-
៦ចំណុចដែលធ្វើឱ្យសហគ្រិននៅខ្មែរមួយភាគតែងបរាជ័យ និងមិនស្ថិតស្ថេរ(គ្រូបង្វឹក សហគ្រិនខ្លួនឯង និងរដ្ឋ)
អ្នកជំនាញសហគ្រិននៅខ្មែរ បានលើកឡើងថា មានកត្តា៦ចំណុចដែលធ្វើឱ្យសហគ្រិននៅខ្មែរលិចអណ្តែតៗ និងមិនឋិតថេរក្លាយជាក្រុមហ៊ុនធំបាន។ នេះគឺជាការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងាររដ្ឋាភិបាលកម្ពុជាដែលជំនាញលើសហគ្រិនភាព និងនវានុវត្តន៍។ ចំណុចទាំង៦ដែលត្រូវបានរកឃើញក្នុងការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៩នោះ៖ ទី១ ចំនួនគ្រូបង្វឹក(Coach ឬ Mentor) នៅខ្វះខាតបើប្រៀបធៀបទៅនឹងចំនួនសហគ្រិនដែលកើតថ្មី។ ទី២ ខ្វះគ្រូបង្វឹកដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ដែលមិនអាចផ្ដល់ការប្រឹក្សាយោបល់ដល់សហគ្រិន(បើមានគ្រូបង្វឹកប៉ុន្តែខ្វះសមត្ថភាព និងបទពិសោធន៍ឱ្យបានគ្រប់គ្រាន់) ទ់ី៣ អំនួតរបស់សហគ្រិនដែលមិនព្រមទទួលស្គាល់ ឬក៏ទទួលយកគ្រូបង្វឹក។ ការសិក្សាតាមរយៈបទសម្ភាសន៍បានអះអាងថា សហគ្រិន យល់ឃើញថាអាជីវកម្មដែលខ្លួនដំណើរការមកដល់ពេលនេះ មិនមានវត្តមានគ្រូបង្វឹកណាមួយទេ។ ក្រៅពីកត្តាទាំង៣ខាងលើនេះ នៅមានកត្តាសំខាន់៣បន្ថែមទៀតគឺទី១ ការខ្វះការលើកទឹកចិត្ត និងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាល(ធនាគារSMEនៅមិនទាន់ដំណើរការនៅឡើយ បែបបទពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត មានភាពស្មុគស្មាញ) ទី២ កត្តាភាពស្មុគស្មាញ និងការរិយាធិបតេយ្យរបស់ស្ថាប័នរដ្ឋក្នុងការចុះបញ្ជី និងការស្នើសុំ ការលើកទឹកចិត្តជាក់ស្តែងផ្នែកផ្លូវច្បាប់ និងទី៣គឺ កត្តាចំណេះដឹងរបស់សហគ្រិនថ្មោងថ្មីលើចំណេះដឹងនៃការប្រើប្រាស់បញ្ជីស្នាមលើចំណូលនិងចំណាយ និងលិខិតស្នាមនិងច្បាប់ពាក់ព័ន្ធផ្សេងៗជាដើម។ ទាំងនេះគឺជាកត្តាសំខាន់ទាំង ៦ ដែលធ្វើឲ្យសហគ្រិននៅកម្ពុជា មិនទទួលបាន ភាពជោគជ័យយូរអង្វែង៕
-
កសិករខេត្តព្រៃវែងអាចរកចំណូលបានពី៤-៥ពាន់ដុល្លារក្នុង១ឆ្នាំ
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោកអ៊ុក សំណាង នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានBusiness9ថា អ្នកធ្វើស្រូវ ចំការ និងចិញ្ចឹមសត្វប្រចាំខេត្ត ទទួលបានកម្រៃជាមធ្យមពី៤ពាន់ទៅ៥ពាន់ដុល្លារក្នុង១ឆ្នាំ ពីកិច្ចការងារកសិកម្ម ដាំដំណាំ និងចិញ្ចឹមសត្វ។ គ្រួសារកសិករមួយចំនួនគ្រាន់តែចិញ្ចឹមមាន់ និងលក់ស៊ុត ក៏ទទួលបានប្រាក់ប្រមាណជុំវិញ៨០០ដុល្លារក្នុងមួយខែដែរ ហើយអ្នកខ្លះចិញ្ចឹមទាំងត្រី និងកង្កែបផ្សេងទៀត ហើយគ្រួសារខ្លះក៏ទទួលបានចំណូលប្រមាណជុំវិញ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបាននោះទេ ហេតុដូចនេះហើយបានជា យើងគិតថា មានត្រឹម៤-៥ពាន់ដុល្លារក្នុង១ឆ្នាំ។ “កសិករព្រៃវែងភាគច្រើនធ្វើស្រូវហើយក៏ដាំអំពៅថែមទៀតផង បើមិនដាំអំពៅក៏ដាំបន្លែដែរ។ មួយថ្ងៃបន្លែព្រៃវែងបានដឹកចូលភ្នំពេញប្រមាណ២០តោន។ ដូចនេះ កម្រិតជីវភាពមានការកើនឡើងខ្ពស់៕
-
លោកគុយ វ៉ាត ផ្តាំសារសំខាន់៣ដល់ម្ចាស់ក្រុមហ៊ុន និងអ្នកដឹកនាំស្ថាប័ន
លោក គុយ វ៉ាត ដែលជាអគ្គនាយកវីត្រាស់គ្រុប សូមចែករំលែកគំនិតពេចន៍ដល់ថ្នាក់ដឹកនាំដែលជំរុញលើកទឹកចិត្តដល់បុគ្គលិកធ្វើការ។ គំនិតពេចន៍ទាំង៣គឺ ទី១ ទិសដៅចុងក្រោយនៃភាពជាអ្នកដឹកនាំ គឺធ្វើម៉េចដើម្បីឱ្យបុគ្គលិកចូលចិត្ត ស្រឡាញ់ និងឱ្យគេធ្វើការជាមួយ។ ទី២ បើសិនជាCEOត្រូវរៀបចំខ្លួនឯងឱ្យបានល្អ គេក៏ចាប់ផ្តើមឱ្យតម្លៃCEO ហើយដល់ពេលបុគ្គលិកឱ្យតម្លៃហើយនោះCEO ធ្វើអ្វីមួយក៏ងាយស្រួលដែរ។ ទី៣ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈដែលត្រូវចេះប្រើកម្លាំងរបស់អ្នកដទៃដើម្បីមកបូកជាមួយកម្លាំងរបស់CEO ហើយបើគេខ្លាំងជាងគេនោះ CEOរូបនោះត្រូវចេះប្រើកម្លាំងរបស់គេ ដោយឈរលើមូលដ្ឋាននៃការដឹកនាំ និងការចាត់ចែងដោយមានវិធីសាស្ត្រខុសៗគ្នា៕
-
មេអេស៊ីលីដា៖ គំនិតពេចន៍ទាំងបីដើម្បីអភិវឌ្ឍក្លាយជាCEO
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ចែករំលែងគំនិតពេចន៍៣ចំណុច ដើម្បីអភិវឌ្ឍន៍ក្លាយជាCEOនាពេលអនាគត។ ទី១ CEO ត្រូវប្រកាន់គោលការណ៍លើសពីសីលធម៌ ហើយកុំធ្វើល្អតែនៅនឹងមុខគេហើយក្រោយខ្នងធ្វើមិនល្អនោះទេ។ ឧទាហរណ៍ ប្រសិនបើ គោលការណ៍ក្រុមហ៊ុនចែងថាពីម៉ោង១២-១រសៀលដល់ម៉ោងទទួលទានអាហារ ប៉ុន្តែបើមិនទាន់ទទួលទេ គឺមិនត្រូវបំពាននោះទេ ហើយមិនត្រូវលួចទៅទទួលទានអាហារដោយធ្វើឱ្យល្អតែនៅនឹងមុខឡើយ ព្រោះយើងគឺជាអ្នកចែងត្រូវតែគោរព។ ទី២ CEO មិនមែនតែនៅក្នុងម៉ោងបំពេញការងារ ឬក្រៅម៉ោងនៅតាមទីសាធារណៈទេ គឺរួមទាំងនៅក្នុងអង្គពិធីផ្សេងៗឡើយ និងយើងនៅតែជាប្រធានក្រុមហ៊ុន ឬ CEOដែរ។ និងទី៣ CEO ត្រូវប្រគល់ការងារអ្វីឱ្យសហការីធ្វើ គឺត្រូវឱ្យទាំងពីរ ទាំងសិទ្ធិក្នុងការសម្រេចចិត្ត និងទាំងអំណាចក្នុងការប្រតិបត្តិ។
-
មេធនាគារអេស៊ីលីដា៖បើចង់ធ្វើស៊ីអីអូត្រូវចេះ៥ចំណុចនេះសិន
តើ CEO ត្រូវធ្វើអ្វីខ្លះ? «CEO ត្រូវធ្វើឱ្យដល់កម្រិតខ្ពស់មួយ ដោយមិនមែនធ្វើល្អតែនៅមុខគេនោះទេហើយលួចធ្វើអាក្រក់នៅក្រោយខ្នងនោះទេ។» មានកត្តាសំខាន់ៗចំនួន៥ដែលCEOត្រូវតែប្រតិបត្តិនោះគឺ ១. ការចេះកំណត់ទស្សនវិស័យ ២.ការចេះកំណត់បទដ្ឋាន ៣.ការចេះរៀបចំគោលនយោបាយ ៤. ការចេះធ្វើជាគំរូគេ និង៥. ត្រូវចេះកំណត់យុទ្ធសាស្ត្រ។ នេះគឺជាចំណុចទាំង៥ដែលលោកបណ្ឌិតអ៊ិនចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ចែករំលែកទៅដល់អ្នកចង់ក្លាយជាCEOទាំងឡាយ។ ទី១ ហេតុអ្វីបានជា CEO ត្រូវតែចេះកំណត់ទស្សនវិស័យ? ពីព្រោះថា CEO គឺជាក្បាលម៉ាស៊ីននៅក្នុងការដឹកនាំស្ថាប័នផ្នែកប្រតិបត្តិ ដូច្នេះការកំណត់គោលដៅ គឺជាកិច្ចការសំខាន់ដើម្បីអាចឲ្យសម្រេចបាននៅអ្វីដែលស្ថាប័នទាំងមូលចង់បាន។ ឧទាហរណ៍ acleda ជាធនាគារដែលពលរដ្ឋជឿទុកចិត្ត ឬក៏ប្រជាធនាគារដែលពលរដ្ឋជឿទុកចិត្ត។ ដូច្នេះ ដើម្បីអាចឲ្យអនុវត្តតាមពាក្យនេះបាន មានកិច្ចការងារជាច្រើនដែលថ្នាក់ដឹកនាំ ជាពិសេស CEO ត្រូវតែដាក់ផែនការ សកម្មភាព ដើម្បីជំរុញប្រតិបត្តិការឱ្យឈានទៅដល់ពាក្យស្លោកដែលចង់បាន។ ទី២ ការកំណត់បទដ្ឋានការងារ គឺជាកិច្ចការងារដ៏សំខាន់មួយទៀតសម្រាប់ CEO នៅក្នុងប្រតិបត្តិការឲ្យស្ថាប័ននីមួយៗដោយកំណត់ស្តង់ដារបស់ខ្លួនថាតើគួរតែធ្វើឲ្យស្របត្រឹមកម្រិតថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ។ លោកបានបន្ថែមថា ក្នុងធនាគាររបស់លោកដើម្បីធ្វើឱ្យប្រតិបត្តិការ និងផ្នែកទីផ្សារដំណើរការ ទៅដោយរលូននិងកាន់តែប្រសើរនោះ គឺត្រូវការផែនការ និងកិច្ចការងារបច្ចេកទេសចាំបាច់ជាច្រើន ដើម្បីសម្រេចគោលដៅនេះ។ វាទាមទារការងារស្តង់ដារ និងការអនុវត្តជាក់លាក់ដែលត្រូវបានចែងក្នុងគោលការងារ។ …
-
ស្ថាបនិកភូមិផ្កាត្រកួន៖ តើ CEOត្រូវផ្តោតលើអ្វីខ្លះ?
លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន បានលើកឡើងថា CEOត្រូវមានចំណុចសំខាន់ចំនួន៣ គឺចំណេះដឹងក្នុងតំបន់ និងពិភពលោក ទី២ ចំណេះដឹងក្នុងការដោះស្រាយបញ្ហាជាមួយមនុស្ស និងនយោបាយ និងទី៣ ចំណេះដឹងបច្ចេកទេស។ លោក សុមេធារិទ្ធលើកជាសំណួរថា ហេតុអ្វីបានជាចំណេះដឹងទាំងនេះសំខាន់?ទី១ ចំណេះដឹងក្នុងតំបន់ និងពិភពលោក។ ចំណេះដឹងនេះទាមទារឱ្យយើងមានការស្វែងយល់ពីព័ត៌មានសេដ្ឋកិច្ចក្នុងស្រុក និងនៅពិភពលោក ហើយសេដ្ឋកិច្ចក៏ត្រូវមើល អាមេរិក ចិន ដែលជាមហាអំណាច សហគមន៍អឺរ៉ុប និងប្រទេសធំៗក្នុងតំបន់។ ក្នុងនាមជាអ្នកដឹកនាំត្រូវតែមានសមត្ថភាពចំណេះដឹងទូលំទូលាយដើម្បីអាចវិភាគស្ថានការណ៍បានមួយកម្រិត។ ដោយឡែកការដោះស្រាយបញ្ហាជាមួយមនុស្ស និងនយោបាយ គឺមានសារៈសំខាន់ណាស់ដោយសារតែការគ្រប់គ្រងមនុស្សត្រូវតែស្វែងយល់ពីគ្រប់ប្រភេទមនុស្សដើម្បីអាចដោះស្រាយជាមួយមនុស្សបានទៅតាមចំណង់ចំណូលចិត្ត និងប្រភេទលក្ខណៈបាន។ ហើយមនុស្សមាន៤ប្រភេទ ១. ក្រុមថៅកែ និងអ្នកគ្រប់គ្រងដែលជាក្រុមមនុស្សម៉ឺងម៉ាត់ និងម៉ត់ចត់ រួមទាំងប្រាកដប្រជា។ ២. ក្រុមមនុស្សសម្ភារៈនិយម ឬមនុស្សដែលចូលចិត្តលេងខ្លួន ប៉ុន្តែចូលចិត្តឆាប់យកឱកាស។ ៣. ក្រុមមនុស្សទន់ជ្រាយ ឬមិនសូវក្លាហាន និងក្រុមចុងក្រោយគឺ ពពួកអ្នកវិភាគ។ ដោយឡែកចំណេះដឹងផ្នែកនយោបាយក្នុងការដឹកនាំ គឺ CEOត្រូវយល់ដឹងអំពីស្ថានការណ៍ និងចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវរាល់ការសម្រេចចិត្ត ហើយត្រូវដឹងទៀតថា ធ្វើអ្វីក៏ដោយក៏ត្រូវការនយោបាយដែរ គឺវាមានសារៈសំខាន់ខ្លាំង។ លោកបន្តពន្យល់ថាហេតុអ្វីបានជាដំណេះដឹងផ្នែកបច្ចេកទេសសំខាន់ ហើយលោកចង់ផ្តោតលើកិច្ចការងារប្រតិបត្តិដែលតម្រូវឱ្យមានភាពម៉ត់ចង់ហើយស្គាល់ការងារ។…
-
អាថ៌កំបាំងសហគ្រិន៖ មានការតាំងចិត្តខ្ពស់ មិនថារឿងធំ ឬ តូច សុទ្ឋតែអាចសម្រេចបាន នេះជាការលើកឡើងរបស់ លោក គឹម នរិទ្ធិ សហស្ថាបនិក The Desk Coworking Space
-
អាថ៌កំបាំងសហគ្រិន សហគ្រិនស្ត្រីខ្មែរ មួយរូប ដែលពុះពារ ជម្នះគ្រប់់ឩបសគ្គ ដោយមិនចេះនឿយហត់
-
អាថ៌កំបាំងសហគ្រិន លោក ងន់ ម័រ វិស្វករព័ត៌មានវិទ្យានិងជាថ្នាក់ដឹកនាំ ក្រុមហ៊ុន POSCAR បានពន្យល់ថា លោកជាមនុស្សដែលចូលចិត្តនាំអ្នកដ៏ទៃ ដោះស្រាយបញ្ហា
-
ខ្លីៗ គន្លឹះគ្រប់គ្រងបុគ្គលិកទាំង៥ចំណុច
ក្រុមហ៊ុនជាច្រើននៅមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិកដើម្បីដំណើរល្អតាមរយៈការផ្តល់សេវាល្អ និងមានគុណភាពទៅដល់អតិថិជន។ ក្រុមហ៊ុនខ្លះក៏មានបុគ្គលិកល្អហើយប៉ុន្តែបុគ្គលិកនោះនៅមិនបានយូរ បុគ្គលិកក្រុមហ៊ុនហ៊ុនចេញចូលៗនេះមិនមានជាសញ្ញាណល្អប៉ុន្មាននោះទេ ហើយអ្នកខ្លះមានបុគ្គលិកខូចហើយដកមិនបានជាដើម។ ថ្ងៃនេះ Business9 សូមណែនាំគន្លឹះ៥ចំណុចខ្លីៗក្នុងការគ្រប់គ្រងធនធានមនុស្ស។ ទី១៖ Select រើសមនុស្សឱ្យត្រូវ។ ម្ចាស់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន ត្រូវស្វែងយល់ពីគន្លឹះធ្វើម៉េចដើម្បីឱ្យត្រូវមានន័យត្រូវជំនាញ។ អ្នកគ្រប់គ្រងត្រូវបង្កើតការធ្វើតេស្តដើម្បីដកពិសោធន៍ក្នុងការស្វែងយល់ពីសមត្ថភាពជំនាញ និង សមត្ថភាពធ្វើការជាក្រុម និងធ្វើការក្នុងបរិបទណាមួយដែលស្របទៅតាមក្រុមហ៊ុនរបស់យើងម្នាក់ៗ។ ពេលនោះទើបដល់ការសម្ភាសន៍ ហើយត្រូវចាំដែរថា កុំប្រញាប់រើសពេកត្រូវបង្កើតជាជម្រើសឱ្យច្រើន ហើយបើគ្រាន់តែរើសដើម្បីបំពេញប្រអប់ហើយគ្មានគុណភាពធ្វើបណ្តើរៗល្អជាង។ ទី២៖ Train ណែនាំឱ្យស្គាល់បរិបទថ្មី។ ពោលពេលរើសបានហើយត្រូវណែនាំ(Orient)ពួកគេឱ្យស្គាល់និងយល់ពីរបៀបរបប និងការងារក្នុងក្រុមហ៊ុនរបស់យើងព្រោះពេលខ្លះបុគ្គលិកដែលចូលមកអ្នកខ្លះអត់មានបទពិសោធការងារ អ្នកខ្លះធ្លាប់ធ្វើការងារ ហើយបើទោះបីធ្លាប់ធ្វើការងារប្រហាក់ប្រហែលមែន ប៉ុន្តែបរិបទ និងវប្បធម៌ខុសគ្នា។ ចំណាំមិនត្រូវរើសភ្លាមឱ្យធ្វើការភ្លែតនោះទេ ការងារខ្លះនឹងធ្វើឱ្យមានបញ្ហាប្រសិនការងារបច្ចេកទេសឬបច្ចេកវិទ្យា។ ទី៣៖ Use potentiality ត្រូវដាក់មនុស្សឱ្យត្រូវសក្តានុពលនិងជំនាញរបស់ពួកគេ។ ថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវប្រើប្រាស់បុគ្គលិកដែលមានសក្តានុពលទាំងឡាយឱ្យត្រូវនឹងសក្តានុពលរបស់ពួកគេព្រោះថាមនុស្សមានជំនាញខុសៗគ្នា អុ្នកខ្លះចេះច្រើនដែលត្រូវប្រើឱ្យអស់លទ្ធភាពដោយការសាកកិច្ចការងារថ្មីៗបន្ថែមឱ្យពួកគាត់ និងបន្តបណ្តុះបណ្តាលពួកគាត់ឱ្យ ហើយកុំទាន់មានប្រតិកម្មប្រសិនបើពពួកគាត់បង្កើតកំហុស។ ទី៤៖ Keep រក្សាបុគ្គលិកល្អ។ វិធីសាស្ត្រថែបុគ្គលិក គឺជាបញ្ហាមួយរបស់ម្ចាស់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំព្រោះថាអ្នកទាំងនោះ ត្រូវការការដឹកនាំក្រុមហ៊ុនមួយល្អ (Good Management) និងស្តង់ដារការងារច្បាស់លាស់។ ត្រូវចំណាំថា បុគ្គលិកល្អតែងតែត្រូវការកិច្ចការងារឱ្យផ្តល់ឱ្យច្បាស់លាស់…