Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ កន្លងមកថាជាការរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។ នេះជាការអះអាងប្រកបថោយមោទនះភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅក្នុងកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ សូមបញ្ជាក់ថា÷ ប្រជុំទ្វេភាគរវាងធនាគារកណ្តាលទាំងពីរ នេះត្រូវបានរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។ហើយសម្រាប់កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ក្រោយពីថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ដែលជារួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរកម្ពុជាវៀតណាម។ កិច្ចប្រជុំប្រចាំលើកនេះដែរ ក៏បានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងការបង្កើនវិសាលភាព លើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក សម្រាប់ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យ លើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមធនាគាររដ្ឋវៀតណាម បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច…

  • សិង្ហបុរី និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានតម្លៃដល់ទៅ ២២ ពាន់លានដុល្លារ

    សិង្ហបុរី  និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានតម្លៃដល់ទៅ ២២ ពាន់លានដុល្លារ

    បរទេស៖នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រទេសអង់គ្លេស និងសិង្ហបុរីត្រូវបានគេដឹងថាបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយជាមួយគ្នាហើយ។ ទូរទស្សន៍ BBC ដែលបានរាយការណ៍ពីព័ត៌មាននេះថា កិច្ចព្រមព្រៀងនេះនឹងអាចគ្របដណ្តប់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងទំហំរហូតទៅដល់ 22 ពាន់លានដុល្លារ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនោះគឺថាកិច្ចព្រមព្រៀងនេះគឺជាអ្វីដែលសិង្ហបុរីធ្លាប់បានធ្វើជាមួយនឹងអង់គ្លេសក្នុងនាមជាសហភាពអ៊ឺរ៉ុប EU ពីមុនប៉ុណ្ណោះ។ ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញដែរថាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេសដើម្បីអាចបន្ត និងបង្កើនកិច្ចព្រមព្រៀងដែលមានស្រាប់និងជិតផុតកាលកំណត់ឲ្យកាន់តែធំទូលាយឡើងនៅក្រោយពេលដែលខ្លួនចាកចេញពីប្លុកអ៊ឺរ៉ុប។ កិច្ចព្រមព្រៀងដែលត្រូវបានគេមើលឃើញថាមានការចូលរួមចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មអន្តរជាតិ Liz Truss និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក Chan Chun Sing ៕

  • បណ្តាប្រទេសក្រីក្រកម្ម៉ង់បានតែ 10 ភាគរយ តែប្រទេសអ្នកមានកម៉្មង់ដល់ទៅ 3 ដងនៃចំនួនពលរដ្ឋរបស់ខ្លួន

    បណ្តាប្រទេសក្រីក្រកម្ម៉ង់បានតែ 10 ភាគរយ  តែប្រទេសអ្នកមានកម៉្មង់ដល់ទៅ 3 ដងនៃចំនួនពលរដ្ឋរបស់ខ្លួន

    បរទេស៖យោងតាមការឃ្លាំមើលរបស់ក្រុមអ្នកតាមដានវ៉ាក់សាំងអន្តរជាតិនៅសប្តាហ៍នេះបានបង្ហាញថាមកដល់ពេលនេះវ៉ាក់សាំងកូវីដ19ដែលត្រូវបានបញ្ជាទិញដោយបណ្តាប្រទេសអ្នកមានគឺមានចំនួនគ្រប់គ្រាន់និងខ្លះលើសចំនួនពលរដ្ឋរបស់ខ្លួនដល់ទៅ 3 ដងទៀតផង។ ក្នុងតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្ព័ន្ធវ៉ាក់សាំងដើម្បីប្រជាជន ឬ People Vaccine Alliance បានបញ្ជាក់ដែរថាសម្រាប់បណ្តាប្រទេសក្រីក្រវិញវ៉ាក់សាំងដែលនឹងអាចប្រើប្រាស់នោះគឺមានត្រឹមតែ 10 ភាគរយប៉ុណ្ណោះនៃចំនួនពលរដ្ឋរបស់ពួកគេ ហើយចាំបាច់ត្រូវរង់ចាំរហូតដល់ទៅចុងឆ្នាំក្រោយផង។ បណ្តាប្រទេសមានសេដ្ឋកិច្ចខ្លាំងបានប្រញាប់ប្រញាល់តាំងតែពីសប្តាហ៍ ឬខែដំបូងនៃការរាតត្បាតក្នុងការធានាឲ្យមានចំនួនវ៉ាក់សាំងបានគ្រប់គ្រាន់ និងលើសចំនួនផង ហើយបើតាមការស្រាវជ្រាវគេអាចដឹងថានៅពេលនេះប្រទេសចំនួនតែ 14 ភាគរយប៉ុណ្ណោះរបស់ពិភពលោកគឺបានបញ្ជាទិញវ៉ាក់សាំងដល់ទៅជាងពាក់កណ្តាលនៃវ៉ាក់សាំងដែលបានសន្យាថាត្រូវយកមកជួយពិភពលោកទាំងមូលនោះរួចទៅហើយ។ អង្គការនេះកន្លងមកក៏ធ្លាប់បានធ្វើការអំពាវនាវផងដែរចំពោះក្រុមហ៊ុនផលិតវ៉ាក់សាំងដើម្បីចែករំលែកការងាររបស់ពួកគេជាមួយនឹងអង្គការសុខភាពពិភពលោក WHO ដើម្បីអាចអំពាវនាវឲ្យបណ្តារដ្ឋាភិបាលនៃបណ្តាប្រទេសអ្នកមានទាំងនោះក្នុងការប្តេជ្ញាចិត្តក្នុងជួយចែករំលែកវ៉ាក់សាំងទាំងនោះទៅប្រទេសក្រីក្រផងធ្វើយ៉ាងណាដើម្បីអាចឲ្យមានសេ្ថរភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដដែលបានធ្វើឲ្យប្រទេសជាច្រើនរងការខូចខាតយ៉ាងខ្លាំង។ យោងតាមសម្តីរបស់លោកស្រី Anna Marriott ប្រធានផ្នែកគោលនយោបាយនៃអង្គការ Oxfam ដែលជាផ្នែកមួយនៃអង្គការ People Vaccine Alliance បាននិយាយថា៖គ្មានអ្នកណាម្នាក់មានសិទ្ធិក្នុងការរារាំង ឬបិទផ្លូវជួយសង្គ្រោះជីវិតមនុស្សទូទៅដោយសារតែមូលហេតុសម្រាប់តែប្រទេសរបស់ខ្លួនឯង ឬចំនួនលុយដ៏ច្រើនដែលខ្លួនមាននោះឡើយ។ បើមិនមានអ្វីផ្លាស់ប្តូរខុសពីបច្ចុប្បន្នទេនោះមនុស្សរាប់ពាន់លាននាក់នឹងមិនអាចទទួលបានវ៉ាក់សាំងដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពឡើយក្នុងរយៈពេលច្រើនឆ្នាំខាងមុខទៀត៕

  • សេតវិមានស្នើសុំកញ្ចប់ប្រាក់ដល់ទៅ 916 ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយសារកូវីដ-19

    សេតវិមានស្នើសុំកញ្ចប់ប្រាក់ដល់ទៅ 916 ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយសារកូវីដ-19

    បរទេស៖កាលពីថ្ងៃអង្គារម្សិលមិញនេះសេតវិមានសហរដ្ឋអាមេរិក បានដាក់សំណើទឹកប្រាក់ប្រមាណជា 916 ពាន់លានដុល្លារដើម្បីប្រើប្រាស់ក្នុងកិច្ចការងារគាំទ្រទៅដល់សេដ្ឋកិច្ចរបស់អាមេរិកក្នុងពេលវិបត្តិកូវីដ19 ឲ្យបានមុនដំណើរនៃការចាកចេញរបស់ប្រធានាធិបតី Donald Trump នាខែមករា ឆ្នាំ2021ខាងមុខ។ ប្រធានរតនាគារជាតិអាមេរិក លោក Steven Mnuchin បានប្រកាសថា កញ្ចប់ថវិកាទាំងនោះនឹងត្រូវយកទៅប្រើប្រាស់លើផែនការសំខាន់ៗមួយចំនួនដូចជា កិច្ចការងាររបស់រដ្ឋាភិបាលអាមេរិកទាំងមូល កិច្ចការងាររបស់រដ្ឋាភិបាលតាមតំបន់ និងកិច្ចការងារស្រោចស្រង់ និងធ្វើឲ្យរឹងម៉ាំឡើងវិញនូវពាណិជ្ជកម្មក្នុងប្រទេសដែលរួមមានទាំងវិស័យអប់រំផងដែរ។ គួរឲ្យដឹងដែរថា បញ្ហាប្រឈមទាំងនោះបានក្លាយទៅជាចំណុចដ៏ក្តៅគគុករវាងក្រុមអ្នកតំណាងមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈអស់រយៈពេលជាយូរមកហើយ ហើយគេបានមើលឃើញដែរថា សំណើរនេះគឺត្រូវបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលដែលលោក Trump ចាប់ផ្តើមផ្ទេរកិច្ចការងារជូនទៅលោកប្រធានាធិបតីអាណិត្តថ្មីJoe Biden និងក្រុមសមាជិកសភារបស់គាត់។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mnuchin បានបញ្ជាក់ថា ៖«ខ្ញុំកំពុងតែទន្ទឹងរង់ចាំនូវការយល់ព្រមគ្នារវាងបក្សនយោបាយទាំងពីរដើម្បីអាចឲ្យកញ្ចប់ស្រោចស្រង់សេដ្ឋកិច្ចមួយនេះអាចយកទៅប្រើប្រាស់ជួយដល់ពលរដ្ឋជនជាតិអាមេរិកព្រមទាំងគ្រួសាររបស់ពួកគេ និងមុខជំនួញជាច្រើនផ្សេងទៀតផងដែរ»៕

  • កត្តាអ្វីខ្លះដែលធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាមិនថមថយទោះមានវិបត្តិ Covid-19 ក៏ដោយ ?

    កត្តាអ្វីខ្លះដែលធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាមិនថមថយទោះមានវិបត្តិ Covid-19 ក៏ដោយ ?

    ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-19មក វិស័យចិញ្ចឹមសត្វនៅកម្ពុជាពុំបានថមថយនោះឡើយ ផ្ទុយទៅវិញគឺមានតែកើនឡើង ស្របពេលនេះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញបន្ថែមទៀត ដែលបានផ្ដល់ក្ដីសង្ឃឹមយ៉ាងធំធេងលើភាពជោគជ័យពីការចិញ្ចឹមសត្វនេះ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ AMSថា ៖ «ការកើនឡើងនេះ គឺកើនឡើងលើសទីផ្សារចំពោះត្រី និងមាន់ តែសម្រាប់ការចិញ្ចឹមជ្រូក មិនទាន់ដល់កម្រិតទីផ្សារទេ ប៉ុន្តែវាមានការកើនឡើងខ្លះដែរ។ ការកើនឡើងលើសទីផ្សារ ចំពោះត្រី និងមាន់គឺមួយចំណែកដោយសារតែការនាំចូលពីក្រៅស្រុកបន្ថែមធ្វើឱ្យកើនលើសតម្រូវការទីផ្សារ។ ចំពោះត្រី បើទីផ្សារពេញហើយអាចទុកបានយូរថ្ងៃ រីឯមាន់យើងរក្សាទុកបាន (ពុំទាន់ចាប់លក់) ហើយមាន់ចិញ្ចឹមត្រឹមតែ45ថ្ងៃ អាចចាប់លក់បាន។ ដូច្នេះបងប្អូនកសិករ ឬអាជីវករ ពេលមានកូវីដគាត់អត់ទៅណា អត់ធ្វើចំណាកស្រុក គាត់អាចចិញ្ចឹមបាន មាន់ទា ត្រីអណ្តែងជាដើម ព្រោះដើមទុនតិច»។ លោកបានបញ្ជាក់ថា ៖«ចំពោះការចិញ្ចឹមត្រីអណ្តែង ត្រីឆ្ពិន ឆ្តោរ ត្រីប្រា រដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម លុះពេលចិញ្ចឹម បានផលច្រើនពិបាកនឹងរកទីផ្សារឱ្យគាត់ទៅវិញ។ មួយផ្នែកទៀត ការកើនឡើងនេះក៏ដោយសារ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ50លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្ដល់ឥណទានការប្រាក់ទាបដល់វិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ…

  • កម្ពុជានឹងទទួលបានហិរញ្ញប្បទានប្រមាណ 85 លានដុល្លារអាមេរិក ដែលផ្ដល់ដោយប្រទេសអូស្ត្រាលី

    កម្ពុជានឹងទទួលបានហិរញ្ញប្បទានប្រមាណ 85 លានដុល្លារអាមេរិក ដែលផ្ដល់ដោយប្រទេសអូស្ត្រាលី

    ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានហិរញ្ញប្បទានប្រមាណ 85 លានដុល្លារអាមេរិកក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-19 នៅកម្ពុជា (Cambodia covid-19 Development Response Plan) ដែលផែនការនេះបានកំណត់អំពីការគាំទ្ររបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ការស្ដារកម្ពុជាតាមរយៈសសរស្តម្ភ 3 គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្ដាសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-អូស្ត្រាលី។ យោងសេចក្តីប្រកាសព័ត៌មានរួមកម្ពុជា -អូស្ត្រាលីបានប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-19 នៅកម្ពុជា (Cambodia covid-19 Development Response Plan) ។ ក្នុងស្មារតីភាពជាដៃគូរដ្ឋាភិបាលអូស្ត្រាលីដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ 2022 ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលីសម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ-19 ។ ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖«រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង 3 ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ-19 ។ ចង្កោមសកម្មភាពទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពងាយស្រួល ក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ ការលើកកម្ពស់យេនឌ័រ និងពិការភាពការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្ដូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋានដើម្បីឆ្លើយតបនឹងជំងឺកូវីដ-19 ។ ហិរញ្ញប្បទាននេះជាការផ្ដល់បន្ថែមលើហិរញ្ញប្បទានប្រមាណ 170 លានដុល្លារអាមេរិក ដែលឯកឧត្តមស្កុដ ម៉ូរីហ្សុន Skott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍ របស់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ…

  • ចិន និងនេប៉ាល់ប្រកាសរួមគ្នាទទួលស្គាល់កំពស់ថ្មីរបស់ភ្នំអេវឺរ៉េស

    ចិន និងនេប៉ាល់ប្រកាសរួមគ្នាទទួលស្គាល់កំពស់ថ្មីរបស់ភ្នំអេវឺរ៉េស

    បរទេស៖ទីបំផុតប្រទេសចិន និងប្រទេសនេប៉ាល់បានឈានទៅដល់ការទទួលស្គាល់រួមគ្នានូវកំពស់ជាផ្លូវការថ្មីរបស់ភ្នំអេវឺរ៉េសហើយកាលពីថ្ងៃអង្គារម្សិលមិញដើម្បីអាចបញ្ចប់ទៅភាពខុសគ្នាចំពោះបញ្ហានេះអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។ កំពស់ថ្មីដែលត្រូវបានគេទទួលស្គាល់នោះគឺ 8,848.86 ម៉ែត្រពោលគឺខ្ពស់ជាងការវាស់វែងរបស់ភាគីនេប៉ាល់បន្តិច ប៉ុន្តែខ្ពស់ជាងកំពស់ដែលត្រូវបានវាស់វែងដោយចិនប្រមាណជា 4 ម៉ែត្រ។ពិធីទទួលស្គាល់រួមគ្នាធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីខាងនេប៉ាល់លោក Pradeep Gyawali នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ។ គួរឲ្យដឹងដែរថា កំពស់ថ្មីរបស់ភ្នំអេវឺរ៉េសដែលស្ថិតនៅត្រង់ចំណុចព្រំដែននៃប្រទេសទាំងពីរនេះត្រូវបានព្រមព្រៀងគ្នាក្រោយពេលដែលក្រុមអ្នកស្រាវជ្រាវរបស់នេប៉ាល់បានធ្វើការវ៉ាស់វែងកាលពីឆ្នាំ2019 និងបន្ទាប់មកក្រុមការងាររបស់ចិនបានធ្វើការវាស់វែងឃើញកំពស់ដូចគ្នានៅក្នុងឆ្នាំ 2020 នេះ។ កំពស់ថ្មីនេះគឺធ្វើឲ្យអេវឺរ៉េសនៅតែរក្សាតំណែងជាភ្នំដែលមានកំពស់ខ្ពស់ជាងគេលើលោកដដែលពីព្រោះថាភ្នំ Mount K2 ដែលស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី 2 នោះគឺមានកំពស់ត្រឹមតែ 8,611 ម៉ែត្រប៉ុណ្ណោះ។ ជាទូទៅនៅផ្នែកជាច្រើននៃពិភពលោកដែលបានទទួលស្គាល់កំពស់របស់ភ្នំអេវឺរ៉េសនោះគឺធ្វើឡើងទៅតាមការវ៉ាស់វែងរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំ 1954 គឺប្រមាណជា 8,848 ម៉ែត្រប៉ុន្តែមកដល់ឆ្នាំ 1999 ក្រុមការងារស្រាវជ្រាវភូមិសាស្ត្ររបស់នេប៉ាល់បានអះអាងថាភ្នំនេះមានកំពស់ដល់ទៅ 8.850 ម៉ែត្រខណៈដែលចិនកាលពីឆ្នាំ 2005 បានអះអាងថាក្រុមការងាររបស់ខ្លួនបានវាស់ឃើញត្រឹមតែកំពស់ 8,844.43 ម៉ែត្រ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសទាំង2ហាក់ដូចជាមិនមានភាពត្រូវរ៉ូវគ្នាចំពោះបញ្ហាកំពស់របស់ភ្នំនេះឡើយរហូតមកដល់ឆ្នាំ 2019 កន្លងទៅទើបប្រធានាធិបតីចិន លោក Xi Jingping ដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់បានធ្វើការអំពាវនាវរួមគ្នាថានេប៉ាល់និងចិនគួរតែធ្វើការទទួលស្គាល់រួមគ្នាមួយចំពោះបញ្ហាកំពស់របស់អេវឺរ៉េស៕

  • ទៅស្គាល់មេបញ្ជាការអាវកាសស្រីវ័យក្មេងម្នាក់នៅពីក្រោយភាពជោគជ័យលើបេសកកម្មយាន Chang’e-5 របស់ចិន

    ទៅស្គាល់មេបញ្ជាការអាវកាសស្រីវ័យក្មេងម្នាក់នៅពីក្រោយភាពជោគជ័យលើបេសកកម្មយាន Chang’e-5 របស់ចិន

    បរទេស៖ទើបតែមានអាយុត្រឹម 24ឆ្នាំ ដែលមាននាទីជាមេបញ្ជាការអាវកាសស្រីវ័យក្មេងម្នាក់កំពុងក្លាយទៅជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គមរបស់ប្រទេសចិនដោយសារតែរូបនាងត្រូវបានគេដឹងដែរថាជាមនុស្សដ៏សំខាន់ម្នាក់នៃកម្មវិធីរុករក និងស្រាវជ្រាវនៅភពព្រះច័ន្ទតាមរយៈយានអាវកាស Chan’e-5 ដ៏ល្បីល្បាញ។ ទោះបីជាជាប់ឈ្មោះជាមេបញ្ជាការស្រីវ័យក្មេងបំផុតនៅឯស្ថានីយបង្ហោះយានអាវកាស Wengchang ក្តី ប៉ុន្តែនាង Zhou Chengyu ត្រូវបានគេដាក់រហ័សនាមឲ្យនាងថាជា”បងស្រីធំ” ឬ Big Sister ក្នុងន័យបង្ហាញពីការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើសមត្ថភាពធ្វើការងាររបស់នាង។ បេសកកម្មយានអាវកាស Chang’e-5 ទើបតែត្រូវបានបញ្ចប់ទៅនៃការចុះចតលើផ្ទៃនៃភពព្រះច័ន្ទលើកទី 3 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ ក្រោមការគ្រប់គ្រងដោយនាង Zhou នៅផ្នែកប្រព័ន្ធតំណភ្ជាប់ទៅកាន់គ្រាប់រ៉ូកែតដែលគ្រប់គ្នាគិតថាជាការងារស្នូលដ៏សំខាន់បំផុត។ អាវកាសយានិកវ័យក្មេងរូបនេះកំពុងក្លាយទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Weibo ជាពិសេសក្រោយពេលដែលការបាញ់បង្ហោះយានអាវកាស Chang’e-5 បានយ៉ាងជោគជ័យកាលពីថ្ងៃទី23 ខែវិច្ឆិកាកន្លងទៅ ហើយលើសពីនេះទៀតគឺនាង Zhou មិនព្រមអនុញ្ញាតឲ្យសារព័ត៌មានណាអាចជួបសំភាសន៍ជាមួយខ្លួនឡើយ។ គួរឲ្យដឹងដែរថាបេសកកម្មរបស់យាន Chang’e-5 គឺចាំបាច់ធ្វើយ៉ាងណាអាចនាំយកគំរូដី ឬថ្មជាច្រើននៅលើភពព្រះច័ន្ទមកផែនដីវិញ ដើម្បីធ្វើការស្រាវជ្រាវបន្ត ហើយពេលនេះប្រទេសចិនបានក្លាយទៅជាប្រទេសទី 3 លើសាកលលោកដែលអាចសម្រេចការងារបែបនេះបានបន្ទាប់ពីសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលធ្លាប់បានសាងប្រវត្តិសាស្ត្ររួចហើយកាលពី 40 ឆ្នាំមុន៕

  • រថយន្តប្រើថាមពលព្រះអាទិត្យមួយប្រភេទនេះអាចក្លាយជាបដិវត្តធំបំផុតរបស់មនុស្សក្នុងការធ្វើដំណើរ

    រថយន្តប្រើថាមពលព្រះអាទិត្យមួយប្រភេទនេះអាចក្លាយជាបដិវត្តធំបំផុតរបស់មនុស្សក្នុងការធ្វើដំណើរ

    បរទេស៖នៅពេលដែលគេនិយាយដល់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីគេនឹងនឹកដល់បញ្ហាចំងាយនៃការធ្វើដំណើររបស់វាផ្អែកទៅលើថាមពលដែលវាអាចផ្ទុកបានក្រោយពេលសាកពេញម្តងជាមិនខាន ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយបានចាប់យកបញ្ហានេះមកដោះស្រាយ និងកែប្រែបានយ៉ាងច្បាស់លាស់ទៅលើរថយន្តប្រភេទថ្មីរបស់ខ្លួនមួយ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Diego មានឈ្មោះថា Aptera ទើបតែបានដាក់តាំងបង្ហាញនូវរថយន្តគំរូថ្មីមួយរបស់ខ្លួនដែលដំណើរការដោយថាមពលពន្លឹព្រះអាទិត្យ។ Paradigm ជារថយន្តមានកង់តែ 3 ប៉ុន្តែបើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងដែរថាសមត្ថភាពដ៏អស្ចារ្យរបស់វាមួយនោះគឺអ្នកប្រើប្រាស់នឹងមិនចាំបាច់សាកថ្មជារៀងរហូតប្រសិនបើអ្នកប្រើប្រាស់វាត្រឹមតែ 45 ម៉ាលឬ 72 គីឡូម៉ែត្រក្នុងមួយថ្ងៃឬមួយពេញថ្ម។ មានរូបរាងស្រដៀងទៅនឹងម៉ូដេលរថយន្តដែលអាចហោះហើរបាន Jetsons ប៉ុន្តែវាត្រូវបានបំពាក់មកជាមួយនឹងផ្ទាំងសូឡាសម្រាប់ស្រូបថាមពលព្រះអាទិត្យទំហំ 3 ម៉ែត្រការ៉េជាប់នឹងតួរថយន្តនិងអាចបង្កើតថាមពលសម្រាប់រថយន្តកៅអីចំនួន 2 មួយនេះអាចធ្វើដំណើរបាន 72 គីឡូម៉ែត្រក្នុងមួយថ្ងៃឬត្រូវជា 17.000 គីឡូម៉ែត្រក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងណាអ្នកបើកបរនៅសល់ជម្រើសដ៏អស្ចារ្យមួយទៀតប្រសិនបើពួកគេចង់ធ្វើដំណើរលើសពីចំនួនកំណត់នេះព្រោះថាក្រុមហ៊ុនក៏បានផ្ទុកនូវថ្មដែលអាចសាកថាមពលអគ្គិសនីសម្រាប់ការធ្វើដំណើរដល់ទៅ 400 ម៉ាលសម្រាប់ប្រភេទ Paradigm ធម្មតានិងធ្វើដំណើរដល់ទៅ 1000 ម៉ាលសម្រាប់ម៉ូដេល Paradigm Plus សម្រាប់ការសាកថ្មពេញម្តង។ គួរឲ្យដឹងដែរថាការធ្វើការបញ្ជាទិញទុកជាមុនត្រូវបានធ្វើឡើងតាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះដោយក្នុងនោះគេបានដឹងថា Paradigm ធម្មតាមានតម្លៃប្រមាណជា 29.900 ដុល្លារ និង Paradigm Plus មានតម្លៃប្រមាណជា 46.900 ដុល្លារប៉ុន្តែមិនដល់ 24 ម៉ោងផង រថយន្តទាំងនោះត្រូវបានដាក់លក់អស់គ្មានសល់ឡើយ ហើយ Apterta នឹងចាប់ផ្តើមដឹកជញ្ជូនវាទៅកាន់អតិថិជនរបស់ខ្លួនក្នុងឆ្នាំ…

  • ទឹកប្រាក់ពីសប្បុរសជនជូនសម្ដេចតេជោសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ទទួលបានជាង 30លានដុល្លារអាមេរិកហើយ

    ទឹកប្រាក់ពីសប្បុរសជនជូនសម្ដេចតេជោសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ទទួលបានជាង 30លានដុល្លារអាមេរិកហើយ

    រហូតមកដល់ពេលនេះថវិកាជាង 30 លានដុល្លារត្រូវបានទទួលពីសប្បុរសជន ដើម្បីគាំទ្រផែនការរៃអង្គាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ កម្ពុជា ដោយឥតគិតថ្លៃ។ នៅលើគណនីផ្លូវការនាល្ងាចថ្ងៃទី8 ខែធ្នូ ឆ្នាំ2020 សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ស្មារតីសាមគ្គីភាព វប្បធម៌នៃការ ចែក រំលែកក្នុងការប្រយុទ្ធ ប្រឆាំងជាមួយកូវីដ-19 ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ»។ សម្ដេចតេជោបន្តថា៖« មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មាន ប្រមាណ ជាង30លានដុល្លារអាមេរិក»។ កាលពីល្ងាចថ្ងៃទី7ខែធ្នូ ឆ្នាំ 2020 សម្តេចតេជោ ហ៊ុន សែន បានប្រកាសកំណត់ថវិកាមួយចំនួនដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ចំនួន 1 លានដូសសម្រាប់ដំណាក់កាលដំបូង ដើម្បីផ្តល់ដល់ក្រុម ដែលមានហានិភ័យខ្ពស់ និងប្រឈម។ សម្តេចបន្ថែមថា តែ1 លានដូសអាចប្រើបានតែ 500,000 នាក់ (មនុស្សម្នាក់ត្រូវការពីរដូស) ខណៈប្រជាជនកម្ពុជាមានប្រហែល16 លាននាក់ ទាំងកុមារ និង…