Category: អប់រំ

  • ក្រសួងកសិកម្មគ្រោងនឹងចំណាយថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍ជាតិដ៏ធំនិងទំនើបមួយ សម្រាប់​ត្រួតពិនិត្យផលិតផលកសិកម្ម

    ក្រសួងកសិកម្មគ្រោងនឹងចំណាយថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍ជាតិដ៏ធំនិងទំនើបមួយ សម្រាប់​ត្រួតពិនិត្យផលិតផលកសិកម្ម

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តួចផ្តើមគំនិតកសាងអគារមន្ទីរពិសោធន៍ជាតិដ៏ធំ និងទំនើបមួយនៅខេត្តកណ្តាលដែលគ្រោងនឹងចំណាយថវិកា៣០ លានដុល្លារ ខណៈបច្ចុប្បន្ន ក្រសួងបានចាប់ផ្តើមកៀរគរជំនួយពីដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រេចគោលដៅសាងសង់អគារឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៦ខាងមុខ។ នៅក្នុងជំនួបជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៦ ខែកញ្ញា​ ឯកឧត្តម ឌិត ទីណា ​បានលើកឡើងថា លោ​កស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រ​សើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តមរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ៖ «​ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិ​និត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។ វាមានសារសំខា​ន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការកៀងគរលទ្ធភា​ព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ»។ ចំពោះគម្រោងសាងសង់អគារពិសោធន៍ថ្នាក់ជាតិថ្មីនេះដែរ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹង​នៅថ្ងៃទី២៧ ខែកញ្ញា​ថា គម្រោងកសាងមន្ទីរពិសោធន៍ថ្នាក់ជាតិនេះ ​ជាការផ្តួចផ្តើមគំនិតដោយផ្ទាល់ពីរដ្ឋមន្រ្តីក្រ​សួ​ងក​សិកម្ម បន្ទាប់ពីលោកបានចុះទៅពិនិត្យមើលនៅតាមអគ្គនាយកដ្ឋានសំខាន់ៗ និងឃើញមានការស្ថាប័ននីមួយៗមានម​ន្ទីរពិសោធន៍រៀងខ្លួន ទើបលោកក៏មានបំណងរៀបចំឱ្យមានជា មន្ទីរពិសោធន៍ថ្នាក់ជាតិមួយដែលមានលក្ខណៈស្តង់ដារ ដើ​ម្បីប្រមូលផ្តុំមន្ទីរពិសោធន៍ទាំងនោះ។ កញ្ញា រចនា បានបញ្ជាក់ថា…

  • 🔵 កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នឹងធ្វើការបិទការចុះឈ្មោះចូលរៀនវគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះហើយ

    🔵 កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នឹងធ្វើការបិទការចុះឈ្មោះចូលរៀនវគ្គចាប់យកឌីជីថល ស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះហើយ

    ក្នុងនោះ, វគ្គចាប់យកឌីជីថលនៅបន្តមានប្រធានបទសំខាន់ៗចំនួន ៣ ទៀតដូចជា៖➡️ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលផ្តោតលើប្រធានបទទី៤ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់ទំនាក់ទំនងអតិថិជន”➡️ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដែលផ្តោតលើប្រធានបទទី៥ ស្តីពី “ការធ្វើទីផ្សារតាមបែបឌីជីថល”➡️ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលផ្តោតលើប្រធានបទី៦ ស្តីពី “ការការពារសុវត្ថិភាពអនឡាញ” ប្រសិនបើប្រិយមិត្តទស្សនិកជនមានចំណាប់អារម្មណ៍ សូមធ្វើការចុះឈ្មោះឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ចូលរួមជាមួយយើងទំាងអស់គ្នា! Organizer/អ្នករៀបចំកម្មវិធី: 💌សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គចាប់យកឌីជីថល សូមលោកអ្នកចូលទៅកាន់គេហទំព័ររបស់កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ។គេហទំព័រ : www.enterprisedigital.gov.kh/km/about

  • សាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ

    សាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃ​ចក្រភពអង់គ្លេស បាន​ប្តេជ្ញា​នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពិសេ​សលើវិស័យ​​អប់រំ​របស់អង់គ្លេស​ដែល​អាចដើរតួក្នុងការធានាថា កម្ពុជាមានជំនាញ​ដែលត្រូវការដើម្បីបន្តកំណើនសេដ្ឋកិ​ច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ការ​លើកឡើងនេះ ធ្វើឡើង​ដោយ​លោកស្រី​​ Heather Wheeler បេសកជនពាណិកម្មនៃរដ្ឋមន្ត្រីចក្រភពអង់គ្លេសនា​ឱកាស​​ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ​សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសាកលវិទ្យាល័យរ​បស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា។ ​ តាមការប្រកាសលើបណ្តាញហ្វេសប៊ុកក្រសួងអប់រំកាលពីថ្ងៃទី២៦ខែកញ្ញា​​លោកស្រី Heather Wheeler ​បានលើកឡើងដែរ​ថា លោកស្រីចង់ឃើញប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានការអប់រំ ទាំងនៅ​ក្នុងប្រទេសកម្ពុជា និងនៅចក្រភពអង់គ្លេស។ លោកស្រីថា ការបើកឱ្យដំណើរការសាកលវិទ្យាល័យ​នេះ ​គឺជាសមិទ្ធផលដ៏សំខាន់មួយ នឹងចូលរួមផ្តល់នូវការអប់រំដ៏ល្អបំផុត និងការបង្រៀនប្រកបដោយគុណភា​ព។ ​ បន្ថែមពីនេះ លោកស្រី ក៏បានប្តេជ្ញាថា ៖ «ចក្រភពអង់គ្លេស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេ​សការអប់រំរបស់អង់គ្លេសអាចដើរតួក្នុងការធានាថាកម្ពុជាមានជំនាញ ដែលត្រូវការដើម្បីបន្តកំណើនសេ​ដ្ឋកិច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ»។​ ​លោក ដូមីនិក វិល្លៀម(Dominic Williams) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញក្តីរំភើបចំពោះវត្តមានសា​ក​លវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា បានបើកដំណើរការក្នុងឆ្នាំនេះ ត្រូវនឹងខួបលើកទី៧០ នៃទំនា​ក់ទំនងការទូតកម្ពុជា និងចក្រភពអង់គ្លេស។ ​…

  • លោកស្រីអភិបាលរងខេត្តកណ្តាល៖ ជំហររបស់រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ

    លោកស្រីអភិបាលរងខេត្តកណ្តាល៖ ជំហររបស់រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ

    (ខេត្តកណ្តាល)៖  លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី  ស្នងការរងនគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៤០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ លោកស្រី ហ៊ុន កុសនី បានពន្យល់ណែនាំ ដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវរួមគ្នាបង្ក្រាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីការពារ និងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិយើង។ លោកស្រីអភិបាលរងខេត្ត បានបញ្ចាក់ថា ជំហររបស់រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ឱ្យបានខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើស មានឪកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយ មិនបានឆ្លើយតបនោះឡើយ។ លោកស្រី…

  • មេបញ្ជាការសឹករងកំពង់ធំ ផ្ដាំផ្ញើសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ក្នុងវគ្គហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិត រយៈពេល ៣ខែ ឱ្យមានប្រសិទ្ធភាព

    មេបញ្ជាការសឹករងកំពង់ធំ ផ្ដាំផ្ញើសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ក្នុងវគ្គហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិត រយៈពេល ៣ខែ ឱ្យមានប្រសិទ្ធភាព

    (កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងផ្ដាំផ្ញើសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពការបាញ់ស៊ីបគ្រាប់ពិត រយៈពេល ៣ខែ ឱ្យមានប្រសិទ្ធភាព ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំសហការី ចុះពិនិត្យវាយតម្លៃ ចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធផលហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហ្វឺនពង្រឹងសមត្ថភាព កាយសម្បទារឹងមាំ ព្រមទាំងយុទ្ធវិធីបច្ចេកទេសក្នុងការប្រយុទ្ធការពារទីតាំង នឹងវាយបកទៅលើខ្មាំងសត្រូវ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកងកម្លាំងអន្តរាគមន៍ជួយ សង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយផ្សេងៗ។ ឧត្តមសេនីយ៍ទោមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀន និងរៀនសូត្រ ក្នុងរយៈពេល ៨៦ថ្ងៃកន្លងទៅនេះ លើផែនការរៀនសូត្ររយៈពេល ៩១ថ្ងៃ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបានយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ស្របតាមផែនការនិងកម្មវិធីហ្វឹកហ្វឺនរៀនសូត្រ ដែលបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤…

  • ក្រសួងធម្មការ​ចេញសារាចរហាមយកព្រះ​ពុទ្ធសាសនាមក​លេងសើច​​​ និង​ឱ្យអាជ្ញាធរ​​ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត

    ក្រសួងធម្មការ​ចេញសារាចរហាមយកព្រះ​ពុទ្ធសាសនាមក​លេងសើច​​​ និង​ឱ្យអាជ្ញាធរ​​ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត

    ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា ឯកឧត្តម ចាយ បូរិន បាន​ចេញសារាចរណែនាំ​នូវការ​​​អនុវត្តគោលការ​ណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពី​មានបុគ្គល​មួយចំនួន បានធ្វើស​កម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ​នាំឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរព្រះពុទ្ធសាសនា។ ឯកឧត្តម​បាន​លើកឡើងតាមរយៈសារាចរណែនាំ​ចុះ​​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ថា ព្រះពុទ្ធសាសនានៅ​កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍ និងបណ្ដុះនូវស្មារតីសីលធម៌ និងគុ​ណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យ​កង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ រុងរឿង​ សុខសន្តិភាព ​សម្រាប់មនុស្សជាតិ។ ​សារាចរបានបន្តទៀតថា ​៖ «ក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ ស​ន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ»។សកម្មភាពទាំងនេះ ក៏​បានធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន​។ ឈរលើស្មារតីនេះ…

  • ស្ថានទូតអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍អប់រំសម្រាប់អ្នកចាប់អារម្មណ៍ចង់សិក្សានៅសាកលវិទ្យាល័យអាមេរិក

    ស្ថានទូតអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍អប់រំសម្រាប់អ្នកចាប់អារម្មណ៍ចង់សិក្សានៅសាកលវិទ្យាល័យអាមេរិក

    ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹង​រៀបចំពិព័រណ៍អប់រំ EducationUSA Fair ឆ្នាំ២០២៣ របស់បណ្តាញប្រឹក្សាអប់រំរបស់ក្រសួងការបរទេសអាមេរិកសម្រាប់សិស្សានុសិស្សកម្ពុជាដែលមានចំណាប់អារម្មណ៍បន្តកា​រសិក្សានៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ពិធីនេះនឹង​មានតំណាងជាង ២០ មហាវិទ្យាល័យ និងសា​កលវិទ្យាល័យល្បីៗ​របស់អាមេរិកចូលរួមក្នុងពិព័រណ៍​។​ យោងតាមសេចក្តីប្រកាសពីស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី២៥ ខែកញ្ញា ​បានឱ្យដឹងថា ស្ថានទូតនឹ​ងមានការរៀបចំពិព័រណ៍អប់រំមួយពាក់ព័ន្ធនឹងឱកាសសិក្សានៅសហរដ្ឋអាមេរិក។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ​ នៅសណ្ឋាគារ Hyatt Regency Phnom Penh ចាប់ពីវេលាម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច។ ​ សេចក្តីប្រកាស បញ្ជាក់ថា តំណាងនៃមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០ នឹងមានវត្តមាននៅក​ម្មវិធីនេះ ដើម្បីផ្តល់យោបល់ និងសំណេះសំណាលជាមួយសិស្សានុសិស្សកម្ពុជាពាក់ព័ន្ធនឹងកម្មវិធីស​ ញ្ញា​បត្រ តម្រូវការចូលរៀន និងឱកាសអាហារូបករណ៍។ ពិព័រណ៍នឹងផ្តល់ព័ត៌មានអំពីទិដ្ឋាការសិស្ស ក​ម្មវិធីផ្លាស់ប្តូរការសិក្សារបស់រដ្ឋាភិបាលអាមេរិកផងដែរ។​ ប្រភពដដែល​បានរំលេចថា ៖ «ពិព័រណ៍នេះ​​ធ្វើឡើង​ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំ និងពង្រីកឱកាសសិក្សា និងឱកាសកា​រងារសម្រាប់ប្រជាជនកម្ពុជា។ ពិព័រណ៍នេះក៏​ផ្តល់កន្លែងពិសេសមួយស​ម្រាប់ប្រជាជនកម្ពុជាក្នុងការតភ្ជាប់ទំ​នា​ក់ទំនងជាមួយស្ថាប័នឧត្តមសិក្សារបស់សហរដ្ឋអាមេរិក និងដើម្បីស្វែ​ងយល់អំពីអត្ថប្រយោជន៍នៃការទទួ​ល​បានការអប់រំនៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក»​។​ សូម​បញ្ជាក់ថា តំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង២០ របស់សហរដ្ឋអាមេរិក មានដូចជា​​សាកលវិទ្យាល័យ New York, Washington State,…

  • រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២

    រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២

    ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​សម្ពោធដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវ​ការនូវ​​ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ដែលត្រូវ​បាន​បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និង​កុំព្យូរទ័រ ដែលរៀបចំដោយ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ​។ ​ពិធីសម្ពោធវចនានុក្រមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា​​​ក្រោមអធិបតីភា​ពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋម​ន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ​និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រួមនឹង​មន្រ្តី​ពាក់ព័ន្ធជាច្រើនរូបទៀត។ លោក​​​ ហ៊ាន សុខុម ​បានធ្វើបទបង្ហាញ​ពីដំណើរការ នៃការរៀបចំវចនានុក្រមខ្មែរ ដោយ​លោកលើកឡើងថា ​ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេលប្រាំឆ្នាំ (២០១៨-២០២២) និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥ អង្គ/នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រ សេដ្ឋកិច្ច ជាដើម។ ​​​ភាសាតែងតែមាន​ការ​វិវត្តជានិច្ច រយៈកាល​ជាង​កន្លះសតវត្សគិតពីការបោះពុម្ពផ្សាយ​វចនា​នុក្រម​ខ្មែរលើកទី៥ ឆ្នាំ​១៩៦៧-១៩៦៨ រហូតមកទល់នឹងពេលនេះ ពាក្យជាច្រើននៅមិនទាន់បានបំពេញបន្ថែម​ក្នុង​វ​ចនានុក្រមនៅឡើយ។ ដូច្នេះការរៀបចំ​ធ្វើបច្ចុប្បន្នកម្ម​វចនានុក្រម​ខ្មែរ…

  • បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន ២០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

    បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន ២០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

    (ប៊ូសាន)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បានចូលរួមទទួលការបណ្តុះបណ្តាលការអប់រំបែបឌីជីថល សម្រាប់ការបង្រៀន និងរៀន ក្នុងបរិវត្តឧស្សាហកម្ម ៤.០ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ស្រី ០៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។ សិក្ខាកាមទាំងអស់បានទទួលការបណ្ដុះបណ្ដាលអំពី៖ សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងយ៉ាងល្អច្បាស់លាស់ សម្រាប់សិក្ខាកាមដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីស្របនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដែលបានកើតឡើង និងវិវត្តយ៉ាងឆាប់រហ័យនៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសបច្ចេកវិទ្យាថ្មី សម្រាប់ជំនួយដល់ការបង្រៀន និងរៀន។ ប៉ុន្តែទោះជាបច្ចេកវិទ្យារីកចម្រើនលឿនយ៉ាងណាក៏ដោយ ក៏វាមិនអាចជំនួស តួនាទីរបស់គ្រូបង្រៀនរបស់នៅក្នុងថ្នាក់រៀនបានដែរ ហេតុនេះហើយការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀននាពេលនេះ មានសារ:សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។ កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន បានចូលរួមយ៉ាងចំណែកយ៉ាងសកម្មលើកស្ទួយទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ជាពិសេសគឺជួយកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា ការចូលរួមគាំទ្រនូវសកម្មភាពកំណែទម្រង់របស់ក្រសួងលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ ការលើកកម្ពស់ការអប់រំបែបឌីជីថលលើការអប់រំសរសេរកូដ…

  • កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចតាមរយៈនៃការហោះហើរត្រង់រវាងប្រទេសទាំង២

    កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចតាមរយៈនៃការហោះហើរត្រង់រវាងប្រទេសទាំង២

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍តាមរយៈនៃការហោះហើរត្រង់រវាងប្រទេសទាំង២។ នេះគឺជាខ្លឹមសារសំខាន់ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិត១ដល់យុវជនមកពីគ្រួសារក្រ១ ក្រ២(គ្រួសារដែលអាជ្ញាធរចេញបណ្ណក្រីក្រ) និងគ្រួសារងាយរងហានិភ័យតាមកម្មវិធីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានគាំទ្រដល់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋកម្ពុជាលើវិស័យបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែម ខណៈដែលឥណ្ឌាក៏ជាប្រទេសដែលមានវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារីកចម្រើន។ ភាគីទាំងពីរ បានឯកភាពលើកិច្ចសហការគាំទ្រការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារតាមតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌាដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសយក្សដ៏ធំនៅអាស៊ីមួយនេះ ឱ្យមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបន្ថែមពីលើទំនាក់ទំនងវប្បធម៌ និងសាសនារវាងប្រទេសទាំងពីរ។ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច…