-
តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀង RCEP ?
ភ្នំពេញ ៖ ក្រោយពីបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង RCEP នេះរួចហើយនោះ ប្រទេសហត្ថលេខីនឹងត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ដើម្បីអាចជំរុញកិច្ចព្រមព្រៀងនេះអាចចូលជាធរមាន ដែលយ៉ាងហោចណាស់អាចចំណាយពេល1ឆ្នាំ ឬច្រើនជាងនេះ។ ប៉ុន្ដែសម្រាប់កម្ពុជានឹងជំរុញការងាររៀបចំបញ្ចប់ការងារផ្ទៃក្នុងឱ្យបានឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីខាងមុខ។ សំណួរសួរថា តើកម្ពុជានឹងទទួលបានអ្វីខ្លះពីកិច្ចព្រមព្រៀងមួយនេះ ? ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ AMSថា កិច្ចព្រមព្រៀងRCEP នេះ គឺជាទីផ្សារធំ ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនជាងកិច្ចព្រមព្រៀងដែលធ្លាប់បានធ្វើមុនៗទៅទៀត។ កម្ពុជាក៏បានធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈអាស៊ានជាមួយដៃគូចិន កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត តែវាមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេ។ ព្រោះទីផ្សារនៅក្នុងអាស៊ានយើងមានបែបបទផ្សេងៗសម្រាប់ប្រទេសក្នុងតំបន់អាស៊ានប៉ុណ្ណោះ។ ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ថា ៖ «ដ្បិតថាកិច្ចព្រមព្រៀង RCEP វាជាការបើកទីផ្សារមិនមែនត្រឹមតែប្រទេសអាស៊ានទាំង10នោះទេ ដូច្នេះបើនិយាយត្រឹមរឿងពន្ធ បើយើងមានកិច្ចព្រមព្រៀងតែប្រទេសតំបន់អាស៊ាន យើងអាចកាត់ពន្ធតែប្រទេសអាស៊ាន តែសម្រាប់ RCEPវាក៏មានការបើកទីផ្សារប្រទេសធំៗចំនួន5ទៀតផងដែរ រួមមានប្រទេសចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងណូវេស័រឡង់ ដែលជាទីផ្សារធំទូលាយជាងទីផ្សារជាមួយដៃគូមុនៗ។ នេះបើយើងនិយាយតែរឿងពន្ធ យើងនៅមានចំណុចផ្សេងៗមានសេវាកម្ម វិនិយោគ ក្រៅពីពន្ធផងដែរ»។ ឯកឧត្តមបានបន្ថែមថាថា…
-
កម្ចីទិញផ្ទះក្នុងរយៈពេល9ខែ កើនដល់ 4.6 ពាន់លានដុល្លារអាមេរិក
ភ្នំពេញ ៖ តម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅដោយសមរម្យនៅកម្ពុជា នៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្រោមគោលនយោបាយនៃការផ្តល់ឥណទានពីបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា គិតត្រឹមរយៈពេល9ខែ ឆ្នាំ2020 កម្ចីអចលនទ្រព្យនៅទូទាំងប្រទេសបានកើនឡើងរហូដល់ 4.6 លានដុល្លារអាមេរិក។ តាមរយៈរបាយការណ៍ប្រចាំត្រីមាសរបស់ការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia (CBC) ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនឡើងដល់ 4.6 ពាន់លានដុល្លារនៅចុងខែកញ្ញាឆ្នាំ 2020 ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី 3,9 ពាន់លានដុល្លារនៅដំណាច់ឆ្នាំ 2019 ។ របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចីមានទ្រព្យបញ្ចាំគឺជាផ្នែកមួយនៃប្រាក់កម្ចីទូទៅដែលបានកត់ត្រាដោយ CBC ហើយគិតត្រឹមរយៈពេល9 ខែឆ្នាំ 2020 ប្រាក់កម្ចីដែលផ្តល់ដោយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុឈានដល់ 9,11 ពាន់លានដុល្លារ។ប្រាក់កម្ចីទូទៅរួមមានប្រាក់កម្ចីផ្ទាល់ខ្លួនកាតឥណទាន និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ការវិវត្តរបស់វិស័យហិរញ្ញវត្ថុនេះ រាប់ទាំងចំនួនអតិថិជន ចំនួនឥណទានសរុប គឺចំនួនអតិថិជនដាក់ប្រាក់សន្សំ និងប្រាក់បញ្ញើ មិនមានសញ្ញាប្រែប្រួលខ្លាំងក្លានោះទេ។ ចំពោះការស្នើសុំឥណទានថ្មីៗ គិតមកដល់ត្រឹមរយៈពេល9ខែ ឆ្នាំ 2020 គឺមានកំណើនទាបជាងឆ្នាំ2019 ប្រមាណ10% ខណៈដែលអតិថិជនភាគច្រើនបានបង្ហាញពីមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការពង្រីកអាជីវកម្មបន្ថែម ក្នុងដំណាក់កាលជំងឺកូវីដ-19។ លោក…
-
Mc Donald វិនិយោគលុយយ៉ាងច្រើនក្នុងទីផ្សារកាហ្វេរបស់ចិន
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុនយីហោកាហ្វេដ៏ល្បី McDonald’s តាមរយៈប្រេនប្រចាំប្រទេសចិន McCafe បានប្រកាសថាខ្លួននឹងចំណាយលុយវិនិយោគដល់ទៅ 381.6 លានដុល្លារសម្រាប់ទីផ្សារកាហ្វេរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃសម្រាប់រយៈពេល 3 ឆ្នាំខាងមុខ។ កញ្ចប់វិនិយោគនេះត្រូវបានគេដឹងទៀតដែរថានឹងត្រូវប្រើប្រាស់ទៅលើការបើកដំណើរការហាងកាហ្វេថ្មីៗនៅតាមភោជនីយដ្ឋាននានារបស់ McDonald’sធ្វើការបង្កើនទំនើបកម្មសំភារៈ និងផ្តល់ការបណ្តុះបណ្តាលជំនាញអាជីពដល់បុគ្គលិក ដើម្បីធ្វើយ៉ាងអាចតម្រូវតាមការទាមទារពីទីផ្សារនៃប្រទេសចិននេះ។ យោងតាមការបញ្ជាក់របស់លោកប្រធានប្រតិបត្តិនៃក្រុមហ៊ុន McDonald ប្រចាំប្រទេសចិនបានបញ្ជាក់ទៀតថា McCafe គោលបំណងសំខាន់របស់ខ្លួនគឺធ្វើយ៉ាងឲ្យអាចគ្របដណ្តប់ទៅលើគ្រប់សាខានៃភោជនីយដ្ឋាន McDonald ដែលមាននៅក្នុងទីក្រុងប៉េកាំង សៀងហៃ ក្វាងជៅ និងស៊ិនចិន នៅត្រឹមដំណាច់ឆ្នាំនេះមុនពេលអាចបន្តពង្រឹកទីផ្សារទៅទីក្រុងធំៗ 7 ផ្សេងទៀតនៅឆ្នាំបន្ទាប់ឲ្យបាន 4000 សាខាក្នុងឆ្នាំ2023។ គួរឲ្យដឹងដែរថា McDonald បានឈានជើងចាប់យកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចិនតាំងតែពីឆ្នាំ1990 ហើយបច្ចុប្បន្នខ្លួនមានសាខាសរុបចំនួន 3600 មកហើយនៅទីនេះ៕
-
កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ត្រៀមទទួលអត្ថប្រយោជន៍ដ៏សំខាន់មួយពីកិច្ចព្រមព្រៀង RCEP ក្នុងវិស័យផលិតកម្ម
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី15 ខែវិច្ឆកា ឆ្នាំ2020 កន្លងមក គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក RCEPដែលត្រូវបានចុះហត្ថលេខាជាផ្លូវការដោយប្រទេសហត្ថលេខីទាំង15 បូករួមទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង 10 ផងដែរ។ តាមការបញ្ជាក់របស់ ASEAN Briefing បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ត្រូវបានគេមើលឃើញថានឹងផ្តោតសំខាន់ទៅលើកិច្ចការងារជាអត្ថប្រយោជន៍ជាច្រើនសម្រាប់បណ្តាប្រទេសទាំង 15 រួមមានទាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីការកាត់បន្ថយតម្លៃផលិតផលដំណើរការជាស្តង់ដារួមនៃពន្ធគយទាំងទៅលើសេវាកម្មផលិតផល និងការវិនិយោគរៀងគ្នាផងដែរ។ ប៉ុន្តែក្រៅតែពីនោះ អត្ថប្រយោជន៍ដ៏ធំធេងមួយទៀតសម្រាប់ប្រទេសអាស៊ានចំនួន 3 របស់យើងដែលមានរួមទាំងឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ផងដែរ ក្នុងនាមជាប្រទេសដែលមានតម្លៃប្រាក់កម្រៃសម្រាប់កម្លាំងពលកម្មទាប និងអ្នកជំនាញតិចជាងគេនោះគឺការទទួលបានឱកាសវិនិយោគយ៉ាងច្រើនពាក់ព័ន្ធទៅនឹងផលិតកម្មនៃផលិតផលសម្រេចពីបណ្តាប្រទេសធំទាំង 5 នៅក្នុងកិច្ចព្រមព្រៀងនេះដែលមានដូចជា ចិន អូស្ត្រាលី ជប៉ុន ញូវសឺឡែន និងកូរ៉េខាងត្បូង។ បណ្តាប្រទេសទាំង 5 ខាងលើនេះជាប្រទេសដែលមានឧស្សាហកម្មខ្ពស់បច្ចេកវិទ្យាវិញក៏ទំនើប ប៉ុន្តែបញ្ហាគឺត្រង់ថាពួកគេគឺជាប្រទេសដែលមានកម្លាំងពលកម្មថ្លៃផងនិងតម្លៃថ្លៃដើមនៃផលិតកម្មក៏កាន់តែខ្ពស់ផង។ ដូចនេះការសម្លឹងឃើញកម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាគោលដៅសម្រាប់វិស័យផលិតកម្មរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀង RCEP គឺជាឧិកាសមាសដើម្បីអាចប្រកួតប្រជែងទីផ្សារបានកាន់តែងាយស្រួល។ យោងតាមការប៉ាន់ស្មានរបស់សាស្រ្តាចារ្យសេដ្ឋកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងអាចបន្ថែមទឹកប្រាក់ចំនួនប្រមាណជា 186 ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចសកល និងក៏ដូចជា…
-
អង់គ្លេសនឹងឈប់លក់ប្រភេទរថយន្តប្រើប្រេង និងសាំងចាប់ពីឆ្នាំ2030 តទៅ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា រាល់ប្រភេទរថយន្តថ្មីទាំងរថយន្តបួនកៅអី និងរថយន្តដឹកអ្នកដំណើរដែលប្រើប្រាស់ថាមពលសាំង និងប្រេងទាំងអស់នឹងមិនអាចត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ទៀតឡើយនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ 2030 តទៅ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រី Boris Johnson ប៉ុន្តែទោះបីជាយ៉ាងណាក្តីរថយន្តប្រភេទកូនកាត់Hybrid មួយចំនួននឹងអាចអនុញ្ញាតឲ្យមានដំណើរការជាធម្មតា។ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃអ្វីដែលលោកនាយករដ្ឋមន្ត្រីបានហៅថាជាបដិវត្តឧស្សាហកម្មបៃតង “green industrial revolution”ដើម្បីអាចប្រឈមមុខទៅនឹងបញ្ហាបម្រែប្រមូលអាកាសធាតុផង និងដើម្បីបង្កើតការងារឲ្យបានកាន់តែច្រើនផង។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលរបស់លោក Johnson ក៏ទទួលបានពាក្យរិះគន់មិនតិចនោះដែរពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាដែលខ្លួនបានអនុម័តដែលមានការលើកឡើងជាច្រើនថាលុយត្រឹមតែ 4 ពាន់លានផោនគឺមានកម្រិតតិចតួចណាស់ដើម្បីអាចធ្វើរឿងនេះបានជោគជ័យ។ ជាការឆ្លើយតបរដ្ឋាភិបាលអង់គ្លេសបាននិយាយថាកញ្ចប់ថវិកានេះគឺស្ថិតនៅក្នុងកញ្ចប់ថវិកាសរុបប្រមាណជា 12 ពាន់លានផោនដើម្បីធ្វើកិច្ចការងារនេះហើយលើសពីនេះអ្វីដែលខ្លួនរំពឹងទុកយ៉ាងជឿជាក់នោះគឺថានឹងមានការចូលរួមពីវិស័យឯកជនកាន់តែខ្លាំងនិងច្រើនឡើងនាពេលខាងមុខ៕
-
Amazon ដំណើរការឱសថស្ថានអនឡាញជាលើកដំបូង
បរទេស ៖ នៅព្រឹកថ្ងៃពុធនេះក្រុមហ៊ុនយក្សអនឡាញដ៏ល្បីបំផុតលើពិភពលោក Amazon បានប្រកាសដំណើរការសេវាកម្មឱសថស្ថានរបស់ខ្លួនដែលនឹងអនុញ្ញាតឲ្យអតិថិជនអាចធ្វើការបញ្ជាទិញថ្នាំតាមវេជ្ជបញ្ជា។ តាមការប្រកាសបញ្ជាក់បន្ថែមរាល់អតិថិជនដែលជាសមាជិកនៃ Amazon Prime ទាំងអស់គឺមានសិទ្ធិក្នុងការទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃត្រឹមរយៈពេល 2 ថ្ងៃ ព្រមជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ 80 ភាគរយសម្រាប់ប្រភេទថ្នាំធម្មតា និង 40 ភាគរយសម្រាប់ថ្នាំពេទ្យតាមវេជ្ជបញ្ជា។ អ្វីដែលអតិថិជនរបស់ Amazon ត្រូវការចាំបាច់សម្រាប់ផ្តល់ឲ្យមុនការធ្វើបញ្ជាទិញនោះគឺពាក់ព័ន្ធទៅនឹងព័ត៌មានស្តីពីសុខភាពរបស់ពួកគេមានដូចជា តើពួកគេកំពុងមានផ្ទៃពោះ? ការបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើត.ភេទ.ព្រមទាំងព័ត៌មានលំអិតនៃធានារ៉ាប់រងជីវិតដែលពួកគេមានជាដើម។ អនុប្រធានទទួលបន្ទុកកិច្ចការងារឱសថស្ថានរបស់ Amazon លោក TJ Parker បាននិយាយថា ក្រុមហ៊ុនសង្ឃឹមថាសេវាកម្មនេះនឹងអាចផ្លាស់ប្តូរភាពភ័ន្តច្រឡំ និងភាពមិនងាយស្រួលនៃឧស្សហកម្មមួយនេះ។ ពួកយើងធ្វើការយ៉ាងខ្លាំងក្លាដើម្បីធ្វើយ៉ាងណាអាចឲ្យអ្នកដែលចាំបាច់ត្រូវការថ្នាំតាមវេជ្ជបញ្ជានូវជម្រើសជាច្រើនដែលអាចធ្វើការបញ្ជាទិញប្រភេទថ្នាំដែលមានតម្លៃធូរថ្លៃនិងការដឹកជញ្ជូនទាន់ចិត្ត៕
-
Jeff Bezos ផ្តល់ជំនួយជិត 800 លានដុល្លារសម្រាប់កិច្ចការងារជួយបរិស្ថាន
បរទេស ៖ CNN នៅថ្ងៃអង្គារនេះបានសរសេរថាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសកាលពីថ្ងៃម្សិលមិញនូវប្រាក់ឧបត្ថម្ភគាំទ្រប្រមាណជា 791 លានដុល្លារទៅដល់អង្គភាពចំនួន 16 ដែលមានបេសកកម្មសំខាន់សម្រាប់កិច្ចការងារជួយការពារបរិស្ថានពិភពលោក។ មូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេមើលឃើញថាវាជាផ្នែកមួយនៃការសន្យារបស់លោក Bezos កន្លងមកជាកញ្ចប់ប្រាក់រហូតទៅដល់ 10 ពាន់លានដុល្លារក្នុងការគាំទ្រពីក្រោយនូវសកម្មភាពការពារបរិស្ថាននិងប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុលើផែនដី។ សរសេរនៅលើគណនេយ្យ Instagram របស់ខ្លួនលោក Bezos បាននិយាយថា៖ខ្ញុំបានចំណាយពេលជាច្រើនខែមកហើយជាមួយនឹងក្រុមមនុស្សដ៏ឆ្លាតវ៉ៃទាំងនោះ។ពួកគេបានប្រើប្រាស់ជីវិតរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុនៅលើភពផែនដីរបស់យើង។ខ្ញុំមានមោទនភាពណាស់ចំពោះការងាររបស់ពួកគេហើយដូច្នេះខ្ញុំនឹងជួយពួកគេដើម្បីសម្រេចផែនការ។ គួរឲ្យដឹងដែរថា ដំណឹងដ៏ធំមួយនេះបានធ្វើឡើងនៅក្រោយតែមួយឆ្នាំប៉ុណ្ណោះដែល Amazon ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តឲ្យបាន 100 ភាគរយក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញទាំងអស់នៅត្រឹមឆ្នាំ2025 និងគ្មានផ្សែងកាបូននៅត្រឹមឆ្នាំ2040។មកដល់ពេលនេះផងដែរ Amazon បានចាយលុយរាប់លានដុល្លារមកហើយទិញយកឧបករណ៍ដឹកជញ្ជូនទំនិញដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន 100 000 គ្រឿងនិងព្រមទាំងបានចាយលុយអស់ 100 លានដុល្លារទៅលើគម្រោងដាំដើមឈើឡើងវិញជាច្រើនផងដែរ៕
-
រដ្ឋាភិបាល សម្រេចអនុម័តគម្រោងថ្មីចំនួន 2 ក្នុងទំហំវិនិយោគសរុបជាង8លានដុល្លារ
ភ្នំពេញ ៖ គម្រោងវិនិយោគថ្មីចំនួន2 បន្ថែមទៀត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់សរុបចំនួន 8,6 លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តគាំទ្រ និងចុះបញ្ជីវិនិយោគជាផ្លូវការ ដែលបានបង្កើតឱកាសការងារជិត606 កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2020នេះ បានបញ្ជាក់ថា តបតាមការស្នើសុំវិនិយោគពីវិស័យឯកជន រាជរដ្ឋាភិបាលបានសម្រេចគាំទ្រ និងអនុម័តទាំងស្រុង ដោយគម្រោងទាំង2 នេះ មានឈ្មោះដូចខាងក្រោម ៖ 1- “K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ 6,3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 362កន្លែង។ 2- “ABLE POINT INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និង…
-
កម្ពុជា និងសហភាពអឺរ៉ុប បង្កើនសហប្រតិបត្តិការ ដើម្បីពង្រីកទំហំវិនិយោគ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-19
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានព្រមព្រៀងលើកិច្ចបង្កើនសហប្រតិបត្តិការរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រីកនូវទំហំវិនិយោគ និងពាណិជ្ជកម្មរួមគ្នា ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងគ្រោះដោយសារតែវិបត្តិនៃជំងឺកូវីដ19 ។ ឯកឧត្តមសុខ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-19 លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុក្រុមស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី11 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី26-27 ខែវិច្ឆិកាឆ្នាំ2020ខាងមុខនេះ តាមប្រព័ន្ធវីដេអូផងដែរ។ នាពេលថ្មីៗចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាត្រូវបានគេមើលឃើញថា ក៏កំពុងតែស្ថិតក្នុងការប្រឈមនឹងហានិភ័យកាន់តែខ្ពស់ទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។ ទាក់ទិននឹងការវិវឌ្ឍថ្មីចុងក្រោយនៃភាពមិនច្បាស់លាស់ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-19 ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា។ ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ៊្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀតដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020ខាងមុខនេះដែរ។កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជំងឺរាតត្បាត…
-
Huawei ដាក់លក់យីហោសម្រាប់ទីផ្សារយុវវ័យមួយរបស់ខ្លួន
បរទេស ៖ នៅថ្ងៃអង្គារនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្រកាសលក់ក្រុមហ៊ុនមួយរបស់ខ្លួនដែលមានឈ្មោះថា Honor ហើយក្រោយទទួលរងសំពាធកាន់តែខ្លាំងជាមួយនឹងការរឹតបន្តឹងពីសំណាក់សហរដ្ឋអាមេរិក។ Honor ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនដូចគ្នាដែរ ប៉ុន្តែផ្តោតសំខាន់ទៅលើទីផ្សារយុវវ័យដោយសារតែតម្លៃស្ថិតនៅក្នុងកម្រិតទាបរបស់វា។ Huawei បានប្រកាសថាខ្លួននឹងមិនមានកាន់កាប់ភាគហ៊ុនរបស់ Honor ទៀតឡើយ ឬសូម្បីតែការគ្រប់គ្រងទៅលើក្រុមហ៊ុមួយនេះហើយបញ្ជាក់ទៀតថា ៖ការលក់នេះនឹងធ្វើឲ្យ Honor អាចដំណើរការបានជាធម្មតានៅក្នុងស្ថានភាពដ៏លំបាកបែបនេះ។ Huawei ក៏បានបញ្ជាក់ដែរថា Honor នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen Zhixin New Information Technology។ ក្រុមហ៊ុននេះគឺជាសម្ព័ន្ធក្រុមហ៊ុនជាមួយនឹង Honor និងភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនលក់រាយប្រមាណជា 30 ទៀតផងដែរហើយក្នុងនោះមានមួយគឺជាក្រុមហ៊ុនរបស់រដ្ឋ Shenzhen Smart City Development Group។ រំលឹកដែរថា Huawei បានបង្កើតក្រុមហ៊ុនយីហោ Honor ដំបូងតាំងតែពីឆ្នាំ 2013 ដោយចាប់យកទីផ្សារយុវវ័យជាមួយនឹងស្មាតហ្វូនដែលមានតម្លៃធូរថ្លៃនិងមធ្យមហើយតាមការបញ្ជាក់របស់ Huawei បានបង្ហាញថា Honor អាចលក់ស្មាតហ្វូនរបស់ខ្លួនប្រមាណជា 70 លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងទីផ្សារប្រទេសចិនទីផ្សារនៅទ្វីបអាស៊ីអាគ្នេយ៍ និងទីផ្សារអ៊ឺរ៉ុបផងដែរ៕