-
ថ្ងៃឆ្លងឆ្នាំ! ភ្ញៀវទេសចរច្រើនកុះករចេញទៅទស្សនាតំបន់ឆ្នេរសមុទ្រ
(ព្រះសីហនុ)៖ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរផ្ទៃក្នុង បានចេញទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រយ៉ាងច្រើនកុះករ ខណៈអាជ្ញាធរនៅតាមគោលដៅនានានៅតែពង្រឹងការអប់រំ និងចូលរួមការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់។ ភាពអំណោយផលនារដូវរំហើយ ប្រតិដ្ឋឱ្យមានខ្យល់ជំនោរត្រជាក់ធ្លាក់ពីនាយសាគរ ភ្ញៀវទេសចរទាំងឡាយបានជម្រុះអស់នូវក្ដីសៅហ្មងទាំងប៉ុន្មាន ហើយងាកមកនែបនិត្យជាមួយនឹងបរិយាកាសស្រស់ស្រាយ ដែលកំពុងអណ្តែតតាមខ្សែវីតានៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី។ តួយ៉ាងនៅឯខេត្តព្រះសីហនុឯណោះវិញ គេឃើញមានវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានទៅទស្សនារមណីយដ្ឋាននានាទូទាំងខេត្ត ពិសេសគឺតំបន់ឆ្នេរសមុទ្រតែម្ដង ខណៈអ្នកខ្លះបានចុះងូតទឹកសមុទ្រ លេងកម្សាន្ត គយគន់មើលទេសភាព ទទួលទានអាហារគ្រឿងសមុទ្រ និងមានសកម្មភាពកម្សាន្តជាច្រើនទៀត។ ភ្ញៀវទេសចរមិនភ្លេចឡើយនូវការថតរូបភាព និងវីដេអូ ដើម្បីបង្ហោះផ្សព្វផ្សាយទៅកាន់មិត្តភក្ដិក្នុងបណ្ដាញសង្គម ក្នុងន័យបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេ ក្នុងដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១ នេះ។ ចំពោះសន្តិសុខសុវត្ថិភាពទៀតសោត មិនមានចោទជាបញ្ហាគួរឱ្យកត់សម្គាល់នោះឡើយ ដោយគ្រប់គោលដៅទេសចរណ៍ទាំងអស់នៃខេត្តព្រះសីហនុ មានការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវពីសំណាក់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកគ្រប់មូលដ្ឋាន៕
-
ក្រុង Los Angeles ផ្តល់សិទ្ធដល់មុខងារមួយរបស់ iPhone ដើម្បីកត់ត្រាទិន្នន័យវ៉ាក់សាំងកូវីដ
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅសប្តាហ៍នេះបានអះអាងថាពលរដ្ឋនៅក្នុងទីក្រុង Los Angeles ចាប់ពីពេលនេះតទៅគឺអាចប្រើប្រាស់កម្មវិធីមួយដែលមាននៅក្នុងស្មាតហ្វូន iPhone ដើម្បីអាចរក្សាទិន្នន័យនៃការចាក់វ៉ាក់សាំងរបស់ខ្លួនបាន។ ទិន្នន័យទាំងអស់របស់ពួកគេគឺអាចធ្វើការរក្សាទុក និងបើកមើលបាននៅក្នុងកម្មវិធី Digital Wallet ដែលជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ការរក្សាទុកកាតធនាគារ ឬលិខិតធ្វើដំណើរ ឬសំបុត្រជាដើម។យោងតាមការបញ្ជាក់របស់មន្ត្រីអជ្ញាធរបានឱ្យដឹងទៀតថា Digital Wallet អាចនឹងផ្តល់បន្ថែមនូវនូវសញ្ញាជាមុនដើម្បីឲ្យអ្នកប្រើប្រាស់ចងចាំពីពេលវេលាដែលគេត្រូវទៅធ្វើការចាក់វ៉ាក់សាំងជាលើកទី2។ លើសពីនេះ វាប្រៀបបានដូចទៅនឹងលិខិត ឬបណ្ណបញ្ជាក់មួយដើម្បីអាចធ្វើដំណើរទៅដល់កន្លែងណាដែលគេចាំបាច់ទាមទារវាដូចជាសេវាសាធារណៈ ឬការជិះយន្តហោះផងដែរ។ ទីក្រុង Los Angeles ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានចំនួនពលរដ្ឋច្រើនបំផុតរបស់អាមេរិក ហើយក៏ជាទីក្រុងដែលមានចំនួនឆ្លងអាក្រក់ជាងគេផងដែរដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ អ្នកឆ្លងកើនដល់ 790,582 នាក់ ហើយចំនួនអ្នកស្លាប់សរុបកើនទៅដល់ 10,552 នាក់៕
-
នុយក្លេអ៊ែរ ៖ អ៊ីរ៉ង់នឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឲ្យបានទៅដល់20 ភាគរយ
បរទេស៖ យោងតាមការអះអាងរបស់ក្រុមអ្នកឃ្លាំមើលអាតូមិករបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះបានបង្ហាញថា ប្រទេសអឺរ៉ង់កំពុងត្រៀមផែនការក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឲ្យបានទៅដល់ 20 ភាគរយ ហើយបានចោទប្រកាន់ថានេះគឺជាសកម្មភាពរំលោភបំពានដ៏ខ្លាំងក្លាបំផុតទៅលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអន្តរជាតិផងដែរ។ ទូរទស្សន៍ BBC ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រសិនបើជាការពិតនោះមានន័យថាអឺរ៉ង់នឹងត្រូវការសារធាតុអ៊ុយរ៉ាញ៉ូមនេះប្រមាណជា 90ភាគរយទៀតប៉ុណ្ណោះដើម្បីអាចផលិតគ្រាប់បែកនុយក្លេអ៊ែរបានខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអឺរ៉ង់ឆ្នាំ2015 បានតម្រូវឲ្យប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះអាចចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងទំហំក្រោម 4 ភាគរយប៉ុណ្ណោះ។ អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាអឺរ៉ង់បានចាប់ផ្តើមធ្វើសកម្មភាពល្មើសទៅនឹងកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះឡើងវិញនៅក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានដកយកអាមេរិកដែលជាប្រទេសហត្ថលេខីចេញពីកិច្ចព្រមព្រៀងហើយថែមទាំងបន្តដាក់ទណ្ឌកម្មឡើងវិញទៅលើអឺរ៉ង់ផង។ ទោះបីជាយ៉ាងណាក្តីម្ចាស់ហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងដូចជាអង់គ្លេសបារាំងអាល្លឺម៉ង់រុស្សីព្រមទាំងចិនផងគឺតែងតែបានបង្ហាញពីជំហដែលសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងអាចរស់រានមានជីវិតឡើងវិញ៕
-
ភ្ញៀវទេសចរបរទេសជាង៤០ម៉ឺននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង១៨លានដុល្លារ ក្នុងឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១
-
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit រវាងអង់គ្លេស និង EU ចូលជាធរមាន
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី31 ខែធ្នូនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបដែលហៅកាត់ថា EU នឹងចូលជាធរមានចាប់ពីយប់ថ្ងៃព្រហស្បតិ៍ម៉ោង 11 យប់ម៉ោងសកលនេះតទៅហើយបន្ទាប់ពីវាត្រូវបានចុះហត្ថលេខាអនុម័តរួចរាល់មក។ ប្រភពដដែលបានសរសេរទៀតដែរថា សភាជាតិអង់គ្លេសបានបង្ហាញការគាំទ្រខ្លាំង និងក៏ដូចជាបានអំពាវនាវកាលពីថ្ងៃពុធម្សិលមិញឲ្យមានដំណើរការកាន់តែឆាប់រហ័សផងដែរ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និង EU គឺត្រូវបានធ្វើឡើងជោគជ័យតាំងតែពីថ្ងៃបុណ្យគ្រិស្តម៉ាកមកម្ល៉េះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានធ្វើសេចក្តីថ្លែងអំណរគុណដល់សមាជិកសភាទាំងអស់ចំពោះការគាំទ្រនេះដោយបានបញ្ជាក់បែបនេះថា៖ «ពេលនេះជោគវាសនារបស់ប្រទេសគឺស្ថិតនៅក្នុងដៃរបស់យើងហើយ»។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះគូប្រជែងរបស់រដ្ឋាភិបាលនៅតែបាននិយាយថាស្ថានភាពរបស់ប្រទេសអង់គ្លេសនឹងមានភាពកាន់តែអាក្រក់ឡើងជាងពេលដែលខ្លួននៅស្ថិតជាសមាជិករបស់អឺរ៉ុប។ កិច្ចព្រមព្រៀងនេះត្រូវបានគេធ្វើឡើងនៅមុនកាលកំណត់ដែលអាចអនុញ្ញាតឲ្យទំនាក់ទំនងអាជីវកម្ម និងសន្តិសុខដំណើរការបានជាធម្មតាឡើងវិញ ហើយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើបន្ទាប់ពីកិច្ចខំប្រឹងប្រែងរបស់អង់គ្លេសអស់រយៈពេល 4 ឆ្នាំកន្លះមកហើយគិតចាប់តាំងតែពីខ្លួនបានបោះឆ្នោតក្នុងការចាកចេញពីសហភាពអឺរ៉ុប៕
-
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃសម្រេចបាន 6,6ពាន់លានដុល្លារធ្លាក់ចុះ22%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃនៅក្នុងរយៈពេល11ខែឆ្នាំ2020កន្លងទៅនេះ សម្រេចបានទឹកប្រាក់ប្រមាណ6,6ពាន់លានដុល្លារ ដែលចំនួននេះបានធ្លាក់ចុះ22%ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ របាយការណ៍ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2020នេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ2020កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទំហំ 6,6 ពាន់លានដុល្លារ ក្នុង នោះ កម្ពុជាបានធ្វើការនាំទំនិញចេញទៅប្រទេសថៃ មានទំហំទឹកប្រាក់សរុប1,071លានដុល្លារ ថយ ចុះ51%ធៀបនឹងរយៈពេល11ខែកាលពីឆ្នាំ2019។ ដោយឡែកសម្រាប់ទំនិញ ដែលត្រូវបាននាំចូលពីប្រទេសថៃ មកកាន់កម្ពុជាមានទំហំ 5,580 លានដុល្លារ ធ្លាក់ចុះ12% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលការ ធ្លាក់ ចុះនូវទំហំ ពាណិជ្ជកម្មទាំងនេះ បណ្តាលមកពីការទទួលរងនូវផលប៉ះ ពាល់ដោយការរីករាល ដាលជំងឺ កូវីដ-19 ខណៈដែលទំហំពាណិជ្ជកម្មពេញមួយឆ្នាំ019មានចំនួន9.41ពាន់លានដុល្លារ កើន12%បើធៀបទៅនឹង ឆ្នាំ2018 ដែលមានត្រឹម 8.38 ពាន់លានដុល្លារ។ ផលិតផល និងទំនិញ ដែលកម្ពុជាធ្វើការនាំចូលមកពីប្រទេសថៃភាគច្រើនជាប្រភេទទំនិញ មានតម្រូវការចាំបាច់ ដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ស្បែកជើង ផលិត ផលគ្រឿងសំអាង គ្រឿងចក្រកសិកម្ម គ្រឿងអគ្គិសនី និងគ្រឿងសំណង់ជាដើម។ នៅក្នុងឱកាសពិសេសនៃខួបលើកទី70…
-
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅតំបន់មជ្ឈឹមបូពា៌
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិកបានធ្វើការហោះហើរនូវយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅដល់តំបន់មជ្ឈឹមបូពា៌តាំងតែពីថ្ងៃពុធម្សិលមិញដែលអាមេរិកបានហៅវាថាជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាការត្រៀមខ្លួនក្នុងការវាយប្រហារភ្លាមៗណាមួយ។ ប្រភពដដែលបានសរសេរថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះត្រូវបានបញ្ជូនត្រង់ពីទឹកដីអាមេរិក ហើយវត្តមានរបស់ B-52 នៅទឹកដីមជ្ឈឹមបូពា៌លើកនេះគឺធ្វើឡើងនៅចំពេលដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ព្រមទាំងកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចការព្រួយបារម្ភអំពីការវាយប្រហារណាមួយដែលអាចកើតឡើងនៅចំថ្ងៃខួប មួយឆ្នាំនៃការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់មេបញ្ជាការកំពូលរបស់អ៊ីរ់ង់លោក Qasem Soleimani កាលពីមួយឆ្នាំមុន។ មេបញ្ជាការទ័ពអាមេរិក លោក Frank McKenzie បាននិយាយថា៖អាមេរិកនឹងនៅតែបន្តការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនក៏ដូចជាការត្រៀមទុកជាមុននៅក្នុងទីតាំងបញ្ជាការកណ្តាលរបស់ខ្លួននៅក្នុងតំបន់មជ្ឈឹមបូពា៌ដើម្បីធ្វើយ៉ាងណាអាចធានាបានថាបានរៀបចំខ្លួនរួចជាស្រេចក្នុងការពារពីការវាយប្រហារដោយកំរោលណាមួយប្រឆាំងនឹងពលរដ្ឋអាមេរិក ឬប្រយោជន៍របស់អាមេរិក។ គួរឲ្យដឹងដែរថាជើងហោះហើរ B-52 កាលពីយប់ថ្ងៃពុធម្សិលមិញនេះគឺជាជើងហោះហើរនៃយន្តលើកទី 3 ហើយក្នុងអំឡុងពេល 45 ថ្ងៃចុងក្រោយទៅកាន់តំបន់មជ្ឈឹមបូពា៌៕
-
តើជនជាតិទាំងឡាយលើលោកចំណាយពេលវេលាភាគច្រើនរបស់គេប្រចាំថ្ងៃទៅលើអ្វី?
ពេលវេលា៖ ចាប់រាប់តាំងតែពីការអទិភាពដែលត្រូវចាំបាច់ធ្វើប្រចាំថ្ងៃទៅដល់ការងារផ្ទះក្នុងនោះយើងអាចដឹងបានទៀតថាក្នុងពេលវេលាប្រចាំថ្ងៃរបស់មនុស្សក៏មានដូចជាការជួបជុំមិត្តភ័ក្ត ឬពេលវេលាសម្រាប់ការងារស្ម័គ្រចិត្តជាដើមផងហើយខាងក្រោមនេះគឺជាតារាងបែងចែកពេលវេលារបស់មនុស្សភាគច្រើនដែលត្រូវបានធ្វើការស្រាវជ្រាវឡើងដោយ World Economic Forum ដើម្បីចង់ដឹងថាតើមនុស្សភាគច្រើនបានប្រើប្រាស់ពេលវេលាប្រចាំថ្ងៃរបស់គេទៅលើអ្វីខ្លាំងជាងគេ។ បើសិនជាយើងអាចមើលឃើញទៅក្នុងតារាងយើងនឹងសង្កេតឃើញថាពលរដ្ឋនៃប្រទេសអាហ្វ្រិកខាងត្បុងគឺជាអ្នកដែលជាមធ្យមចូលចិត្តគេងច្រើនជាងគេបំផុតខណៈដែលបើមើលពីម៉ោងធ្វើការងារវិញគឺពលរដ្ឋជប៉ុនដែលប្រើប្រាស់ពេលវេលាច្រើនជាងគេ ជាពិសេសគឺការងារបន្ថែមម៉ោងតែម្តងនិងអាមេរិកគឺជាអ្នកដែលនិយមចូលចិត្តមើលទូរទស្សន៍និងស្តាប់វិទ្យុជាងគេបំផុត។ បើនិយាយពីពេលវេលាដែលស្ត្រីលើលោកធ្វើការងារដែលមិនទទួលបានប្រាក់កម្រៃគឺមានចំនួនច្រើនជាងមនុស្សប្រុសខ្លាំងបំផុតពោលទៅដល់ជាង 1.1 ទ្រីលានម៉ោងជាប្រចាំឆ្នាំដែលនេះយើងអាចមើលឃើញបានថាមនុស្សស្រីមិនមានពេលវេលាសម្រាកច្រើនដូចបុរសឡើយ។ ទិន្នន័យដែលត្រូវបានចេញផ្សាយដោយ WeForum តែជាកម្មសិទ្ធិរបស់ Our World in Dataបានធ្វើការប្រៀបធៀបគ្នារវាងពេលវេលាប្រើប្រាស់នៃប្រទេសចំនួន 33 ដែលសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច ឬ OECD ដោយផ្នែកទៅលើប្រភេទមនុស្សដែលមានអាយុចន្លោះពី 15 ទៅ 64 ឆ្នាំបានបង្ហាញទៀតដែរថា៖ *ជនជាតិជប៉ុនជាអ្នកដែលប្រើពេលវេលាធ្វើការងារដែលទទួលបានប្រាក់កម្រៃច្រើនម៉ោងជាងគេជាមធ្យមប្រចាំថ្ងៃគឺ 5.5 ម៉ោង ហើយក៏ជាមនុស្សដែលធ្វើការងារម៉ោងបន្ថែមច្រើនបំផុតដែរដោយ WorkWeek*ផ្ទុយទៅវិញបណ្តាពលរដ្ឋនៅទ្វីបអ៊ឺរ៉ុបដូចជាបារាំង និងអេស្បាញជាដើមគឺអ្នកដែលបានប្រើប្រាស់ពេលវេលាធ្វើការជាមធ្យមតិចបំផុតគឺត្រឹមតែ 3 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ*ក្រៅពីនេះយើងអាចមើលឃើញដែរថាពលរដ្ឋអាមេរិកក្នុងមួយថ្ងៃបានចំណាយពេលជាមធ្យម 2.5 ម៉ោងដើម្បីមើលកម្មវិធីលើទូរទស្សន៍ហើយកើនឡើងខ្លាំងជាពិសេសអំឡុងពេលកូវីដ*អ្វីដែលគួរឲ្យចាប់អារម្មណ៍និងត្រូវបានគេដឹងថាជាវប្បធម៍នៃពលរដ្ឋបារាំងដែលបានប្រើពេលជាមធ្យមដល់ទៅ 2 ម៉ោងដើម្បីទទួលទានអាហារដែលពេលវេលានេះមានទំហំប្រហាក់ប្រហែលទៅនឹងពលរដ្ឋនៃប្រទេសក្រិកអ៊ីតាលីនិងអេស្បាញផង*ដូចដែរបាននិយាយពីខាងលើមនុស្សស្រីបានចំណាយពេលវេលាមិនទទួលបានប្រាក់កម្រៃច្រើនជាងបុរសជាពិសេសការងារនៅផ្ទះ ប៉ុន្តែបើនិយយានៅន័រវេសវិញស្ត្រីនិងបុរសគឺមានពេលវេលាធ្វើការប្រហាក់ប្រហែលគ្នាហើយម៉ោងសម្រាកដ៏ដូចគ្នាផងដែរដែលជាករណីដ៏កម្របំផុត៕
-
ប្រហុកនៅតែជាតម្រូវការរបស់ប្រជាជនខ្មែរ និងទីផ្សារ
ភ្នំពេញ ៖ ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ពលរដ្ឋកម្ពុជាជាច្រើនកំពុងមមាញឹកក្នុងការធ្វើត្រីប្រហុក ផ្អក នៅទីតាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល តំបន់កំពង់ប្រសាទ តំបន់ចុងកោះ និងតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំង។ សម្រាប់តម្លៃត្រីនៅទីតាំងនេះ មានតម្លៃ 4000រៀល ទៅ 4500រៀល ក្នុង1គីឡូខណៈថ្ងៃដំបូងមានតម្លៃដល់ 6500រៀល ក្នុង1គីឡូក្រាម។ ប្រជាពលរដ្ឋដែលមកពីតំបន់មួយចំនួនក្នុងខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ ដែលបានទៅធ្វើត្រីប្រហុក ផ្អក នៅទីតាំងនោះបានឱ្យដឹងថា តម្លៃត្រីប្រហុកនៅក្នុងឆ្នាំនេះថ្លៃសម្រាប់ទីតាំងដាយត្រីក្នុងដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ គឺចន្លោះពី3500 រៀល ដល់5500 រៀល ក្នុង1 គីឡូក្រាម ដែលតម្លៃនេះថ្លៃខ្ពស់ជាងឆ្នាំ2019ទ្វេដង ធ្វើឱ្យពួកគាត់ពិបាករកទិញត្រីប្រហុក មានតម្លៃខ្ពស់ មិនសូវសម្បូរ ហើយត្រីក៏មានទំហំតូច ពិបាកក្នុងការធ្វើត្រីប្រហុក ផ្អក ផងដែរ។ តម្លៃត្រីដ៏ខ្ពស់នេះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តមិនទិញត្រីធ្វើប្រហុកក្នុងវគ្គដំបូងនោះទេ ដោយពួកគេខ្លះបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញដោយដៃទទេ ដើម្បីត្រៀមប្រាក់បន្ថែមទៀតសម្រាប់ការធ្វើត្រីប្រហុកនៅវគ្គបន្ទាប់ ដែលនឹងមកដល់នៅពាក់កណ្ដាលខែមករាឆ្នាំ 2021។ បើតាមរដ្ឋបាលជលផលនៃក្រសួងកសិកម្មបានព្យាករថា ទិន្នផលត្រីប្រហុក ផ្អក នៅក្នុងឆ្នាំ2020នេះ ធ្លាក់ចុះ 31% ធៀបនឹងឆ្នាំ2019។ ទិន្នផលត្រីធ្លាក់ចុះដោយសារកម្ពស់ទឹកជំនន់…
-
ឯកឧត្តម អ៊ីវ លាង ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម អ៊ីវលាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។ ភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានតំណក់ប្រេងជាលើកដំបូង គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេច ជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។