-
ក្រុមហ៊ុន XIAOMI បើកបង្ហាញវត្តមានស្មាតហ្វូនចំនួនពីរម៉ូដែល គឺ Mi 10T Pro និង Mi 10T នៅក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីបំពេញកំណើនតម្រូវរបស់អ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា ដើម្បីធ្វើការលេងហ្គេម និងការប្រើប្រាស់ការងារប្រចាំថ្ងៃរបស់អតិថិជន ។ លោក ភីកឃ័រ កៅ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi នៅថ្ងៃនេះ បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលមានកាមេរ៉ា108MPដំបូងបំផុតរបស់ពិភពលោក ដែលមានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើភាពច្នៃប្រឌិតកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀត ។ លោកបន្តថា ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹងទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ជាមួយនឹងការទ្រទ្រង់ទៅលើមុខងារ OIS និងការទ្រទ្រង់ទៅលើវីដេអូកម្រិត 8K ផងដែរ ។ រីឯស្មាតហ្វូន Mi 10T មានកាមេរ៉ាគោលទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Pro និង Mi 10T…
-
តារាចម្រៀង ខេម បោះទុន២០ម៉ឺនដុល្លារបើកសម្ពោធភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ តារាចម្រៀង និង តារាសម្តែងជាច្រើនរូបបានបង្ហាញវត្តមានក្នុងថ្ងៃដែលអ្នកចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា គឺលោក ខេម បើកសម្ពោធមុខជំនួញថ្មីមួយ ក្នុងដើមទុនប្រមាណជាង២០ម៉ឺនដុល្លារ គឺភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant ដែលមានទីតាំងជិតវត្តសំរោងអណ្តែត ចូលតាមក្លោងទ្វារវត្តប្រមាណ៥០ម៉ែត្រ ។ លោក ខេម បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant មានទទួលរៀបចំធ្វើកម្មវិធី ខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ អមដោយឱជារសជាច្រើនសម្បូរបែប ប្រកបដោយអនាម័យខ្ពស់ និង រស់ជាតិឆ្ងុយឆ្ងាញ់ ។ មុខជំនួញដំបូងរបស់ ខេម គឺលោកបានបើកជាភោជនីយដ្ឋាន (ផាប់) លក្ខណៈស្តង់ដារ ដោយបានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន (ផាប់) នេះ ក៏ព្រោះតែលោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយ ក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ ។ លោក ខេម ឲ្យដឹងទៀតថា ភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant ប្រើទុនក្នុងការវិនិយោគលើកដំបូងនេះ…
-
ក្រុមហ៊ុន LM Car នៅកម្ពុជា រៀបចំពិធីសម្ពោធទទួលរថយន្តម៉ាក HONG H5 ដែលជាម៉ាករថយន្តប្រណិតមួយរបស់ប្រទេសចិន
ភ្នំពេញ: ក្រុមហ៊ុន LM Car បានរៀបចំពិធីសម្ពោធទទួលរថយន្តម៉ាក HONG H5 ដែលជាម៉ាករថយន្តប្រណិតមួយរបស់ប្រទេសចិន ដើម្បីបង្ហាញពីការចូលទីផ្សាររថយន្តកម្ពុជាជាផ្លូវការរបស់ HONG QI ដែលពិធីនេះបានធ្វើឡើងនៅសាលពិពរណ៍រថយន្ត មីងយ៉ាងគួរ ត្រេឌីង ឯ.ក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្តរជាតិបានទទួលសិទ្ធិចែកចាយផ្តាច់មុខលក់រថយន្ត HONG QI H5 ។ រថយន្តលើកដំបូងនាំចូលមកប្រទេសកម្ពុជា មានចំនួនជាង ២០គ្រឿង ដែលមានម៉ូតផ្សេងៗ ហើយរថយន្ត HONG QI H5 ចំនួន ៥គ្រឿងត្រូវបានប្រគល់ទៅកាន់ក្រុមហ៊ុន LM Car ដែលជាសេវាកម្មដឹកអ្នកដំណើរឈានមុខគេនៅប្រទេសកម្ពុជា។ លោក Wei Xinming នាយកក្រុមហ៊ុនរថយន្តមីងយ៉ាង អន្តរជាតិបានឱ្យដឹងថា ក្រុមហ៊ុន HONG QI ជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការលើរថយន្តប្រណីត HONG QI H5 រវាងក្រុមហ៊ុនរថយន្តមីងយ៉ាងអន្តរជាតិ និងក្រុមហ៊ុន LM Car…
-
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង២លាន៧សែនដុល្លារ និងកម្ចី២២៧លានដុល្លារដល់កម្ពុជា
រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណង២លាន៧សែនដុល្លារ និងកម្ចី២២៧លានដុល្លារដល់កម្ពុជា។ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៦វិច្ឆិកានេះ
-
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង៦២៣គ្រួសារនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មូំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM 51-54ចំនួន ៤០តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥ គ្រួសារ មកពីឃុំចំនួន3 នៃស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទOM 51-54ចំនួន៤០តោនដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅស្រុកត្បូងឃ្មុំនាពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលសម្ដេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។ជាមួយនេះឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍនូវសមិទ្ធិផលនានាជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នេះផ្ទាល់ ដែលកំពុងមានការរីកចំរើនលើសមិទ្ធិផលជាច្រើន សំរាប់បំរើសេចក្តីត្រូវការ និងផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតឯ.ឧ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីត១៩ កុំអោយឆ្លងចូលក្នុងសហគមន៍ បើទោះបីជាកម្ពុជា អាចទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺនេះ បានដោយជោគជ័យក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវភ្លេចខ្លួនបណ្តែតបណ្តោយនោះឡើយ។…
-
ឆ្នាំ២០២១អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបង្ហាញពីការអភិវឌ្ឍន៍លើវិស័យបរិស្ថាន
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖នៅឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបង្ហាញពីយុទ្ធសាស្រ្តក៏ដូចជាការអភិវឌ្ឍន៍លើវិស័យបរិស្ថានឱ្យកាន់តែប្រសើរបន្ថែមឡើងទៀត។ ថ្លែងនៅក្នុងបទបង្ហាញនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម វ៉ាន់មីនីនាថ អគ្គលេខាធិការនៃអគ្គលេខាដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបញ្ជាក់ថាក្នុងទិសដៅរៀបចំផែនការការងារឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងមានទិសដៅការងារសំខាន់ៗដូចជា៖១)បន្តជំរុញការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងការវិភាជន៍ថវិកាគ្រប់លំដាប់ថ្នាក់ និងបន្តកៀរគ ធនធាននិងបច្ចេកវិទ្យាសមស្រប។ ២) បន្តរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៣)បន្តអនុវត្តយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៤)បន្តរៀបចំគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ទុដោយស្មើភាព និងសមធម៌។ ឯកឧត្តមបានបន្តឱ្យដឹងដែរថាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងបន្តទិសដៅសំខាន់ៗបន្ថែមទៀតដូចជា៖៤)បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សា ស្រាវជ្រាវ និងចងក្រងទិន្នន័យស្តីពីបច្ចេកវិទ្យាសមស្រប។៥) អនុម័តគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង។៦) បន្តសម្របសម្រួល និងរៀបចំបង្កើតប្រព័ន្ធទិន្នន័យប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតងវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងការអភិរក្សធនធានជីវៈចម្រុះ។ ៧) អនុម័តក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។៨)បន្តរៀបចំបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះជាតិ និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិភ្នំពេញ។ ៩)បន្តសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ កិច្ចសហប្រតិបត្តិការ អាទិភាពការងាររួមគ្នា និងគម្រោងគាំទ្រជាក់ស្តែង។១០) បន្តសហការជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍។ ១១) បន្តកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលមានវិជ្ជាជីវៈកំរិតខ្ពស់ ក្នុងវិស័យបរិស្ថាននិងការអភិវឌ្ឍន៍ ដោយចីរភាព។១២) រៀបចំប្រព័ន្ធគ្រប់គ្រង…
-
ក្រសួងបរិស្ថានបង្ហាញពីទិសដៅអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២១
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបង្ហាពីសមិទ្ធផលការងារឆ្នាំ២០២០និងការលើកទិសដៅការងារឆ្នាំ២០២១ថាក្រសួងកំពុងពង្រឹង ក៏ដូចជាការអភិវឌ្ឍន៍តំបន់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីសម្រេចឱ្យបាននៃចក្ខុវិស័យរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថាអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារអភិវឌ្ឍន៍មូលដ្ឋាន និងសហគមន៍ តំបន់ការពារ ធម្មជាតិ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្ស ធនធាន ធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ។ ថ្លែងនៅក្នុងបទបង្ហាញនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានដាក់ទិសដៅសម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០២១ ដល់សហគមន៍មូលដ្ឋានសំខាន់ៗដូចជា៖រៀបចំស្នើសុំកញ្ចប់ថវិការាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការរបស់បណ្តាញ។បន្តរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការបណ្ដាញ៣ដងក្នុង១ឆ្នាំដោយផ្សារភ្ជាប់ទៅការពង្រឹងកិច្ចប្រជុំបណ្តាញ ទាំងបីតំបន់។ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីក្នុងនាយកដ្ឋានជំនាញទាំងបី និងមន្ត្រីការិយាល័យ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៅតាមមន្ទីរ បរិស្ថាន និងមន្ត្រីអន្តរវិស័យថ្នាក់ស្រុក។ព្រមជាមួយគ្នានឹងបង្កើនយន្តការក្រុមការងារជីវភាពសហគមន៍ ទេសចរណ៍ធម្មជាតិដែលត្រូវបានរៀបចំឱ្យ មានការជួបប្រជុំរៀងរាល់៣ខែម្តងដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ រវាងអ្នករៀបចំគោលនយោបាយ និងអ្នកអនុវត្តនៅទីវាល។ ឯកឧត្តមបានបញ្ជាក់ដែរថានឹងបង្កើននិងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងគោលដៅបង្កើនប្រសិទ្ធភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែលចូលរួមចំណែកក្នុង ការដាក់សម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ។សម្របសម្រួលនិងពង្រឹងកិច្ចសហការជាមួយវិស័យឯកជនដើម្បីជំរុញច្រវាក់ តម្លៃ ពីកសិដ្ឋាន ឬទីតាំងផលិតមកដល់តុបាយ ឬអ្នកប្រើប្រាស់។ព្រមជាមួយគ្នានឹង ជំរុញអនុវត្តទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ ដើម្បីបង្កើនគោល ដៅទេសចរណ៍ធម្មជាតិថ្មីៗ…
-
តំបន់ការពារធម្មជាតិនៅកម្ពុជាក្នុងឆ្នាំ២០២០កើនឡើងដល់៦៥តំបន់
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖មកដល់ពេលបច្ចុប្បន្ននេះចំនួនតំបន់ការពារធម្មជាតិនៅកម្ពុជាមានការកើនឡើង ដល់៦៥តំបន់ ខណៈដែលកាលពីឆ្នាំ១៩៩៣មានត្រឹមតែ២៣តំបន់និងឆ្នាំ២០១៩មាន៥៦តំបន់។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន។ បញ្ជាក់នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ឯកឧត្តម គឹមណុង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិបានឱ្យដឹងថាក្នុងចំណោមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាចំនួន៦៥តំបន់នេះរួមមាន៖តំបន់ឧទ្យានជាតិ ១២,តំបន់ដែនជម្រកសត្វព្រៃ ១៩,តំបន់ការពារទេសភាព ១៤,តំបន់ប្រើប្រាស់ច្រើនយ៉ាង ៨,តំបន់រ៉ាមសារ ៥ (-៤ ជាផ្នែកមួយនៃតំបន់ស្នូលឋានជីវមណ្ឌលបឹងទន្លេសាប ),តំបន់បេតិកភណ្ឌធម្មជាតិ ១១ និងមាន,របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន៣ តំបន់។ក្នុងនេះបើសរុបផ្ទៃដីប្រមាណ ៧,២លានហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃប្រទេស។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាក្នុងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា គឺផ្អែកលើប្រព័ន្ធអេកូឡូស៊ី ដែលបានបែងចែកជា ៥តំបន់សំខាន់ៗ សម្រាប់គាំទ្រដល់និរន្តរភាពបរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងកិច្ចការពារ និងអភិរក្ស ប្រព័ន្ធធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ ការប្រើប្រាស់ប្រកបដោយចីរភាព ដែលតំបន់ទាំងនោះរួមមាន ៖ចក្ខុវិស័យ៖ ប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព .រួមមានទាំងការកាត់បន្ថយ ភាពក្រីក្រ ពិសេសតាមរយៈការអភិរក្សនិងការប្រើប្រាស់ប្រកបដោយចីរភាពនូវធនធាន ជីវៈចម្រុះ…
-
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។ នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមមាន៖ (១) ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ…
-
ក្រសួងបរិស្ថាន៖ការលើកកម្ពស់ចំណេះដឹងបរិស្ថាននិងផ្លាស់ប្តូរគំនិតសាធារណជនជារឿងដ៏សំខាន់
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានបង្ហាញនិងចាត់ទុកថាការលើកកម្ពស់ចំណេះដឹងបរិស្ថាននិងផ្លាស់ប្តូរគំនិតសាធារណជនជាទិសដៅដ៏សំខាន់ទាំងពេលបច្ចុប្បន្ននិងអនាគត។ ថ្លែងក្នុងបទបង្ហាញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយកនៃ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន(អ.ច.ព.ប) បានមានប្រសាសន៍ថាអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន មានបេសកកម្មស្នូលគឺ «លើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន»។ ដើម្បីឆ្លើយតបនឹងបេសកម្មនេះ អ.ច.ព.ប មានគោលដៅស្នូលចំនួន០៣ គឺ (១)ពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងរបាយការណ៍ស្ថានភាពបរិស្ថាន (២)លើកកម្ពស់ការអប់រំបរិស្ថាន និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន និង(៣)ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ។ នៅឆ្នាំ២០២០នេះ ឈរលើបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានបំពេញការងារ និងសម្រេចបានលទ្ធផលជាផ្លែផ្កា មានដូចជា ១.ពង្រឹងការរៀបចំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងSOE ២.លើកកម្ពស់ការអប់រំបរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាន ៣.ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ៤.ប្រភពថវិកា និង ង.រៀបសិក្ខាសាលា។ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធនឹង ១.កិច្ចសហការ និងសម្របសម្រួល…