-
ក្រសួងអប់រំ ចេញសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១។ សូមអានសេចក្តីណែនាំខាងក្រោម៖
-
សង្គមស៊ីវិលកម្ពុជា-ចិនជួយកែលម្អបណ្ណាល័យតាមសំណើរបស់សាលាបឋមសិក្សាព្រហារ
ខេត្តព្រៃវែង៖ សង្គមស៊ីវិលកម្ពុជា-ចិនបានជួយកែលម្អបណ្ណាល័យតាមសំណើរបស់គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រហារ។ ដោយមើលឃើញពីតម្រូវការនៃការអានរបស់កុមារ ជាអាទិភាព ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ បានស្នើសុំសប្បុរសជនចូលរួមជួយបណ្ណាល័យដែលកំពុងមានកង្វះខាតច្រើនសម្រាប់បំពេញតម្រូវការរបស់កុមារកាន់តែច្រើនឡើងដែលកំពុងបង្កើនចំណេះរបស់ខ្លួនបន្ថែមតាមរយៈការអាន។ លោក បឿន ធាក នាយកសាលាបឋមសិក្សាព្រហារ បានស្នើ លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពេលដែលលោកបណ្ឌិតបានអញ្ជើញចុះមើលដោយផ្ទាល់ដល់ទីតាំងបណ្ណាល័យរបស់សាលាបឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ នៅចំពោះមុខលោកនាយក លោកគ្រូ អ្នកគ្រូ លោកបណ្ឌិតបានសម្រេចឯកភាពចូលរួមជួយបណ្ណាល័យសាលានេះ បន្ទាប់ពីបានពិនិត្យ និងមើលឃើញថាបណ្ណាល័យនេះនៅមានការខ្វះខាតច្រើន។ លោកបណ្ឌិត បានស្នើសុំគម្រោង សកម្មភាពសប្បុរសធម៌ចិនដោយមានការចូលរួមមូលនិធិសប្បុរសធម៌សុខភាពសារធារណប៉េកាំង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការអភិវឌ្ឍ និងទំនាក់ទំងអន្តរជាតិនៃការិយាល័យការបរទេស ចូលរួមដោយ គ្រឹះស្ថានទស្សនាវដ្ដីចិន លេីការកែលម្អបណ្ណាល័យសាលាបឋមសិក្សានេះដោយប្រសិទ្ធនាមថា បណ្ណាល័យ មេគង្គ-ឡានឆាង។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលាឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មានបុគ្គលិកចំនួន ១៤នាក់ ស្រី១នាក់ មានសិស្សានុសិស្សចំនួន៤៦៤នាក់ សិស្សស្រីចំនួន២១៥នាក់៕
-
ឯកឧត្តម រស់ សុវាចា៖ការប្រឡងឌីប្លូមឆ្នាំនេះមានបេក្ខជនសរុប១៦២ ៥៨៩ នាក់
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាន ឱ្យដឹង ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូមនាឆ្នាំនេះគឺសម្រាប់ទិន្នន័យបឋមគិតត្រឹមពេលនេះមានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់)មណ្ឌលប្រឡងចំនួន ១៧២២និងបន្ទប់ប្រឡងចំនួន ៧៣២៧ ។ បើតាមឯកឧត្តម រស់ សុវាចា មន្រ្តីអ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានថ្លែងប្រាប់ AMS នៅព្រលប់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូម ថាក្រសួងអប់រំ យុវជន និងកីឡា រក្សាកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ វិច្ឆិកា ២០២១។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា”ការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”៕ដោយ៖ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងអប់រំ៖ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានមណ្ឌលប្រឡង២០៥ និង បេក្ខជនសរុប១១៥១៣៩នាក់
រាជធានីភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះមានមណ្ឌលប្រឡងសរុបចំនួន ២០៥នាក់ បន្ទប់ប្រឡងចំនួន៤៦៥១នាក់និងមានបេក្ខជនប្រឡបសរុប១១៥១៣៩នាក់។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែប្រាប់ AMS នៅព្រលប់ថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាចំពោះក្រសួងបានសម្រេចរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបានធៀបនឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃ ១០ មករា ២០២២។ ឯកឧត្តមបានបញ្ជាក់ជុំវិញបញ្ហានេះថា”ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”។ សូមរំលឹកថានាថ្មីៗមកនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជុំវិញបញ្ហាការពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះ ២០២០-២០២១នេះដែរថាគឺ ដើម្បីឲ្យសិស្សានុសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀនសម្រាប់ប្រឡង៕ដោយ៖ម៉ាដេប៉ូ
-
ក្រសួងកំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅ ថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងកំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ។
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការលើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការលើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ប៉ុន្តែ បងប្អូនត្រូវត្រៀមកាតវ៉ាក់សាំងតាមខ្លួន ៕
-
អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង
ខេត្តកណ្តាល៖ អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានរៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ។កម្មវិធីនេះត្រូវបានធ្វើឡើនៅក្នុងបរិវេនមណ្ឌលសុខភាពទឹកវិលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិលបានជម្រាបជូនដល់អង្គជំនួបដែលមានគ្រូពេទ្យចំនួន២០រូបដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពទឹកវិល និងបណ្តាមណ្ឌលសុខភាពក្នុងស្រុកស្អាង ខេត្តកណ្តាលថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែតាមប្រព័ន្ធពី ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ដែលបានរៀបចំឡើងដោយអង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោកបានយកពុទ្ធិនិងបទពិសោធន៍ទាំងនេះមកចែករំលែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទឹកវិល។ លោកបន្ថែមថា ជំនួបនាថ្ងៃនេះគឺជាការបំពេញបន្ថែម និងជាការចូលរួមចំណែកបង្កើននូវបរិមាណធនធានចំណេះដឹងលើការយល់ដឹងកាន់តែស៊ីជម្រៅពីការបង្ការ និងការព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងសម្រាប់អ្នកដែលមានអាយុចាប់ពី៣៥ដល់៦៩ឆ្នាំ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានជម្រាបបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក សមាគមបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពមួយចំនួនបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធOnlineជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ហើយសមាគមតែង បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់ការសិក្សារយៈពេលខ្លី និងវែង ពីក្រុមគ្រូពេទ្យជំនាញៗរបស់ចិន បន្តការចែករំលែក និងពង្រឹងនូវពុទ្ធិនិងបទពិសោធន៍ដែលទទួលបានដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន។ លើសពីនេះ តាមរយៈអង្គការYUNDIសមាគមតែងបានស្នើសុំឱ្យមន្ទីរពេទ្យបេះដូងFUWAI ផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យកម្ពុជា ទៅបំពេញបេសកកម្ម និងចុះកម្មសិក្សាដោយផ្ទាល់ នៅមន្ទីរពេទ្យបេះដូង…
-
កិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit )
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit) នាថ្ងៃទី២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណង កៀរគរធនធានថវិកាប្រទេសជាដៃគូនានា ដើម្បីគាំទ្រ និងកែលម្អវិស័យអប់រំឱ្យមានភាពល្អប្រសើរឡើងនៅលើពិភពលោក។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ប្រធានាធិបតីនៃសាធារណរដ្ឋកេនយ៉ា និងប្រធានមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE)។ ក្នុងកិច្ចប្រជុំកំពូលនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូពីព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានជំនាញ រួមជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដូចជា សហរដ្ឋអាមេរិក ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សហព័ន្ធអារ៉ាប់រួម និងប្រទេសចំនួន ១០៤ លើពិភពលោក តាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ និងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំ ក្នុងទទួលបានជោគជ័យ…
-
ក្រសួងអប់រំ ចេញសេចក្តីណែនាំ ១១ចំណុច
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំ ចំនួន ១១ចំណុច ស្តីពី ការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។
-
រដ្ឋបាលខេត្តស្វាយរៀង នឹងបើកឱ្យដំណើរការឡើង វិញសាលារៀនសម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចេញសេចក្ដីជូនដំណឹង ពីបើកឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ រដ្ឋបាលខេត្ត បញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់ រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ចំពោះការបើកដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្សឱ្យស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដូចមានភ្ជាប់ជូនក្នុងតារាងលេខ ៩៤១ អយកខ.រប ស្តីពីការរៀបចំបញ្ជីរាយចំនួនសាលារៀននៅតាមក្រុង ស្រុកទាំង៨ ដែលត្រូវបើកដំណើរការឡើងវិញនៅតាម បណ្តុំភូមិសាស្ត្រដែលមានហានិភ័យកម្រិតទាប របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ រដ្ឋបាលខេត្ដ ជម្រាបជូនខាងលើ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា…