-
បើករោងចក្រ២បន្ថែមទៀត និងបង្កើតការងារជាង៨០០កន្លែង
ដោយ៖ ហាន បញ្ញា មានក្រុមហ៊ុនចំនួន២បន្ថែមទៀតហើយគ្រោងនឹងវិនិយោគបង្កើតរោងកាត់ដេរ និងរោងចក្រដេរសម្ភារៈតុបតែងសម្រាប់រថយន្តដែលមានតម្លៃសរុប៤.៨លានដុល្លារដែលបង្កើតការងារ ៨៤២កន្លែង។ ការសម្រេចបោះទុនវិនិយោគនេះ គឺធ្វើឡើងនៅចំពេលនៃការរាលដាលកូវីដ១៩។ ក្រុមហ៊ុនទី១គឺ“LUCKY UNIQUE ENTERPRISE CO., LTD.” ហើយមានទីតាំងនៅភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែក“RAINBOW SUNWOOD MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត ដូចជាស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត ជាដើម ដែលមានទីតាំងនៅភូមិចំណោទរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការបង្កើតនេះ គឺជាកត្តាមួយបន្ថែមទៀតដើម្បីជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងខណៈដែលកូវីដកំពុងរាតត្បាត៕
-
ក្រសួងចេញប្រមូលបញ្ហាប៉ះពាល់ពីSMEដើម្បីជួយក្រោយកូវីដ
ក្រសួងឧស្សាហកម្មកំពុងប្រមូលទិន្នន័យពីគ្រប់អាជីវកម្មនៅទូទាំងប្រទេសដើម្បីឈានដល់ការវាយតម្លៃផ្លូវការណ៍និងមុនចេញយុទ្ធសាស្ត្រសម្រាប់ជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតែជំងឺកូវីដ១៩។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសខ្នាតតូចនិងមធ្យមនៃក្រសួងឧស្សាហកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានប្រាប់Business9 នៅថ្ងៃនេះ ថាមន្ទីរនៅទូទាំងប្រទេសកំពុងប្រមូលពីផលប៉ះពាល់ និងកត្តាដែលផ្អាកអាជីវកម្មមួយចំនួនរបស់ម្ចាស់សហគ្រាស ថាតើអ្វីជាមូលហេតុពិតប្រាកដនៃការប៉ះពាល់។ ក្រសួងឧស្សាហកម្ម បានដាក់ទិសដៅស្វែងរកបញ្ហា និងដំណោះស្រាយដល់ប្រភេទអាជីវកម្មដែលមិនមែនម្ហូបអាហារ ដូចជាក្រុមហ៊ុន ផលិតឧបករណ៍សម្រាប់ផ្គត់ផ្គង់សាលារៀន សំណង់ ជាដើម។ សម្រាប់លោក ឈា ឡាយហ៊ី អាជីវកម្មប្រភេទនេះ គឺប៉ះពាល់ច្រើនជាងគេព្រោះសកម្មភាពភាគច្រើនបានផ្អាកជាបណ្តោះអាសន្ន កាត់បន្ថយបុគ្កលិក ហើយខ្លះទៀតធ្ងន់ធ្ងរ បានប្រកាសផ្អាកជាអចិន្ត្រៃយ៍ដោយសារឡុងចុង។ បើទោះបីជាមិនទាន់ក្តាប់ទិន្នន័យអស់មែន លោក ឈា ឡាយហ៊ី បានអះអាងថាជំនួយបច្ចេកទេស និងការសម្រួលសម្រាប់ទទួលកម្ចីពីស្ថាប័នដែលជាដៃគូរបស់ធនាគារSMEរបស់រដ្ឋ គឺជាជំនួយបឋមដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលកំពុងប្រឈម។ លោក ឈាឡាយហី ប្រធានសហគ្រាសខ្នាតតូចនិងមធ្យម ក៏បានវាយតម្លៃថា បើទោះបីជាសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមិនទាន់ដល់កម្រិតខ្ពស់ដូចមុន ប៉ុន្តែបានផ្តើមមានសកម្មភាពគួរឱ្យប្រសើរឡើងវិញហើយ៕
-
អាថ៌កំបាំងសហគ្រិន : គោលការណ៍គ្រឹះ នៃភាពជាអ្នកដឹកនាំគឺ ត្រូវតែមានទំនុកចិត្តលើខ្លួនឯងនិងក្រុមការងារន

-
អប្សរាការពិត ប្រធានបទ៖ដំណោះស្រាយរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដើម្បីជួយដល់សេដ្ឋកិច្ចពលរដ្ឋកម្ពុជា(Video)

-
ដឹងទេ! ហេតុអ្វីបានជាកូរ៉េខាងត្បូងបើកធនាគារនៅខ្មែរ និង…ច្រើន?
ដោយ៖ វង្ស រតនា ក្នុងចំណោមធនាគារដែលប្រតិបត្តិការនៅស្រុកខ្មែរ ធនាគារដែលមានម្ចាស់ភាគហ៊ុនជាជនជាតិកូរ៉េខាងត្បូង មានច្រើនជាងគេ។ គិតត្រឹមពេលនេះ មិនតិចជា៧ធនាគារនោះទេ គឺធនាគា Kookmin Bank កម្ពុជា ធនាគារឧស្សាហកម្មកូរ៉េ Industrial Bank of Korea ធនាគារ Booyong Khmer Bank និង PPC Bank ឬហៅថាភ្នំពេញពាណិជ្ជជាដើម។ តាមពិតវាមិនមែនជារឿងចៃដន្យនោះឡើយ វាគឺជាផែនការជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានមើលឃើញ និងដាក់ចេញនោះគឺ កត្តានុពលរបស់អាស៊ានដែលនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅឆ្នាំ២០២២ឬហៅជាភាសាអង់គ្លេសថា (International Financial Hub) ។ នេះគឺជាអ្វីដែលរដ្ឋាភិបាលក្រុងសេអ៊ូលបានវាយតម្លៃ។ គណៈកម្មការសេវាកម្មហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ការពង្រីកទីតាំងហិរញ្ញវត្ថុនៅអាស៊ានគឺជាផែនការយុទ្ធសាស្ត្រធំ១ ក្នុងចំណោមផែនការយុទ្ធសាស្ត្រទាំង៣របស់កូរ៉េខាងត្បូងនៅក្នុងផែនការមេទី៥។ កូរ៉េបានអះអាងថា ការច្របាច់អាស៊ានទាំង១០បញ្ចូលគ្នាគឺមិនមែនជារឿងធម្មតានោះឡើយព្រោះតែសកត្តានុពលសេដ្ឋកិច្ច និងជាទីតាំងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយផងដែលពិភពលោកមិនអាចមើលរំលងបាន។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការដដែល ធនាគារកូរ៉េខាងត្បូងទាំ២៧នោះមាន១៣ហើយបានបោះទីតាំងនៅអាស៊ាន។ ក្នុងនោះមានសឹង្ហបូរី ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជាជាដើម។ កាលពីចុងឆ្នាំ២០១៩កន្លងទៅ វិទ្យាស្ថានទីផ្សារហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យយោបល់ដល់សមាគមធនាគាកូរ៉េត្រូវផ្តោតទីផ្សាអាស៊ានដែលកំពុងស្រេកឃ្លានសេវាកម្មហិរញ្ញវត្ថុដែលជាទីតាំងសង្វាក់ផលិតកម្មផ្គត់ផ្គង់ឱ្យចិន។ ហេតុដូចនេះហើយបានជាយើងមើលឃើញថាចាប់តាំងពីឆ្នាំ២០១៦មកធនាគារកូរ៉េខាងត្បូងសម្រុកក្បាលគ្នាមកអាស៊ានក្នុងនោះក៏មាននៅកម្ពុជាច្រើនណាស់ដែរ៕
-
កម្រងរូបភាពនៃផ្លូវបេតុង៣៤ខ្សែនៅខេត្តព្រះសីហនុដែលកែប្រែមុខមាត់ថ្មី
-
រដ្ឋមន្ត្រី ជា សុផារ៉ា៖ ការសាងសង់លូនិងផ្លូវនៅព្រះសីហនុ”ស៊ីផុយ”
ដោយ៖ ម៉េង ដាវីដ/ ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានអះអាងថា ការងារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនឹងស៊ីផុយត្បិតអីក្នុងរយៈពេលត្រឹម៦ខែសោះ សម្រេចជិត១០០%ទៅហើយ។ ក្នុងនាមជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រដ្ឋមន្ត្រីមានប្រជាប្រិយភាពជា សុផារ៉ា ហ៊ានអះអាងយ៉ាងអំណួតថា ការងារសាងសង់ដាក់ប្រព័ន្ធលូនឹងស៊ីផុយព្រោះសម្រេចបានជាង៩១% ហើយនៅសល់ពេល១១ថ្ងៃទៀតទើបដល់ផែនការ។ ដោយឡែការងារសាងសង់ផ្លូវបេតុងក៏សម្រេចបានជាង៨៦% ហើយសល់ពេលធ្វើការ១៥ថ្ងៃទៀត។ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី មានសុទ្ធិដ្ឋិនិយមខ្ពស់។ រដ្ឋាភិបាលកម្ពុជាបានទិសដៅមុតស្រួច សាងសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុដែលមានភាពវខ្ទេចខ្ទាំខ្លាំងនិងរងការរិះគន់យ៉ាងចាស់ដៃដោយសារហេដ្ឋារចនាសម្ព័ន្ធចាស់គម្រិល និងទ្រុឌទ្រោមមិនសមមាឌនិងសក្តានុពលនៃខេត្តក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយនេះទេ។ ហេតុដូចនេះហើយទើបរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា២០១៩ បានបញ្ចេញកញ្ចប់ថវិការបស់ខ្លួនជាង១០០លានដុល្លារផ្តើមការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះឡើងវិញ។ គិតមកដល់ពេលនេះមានរយៈពេល៦ខែគត់ ខណៈដែលផែនការគ្រោងសម្រេចឱ្យបានក្នុងរយៈពេល៨ខែ៕
-
រដ្ឋាភិបាលថៃទម្លាក់ប្រាក់ជិត៨ពាន់ពាន់លានដុល្លារជ្រោងសេដ្ឋកិច្ច កសិករ កម្មករនិងSME
ដោយ៖ វង្ស រតនា បាងកក៖ រដ្ឋាភិបាលថៃគ្រោងទម្លាក់ថវិកាប្រមាណជិត៨ពាន់ ពាន់លានដុល្លារអាមេរិក ដើម្បីជួយជ្រោងសេដ្ឋកិច្ច កសិករ អ្នករកស៊ីក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតតូចដែលបានទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ប្រមាណ៣៦លាននាក់។ នៅក្នុងនោះ រដ្ឋាភិបាលថៃគ្រោងចំណាយថវិកាជាសាច់ប្រាក់ចំនួន៣៥០ពាន់លានបាត ដែលស្មើនឹងជិត១១ពាន់លានដុល្លារដើម្បីជួយកសិករ និងអ្នកធ្វើការក្រៅប្រព័ន្ធចំនួន២៥លាននាក់។ អ្នកដែលនឹងត្រូវទទួលមានកម្មករក្រៅប្រព័ន្ធចំនួន១៥លាននាក់និងកសិករចំនួន១០លាននាក់ដែលនឹងទទួលបានប្រាក់ចំនួន៥ពាន់បាត ឬ១៥៦ដុល្លារប្រចាំខែ។ រដ្ឋមន្ត្រីក្រសួហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា ជំនួយនេះ គឺធ្វើឡើងដោយសារតែកម្មករក្រៅប្រព័ន្ធនិងកសិករបានទទួលរងផលប៉ះពាល់ខ្លាំងពីវិធានការបិទខ្ទប់ខេត្តនិងប្រទេសរបស់រដ្ឋាភិបាលដែលធ្វើឱ្យពួកគេបាត់បងការងារ និងចំណូលប្រចាំគ្រួសារ។ បើតាមការបញ្ជាក់ដដែលមូលនិធិនេះ គឺមិនស្ថិតក្នុងមូលនិធិសន្តិសុខសង្គមនោះទេ។ បន្ថែមពីនេះរដ្ឋាភិបាលនៅមានត្រៀមថវិកាជាង៣១ពាន់លានដុល្លារសម្រាប់ក្រុមគ្រួសារដែលធ្វើកសិកម្ម និងអាជីវកម្មលក្ខណៈគ្រួសារអាចខ្ចីបុលបាន។ ថៃនៅមានកញ្ចប់ថិវកាចំនួន៥៥០ពាន់លានបាតបន្ថែមទៀតសម្រាប់ជួយដល់កសិករដែលមានហានិភ័យ និងកម្មករក្រៅប្រព័ន្ធជាជំហ៊ានទី២។ ដោយឡែកប្រាក់ចំនួន៤៥ពាន់លានបាត គឺនឹងត្រូវប្រើប្រាស់សម្រាប់ស្តារនិងថែទាំវិស័យសុខាភិបាល ទន្ទឹមនឹងប្រាក់៤០០ពាន់លានបាត គឺសម្រាប់ការស្តារសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតការងារ ពង្រឹងសហគមន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មួយវិញទៀត ថវិកាចំនួន២០០ពាន់លានបាត គឺត្រូវប្រើសម្រាប់ជួយដល់វិស័យសហគ្រាសខ្នាតតូចដែលមិនមានលទ្ធភាពខ្ចីធនាគារបាន៕
-
ចោរអ៊ីនធឺណែតវាយប្រហារលើក្រុមហ៊ុនជំនួញខ្នាតមធ្យមនៅអាស៊ីអាគ្នេយ៍ក្នុងរូបភាពជំងឺកូវីដ
ក្រុមឧក្រិដ្ឋជនអ៊ីនធឺណែត បានប៉ុនប៉ងវាយប្រហារលើក្រុមហ៊ុនជំនួញខ្នាតមធ្យមនៅក្នុងប្រទេសមួយចំនួននាតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំ២០២០នេះ ខណៈប្រទេសទាំងនោះកំពុងប្រឈមនឹងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky ដែលត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មានវៀតណាម នៅថ្ងៃទី១៦ ខែឧសភានេះ។ ក្រុមហ៊ុនខាងលើនេះបានអះអាងថាមានការប៉ុនប៉ងឆបោក(Phishing)ចំនួន៨៣ម៉ឺនដងតាមបណ្តាញអ៊ីនធឺណេត បានកើតឡើងលើក្រុមហ៊ុន ដែលមានបុគ្គលិកប្រមាណពី៥០ទៅ២៥០នាក់ ប៉ុន្តែការប៉ុនប៉ងវាយប្រហារនេះ ត្រូវបានរារាំង។ ប្រៀបធៀបនឹងឆ្នាំមុន ការវាយប្រហារបែបនេះ មានការកើនឡើងប្រមាណ៥៦ភាគរយ។ ក្នុងពេលដែលពិភពលោកកំពុងប្រឈមទៅនឹងការរាតត្បាតដោយជំងឺកូវីដ១៩បែបនេះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត បានប្រើប្រាស់នូវរបៀបវាយប្រហារបែបឆបោក (Phishing) តាមរយៈរូបភាពមួយចំនួនដែលទាក់ទងទៅនឹងជំងឺកូវីដ១៩។ ប្រទេសមួយចំនួន ដែលក្រុមឧក្រិដ្ឋជនព្យាយាមប៉ុនប៉ងវាយប្រហារ រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សីង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំនួននៃការប៉ុនប៉ងវាយប្រហារដោយវិធីសាស្ត្រ Phishing មានការកើនឡើងនៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ៕
-
កូវីដ៖ រដ្ឋមន្រ្តីការងារអាស៊ានដាក់វិធានការសង្គ្រោះកម្មករក្នុងវិស័យការងារ
រដ្ឋមន្ត្រីក្រសួងការងារអាស៊ាន បានបើកកិច្ចប្រជុំពិសេសមួយតាមរយៈប្រព័ន្ធវីដេអូ ដោយបានឯកភាពគ្នាដាក់ចេញនូវវិធានការចាំបាច់ជួយដល់កម្មករកម្មការនី និងអ្នកប្រកបរបរដែលងាយរងគ្រោះខ្លាំងជាងគេឱ្យឆ្លងផុតគ្រាដ៏លំបាកនៃការរាតត្បាតកូវីដ១៩។ ចំណុចសំខាន់ៗ ដែលរដ្ឋមន្ត្រីការងារនៃរដ្ឋសមាជិក បានឯកភាពគ្នានាពេលនេះរួមមាន៖ ១. កិច្ចគំាពារជីវភាព និងសុខភាពទាំង កម្មករ ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់ ២. ការធានាផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ដល់កម្មករពេលត្រូវបញ្ឈប់ឬព្យួរការងារ និងលទ្ធភាពនៃប្រទេសជាសមាជិក និងទី៣ ការសម្រេចជាឯកច្ឆ័ន្ទរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានាពេលនេះនេះ គឺធ្វើឡើងដោយសារអាស៊ានរងការញ៉ាំញីដោយជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ បន្ថែមពីនេះ រដ្ឋមន្ត្រីការងារអាស៊ាន បានឯកភាពលើចំណុច៣បន្ថែមទៀតគឺ ទី១.ការផ្តល់សេវាសុខភាពដល់កម្មករដែលឆ្លងកូវីដ-១៩ ទី២. ពង្រឹងប្រសិទ្ធិភាពនៃគោលនយោបាយទីផ្សារការងារ ពង្រឹងសុខភាពការងារ និងប្រព័ន្ធសង្គម ទី៣. ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមានការរឹតត្បិតជាបណ្តោះអាសន្ន។ ចំពោះវិធានការចាំបាច់មួយចំនួន រដ្ឋមន្ត្រីការងារអាស៊ាន បានមើលឃើញថាជាយន្តការសមស្របមួយដើម្បីជួយដល់កម្មករ ពលករ និងបណ្តាអ្នកប្រកបមុខរបរក្នុងវិស័យការងារផ្សេងទៀតនៅអាស៊ានដែលអាចប្រឈមខ្លាំងជាងគេ៕