-
ឯកឧត្តម ប៉ា ម៉េងហុក ៖ ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានលើឡើងថា ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់ អ្នកមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ ។ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ជិត ៥០០នាក់ និងពិធីផ្ដល់គ្រឿងឥស្សរិយៈយសជូនដល់អាជ្ញាធរឃុំវាលម្លូរចំនួន ៤១នាក់ ដែលបានសកម្មការងារក្នុងអំឡុងពេលបោះឆ្នោតកន្លងមកព្រមទាំងហូបអាហារសាមគ្គីយ៉ាងស្និតស្នាលនៅទីស្នាក់ការបក្សឃុំវាលម្លូរ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃ របស់ក្រុមការងារមូលដ្ឋានឃុំវាលម្លូរកន្លងមកនេះបង្ហាញឱ្យឃើញពីការខិតខំរួមគ្នា របស់សមាជិកគណបក្ស គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ ៕ ដោយ ហេង សម្បត្តិ+…
-
គណៈវិស្វករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងគុណភាពដី និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយបានរៀបចំឡើងដោយមានសិក្ខាកាមចូលរួមប្រមាណ៣០០នាក់ នៅសណ្ឋាគារ SUN & MOON ក្នុងគោលបំណងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍ថ្មីៗអំពីការពង្រឹងគុណភាពដី តាមរយៈការប្រើប្រាស់វិធីសាស្រ្តលាយដី ប្រើជញ្ជាំងស៊ីម៉ងត៍រាវនៅក្នុងតំបន់ដែលមានជម្រាបទឹកខ្ពស់ ជញ្ជាំងទប់ដីដោយការខួង ជញ្ជាំងកាត់ផ្តាច់ទឹកក្រោមដី ការបាញ់ក្រោដ ការធ្វើអោយដីកក ការកាត់បន្ថយសម្រុតដី ការពិនិត្យស្ថានដីទៅតាមការនៃការសាងសង់វិធីសាស្រ្តនៃការកែប្រែគុណភាពគ្រឹះដែលមានស្រាប់ ដោយការប្រើប្រាស់គ្រឿងផ្គុំក្រោមដី វិធីសាស្រ្ត Consolidation សម្រាប់គម្រោងចាក់ដីពង្រីក វិធីសាស្រ្តក្នុងការរក្សាលំនឹងដី ដោយការលាយស៊ីម៉ងត៍ជាមួយដី ជូនវិស្វករចុះបញ្ជី វិស្វករអាជីព ដែលបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់របស់គណៈវិស្វករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា រួមជាមួយឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការង និងវាគ្មិនអន្តរជាតិជាច្រើនរូបចូលរួមចែករំលែកបទពិសោធន៍ នាថ្ងៃទី០៩ កញ្ញា ។ លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងទទួលបន្ទុកផ្នែកអប់រំ និងបណ្ដុះបណ្ដាលនៃគណៈវិស្វករកម្ពុជាបានថ្លែងនូវសេចក្តីអំណរចំពោះក្រុមហ៊ុនឯកជនមួយចំនួនដូចជា Bauer group , Menard group ក្នុងការចូលរួមចំណែក និងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមសិក្ខាសាលានេះ…
-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួម ក្នុងពិធីបើក សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនា គមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C: Developer Conference and Tech Expo 2023) ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកល វិទ្យាល័យ អាមេរិកាំងភ្នំពេញ(AUPP)។ ពិធីនេះបានប្រារព្ធ នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូល រួមពីថ្នាក់ ដឹកនាំក្រសួង អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មក ពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងសិស្សនិស្សិតជាច្រើនកុះករ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១…
-
ក្រសួងអប់រំ យកចិត្តទុកដាក់បណ្តុះបណ្តាលដល់សិស្សគថ្លង់និងពិការ ភ្នែក
ភ្នំពេញ៖ ក្នុងឱកាសទស្សនកិច្ចការងារ និងជួបសំណេះសំណាល ជា មួយ គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដើម្បីពិនិត្យមើលពីសកម្មភាព ការងារ បណ្តុះបណ្តាលធនធានគ្រូបង្រៀនអប់រំពិសេស និងពិនិត្យ មើលដំណើរការបង្រៀន និងរៀនសិស្សគថ្លង់ និងពិការភ្នែក កាលពីថ្ងៃទី៧កញ្ញា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ បានលើកឡើងថា ក្រសួងអប់រំ បានយកចិត្តទុកដាក់ខ្ពស់ ហើយបានខិតខំដោះស្រាយទាំងសម្ភារៈ និងបច្ចេកទេស តាមសំណូមពររបស់វិទ្យាស្ថានជាតិ និងសាលា ធ្វើយ៉ាងណា ឱ្យមាននិរន្តរភាព និងដំណើរការល្អ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតអ្នកសិក្សា ដែលមានពិការភាពនៅកម្ពុជា ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៅទីនេះទាំងអស់ ដែលបានខិតខំយកចិត្តទុក ដាក់ខ្ពស់ ក្នុងការបង្ហាត់បង្រៀនបណ្តុះបណ្តាលបានល្អប្រសើរ ពោរពេញដោយការលះបង់ អត់ធ្មត់ខ្ពស់ ទឹកចិត្តសណ្តោស និងក្តីមេត្តាករុណាដល់សិស្សានុសិស្សគថ្លង់ និងពិការភ្នែក។ សូមជម្រាបថា វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បច្ចុប្បន្នផ្ដល់ការសិក្សា ពិសេស ជូនសិស្សដែលមានបញ្ហាមួយ…
-
វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា និងអ្នកជំនាញ សហការគ្នាជំរុញការបណ្តុះបណ្តាលពីសុវត្ថិភាពចំណី អាហារថ្មី សម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រ(IPC) និងក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈឈ្មោះថា b.Consulting Cambodia នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នាលើការសហការរវាងគ្នានិងគ្នា រៀបចំនូវកម្មសិក្សា ឬវគ្គបណ្ដុះបណ្ដាលថ្មីមួយស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារ។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ខាងភាគីវិទ្យាស្ថានប៉ាស្ទ័រមានលោក អង់ដ្រេ ស្ពីហ្គែល(Andre SPIEGEL)ប្រធានវិទ្យាស្ថានប៉ាស្ទ័រជាតំណាង ហើយខាងក្រុមហ៊ុន b.Consulting Cambodia គឺមានលោក ហ្វ្លូរ៉ង់ បូហេម (Florian BOHEME) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ សូមបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារសុវត្ថិភាព គឺជាអាទិភាពចម្បង ដើម្បីជួយការពារអ្នកបរិភោគ និងអ្នកប្រើប្រាស់ពីហានិភ័យសុខភាព រួមទាំងការពារឧស្សាហកម្មពីផលវិបាកផ្នែកច្បាប់។ ជារួមសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ក្រុមហ៊ុន b.Consulting Cambodia សហការរៀបចំមធ្យោបាយងាយស្រួលសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាន និងក្រុមអាជីវកម្មទទួលបានចំណេះដឹងចាំបាច់ ដើម្បីឱ្យស្របតាមច្បាប់សុវត្ថិភាពចំណីអាហារថ្មី ខណៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលដោយមានគោលបំណងបញ្ជូនព័ត៌មានសំខាន់ៗអំពីហានិភ័យនៃការចម្លងរោគអាហារ និងកម្មវិធីអនុវត្តប្រធានបទ HACCP ។ លោកសាស្ត្រាចារ្យ អង់ដ្រេ ស្ពីហ្គេល(André Spiegel ) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងថា កិច្ចសហការនេះ គឺជាភស្តុតាងនៃសមត្ថភាពបច្ចេកទេស និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃសេវាកម្មគុណភាពនៃមន្ទីរពិសោធន៍…
-
ក្រសួងអប់រំ៖នៅសល់ពីរខែទៀតប្រឡងបាក់ឌុបតើប្អូនត្រៀម ដូចម្តេចខ្លះ?
ភ្នំពេញ៖នៅសល់តែពីរខែទៀតប៉ុណ្ណោះនឹងត្រូវដល់ថ្ងៃនៃការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបហើយពោល គឺបេក្ខជននឹងត្រូវប្រឡងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាមួយនឹងការរំកិល ថ្ងៃ ខែ កាន់តែជិតមកដល់នេះក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣នេះលើបណ្ដាញ សង្គម ផ្លូវការ បានបង្ហោះសារក្រើនរំលឹកដល់បេក្ខជនប្រឡងបាក់ឌុបដោយបានលើកឡើងថា៖”០៦ កញ្ញា-០៦វិច្ឆិកាឆ្នាំ២០២៣ នៅ សល់ ពីរ ខែទៀតប្រឡង បាក់ឌុប តើប្ពូនៗបេក្ខជនបានត្រៀមដូចម្តេចខ្លះ?”។ ក្រៅពីចេញសារក្រើនរំលឹកនេះដែរក្រសួងអប់រំក៏បានចេញលិខិតជម្រាបជូនដល់ លោក លោកស្រី ប្រធានមន្ទីរអប់រំ និងកីឡារាជធានីខេត្ត ពីវិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ផងដែរ។ សម្រាប់ជម្រើសក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានកំណត់ដូចជា៖១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ប្រវត្តិវិទ្យា,២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ផែនដី និងបរិស្ថានវិទ្យា។
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យមន្ទីរបរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន
ខេត្តកោះកុង៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព ។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលារៀន ដោយផ្តើមពីសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋាននៃស្រុក ឬក្រុងណាមួយ ឲ្យមានការប្តេជ្ញាចិត្តចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរួមចំណែក របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ទាំងអស់ កាត់បន្ថយ និងឈប់ប្រើប្រាស់ប្លាស្ទិក ពី១ថ្ងៃ ឬ ២ថ្ងៃ ក្នុង ១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានរាប់លានថង់។ ជាមួយគ្នានេះយុទ្ធនាការ នឹងចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន…
-
អ្នកជំនាញ គាំទ្រឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ជាជនជាតិខ្មែរ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ នៅថ្ងៃនេះបានបង្ហាញការគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើរឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយជនជាតិខ្មែរ ។ ឯកឧត្តម រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ថា ការជំរុញឲ្យមានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិខ្មែរនេះ គឺជារបត់ថ្មីមួយ ដែលធ្វើឲ្យគុណភាពនៃការស្រាវជ្រាវកាន់តែស៊ីជម្រៅ និងមានតម្លៃ ត្បិតលោកជឿជាក់ថា មានតែជនជាតិយើងប៉ុណ្ណោះ ដែលដឹងពីរឿងរបស់យើងច្បាស់។ ឯកឧត្តម បន្ថែមថា យើងគួរមានមូលនិធិសម្រាប់ការស្រាវជ្រាវដោយអ្នកប្រាជ្ញខ្មែរ។ បើយើងលើកស្ទួយ យើងយកចិត្តទុកដាក់ វាធ្វើឲ្យគុណភាព នៃការស្រាវជ្រាវនោះ មានតម្លៃសម្រាប់ប្រវត្តិសាស្ត្រខ្លួនឯង ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក៏គាំទ្រអោយមានជនជាតិខ្មែរស្រាវជ្រាវ ពីប្រវត្តិសាស្ត្រខ្មែរផងដែរ។ លោកលើកឡើងថា យើងត្រូវតែជំរុញ ឲ្យយុវជនយើងស្គាល់ប្រវត្តិសាស្ត្រយើងឲ្យច្បាស់ ហើយជាប្រវត្តិសាស្ត្រ ដែលសរសេរដោយកម្ពុជា ដោយអ្នកប្រាជ្ញកម្ពុជា ដែលនេះជារឿងចាំបាច់ណាស់ ។ ការលើកឡើងរបស់អ្នកជំនាញទាំងពីរធ្វើឡើងន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជជែកជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…
-
ទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ និងប្រារព្ធធ្វើឡើងនៅខេត្តព្រះវិហារ ក្រោមប្រធានបទ«អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»
(ភ្នំពេញ)៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣នេះ និងត្រូវប្រារព្ធធ្វើឡើងនៅខេត្តព្រះវិហារ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនិងអន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម ឈិន កេតនា បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះទិវាអក្ខរកម្មជាតិ ៨ កញ្ញា របស់រាជរដ្ឋាភិបាល នៅគ្រប់ៗអាណត្តិ ។ ឯកឧត្តម ក៏បានលើកឡើងពីខ្លឹមសារសំខាន់ នៃកម្មវិធីនេះ និងបានធ្វើការជំរុញ ក៏ដូចជាណែនាំ និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការ ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តផងដែរ ។ គូរបញ្ជាក់ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា…
-
បញ្ជាការដ្ឋានវិស្វកម្ម បើកវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON ផលិតផលប្រទេសអាល្លឺម៉ង់ ដល់ប្រតិបតិ្តករបោសសម្អាតមីន កងទ័ពជើងគោក
(ខេត្តតាកែវ)៖ ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON ផលិតផលប្រទេសអាល្លឺម៉ង់ ដល់ប្រតិបតិ្តករបោសសម្អាតមីន កងទ័ពជើងគោកគ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្ម ឯកឧត្តម អ៊ុច វ៉ាន់ថា បានមានប្រសាសន៍ថា៖ នេះជាលើកទី៣ ហើយដែល ក្រុមការងារគណៈកម្មការកងទ័ពជើងគោក បានរៀបចំវគ្គហ្វឹកហ្វឺនបម្រើ ឲ្យប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោគ ។ ឯកឧត្តម បន្តថា៖ ជាការពិតណាស់កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្លាប់បានឆ្លងកាត់សង្គ្រាមច្រើនទសវត្សរ៍ ដោយបានបន្សល់នូវគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង កាកសំណល់សង្គ្រាម ជាច្រើននៅពាសពេញផ្ទៃប្រទេស ក្នុងនោះកម្ពុជាមិនមែនជាប្រទេសផលិតគ្រាប់មីននោះទេ តែជាប្រទេសទទួលរងគ្រោះដោយសារមីន ។ ឯកឧត្តម អ៊ុច វ៉ាន់ថា បានបញ្ជាក់បន្ថែមថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសកម្មភាពមីនតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ក្នុងគោលបំណងបោសសម្អាតមីនឲ្យរួចរាល់ទាំងស្រុងនៅទូទាំងប្រទេសយ៉ាងយូរត្រឹមឆ្នាំ ២០២៥ ។ ដើម្បីធានាបានការអនុវត្តយុទ្ធសាស្ត្រជាតិមួយនេះទទួលបានជោគជ័យ ស្របតាមផែនការកំណត់សម្ដេច តេជោហ៊ុន សែន រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគម្រោង សម្រាប់សកម្មភាពមីនក្រោមមូលបទ…