-
ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ ដែលមានរយៈពេល៥ឆ្នាំ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន ប្រកាស សុពលភាពសមាសភាពក្រុមការងារអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលមានរយៈពេលអនុវត្ត ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកល សម្រាប់ការអប់រំ( GPE) កាលពីថ្ងៃទី៧ខែមេសា នៅសាល ប្រជុំ អគាររដ្ឋបាលក្រសួងអប់រំ ។
-
រដ្ឋមន្រ្តីក្រសួងអប់រំបានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំគណៈកម្មការកំណែទម្រង់ក្នុងការជួយកែលម្អសាលានេះឲ្យក្លាយទៅជាសាលាជំនាន់ថ្មីសម្រាប់ពង្រឹងការរៀននិងការបង្រៀនឲមានគុណភាពល្អ
ភ្នំពេញ៖បន្ទប់សុខភាព (អគារE) សាលាបឋមសិក្សា អនុវត្ត (អគារJ) និងវិទ្យាល័យអនុវត្ត (អគារF) ដែលប្រើប្រាស់ ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុល កែលម្អ ឡើង វិញ និងបំពាក់សម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារ សាលាជំនាន់ថ្មី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ព្រឹក ថ្ងៃទី៦ខែមេសា…
-
យុវជនឆ្នើម ១០០នាក់ ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមជ័យលាភីអាហារូបករណ៍នឹងជួយកម្ពុជាឆ្ពោះទៅសម្រេចបានអនាគតប្រកបដោយនិរន្តរភាព
ភ្នំពេញ ៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានប្រកាសឈ្មោះបេក្ខភាពឆ្នើម ១០០នាក់ ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេបង្អស់ ។
-
រដ្ឋមន្រ្តីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយអង្គការសប្បុរសធម៌ឡៃហ្គ័រ ដើម្បីរួមចំណែកអភិវឌ្ឍន៍អប់រំនិងផ្តល់ អាហារូបករណ៍ ដល់សិស្សានុសិស្សកម្ពុជាចូលរៀន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួង អប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យអង្គការសប្បុរសធម៌ឡៃហ្គ័រ ចូលជួបពិភាក្សាការងារស្ដីពី យុទ្ធសាស្រ្ដដើម្បីនិរន្ដភាពប្រតិបត្តិការ របស់ សាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
-
រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chair) បានជួបប្រជុំជាមួយ អគ្គលេខាអាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Ministers) ទាំង១០ប្រទេសសមាជិកអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA Leaders) និងឧត្តមមន្ត្រីតាមវិស័យក្រោមសសរស្តម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន តាមប្រព័ន្ធវីដេអូ នៅសាលសម្តេចតេជោ នៃវិទ្យាស្ថានជាតិអប់រំ។
-
ក្រសួងប្រៃសណីយជូនដំណឹង ស្តីពីសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២ – ២០៣៥
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹងមួយស្តីពីការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) និងទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ។
-
ក្រសួងអប់រំ និងអង្គការយូនីសេហ្វ រៀបចំសិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីប្រមូលធាតុចូលពង្រឹងគុណវុឌ្ឍិនៃ ការងារ សុខភាពសិក្សា
ព្រៃវែង៖ នាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និង កីឡាសហការជាមួយអង្គការអង្គការអង្គការយូនីសេហ្វ( UNICEF)រៀបចំសិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីប្រមូលធាតុ ចូលក្នុងការពង្រឹងគុណវុឌ្ឍិនៃការងារសុខភាពសិក្សា ពិសេស ធានាបាននូវសុវត្ថិភាព និងសុខភាពដល់បុគ្គលិកអប់រំ និង អ្នក សិក្សាគ្រប់កាលៈទេសៈ។
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងគន្លងអាជីពគ្រូបង្រៀន
កំពង់ស្ពឺ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស (HRMIS) ប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) និងគន្លងអាជីពគ្រូបង្រៀន (TCP) ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីអង្គការដៃគូ នាយកដ្ឋានពាក់ព័ន្ធ មន្ទីរអប់រំខេត្តគោលដៅ។