ គោលដៅ នៃកិច្ចប្រជុំ ACD…