-
ផ្ទេរតំណែងឯកឧត្តមថោងចិន្តាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ចូលជំនួស ឯកឧត្តម ម៉ូវ ចរិយា
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយក្នុងនេះឯកឧត្តម ថោង ចិន្តាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាថ្មី ចូលជំនួស ឯកឧត្តម ម៉ូវ ចរិយាដែលត្រូវបានតែងតាំងជារដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គួរបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍សរុប៧រូប។ក្រៅពីនេះ ព្រះមហាក្សត្រក៏បានតែងតាំង និងផ្ដល់ឋានៈជាប្រធាន និងសមាជិកនិយ័តករទូរគមនាគមន៍កម្ពុជាថ្មី ចំនួន២រូបផងដែរ។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាក្នុងពិធីផ្លាស់ប្តូរតំណែងដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ខែវិច្ឆិកាកន្លងមកនេះឯកឧត្តម ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់និយ័តករទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងICT ការបង្រ្កាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។ ថ្លែងនាឱកាសនោះដែរ ឯកឧត្តមថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីជំនួសលោកម៉ូវចរិយាដែលត្រូវបានផ្ទេរទៅកាន់រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានឱ្យដឹងថា លោក ប្តេជ្ញាចិត្តនិងបំពេញការងារ ជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ និងក៏ដូចជាអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព…
-
ផ្សារឃ្លាំងរំសេវថ្មីសែនសុខ» បើកសម្ពោធជាផ្លូវការរួមចំណែកអភិវឌ្ឍន៍ទីផ្សារវិស័យឯកជននៅតំបន់សែនសុខ
ភ្នំពេញ ៖ ដូចទៅនឹងការរំពឹង និងស្របទៅតាមផែនការ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃ27 ខែវិច្ឆិកា ឆ្នាំ2020នេះ ស្ថិតនៅលើផ្ទៃដីទំហំសរុបជាង 7ហិកតា និងចំណាយពេលសាងសង់អស់យៈពេល9ខែ ។ នេះបើតាម លោក សោម កែវម៉ាលីដា សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មីសែនសុខនេះបញ្ជាក់ប្រាប់។ លោក សោម កែវម៉ាលីដា បានប្រាប់ភ្នាក់ងារ AMSថា ៖« ស្របពេលដែលខណ្ឌសែនសុខ កំពុងតែមានការអភិវឌ្ឍ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះកាន់តែមានភាពអ៊ូរអរ ព្រោះគឺជាតំបន់មួយប្រមូលផ្តុំទៅដោយលំនៅស្ថាន ហើយថ្មីៗនេះមានការវិនិយោគពីក្រុមហ៊ុនធំៗ ដូចជា ផ្សារទំនើបអ៊ីអន២ (Aeon 2) ផ្សារម៉ាក្រូ (Makro) ព្រីម៊ែរសែនសុខ (Premier Sen Sok) និងហ្គ្លូបលហោស (Global House) ជាដើម»។ «ទីតាំងផ្សារឃ្លាំងរំសេវថ្មី» សែនសុខនេះ គឺមានសក្ដានុពលខ្ពស់ អំណោយផលដល់ការធ្វើអាជីវកម្មគ្រប់ប្រភេទដល់អាជីវករ ដែលក្រៅពីស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍ មានមនុស្សរស់នៅច្រើន និងមានវត្តមានរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចូលមកបង្ហាញវត្តមាននៅទីនេះផងដែរ ដែលតូបហ៊ុព័ទ្ធជុំវិញជាគម្រោងផ្សារទំនើប The Green Avenue…
-
Amazon ចាយលុយ 500 លានដុល្លារ ជាការលើកទឹកចិត្តដល់បុគ្គលិកដែលនឹងធ្វើការអំឡុងបុណ្យគ្រិស្តម៉ាក
បរទេស៖ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតលើលោក Amazon បានប្រកាសនៅសប្តាហ៍នេះថាខ្លួននឹងចំណាយលុយជាច្រើនរយលានដុល្លារជាប្រាក់ប្រាក់លើកទឹកចិត្តជូនទៅដល់បុគ្គលិកទាំងឡាយរបស់ខ្លួនដែលនឹងត្រូវធ្វើការនៅអំឡុងពេលបុណ្យគ្រិស្តម៉ាកខាងមុខ។ ទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះបានសរសេរដែរថាក្នុងនោះចំពោះកម្មករដែលធ្វើការនៅក្នុងឃ្លាំងទំនិញក្នុងប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិកពួកគេនឹងទទួលបានប្រាក់រង្វាន់នេះប្រមាណជា 300 ដុល្លារនិង 300 ផោនក្នុងមួយនាក់សម្រាប់អ្នកធ្វើការពេញម៉ោងនិង 150 ដុល្លារនិង 150 ផោនសម្រាប់អ្នកធ្វើការក្រៅម៉ោង។ ប្រភពដដែលបានបញ្ជាក់ដែរថាប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុនយក្សមួយនេះបានទទួលប្រាក់ចំណេញដ៏លើសលប់ក្នុងអំឡុងពេលរាតត្បាតកូវីដកន្លងមកហើយទឹកប្រាក់សរុបដែលត្រូវបានគេដឹងនោះគឺអាចមានរហូតទៅដល់ 500 លានដុល្លារសម្រាប់បុគ្គលិករបស់ខ្លួនទាំងអស់នៅលើលោក។ គួរឲ្យដឹងដែរថាមុនការប្រកាសនេះ Amazon គឺកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងតែងបំផុតពីសំណាក់អជ្ញាធរពាក់ព័ន្ធទៅនឹងការអនុវត្តការងារនៅក្នុងឃ្លាំងរបស់ខ្លួនក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងនៅក្រោយពេលដែលបុគ្គលិកមួយចំនួនរបស់ខ្លួននៅក្នុងតំបន់អ៊ឺរ៉ុបនិងអាមេរិកធ្លាប់បានរអ៊ូរទាំថាការអនុវត្តគោលការណ៍គម្លាតសង្គមដូចជាមិនងាយស្រួលឡើយក្នុងការអនុវត្តនៅកន្លែងធ្វើការងារបស់ពួកគេ។ គួរឲ្យដឹងដែរថាគិតត្រឹមរយៈ 3 ខែមកត្រឹមថ្ងៃទី 30 ខែកញ្ញាទំហំលក់របស់ Amazon បានកើនឡើងដល់ទៅ 96.1 ពាន់លានដុល្លារពោលគឺប្រមាណជា 37 ភាគរយកើនឡើងលើសពីតួលេខឆ្នាំ 2019 ហើយប្រាក់ចំណេញវិញគឺមានរហូតទៅដល់ 6.3 ពាន់លានដុល្លារដែលជាទំហំលើសប្រាក់ចំណេញកាលពីឆ្នាំទៅដល់ទៅ 3 ដង៕
-
កម្មវិធីកក់រថយន្តដឹកទំនិញមួយរបស់ចិនប្រមូលវិនិយោគបានទៅដល់ជិត 2 ពាន់លានដុល្លារ
បរទេស ៖ Full Truck Alliance កំពុងសម្ងំកើបលុយយ៉ាងសន្ធឹកសន្ធាប់ពីទីផ្សារដែលពោរពេញទៅដោយតម្រូវការនៅក្នុងប្រទេសចិន ដែលមកដល់ពេលនេះ កំពុងតែទទួលបានការគាំទ្រពីអតិថិជនដែលជាវិនិយោគិនដ៏ច្រើនសន្ធឹក និងទទួលបានចំណូលរហូតទៅដល់ 1.7 ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ ប្រាក់វិនិយោគដ៏ច្រើនបែបនេះគឺបានមកពីក្រុមហ៊ុនធំៗ និងល្បីៗ ដូចជា Softbank Group Corp និងក្រុមហ៊ុន Tencent Holding Ltdជាដើម ហើយទំហំវិនិយោគចុងក្រោយនេះបានធ្វើឲ្យក្រុមហ៊ុន Full Truck Alliance កើនឡើងតម្លៃខ្លួនរហូតទៅដល់ 12 ពាន់លានដុល្លារភ្លាមៗផងដែរ។ ក្រៅពីនោះគេក៏មានអ្នកវិនិយោគជាច្រើនទៀតដូចជាក្រុមហ៊ុន Yunfeng Capital រប់សសេដ្ឋី Jack Ma ក្រុមហ៊ុន Hillhouse, GGV, Lightspeed, All-Starsនិង Baillie Gifford ។ តាមរយៈការបង្ហើបប្រាប់របស់ក្រុមហ៊ុនដែលកំពុងមានហាងឆេងខាងលើនេះទៅកាន់ក្រុមអ្នកកាសែត the Bloomberg បានឱ្យដឹងថា ខ្លួននឹងប្រើប្រាស់លុយវិនិយោគថ្មីនេះទៅលើផែនការពង្រីកការដឹកជញ្ជូនទំនិញនៅក្នុងទីក្រុង និងកសាងប្រព័ន្ធបណ្តាញកាន់តែប្រសើរឡើងរវាងទំនិញពីនាវាទៅកាន់តំបន់ជាយក្រុងជាដើម។ Full Truck Alliance ឬ Group Manbang ជាក្រុមហ៊ុន…
-
អាជីវកម្មបែបឌីជីថល និងអាជីវកម្មបែបគ្រួសារ មានលក្ខណៈខុសគ្នាបែបណា ? តើមួយណាជាជម្រើសរបស់អ្នក?
អាជីវកម្ម ៖ នៅក្នុងសម័យបច្ចុប្បន្នយើងបានមើលឃើញហើយថា ទីផ្សារពិតជាមានការប្រែប្រួលខ្លាំងដើម្បីអាចឆ្លើយតបទៅនឹងទម្លាប់ថ្មីនៃការរស់នៅទាំងតម្រូវការ ការចង់បាន និងវិធីសាស្ត្រថ្មីៗនៃការទំនាក់ទំនងគ្នារបស់មនុស្ស។ ដូចនេះការធ្វើអាជីវកម្មណាមួយដែលមិនបានគិតដល់ចំណុចនេះ ឬមិនធ្វើការផ្លាស់ប្តូរផ្នត់គំនិតនោះទេ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនពិតជានឹងអាចប្រឈមមុខទៅនឹងហានិភ័យខ្ពស់ជាមិនខាន។ តើអ្នកចង់ផ្លាស់ប្តូរអាជីវកម្មបែបគ្រួសារទៅជាអាជីវកម្មបែបឌីជីថលមែនទេ? តើអ្នកបានស្គាល់ពីអត្ថប្រយោជន៍របស់អាជីវកម្មបែបឌីជីថលហើយឬនៅ ? ថ្ងៃនេះ AMS Economy សុំធ្វើការចែករំលែកចំណេះដឹងខ្លះៗពាក់ព័ន្ធទៅនឹងអាជីវកម្មទាំងពីរប្រភេទនេះ៖ អាជីវកម្មបែបគ្រួសារ ( Family Business) ៖ ជាប្រភេទអង្គភាពដែលរកស៊ីមុខជំនួញបន្តពីគ្រួសារច្រើនជំនាន់ ហើយការសម្រេចចិត្តនានាគឺមានកត្តាជះឥទ្ធិពលពីសំណាក់សាច់ញាតិនៃក្រុមគ្រួសារដែលជាម្ចាស់អាជីវកម្មប្រភេទនេះពោលគឺមិនមែនជាការសម្រេចចិត្តចុងក្រោយរបស់អ្នកគ្រប់គ្រងឡើយ។ អាជីវកម្មបែបគ្រួសារមិនមានគោលដៅរួមឡើយ ដូចនេះដំណើរការសង្វាក់ផលិតកម្មគឺធ្វើឡើងតាមចិត្តចង់បានរបស់មនុស្សមួយក្រុមតូចនៅក្នុងអង្គភាពនេះប៉ុណ្ណោះដែលវាបានធ្វើឲ្យសមតុល្យនៃការធ្វើការងារមិនស្មើភាពគ្នាខ្លាំងឡើយនៅផ្នែកខាងក្នុងនៃការងារ។ ដូច្នេះហើយបានជាមកដល់ពេលបច្ចុប្បន្នអាជីវកម្មបែបនេះមិនសូវជាទទួលបានការគាំទ្រ និងទាក់ទាញចិត្តពីបុគ្គលិកអ្នកធ្វើការឡើយ។ អាជីវកម្មបែបឌីជីថល (Digital Business) ៖ នេះមិនមែនជាគោលដៅអាជីវកម្ម ឬមិនសំដៅទៅលើអាជីវកម្មដែលពឹងផ្អែកទាំងស្រុងលើតែបច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែវាគឺជាដំណើរការអាជីវកម្មដែលចាំបាច់ធ្វើឲ្យគ្រប់ផ្នែកនៃដំណើរការផលិតផលិតផល ឬសេវាកម្មមានល្បឿនលឿនជាងមុនហើយអាចអនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចរៀបចំផែនការយុទ្ធសាស្ត្រទុកជាមុន ដើម្បីទាញយកលទ្ធផលដែលល្អប្រសើរជាងមុន។ ដូចនេះអាជីវកម្មប្រភេទនេះត្រូវការឲ្យមានការច្របាច់បញ្ចូលគ្នាចំណុចសំខាន់ចំនួន3 គឺមនុស្សធ្វើការការគ្រប់គ្រងព័ត៌មានដោយស្វ័យប្រវត្តិ និងទំនាក់ទំនងវ៉ៃឆ្លាតតាមបែបឌីជីថល។ ការធ្វើអាជីវកម្មបែបឌីជីថលដែលមានការច្នៃប្រឌិតខ្ពស់ និងត្រឹមត្រូវនឹងអាចផ្តល់មកវិញនូវភាពជោគជ័យព្រមទាំងនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ 1.បង្កើនសង្វាក់ផលិតកម្ម2.កាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការ3.បង្កើនអត្ថប្រយោជន៍ជូនអតិថិជន4.លទ្ធភាពក្នុងការបង្កើតទីផ្សារថ្មី5.ពង្រឹងយីហោអាជីវកម្ម ថ្វីត្បិតតែអ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីអាជីវកម្មបែបឌីជីថលមែន ប៉ុន្តែបើអ្នកជាម្ចាស់អាជីវកម្មបែបគ្រួសារ ហើយចង់ផ្លាស់ប្តូរអាជីវកម្មរបស់អ្នកប៉ុន្តែគួរគិតដែរថា អតិថិជនចាស់-ថ្មី និងអតិថិជនគោលដៅរបស់អ្នកស្ថិតនៅក្នុងកម្រិតនៃសម័យឌីជីថលដែរ ឬទេ។ តើគាត់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ថ្មី ឬយល់ដឹងពីការចាយលុយអនឡាញហើយឬនៅ ? ដូចនេះ មុនការផ្លាស់ប្តូររូបរាងនៃមុខជំនួញរបស់អ្នកទាំងស្រុង អ្នកគួរតែចាំបាច់គិតពិចារណាដល់ចំណុចនេះផងដែរ៕
-
ម្ដេចតេជោ ហ៊ុន សែន ៖ បច្ចេកវិទ្យាឌីជីថល និងសង្គមឌីជីថល មានភាពចាំបាច់បំផុតសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅក្នុងបរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសាកល ជាពិសេស ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។ នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី17 ក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020 នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថិតនៅក្នុងកំឡុងពេលដែលកំពុងជួបវិបត្តិនៅពេលនេះ បានជំរុញឱ្យឃើញកាន់តែច្បាស់នៃភាពចាំបាច់លើការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឌីជីថល។ សម្ដេចបានបញ្ជាក់ទៀតថា “ប្រាកដណាស់ថា ការអភិវឌ្ឍ ការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គមសេដ្ឋកិច្ច ឱ្យទៅជាសង្គមសេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ Covid-19 និងការអភិវឌ្ឍប្រកបដោយចិរភាព និងភាពធន់នាពេលអនាគត។ នៅក្នុងសន្ទរកថារបស់សម្ដេចបានបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសាកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងក្លាយទៅជាប្រធានបទដ៏សំខាន់នាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្មទាំងក្នុងវិស័យផលិតកម្ម…
-
ក្រុមហ៊ុនដឹកជញ្ជូនអាហារអាមេរិក DoorDash យល់ព្រមបង់ពិន័យ 2.5 លានដុល្លារ បន្ទាប់ពីបន្លំលុយធីបបុគ្គលិក
បរទេស៖ DoorDash ក្រុមហ៊ុនដឹកជញ្ជូនអាហារតាមអនឡាញដ៏ល្បីមួយរបស់អាមេរិកនៅសប្តាហ៍នេះបានយល់ព្រមក្នុងការបង់ប្រាក់ពិន័យប្រមាណជា 2.5 លានដុល្លារអាមេរិក ដើម្បីដោះស្រាយរឿងក្តីដែលកើតឡើងតាំងតែពីឆ្នាំ 2019 ក្រោមរូបភាពថា ក្រុមហ៊ុនបានទទួលរងការចោទប្រកាន់ប្រើប្រាស់វិធីបញ្ឆោតមួយដែលអាចបន្លំយកលុយធីបរបស់បុគ្គលិកដឹកជញ្ជូនរបស់ខ្លួនជាច្រើន។ បណ្តឹងចោទប្រកាន់បានបញ្ជាក់ថា DoorDash បានប្តូរទំរង់ដោយប្រើប្រាស់លុយធីបជាច្រើនលានដុល្លារអាមេរិកទៅជាលុយសម្រាប់បើកប្រាក់ខែគោល និងជាលុយដែលបានធ្វើការបញ្ជាទិញជាមុនពីសំណាក់អតិថិជនជំនួសវិញដោយមិនបានដាក់វាបញ្ចូលទៅក្នុងទឹកប្រាក់សរុបនៃការបញ្ជាទិញនោះឡើយ។ ដោយឡែកអតិថិជនវិញបានរំពឹងថា លុយធីបដែលពួកគេបានបង់នឹងអាចប្រគល់ទៅឲ្យក្រុមអ្នកដឹកជញ្ជូនដោយផ្ទាល់ ប៉ុន្តែពួកគេមិនដឹងរឿងនេះរហូតដល់ពេលដែល DoorDash បានរៀបចំខ្លួនលក់ផ្សារភាគហ៊ុនជាផ្លូវការ។ យោងតាមការបញ្ជាក់របស់តុលាការបានបញ្ជាក់ថា ទឹកលុយពិន័យទាំង 2.5 លានដុល្លារនោះ បានបែងចែកប្រមាណជា 1.5 លានដុល្លារប្រគល់ទៅឲ្យបុគ្គលិកដែលគួរតែទទួលបានលុយធីបរបស់ខ្លួនចន្លោះពីឆ្នាំ2017 ដល់ឆ្នាំ 2019 ហើយលុកប្រមាណជា 750 000 ដុល្លារនឹងត្រូវប្រគល់ទៅឲ្យអជ្ញាធរខណ្ឌ នៅសល់ចុងក្រោយ 250000ដុល្លារទៀតនឹងត្រូវប្រគល់ទៅឲ្យអង្គការសប្បុរសធម៌ក្នុងស្រុកចំនួន 2 ៕
-
សៀងហៃជាប់ឈ្មោះជាទីក្រុងដែលភ្ជាប់ទំនាក់ទំនងច្រើនបំផុតលើលោក (Most Connected City)
បរទេស ៖ ការធ្វើដំណើរជាលក្ខណៈអន្តរជាតិត្រូវបានរងការផលប៉ះពាល់ខ្លាំងមែនទែនដោយសារបញ្ហាកូវីដ19 ហើយក៏បានធ្វើឲ្យមានការប្រែប្រួលមួយចំនួនផងដែរជាក់ស្តែងពេលនេះ ទីក្រុងសៀងហៃបានទំលាក់ទីក្រុងឡុងចេញពីតំណែងទីក្រុងដែលមានភ្ជាប់ទំនាក់ទំនងទៅកាន់តំបន់ផ្សេងៗដែលសកម្មលើលោកនោះទៀតហើយ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានបញ្ជាក់ថា ទំនាក់ទំនងតាមផ្លូវអាកាសដែលបានភ្ជាប់ជាមួយនឹងទីក្រុងឡុងបានធ្លាក់ចុះដល់ទៅ 67 ភាគរយគឺជាតួលេខចុងក្រោយមួយដែលខ្លួនទទួលបានពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិហៅកាត់ថា IATA។ សៀងហៃបានក្លាយទៅជាអ្នកគ្រងតំណែងនេះជំនួសវិញ ដោយក្នុងនោះគេបានមើលឃើញថាទីក្រុងធំចំនួន 4 របស់ប្រទេសចិនគឺសុទ្ធតែស្ថិតក្នុងចំណាត់ថ្នាក់ពីលេខរៀងទី 1 ដល់ទៅ 4ជាទីក្រុងដែលមានភ្ជាប់ទំនាក់ទំនងច្រើនបំផុតលើលោក រួមមានដូចជា ក្រុងសៀងហៃ ក្រុងប៉េកាំង ក្រុងក្វាងចូវ និងក្រុងឆេងឌូ។ IATA ធ្លាប់បាននិយាយថាបញ្ហារាតត្បាតបានធ្វើឲ្យដំណើរការជិតមួយទសវត្សនៃការភ្ជាប់ទំនាក់ទំនងរវាងទីក្រុងនានាបានត្រឹមដើរថយក្រោយ ជាពិសេសទីក្រុងដែលធ្លាប់មានភាពមមាញឺកខ្លាំងជាងគេលើចរាចរណ៍ផ្លូវអាកាសដូចជាទីក្រុងឡុង ទីក្រុងញូវយ៉ក និងទីក្រុងតូក្យូជាដើម៕
-
អង់គ្លេសនឹងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មាន 300 ឆ្នាំចុងក្រោយ
ទីក្រុងឡុង៖សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះដល់ទៅ 11.3 ភាគរយសម្រាប់ឆ្នាំនេះដោយសារតែបញ្ហាកូវីដ19ដែលវាបានក្លាយទៅជាអត្រាធ្លាក់ចុះមិនធ្លាប់កើតឡើងក្នុងរយៈពេល 300 ឆ្នាំចុងក្រោយនេះ។ ការបញ្ជាក់ដែលត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេស Rishi Sunak ដោយលោករដ្ឋមន្ត្រីរូបនេះបានថ្លែងប្រាប់ទៅកាន់សមាជិកសភារបស់អង់គ្លេសទៀតថា ការិយាល័យទទួលបន្ទុកកិច្ចការងារថវិកាជាតិឬ OBR បានធ្វើការទស្សន៍ទាយថាសេដ្ឋកិច្ចរបស់អង់គ្លេសគឺនឹងមិនអាចវិលត្រឡប់ទៅដល់កម្រិតធម្មតាដូចកាលគ្រាមុនកូវីដ19ឡើយរហូតដល់ឆ្នាំ2022។ លោក Sunak បានបន្តថាឥទ្ធិពលរបស់កូវីដ19 នៅក្នុងឆ្នាំសារពើពន្ធទំនងជានឹងអាចបន្តអូសបន្លាយបន្ថែមទៀតហើយក្នុងនោះអត្រាអ្នកអត់ការងារធ្វើនៅទូទាំងប្រទេសនឹងកើនឡើងទៅដល់ 7.5 ភាគរយ ឬប្រមាណជា 2.6 លាននាក់នៅក្នុងត្រីមាសទី2នាឆ្នាំ 2021។ លើសពីនេះ លោក Sunak បានព្រមានថាស្ថានភាពអាក្រក់នៃសេដ្ឋកិច្ចជាតិពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះដោយរដ្ឋាភិបាលអង់គ្លេសបានចំណាយប្រមាណជា 374.1 ពាន់លានដុល្លារអាមេរិក ហើយមកដល់ពេលនេះដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដខណៈដែលផែនការបន្ទាប់អង់គ្លេសនឹងបញ្ចេញកញ្ចប់ថវិកាទ្រទ្រង់ប្រមាណជា 73.5 ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការងារដដែលនេះនៅឆ្នាំក្រោយ៕
-
ក្រុមហ៊ុន ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិក្នុងពេលឆាប់ៗ
ភ្នំពេញ៖ សណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ជិត១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលជាសណ្ឋាគារលំដាប់ពិភពលោកមានប្រភពកំណើតពីសហរដ្ឋអាមេរិក បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខនិងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវ បានបើកដំណើរការជាផ្លូវការ។សណ្ឋាគារបែបប្រណិតដែលមានដល់ទៅ២៤៧បន្ទប់ស្នាក់នៅនេះស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផ្សាភ្ជាប់ភ្ញៀវទេសចរណ៍ និងធុរជនពីគ្រប់ទិសទីនៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិតក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។ ជីប ម៉ុង យកចិត្តទុកក្នុងការងារអភិរក្សសម្បត្តិបតិកភណ្ឌ តាមរយៈការរក្សាទុក និងការជួសជុល អគារសម័យ បារាំង កម្ពស់ ពីរជាន់នៅកណ្តាលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បី បង្ហាញ ពី តុល្យភាព…