Category: អប់រំ

  • ដំណឹងល្អសម្រាប់យុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ (មានវីដេអូ)

    ដំណឹងល្អសម្រាប់យុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ (មានវីដេអូ)

    ដំណឹងល្អសម្រាប់យុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា មានកិត្តិយសផ្សាយជូនការបង្រៀនវិញ្ញាសារប្រឡងបាក់ឌុបចាប់ពីពេលនេះតទៅ វិញ្ញាសារវិទ្យាសាស្រ្តពិត ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង០៨:០០នាទី ព្រឹក រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍វិញ្ញាសារវិទ្យាសាស្រ្តសង្គម ចាប់ពីម៉ោង ០៤:០០នាទី ដល់ម៉ោង០៤:៣០នាទី រសៀល រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រសហការផ្សព្វផ្សាយដោយ៖បណ្តាញផ្សព្វផ្សាយព័ត៌មានAMSវីដេអូគាំទ្រដោយ៖សហភាពសហព័ន្ធយុវជនកម្ពុជា និង E-School Cambodia

  • សួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសកម្មវិធីស្វ័យសិក្សា “MoEYS E-Learning” (មានវីដេអអូ)

    សួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសកម្មវិធីស្វ័យសិក្សា “MoEYS E-Learning” (មានវីដេអអូ)

    សួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ ជ្រាបអំពី ការប្រកាសដាក់ឲ្យប្រើជាផ្លូវការនៃកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។ សូមស្វែងរកយកព័ត៌មានលម្អិតតាមរយៈ «សេចក្តីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡានិងសហភាពសហព័ន្ធយុវជនកម្ពុជាស្ដីពី ការដាក់ ដំណើរការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning »។

  • រដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមកិច្ចប្រជុំពិភាក្សាតុមូល ជាមួយបណ្តាញ សភាអន្តរជាតិ សម្រាប់ការអប់រំ

    រដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមកិច្ចប្រជុំពិភាក្សាតុមូល ជាមួយបណ្តាញ សភាអន្តរជាតិ សម្រាប់ការអប់រំ

    រដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមកិច្ចប្រជុំពិភាក្សាតុមូល ជាមួយបណ្តាញសភាអន្តរជាតិ សម្រាប់ការអប់រំ ក្នុងដំណាក់កាល នៃការរីករាល នៃជំងឺកូវីដ-១៩ ៕

  • សារអប់រំស្ដីពី អាកប្បកិរិយារបស់កុមារ និងក្មេងជំទង់ ក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩

    សារអប់រំស្ដីពី អាកប្បកិរិយារបស់កុមារ និងក្មេងជំទង់ ក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩

    សារអប់រំស្ដីពី អាកប្បកិរិយារបស់កុមារ និងក្មេងជំទង់ ក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ៕

  • សុជីវធម៌ សីលធម៌ និងគុណធម៌ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងជីវភាពរស់នៅ

    សុជីវធម៌ សីលធម៌ និងគុណធម៌ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងជីវភាពរស់នៅ

    ពាក្យថា “សុជីវធម៌ សីលធម៌ និងគុណធម៌” ជាបញ្ញត្តិអប់រំតម្លៃផ្ទាល់ខ្លួនកើតចេញចិត្តនិងទង្វើរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរធម៌ទាំងបីនេះមានគុណតម្លៃប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្តឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាដក។ សុជីវធម៌សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។ នៅក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ពាក្យទាំងនេះថា សុជីវធម៌ សម្តៅដល់ការរស់នៅដោយល្អ គឺចំណេះ, មានសណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។សុជីវធម៌ សម្តៅលើឥរិយាបថរបស់សុភាពរាបសារ កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពីរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។ សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ, សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សម្តៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹងឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ។  គុណធម៌ ផ្តោតលើអំពើល្អអាក្រក់ បុណ្យបាបដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌ មានដូចជាការជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ បុគ្គមានគុណធម៌ រមែងការគោរពដោយសន្ដោសអត់ឱន មិនច្រណែនមិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តាចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។ គួរបញ្ជាក់ថា ពាក្យសុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ តែងតែឮញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែយុវជនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និងចែកឱ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។ រហូតមានអ្នកខ្លះបានប្រើប្រាស់ពាក្យទាំងនេះ មិនទាំងមិនយល់ពីវាដោយគ្រាន់តែឮគេថា និងកាត់ន័យយល់ដោយខ្លួនឯងក៏មាន៕

  • មធ្យោបាយ ៧ ចំណុចអាចឱ្យម្តាយឪពុកជួយបង្រៀនភាសាអង់គ្លេសដល់កូនបានល្អ បន្ថែមលើភាសាកំណើត

    មធ្យោបាយ ៧ ចំណុចអាចឱ្យម្តាយឪពុកជួយបង្រៀនភាសាអង់គ្លេសដល់កូនបានល្អ បន្ថែមលើភាសាកំណើត

    នៅកម្ពុជាទោះ​បី​​ឪពុកម្តា​យភាគច្រើន​យល់ថា ភាសាខ្មែរជាភាសាកំណើតចាំបាច់សម្រាប់កូនៗយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នភាសាអង់គ្លេស ក៏អាចក្លាយជាភាសាសំខាន់ទីពីរសម្រាប់កុមារដែរ។ វាអាចជាភាសាទំនាក់ទំនង ប្រើប្រាស់នៅក្នុងទីផ្សារការងារ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗទាំងប្រាំពីរដែលនឹងជួយឱ្យកុមាររៀនភាសាអង់គ្លេសតាមរយៈជំនួយពីម្តាយឪពុក។ ១.បង្កើតទម្លាប់រៀនអង់គ្លេសប្រចាំថ្ងៃ ៖ ម្តាយឪពុកគួរចំណាយពេល ១៥នាទីទៅកន្លះម៉ោងជារៀងរាល់ថ្ងៃដើម្បីអាន ឬច្រៀងភាសាអង់គ្លេសជាចម្រៀងអក្សរ។ឧទាហរណ៍បទ ABC Song ជាដើម ហើយគួរតែធ្វើដដែលៗឱ្យបានខ្ជាប់ខ្ជួន។ ប៉ុន្មានខែក្រោយមកអ្នកនឹងអាចទទួលបានលទ្ធផល ដោយកូនអាចចងចាំពាក្យហើយចាប់ផ្តើមច្រៀងតាមអ្នកជាមិនខាន។ ២. លេងហ្គេម ៖ សកម្មភាពលេងហ្គេមនិងការបង្រៀនពាក្យជាភាសាអង់គ្លេសអាចជាពេលវេលា ចាប់ផ្តើមចាប់យកភាសាដ៏សំខាន់បំផុតសម្រាប់កូនរបស់អ្នកពីព្រោះថាពួកគេនឹងសប្បាយជាមួយហ្គេមផងរៀនភាសាផង។ មួយទៀតអាចជារឿងល្អដែរ ប្រសិនបើនាំកូនមើលភាពយន្តកុមារដែលមានអក្សររត់ជាភាសាអង់គ្លេស និងអានអក្សរទាំងនោះលឺៗដល់កូន។ ៣. ទម្លាប់ប្រើប្រាស់ពាក្យអង់គ្លេសជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ៖ វាជារឿងគួរដែរ ដែលម្តាយឪពុកជួយបង្ហាត់ភាសាអង់គ្លេសដល់កូនតាមរយៈការប្រើប្រាស់ពាក្យអង់គ្លេសសាមញ្ញៗ សម្តៅលើសម្ភារៈប្រើប្រាស់ ឬឃ្លាជាភាសាអង់គ្លេសដែលចាំបាច់ដល់ពួកគេ ដូចជាញ៉ាំបាយ ស្រេកទឹក ងូតទឹក​ ឬចូលគេងជាដើម។ ៤. ប្រើប្រាស់ការនិទានរឿង៖ ការនិទានរឿងជាភាសាអង់គ្លេសជាដំណាក់កាលផ្សេងមួយទៀតដែលអាចឱ្យពួកគេចាប់ផ្តើមយល់ពីឃ្លាជាភាសាអង់គ្លេសតាមរយៈរូបភាព ព្រមទាំងបង្កើនសមត្ថភាពស្តាប់បានយ៉ាងល្អផងដែរ។ ៥. បើចម្រៀងភាសាអង់គ្លេសស្តាប់កម្សាន្ត៖ ស្តាប់ចម្រៀង ឬច្រៀងចម្រៀងជាភាសាអង់គ្លេសមានប្រសិទ្ធភាពដូចទៅនឹងការអានសៀវភៅរឿងដែរ ប៉ុន្តែក៏ទាមទារឱ្យអ្នកចេះបទចម្រៀងទាំងនោះដែរ។ ៦. សាកល្បងចាប់ផ្តើមបង្រៀនវេយ្យាករណ៍ភាសាអង់គ្លេស ៖ នៅពេលដែលពួកគេចាប់ផ្តើមប្រើប្រាស់ឃ្លាជាភាសាអង់គ្លេសជាមួយអ្នក នោះវេយ្យាករណ៍របស់ពួកគេនឹងមិនអាចត្រឹមត្រូវឡើយ ប៉ុន្តែជារឿងដ៏ល្អនៅពេលដែលបានដឹងថាពួកគេអាចចាប់ផ្តើមអនុវត្តជាមួយអ្នកបាន និងជាពេលវេលាសម្រាប់កែតម្រូវពីរបៀបប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេ។ ៨.…

  • អត្ថប្រយោជន៍មិនគួរមើលរំលងទម្លាប់អានសៀវភៅនៅពេលព្រឹក ១៥នាទី

    អត្ថប្រយោជន៍មិនគួរមើលរំលងទម្លាប់អានសៀវភៅនៅពេលព្រឹក ១៥នាទី

    ទម្លាប់ការអានសៀវភៅជួយបង្កើនបញ្ញា ស្មារតី និងសមត្ថភាពខួរក្បាលបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការស្រាវជ្រាវរបស់អ្នកជំនាញអបរំ បានបង្ហាញថា ទម្លាប់ចំណាយពេលវេលាអានសៀវភៅត្រឹមតែ ១៥នាទីនៅពេលព្រឹកបន្ទាប់ភ្ញាក់ពីគេង នឹងអាចផ្លាស់ប្ដូរគុណភាពជីវិត ការគិត និងការអនុវត្តសកម្មភាពថ្មីៗសម្រាប់ជីវិតបានយ៉ាងល្អ។ ១. ការអានជួយបំផុសគំនិតនិងលើកទឹកចិត្តរបស់អ្នក ៖ អ្នកនឹងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់នៅតាមជួយផ្ដល់កម្លាំងចិត្តឱ្យអ្នកតាំងពីព្រលឹម ព្រោះអ្នកនិពន្ធបានរៀបរាប់និងផ្ដល់ជាបទពិសោធន៍ជាច្រើននៅក្នុងអត្ថបទនោះ។ អានសៀវភៅអ្នកនឹងមិនឯកាឡើយ ប្រសិនបើអ្នកដាក់អារម្មណ៍ក្នុងការអានហើយ និ​ងធ្វើអារម្មណ៍ឱ្យបានស្ងប់។ ២. អានសៀវភៅប្រសើរជាងការប្រើប្រាស់ទូរស័ព្ទនៅពេលព្រឹក ៖​ ប្រសិនបើអ្នកមានទម្លាប់មើលទូរស័ព្ទនៅពេលព្រឹក ទំនងជាផ្តល់ប្រយោជន៍តិចជាងអ្នកមានទម្លាប់អានសៀវភៅ។ អ្នកគួរតែកែទម្លាប់នេះ ហើយផ្លាស់ប្ដូរខ្លួនឯងមកចាប់អានសៀវភៅវិញ នោះអ្នកនិងមានអារម្មណ៍ថារីករាយព្រោះអ្នកទទួលបានអ្វីដែល ថ្មីពីក្នុងសៀវភៅច្រើនជាងមើលទូរស័ព្ទដែលមានត្រឹមតែព័ត៌មានពុំសូវចាំបាច់នៅពេលព្រឹក។ បន្ទាប់ពីអានសៀវភៅជាជម្រើសគួរតាមដានព័ត៌មាននៅលើបណ្តាញសង្គម។ ៣. គំនិតថ្មីនឹងកើតឡើងសម្រាប់ថ្ងៃថ្មីជានិច្ច ៖ អ្វីដែលអស្ចារ្យនោះ គឺអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់ជួបពីមុនមកត្រឹមរយៈពេលខ្លី ពីសៀវភៅដែលបាននិពន្ធឡើងមក ជាបទពិសោធន៍អស់រយៈពេលយូរឆ្នាំរបស់អ្នកនិពន្ធ។ អ្នកគ្រាន់តែចំណាំយពេល១៥នាទីជារៀងរាល់ព្រឹកអានសៀវភៅ វិធីនេះអ្នកនឹងទទួលចំណេះដឹងធំធេង និងទទួលបានគំនិតច្នៃថ្មីជាច្រើនសម្រាប់ថ្ងៃនេះ។ ៤. ការអានជាគន្លឹះបង្កើនចំណេះដឹងដល់ខ្លួនឯង ៖ ពិភពលោកនេះមានសៀវភៅច្រើនណាស់ ហើយក៏មានអ្វីដែលអ្នកមិនទាន់ដឹងច្រើនដែរ។ ឧទាហរណ៍ថា បទពិសោធន៍នៅក្នុងសាលារៀន និងកន្លែងផ្សេងៗ ជាចំណែកមួយដែលអ្នកនិងទទួលបានពីការសិក្សារបស់អ្នក ប៉ុន្តែចំណេះដឹងដែលអ្នកទទួលបានពីអានសៀវភៅខាងក្រៅ ជាអ្វីដែលនៅក្នុងសាលារៀនមិនបានផ្ដល់ជូនអ្នក។​ ដូចនេះគួរសាកល្បងចំណាយពេលអានសៀវភៅនៅពេលព្រឹក ដើម្បីអា​រម្មណ៍​ស្រស់​ស្រា​យ ​និងទទួលបានចំណេះដឹងថ្មីៗពីតាមរយៈទម្លាប់អានសៀវភៅ៕

  • គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំដ៏សំខាន់

    គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំដ៏សំខាន់

    គ្រូបង្រៀនជាបុគ្គលសំខាន់បំផុតដែលដើរតួនាទីជាអ្នកលុបបំបាត់បញ្ហាអនក្ខរកម្ម និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម។ គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវ និងចែករំលែកចំណេះដឹងជាច្រើនដល់សិស្សនុសិស្ស ឬយុវជនជំនាន់ក្រោយឱ្យមានគុណភាពជីវិតកាន់ប្រសើរឡើង។ ក្រសួងអប់រំ យុវជន និងកីឡា តែងលើកឡើងជារឿយៗថា គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម ហើយជារៀងរាល់ឆ្នាំក្រសួងអប់រំតែងប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទផ្សេងៗជាបន្តបន្ទាប់។ ទន្ទឹមនឹងការលើកឡើងពីគុណសម្បត្តិរបស់គ្រូបង្រៀន កន្លងទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាន៍ថា “ចំណេះដឹងមានអត្ថប្រយោជន៍ លុះត្រាតែគ្រូបង្រៀនចេះប្រើប្រាស់ចំណេះដឹងនេះ ដើម្បីបង្កើនគុណភាពបង្រៀន បង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សា ប្រើវិធីសាស្ត្របង្រៀនសមស្របដើម្បីកែលម្អលទ្ធផលសិក្សាសិស្សប្រសើរជាងមុន និងលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំ ដើម្បីមនុស្សជាតិទាំងមូល”។ លោក សុផា សីហា ជាគ្រូបង្រៀននៅសាលាបឋមមួយកន្លែង ស្ថិតនៅក្នុងខេត្តកោះកុង បានប្រាប់ AMS ថា សិស្សានុសិស្សដែលមានចំណេះដឹងល្អ និងសមត្ថភា​ពសមស្របក្នុងការសិក្សា លុះត្រាតែគ្រូបង្រៀនមានភាពប៉ិនប្រសប់ ព្រមទាំងឆ្លាតវៃនៅក្នុងការចែករំលែកចំណេះដឹងនៃការរៀនសូត្រ។ លោ​កបានបន្តថា ភាពប៉ិនប្រសព្វរបស់គ្រូសំដៅទៅលើគ្រូដែលមានវិជ្ជាជីៈច្បាស់លាស់ មានទឹកចិត្តស្រឡាញ់នៅក្នុងការចែករំលែក ហើយប្រើប្រាស់តួនាទីរប​ស់​​​ខ្លួ​ន​ដើម្បីអភិវឌ្ឍន៍សង្គមជាតិរួមទាំងការសិក្សា។ ចំណែកអ្នកស្រី សឹម រ៉ាលីន ជាអ្នកមានបទពិសោធន៍លើការងារអប់រំមួយរូប ក៏យល់ឃើញដែរថា ពាក្យចាស់ពោលថា “គ្រូបង្រៀនគឺជាឪពុកម្ដាយទីពីររបស់សិស្ស ប្រយោគមួយនេះវាពិតជាមានន័យជ្រាលជ្រៅដោយសំដៅទៅដល់គ្រូបង្រៀន​គឺ​ជា​​មគ្គុទេសក៍​ដ៏ចំណាន ជា​អ្នក​បំភ្លឺ​ផ្លូវដែលស្មោះត្រង់ និងមាន​គុណធម៌​ខ្ពស់​​”។  អ្នកស្រីបានពន្យល់បន្តថា គ្រូបង្រៀនក៏ជា​អ្នកដឹកនាំ…

  • ជប៉ុនបង្កើតរ៉ូបូតថ្មី Gitai ធ្វើកិច្ចការជំនួសកម្លាំងមនុស្សនៅទីអវកាស

    ជប៉ុនបង្កើតរ៉ូបូតថ្មី Gitai ធ្វើកិច្ចការជំនួសកម្លាំងមនុស្សនៅទីអវកាស

    បច្ចេកវិទ្យា៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសជប៉ុនប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការបង្កើតបានរ៉ូបូតថ្មីមួយដែលមានសមត្ថភាពធ្វើកិច្ចការមួយចំនួនជំនួសឱ្យមនុស្សនៅក្នុងលំហអាកាសបាន។ រ៉ូបូតនេះមានឈ្មោះថា Gitai អាចជួសជុលផ្កាយរណបដែលកំពុងធ្វើដំណើរលើគន្លងវិថី ផ្លាស់ប្តូរថ្ម និ​ង​ដោះ​ដូរ​ឧ​បករណ៍​បែក​បាក់​មួយ​ចំនួនបានដោយងាយស្រួល​។ បច្ចុប្បន្នផ្កាយរណបដែលកំពុងមានដំណើរការជាប្រចាំនៅលើលំហអាវកាស មានចំនួនប្រមាណជា 1,500 គ្រឿង ហើយភាគច្រើនកំពុងប្រឈមមុខទៅនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីកំទេចកំទីក្នុងលំហអាកាស ដែលកើតចេញពីផ្កាយរណបចាស់ៗ។ គេជឿជាក់ថាផ្កាយរណបនេះនឹងអាចបន្តជីវិតរបស់ខ្លួនយ៉ាងហោចណាស់ច្រើនទសវត្សទៀត ព្រមទាំងកាត់បន្ថយវត្តមានអវកាសយានិកទៅធ្វើការងារលើអាវកាសទាំងប្រថុយប្រថានខ្លាំង។ ឆ្នាំនេះក្រុមហ៊ុន Gitai ក៏មានផែនការដាក់ពង្រាយរ៉ូបូតរបស់ខ្លួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះក៏មានផែនការអភិវឌ្ឍន៍រ៉ូបូតដោយបំពាក់បច្ចេកវិទ្យាអាចទទួលខុសត្រូវលើកិច្ចការពិសោធនិងជួសជុលឧបករណ៍ផ្សេងទៀត សម្រួលការងាររបស់មនុស្សឱ្យកាន់តែល្អប្រសើរឡើង។ កាលពីដើមខែកន្លងមកនេះ Gitai ទើបតែប្រកាសទទួលបានប្រាក់វិនិយោគបន្ថែមប្រមាណជា 17.1 លានដុល្លារដើម្បីអាចធ្វើយ៉ាងណាចាប់ផ្តើមបេសកកម្មដ៏ធំមួយរបស់ខ្លួននៅក្នុងឆ្នាំ 2023 ខាងមុខ។ តាមការបញ្ជាក់របស់លោក Sho Nakanose ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបានឱ្យដឹងថា Gitai កំពុងដំណើរការល្អនៅក្នុងទីផ្សារប្រទេសជប៉ុន និងមានផែនការពង្រីកខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

  • អាហារូបករណ៍សាកលវិទ្យាល័យ KAIST សិក្សានៅប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២១

    អាហារូបករណ៍សាកលវិទ្យាល័យ KAIST សិក្សានៅប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២១

    អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យ KAIST (Korea Advanced Institute of Science and Technology) ដែលជាសាកលវិទ្យាល័យកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានផ្ដល់ពីកម្មវិធី Kaist Scholarship សម្រាប់និស្សិតដែលមានចំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េ។ មុនជំនាញសំខាន់ធំៗ រួមមាន ជំនាញវិទ្យាសាស្ត្រ ជំនាញវិស្វកម្ម និងជំនាញពាណិជ្ជកម្ម។   អាហារូបករណ៍នេះសិស្សទទួលបាន​ថ្លៃសាលាប្រាំបីឆមាស ធានារ៉ាប់រងសុខភាព និងប្រាក់ខែប្រហែល ៣០០ដុល្លារក្នុងមួយខែ។ សាលាតម្រូវឱ្យបេក្ខជនមាន IELTS យ៉ាងតិច ៦.៥ ឬ TOEFL iBT ៨៣ ឬ TOEIC ៧២០ ប៉ុន្តែសម្រាប់ឆ្នាំនេះមិនតម្រូវឱ្យមានទេ​។ សម្រាប់ពាក្យអនឡាញសូមចូលទៅកាន់​ KAIST International Applicant UNDERGRADUATE និងព័ត៌មានលម្អិត International Undergraduate | KAIST Scholarship ។ បើកទទួលពាក្យពីថ្ងៃទី០១ ខែមីនា ទៅ ៣១ ខែឧសភា ឆ្នាំ២០២១​។