Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អភិបាលខេត្តអំពាវនាវឱ្យពលរដ្ឋធ្វើដំណើរទៅសៀមរាបដើម្បីជួយវិស័យទេសចរណ៍

    អភិបាលរងខេត្តសៀម​រាប លោក លី សំរិទ្ធិ​នៅថ្ងៃទី២ ខែមិថុនានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសធ្វើដំណើរទៅទស្សនាក្នុងខេត្តសៀមរាបដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ក្នុងខេត្តដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ហើយលោកថា​ អាជ្ញាធរខេត្តមិនបានបិទដំណើរការរមណីយដ្ឋានកំសាន្តនានានោះទេ។ ហើយសណ្ឋាគារ និងផ្ទះសំណាក់ខ្នាតតូចដែលជាលក្ខណៈគ្រួសារបានបើកដំណើរការធម្មតាដើម្បទទួលភ្ញៀវទេសចរដែលមកទស្សនានៅខេត្តផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ថា សណ្ឋាគារធំៗ និងផ្ទះសំណាក់ប្រមាណ១៧០កន្លែងត្រូវបាន ផ្អាកដំណើរការ ហើយ១៨កន្លែងបានបិទ ក្នុងនោះក៏បានប៉ះពាល់ដល់កម្មករប្រមាណជាង៨៥០០នាក់ផងដែរ។ យ៉ាងណាក៏ដោយ ភ្ញៀវទេសចរក្នុងខេត្តសៀមរាបបានផ្តើមងើបឡើងវិញហើយ​ក្នុងនោះក្នុងខែឧសភាកន្លងទៅមាន១៧០០នាក់៕

  • ដំណឹងល្អ! ព្រលានអន្តរជាតិខេត្តសៀមរាបថ្មីនឹងផ្តើមដំណើរកានៅឆ្នាំ២០២៣

    អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានអះអាងថា​អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប អង្គរ នឹងបញ្ចប់ការងារសាងសង់ រួមទាំងដាក់ដំណើរការផ្លូវការនៅឆ្នាំ​២០២៣ខាងមុខ។   ជាមួយនឹងសមត្ថភាពព្រលានយន្តហោះខ្នាតអន្តរជាតិនេះ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិមិនតិចជាង៩លាននាក់នោះទេ ហើយវាក៏នឹងកាត់បន្ថយនូវភាពស្មុគស្មាញនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិដែលហោះត្រង់ពីទ្វីបអឺរ៉ុប និងអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត។ លោកសង្កត់ធ្ងន់ថា​ សមត្ថភាពអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការហោះហើរត្រង់របស់យន្តហោះខ្នាតអន្តរជាតិនោះទេត្បិតអី ផ្លូវរត់ខ្លី។​ បើតាមការបញ្ជាក់ពីអភិបាលខេត្តសៀមរាប ដំណើរការសាងសង់បានធ្វើឡើងក្នុងរយៈពេល១ឆ្នាំរួចហើយ។​ ព្រលានយន្តហោះខេត្តសៀមរាបថ្មី មានទីតាំងនៅទីប្រជុំជនផ្សារដំដែក​របស់ស្រុកសូនិគមដែលមានចម្ងាយត្រង់៤០គីឡូម៉ែត្រមកក្រុងសៀមរាបបច្ចុប្បន្ន៕​

  • ដំណឹងល្អ! នាយករដ្ឋមន្ត្រីប្រកាស​ជួយអាជីវកម្មតូច-ធំ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុចំពោះមុខកូវីដ(លើកទី៤)

    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០១ មិថុនា​បានលើកឡើងថារដ្ឋាភិបាលរបស់លោកបានត្រៀមថវិកា២២០០លានដុល្លារដើម្បីជួយអាជីវកម្មគ្រប់ប្រភេទរួមទាំងវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ខ្លាំង​។ បន្ថែមពីនេះ​រដ្ឋនឹងលើកលែងការបង់ពន្ធ​និងការយកពន្ធលើអាជីវកម្មផងដែរ។ ហើយអ្វីដែលសំខាន់១ទៀតគឺលោកបានប្រកាសទម្លាក់លុយសម្រាប់ជួយអាជីវកម្មខ្នាតតូចនិងមធ្យម និងចាក់លុយសន្ធឹកសន្ធាប់ជួយវិស័យធនាគារ។ ​ទាំងនេះគឺជាវិធានការជុំទី៤ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីជួយវិស័យសេដ្ឋកិច្ច​និងអាជីវកម្ម។ ក្នុងវិធានការទាំង៤នេះមាន ទី១៖​- ​​ការមិនយកពន្ធលើគ្រប់អាជីវកម្មសម្រាប់ខែមិថុនានិងខែកក្កដា – ការមិនបង់ប្រាក់របបសន្តិសុខសង្គមក្នុងពេលព្យួរអាជីវកម្ម – បើកអាជីវកម្មឡើងវិញនៅឆ្នាំ២០២១ដោយមិនបាច់បង់ពន្ធ – និងការជួយវិស័យអាកាសចរណ៍។ ទី២៖- វិធានការផ្តល់ថវិកា៥០លានដុល្លារដល់វិស័យហិរញ្ញវត្ថុ – ទម្លាក់ទុនឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចំនួន​៥០លានដុល្លារ – ធនាគារ​SME មានទន់១០០លានដុល្លារដើម្បីជួយអាជីវកម្មជាមួយការសម្រួលលក្ខខណ្ឌធូស្រាលនៃកម្ចី។  ទី៣៖ កម្តកល់ទុនបម្រុងកាតព្វកិច្ចតម្រូវត្រឹម៧% ដែលកាលពីមុនជាង១០% -​បន្ថយពន្ធកាត់ទុក – ទម្លាក់លុយ២០០០លានដើម្បីជួយជាទុនបង្វិលក្នុងវិស័យធានាគារ-មីក្រូហិរញ្ញវត្ថុទាំងមូល។ វិធានការជុំទិ៤​លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ជឿជាក់ថាវិធានការនេះនឹងមានប្រសិទ្ធភាពដើម្បីជួយអាជីវកម្មគ្រប់ប្រភេទ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជានឹងអាចឱ្យដំណើរបានដូចធម្មតាចំពោះមុខនៃភាពមិនច្បាស់លាស់នៃកូវីដ១៩៕  

  • នាយករដ្ឋមន្ត្រី មានមោទកភាពដែលខ្មែរអាចសាងសង់ផ្លូវស្តង់ដានៅខេត្តព្រះសីហនុ

    ថ្លែងចេញពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រីហ៊ុន​បានថ្លែងដោយមោទកភាពចំពោះការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុដែលមានចំងាយត្រឹម៨០គីឡូប៉ុន្តែមានគុណភាពខ្ពស់ និងស្រស់ស្អាត។​ លោកបានមានប្រសាសន៍ថា ក្រុមការងារសាងសង់របស់រដ្ឋាភិបាលពិតជាមានសមត្ថភាពខ្ពស់ក្នុងការកសាងផ្លូវនៅខេត្តព្រះសីហនុដែលមានផ្លូវទំហំរហូតដល់៥០ម៉ែត្រ​ ហើយផ្លូវដែលមានទំហំតូចបំផុតក៏២០ម៉ែត្រដែរ។ ម្យ៉ាងវិញទៀត ការពុះ​ភ្នំធ្វើផ្លូវក៏ជាអ្វីដែលខ្មែរចាប់ផ្តើមធ្វើបាននោះដែរ​ដែលកាលពីមុនគឺពឹងពាក់កម្លាំងបរទេសដើម្បីធ្វើសុទ្ធសាធ។ ផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។ បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាង​រួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។ គូសបញ្ជាក់ផងថា​ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យឆ្លាក់ឈ្មោះកន្លែងដែលពុះភ្នំធ្វើផ្លូវថា “ខ្មែរអាចធ្វើបាន”ផងដែរ ដោយឡែកកន្លែងមានដើមឈើ និងសិលា លោកបានដាក់ឈ្មោះឱ្យថា​ចាំស្នេហ៍៕

  • ខែឧសភាឆ្នាំ២០២០ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះជិត១០០ភាគរយ

    ក្នុងខែឧសភា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ៧៧៦នាក់ ដែលមានការធ្លាក់ចុះ៩៩.៧៧ភាគរយ ធៀបនឹងខែឧសភា ឆ្នាំ២០១៩។ ដូចគ្នានេះដែរ ចំណូលដែលបានមកពីការលក់បណ្ណមានត្រឹមតែ ៧២ ០៣៧ដុល្លារអាមេរិក ធ្លាក់ចុះ៩៨.៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែឧសភា នេះ។ ចំណែកចំណូលក្នុងរយៈពេល៥ ខែ នៃដើមឆ្នាំ២០២០នេះ ក៏មានការធ្លាក់ចុះដូចគ្នា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ នៅក្នុងសកលលោក។ ទិន្នន័យពិគ្រោះស្ថានអង្គរឲ្យដឹងថា រយៈពេល៥ ខែ មានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ប្រមាណ ៣៨៦ ០៩៣នាក់ មានការថយចុះ ៦៥.៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សម្រាប់ចំណូលក្នុងរយៈពេល៥ខែ មានចំនួន ប្រមាណ ១៨ ០២១ ៣៣៦ដុល្លារអាមេរិក ធ្លាក់ចុះ​ ៦៤.១៨ភាគរយ ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕

  • នាយករដ្ឋមន្ត្រីចំណាយថវិកាផ្ទាល់ខ្លួន៥០០លានរៀលក្នុង១ខែសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត

    ថ្លែងពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា​លោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន​៥០០លានរៀលក្នុងមួយខែៗដើម្បីទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់នាក់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះ កំពុងតែធ្វើការជាមួយមន្ត្រីសុខាភិបាលដើម្បីជួយពិនិត្យ ព្យាបាល និងនាំយកសំណាកពិនិត្យមើលមេរោគកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី​បន្ថែមថា ចាប់ពីខែទី៣តទៅលោកនឹងប្រើប្រាស់ថវិការដ្ឋាភិបាលសម្រាប់ទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យ៕​

  • នាយករដ្ឋមន្ត្រីខឹងខ្លាំងចំពោះអ្នកកាន់កាប់ឆ្នេ​រ ​​«គ្មានអ្នកធំណាមកកាន់កាប់ឆ្នេរខុសច្បាប់ទេ»

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ​ខែមិថុនានេះ បានមានប្រសាសន៍ជាសាធារណៈថា រដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយណាដែលកាន់កាប់ឆ្នេរខុសច្បាប់នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ​ ឬក៏អ្នកកម្រិតណានោះទេ។ លោកនាយករដ្ឋមន្ត្រី​បានអះអាងថា លោកមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកា​ដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។ លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ៕

  • លោកនាយករដ្ឋមន្ត្រី៖ ផ្លូវថ្មីទាំង៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចបាន៩០%

    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​នៅថ្ងៃទី១ ខែមិថុនានេះ បានអះអាងថាផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។ បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាង​រួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។ ផ្លូវនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន ​សែនបើការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៩។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីមូលហេតុនៃការកសាងគឺដើម្បីចំនិងអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕

  • ខេត្តកណ្តាល៖ SME-កសិកម្មអាចខ្ចីទុនក្នុងការប្រាក់៥%

    អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ​បានអះអាងថា អ្នកប្រកបរបរខ្នាតតូចនិងមធ្យមនៅក្នុងខេត្តអាចទទួលបានការគាំទ្រផ្នែកទន់ពីធនាគារអភិវឌ្ឍន៍ជនបទដោយការប្រាក់ត្រឹម៥%ក្នុងរយៈពេល១ឆ្នាំហើយក្នុងឆ្នាំទី១ អ្នកខ្ចីបង់ត្រឹមតែការប្រាក់តែប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរវាងសហគ្រាសធុន តូចនិងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។​ លោកបញ្ជាក់ថា​៖​អាជ្ញាធរមិនព្រងើយកណ្តើយចំពោះបងប្អូនសហគ្រាសខ្នាតតូចនិងមធ្យមនោះទេ។ លោកបន្ថែមថា​ក្នុងអំឡុងពេលមានកូវីដនេះ អាជ្ញាធរបានជំរុញឱ្យកសិករទាំងអស់ប្រឹងប្រែងដាំដំណាំនិងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងខេត្តនិងរាជធានីភ្នំពេញ៕

  • អាថ៌កំបាំងសហគ្រិន ៖ចេញពី វិស្វករថែទាំ យន្តហោះ មកធ្វើជាអ្នកថែទាំ មនុស្សវិញ

    អាថ៌កំបាំងសហគ្រិន ៖ចេញពី វិស្វករថែទាំ យន្តហោះ មកធ្វើជាអ្នកថែទាំ មនុស្សវិញ

    អាថ៌កំបាំងសហគ្រិន ៖ចេញពី វិស្វករថែទាំ យន្តហោះ មកធ្វើជាអ្នកថែទាំ មនុស្សវិញ លោក ប៊ុន ផាក ជាស្ថាបនិកនៃ ក្រុមហ៊ុន Phzar.com បានលើកឡើងថា៖ រឿងដែល មិនច្បាស់ជាឱកាស )