Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • Microsoft កំពុងផលិតបច្ចេកវិទ្យាថ្មីអាចពិនិត្យទឹកមុខ និងកាយវិការបស់បុគ្គលិកធ្វើការ

    Microsoft កំពុងផលិតបច្ចេកវិទ្យាថ្មីអាចពិនិត្យទឹកមុខ និងកាយវិការបស់បុគ្គលិកធ្វើការ

    បច្ចេកវិទ្យា៖វាគឺជាដំណឹងដ៏ល្អសម្រាប់ថៅកែក្រុមហ៊ុនឬអ្នកគ្រប់គ្រងបុគ្គលិកប្រសិនបើបច្ចេកវិទ្យាថ្មីនេះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការមែននោះប៉ុន្តែបច្ចុប្បន្នវាកំពុងស្ថិតនៅក្នុងការសម្រេចចិត្តនៅឡើយពីព្រោះថាវាក៏ទទួលបានការរិះគន់ជាច្រើនផងដែរពាក់ព័ន្ធទៅនឹងបញ្ហាឯកជនភាពរបស់បុគ្គល។ នៅថ្ងៃនេះតាមរយៈការចុះផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានដាក់ពាក្យស្នើសុំអជ្ញាបណ័្ណរួចទៅហើយដើម្បីអាចឲ្យប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យបុគ្គលិកថ្មីមួយរបស់ខ្លួនអាចដំណើរការជាផ្លូវការបាន។បច្ចេកវិទ្យាថ្មីនេះនឹងអាចឲ្យអ្នកគ្រប់គ្រងក្នុងការត្រួតពិនិត្យនិងការដាក់ពិន្ទុទៅលើបុគ្គលិករបស់ខ្លួនតាមរយៈការត្រួតពិនិត្យ មើលកាយវិកាទឹកមុខរបស់ពួកគេទាំងនៅក្នុងពេលធ្វើការ ឬកិច្ចប្រជុំតាមអនឡាញក្តី។ ប្រព័ន្ធគ្រប់គ្រងនេះអាចដំណើរការបានជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Sensorsទៅក្នុងបន្ទប់ធ្វើការរបស់បុគ្គលិកដែលនេះបានក្លាយទៅជាបញ្ហាមួយដែលនាំឲ្យមានការប៉ះពាល់ទៅដល់សិទ្ធឯកជនរបស់ពួកគេ។ មុខងារនេះតាមពិតត្រូវបានក្រុមហ៊ុនធ្លាប់បានប្រកាសម្តងហើយកាលពីឆ្នាំទៅ។អ្នកគ្រប់គ្រងអាចត្រួតពិនិត្យបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី Microsoftមួយចំនួនដូចជា Office 365 ដែលរួមមានទាំង Outlook email, Teams meeting app និង Excel spreadsheet appជាដើម។ តើ sensor អាចកត់ត្រាអ្វីបានខ្លះពេលធ្វើកិច្ចប្រជុំតាមអនឡាញ? ១.កត់ត្រាថាតើអ្នកចូលរួមណាខ្លះនៅក្នុងកិច្ចប្រជុំ២.កត់ត្រាភាសាកាយវិកាព្រមទាំងទឹកមុខរបស់អ្នកចូលរួមកិច្ចប្រជុំ៣.កត់ត្រាពេលវេលាដែលអ្នកចូលរួមក្នុងកិច្ចប្រជុំ៤.កត់ត្រាពីលំនានៃការនិយាយស្តីរបស់អ្នកចូលរួម និងកំណត់បានពីកម្រិតនៃភាពធុញទ្រាន់របស់អ្នកចូលរួម លើសពីនេះប្រព័ន្ធគ្រប់គ្រងមួយនេះអាចថែមទាំងចាប់យកសកម្មភាពទូរស័ព្ទដៃរបស់បុគ្គលិក ឬអ្នកចូលរួមកិច្ចប្រជុំថាតើពួកគេកំពុងធ្វើអ្វីក្នុងពេលដំណាលគ្នាដូចជាការផ្ញើសារ ឬការប្រើប្រាស់អុីនធឺណេត៕

  • តើអ្នកណាជាអ្នកផ្តើមគំនិតនាំយកដំរីដ៏ឯកោបំផុតលើលោកពីប៉ាគីស្ថានមកកាន់កម្ពុជា ? វាមានផលលំបាកអ្វីខ្លះ ?

    តើអ្នកណាជាអ្នកផ្តើមគំនិតនាំយកដំរីដ៏ឯកោបំផុតលើលោកពីប៉ាគីស្ថានមកកាន់កម្ពុជា ? វាមានផលលំបាកអ្វីខ្លះ ?

    ទីបំផុតក្រោយការធ្វើដំណើរតាមយន្តហោះអស់រយៈពេល 10 ម៉ោង ដំរី ដែលត្រូវបានគេស្គាល់ឈ្មោះថា Kaavan ជាដំរីដែលឯកោបំផុតលើលោកនោះបានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីថ្ងៃចន្ទម្សិលមិញ និងត្រៀមជួបជុំមិត្តភ័ក្តថ្មីរបស់គេផងដែរនៅក្នុងដែនជម្រកសត្វព្រៃខេត្តបន្ទាយមានជ័យហើយពិសេសបំផុតសម្រាប់គេនោះ គឺមិនជាប់ច្រវាក់ជាប់ជើងដូចគ្រានៅប៉ាគីស្ថានទៀតឡើយ។ តើអ្នកណាជាអ្នកខិតខំក្នុងការដោះលែង Kaavan ចេញពីសួនសត្វ Marghazar នៅក្នុងទីក្រុងអ៊ីស្លាមាបាដប្រទេសប៉ាគីស្ថាន? Kaavan ត្រូវបានគេដាក់ឲ្យរស់នៅទីនេះតាំងតែពីឆ្នាំ198ក្នុងលក្ខខណ្ឌនៃការរស់នៅដែលមិនសមស្របទៅនឹង Guidelinរបស់អង្គការសត្វព្រៃអន្តរជាតិឡើយហើយមិត្តភ័ក្តរបស់វាមួយក្បាលបានបាត់បង់ជីវិតនៅក្នុងឆ្នាំ2012 បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 22 ឆ្នាំ ហើយវាក៏បានជាប់ឈ្មោះថាជាដំរីដ៏ឯកោបំផុតលើលោករហូតមក។ ជាច្រើនឆ្នាំកន្លងមកហើយក្រោមគំនិតផ្តួចផ្តើមរបស់នាង Cherដែលជាតារាចម្រៀងប៉បដ៏ល្បីរបស់អាមេរិកព្រមជាមួយនឹងក្រុមសកម្មជនសត្វព្រៃជាច្រើនទៀតនៅលើលោកបានខិតខំធ្វើការចរចាក្នុងការនាំឲ្យមានការដោះលែងដំរីមួយក្បាលនេះចេញពី Marghazar ដោយក្នុងនោះមានទាំងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ImranKhan ផងដែរ។ នាង Cher បានប្រើប្រាស់ឥទ្ធិពល និងភាពល្បីល្បាញរបស់នាងក្នុងនាមជាតារាចម្រៀង ដោយការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មានផង ដើម្បីធ្វើយុទ្ធនាការមួយនេះ ហើយចុងក្រោយដោយមានការចូលរួមពីសំណាក់អង្គការ Four Paws ផង Kaavan ត្រូវបានជោគជ័យក្នុងការទទួលបានសេរីភាព និងផ្លាស់ប្តូរមកទឹកដីកម្ពុជា ដើម្បីទទួលបានជីវិតថ្មី។ តើការដឹកជញ្ជូនដំរីទំងន់ 5 តោនមួយក្បាលនេះជួបផលលំបាកយ៉ាងណាខ្លះ? Kaavan ដែលមានទំងន់ដល់ទៅ 5 តោនបានធ្វើដំណើរតាមជើងយន្តហោះពិសេសរយៈពេលសរុប១០ម៉ោងមុនពេលដែលអាចមកដល់ទឹកដីកម្ពុជា។ យោងតាមការបញ្ជាក់របស់លោក Martin Bauer អ្នកនាំពាក្យរបស់អង្គការ Four Paw…

  • ក្នុងរយៈពេល11ខែ កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង 60ម៉ឺនតោន កើនឡើងជិត17ភាគរយ

    ក្នុងរយៈពេល11ខែ កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង 60ម៉ឺនតោន កើនឡើងជិត17ភាគរយ

    ភ្នំពេញ ៖ នៅក្នុងរយៈពេល11ខែ ឆ្នាំ2020នេះ កម្ពុជាបានធ្វើការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង 60ម៉ឺនតោង កើនឡើងប្រមានជិត17ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019កន្លងទៅនេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅយប់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2020 បានបញ្ចេញរបាយការណ៍បង្ហាញលទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល 11ខែ ឆ្នាំ2020ថា បានចំនួន 601.045 តោន កើនឡើងប្រមាណ 86.896 តោន ស្មើនឹង16.90% បើធៀបទៅនឹងរយៈពេល11ខែ នៅឆ្នាំ2019 មានតែចំនួន 514.149 តោនប៉ុណ្ណោះ ។ ចំពោះប្រភេទអង្ករដែលនាំចេញក្នុងរយ:ពេល11ខែនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 481.123 តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន 113.703 តោន និងអង្ករចំហ៊ុយមានចំនួន 6.151 តោន។ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល 11ខែកន្លងទៅនេះ មានចំនួន 60 ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន 24 ក្នុងចំណោម28 ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់),…

  • ព្រឹតិ្តការណ៍ «សហគមន៍ 28 វិច្ឆិកា» បន្តរកឃើញអ្នកឆ្លងកូវី-19 ចំនួន 3នាក់បន្ថែមទៀត

    ព្រឹតិ្តការណ៍ «សហគមន៍ 28 វិច្ឆិកា» បន្តរកឃើញអ្នកឆ្លងកូវី-19 ចំនួន 3នាក់បន្ថែមទៀត

    ភ្នំពេញ ៖ នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2020នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ19 ថ្មី ចំនួន 3នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍28 វិច្ឆិកា»។ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ19 ចំនួន 3នាក់ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង 3នាក់ថ្មីនេះរួមមាន៖ ស្ត្រីជនជាតិខ្មែរអាយុ 64ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង1 ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ36ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-19 ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីជនជាតិខ្មែរអាយុ 25ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ7ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-19 ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍28វិច្ឆិកា» ក្រសួងសុខាភិបាល…

  • 9 ចំណុចដែលគេគិតថាជនជាតិអាមេរិកមិនអាចខ្វះបានក្នុងជីវិតរស់នៅ

    9 ចំណុចដែលគេគិតថាជនជាតិអាមេរិកមិនអាចខ្វះបានក្នុងជីវិតរស់នៅ

    បរទេស ៖ ជាអត្ថបទដែលត្រូវបានចេញផ្សាយដោយ MarketWatch និង ជាការដកស្រង់ចេញពីការស្ទាបស្ទង់ដោយបណ្តាញសង្គម Reddit ដែលក្រោយពេលអ្នកប្រើប្រាស់ម្នាក់បានចោទសួរសំណួរយ៉ាងសាមញ្ញថា អ្នកទាំងអស់គ្នាណាដែលមិនមែនជាជនជាតិអាមេរិក! តើអ្នកគិតថា មានវត្ថុអ្វីម្យ៉ាងដែលជនជាតិអាមេរិកនឹងមិនអាចរស់នៅដោយគ្មានវាបាន? ជាភាសាអង់គ្លេស គឺ៖ All Non American Redditors. What is one thing you assume all Americans can’t live without? ចម្លើយពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនខណៈដែលចម្លើយមានទៅដល់រាប់រយ ប៉ុន្តែក្នុងនោះ MarketWatch បានលើកយកតែ 9 ចំណុចប៉ុណ្ណោះដែលមានអ្នកឆ្លើយភាគច្រើនជាងគេ៖ ១.រថយន្ត២.អាហារបែបរហ័សឬ Fast food៣.វត្ថុប្រើប្រាស់ប្រេនៗ៤.ម៉ាស៊ីនត្រជាក់៥.ប្រព័ន្ធបង្ហូរទឹកកខ្វក់៦.ទង់ជាតិអាមេរិក៧.កាំភ្លើង៨.ក្រដាសបន្ទប់ទឹក៩.ភេសជ្ជៈ Soda Pop ទោះបីជាយ៉ាងណាក្តី ខាងលើនេះគ្រាន់តែជាមតិយោបល់របស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ប៉ុន្តែមិនមែនជាការស្រាវជ្រាវជាផ្លូវការអ្វីឡើយ។ចុះសម្រាប់អ្នកវិញ តើអ្នកគិតថាវត្ថុអ្វីដែលជនជាតិអាមេរិកមិនអាចរស់នៅដោយគ្មានវាបាននោះ?

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចចេញបទបញ្ជាមិនអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ និងការជួបជុំគ្នាទ្រង់ទ្រាយធំរយៈពេល15ថ្ងៃ

    សម្ដេចតេជោ ហ៊ុន សែន សម្រេចចេញបទបញ្ជាមិនអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ និងការជួបជុំគ្នាទ្រង់ទ្រាយធំរយៈពេល15ថ្ងៃ

    ភ្នំពេញ ៖ ដោយមានការសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោក តម្រូវឱ្យមានវិធានការបន្ថែមសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប គឺតម្រូវឱ្យមានការផ្អាកការជួបជុំដែលមនុស្សច្រើន ដែលក្នុងនោះរួមមានការរៀបអាពាហ៍ពិពាហ៍ជាដើមក្នុងរយៈពេល15ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្ដេចបានបញ្ជាក់ថា “ទាំងការប្រជុំក៏ត្រូវផ្អាកសិន ការរៀបអាពាហ៍ពិពាហ៍ ក៏ស្នើសុំការខន្ដីអភ័យទោស ដែលសុំផ្អាកនៅក្នុងរយៈពេល15ថ្ងៃ បានន័យថា ចាប់ពីថ្ងៃទី1-15 ឬ16 ហើយសុំទទួលអនុវត្តចាប់ពីពេលចេញបទបញ្ជានេះតទៅ។ ខ្ញុំសុំស្នើដល់ប្រជាពលជនយើង ឱ្យមានការយោគយល់ អធ្យាស្រ័យ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកក្នុងរយៈពេល15ថ្ងៃ ទាំងការជួបជុំ ទាំងអាពាហ៍ពិពាហ៍ ទាំងកិច្ចប្រជុំនានាមិនត្រូវលើសពី20នាក់នោះទេ ហើយបើមានការជួបជុំត្រឹម20នាក់ចុះក្រោម ក៏ត្រូវរក្សានូវគម្លាតឱ្យឆ្ងាយប្រសិនបើអាក់ខានមិនបាន”។ សម្ដេចបានបញ្ជាក់ថា “ត្រូវកាត់បន្ថយការចេញក្រៅផ្ទះរយ:ពេល15ថ្ងៃ បើមិនធ្វើដូចច្នេះយើងនឹងយឺតពេល។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅក្រសួងអប់រំយុវជន និងកីឡាណែនាំមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ បិទសាលារៀន បិទបវេសនកាល ហើយរយៈពេលការរៀនបន្តសម្រាប់សិស្សថ្នាក់ទី12 ក៏ត្រូវផ្អាកសិន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្អាក់រយៈពេល15ថ្ងៃ ហើយចាប់ផ្តើមអនុវត្តជាបន្ទាន់៕

  • ជប៉ុន ៖មនុស្សធ្វើអត្តឃាតក្នុងខែតុលាមានចំនួនច្រើនជាអ្នកស្លាប់សរុបដោយសារកូវីដទូទាំងប្រទេស

    ជប៉ុន ៖មនុស្សធ្វើអត្តឃាតក្នុងខែតុលាមានចំនួនច្រើនជាអ្នកស្លាប់សរុបដោយសារកូវីដទូទាំងប្រទេស

    CNN ៖ នាង Eriko Kobayashi ត្រូវបានគេដឹងថាបានព្យាយាមសម្លាប់ខ្លួនឯងយ៉ាងហោចណាស់ចំនួន4ដងមកហើយ។ កាលពីលើកដំបូងវាបានកើតឡើងនៅពេលដែលនាងមានអាយុទើបតែ 22 ឆ្នាំក្នុងគ្រាដែលនាងកំពុងធ្វើការពេញម៉ោងនៅក្នុងរោងពុម្ពមួយកន្លែង ប៉ុន្តែប្រាក់ខែដែលទទួលបានគឺមិនគ្រប់គ្រាន់ឡើយក្នុងការចំណាយទៅលើប្រាក់ថ្លៃជួលបន្ទប់ព្រមទាំងអាហារប្រចាំថ្ងៃនៅក្នុងទីក្រុងតូក្យូ ក្នុងពេលដែលនាងកំពុងសម្រាកព្យាបាលជំងឺ។ បច្ចុប្បន្ន Kobayashi មានវ័យ 43 ឆ្នាំទៅហើយព្រមទាំងបាននិពន្ធសៀវភៅមួយដែលនិយាយអំពីបញ្ហាសុខភាពផ្លូវចិត្តដែលនាងធ្លាប់មានបទពិសោធន៍កន្លងមក ព្រមទាំងកំពុងធ្វើការងារនៅអង្គការមួយផង ប៉ុន្តែតាមការបញ្ជាក់របស់នាងសាជាថ្មីពេលវិបត្តិកូវីដវាយប្រហារមកលើប្រទេសនាងក៏ចាប់ផ្តើមមានអារម្មណ៍ស្តេ្រសដូចដែលនាងធ្លាប់ជួបកាលពីមុន។ ថ្លែងទៅកាន់ក្រុមការងារអ្នកយកព័ត៌មាន CNN នាង Kobayashi បាននិយាយថា៖ពេលនេះប្រាក់ខែរបស់ខ្ញុំត្រូវបានគេកាត់បន្ថយ ហើយវាមានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងរូងភ្នំដ៏ងងឹតមួយដែលគ្មានពន្លឺ ហើយបញ្ហានេះតែងតែធ្វើឲ្យអារម្មណ៍របស់ខ្ញុំបារម្ភថាខ្ញុំនឹងធ្លាក់ទៅក្នុងភាពក្រីក្រដូចពីមុនសាជាថ្មី។ យោងតាមការចេញផ្សាយរបស់ CNN បានសរសេរថា អ្នកជំនាញជាច្រើនបានព្រមានថាបញ្ហារាតត្បាតនៃវិរុសកូវីដនៅពេលនេះនឹងអាចនាំឲ្យឈានទៅដល់វិបត្តិនៃបញ្ហាផ្លូវអារម្មណ៍ដ៏ធ្ងន់ធ្ងរពីព្រោះថាចំនួនអ្នកបាត់បង់ការងារនឹងកាន់តែច្រើនឡើងគម្លាតឆ្ងាយពីសង្គម និងធ្វើឲ្យមនុស្សកាន់តែធុញថប់ព្រមទាំងតានតឹងកាន់តែខ្លាំងផងដែរ។ តាមតួលេខដែលត្រូវបានបង្ហាញដោយរដ្ឋាភិបាលក្រុងតូក្យូនៅពេលចុងក្រោយនេះអាចឲ្យយើងឃើញថា ចំនួននៃអ្នកធ្វើអត្តឃាតគិតត្រឹមខែតុលានេះនៅទូទាំងប្រទេសគឺមានរហូតទៅដល់ 2,153 នាក់ ពោលគឺគិតមកត្រឹមថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលតួលេខនៃអ្នកស្លាប់ដោយសារកូវីដ19 មានចំនួនត្រឹមតែ 2,087 នាក់ប៉ុណ្ណោះចាប់តាំងតែពីមានការផ្ទុះឆ្លងវិរុសនេះ៕

  • កម្ពុជាទទួលបានថវិកាប្រមាណ 318 លានដុល្លារបានពីការនាំចេញកៅស៊ូក្នុងរយៈពេល10ខែ

    កម្ពុជាទទួលបានថវិកាប្រមាណ 318 លានដុល្លារបានពីការនាំចេញកៅស៊ូក្នុងរយៈពេល10ខែ

    ភ្នំពេញ ៖ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល10ខែ ឆ្នាំ2020នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន 242,922 តោន កើនឡើង 42% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019។ ទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា ការនាំចេញកៅស៊ូពីប្រទេសកម្ពុជា សម្រេចបានចំនួន 242,922 តោន ក្នុងរយៈពេល 10ខែ ឆ្នាំ2020 នេះកើនឡើង 42% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ រីឯតម្លៃជ័រកៅស៊ូជាមធ្យមលើទីផ្សារអន្តរជាតិចំនួន 1,311ដុល្លារក្នុង1តោន ក្នុង ដោយធ្លាក់ចុះជាមធ្យមចំនួន 24 ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុកជាមួយនឹងតម្លៃនាំចេញប្រមាណ 1,200 ដុល្លារ ក្នុងមួយតោនប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការធ្លាក់ចុះនៃតម្លៃកៅស៊ូនាពេលនេះ គឺដោយសាតែវិបត្តិ សកលជំងឺកូវីដ-19 ដោយនៅតាមច្រកព្រំដែនមានការបិទព្រំដែនរៀងៗខ្លួន ដែលធ្វើឲ្យការដឹកជញ្ជូន និងតម្លៃមានការធ្លាក់ចុះ។ ឯកឧត្តមបានអះអាងទៀតថា ចាប់តាំងពីឆ្នាំ2018 និង2019 កន្លង មកនៅតាមបណ្តាប្រទេសទាំងអស់បានដាក់ផែនការបង្កើនផលិតកម្មដាំកៅស៊ូរបស់ខ្លួន ដូច្នេះ ហើយបានជាធ្វើឱ្យការប្រមូលផលមានការកើនឡើងគ្រប់ប្រទេស។…

  • រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper Investment

    រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper Investment

    (កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper ដែលបានររៀបចំឡើងនៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ខេត្តកំពត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម  តំណាងក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំងផលិតករម្រេចកំពតជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន EU…

  • Pfizer ចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងកូវីដតាមអាកាសជាលើកដំបូង និងទ្រង់ទ្រាយធំពីប៊ែលហ្ស៊ិក

    Pfizer ចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងកូវីដតាមអាកាសជាលើកដំបូង និងទ្រង់ទ្រាយធំពីប៊ែលហ្ស៊ិក

    បរទេស ៖ ទីបំផុតវ៉ាក់សាំងកូវីដ19 របស់ក្រុមហ៊ុន Pfizer គឺអាចចាប់ផ្តើមសកម្មភាពទ្រង់ទ្រាយធំរបស់ខ្លួនហើយក្រោយការប្រកាសជោគជ័យតេស្តមានប្រសិទ្ធភាពដល់ទៅជាង 90 ភាគរយកាលពីប៉ុន្មានសប្តាហ៍មុន។កញ្ចប់វ៉ាក់សាំងដ៏ច្រើនត្រូវបានគេដឹកជញ្ជូនតាមជើងហោះហើរពិសេសពីប្រទេសប៊ែលហ្ស៊ិកមកកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលទទួលបន្ទុកកិច្ចការងារអាកាសចរណ៍អាមេរិកឬ FAA។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះការចេញលិខិតអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំងនេះពីសំណាក់រដ្ឋាភិបាលអាមេរិកគឺមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការនៅឡើយទេប៉ុន្តែការដឹកជញ្ជូនដ៏ធំលើកនេះគឺគ្រាន់តែការត្រៀមរៀបចំខ្លួនប៉ុណ្ណោះរបស់ក្រុមហ៊ុន Pfizer ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការចែកចាយរបស់ខ្លួនប្រព្រឹត្តទៅរលូនតាមផែនការ។ តាមច្បាប់របស់រដ្ឋបាលកិច្ចការងារសុខភាពចំណីអាហារ និងថ្នាំពេទ្យ FDA បានបញ្ជាក់ថាវ៉ាក់សាំងគឺមិនអាចឲ្យមានការចែកចាយជាដាច់ខាតរហូតដល់មានការអនុម័តទទួលស្គាល់ជាមុនសិនពីអង្គភាពរបស់ FDA ហើយតាមកាលកំណត់វ៉ាក់សាំងរបស់ Pfizer នឹងអាចប្រកាសឲ្យអាចចែកចាយបានយ៉ាងហោចណាស់នៅកៀកពាក់កណ្តាលខែធ្នូឯណោះ។ តាមរយៈការចេញផ្សាយរបស់ USA Today នៅថ្ងៃចន្ទនេះបានសរសេរថាខណៈដែលមិនទាន់អាចចែកចាយបានក៏ពិតមែនប៉ុន្តែ Pfizer បានត្រៀមវ៉ាក់សាំងទៅក្នុងឃ្លាំងចែកចាយរបស់ខ្លួនរួចហើយដើម្បីងាយស្រួលនិងធ្វើឲ្យការដឹកជញ្ជូនទៅតាមគោលដៅបានឆាប់រហ័សតាមការសន្យាកន្លងមកគឺ 24 ម៉ោងក្រោយការអនុម័តពីសំណាក់ FDA។ គួរឲ្យដឹងដែរថា Pfizer បច្ចុប្បន្ននេះមានរោងចក្រផលិតវ៉ាក់សាំងរបស់ខ្លួនដល់ទៅ 2 កន្លែងដោយក្នុងនោះមួយកន្លែងទៅក្នុងតំបន់ Kalamazoo រដ្ឋ Michigan និងមួយទៀតនៅក្នុងទីក្រុង Puurs ប្រទេសប៊ែលហ្ស៊ិក៕