-
ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព
ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។ ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕
-
Bongloy សហការជាមួយដៃគូបច្ចេកវិទ្យាហិរញ្ញវត្ថុ UnionPay ក្នុងការចេញកាតនិម្មិត និង ការទិញដោយប្រើប្រាស់ប្រព័ន្ធ QR Code
ភ្នំពេញ ៖ UnionPay International ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Bongloy ក្នុងការដាក់ឱ្យប្រើកាតនិម្មិតបង់ប្រាក់ជាមុន (Virtual Prepaid Card) ជាមួយមុខងារទូទាត់ប្រាក់ UnionPay Quick Response (QR) និង ការទិញតាមរយៈប្រព័ន្ធ UnionPay QR Code សំរាប់ដៃគូអាជីវករក្នុងស្រុក។ អ្នកប្រើប្រាស់អាចស្នើសុំនូវកាត Bongloy UnionPay Virtual Card តាមប្រព័ន្ធឌីជីថល និងធ្វើការទូទាត់ប្រាក់តាមរយៈកម្មវិធី Bongloy App ដោយការស្កេននិងបង់ប្រាក់នៅតាមភោជនីយដ្ឋាន ហាងលក់គ្រឿងទេស ផ្សារ និង ហាងផ្សេងៗទៀតដែលទទួលយកសេវាទូទាត់ប្រាក់តាមរយៈ UnionPay QR Code នៅក្នុងប្រទេស ក៏ដូចជាតាមប្រព័ន្ធអ៊ីនធឺណេត នៅតាមគេហទំព័រពាណិជ្ជកម្មអនឡាញដែលទទួលយកកាត UnionPay ។ ការចាប់ដៃគូរវាង UnionPay International និង Bongloy បានគូសបញ្ជាក់នូវជំហានថ្មីជាច្រើនផ្សេងទៀត ដែល Bongloy…
-
ប្រជាជនអាចបង្កើតសេដ្ឋកិច្ចវិលជុំតាមរយៈបរិស្ថានធម្មជាតិ
កំពង់ស្ពឺ ៖ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងថែរក្សាបរិស្ថានធម្មជាតិតំបន់ភ្នំខ្នងផ្សារ សម្រាប់ជាប្រយោជន៍យូរអង្វែងរបស់សង្គមជាតិ ក្រសួងបរិស្ថាន បានហាមរាល់សកម្មភាពប្រើប្រាស់យានយន្តឡើងទៅតំបន់ភ្នំខ្នងផ្សារជាដាច់ខាត ហើយក្នុងករណីចាំបាច់ត្រូវមានការអនុញ្ញាតជាមុនពីសមត្ថកិច្ចក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានដាក់ចេញនូវបំរាមហាមរាល់សកម្មភាពកាប់ដើមឈើសម្រាប់ធ្វើអុសធ្វើជំរំស្នាក់នៅ និងសម្រាប់គោលបំណងផ្សេងៗ រួមទាំងហាមដាច់ខាតរាល់សកម្មភាពចោលសំរាមនៅក្នុងតំបន់ទេសចរធម្មជាតិនេះផងដែរ។ ជាមួយនឹងវិធានការនេះក្រសួងក៏នឹងកំណត់ទីតាំងជាក់លាក់ណាមួយ ដែលអាចប្រើប្រាស់យានយន្ត ឬត្រូវប្រើប្រាស់ការដើរដោយថ្មើរជើង ដោយគ្រោងនឹងរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ។ ដោយហេតុថាតំបន់នេះកំពុងក្លាយទៅជាប្រភពធនធានមហាសាលសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ សេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនឱ្យល្អប្រសើរតាមរយៈផលប្រយោជន៍ជាច្រើន។ ពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងនៅក្នុងកម្មវិធីជួបជុំអាហាសាមគ្គីរបស់ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) ថា «ចំពោះវិធានការនេះ យើងបានជម្រាបជូនមន្ត្រីឧទ្យានុរក្សរបស់យើង ដែលគាត់ការពារតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលហ្នឹង ហើយសហគមន៍ និងអាជ្ញាធរ ដើម្បីឱ្យគាត់ចូលរួម។ ការចូលរួមការពារតែម្ខាងពីក្រសួងបរិស្ថាន គឺមិនជោគជ័យទាំងស្រុងទេ ព្រោះយើងមានគ្នាតិច តើត្រូវរង់ចាំឱ្យមានមនុស្សគ្រប់ទើបការពារព្រៃរបស់យើង យើងក៏មិនមានដែរថ្ងៃហ្នឹង»។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា៖ «ដូច្នេះ ប្រសិទ្ធភាពនៃការងារក៏មិនទទួលបានដែរ ព្រោះព្រៃធំមិនអាចទៅឈរយាមបានទេ ដូច្នេះសួរថាធ្វើម៉េច ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយធ្វើម៉េច ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចេះស្រឡាញ់ជូន និងចូលរួមថែរក្សាព្រៃព្រឹក្សា តំបន់ទេសចរណ៍របស់យើង។ ខ្ញុំបានធ្វើរបៀបចៅចាក់ស្មុគ ដោយបានប្រើប្រាស់នូវបទចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ដែលគាត់តែងតែច្រៀងនូវចម្រៀង ដែលបង្កប់ន័យច្នៃប្រឌិតខ្ពស់…
-
ក្រសួងការងារជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៤ជូនដល់កម្មករជាង៤ពាន់នាក់
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៩ខែធ្នូនេះបានចេញសេចក្តីជូនដំណឹងថ្មីមួយបន្ថែមទៀត ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៤៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៤ ៨៣៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៨ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
-
អាមេរិកអនុម័តច្បាប់អនុញ្ញាតឲ្យដ្រូនតូចៗអាចធ្វើដំណើរបានយ៉ាងទូលាយទាំងយប់ ទាំងថ្ងៃ
បរទេស៖ រដ្ឋបាលអាកាសចរណ៍របស់អាមេរិកដែលហៅកាត់ថា FAA កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការប្រកាសជាផ្លូវការនូវច្បាប់ថ្មីមួយដែលអាចអនុញ្ញាតឲ្យយន្តហោះដ្រូនតួចៗក្នុងការហោះហើរបានយ៉ាងទូលាយនៅទូទាំងប្រទេសអាមេរិកទោះបីនៅពេលយប់ក្តីដែលជាផ្នែកមួយក្នុងកិច្ចខំប្រឹងប្រែងឲ្យការដឹកជញ្ជូនទំនិញប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។ FAA បានបញ្ជាក់ថាច្បាប់ថ្មីដែលត្រូវបានស្ថិតនៅក្នុងការរងចាំអស់រយៈពេលជាយូរមកហើយនោះ ឬត្រូវបានគេហៅថា unmanned aerial vehicles បានដោះស្រាយបញ្ហាព្រួយបារម្ភផ្នែកសន្តិសុខតាមរយៈការទាមទារឲ្យមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងកំណត់អត្តសញ្ញាណពីចម្ងាយជាមុនដើម្បីអាចឲ្យដំណើរការបាន។ ច្បាប់នេះនឹងចូលជាធរមានចាប់ពី 60 ថ្ងៃបន្ទាប់ពីវានឹងត្រូវបានចុះបញ្ជីនៅក្នុងខែមករាខាងមុខហើយក្រុមហ៊ុនផលិតដ្រូនទាំងអស់មានពេល 18 ខែចាំបាច់យកផលិតផលរបស់ខ្លួនមកទទួលយកលេខអត្តសញ្ញាណសម្រាប់គ្រប់គ្រង ឬ Remote ID ខណៈដែលក្រុមអ្នកប្រតិបត្តិករនឹងមានពេលបន្ថែម 1 ឆ្នាំលើសពីនេះដើម្បីអាចយកលេខអត្តសញ្ញាណរបស់ខ្លួន។ គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះក្រុមហ៊ុនលក់ទំនិញនានារបស់អាមេរិកបានកំពុងនឹងជម្រុញឲ្យមានសេវាកម្មដឹកទំនិញតាមដ្រូនកាន់តែច្រើនឡើងហើយយោងតាមតួលេខដែល FAAមានបង្ហាញថាមកដល់ពេលនេះដ្រូនប្រមាណជា 1.7 លានគ្រឿងត្រូវបានចុះឈ្មោះរួចទៅហើយខណៈក្រុមប្រតិបត្តិករឬក្រុមអ្នកបញ្ជាចំនួន 203,000 ដែលអាចទទួលបានអជ្ញាបណ្ណពី FAA៕
-
ចិននឹងមានស្ថានីយបច្ចេកវិទ្យា 5G ដល់ទៅ 60 ម៉ឺនកន្លែងទៀតនៅត្រឹមឆ្នាំ2021
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនមានផែនការក្នុងការសាងសង់ស្ថានីយបច្ចេកវិទ្យាអុីនធឺណេតលឿនបំផុត 5G ឲ្យបាន 600,000 កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ2021 ខាងមុខនេះ។ យោងតាមការបញ្ជាក់របស់លោក Xiao Yaqing រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃចន្ទបានបន្ថែមទៀតថានៅក្នុងឆ្នាំ2021 ខាងមុខនេះក្រសួងនឹងមានតួនាទីក្នុងការផ្សព្វផ្សាយ និងលើកកំពស់ថែមទៀតចំពោះចំនួននៃប្រតិបត្តិការបច្ចេកវិទ្យា 5G ឲ្យបាននៅទូទាំងទីក្រុងទាំងអស់របស់ចិន។ លោកបន្តថាកិច្ចខំប្រឹងប្រែងបន្ថែមលើកនេះនឹងធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឲ្យកាន់តែទំនើបឡើងនៃបណ្តាញប្រើប្រាស់ហើយកំណត់យកឲ្យបានអ្នកប្រើប្រាស់ថ្មី 200 លាននាក់ទៀតហើយក្នុងនោះផងដែរ ដើម្បីឲ្យរដ្ឋាភិបាលអាចមានសមត្ថភាពក្នុងការបង្ក្រាបការរំលោភលើសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដោយកម្មវិធីទូរស័ព្ទនានា៕
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងស្វែងរកក្រុមហ៊ុនសហការវិនិយោគនៅតំបន់រមណីយដ្ឋានភ្នំខ្នងផ្សារឱ្យកាន់តែមានភាពទាក់ទាញ
កំពង់ស្ពឺ ៖ ភ្នំខ្នងផ្សារ ដែលទេសចរភាគច្រើនតែងហៅថាឋានសួគ៌លាក់ខ្លួនកំពុងបង្កើនភាពទាក់ទាញជាខ្លាំងក្នុងនាមជាទីរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត និងកម្រប្រចាំនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានបង្កើនការយកចិត្តទុកដាក់ និងស្វែងរកវិស័យឯកជនសហការជាដៃគូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ រួមជាមួយនឹងការសាងសង់ទីសុវត្ថិភាពផ្នែកសុខាភិបាលផងដែរ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍នៅក្នុងពិធីទទួលទានអាហារសាមគ្គីនៃគ្រួសារបណ្តាញព័ត៌មានអប្សរា (AMS) នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មួយរយៈចុងក្រោយនេះទេសចរជាច្រើនតែងនាំគ្នានិយាយពីភាពអស្ចារ្យនៃភ្នំខ្នងផ្សារ ហើយក៏មានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា “ដើម្បីឡើងខ្នងផ្សា គឺត្រូវអោយយើងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ។ មួយវិញទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយើងញាំផងដែរ”។ ឯកឧត្តមបានបញ្ជាក់ថា “ឥលូវខ្ញុំសុំមិនឱ្យមានការបើកបរយានជំនិះនោះទេ ព្រោះវាអាចយូរៗទៅខូចស្មៅបាត់បង់សោភ័ណភាព ពោលគឺអ្នកដែលទៅកម្សាន្តត្រូវដើរដោយថ្មើរជើង។ អ្វីដែលសំខាន់គឺត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទេសចរ។ យើងកំពុងស្វែងរកដៃគូសហការពីវិស័យឯកជន រៀបចំទីកន្លែងចំណត ថែរក្សាអនាម័យ ជាពិសេសរៀបចំកន្លែងមានសុវត្ថិភាពផ្នែកសុខាភិបាល ព្រោះជៀសវាងពេលកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង គឺមានពេទ្យចាំជួយសង្គ្រោះតែម្ដង។ យើងធ្វើដូច្នេះ វានឹងជួយបង្កើនភាពទាក់ទាញ និងកាន់តែមានការផ្សព្វផ្សាយកាន់តែខ្លាំងទៅលើប្រជាប្រិយភាពនៃតំបន់កម្សាន្តមួយនេះបន្ថែមទៀត”។ គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ…
-
ក្រសួងការងារជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៣ជូនដល់កម្មករជាង៣ពាន់នាក់
ដោយ៖ម៉ារដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ ២០២០នេះបានចេញ សេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៤៣) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ១៤០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៥ ក្នុងវិស័យកាត់ដេរដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល៕ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)