-
សិស្សានុសិស្ស បង្ហាញអារម្មណ៍ សប្បាយរីករាយ បន្ទាប់ពីសាលា បើកដំណើរឡើងវិញ
សិស្សានុសិស្ស បង្ហាញអារម្មណ៍ សប្បាយរីករាយ បន្ទាប់ពីសាលា បើកដំណើរឡើងវិញ ក្រោយខកខានជិតពីរឆ្នាំ ដោយសារវិបត្តិ ជំងឺកូវីដ១៩ ៕
-
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាទិភាព ឲ្យរៀននៅតាមសាលា នៅតំបន់មានហានិភ័យទាប
សិស្សថ្នាក់ទី៩ និងទី១២ នៅតំបន់មានហានិភ័យទាប ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាទិភាព ឲ្យរៀននៅតាមសាលា ក្នុងរូបភាពជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន៕
-
សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីអប់រំ ពិភាក្សាជាមួយបណ្ដា ខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងសាលារៀន
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីអប់រំ ពិភាក្សាជាមួយបណ្ដា ខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងសាលារៀន នៅតាមទីតាំងមួយចំនួន ដែលមិនមានការឆ្លងកូវីដ១៩ ៕
-
គំនិតថ្មីក្នុងរឿងនិទានបុរាណចិន៖ គ្មានឆន្ទៈ ធ្វើអ្វីក៏មិនអាចសម្រេចបាន (វីដេអូ)
គំនិតថ្មីក្នុងរឿងនិទានបុរាណចិន៖ គ្មានឆន្ទៈ ធ្វើអ្វីក៏មិនអាចសម្រេចបានឃ្លានេះត្រូវលើកឡើងដោយលោកWangYangmingទស្សនវិទូរបស់ប្រទេសចិនកាលពីជាង៥០០ឆ្នាំមុន ហើយបានលើកទឹកចិត្តប្រជាជនចិនជំនាន់ក្រោយឱ្យកំណត់គោលដៅជីវិតរបស់ខ្លួន ខិតខំតស៊ូ ដើម្បីសម្រេចឧត្តមគតិ។
-
កិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន
ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៕
-
ក្រសួងអប់រំចេញសេចក្តីណែនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០-២០២១
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្ដីណែនាំពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។ បើយោងតាមសេចក្តីណែនាំខាងលើនេះក្រសួងអប់រំបានបញ្ជាក់ថាកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលេខ ១៦ អយក.សណន ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សា សាធារណៈ ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន។ ដើម្បីឱ្យការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជនប្រព្រឹត្តទៅដោយ រលូន និងធានាបាននូវស្តង់ដាគុណភាពនៃការប្រឡង ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖ ១. ការដាក់ពាក្យស្នើសុំរៀបចំការប្រឡង គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ ភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យបានមុន ដំណាច់ខែសីហា ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។ …
-
សារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៤ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្រោមប្រធានបទ«TVETធ្វើឱ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៤ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្រោមប្រធានបទ«TVETធ្វើឱ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់»។
-
វៀតណាម៖ ស្ត្រីជាប់ជម្រើសពានរង្វាន់គ្រូបង្រៀនពិភពលោកទាំង១០ ក្លាយជាអនុប្រធានសភា
គ្រូបង្រៀនភាសាអង់គ្លេសម្នាក់របស់វៀតណាមដែលស្ថិតក្នុងចំណោមបេក្ខភាពគ្រូបង្រៀងដ៏ល្អទាំង១០លើពិភពលោក ត្រូវបានបោះឆ្នោតឲ្យធ្វើជាអនុប្រធានសភាជាតិវៀតណាម។ ក្នុងវ័យ៣០ឆ្នាំ អ្នកស្រី Ha Anh Phuong ជាគ្រូបង្រៀនភាសានៅសាលារៀន Huong Can ស្ថិតក្នុងស្រុក Thanh Son ខេត្ត Phu Tho ។ អ្នកស្រីបានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស៤៩៩នាក់ដែលត្រូវបានបោះឆ្នោត ឲ្យធ្វើជាអនុប្រធានសភាវៀតណាម អាណត្តិចាប់ពីឆ្នាំ២០២១ ដល់ ២០២៦។ ជាជនជាតិភាគតិច Muong អ្នកស្រី Phuong បានក្លាយជាជនជាតិវៀតណាមដំបូងគេ ដែលត្រូវបានជាប់ក្នុងជម្រើសគ្រូល្អបំផុតលើពិលោក ទាំង១០ចុងក្រោយ ឬពានរង្វាន់ Global Teacher Prize ដែលរៀបចំឡើងដោយមូលនិធិ Varkey មានមូលដ្ឋាននៅក្រុងឡុង ចក្រភពអង់គ្លេស កាលពីឆ្នាំ២០២០។ អ្នកស្រីបានសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ក្រោយពេលបានមើលឯកសារវៀតណាមួយ ទាក់ទងនឹងការជំរុញឲ្យអ្នកនៅតំបន់ភ្នំដាច់ស្រយាលលើកទឹកចិត្តកូនឲ្យទៅសាលារៀន។ អ្នកស្រីធ្លាប់ត្រូវបានគេផ្តល់តំណែងជានាយកប្រចាំប្រទេសវៀតណាម តំណាងឲ្យក្រុមហ៊ុនមួយនៅប៉ាគីស្ថាន ប៉ុន្តែអ្នកស្រីមិនទទួល សុខចិត្តបន្តធ្វើជាគ្រូបង្រៀននេះដដែល៕ ប្រភពពី vnexpress
-
ប្រទេសអាស៊ាន១នេះយកថ្ងៃកុមារអន្តរជាតិ ១មិថុនា ស្អែក ផ្តើមការចាក់វ៉ាក់សាំងដល់សិស្សក្រោម១២ឆ្នាំ
រដ្ឋមន្ត្រីអប់រំនៃប្រទេសសិង្ហបុរី Chan Chun Sing បានប្រកាសឲ្យដឹងនាថ្ងៃទី៣១ ឧសភានេះថា សិស្សជាង៤០ម៉ឺននាក់ អាយុក្រោម១២ឆ្នាំឬលើស១២ឆ្នាំនឹងត្រូវអញ្ជើញទៅឲ្យទៅចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី១ មិថុនា ២០២១ស្អែកនេះ។ ការជូនដំណឹងនេះបានកើតមានឡើង ក្រោយពេលវ៉ាក់សាំងត្រូវបានអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលប្រទេសនេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់ក្មេង ចាប់ពីអាយុ១២ ដល់ ១៥ឆ្នាំ កាលពីពេលថ្មីៗនេះ។ ការកក់នឹងបើកទ្វារទទួល ចាប់ពីថ្ងៃទី១ មិថុនា ខណៈដែលការចាក់វ៉ាក់សាំងលើវ័យពួកគេ អាចនឹងចាប់ផ្តើមនាថ្ងៃទី៣ មិថុនា នេះបើតាមរដ្ឋមន្ត្រីដដែល៕ ប្រភពពី CNA