Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អាមេរិក និងអង់គ្លេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយ

    អាមេរិក និងអង់គ្លេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយ

    បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង់គ្លេសបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាមួយទៅលើបញ្ហាគយកាលពីថ្ងៃពុធម្សិលមិញ ដើម្បីធានាឲ្យបានថា ពាណិជ្ជកម្មទ្វេភាគីនឹងនៅតែបន្តដំណើរការធម្មតាបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីអ៊ឺរ៉ុប ឬ Brexit ។ កិច្ចព្រមព្រៀងមួយនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារហរិញ្ញវត្ថុ និងរតនាគារជាតិរបស់អង់គ្លេសលោក Jesse Norman ជាមួយនឹងរដ្ឋទូតអាមេរិកប្រចាំនៅអង់គ្លេសលោក Robert Wood Johnson នាក្នុងទីក្រុងឡុង។ លោក Norman បានមានប្រសាសថា៖កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអាមេរិក និងអង់គ្លេសក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគយទាំងឡាយតាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តដែលមានប្រសិទ្ធភាព និងផ្តល់ការគាំទ្រផ្នែកច្បាប់ដែលអាចសម្រួលដល់លំហូរពាណិជ្ជកម្មនៃក្រុមហ៊ុនអ្នកនាំចូល និងនាំចេញទាំងអស់។ ជាការឆ្លើយតបលោក Johnson បាននិយាយថា៖ជារៀងរាល់ថ្ងៃ អាមេរិក និងអង់គ្លេសតែងតែបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីអាចបញ្ចប់ទៅនូវការជូញដូរទំនិញខុសច្បាប់ និងគេចពន្ធនៅទូទាំងតំបន់អាត្លង់ទិកចាប់រាប់ពីកាំភ្លើង ថ្នាំញៀន សត្វព្រៃព្រមទាំងថ្នាំពេទ្យជាដើមផង៕

  • ទីផ្សារទំនិញបែបប្រណិតរបស់ចិនផ្ទុះខ្លាំងឆ្នាំនេះទោះបីជាកូវីដ19ក្តី

    ទីផ្សារទំនិញបែបប្រណិតរបស់ចិនផ្ទុះខ្លាំងឆ្នាំនេះទោះបីជាកូវីដ19ក្តី

    បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថាទីផ្សារទំនិញប្រណិតៗជាច្រើនទីតាំងនៅក្នុងប្រទេសចិនហាក់មិនមានភាពថមថយឡើយសម្រាប់ឆ្នាំនេះ។ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Alibaba (BABA) និង Bain កាលពីថ្ងៃពុធម្សិលមិញបានបង្ហាញថាទីផ្សារទំនិញប្រណិតរបស់ប្រទេសចិននឹងមានចំនួនកើនឡើងក្នុងអត្រាដល់ទៅ 48 ភាគរយនៅចុងឆ្នាំនេះ ឬប្រមាណជា 346 លានយ័ន ឬ 52,9 ពាន់លានដុល្លារ។ តួលេខនេះក៏បានបង្ហាញផងដែរថាទំនិញប្រណិតរបស់ចិនទទួលបានចំណែកទីផ្សារដល់ទៅ 2 ដងនៅក្នុងចំណែកទីផ្សារសកល ឬប្រមាណជា 11 ភាគរយកាលពីឆ្នាំទៅមក 20 ភាគរយនៅក្នុងឆ្នាំ2020 ហើយក្នុងនោះ Bain និង Alibaba បានប៉ាន់ស្មានថាទីផ្សារទំនិញប្រណិតរបស់សកលលោកនឹងធ្លាក់ចុះដល់ទៅ 23 ភាគរយនៅចប់ឆ្នាំ2020។ ក្រៅតែពីនេះ Bain ដែលជាក្រុមហ៊ុនជំនាញខាងប្រឹក្សាពាណិជ្ជកម្មនោះបានបញ្ជាក់ដែរថាទីផ្សារទំនិញប្រណិតរបស់ចិននឹងនៅតែបន្តផ្ទុះលើសទីផ្សារណាទាំងអស់ក្នុងរយៈពេល 5ឆ្នាំខាងមុខទោះបីជាពិភពលោកនឹងត្រឡប់មករកស្ថានភាពដូចធម្មតាមុនកូវីដ19 ផ្ទុះឡើងក្តី៕

  • Bill Gates, Amazon និង​ Bristish Airway បង្ហាញជំហគាំទ្ររួមគ្នាដល់បច្ចេកវិទ្យាហោះហើរគ្មានផ្សែងកាបូន

    Bill Gates, Amazon និង​ Bristish Airway បង្ហាញជំហគាំទ្ររួមគ្នាដល់បច្ចេកវិទ្យាហោះហើរគ្មានផ្សែងកាបូន

    បរទេស៖ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក​ និងជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តថានឹងផលិតឲ្យបាននូវបច្ចេកវិទ្យានៃការហោះហើរថ្មីដោយមិនមានផ្សែងកាបូននោះទើបតែទទួលបាននូវការបោះឆ្នោតការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនធំៗលើសកលលោកចំពោះកិច្ចការងាររបស់ខ្លួន។ ក្រុមហ៊ុន ZeroAvia បច្ចុប្បន្នកំពុងតែធ្វើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាហោះហើរដោយប្រើប្រាស់ថាមពលអ៊ីដ្រូសែន​ ហើយកាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសពីការទទួលបានប្រាក់វិនិយោគប្រមាណជា​ 21,4 លានដុល្លារពីក្រុមអ្នកវិនិយោគធំៗដូចជា Amazon(AMZN), Shell(RDSB) និងក្រុមហ៊ុន Breakingthrough Energy Ventures ដែលជាក្រុមហ៊ុនមានការគាំទ្រពីក្រោយដោយលោក Bill Gates តាំងតែពីឆ្នាំ 2015 នោះផង។ ក្រៅពីនេះក្រុមហ៊ុនក៏បានចុះហត្ថលេខាទទួលបានកញ្ចប់វិនិយោគពីក្រុមហ៊ុនអាកាសចរអង់គ្លេស British Airway ដើម្បីអាចពន្លឿនការងាររបស់ ZeroAvia បន្ថែមទៀតដែលនេះមានន័យថាមិនដល់មួយសប្តាហ៍ផង ZeroAvia អាចទទួលបានប្រាក់ជំនួយរហូតទៅដល់ 37,7 លានដុល្លារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើងដោយប្រធានប្រតិបត្តិរបស់ ZeroAvia លោក Val Miftakgov បាននិយាយថា៖ជោគជ័យដែលយើងទទួលបានមកទល់ពេលនេះបានធ្វើឲ្យយើងកៀកជិតទៅនឹងការធ្វើបដិវត្តនៃការហោះហើរចេញពីថាមពលហ្វូស៊ីលទាំងស្រុង។ លោកបន្តថា៖ទាំងវិស័យអាកាសចរណ៍និងក្រុមហ៊ុនអ្នកទីផ្សារហិរញ្ញវត្ថុកំពុងតែនាំគ្នាដឹងខ្លួនហើយថាថាមពលអ៊ីដ្រូសែនគឺជាផ្លូវតែមួយគត់ដែលអាចឆ្ពោះទៅរកការហោះហើរប្រភេទពាណិជ្ជកម្មជាលក្ខណៈទ្រង់ទ្រាយធំនិងជាពិសេសនោះគឺគ្មានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត៕

  • ធនាគារពិភពលោក ៖ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងកើនឡើងនៅ 4ភាគរយក្នុងឆ្នាំ2021

    ធនាគារពិភពលោក ៖ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងកើនឡើងនៅ 4ភាគរយក្នុងឆ្នាំ2021

    ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះប្រមាណ -2% ក្នុងឆ្នាំ2020 ជាមួយនឹងសញ្ញាជាច្រើនបង្ហាញពីសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញ និងត្រូវបានរំពឹងទុកថាកំណើនសេដ្ឋកិច្ចអាចកើនបានប្រមាណ 4% ក្នុងឆ្នាំ2021។ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកបានបង្ហាញថាទោះបីជាការនាំចេញសរុបនៃផលិតផលកម្មន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់គ្រឿងបង្គុំអគ្គិសនីនិងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានគាំទ្រនិងបានជួយមួយផ្នែក ដល់ការងើបឡើងវិញផ្នែកខ្លះនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ កម្រើកឡើងវិញ។ នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកលោកស្រី អ៊ីងហ្គូណា ដូប្រាចា បានមានប្រសាសន៍ថា ៖ « ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់ ក្នុងនោះគោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ»។ លោកស្រីបានបញ្ជាក់ថា៖«ការឆ្ពោះទៅមុខ គឺជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងការលើកទឹកចិត្តដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម»។ របាយការណ៍ក៏បានផ្ដល់នូវអនុសាសន៍ដោយស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ដើម្បីលើកកម្ពស់វិស័យអតិពលកម្មនានា បង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក និងការបង្កើតឱកាសនានាសម្រាប់សម្រួលដល់ការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ ចំពោះការបាត់បង់ចំណូល នៅតែមានទំហំធំនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញ…

  • អន្តរជាតិចាប់ផ្តើមស៊ើបអង្កេតករណីកូវីដ19ដែលផ្ទុះចេញពីក្រុងវូហានទោះបីជាចិនស្ទាក់ស្ទើរនៅឡើយក្តី

    អន្តរជាតិចាប់ផ្តើមស៊ើបអង្កេតករណីកូវីដ19ដែលផ្ទុះចេញពីក្រុងវូហានទោះបីជាចិនស្ទាក់ស្ទើរនៅឡើយក្តី

    បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែធ្នូនេះបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានគ្នា10នាក់នឹងត្រូវធ្វើដំណើរទៅដល់ទីក្រុងវូហានប្រទេសចិននៅក្នុងខែក្រោយនេះដើម្បីបើកការស៊ើបអង្កេតជាផ្លូវការមួយទៅលើករណីកើតឡើងដំបូងបំផុតនៃវិរុសកូវីដ19។ ការប្រកាសដែលត្រូវបានធ្វើឡើងផ្ទាល់ដោយអង្គការសុខភាពពិភពលោកបានបញ្ជាក់ទៀតថា កន្លងមរដ្ឋាភិបាលប៉េកាំងតែងតែមានការស្ទាក់ស្ទើរមិនយល់ព្រមឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនេះកើតឡើងនោះទេ ប៉ុន្តែក្រោយបើកកិច្ចចរចាពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែទើប WHO ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមកិច្ចការងារនេះបាន។ មនុស្សជាច្រើនបាននាំគ្នាគិតថាវិរុសដំបូងដែលបានកើតឡើងចេញពីផ្សារមួយកន្លែងរបស់ក្រុងវូហានដែលជាប្រភពលក់សត្វព្រៃដ៏ច្រើនប្រភេទ។ការស៊ើបអង្កេតនេះក៏ត្រូវបានគេមើលឃើញផងដែរថាបានធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងជាពិសេសរវាងចិន និងអាមេរិកដោយសារតែកន្លងមកប្រធានាធិបតីអាមេរិកលោក Donald Trump តែងតែចោទចិនថាបានព្យាយាមលាក់បាំងតាំងតែពីមានការផ្ទះរីករាលដាលដំបូងមកម្ល៉េះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស៊ើបអង្កេតលើកនេះត្រូវបានក្រុមការងាររបស់ WHO បានបញ្ជាក់ហើយថាពួកគេមិនមែនធ្វើការដើម្បីស្វែងរកការពិតដើម្បីស្តីបន្ទោសទៅភាគីណានោះទេ ប៉ុន្តែជារឿងសំខាន់បំផុតគឺដើម្បីអាចបង្ការខ្លួនឲ្យបានល្អជាងមុនក្នុងពេលដែលមានករណីរាតត្បាតបែបនេះនឹងអាចកើតឡើងសាជាថ្មីក្នុងករណីណាមួយនៅពេលអនាគតទៅវិញ៕

  • អ្នកណាទទួលបានប្រយោជន៍សេដ្ឋកិច្ច ពីផលចំណេញនៃកំណើនធនាគារ

    អ្នកណាទទួលបានប្រយោជន៍សេដ្ឋកិច្ច ពីផលចំណេញនៃកំណើនធនាគារ

    នៅឆ្នាំនេះទោះបីមានបញ្ហាសេដ្ឋកិច្ចកើតឡើងដោយសារជំងឺរាតត្បាតកូវីដ-19 ក៏ដោយ ក៏គេសង្កេតឃើញថា ធនាគារធំចំនួន 2 នៅកម្ពុជា រួមមានធនាគារអេស៊ីលីដា (ABC) និងធនាគារអេប៊ីអេ (ABA) បានបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ខ្លួនក្នុងការទទួលបានប្រាក់ចំណេញក្នុងត្រីមាសទី3 ឆ្នាំ2020 នេះ ។ យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយទៅផ្សារមូលបត្រកម្ពុជា(CSX) ធនាគារអេស៊ីលីដា បានប្រកាសប្រាក់ចំណេញក្រោយពន្ធ 98 លានដុល្លារបង្ហាញពីការកើនឡើង 14% ខណៈធនាគារ ABA ប្រកាសប្រាក់ចំណេញ103 លានដុល្លារ មានការកើនឡើង23% ក្នុងរយៈពេល9 ខែនៃឆ្នាំ 2020 បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុបានប្រាប់ AMS ថា បើមើលទៅលើអ្វីដែលគេបានផ្សព្វផ្សាយរបាយការណ៍លំអិតរបស់ស្ថាប័នទាំង2 គឺសម្រាប់ធនាគារអេស៊ីលីដា លក់ប័ណ្ណភាគហ៊ុន ដូច្នេះរបាយការណ៍ចំណាយចំណូល មានកាតព្វកិច្ចផ្សព្វផ្សាយជាសាធារណៈ។ ប៉ុន្តែជាទូទៅក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ ទាំងមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលកូវីដ-19 ភាគច្រើនមានបញ្ហាអំពីប្រាក់ចំណេញ និងការរីកចម្រើនមានការថយចុះសម្រាប់វិស័យហិរញ្ញវត្ថុជារួម។ លោកបានបញ្ជាក់ថា៖« ករណីអេស៊ីលីដា និងអេប៊ីអេ អាចនិយាយបានថាធនាគារទាំង2ធ្វើបានយ៉ាងល្អ ដោយបានធ្វើការវិនិយោគយ៉ាងខ្លាំង ជាមួយនឹង បច្ចេកវិទ្យា និងការផ្តល់ជូនឌីជីថល និងអត្រាប្រើប្រាស់របស់អតិថិជនរៀងៗខ្លួន»។ លោកបានបន្តថា…

  • Facebook ចាប់ផ្តើមប្តូរគោលការណ៍ប្រើប្រាស់នៃគណនីជនជាតិអង់គ្លេសទាំងអស់ទៅក្រោមអាមេរិកវិញ

    Facebook ចាប់ផ្តើមប្តូរគោលការណ៍ប្រើប្រាស់នៃគណនីជនជាតិអង់គ្លេសទាំងអស់ទៅក្រោមអាមេរិកវិញ

    បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានសរសេរថាក្រុមហ៊ុនយក្ស Facebook នឹងធ្វើការប្តូរគណនីនៃអ្នកប្រើប្រាស់ជនជាតិអង់គ្លេសទាំងអស់របស់ខ្លួនពីកិច្ចព្រមព្រៀងនៃការប្រើប្រាស់ឬ Agreement ទៅស្ថិតនៅក្រោមគោលការណ៍ច្បាប់ប្រើប្រាស់របស់អាមេរិកវិញ។ ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងនៅបន្ទាប់ពី Facebook បានមើលឃើញថាពលរដ្ឋអង់គ្លេសនឹងអស់សុពលភាពក្នុងការប្រើប្រាស់ច្បាប់ឯកជនភាពរបស់ខ្លួនជាមួយនឹងប្លុកអ៊ឺរ៉ុបទៀតឡើយក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នអ្នកប្រើប្រាស់ជនជាតិអង់គ្លេសគឺត្រូវបានគ្រប់គ្រងដោយកិច្ចព្រមព្រៀងនៃច្បាប់ប្រើប្រាស់ក្រោមទីស្នាក់ការកណ្តាលរបស់ Facebook ដែលស្ថិតនៅក្នុងប្រទេសអៀរឡង់ប៉ុន្តែនៅពេលដែលអង់គ្លេសកាន់តែខិតជិតទៅនឹងការចាកចេញពីប្លុកអឺរ៉ុប ឬ Brexit ហើយនោះមានន័យថាពួកគេនឹងមិនអាចប្រើប្រាស់ច្បាប់នេះតទៀតបានឡើយ។ គួរឲ្យដឹងដែរថា ការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពចាប់ពីដើមឆ្នាំ2021 ខាងមុខនេះហើយដោយ Facebook នឹងផ្តល់សញ្ញាទៅឲ្យគណនីនៃអ្នកប្រើប្រាស់ជនជាតិអង់គ្លេសដើម្បីបានទទួលព័ត៌មាននេះ។កន្លងមកកាលពីខែកុម្ភៈក្រុមហ៊ុន Google គឺបានអនុវត្តកិច្ចការងារដូចគ្នានេះរួចមកហើយ៕

  • ធនាគារវិនិយោគអឺរ៉ុបប្រកាសវិនិយោគជាង៨០លានដុល្លារលើវិស័យកសិកម្ម ធនធានទឹក និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

    ធនាគារវិនិយោគអឺរ៉ុបប្រកាសវិនិយោគជាង៨០លានដុល្លារលើវិស័យកសិកម្ម ធនធានទឹក និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគាររបស់ សហភាពអឺរ៉ុប គ្រោងនឹងវិនិយោគ ជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោងកែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តមួយចំនួន នៅទូទាំងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប បានឱ្យដឹងទៀតថា គម្រោងកែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រព័ន្ធធារាសាស្ត្រ បង្កើនភាពធន់ នៃកសិកម្មកម្ពុជា ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងគម្រោងនោះ មានប្រជាជនប្រមាណ២០ម៉ឺននាក់ នៅក្នុងខេត្តចំនួន៥ នឹងទទួលបានអត្ថប្រយោជន៍ ពីការគាំទ្រគម្រោងវិនិយោគនោះ។ ក្នុងរយៈពេលវែង គម្រោងនោះ នឹងចូលរួមចំណែក ក្នុងការគ្រប់គ្រងធនធានទឹក ឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាព ផលិតកម្មកសិកម្ម ហើយជាលទ្ធផល នឹងជួយឱ្យមាន ការកាត់បន្ថយ ភាពក្រីក្រ នៅតាមជនបទ ក្នុងប្រទេសកម្ពុជា។ គម្រោងនោះ អនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រង ទិន្នន័យធនធានទឹកជាតិ ដែលមានសារៈសំខាន់ ណាស់ ក្នុងរយៈពេលវែង សម្រាប់សមត្ថភាព…

  • ចាប់ពីឆ្នាំ 2021 ពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោម 4 នាក់នឹងធ្វើការងារពីផ្ទះ

    ចាប់ពីឆ្នាំ 2021 ពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោម 4 នាក់នឹងធ្វើការងារពីផ្ទះ

    បរទេស៖យោងតាមការតួលេខស្រាវជ្រាវមួយដែលមាននៅក្នុងរបាយការណ៍ the Future of Workforce Pulse Reportរៀបរាងឡើងដោយ Upwork កាលពីដើមសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោម 4 នាក់នឹងធ្វើការងារពីផ្ទះនៅឆ្នាំ2021 ខាងមុខនេះ។ ការស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថាត្រឹមឆ្នាំ2025 ពលរដ្ឋអាមេរិកប្រមាណជា 36,2 លាននាក់នឹងធ្វើការងារពីផ្ទះដែលគិតជាអត្រា គឺមានទៅដល់ 87ភាគរយ កើនឡើងលើសចំនួននៃពលរដ្ឋដែលធ្វើការងារពីផ្ទះកាលពីគ្រាមុនសម័យកូវីដ19។ ប្រភពដដែលបានបន្តទៀតថា មនុស្សចាប់ផ្តើមមានអារម្មណ៍ថាមានភាពងាយស្រួលក្នុងការធ្វើការងារពីផ្ទះដូចនេះពួកគេនឹងចាប់អាជីពយកការងារក្រៅម៉ោង ឬ Freelancerជំនួសវិញនិងកាន់តែច្រើនឡើង។ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ Upwork លោក Adam Ozimek បាននិយាយថា៖ការស្រាវជ្រាវរបស់យើងគឺផ្តោតសំខាន់ទៅលើថា តើប្រធានក្រុមហ៊ុនបានពិនិត្យរួចហើយ ឬនៅអំពីទំហំនៃផលប៉ះពាល់យ៉ាងណាមកលើអាជីវកម្មរបស់ពួកគេដោយសារតែការធ្វើការងារតាមផ្ទះ និងបញ្ហាកូវីដ19។ ដូចនេះអាជីវកម្មទាំងនោះគួរតែចាប់ផ្តើមរៀនសូត្រ និងដកស្រង់បទពិសោធឲ្យបានកាន់តែច្រើនអំពីរបៀបការធ្វើការងារថ្មីមួយនេះ។ តាមរយៈតួលេខស្រាវជ្រាវខាងលើនេះត្រូវបាន Upwork បានធ្វើការសហការស្រាវជ្រាវជាមួយនឹងប្រធានក្រុមហ៊ុនប្រធានផ្នែកធនធានមនុស្ស និងប្រធានប្រតិបត្តិក្រុមហ៊ុនប្រមាណជា 1,000 នៅទូទាំងប្រទេសចាប់តាំងតែពីថ្ងៃទី21 ខែតុលារហូតដល់ថ្ងៃទី7 វិច្ឆិកាកន្លងមក៕

  • អាយុទើប 4 ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យារ៉ូកែតមួយនេះជោគជ័យលើបេសកកម្មទៅលំហអាកាសជាលើកដំបូង

    អាយុទើប 4 ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យារ៉ូកែតមួយនេះជោគជ័យលើបេសកកម្មទៅលំហអាកាសជាលើកដំបូង

    បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ Astra បានក្លាយទៅជាក្រុមហ៊ុនផលិតគ្រាប់រ៉ូកែតចុងក្រោយបំផុតរបស់អាមេរិកដែលអាចធ្វើដំណើរទៅដល់លំហអាកាស ហើយក៏ជាលើកដំបូងរបស់ខ្លួនផងដែរដែលបានបាញ់គ្រាប់រ៉ូកែតប្រភេទ Rocket 3.2 ជោគជ័យ។ ក្រោយការបាញ់បង្ហោះយ៉ាងជោគជ័យចេញពីទីតាំងបាញ់ក្នុងតំបន់ Kodiak រដ្ឋអាឡាស្កាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក Chris Kempបានធ្វើសេចក្តីថ្លែងការណ៍ប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាគ្រាប់រ៉ូកែតរបស់ខ្លួន បានធ្វើដំណើរទៅដល់រយៈកំពស់ 390 គីឡូម៉ែត្រតាមគោលដៅដែលបានរំពឹងទុក និងបានបញ្ចូនរូបភាពជាច្រើនសន្លឹកមកផែនដីផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយនេះមានមូលដ្ឋាននៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក ហើយទើបតែត្រូវបានបង្កើតឡើងកាលពីខែតុលាឆ្នាំ2016មកប៉ុណ្ណោះ ដែលមកដល់ពេលនេះក្រុមហ៊ុនអាចប្រមូលបានប្រាក់វិនិយោគប្រមាណជា 100 លានដុល្លារដោយក្នុងនោះរួមមានទាំងក្រុមហ៊ុនវិនិយោគល្បីៗដូចជា ACME Capital, Airbus Ventures, Canaan Partners និង SalcesForceផង។ គួរឲ្យដឹងដែរថា គ្រាប់រ៉ូកែត Rocket 3.2 គឺជាបច្ចេកវិទ្យាចុងក្រោយនៃរ៉ូកែតរបស់ខ្លួនចំនួន 2 ផ្សេងទៀតដែលសុទ្ធតែធ្លាប់បរាជ័យនាពេលកន្លងមក។ Rocket 3.0 ត្រូវបានបំផ្លាញពេលដែលទើបត្រៀមបាញ់បង្ហោះកាលពីខែមិនាដោយសារបញ្ហាសន្ទះបិទបើករបស់គ្រាប់រ៉ូកែតខណៈដែល Rocket 3.1 បានបរាជ័យកាលពីថ្ងៃទី 11 ខែកញ្ញាពោលគឺបានផ្ទុះនៅក្នុងពេលហោះឡើងទៅលើបានបន្តិច៕