-
Hyundai ចាយលុយជាង 1OOOលានដុល្លារទិញចំណែកដ៏ធំរបស់ក្រុមហ៊ុនផលិតរ៉ូបូតអាមេរិក

បរទេស៖ក្រុមហ៊ុនយក្សជំនាញខាងផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group ទើបតែបានប្រកាសទិញយកភាគហ៊ុនមួយចំណែកធំនៃក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីរបស់អាមេរិកដែលមានឈ្មោះថា Boston Dynamics ពីម្ចាស់ហ៊ុនធំគឺធនាគារជប៉ុន SoftBank។ តើ Hyundai ចំណាយលុយប៉ុន្មាន និងទទួលបានអ្វីខ្លះពី Softbank? Boston Dynamics បាននិយាយថា កិច្ចព្រមព្រៀងទិញ និងលក់ដែលមានតម្លៃ 1,100 លានដុល្លារលើកនេះបានន័យថា Hyundai នឹងក្លាយទៅជាម្ចាស់ភាគហ៊ុន 80 ភាគរយ ខណៈដែល SoftBank នឹងរក្សាទុក 20 ភាគរយទៀត។ ការវិនិយោគនេះនឹងអាចអនុញ្ញាតឲ្យ Hyundai និង Boston Dynamics ធ្វើការរួមគ្នាដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសទៅលើបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិដែលកន្លងមក Hyundai ធ្លាប់មានផែនការទៅហើយថានឹងវិនិយោគប្រាក់ឲ្យបានទៅដល់ 50 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំទៀតដើម្បីឲ្យខ្លួនអាចក្លាយទៅជាក្រុមហ៊ុនដែលនាំមុខគេបំផុតទៅលើដំណោះស្រាយនៃការធ្វើដំណើរឆ្លាតវ៉ៃ ឬ Smart Mobility Solution។ លើសពីនេះកន្លងមក Hyundai ក៏បានអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគតជាច្រើនរួចមកហើយដែរ ដោយរាប់បញ្ចូលទាំងការបើកបរដោយស្វយ័តរោងចក្រវៃឆ្លាត និងយានយន្តអេកូឡូស៊ីឬមិនប៉ះពាល់ដល់បរិស្ថានជាដើម។ កាលពីខែមុនផងដែរក្រុមហ៊ុន Hyundai ទើបបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគីមីយក្សអ៊ឺរ៉ុបដើម្បីស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីដ្រូសែនផងដោយសង្ឃឹមថានឹងអាចផលិតរថយន្តប្រើប្រាស់ថាមពេលអ៊ីដ្រូសែននាពេលខាងមុខបាន។…
-
ប្រវត្តិដ៏កំសត់របស់ CEO ក្រុមហ៊ុនតម្លៃ1000លានដុល្លារដែលធ្លាប់ត្រូវឪពុកម្តាយដេញចេញពីផ្ទះ

បរទេស៖ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនមួយមានតម្លៃ 1000លានដុល្លារលោក Taihei Kobayashiគឺជាមនុស្សដែលមានប្រវត្តិគួរឲ្យចាប់អារម្មណ៍បំផុតក្រៅតែពីសម្រេចចិត្តឈប់រៀនសូត្រគាត់ក៏ធ្លាប់ត្រូវបានឪពុកម្តាយបណ្តេញចេញពីផ្ទះ និងក្លាយជាមនុស្សរស់នៅគ្មានផ្ទះសម្បែងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវរបស់គាត់បានចាប់ផ្តើមនៅពេលដែលមានអាយុ 17 ឆ្នាំក្រោយពេលដែលត្រូវបានឪពុកម្តាយបណ្តេញចេញពីផ្ទះដោយសារតែបុរសម្នាក់នេះបានសម្រេចចិត្តមិនព្រមបន្តការសិក្សាខណៈដែលពួកគាត់បានរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនុញ្ញាតឱ្យបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរួចរាល់ទៅហើយនោះ។ លោក Kobayashi ជាមនុស្សដែលចូលចិត្តតន្ត្រី និងឲ្យតម្លៃទៅលើក្រុមរបស់ខ្លួនទើបធ្វើឲ្យគាត់បានសម្រេចចិត្តដើរចេញពីការសិក្សា។ គាត់លេងឧបករណ៍ភ្លេងទាំងថ្ងៃទាំងយប់ ហើយភាគច្រើនត្រូវដេកនៅក្រៅផ្ទះដោយយកប្រអប់ឡាំងក្រដាសមកដណ្តប់រហូតដល់ជិត1ឆ្នាំកន្លះមុនពេលអាចរកបានការងារធ្វើ។ បច្ចុប្បន្ន លោក Kobayashi មានវ័យ 37ឆ្នាំទៅហើយ ដោយបានរំលឹកឡើងវិញនូវពេលវេលាដ៏អាក្រក់ៗរបស់លោកជាច្រើន ជាពិសេសនៅរដូវរងាដែលធ្លាប់បានឆ្លងកាត់ដែលគាត់បានពណ៌នាថាដូចជាធ្លាក់នរកទាំងរស់ ប៉ុន្តែគាត់តែងតែទន្ទេញក្នុងចិត្តថាត្រូវតែឆ្លងកាត់ភាពលំបាកទាំងនេះឲ្យបាន។ លោកបានព្យាយាមទំនាក់ទំនងឪពុកម្តាយរបស់ខ្លួនសាជាថ្មីម្តងជាពីរដងដែរប៉ុន្តែពួកគាត់នៅតែមិនព្រមទទួលយករូបគាត់វិញឡើយ។ លោក Kobayashi បាននិយាយថា ៖ “ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយនៅគ្រានោះ។ ខ្ញុំបានត្រឹមគេងនៅខាងក្រៅផ្ទះដោយឆ្លងកាត់រដូវរងារអស់រយៈពេល 2រដូវរងាជាប់គ្នា” ។ លោក Kobayashi បានចូលធ្វើការនៅក្នុងក្លឹបមួយរបស់មិត្តភ័ក្តដែលបានជួយស្រោចស្រង់ជីវិតរបស់គាត់អស់រយៈពេល 6 ឆ្នាំទើបសម្រេចចិត្តស្វែងរកការងារថ្មីធ្វើ។ គាត់នៅចាំបានថាការងារដែលគាត់បានធ្វើដំបូងគឺជាការងារផ្នែកវិស្វករព័ត៌មានវិទ្យាដែលគ្រានោះគឺគេមិនត្រូវការអ្នកមានបទពិសោធន៍ឡើយគឺចាំបាច់ត្រូវការឆ្លងកាត់ការធ្វើតេស្តទៅលើគណិតវិទ្យា និងកម្រិត IQ ប៉ុណ្ណោះមុនពេលទទួលបានការហ្វឹកហាត់បន្ថែមជំនាញនេះ។ តើគាត់ចាប់ផ្តើមក្រុមហ៊ុនរបស់គាត់បានដោយរបៀបណា? កន្លែងការងារថ្មីមួយនេះគឺជាកន្លែងដែលលោក Kobayashi បានជួបជាមួយនឹងសហស្ថាបនិករបស់គាត់មួយទៀតគឺលោក Makoto Hirai ដើម្បីបង្កើតក្រុមហ៊ុនដែលមានឈ្មោះថា Sun។ ពួកគេទាំងពីរនាក់បានយល់ឃើញថាមានវិស្វកផ្នែកកម្មវិធីព័ត៌មានវិទ្យាច្រើនណាស់នៅលើទីផ្សារ ប៉ុន្តែមានមនុស្សតិចនាក់ដែលអាចបង្កើតចេញជាគំរូអាជីវកម្មសម្រាប់ខ្លួនឯងឡើងដូចនេះទាំង Kobayashi និង Makoto បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយដែលអាចបំពេញចន្លោះខ្វះខាតមួយនេះឡើង។…
-
Celera 500L បច្ចេកវិទ្យាយន្តហោះថ្មីរូបរាងគួរឲ្យទាក់ទាញ ហើយសមត្ថភាពកាន់តែអស្ចារ្យ

បរទេស ៖ យន្តហោះឯកជនម៉ូដថ្មីមួយរបស់ក្រុមហ៊ុន Otto Aviation ដែលទើបតែបង្ហាញរូបរាងនោះ បានបង្កើតភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងការលាន់មាត់ថាជាយន្តហោះដ៏កម្រជាពិសេសមានរូបរាងស្អាតយ៉ាងទាក់ភ្នែក។ យន្តហោះឯកជនប្រើបច្ចេកវិទ្យាថ្មីដែលត្រូវបានដាក់ឈ្មោះថា Celera 500L មានការរចនាយ៉ាងចម្លែកជាងយន្តហោះឯកជនដទៃទៀត ដោយមានលក្ខណៈស្រដៀងទៅនឹងបាឡុងហោះកាលពីសម័យអតីតកាលដែលត្រូវបានគេហៅឈ្មោះថា Zeppelin។ ក្រៅតែពីរូបរាងដ៏ប្លែក Celera 500L អាចផ្ទុកអ្នកធ្វើអ្នកដំណើរសរុបបាន 6 នាក់ដោយស៊ីសាំងត្រឹមតែ 18 ទៅ 25 ម៉ាលក្នុងមួយហ្គាឡុងប៉ុណ្ណោះ ពោលគឺសន្សំសំចៃជាងយន្តហោះឯកជនទំហំប៉ុនគ្នាដល់ទៅ 8 ដង។ កាន់តែអស្ចារ្យជាងនេះនោះគឺ Celera 500L អាចធ្វើដំណើរក្នុងល្បឿនរហូតទៅដល់ 740 គីឡូម៉ែត្រក្នុងមួយម់ោងនិងចំងាយដល់ទៅ 8.334គីឡូម៉ែត្រ ក្នុងការហោះហើរម្តង ខណៈពេលដែលយន្តហោះឯកជនធម្មតាហោះបានត្រឹមតែចំងាយត្រឹមតែ 3.889 គីឡូម៉ែត្រប៉ុណ្ណោះ មានន័យថា Celera 500L អាចធ្វើដំណើរពីចុងម្ខាងទៅចុងម្ខាងទៀតនៃសហរដ្ឋអាមេរិកដោយមិនចាំបាច់ឈប់ចាក់សាំងបន្ថែមឡើយ។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Otto Aviation បានបង្កើតឡើងតាំងតែពីឆ្នាំ 2008 ដោយលោក Bill Otto ជាអ្នករូបវិទ្យា និងវិស្វករផ្នែកអាកាសចរដ៏ល្បីរបស់អាមេរិកហើយបង្កើតឡើងដើម្បីផលិត និងរចនាគំរូយន្តហោះ Celera…
-
ADB ប្រកាសមូលនិធិ 9,000លានដុល្លារ ដើម្បីជួយសមាជិក និងចែកចាយវ៉ាក់សាំងការពារ COVID-19

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសមូលនិធិ 9,000លានដុល្លារ តាមរយៈមណ្ឌលផ្តល់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិក the Asia Pacific Vaccine Access Facility(Apvax)» ដោយផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងសមធម៌ដល់សមាជិកកំពុងអភិវឌ្ឍ របស់ខ្លួននៅពេលពួកគេទទួលបាន និងផ្តល់នូវប្រសិទ្ធភាព និងចាក់វ៉ាក់សាំងការពារជំងឺកូរ៉ូណាវីរុស (COVID-19) ។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៍ថា ៖ «នៅពេលសមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេឱ្យបានឆាប់បំផុត ពួកគេត្រូវការហិរញ្ញប្បទានដើម្បីទទួលបានវ៉ាក់សាំងក៏ដូចជាផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំងដោយសុវត្ថិភាព»។ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកកំពុងអភិវឌ្ឍន៍ឱ្យប្រឈមនឹងជំនះបញ្ហាទាំងនេះ និងការរាតត្បាត ដោយផ្តោត លើការងើបឡើង វិញនៃសេដ្ឋកិច្ច។ APVAX ផ្តល់នូវក្របខ័ណ្ឌនិងស្រោមសំបុត្រធនធានសម្រាប់គាំទ្រដល់ការអភិវឌ្ឍការទទួលថ្នាំបង្ការនៅអាស៊ីដោយប្រើសមាសធាតុផ្សំពីរ។ ផ្នែកឆ្លើយតបរហ័សនឹងផ្តល់ការគាំទ្រទាន់ពេលវេលាសម្រាប់ការធ្វើរោគវិនិច្ឆ័យវ៉ាក់សាំងសំខាន់ៗ លទ្ធកម្មវ៉ាក់សាំង និងផ្នែកដឹកជញ្ជូនវ៉ាក់សាំងពីកន្លែងទិញទៅសមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ។ សូមបញ្ជាក់ថា ករណីវិជ្ជមានច្រើនជាង 14.3 លានត្រូវបានគេរកឃើញនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង 200,000 នាក់។ នៅពេលដែលជំងឺរាតត្បាតនៅតែបន្តកំណើនសេដ្ឋកិច្ចនៅអាស៊ីកំពុងអភិវឌ្ឍន៍ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ 0.4% នៅឆ្នាំ 2020…
-
ឧបករណ៍តូចថ្មីមួយប្រភេទអាចពាក់បាន និងអាចបញ្ចៀសការឆ្លងរាលដាលកូវីដយ៉ាងមានប្រសិទ្ធភាព

បរទេស ៖ ឧបករណ៍ដ៏សាមញ្ញម្យ៉ាងដែលផលិតឡើងដោយក្រុមហ៊ុន IK Multimedia របស់ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថាបានក្លាយទៅជាវិធីថ្មីដែលអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដ19យ៉ាងមានប្រសិទ្ធភាព។ មកដល់ពេលនេះវាត្រូវបានប្រើប្រាស់ជាច្រើនមកហើយនៅតាមបណ្តាក្រុមហ៊ុននានានៅក្នុងប្រទេស។ ក្រៅតែភាពសាមញ្ញរបស់វា ឧបករណ៍មួយនេះក៏ត្រូវបានគេដឹងដែរថាអាចយកទៅពាក់បានតាមចំណង់ចំណូលចិត្តទៀតផងទោះបីជាក្នុងលក្ខខណ្ឌជាខ្សែដៃ ខ្សែករ ឬជាខ្សែក្រវ៉ាត់ក្តី។ ដំណើរការងាយៗរបស់វាគឺជាឧបករណ៍ដែលអាចផ្តល់សញ្ញាជាសម្លេងរោទ៍ខ្លាំងនៅពេលដែលមនុស្ស2នាក់ ឬច្រើននាក់ដែលមានប្រើប្រាស់ឧបករណ៍នេះស្ថិតនៅក្បែរគ្នាក្រោមចំងាយ 2 ម៉ែត្រដែលត្រូវបានកំណត់ដោយក្រសួងសុខភាពពិភពលោកដើម្បីអាចរក្សាគម្លាតសង្គមបានយ៉ាងមានប្រសិទ្ធភាព។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន IK Multimedia លោក Enrico Lori បាននិយាយថា ឧបករណ៍វ៉ៃឆ្លាតនេះត្រូវបានឌីសាញឡើងជាមួយនឹងរូបរាងតូចដែលងាយស្រួលប្រើប្រាស់ ប៉ុន្តែបច្ចេកវិទ្យាចាប់យកសញ្ញារបស់វាវិញគឺមានភាពច្បាស់លាស់ជាងបច្ចេកវិទ្យា Bluetooth ដល់ទៅ 10 ដង ហើយមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានដាក់លក់វាក្នុងតម្លៃត្រឹមតែ 99 ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង៕
-
ឥណ្ឌូនេស៊ីក្លាយជាគោលដៅសម្រាប់មហាសេដ្ឋី Elon Musk តាំងរោងចក្រសម្រាប់ Telsa និងទីតាំងបង្ហោះផ្កាយរណបឲ្យ SpaceX

បរទេស៖ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថា ប្រទេសឥណ្ឌូនេស៊ីកំពុងតែរំកិលខ្លួនទៅមុខបន្តិចហើយជាមួយនឹងបច្ចេកវិទ្យាស្រាវជ្រាវទីអវកាសក្នុងពេលដែលខ្លួនកំពុងតែព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនយក្ស SpaceXរបស់លោក Elon Musk ដើម្បីឲ្យសម្រេចចិត្តកសាងទីតាំងបាញ់ផ្កាយរណបមួយនៅក្នុងប្រទេសរបស់ខ្លួន។ កន្លងមកគេដឹងដែរមកហើយថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានពិភាក្សាគ្នារួចមកហើយជាមួយនឹងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk ក្នុងការពិនិត្យមើលទៅលើលទ្ធភាពនៃការសហការគ្នាលើកិច្ចការងារផលិតថ្មរថយន្តអគ្គិសនីសម្រាប់ Tesla។ ជាលទ្ធផលគួរឲ្យរីករាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ពោលគឺកាលពីខែមករាកន្លងមកក្រុមហ៊ុនយក្ស Telsa បានបញ្ចូនក្រុមការងាររបស់ខ្លួនមួយមកដល់ទីនេះដើម្បីពិនិត្យមើលលទ្ធភាពវិនិយោគដែលអាចធ្វើទៅរួចជាមួយគ្នាហើយក្នុងនោះគេបានដឹងថាមានជម្រើសតែមួយប៉ុណ្ណោះដើម្បីសាងសង់រោងចក្ររបស់ខ្លួននៅឥណ្ឌូនេស៊ីនោះគឺនៅត្រង់ចំណុចកណ្តាលនៃកោះជ្វាតែម្តង។ ប្រភពដដែលបានសរសេរទៀតថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងវិនិយោគជាមួយគ្នានេះផងដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ីដោយផ្ទាល់បានធ្វើលិខិតអញ្ជើញមួយដើម្បីឲ្យមហាសេដ្ឋី Elon Musk ក្នុងការពិនិត្យមើលទីតាំងមួយផ្សេងទៀតដែលអាចក្លាយទៅជាទីតាំងសម្រាប់បាញ់បង្ហោះផ្កាយរណបឲ្យក្រុមហ៊ុន SpaceXផង។ វិទ្យាស្ថានជាតិស្រាវជ្រាវទីអវកាសរបស់ឥណ្ឌូនេស៊ីឬ LAPAN បាននិយាយថារដ្ឋាភិបាលបានរៀបចំផែនការសាងសងទីតាំងបាញ់បង្ហោះយានអវកាសនិងផ្កាយរណបមួយរួចទៅហើយនៅក្នុងតំបន់ Biak លើកោះ Papua ប៉ុន្តែបញ្ហាសំខាន់គឺនៅខ្វះតែអ្នកវិនិយោគបរទេសប៉ុណ្ណោះហើយជឿជាក់ថា SpaceX គឺជាក្រុមហ៊ុនដៃគូមួយដែលនឹងអាចធ្វើការងារនេះរួមគ្នាបាន៕
-
កម្ពុជានៅមិនទាន់សម្រេចចិត្តគួរទិញវ៉ាក់សាំងការពារជំងឺកូវីដ-19 ពីប្រទេសណានៅឡើយ?

បន្ទាប់ពីមានការប្រកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ មានសប្បុរសជននានាបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្តេចម៉ែចំនួន1 លានដុល្លារផងដែរ។ ថវិកាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលពីសប្បុរសជននានាដើម្បីទុកសម្រាប់ទិញវ៉ាក់សាំង កូវីដ-19 គិតត្រឹមល្ងាចថ្ងៃទី11ខែធ្នូ ឆ្នាំ2020 សរុបទាំងអស់ 45,068,768 ដុល្លារ ក្នុងនោះមានប្រាក់ដុល្លារចំនួន 44,643,766ដុល្លារ និងប្រាក់រៀលចំនួន 1,700,010,000រៀល ។ បន្ទាប់ពីការប្រជុំពិភាក្សារយៈពេល 3 ថ្ងៃ ដើម្បីរកប្រភព និងថវិកាសម្រាប់វ៉ាក់សាំងទាំងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែមិនទាន់ប្រកាសពីផែនការសកម្មភាពដែលកម្ពុជាគ្រោងនឹងអនុវត្តបន្ទាប់ពីទទួលបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការសម្រេចទិញវ៉ាក់សាំងពីប្រទេសណាមួយឱ្យប្រាកដនៅឡើយ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេថា នឹងទិញវ៉ាក់សាំងប្រភេទណា និងមានប្រភពមកពីណា។ លោកស្រីបានបញ្ចាក់ថា៖ «វ៉ាក់សាំងទាំងអស់ដែលបានបង្កើតឡើងនាពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកនៅឡើយ»។ អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងថា អង្គការសុខភាពពិភពលោក និងដៃគូកំពុងខិតខំធ្វើការដើម្បីនាំវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងមានតំលៃសមរម្យដល់ប្រជាជនដែលមានហានិភ័យខ្ពស់និងអាទិភាពនៅក្នុងប្រទេសទាំងអស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបានតាមរយៈ មជ្ឈមណ្ឌលវ៉ាក់សាំងសកលរបស់កម្មវិធី COVAX ។ ដោយសារអត្រានៃការរីកចម្រើននាពេលបច្ចុប្បន្ន គេរំពឹងថាវ៉ាក់សាំងនឹងចាប់ផ្តើមទៅដល់ប្រទេសនានាក្នុងឆ្នាំ 2021។ នៅប្រទេសកម្ពុជាក៏សង្ឃឹមថានឹងមានវ៉ាក់សាំង នៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ2021 ប៉ុន្តែពេលវេលាជាក់លាក់មិនទាន់ប្រាកដទេ។ យោងតាមសារព័ត៌មាន Reuters…
-
អង់គ្លេសហាមពលរដ្ឋកុំឱ្យផ្អើលទិញទំនិញស្តុកទុកខណៈ Brexit នឹងបញ្ចប់នៅថ្ងៃទី1 ខែមករានេះហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ពលរដ្ឋរបស់អង់គ្លេសទាំងអស់ត្រូវបានអាជ្ញាធរធ្វើការព្រមានថាមិនគួរនាំគ្នាធ្វើការទិញទំនិញចាំបាច់ទៅស្តុកនោះទេនៅមុនពេលដែលពេលវេលាចុងក្រោយនៃភាពជាសមាជិករបស់អ៊ឺរ៉ុបរបស់ខ្លួននឹងត្រៀមផុតកំណត់នៅថ្ងៃទី 1 ខែមករាខាងមុខនេះទៅហើយនោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទាំងអង់គ្លេស និងសហភាពអ៊ឺរ៉ុបបានយល់ព្រមគ្នាក្នុងការកំណត់ពេលវេលាចុងក្រោយមួយធ្វើយ៉ាងណាដើម្បីអាចបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយឲ្យបាននៅក្រោយការបញ្ចប់ទៅនៃ Brexit ឬនៃការចាកចេញរបស់អង់គ្លេសពីប្លុកអ៊ឺរ៉ុប។ សម្ព័ន្ធអ្នកលក់រាយរបស់អង់គ្លេសហៅកាត់ថា BRC (British Retail Consortium)បាននិយាយថាស្ថានភាពមិនច្បាស់លាស់នៅតែបន្តរវាងភាគីទាំងពីរដែលវាបានធ្វើឲ្យក្រុមហ៊ុន និងអ្នកផលិតជាច្រើនពុំទាន់ហ៊ានសម្រេចចិត្តក្នុងការដំណើរការផលិតកម្មរបស់ខ្លួនដោយបែបណានៅឡើយទេ ប៉ុន្តែបានអះអាងថាហាងនានាមានទំនិញផ្គត់ផ្គង់គ្រប់គ្រាន់ដូចនេះពលរដ្ឋអង់គ្លេសមិនគួរចាំបាច់ទិញទំនិញស្តុកទុកនោះទេ។ ប្រធានប្រតិបត្តិរបស់ BRC លោក Helen Dickinson បាននិយាយថាក្រុមហ៊ុនលក់រាយបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងក្នុងការបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនទោះបីជាលទ្ធផលនៅក្រោយថ្ងៃទី1 ខែមករាទៅជាយ៉ាងណាក្តី ប៉ុន្តែលោកបានអំពាវនាវថាកុំឲ្យពលរដ្ឋអង់គ្លេសនាំគ្នាធ្វើការទិញទំនិញលើសពីតម្រូវចាំបាច់ប្រចាំថ្ងៃដើម្បីអាចការពារកុំឲ្យមានបញ្ហាណាមួយកើតឡើង៕
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ពីរការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក៏ដោយ។ ការប្តេជ្ញាចិត្តនេះត្រូវបានគូសបញ្ជាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសុន្ទរកថានៃ «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» ដែលបានធ្វើឡើងតាមរយៈ Videoconference កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាការពិត ប្រទេសជាច្រើន បានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជាដែលទើបតែរងនូវផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។ ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និង សមត្ថភាពចូលរួមដោះស្រាយនូវបញ្ហានេះ។ សម្ដេចបានមានប្រសាសន៍ថា៖«ទោះបីប្រទេសកម្ពុជាកំពុងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចនៅ កម្រិតពិភពលោកក៏ដោយ ប្រទេសនេះមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយផ្អែកលើធនធាននិងសមត្ថភាពរបស់ខ្លួន»។ នៅក្នុងរបាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូន លេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅចុងឆ្នាំនេះ ប្រទេសកម្ពុជាមានគោលដៅថ្មី និងច្បាស់លាស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមនប្រមាណ 38.9លានតោន សមមូលឧស្ម័នកាបូនិក ដែលរួមមានវិស័យព្រៃឈើកាក សំណល់ និងកសិកម្ម ឬស្មើនិង 18% បើធៀបនឹងសេណារីយ៉ូធម្មតានៅឆ្នាំ 2030 ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖«គោលដៅថ្មីនឹងរួមបញ្ចូលការផលិតថាមពលអគ្គីសនីពីថាមពលកកើតឡើងវិញ ចំនួន25% នៅក្នុងល្បាយថាមពលនៅឆ្នាំ2030»។ការប្រែប្រួលអាកាសធាតុ ជាបាតុភូត ប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម…
