-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម Jacques PELLET អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ ព្រមទាំងអាណាព្យាបាលនិស្សិតជាច្រើនកុះករ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នដឹកនាំសម្របសម្រួលគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់ចេញនូវសកម្មភាពការងារជាអាទិភាពចំពោះមុខ គឺការពង្រឹងគុណភាពសេវា និងពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និងអ៊ីនធឺណិត ការពង្រឹងកិច្ចនិយ័តកម្មលើប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស ការបង្កើនមូលធនមនុស្សឌីជីថល តាមរយៈការអប់រំ ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលជាដើម ។…
-
រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ។ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង-ស្ថាប័ននានា, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត, អភិបាលស្រុក-ខណ្ឌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៦២០នាក់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការដាក់ឱ្យអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់…
-
ក្រសួងអប់រំ ផ្តល់ការបណ្តុះបណ្តាលស្តីពីការបញ្ជារ៉ូបូត ជូនគ្រូបច្ចេកទេសជំនាញអគ្គិសនី និងអេឡិកត្រូនិច
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តាលស្តីពីការបញ្ជារ៉ូបូត ដល់គ្រូបច្ចេកទេសជំនាញអគ្គិសនី អេឡិចត្រូនិច និងមេកានិច ដើម្បីពង្រីកសមត្ថភាពលើជំនាញបច្ចេកទេស ឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្មឌីជីថល និងពង្រឹងការអនុវត្តកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសឱ្យកាន់តែប្រសើរ។ ប្រភពក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជារ៉ូបូត» ដល់គ្រូអប់រំបច្ចេកទេសជំនាញអគ្គិសនី អេឡិចត្រូនិច និងមេកានិចនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះ រៀបចំនៅខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន៥៥នាក់ មកពី១៤វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។ នាឱកាសនោះ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបង្កើតវគ្គបណ្តាលនេះឡើង គឺគោលបំណងបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពលើជំនាញបច្ចេកទេសក្នុងការបញ្ជារ៉ូបូត ស្របតាមបដិវត្តន៍ឧស្សាហកម្មឌីជីថល ៤.០ ។ លោកបន្តថា៖« វគ្គបណ្តុះបណ្តាលនេះ ក៏អាចជួយបង្កើនស្វ័យប្រវត្តិកម្មដល់ផលិតកម្ម និងដើម្បីពង្រឹងការអនុវត្តកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសជំនាញអេឡិចត្រូនិច អគ្គិសនី និងមេកានិច ឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសផងដែរ»។ រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់លោកនាយកនិងមន្ត្រីទាំងអស់…
-
មន្រ្តីក្រសួងអប់រំ៖ការអប់រំគឺជាគន្លឹះ ដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គម
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា គីម មីនសូល មន្រ្តីជំនាញអង្គការ APCEIU (អាប់សេយូ) នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យតាមដាននិងវាយតម្លៃការ បង្រៀន និងរៀនរបស់គ្រូបង្រៀនជនជាតិកូរ៉េនៅតាមសាលាគោលដៅចំនួន ៤ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន អន្តរវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរវាងកូរ៉និងកម្ពុជាថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម បានលើកឡើងថាបច្ចប្បន្នសង្គមនិងសេដ្ឋកិច្ចមានការរីកចំរើនដែលជាកម្លាំងចលកជម្រុញការលម្អការអប់រំដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ថ្មីៗរបស់សង្គមជាតិក្រសួងអប់រំប្តេជ្ញាសម្រចឲ្យបានសកតីពីការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របពេលជាមួយគ្នានេះការអប់រំនៅកម្ពុជាបានប្រមូលនៅមូលដ្ឋាននីយកម្មអភិវឌ្ឍប្រកបដោយចីរភាពស្តីពីការអប់រំបៅឆ្នាំ២០៣០ឆ្ពោះទៅធានាឲ្យបានការអប់រំមានគុណភាពប្រកបដោយសមធម៌និងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាដើម្បីឆ្លើយតបទៅបិងការរីកចំរើនរបស់សង្គមជាតិ។ក្រសួងអប់រំបានចេញនូវការកំណែទំរង់ការសិក្សាចំណេះទូទៅដែលជាមូលដ្ឋានធនធានមនុស្សដ៍សំខាន់។ សូមបញ្ជាក់ថា យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង អប់រំ យុវជន និងកីឡា នៃព្រះរាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ APCEIU បានកំពុងអនុវត្តកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិកម្ពុជា-កូរ៉េ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះ គ្រូបង្រៀនជនជាតិកូរ៉េចំនួន ៨ រូប កំពុងបង្រៀននិងផ្លាស់ប្តូរបទពិសោធន៍រយៈពេល៨៩ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាគោលដៅចំនួន៤ ក្នុងរាជធានីភ្នំពេញ គឺ សាលាបឋមសិក្សាចតុមុខ…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន៖ កម្ពុជាជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមន្តរាយធម្មជាតិ
(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជា ជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមន្តរាយធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលបង្កឱ្យមានការខាតបង់យ៉ាង ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ឋសង្គម ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ ដីស្រែចំការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងកាលពីឆ្នាំ២០២២ កម្ពុជាបានទទួលរងនូវ គ្រោះមហន្តរាយទឹកជំនន់ប៉ះពាល់ ២៥រាជធានីខេត្ត ដែលបណ្តាលប្រជាពលរដ្ឋជាង ១០០,០០០គ្រួសាររងគ្រោះ និងខ្វះខាតស្បៀងអាហារ។ ក្រោមការអន្តរាគមន៍របស់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ក្រុមគ្រួសាររងគ្រោះទាំងនោះ បានទទួលជំនួយស្បៀងសង្គ្រោះបន្ទាន់ និងស្រូវពូជពីរាជរដ្ឋាភិបាល ក្នុងការស្តារផ្ទៃដីដាំដុះឡើងវិញ។ ការថ្លែងរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ នៅក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ ។ បន្ថែមពីនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា «បញ្ហាប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ…
-
រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសផ្ដល់ការបណ្តុះបណ្តាលសហគ្រិនភាព និងការបំប៉នជំនាញបុគ្គលិកក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងនឹងផ្តល់ ការបណ្តុះបណ្តាលម្ចាស់អាជីវកម្ម ស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជន លើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ នាថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖ “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍” ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍។ ប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានភាពអនុគ្រោះខ្ពស់លើលក្ខខណ្ឌច្បាប់ និងអនុលោមភាពមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ៕ ដោយ៖ម៉ាដេប៉ូ
-
សិស្សមេធាវីជំនាន់ទី១៩ ទទួលបានការអនុវត្តន៍ផ្ទាល់ពីសាវនាការត្រាប់ក្នុងរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ បន្ថែមលើការសិក្សានិងចុះកម្មសិក្សា
ភ្នំពេញ៖ សិស្សមេធាវី ជំនាន់ទី១៩ ដែលបានកំពុងសិស្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវីសរុបចំនួន ៨៥នាក់ ទទួលបានការអនុវត្តផ្ទាល់ ពីសាវនាការត្រាប់ក្នុងរឿងក្តីរដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ បន្ថែមលើការសិក្សា ទ្រឹស្តី និងចុះកម្មសិក្សា។ សាវនាត្រាប់ សំរាប់ការអនុវត្តន៍ផ្ទាល់ ត្រូវបានធ្វើឡើងដើម្បីពង្រឹងបន្ថែមសមត្ថភាព ត្រូវបានធ្វើឡើងមួយថ្ងៃពេញ ដោយមានការអញ្ជើញត្រួតពិនិត្យ និងវាយតំលៃ ដោយផ្ទាល់ ពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃកម្ពុជា និងមានការចូលរួម ពីគ្រូ ដែលជាអ្នកបណ្តុះបណ្តាល ។ ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបអំពីគោលបំណងនៃការដាក់ឱ្យមានកម្មវិធីសវនាការត្រាប់នៅក្នុងកម្មវិធីសិក្សារបស់សិស្សមេធាវី និងបានណែនាំដល់សិស្សមេធាវីជំនាន់ទី១៩ទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹងការរៀនសូត្រនៅក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ច្បាប់លក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវជ្ជាជីវៈមេធាវី។ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា ការធ្វើសាវនាត្រាប់របស់សិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មួយថ្ងៃពេញនេះ គឺជាផ្នែកមួយនៃការសិក្សា ដែលនៅក្នុងនោះគឺ សិស្សទាំងអស់សិក្សាទៅលើទ្រឹស្តីផង ហើយគាត់បានចុះទៅតាមតុលាការ ពន្ធធនាគារ ក៏ដូចជាស្ថាប័នជំនាញមួយចំនួ ដើម្បីមើលទៅលើការងារជាក់ស្តែង ហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត…
-
ប្រតិភូយុវជន ភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានជំនាញទំនាក់ទំនង លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម
ភ្នំពេញ៖ ប្រតិភូយុវជន នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាលជំនាញទំនាក់ទំនងជាមូលដ្ឋាន ដោយផ្ដោតលើវិធីសាស្ត្រប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម នាថ្ងៃទី១៧កញ្ញា ជាថ្ងៃទី១ នៃវេទិកាយុវជនលើកទី២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ។ តំណាងប្រតិភូយុវជនអន្តរជាតិ ចំនួន៣ប្រទេស គឺលោក Phonpisith Richkamroph សមាជិកបណ្ដាញយុវជនអាស៊ីអាគ្នេយ៍ កាកបាទក្រហមថៃ, លោក Lee Van Can អ្នកស្ម័គ្រចិត្ត អឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងកញ្ញា Camille Ramirez Baring ប្រធានយុវជន កាកបាទក្រហមហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍នៅថ្ងៃទី១ វេទិកាយុវជនលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ថា ពិតជាសប្បាយរីករាយ ដែលបានចូលរួមក្នុងវេទិកាយុវជនលើកទីពីរនេះ ហើយពួកគាត់ ពិតជាមានការយល់ដឹងអំពីភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងពេញចិត្តអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជា។ សម្រាប់ថ្ងៃទី១ វេទិកានេះ តំណាងប្រតិភូយុវជនអន្តរជាតិទាំងបីត បានជជែកគ្នាអំពីការនិយាយ និងបានពិភាក្សាពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដោយធ្វើយ៉ាងណា ឱ្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមមានភាពប្លែក និងថ្មី ហើយនិងធ្វើឲ្យការប្រើប្រាស់នេះកាន់តែរីកចម្រើន ជាពិសេស ពួកគាត់ក៏បានជំរុញឲ្យមានការចូលរួមនិងលើកទឹកចិត្តឲ្យគ្រប់គ្នា…
-
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ៖ សោកនាដកម្មនៃគ្រាប់មីន គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់
(ខេត្តតាកែវ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ លើកឡើងថា សោកនាដកម្មនៃគ្រាប់មីន, កាកសំណល់សង្រ្គាម, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងការបន្សល់ទុកកុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ។ ដូចនេះកងទ័ពជើងគោក ត្រូវបង្កើន និងពង្រឹង សមត្ថភាពបន្ថែមទៀតសម្រាប់ប្រតិបត្តិការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ និងមិនត្រូវរំលោភបំពានដីប្រជាពលរដ្ឋដាច់ខាត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងទ័ពជើងគោក បានលើកឡើងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនលើការងារគ្រប់គ្រង អចលនវត្ថុរបស់កងទ័ពជើងគោក នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានឲ្យដឹងថា ៖ វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON មានសិក្ខាកាមសរុប ១៤៤នាក់ ។ ជាលទ្ធផលបញ្ចប់វគ្គទទួលបាន…
-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំង ប្រចាំឆ្នាំ២០២៣
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យ នៅថ្ងៃទី១៥កញ្ញា បានចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺន និងប្រជុំបូកសរុបដកបទពិសោធន៍ អំពីការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ ដែលបានហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេលជិត ៣ខែកន្លងមក ដែលនឹងត្រូវត្រៀមរៀបចំពិធីបិទវគ្គហ្វឹកហ្វឺននៅពេលខាងមុខ ។ លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ បាន រាយការណ៍អំពីលទ្ធផលសំខាន់ៗ អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបទពិសោធន៍មួយចំនួន នៃការហ្វឹកហ្វឺនរៀនសូត្រ ដែលគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យបានបង្ហាត់បង្រៀនដល់សិក្ខាកាមនាពេលកន្លងមក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ក្រុមគ្រូយោធាចារ្យ ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងចំណេះដឹង ហ្វឹកហ្វឺននិងរៀនសូត្រ ជូនដល់សិក្ខាកាម ឲ្យទទួលបានលទ្ធផលល្អ ពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ប្រយុទ្ធ និងធ្វើការងារ សមស្របជាកងយោធពលខេមរភូមិន្ទ ក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មការគ្រប់គ្រងវគ្គ និងថ្នាក់ដឹកនាំស្ថាប័នការិយាល័យពាក់ព័ន្ធ ត្រូវប្រុងប្រៀបរៀបចំកិច្ចការធានាផ្សេងៗ…