Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • លុយផោនចាប់ផ្តើមធ្លាក់ធៀបនឹងដុល្លារខណៈសមាជិកអឺរ៉ុបមួយចំនួនបិទព្រំដែនជាមួយអង់គ្លេស

    លុយផោនចាប់ផ្តើមធ្លាក់ធៀបនឹងដុល្លារខណៈសមាជិកអឺរ៉ុបមួយចំនួនបិទព្រំដែនជាមួយអង់គ្លេស

    បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានសរសេរថា​ លុយផោនរបស់អង់គ្លេសត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះជាងមុនធៀបទៅនឹងលុយដុល្លាររបស់អាមេរិកនៅចំពេលដែលបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនគឺ ចាប់ផ្តើមធ្វើការបិទព្រំដែនរបស់ខ្លួនជាមួយនឹងអង់គ្លេសដោយសារតែបញ្ហារីករាលដាលកូវីដ19។ គិតត្រឹមថ្ងៃចន្ទនេះរូបិយបណ្ណវត្ថុរបស់អង់គ្លេសមួយនេះបានធ្លាក់ចុះប្រមាណជា 1,2ភាគរយខណៈដែលលុយដុល្លាររបស់អាមេរិកវិញគឺកំពុងហក់ឡើង។ ការងើបឡើងយ៉ាងខ្លាំងនៃលុយដុល្លារនេះផងដែរត្រូវបានគេដឹងថាដោយសារតែរដ្ឋាភិបាលអាមេរិកទើបតែបានអនុម័តកញ្ចប់ប្រាក់ប្រមាណជា 900 ពាន់លានដុល្លារដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការងារស្រាចស្រង់សេដ្ឋកិច្ចរបស់ជាតិឡើងវិញក្រោយចប់កូវីដ19។ ប្រភពដដែលបានសរសេរទៀតថា​ ការធ្លាក់ចុះនៃលុយផោននេះក៏បានបណ្តាលមកពីបញ្ហាយឺតយ៉ាវ​ និងការជាប់គាំងនៃកិច្ចពិភាក្សាគ្នារវាងរដ្ឋាភិបាលក្រុងឡុងនិងសហភាពអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយចប់កូវីដផងដែរទោះបីជាការចរចានៅតែត្រូវបានបន្តធ្វើនៅថ្ងៃចន្ទនេះក្តី។ គួរឲ្យដឹងដែរអង់គ្លេស​ និងសហភាពអឺរ៉ុបកំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីអាចឈានទៅដល់កិច្ចព្រមព្រៀងគ្នាចុងក្រោយមួយទៅលើវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរនៅក្រោយការចាកចេញជាគ្នាជាផ្លូវការដែលមានសុពលភាពត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំ 2020 ខាងមុខនេះហើយ។ លើសពីនេះ​ បណ្តាប្រទេសអឺរ៉ុបបានចាប់ផ្តើមដាក់បំរាមលើការធ្វើដំណើរពីចក្រភពអង់គ្លេសបន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីករណីឆ្លងកាន់តែអាក្រក់​ និងកាន់តែមិនអាចគ្រប់គ្រងបានកាលពីចុងសប្តាហ៍កន្លងមក៕

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាព ការនាំស្រូវចេញនៅច្រកព្រំដែនទត់ហន់

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាព ការនាំស្រូវចេញនៅច្រកព្រំដែនទត់ហន់

    កំពត៖ការនាំស្រូវចេញតាមច្រកព្រំដែនទ្វេរភាគីទន់ហន់ស្ថិតនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានដំណើរការទៅយ៉ាងរលូន ក្រោយពេលមានការសម្របសម្រួលពីអភិបាលខេត្តកំពតរួចមក។ ហើយរដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ ព្រោះវាជួយជំរុញដល់ ការនាំស្រូវចេញទៅក្រៅប្រទេស តាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានចុះត្រួតពិនិត្យស្ថានភាពការនាំស្រូវចេញទៅប្រទេសវៀតណាម នៅទីស្នាក់ការត្រួតពិនិត្យច្រក ទ្វារព្រំដែនទ្វេរភាគីតន់ហន់ ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា  គិតមកដល់ពេលនេះការនាំស្រូវចេញស្រូវអង្ករ ទៅក្រៅប្រទេសបានជាង២លានតោន  ជាមោទនភាពសម្រាប់កម្ពុជា ដូចជាខេត្តកំពត ដែលប្រជាពលរដ្ឋអាចផលិតស្រូវ លើសពីតម្រូវការផ្គត់ផ្គង់ក្នុងគ្រួសារ និងសល់សម្រាប់នាំចេញក្រៅប្រទេស ក្នុងតម្លៃខ្ពស់សមរម្យទៀតផង  និងបានឆ្លើយតបទៅនឹងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញនូវនយោបាយការនាំស្រូវអង្ករចេញលក់ក្រៅប្រទេសឲ្យបាន១លានតោនក្នុងមួយឆ្នាំ។ មន្ទីរកសិកម្មខេត្តកំពត ឲ្យដឹងថា ការនាំស្រូវចេញតាមច្រកទ្វេរភាគីទាន់ហន់នាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃបានជាងមួយពាន់តោន លក់ក្នុងតម្លៃចន្លោះពី ១០០០ទៅ ១២០០ក្នុងមួយគីឡូក្រាម ។ ប្រភពស្រូវដែលនាំចេញតាមច្រកនេះ យកមកពីតាមបណ្តាខេត្តនានា ដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កណ្តាល តាកែវ…

  • ក្រុមហ៊ុនផលិតសម្ភារសត្វចិញ្ចឹមគ្រប់ប្រភេទតម្លៃ២លាន៣សែនដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគ

    ក្រុមហ៊ុនផលិតសម្ភារសត្វចិញ្ចឹមគ្រប់ប្រភេទតម្លៃ២លាន៣សែនដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគ

    គម្រោងបង្កើតរោងចក្រផលិតសម្ភារសត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យវិនិយោគ។ គម្រោងវិនិយគរបស់ក្រុមហ៊ុននោះ មានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ២លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង៕កឹម ទៀង

  • ថៃ​​នាំចេញ​អង្ករ​តិច​ជាង​វៀតណាម​ ​ជាលើកដំបូង​

    ថៃ​​នាំចេញ​អង្ករ​តិច​ជាង​វៀតណាម​ ​ជាលើកដំបូង​

    ការនាំចេញ​អង្ករ​របស់​ថៃ​នឹង​តិច​ជាង​ការនាំចេញ​អង្ករ​របស់​វៀតណាម​ ​លើកដំបូង​ ​ដោយ​វៀតណាម​នឹង​នាំចេញ​ ​៦​លាន​តោន​ ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​ប្រធាន​សមាគម​ន៍​នាំចេញ​អង្ករ​ថៃ​ ​Char​o​e​n ​Lao​t​ham​at​as​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នា​ថ្ងៃ​ទី​២​១​ ​ធ្នូ​ ​២​០​២​០​នេះ​។​ ​ស្ថានភាព​បែប​នេះ​ក៏​ធ្វើឲ្យ​ថៃ​នាំចេញ​អង្ករ​តិច​បំផុត​ពុំ​ធ្លាប់​មាន​ ​រយះ​ពេល​២​០​ឆ្នាំ​មកនេះ​ ​នេះ​បើ​តាម​ប្រភព​ដដែល​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ការនាំចេញ​អង្ករ​របស់​ថៃ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ​រួម​មាន​ទាំង​តម្លៃ​ ​និង​ ​កង្វះ​ផ្នែក​ដឹកជញ្ជូន​ដែរ​។​ ​ខ​ណះ​វៀតណាម​នឹង​នាំចេញ​បាន​ដល់​៦​លាន​តោន​ ​ថៃ​មានលទ្ធភាព​នាំចេញ​បាន​៥​.​៧​លាន​តោន​អង្ករ​ ​ធ្លាក់ចុះ​១​២​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​នេះ​បើ​តាម​ប្រភព​ដ​ដែរ​៕​

  • ស្ថាបនិកក្រុមហ៊ុនជនជាតិឆេកម្នាក់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារដោយមិនចាំបាច់មានទុនវិនិយោគ

    ស្ថាបនិកក្រុមហ៊ុនជនជាតិឆេកម្នាក់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារដោយមិនចាំបាច់មានទុនវិនិយោគ

    អាជីវកម្មថ្មី ៖ចាត់ទុកថាជារឿងមួយដ៏អស្ចារ្យសម្រាប់ស្ថាបនិកក្រុមហ៊ុនអាជីវកម្មកើតថ្មីដែលជាជនជាតិឆេកម្នាក់បានក្លាយទៅជាមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារទាំងដែលលោកមិនបានទម្លាក់ប្រាក់ធ្វើជាដើមទុនវិនិយោគនោះឡើយសម្រាប់ក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះថា JetBrains s.r.o។ ជាធម្មតាក្រុមហ៊ុនអាជីវកម្មដែលទើបកើតថ្មី ឬ Startup Business ត្រូវការចាំបាច់នូវដើមទុនវិនិយោគបន្ថែមដើម្បីឲ្យពួកគេអាចសម្រេចបាននូវភាពជោគជ័យតាមផែនការ ប៉ុន្តែសម្រាប់លោក Maxim Shafirov វិញគឺខុសពីគេ ហើយបច្ចុប្បន្នជឿជាក់ថា JetBrains មានទំហំរហូតទៅដល់ 7 ពាន់លានដុល្លាររួចមកហើយដែលមិនធ្លាប់ត្រូវបានទទួលការវិនិយោគណាមួយឡើយ។ JetBrains មានមូលដ្ឋាននៅក្នុងទីក្រុងប្រាកប្រទេសឆេកដែលមានជំនាញខាងសរសេរកម្មវិធីកូដរបស់កំព្យុទ័រនោះគឺបានក្លាយទៅជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនយក្ស Google ប្រើប្រាស់នៅក្នុងកម្មវិធីអភិវឌ្ឍន៍របស់ Android។ ក្រៅតែពីលោក Maxim ក៏មានសហស្ថាបនិក 2 រូបទៀតគឺលោក SergeyDmitirev និងលោក Valentin Kipiatkov ក៏បានជាប់ឈ្មោះជាមហាសេដ្ឋីខ្ទង់ពាន់លានផងដែរ។ យោងតាមការបញ្ជាក់របស់លោក Shafirov បាននិយាយថាមុខជំនួញដ៏ជោគជ័យរបស់ខ្លួនមកលដល់ពេលនេះគឺមានអតិថិជនភាគច្រើនជាអ្នកដែលធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យាដោយក្នុងនោះលោកបានបង្ហាញតួលេខថាក្រុមអ្នកសរសេរកម្មវិធីកំព្យុទ័រដល់ទៅ 9,5 លាននាក់កំពុងប្រើប្រាស់កម្មវិធីរបស់ JetBrains ហើយក្នុងនោះ២០ភាគរយជាអ្នកដែលតែងតែបង់ប្រាក់ដើម្បីទទួលបានសេវាកម្មបន្ថែម។ ដោយឡែកអតិថិជនធំៗរបស់ខ្លួនទាំង 500 ក្នុងនោះមានចំនួន 430 មានប្រភពមកពីក្រុមហ៊ុនបច្ចេកវិទ្យា និងអាជីវកម្មល្បីៗលើសាកលលោក ដូចជា Citigroup Inc., Google និង Volkswagen ជាដើមហើយការិយាល័យធំក្នុងការសរសេរកម្មវិធីរបស់ JetBrains បច្ចុប្បន្នគឺមានទីតាំងស្ថិតនៅក្នុងទីក្រុង…

  • ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ ៤ ខណៈ៣ទៀតនឹងបន្តនៅថ្ងៃស្អែក

    ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ ៤ ខណៈ៣ទៀតនឹងបន្តនៅថ្ងៃស្អែក

    ភ្នំពេញ ៖ ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ៤ ខណៈ៣របៀបវីរៈទៀតនឹងបន្តនៅថ្ងៃស្អែក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ របៀបវីរៈចំនួន៤ថ្ងៃនេះរួមមានដូចខាងក្រោម ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ ។៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ដោយ / គ្រី សម្បត្តិ

  • ខេត្តតាកែវ ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស

    ខេត្តតាកែវ ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស

    តាកែវ ៖ សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន 200,000គ្រាប់/ថ្ងៃ (ជ្រកក្រោមម្លប់ឈើត្រូវនឹកដល់អ្នកដាំ ផឹកទឹកអណ្តូងត្រូវនឹកដល់អ្នកជីក បរិភោគពងទាកូនត្រូវនឹកដល់ឃុំស្រែរនោង)។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងអេឡិចត្រូនិកថា បច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន27 និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន 56គ្រូសារ។ ក្នុងនោះមានឡភ្ញាស់ដោយប្រើអង្កាមចំនួន12 និងឡភ្ញាស់ដោយប្រើចរន្តអគ្គីសនីចំនួន15 ហើយពួកគាត់ក៏បានចងក្រងជាសមាគមអាជីវកម្មភ្ញាស់ពងទាកូនស្រែរនោង រួចហើយដែរ។ របាយការណ៍ពិស្តាររបស់មន្ទីរកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថាឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទាជាលក្ខណៈប្រពៃណីតៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ លោក សូត សុផល និងភរិយា នូ សាវឿន មានកូនប្រុស3នាក់ រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា៖ គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ2003 ដោយរដូវវស្សាដឹកកូនទាលក់នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទាអាចរកចំណូលបានត្រឹមតែ 500,000-600,000រៀលក្នុងមួយខែ។ តាំងពីឆ្នាំ2007 លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន1 អាចដាក់ពងភ្ញាស់បានចំនួន1, 200គ្រាប់ ក្នុងរយៈពេល 4ថ្ងៃ ហើយទទួលបានចំណូល 2, 000, 000-3,000,000រៀលក្នុងមួយខែ។ ដោយពិនិត្យឃើញថារបរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន…

  • ចំណូលរបស់ប្រជាពលរដ្ឋ នៅខេត្តកែប លើវិស័យកសិកម្មនឹងមានការកើនឡើង

    ចំណូលរបស់ប្រជាពលរដ្ឋ  នៅខេត្តកែប  លើវិស័យកសិកម្មនឹងមានការកើនឡើង

    ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប អមដំណើរ ឯកឧត្តម  វេង  សាខុន  រដ្ឋមន្រ្តីក្រសួងកសិកម្ម  រុក្ខាប្រម៉ាញ់  និង នេសាទ  និងសហការី  ពិនិត្យ ពីដំណើរការផលិតផ្នែកកសិកម្ម  របស់ប្រជាកសិករ នៅរសៀលថ្ងៃទី១៩  ខែធ្នូ  ឆ្នាំ២០២០ ក្នុងគោលបំណង  តាមដានចលនាជម្រុញផលិតកម្មស្បៀង  តាមរយៈការចិញ្ចឹមត្រីអណ្តែង និងកង្កែប  និងដំណាំផ្សេងៗ  ។ លោក  សារ៉េន ជាកសិករម្នាក់ បានឲ្យដឹងថា លោកទើបចាប់ចូលរួមក្នុងចលនា ជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១  មកដល់ពេលនេះ  ត្រីអណ្តែង  និងកង្កែបរបស់ គាត់  អាចលក់បានជាបណ្តើរៗហើយ  ក្នុងតម្លៃត្រីអណ្តែង ១២០០០៛/គ.ក្រ  និងកង្កែប ១៥០០០៛/គ.ក្រ។ លោកថា ថ្ងៃខ្លះរកចំណូលបាន ២៥-៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ទាំងត្រីអណ្តែង និងកង្កែប  ក្រៅពីនេះលោក  អាចរកចំណូលបានពីផលស្រូវ ដូង និងមាន់ ដែលអាចទ្រទ្រង់ជីវភាពបាន។ ឯកឧត្តមរដ្ឋមន្ត្រី និង…

  • កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញគ្រប់ប្រភេទ GSP ទៅកាន់ចក្រភពអង់គ្លេស

    កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញគ្រប់ប្រភេទ GSP ទៅកាន់ចក្រភពអង់គ្លេស

    ភ្នំពេញ ៖ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងបានសម្រេចមិនបន្តការអនុវត្តព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA មកលើប្រទេសកម្ពុជាទៀតនោះទេ ពោលគឺចក្រភពអង់គ្លេស នឹងអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យចាប់ពីដើមខែមករា ឆ្នាំ2021តទៅ។ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ជាពិសេសកម្មកររោងចក្រកាត់ដេរនោះ រដ្ឋាភិបាលចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងបានសម្រេចមិនបន្តការអនុវត្តព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទៀតនោះទេ។ លោកបណ្ឌិត ហុង វណ្ណៈប្រធាននាយកដ្ឋាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ភ្នាក់ងារព័ត៌មាន AMSថា កាលពីពេលកន្លងទៅអង់គ្លេសបានសន្យាជាមួយកម្ពុជាច្រើនដែរ ប៉ុន្តែវាផ្អែកទៅលើការផ្តាច់ខ្លួនពីសហភាពអឺរ៉ុបរបស់អង់គ្លេស។ ដូច្នេះទំនាក់ទំនងទ្វេភាគីកម្ពុជា- អង់គ្លេសនៅមានចរន្តល្អមែនទែន។ លោកបណ្ឌិតបានមានប្រសាសន៍ថា ៖« ទំហំពាណិជ្ជកម្មកម្ពុជា- អង់គ្លេសទោះបីមិនធំដូចជាមួយសហរដ្ឋអាមេរិក តែអង់គ្លេសបានទទួលយកទំនិញពីកម្ពុជានូវផលិតផលវាយនភ័ណ្ឌ វិស័យកសិកម្ម និងផលិតផល កសិ-ឧស្សាហកម្មផ្សេងៗទៀតរបស់កម្ពុជា។ បើប្រៀបធៀបទៅនឹង EBA វាសមាមាត្រគ្នាដែរ ដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសផ្សេងដូចជា ចិន កូរ៉េ ជប៉ុន និងបណ្តាប្រទេសអាស៊ានមួយចំនួន»។ លោកបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់ថា ៖ «ជាសញ្ញាណល្អ ព្រោះអង់គ្លេស ជាសមាជិកសហភាពអឺរ៉ុប ដែលយើងសង្ឃឹមថាការនាំចេញេ- នាំចូល នៅបន្តកិច្ចសហប្រតិបត្តិការ នោះជាការល្អ ព្រោះអង់គ្លេសជាប្រទេសមានឥទ្ធិពលខាងសេដ្ឋកិច្ចល្អជាមួយបណ្តាប្រទេសធំៗ។ ដូច្នេះវាជារឿងល្អសម្រាប់កម្ពុជាយើងនៅ ឆ្នាំ2021ខាងមុខនេះ ដែលយើងអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្រោយពីកូវីដ។យើងនឹងទទួលបានកំណើននៃការធ្វើពាណិជ្ជកម្មពិសេសប្រសិនបើយើងអាចជំរុញការនាំចេញរបស់យើងក្នុងវិស័យសហគ្រាសធុនតូច…

  • ពិភពលោករវល់កូវីដ19ស្ទើរពេញមួយឆ្នាំ តែក្រុមមហាសេដ្ឋីពាន់លានប្រមូលលុយបានជិត 2 ទ្រីលានដុល្លារ

    ពិភពលោករវល់កូវីដ19ស្ទើរពេញមួយឆ្នាំ តែក្រុមមហាសេដ្ឋីពាន់លានប្រមូលលុយបានជិត 2 ទ្រីលានដុល្លារ

    Forbes ៖ អស់រយៈពេលជិត 1 ឆ្នាំំមកហើយដែលវិរុសរាតត្បាតកូវីដ19 បានធ្វើឲ្យពិភពលោកស្ទើរតែជាប់គាំង។ វិស័យនានាត្រូវបានរាំងស្ទះជាពិសេសការធ្វើដំណើរ និងធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារ និងរាប់រយលាននាក់ទៀតបានធ្លាក់ចុះទៅក្នុងកម្រិតជីវភាពក្រីក្រកាន់តែខ្លាំង។ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលយើងងាកមកមើលតួលេខដែលត្រូវបានចេញផ្សាយដោយកាសែត The Forbes នៅសប្តាហ៍នេះវិញបានបង្ហាញថាក្នុងរយៈពេល 1ឆ្នាំដូចគ្នានេះ បែរជាក្រុមកំពូលមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកវិញគឺកំពុងតែកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ Forbes បានបញ្ជាក់ថា មហាសេដ្ឋីពាន់លានដុល្លារប្រមាណជាជាង 2.200 នាក់នៅទូទាំងពិភពលោកអាចប្រមូលបានលុយទាំងអស់បញ្ចូលគ្នាទៅដល់ 1.9 ទ្រីលានដុល្លារសម្រាប់ឆ្នាំ 2020 នេះ។ការរាប់បញ្ចូលទាំងស្តុកភាគហ៊ុរបស់ពួកគេផងដោយ Forbes គិតត្រឹមថ្ងៃសុក្រទី11 ខែធ្នូ បានបង្ហាញទៀតថាទ្រព្យសម្បតិ្តរបស់មហាសេដ្ឋីពាន់លានទាំងអស់បញ្ចូលគ្នាគឺមានរហូតទៅដល់ 11,4 ទ្រីលានដុល្លារ។ ទំហំនេះគឺមានការកើនឡើងប្រមាណជា 20 ភាគរយពីតួលេខកាលពីឆ្នាំចាស់ដែលគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ទ្រព្យសម្បត្តិរបស់ពួកគេគឺមានត្រឹមតែ 9.5 ទ្រីលានដុល្លារប៉ុណ្ណោះ។ ក្នុងនោះក្រុមមហាសេដ្ឋីពាន់លានរបស់អាមេរិកដែលត្រូវបានគេជឿមានចំនួនប្រមាណជា 600 នាក់គឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតដល់ទៅ 4 ទ្រីលានដុល្លារ ពោលក្រោយអាចប្រមូលបានប្រាក់ចំណេញដល់ទៅជាង 560 ពាន់លានដុល្លារគិតចាប់តាំងពីដើមឆ្នាំ2020 មក។ គ្មានមហាសេដ្ឋីរូបណាដែលអាចធ្វើបានល្អជាងមហាសេដ្ឋីពាន់លាន និងជាម្ចាស់ក្រុមហ៊ុន Telsa លោក Elon Musk នោះឡើយ។ ភាគហ៊ុនរបស់…