-
កម្មករបាត់បង់ការងារកើនតិចតួច ខណៈចំនួនរោងចក្រប្រហែលគ្នាទៅនឹងឆ្នាំមុន នៅបន្តបិទទ្វារ
ភ្នំពេញ ៖ ក្នុងរយៈពេល 9 ខែឆ្នាំនេះ មានរោងចក្រចំនួនជាង 100 ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានបិទដំណើរការ ដោយតួលេខនេះគឺប្រហែលគ្នានឹងឆ្នាំមុនដែរ ក៏ប៉ុន្តែចំនួនកម្មករដែលបាត់បង់ការងារបានកើនឡើងបន្តិចបន្តួចតែប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹម 9 ខែដើមឆ្នាំ2020 កន្លងមកនេះ មានរោងចក្រចំនួន 111 ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានបិទទ្វារឈប់ដំណើរការ តែចំនួននេះគឺប្រហែលនឹងចំនួនរោងចក្រដែលបានបិទក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលមានចំនួន110 ក្នុងវិស័យដូចគ្នា។ លោកបានបញ្ជាក់ថា ៖ «ការបិទនេះបានធ្វើឱ្យកម្មករនិយោជិតប្រមាណជា 55.174 នាក់ បាត់បង់ការងារដែលចំនួនកម្មករទាំងនេះមានការកើនឡើងបន្តិច ដែលក្នុងរយៈពេលដូចគ្នានៅឆ្នាំមុនមានកម្មករនិយោជិតចំនួន 53.226 នាក់បានបាត់បង់ការងារ»។ លោក ង៉ុយ រិទ្ធ បានបញ្ជាក់ថា ករណីនេះបានបង្ហាញអំពីប្រសិទ្ធភាពនៃវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យរោងចក្របិទទ្វារក្នុងចំនួនយ៉ាងគំហុក ខណៈទីផ្សារផលិតផលកាត់ដេរក្នុងពិភពលោកសឹងតែបិទទាំងស្រុង។ចំពោះស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូរស្រាលជាបណ្តើរៗដោយចំនួនរោងចក្រដែលកំពុងព្យួរបានថមចុះមកត្រឹមចំនួន 52 រោងចក្រ ដែលនៅប៉ះពាល់ដល់ការងារកម្មករនិយោជិតតែប្រមាណ 14000 នាក់ប៉ុណ្ណោះនៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។…
-
ចង់បើកជំនួញក្នុងសម័យកូវីដ19 មែនទេ ?ប៉ុន្មានចំណុចនេះអ្នកគួរពិចារណាជាមុនសិន!
អាជីវកម្មថ្មី ៖តាមពិតទៅការចាប់ផ្តើមអាជីវកម្មថ្មីក្នុងពេលដែលពិភពលោកកំពុងរងវិបត្តិនៃវិរុសរាតត្បាតកូវីដ19 គឺជាការជំនះដ៏លំបាកបំផុត ប៉ុន្តែនេះមិនមានមានន័យថាមិនអាចទៅរួចនោះដែរ។តោះអានប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិនមុនពេលអ្នកសម្រេចចិត្តចង់បន្ត ឬក៏ផ្អាកគម្រោងអាជីវកម្មមួយរយៈសិន ! មិនថាវិស័យ ឬឧស្សាហកម្មប្រភេទណានោះទេ ទាំងតូចទាំងធំនៅពេលនេះត្រូវតែសម្របខ្លួនជាចាំបាច់ទៅនឹងគោលការណ៍រក្សាចំងាយសុវត្ថិភាពទាំងបុគ្គលិកខាងក្នុង និងជាមួយនឹងអតិថិជនខាងក្រៅ ដូចនេះវាមិនមែនជារឿងងាយស្រួលនោះទេទោះបីជាអាជីវកម្មកំពុងដំណើរការស្រាប់ក្តី ចុះទម្រាំតែអាជីវកម្មថ្មី?ប៉ុន្តែអ្នកត្រូវចាំថា ដរាបណាតម្រូវការនៅតែមាននោះការផ្គត់ផ្គង់គឺនៅតែចាំបាច់។ ជាក់ស្តែង កូវីដ19ដែលបាន មកដល់ពេលនេះគ្រាន់តែបានធ្វើឲ្យមនុស្សលោកចាប់ផ្តើមផ្លាស់ប្តូររបបរស់នៅរបស់គេតែប៉ុណ្ណោះ ប៉ុន្តែលំហូរនៃហិរញ្ញវត្ថុគឺកំពុងតែស្ទះរកច្រកចេញចូលដូចគ្នា ដូចនេះបើអ្នករកឃើញចំណុចនេះ នោះអ្នកនឹងអាចប្រមូលយកប្រាក់ចំណេញបានយ៉ាងងាយៗជាមិនខាន។ សាកគិតពិចារណាទៅលើអាជីវកម្មប៉ុន្មានខាងក្រោមនេះទាំងអស់គ្នា ដូចជាសេវាកម្មបោសសំអាត សេវាកម្មបោកអ៊ុត លក់ឧបករណ៍ហាត់ប្រាណអនឡាញ និងបើកបង្រៀនវគ្គហាត់ប្រាណអនឡាញឬផលិតម៉ាសជាដើម។អាជីវកម្មទាំងនេះសុទ្ធតែមានតម្រូវការទាំងអស់ ប៉ុន្តែវាអាស្រ័យទៅនឹងតំបន់ ឬមជ្ឈដ្ឋានរបស់អ្នកដែរថា តើគួរអាចចាប់យកមួយណាបាន។ ដូចនេះអ្វីដែលអ្នកអាចគួរចាប់ផ្តើមធ្វើនៅពេលនេះ ប្រសិនបើអ្នកនៅតែចង់ចាប់ផ្តើមធ្វើវានោះអាចមានទៅតាមដំណាក់កាលដូចខាងក្រោម៖ គិតទៅលើអ្វីដែលជាតម្រូវការរបស់អតិថិជន ឬមនុស្សគ្រប់គ្នានៅពេលនេះ អភិវឌ្ឍន៍ទៅលើយុទ្ធសាស្រ្តម៉ាឃីតធីងតាមបែបឌីជីថល ភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនឲ្យបានច្រើនតាមរយៈបណ្ដាញសង្គម ផែនការអាជីវកម្មរបស់អ្នកដែលមានត្រូវតែជាប្រភេទអាជីវកម្មក្នុងរយៈពេលវែង រៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់ការបត់បែន និងចាប់យកគំនិតវិជ្ជមានជានិច្ចពេលជួបឧបសគ្គ អ្នកទាំងអស់គ្នាត្រូវចងចាំថា ជាធម្មតាអាជីវកម្មថ្មីគឺមានភាគរយបរាជ័យច្រើនជាងជោគជ័យ ដូចនេះអ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេចួទៅលើផលប៉ះពាល់និងលទ្ធផលដែលនឹងទទួលបាន។បើអ្នកជោគជ័យអ្នកអាចឈានទៅមួយដំណាក់ទៀត ប៉ុន្តែបើអ្នកដួលនៅគ្រានេះ សាកគិតទៅមើលថា តើអ្នកអាចងើបវិញបានដែរ ឬទេ? ហើយតស៊ូបានដល់កម្រិតណាបន្តទៀត?
-
ប្រធានាធិបតីចិនជំរុញធ្វើរឿងមួយដើម្បីបើកវិស័យធ្វើដំណើរជាសកលឡើងវិញ
បរទេស ៖ ថ្លែងនៅក្នុងកិច្ចប្រជុំមេដឹកនាំ G20 កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា កិច្ចការងារដែលយើងត្រូវធ្វើនៅពេលនេះដើម្បីឲ្យវិស័យធ្វើដំណើរ និងលំហូរនៃប្រជាជនមានរបៀបរៀបរយឡើងវិញនោះគឺសម្របសម្រួលគោលនយោបាយ និងបទដ្ឋានឲ្យមានភាពកាន់តែស៊ីជម្រៅ និងបង្កើតវិធីសាស្ត្រនានាឲ្យមានដំណើរការបានលឿនជាងមុន។ លោក Xi បានអំពាវនាវឲ្យគ្រប់គ្នាចូលរួមក្នុងយន្តការជាសកលមួយក្នុងការប្រើប្រាស់ QR code ដើម្បីឲ្យពិភពលោកអាចដំណើរការវិស័យធ្វើដំណើរជាអន្តរជាតិឡើងវិញបានឆាប់រហ័សដែលក្នុងនោះលោក Xi ក៏បានបញ្ជាក់ទៀតថា កូដនេះនឹងអាចជួយបង្កើតជាទិន្នន័យ និងព័ត៌មានលំអិតអំពីស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កន្លងមកក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនបាននាំគ្នាធ្វើការប្រឆាំងតស៊ូមតិព្រមទាំងព្រមានថា កូដប្រភេទនេះនឹងអាចប្រើប្រាស់យ៉ាងទូលំទូលាយដោយកិច្ចការងារនយោបាយទៅវិញ ទាំងការគ្រប់គ្រងទិន្នន័យ និងការបដិសេធនយោបាយ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះការបើកផ្លូវធ្វើដំណើរឡើងវិញនៅតែជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសភាគច្រើនដោយសារការរីករាលដាលនៃវិរុសកូវីដ19 និងក៏ជាសំពាធយ៉ាងខ្លាំងសម្រាប់អាជ្ញាធរក្នុងការដកការរឹតត្បិតលើការធ្វើដំណើរ៕
-
ទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ជាកម្លាំងចលករជំរុញកម្ពុជាទៅរកបច្ចេកវិទ្យាឌីជីថល
កម្ពុជាបានប្រារព្ធកម្មវិធីទិវាសប្តាហ៍សហគ្រិនសកលកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះតាមកិច្ចប្រជុំវីដេអូអនឡាញ ដែលបាននាំមកនូវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សារកវិធី ដែលអាចជួយកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលចាំបាច់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានភាពរឹងមាំ។ តាមរយៈគំនិតសហគ្រិន ក្នុងកិច្ចការពាណិជ្ជកម្មនឹងជំរុញឱ្យមានការតភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យម ដែលនឹងក្លាយជាកម្លាំងចលករជួយជំរុញកម្ពុជាទៅរកបច្ចេកវិទ្យាឌីជីថល។ លោក ស៊ឹម ចាន់គីរីរ័ត្ន ក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា តាមទិន្នន័យសម្រាប់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2020 ការចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្មមានដល់ទៅ 48,042 ដោយមិនគិតដល់ការចុះបញ្ជីតាមរយៈអនឡាញរបស់រាជរដ្ឋាភិបាល។ ប្រភពពីស្ថាប័ន Opencoporates.comដែលយើងទទួលបានទិន្នន័យនេះ មានការកើនឡើង 14.5 % ចេញពីទិន្នន័យឆ្នាំ 2019។ ក្នុងនោះ 75.63%គឺជាក្រុមហ៊ុនសហគ្រាសឯកជន និង 21.8 % គឺជាអាជីកម្មខ្នាតតូច។ យោងទៅលើទិន្នន័យ (Cambodia MSMEs Data) យើងមាន 513,759 នៃសហគ្រាសធុនតូច និងមធ្យម ដែលមាន 11.62 % ដែលមានពលកម្មច្រើនជាង 5 នាក់ឬច្រើនជាង។ គម្លាតហិរញ្ញវត្ថុមានប្រមាណ 7.7 ប៊ីលាននៃសហគ្រាសធុនតូច និងមធ្យមនៅឆ្នាំ 2019 មាន 60.329 %…
-
YouTube លេងមួយក្បាច់ដាក់បន្ថែម ads លើវិដេអូ តែមិនបង់លុយដល់អ្នកផលិតឡើយ
បរទេស ៖ នៅសប្តាហ៍នេះ វេបសាយទស្សនាវិដេអូល្បីបំផុតលើពិភពលោក YouTube បានប្រកាសថា ខ្លួននឹងចាប់ផ្តើមមុខងារថ្មីមួយដែលបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម adsទៅលើវិដេអូជាច្រើនដោយមិនចាំបាច់ចែករំលែកប្រាក់ចំណូលនេះជាមួយនឹងម្ចាស់កម្មសិទ្ធិវិដេអូឡើយ។ យើងបានដឹងរួចមកហើយថា ជាធម្មតា YouTube នឹងត្រូវចែករំលែកប្រាក់កម្រៃដែលទទួលបានពីម្ចាស់ផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមអ្នកផលិតវិដេអូស្ថិតនៅក្រោមកិច្ចព្រមព្រៀងគ្នាដែលហៅថាpartnership scheme នៅរាល់ពេលដែលផ្ទាំង ads ទាំងនោះនឹងត្រូវដាក់បង្ហាញលើវិដេអូរបស់ពួកគេ ប៉ុន្តែមកដល់ពេលនេះ YouTube បាននិយាយថាខ្លួននឹងចាប់ផ្តើមដាក់ផ្ទាំង adsទៅលើវិដេអូ និងប៉ុស្តិ៍ទាំងឡាយដែលមិនទាន់មានកិច្ចព្រមព្រៀង partnership scheme ជាមួយគ្នាដោយមិនចាយលុយសោះឡើយ។ គួរឲ្យដឹងដែរថា YouTube Partner Programme ទាមទារឲ្យអ្នកផលិតវិដេអូ និងប៉ុស្តិ៍ YouTube ទាំងនោះមានអ្នកចុចតាមដាន subscribers ច្រើនជាង 1000 គណនេយ្យ និងមានចំនួនអ្នកទស្សនាក្នុងមួយឆ្នាំទៅដល់ 4000 ម៉ោងផងដែរ។ ទោះបីជាយ៉ាងណាក្តីប៉ុស្តិ៍ YouTube ដែលត្រូវបានដាក់ ads លើវិដេអូរបស់គេហើយមិនបានទទួលប្រាក់កម្រៃនោះនៅតែអាចដាក់ពាក្យស្នើសុំកម្មវិធី YouTube Partner Programme នេះជាធម្មតានៅពេលដែលពួកគេបំពេញបានតាមគ្រប់លក្ខខណ្ឌ៕
-
World Bank ព្យាករណ៍ថាមនុស្សជិត 115 លាននាក់នឹងធ្លាក់ចូលបន្ទាត់ក្រីក្រខ្លាំងដោយសារកូវីដ19
បរទេស ៖ យោងតាមរបាយការណ៍ភាពក្រីក្រ និងវិបុលភាពឆ្នាំ2020 (PSPR2020) របស់ធនាគារពិភពលោក WORLD BANK បានបង្ហាញថា បញ្ហាកូវីដ19នឹងអាចជំរុញឲ្យពលរដ្ឋប្រមាណជា 88 ទៅ 115 លាននាក់ ធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រខ្លាំង។ ក្នុងនោះផងតួលេខក៏អាចឲ្យយើងឃើញបានដែរថា ពលរដ្ឋនៅអាស៊ីខាងត្បូងគឺមានចំណែក 63 ភាគរយនៃចំនួនព្យាករណ៍ខាងលើនេះ ពោលគឺពួកគេរស់នៅដោយទទួលបានប្រាក់ចំណូលទាបជាង 1.9 ដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងផ្អែកទៅលើរបាយការណ៍ទស្សនៈលើវិស័យសេដ្ឋកិច្ចជាសកល ឬ Global Economic Prospects (GEP)កាលពីខែមិថុនា ប៉ុន្តែនឹងមានការផ្លាស់ប្តូរនៅក្រោយពេលដែលរបាយការណ៍របស់ GEP នឹងចេញផ្សាយម្តងទៀតនាខែមករាឆ្នាំ2021 ខាងមុខ។ ដោយឡែកការព្យាករណ៍ដដែលរបស់ PSPR 2020 ក៏បានបង្ហាញដែរថាពលរដ្ឋក្រីក្រដែលនឹងរស់នៅក្រោមសន្ទស្ស 3.2 ដុល្លារអាមេរិកក្នុងមួយថ្ងៃក៏មានកើនឡើងខ្លាំងដូចគ្នាដែរគឺពី 125 លាននាក់កាលពីខែមេសា ឆ្នាំនេះទៅដល់ 242 ឬ 257 លាននាក់ក្នុងខែតុលា ហើយអាស៊ីខាងត្បូងដដែលចាប់យកចំណែក71 ភាគរយនៃចំនួនសរុបនេះ៕
-
រដ្ឋាភិបាលសម្រេចអនុម័តគម្រោវិនិយោគថ្មីចំនួន3បន្ថែមទៀត មានទុនសរុបជាង12លានដុល្លារអាមេរិក
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) បានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងស្នើសុំវិនិយោគថ្មីចំនួន3បន្ថែមទៀត ដែលមានទំហំទុនសរុបជាង12លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារសរុបចំនួន 2634នាក់។តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ 1- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 202កន្លែង។ 2- “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 3,6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 914កន្លែង។ 3- “CHARMGO (CAMBODIA) CO., LTD”…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្នុងមួយឆ្នាំ កម្ពុជាបង្កើតសំរាមរហូតដល់ 4 លានតោន
សៀមរាប ៖ យ៉ាងហោចណាស់ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ 4 លានតោន ខណៈដែលការកៃច្នៃជាប្រយោជន៍ត្រឡប់មកវិញត្រូវបានធ្វើឡើងនៅក្នុងអត្រាកម្រិតទាបនៅឡើយ ។ មានប្រសាសន៍នៅក្នុងទិវាអនាម័យបរិស្ថាន 23 វិច្ឆិកា និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ2020 នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2020 ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ4លានតោន ក្នុងនោះ65ភាគរយ ជាសំណល់សរីរាង្គ ប្រមាណ20ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ51ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។ ដោយឡែក កាលពីឆ្នាំ2019 កន្លងទៅ សំណល់ប្លាស្ទិកប្រមាណជិត200តោន ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ2020នេះ សំណល់ប្លាស្ទិកប្រមាណជិត250តោន ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។ ឯកឧត្តមបានបន្តថា ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់ខេត្តសៀមរាប សម្រាប់ឆ្នាំ2020 មានបរិមាណបង្កើតសំណល់ប្រមាណ506តោនក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ103តោនក្នុងថ្ងៃ ដោយការអាជីវករប្រមូលទិញអេតចាយ មានចំនួន49ទីតាំង បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ241តោនក្នុងថ្ងៃ។ ទន្ទឹមនេះ បរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ162តោនក្នុងថ្ងៃ…
-
ក្រុមហ៊ុន៣ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារដល់ពលរដ្ឋជាង២ពាន់នាក់
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ក្នុងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំង៣រួមមាន៖ ទី១ ក្រុមហ៊ុន EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០២កន្លែង។ ទី២ ក្រុមហ៊ុន SHANDA (CAMBODIA) TEXTILE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១៤កន្លែង។ ទី៣ ក្រុមហ៊ុន CHARMGO (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ…
-
អាមេរិកកំណត់យកថ្ងៃទី11 ខែធ្នូ ជាថ្ងៃចាប់ផ្តើមការចែកចាយវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានសរសេរថា ពលរដ្ឋអាមេរិកនឹងទទួលបានវ៉ាក់សាំងកូវីដ19ជាលើកដំបូងយ៉ាងយូរបំផុតថ្ងៃទី11ខែធ្នូ ខាងមុខនេះហើយ។ ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងដោយប្រធាននៃកម្មវិធីវ៉ាកសាំងកូវីដ19 របស់អាមេរិក លោកសាស្ត្រាចារ្យ Moncef Slaoui ដោយក្នុងនោះលោកក៏បានអះអាងដែរថា ការចែកចាយវ៉ាក់សាំងនឹងត្រូវធ្វើឡើងត្រឹមតែ 24 ម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការអនុម័តពីសំណាក់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារសង្គ្រោះបន្ទាន់របស់អាមេរិក។ គួររំលឹកដែរថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ19 ដែលទើបប្រកាសជោគជ័យគឺ Pfizer និងដៃគូ BioNTech បានដាក់ពាក្យស្នើសុំការចាកចាយវ៉ាក់សាំងរបស់ខ្លួនរួចហើយតាំងតែពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប៉ុន្តែតាមការអះអាងរបស់រដ្ឋបាលកិច្ចការងារចំណីអាហារ និងឱសថ ហៅកាត់ថា FDAបាននិយាយថា កិច្ចប្រជុំដើម្បីអនុម័តការចែកចាយវ៉ាក់សាំងនឹងធ្វើឡើងនៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020។ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះតម្រូវឲ្យមានការចាក់ចំនួន 2 ដងទៅលើមនុស្សម្នាក់ ដូចនេះតាមផែនការវ៉ាក់សាំងប្រមាណជា 50 លានដូស នឹងត្រូវបញ្ចេញឲ្យគ្រប់ផែនការក្នុងឆ្នាំនេះ ដែលនឹងអាចប្រើប្រាស់ទៅលើពលរដ្ឋអាមេរិកចំនួន 25 លាននាក់ជាលើកដំបូង៕