Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនមួយគ្រោងនឹងបោះទុន៨លាន៨សែនដុល្លារ និងអាចបង្កើតការងារបានជិត១ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុនមួយគ្រោងនឹងបោះទុន៨លាន៨សែនដុល្លារ និងអាចបង្កើតការងារបានជិត១ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៨មករាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD លើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៧លាន៨សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៤៣កន្លែង៕កឹម ទៀង

  • ប្រមុខការទូតកម្ពុជាប្រកាស់ដាក់ឲ្យប្រើ “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១- ២០២៣ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មក្រោយចប់ជំងឺកូវីត១៩

    ប្រមុខការទូតកម្ពុជាប្រកាស់ដាក់ឲ្យប្រើ “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១- ២០២៣ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មក្រោយចប់ជំងឺកូវីត១៩

    ប្រមុខការទូតជាន់ខ្ពស់កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត“យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ”សណ្ឋាគារសូហ្វី តែលភ្នំពេញភូគីត្រា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ។ នាឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧប នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស មានប្រសាសន៏លើកឡើងថា៖គោលនយោបាយនេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី គាំទ្រយ៉ាង ពេញលេញ ដោយសម្តេចបានបញ្ជាក់ថា៖ ការទូតសេដ្ឋកិច្ចគឺជាអាទិភាពមួយសម្រាប់គោលនយោ បាយការបរទេសកម្ពុជា ដោយមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពកំណើននិងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១ -២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិន ធ្លាប់ជួប ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន។ កត្តាធំជាងគេ២គឺ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ កត្តាធម្មជាតិមួយនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកំរិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិជ្រាលជ្រៅ។ កូវីដ-១៩ បានរុញឱ្យច្រវាក់ផ្គត់ ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកំរិតធ្ងន់ធ្ងរ វិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុកសឹងដល់បាត វិស័យដឹកជញ្ជូន…

  • សិង្ហបុរីរំពឹងទទួលបានទុនវិនិយោគវិស័យសំណង់ប្រហែល 28 ពាន់លានដុល្លារសម្រាប់ឆ្នាំ2021នេះ

    សិង្ហបុរីរំពឹងទទួលបានទុនវិនិយោគវិស័យសំណង់ប្រហែល 28 ពាន់លានដុល្លារសម្រាប់ឆ្នាំ2021នេះ

    បរទេស៖ យោងតាមសេចក្តីប្រកាសរបស់អជ្ញាធរទទួលបន្ទុកកិច្ចការងារសាងសង់ និងសំណង់អគាររបស់សឹង្ហបុរីឬ BCA បាននិយាយថាសម្រាប់ឆ្នាំ2021នេះ តម្រូវការលើផ្នែកសំណង់នឹងមានសកម្មភាពកើនឡើងវិញ ជាមួយនឹងកំណើនទុនវិនិយោគរាប់ពាន់លានដុល្លារ។ BCA នៅថ្ងៃចន្ទទី18 ខែមករានេះបានបង្ហាញពីការព្យាករណ៍ទៅលើគម្រោងធំៗទៅលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគម្រោងដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំនេះ។ សម្រាប់វិស័យសំណង់នៅក្នុងឆ្នាំ2021 ត្រូវបានអជ្ញាធរ BCA រំពឹងនឹងទទួលបានកុងត្រាសាងសង់ក្នុងតម្លៃចន្លោះពី 23 ទៅដល់ 28 ពាន់លានដុល្លារដែលនឹងត្រូវបានចុះហត្ថលេខា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារអភិវឌ្ឍន៍ជាតិ លោក Desmond Lee បាននិយាយថា នៅក្នុងទំហំវិនិយោគសុរបទាំងអស់នោះ រដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់ដោយកញ្ចប់ទុនវិនិយោគក្នុងចន្លោះចាប់ពី 15 ទៅ 18 ពាន់លានដុល្លាររបស់វិស័យឯកជនត្រូវបានអនុម័តដោយសឹង្ហបុរី ខណៈដែលទំហំវិនិយោគដោយរដ្ឋាភិបាលកាលពីឆ្នាំ2020 មានត្រឹមតែ 13.2 ពាន់លានដុល្លារប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា អជ្ញាធរជាតិបានរំពឹងទុកថាការកសាង និងជួយស្តារសេដ្ឋកិច្ចឡើងវិញ និងមាននិរន្តភាពនៃកំណើនសំណង់ក្នុងរយៈពេល 5 ឆ្នាំមុខទៀត ខណៈដែលការព្យាករណ៍រំពឹងថានឹងទទួលបានទុនវិនិយោគបន្ថែមចន្លោះពី 25 ទៅ 32ពាន់លានដុល្លារទៀតនៅក្នុងចន្លោះឆ្នាំ2022 – 2025។ បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរីកំពុងធ្វើការត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃទីផ្សារអចលនទ្រព្យយ៉ាងម៉ត់ចត់បំផុត ហើយរដ្ឋាភិបាលនឹងធ្វើការកែប្រែគោលនយោបាយមួយចំនួនបើចាំបាច់ដើម្បីអាចធានាបានថាទីផ្សារអចលនទ្រព្យសម្រាប់ពលរដ្ឋសឹង្ហបុរីទាំងអស់នឹងនៅតែបន្តមានស្ថិរភាព និងនិរន្តភាពដដែល៕

  • ចិនបង្ហាញពីមហិច្ឆិតាលុបបំបាត់ឧស្ម័នកាបូននៅត្រឹមឆ្នាំ2060

    ចិនបង្ហាញពីមហិច្ឆិតាលុបបំបាត់ឧស្ម័នកាបូននៅត្រឹមឆ្នាំ2060

    បរទេស៖ ការប្តេជ្ញាចិត្តចំពោះបញ្ហាលប់បំបាត់ឧស្ម័នកាបូនរបស់ប្រទេសចិនបានក្លាយទៅជាសកម្មភាពចូលរួមចំណែកដ៏ធំបំផុតលើពិភពលោក ជាមួយនឹងផែនការរបស់ខ្លួននឹងបញ្ចប់ទៅត្រឹមឆ្នាំ2060 ខាងមុខនេះ ដែលអាចធ្វើឱ្យកម្ដៅធ្លាក់ចន្លោះពី 0.2 ទៅ 0.3 អង្សារ។ ខាងក្រោមនេះគឺជាទិន្នន័យដែលវេទិកា WEForum ធ្វើការចេញផ្សាយអំពីព្រឹត្តិការណ៍សំខាន់ៗអំពីការចូលរួមថែរក្សាអាកាសធាតុពិភពលោករបស់ចិននៅពេលចុងក្រោយកន្លងមក៖ 1.ដែនដីអភិរក្សចំនួន 28 ភាគរយនៃផ្ទៃដីសរុបខេត្តរបស់ចិនចំនួន 31 បានធ្វើការព្រាងចេញដាក់ឲ្យមាននូវទីតាំងតំបន់ក្រហម ឬ Red Line ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ដោយនៅក្នុងនោះ 15 កន្លែងត្រូវបានផ្តល់អជ្ញាបណ្ណរួចរាល់ ដែលនឹងនាំឲ្យផ្ទៃដីសរុបសម្រាប់ការពារបរិស្ថានមានទំហំទៅដល់ 2.4 លានម៉ែត្រការ៉េ គឺស្មើទៅនឹងតំបន់អភិរក្សដែលបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អុីតាលី និងតួកគី បូកបញ្ចូលគ្នា។ 2.ជំរុញឲ្យក្រុមហ៊ុនអាជីវកម្មទាំងឡាយក្លាយទៅជាអ្នកដឹកនាំគេក្នុងកិច្ចការងារនេះដោយក្រុមហ៊ុនចិនជាច្រើនបានចាប់ផ្តើមដំណើរការជំហានដំបូងរបស់គេក្នងការការពារបរិស្ថានធម្មជាតិ ដែលជាការចូលរួមពីវិស័យឯកជន ដូចជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងសង្ហារឹមដ៏ល្បី Nature Home Co បានធ្វើការដាំដុះដើមឈើនៅលើផ្ទៃដីទំហំប្រមាណជា 1 លានម៉ែត្រការ៉េ ដែលក្រុមហ៊ុន 600ផ្សេងទៀតបានចុះកិច្ចព្រមព្រៀងដើម្បីអនុវត្តការងារនេះទាំងអស់គ្នា។ 3.ដាំដើមឈើក្នុងទ្រង់ទ្រាយធំតាមរយៈទិន្នន័យចុងក្រោយបានបង្ហាញថា 4 ទសវត្សចុងក្រោយនេះចិនបានដាំដើមឈើថ្មីដល់ទៅច្រើនរាប់ពាន់លានដើមកាលពីឆ្នាំ2018 ។ ជាមួយគ្នានេះ ចិនក៏បានបញ្ជាទ័ពរបស់ខ្លួនរាប់ពាន់នាក់ក្នុងយុទ្ធនាការដាំដើមឈើនៅលើផ្ទៃដីដ៏ធំដែលមានទំហំស្នើស្មើនឹងប្រទេសអៀរឡង់៕

  • រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ-19 របស់ប្រទេសចិន

    រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ-19 របស់ប្រទេសចិន

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ ដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសជាផ្លូវការក្នុងការទទួលប្រើប្រាស់វ៉ាក់សាំង  Sinovac របស់ប្រទេសចិន សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ តាមគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមការថ្លែងសារ កាលពីយប់ថ្ងៃទី15 ខែមករា ឆ្នាំ2021 ម្សិលមិញនេះ។  សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវការផ្ដល់វ៉ាក់សាំងចំនួន 1លានដូសសម្រាប់មនុស្ស 50ម៉ឺននាក់ដំបូងតាមរយៈក្រសួងការពារជាតិចិន។ ខុសពីការប្រកាសមុន ដែលបាននិយាយថាយើងនឹងយកជំនួយបរទេសតែវ៉ាក់សាំងណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោកក៏មិនទាន់បានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងប្រទេសណាឬក្រុមហ៊ុនណាមួយនោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា៖« ប្រទេសជាច្រើនបានប្រើប្រាស់រួចហើយនូវវ៉ាក់សាំង ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន Sinovac ហើយអ្វីដែលជាភាពចាំបាច់របស់យើងយើងមិនអាចរង់ចាំតទៅទៀតបាននោះទេ។ តម្រូវការការពារជាតិការពារប្រជាជនកុំឱ្យឆ្លងរោគរាតត្បាតដ៏កាចសាហាវនេះគឺយើងត្រូវប្រើប្រាស់វា់ក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិនដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលលើកដំបូងគឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន» ។ សម្តេចតេជោបានលើកឡើងដែរថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនលំដាប់ទី 4 ក្នុងពិភពលោកក៏បានប្រើប្រាស់នូវវ៉ាក់សាំងរបស់ចិន ហើយប្រទេសម៉ាឡេស៊ីនិងប្រទេសហ្វីលីពីនក៏នឹងអាចប្រើប្រាស់នូវវ៉ាក់សាំងប្រទេសចិនផងដែរ។ នៅតំបន់អាហ្វ្រិកនៅមជ្ឈិមបូព៌ា ប្រទេសអេស៊ីព ក៏បានប្រើប្រាស់ និងអាមេរិកឡាទីន ក៏បានប្រើប្រាស់។ ដូច្នេះមនុស្សរាប់សិបលាននាក់ទៅហើយដែលបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ។យើងមានការចាំបាច់ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ ដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀតមិនតិចជាង10 ប្រទេសដែលមានប្រជាជនច្រើននាក់បានប្រើប្រាស់រួចហើយ…

  • អ្នកជំនាញនិយាយពីស្ថានភាពទីផ្សារ និងលទ្ធភាពនៃការទិញអចលនវត្ថុក្នុងដំណាក់កាលនេះ

    អ្នកជំនាញនិយាយពីស្ថានភាពទីផ្សារ និងលទ្ធភាពនៃការទិញអចលនវត្ថុក្នុងដំណាក់កាលនេះ

    នៅដើមឆ្នាំ2021នេះ ថ្វីត្បិតតែមានព័ត៌មានល្អៗទាក់ទិនទៅនឹងវ៉ាក់សាំងបង្ការជំងឺកូវីដមានការត្រៀមចាក់របស់បណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ប៉ុន្តែចរន្តសេដ្ឋកិច្ចពុំទាន់មានសកម្មភាពគួរឱ្យកត់សម្គាល់នៅឡើយទេ ។ ពិសេសសកម្មភាពនៅក្នុងវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគរំពឹងថាអាចនឹងមានភាពល្អប្រសើរឡើងវិញដើមឆមាសទី2នៃឆ្នាំនេះ។  លោក សន សៀប ជាស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានប្រាប់ AMS ថា ទាក់ទងទៅនឹងការទិញដីធ្លី ឬអចនវត្ថុនៅពេលនេះគឺមានអ្នកទិញពិតប្រាកដ ហើយក៏មានអ្នករង់ចាំមើលពីដំណើរការនៃស្ថានភាពផងដែរ។ អ្នកទិញដែលមានសុទិដ្ឋិនិយមលើទីផ្សារ ឬអ្នកវិនិយោគមួយចំនួនបានគិតទៅដល់ស្ថានភាពទីផ្សារ ដែលរំពឹងថា អាចនឹងរកចំណូលនិងចំណេញបានពីអចនវត្ថុទាំងនោះមកវិញ។ ប៉ុន្តែសម្រាប់អ្នកទិញដោយការបង់រំលស់ខ្លះ ហាក់នៅមានភាពស្រពិចស្រពិល ឬមិនទាន់មានភាពច្បាស់លាស់។ លោក សន សៀប បានបញ្ជាក់ថា «យើងត្រូវផ្ដោតទៅលើ2 ចំណុច ទីមួយគួរកុំទិញដីធ្លី ឬអចលនវត្ថុបង់រំលស់ ទី2 ឱកាសក្នុងការវិនិយោគ (សម្រាប់អ្នកវិនិយោគដែលគាត់មានធនធានតិច)បានគឺក្នុងឱកាសនេះ បើគាត់មានលទ្ធភាពទិញនៅតំបន់មួយចំនួន(គឺគាត់អាចទិញអចលនទ្រពក្នុងតម្លៃទាប) នឹងអាចដំណើរការក្រោយពេលកូវីដនេះបានទៅដោយរលូន»។ លោក សន សៀប បានបញ្ជាក់ថា ៖ «តាមពិតបើគាត់ទិញបង់រំលស់ ឬក៏មិនទាន់ដល់ពេលទិញគឺមិនមែនអាស្រ័យទៅលើកាលៈទេសៈទីផ្សារនោះទេ។ ខ្ញុំមិនគិតថាតម្លៃទីផ្សារប្រែប្រួលយ៉ាងណានោះទេ អ្វីដែលសំខាន់គឺគាត់ដែលជាអ្នកទិញត្រូវមើលលទ្ធភាពរបស់ខ្លួនឯង ត្រូវតែគិតពីលំនឹងខ្លួនឯង»៕

  • អំឡុងខែធ្នូ ឆ្នាំ2020 កន្លងទៅនេះអត្រាលក់ផ្ទះឯកជននៅសិង្ហបុរីហក់ឡើង 57.2 ភាគរយ

    អំឡុងខែធ្នូ ឆ្នាំ2020 កន្លងទៅនេះអត្រាលក់ផ្ទះឯកជននៅសិង្ហបុរីហក់ឡើង 57.2 ភាគរយ

    បរទេស៖ យោងតាមតួលេខដែលត្រូវបានចេញផ្សាយដោយកាសែត CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យឯកជនសិង្ហបុរីទាំងអស់កាលពីអំឡុងខែធ្នូ ឆ្នាំ2020 កន្លងទៅនេះអាចលក់ផ្ទះថ្មីបានប្រមាណជា 1,217 ខ្នង ធ្វើឲ្យចំនួនផ្ទះឯកជនសរុបដែលអាចលក់ចេញបាននៅក្នុងឆ្នាំ2020 កើនឡើងដល់ 10,000ខ្នង។ ប្រភពដដែលបានបញ្ជាក់ទៀតថា តួលេខនេះគឺជាអត្រាកើនឡើងប្រមាណជា 57.2 ភាគរយធៀបទៅនឹងតួលេខលក់ក្នុងខែវិច្ឆិកាដែលមានចំនួនត្រឹមតែ 774 ខ្នងប៉ុណ្ណោះត្រូវបានលក់ចេញ។ តួលេខសម្រាប់ខែធ្នូនេះផងដែរ ក៏ត្រូវបានគេដឹងថាមានអត្រាច្រើនជាងតួលេខខែធ្នូឆ្នាំ2019 ដល់ទៅ 126.2 ភាគរយ ហើយក៏ជាតួលេខដែលល្អបំផុតក្នុងចំណោមខែធ្នូ ឆ្នាំ2020។ ក្នុងចំណោមតួលេខដែលបានលក់នោះគេអាចមើលឃើញដែរថា តួលេខផ្ទះដែលបានលក់នៅក្នុងតំបន់ខាងក្រៅក្រុង ឬ Outside Central Region (OCR) មានចំនួន 924 ខ្នង ចំនួនលក់បាននៅកណ្តាលក្រុង ឬ Core Central Region (CCR) មានចំនួន 60 ខ្នង និងនៅក្នុងតំបន់ផ្សេងទៀត ឬ Rest of Central Region (RCR) មានចំនួន 233 ខ្នង។ យោងតាមការបញ្ជាក់របស់អ្នកនាង Christine Sun…

  • ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ

    ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ

    ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រល្អប្រសើរ។  ក្នុងជំនួបនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។ ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។  ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិនាការថ្មីរបស់សង្គមកម្ពុជានិងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងបរិស្ថាននឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់។ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍៕

  • ​ឯកឧត្តម​ ​កៅ​ ​ថា​ច​ ​ចង់​ឃើញ​យុវជន​ស្រុក​ល្វា​ឯម​ ​ខិតខំ​ដាំ​ដុះ​បន្លែ​ ​ផ្លែឈើ​ ​និង​ចិញ្ចឹម​សត្វ​ ឲ្យបានកាន់តែច្រើន ចូលរួម​​បន្ថយ​ការនាំចូល​ពីក្រៅ​ប្រទេស

    ​ឯកឧត្តម​ ​កៅ​ ​ថា​ច​ ​ចង់​ឃើញ​យុវជន​ស្រុក​ល្វា​ឯម​ ​ខិតខំ​ដាំ​ដុះ​បន្លែ​ ​ផ្លែឈើ​ ​និង​ចិញ្ចឹម​សត្វ​ ឲ្យបានកាន់តែច្រើន ចូលរួម​​បន្ថយ​ការនាំចូល​ពីក្រៅ​ប្រទេស

    នៅ​ក្នុងស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​ ​១​៥​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​២​១​ ​ឯកឧត្តម​ ​កៅ​ ​ថា​ច​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ ​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​និង​កសិកម្ម​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចលនា​កសិករ​ ​និង​ទី​ផ្សារ​ផលិតផល​កសិកម្ម​របស់​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ ​ចុះ​ជួយ​ស្រុក​ខ្សាច់​កណ្តាល​ ​កៀន​ស្វាយ​ ​និង​ល្វា​ម​ឯម​ ​ព្រមទាំង​សហការី​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​យុវជន​ ​និង​កសិករ​នៅ​ក្នុងស្រុក​ល្វា​ឯម​ ​ផ្សារ​ ​ភ្ជាប់​ជាមួយ​វិ​ស​័​យ​កសិកម្ម​ ​ដោយ​ក្នុង​កម្មវិធី​នេះ​ ​ក៏មាន​ប្រជាកសិករ​ក្នុងស្រុក​ល្វា​ឯម​ ​សរុប​ប្រមាណ​ ​២​២​០​នាក់​បាន​ចូលរួម​។​ ​ក្នុង​កម្មវិធី​នោះ​ដែរ​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ ​ពី​វត្តមាន​របស់​ ​ឯកឧត្តម​ ​ជា​ប​ ​ដា​វុ​ធ​ ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ ​យុវជន​ថ្នាក់​កណ្តាល​ ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ស្រុក​ល្វា​ឯម​ ​ទទួលបន្ទុក​ចលនា​យុវជន​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​លោក​ ​កន​ ​សុខកាយ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលស្រុក​ល្វា​ឯម​ ​និង​ជា​ប្រធាន​គណបក្ស​ស្រុក​ល្វា​ឯម​ ​និង​ ​លោក​ ​លោកស្រី​ ​សមាជិក​ក្រុម​ការងារ​យុវជន​ ​ក្រុមប្រឹក្សា​ឃុំ​-​ស្រុក​ ​ផង​ដែរ​។​ ​បន្ទាប់ពី​ស្តាប់​របាយការណ៍​ស្វាគមន៍​របស់​ ​លោក​ ​កន​ ​សុខកាយ​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ ​និង​ជា​ប្រធាន​គណបក្ស​ស្រុក​រួចមក​…

  • រដ្ឋាភិបាលក្រុងញូវដេលីចាយលុយ 6.5 ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំងជិត 100 គ្រឿងបន្ថែមទៀត

    រដ្ឋាភិបាលក្រុងញូវដេលីចាយលុយ 6.5 ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំងជិត 100 គ្រឿងបន្ថែមទៀត

    បរទេស៖ រដ្ឋាភិបាលក្រុងញូវដេលីកាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថា ខ្លួនទើបតែបានចុះកុងត្រាលើកិច្ចព្រមព្រៀងវិស័យការពារជាតិធំបំផុតមួយក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃរហូតទៅដល់ 6.5 ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំងធុនស្រាល LCA MK1A Tejas ចំនួន 83 គ្រឿង។ យោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងត្រូវជាប្រធានគណៈកម្មការនៃរដ្ឋសភាជាតិទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាអនុម័តដោយរដ្ឋាភិបាលរួចរាល់ហើយដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Hindustan Aeronautics Limited (HAL) ក្នុងការផលិតយន្តហោះប្រភេទ LCA MK1A Tejas ចំនួន 73 គ្រឿងសម្រាប់កិច្ចការងារប្រតិបត្តិការ និង 10 គ្រឿងទៀតសម្រាប់ទុកឲ្យកិច្ចការងារហ្វឹកហ្វឺន។ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា វាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ឥណ្ឌាក្នុងការពង្រឹងអំណាច និងកម្លាំងការពារជាតិរបស់ខ្លួនដោយក្នុងនោះផងដែរ ក្រុមហ៊ុនចំនួន 500 បូករួមទាំងសហគ្រាសតូចធំជាច្រើននឹងសហការគ្នាជាមួយ HAL នៅក្នុងដំណើរការអភិវឌ្ឍយន្តហោះចម្បាំងនេះ។ LCA MK1A គឺជាម៉ូដេលដែលបានធ្វើបច្ចុប្បន្នភាពចេញពីយន្តហោះចម្បាំងស៊េរីមុនរបស់ឥណ្ឌាប៉ុណ្ណោះ ប៉ុន្តែម៉ូដេលថ្មីនេះត្រូវបានគេដឹងថានឹងមានគុណភាពសមត្ថភាពកាន់តែខ្លាំងជាងមុន ដោយសមត្ថភាពអាចចាក់សាំងកណ្តាលអាកាសផង និងឈុតប្រយុទ្ធផ្សេងទៀតដូចជាការបំពាក់មីស៊ីលនៅគ្រប់កម្រិតផង។ គួរឲ្យដឹងដែរថា LCA MK1A នីមួយៗនឹងបំពាក់មកជាមួយនឹងម៉ាស៊ីនយន្តហោះប្រភេទ F404-GE-IN20 ដែលវានឹងធ្វើឲ្យយន្តហោះនេះត្រូវការចំណាយថ្លៃដើមប្រមាណជា 78.5 លានដុល្លារអាមេរិកក្នុងមួយគ្រឿង…