-
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា នឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីបង្រៀនមន្ត្រីពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា បានប្រកាសថា ឯកឧត្តម នឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។ ការថ្លែងបែបនេះរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។ នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ គួរបញ្ជាកផងដែរថា មុននឹងមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា គឺជាអ្នកសារព័ត៌មានកម្ពុជា ១រូប ពោពេញដោយសក្តានុពល និងធ្លាប់បម្រើការងារលើវិស័យព័ត៌មាននៅតាមស្ថាប័នល្បីៗជាច្រើន ព្រមទាំងបានវិវត្តន៍ខ្លួនទៅជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងបានទទួលតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរិបស្ថាន រហូតទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕ ដោយ ង៉ាន់ ទិត្យ
-
ឯកឧត្តម អ៊ុច វ៉ាន់ថា ៖ សិក្ខាកាមចំនួន ១៤៤នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ទូទៅ វិស្វកម្ម កងទ័ពជើងគោក
(ខេត្តតាកែវ)៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅរបស់វិស្វកម្ម កងទ័ពជើងគោក ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះពិតជាបានលើកកម្ពស់ធនធានមនុស្ស បង្កើនសមត្ថភាព ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ធ្វើឲ្យយោធិនម្នាក់ៗយល់ច្បាស់លើជំនាញវិស្វកម្មបន្ថែម ដល់យោធិន លើរបៀបប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់(TOPO)ដើម្បីពង្រឹងចំណេះ និង បង្កើនសមត្ថភាពសម្រាប់អនុវត្តន៍ភារកិច្ចស្នូលរបស់ជំនាញវិស្វកម្ម ពិសេសការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់ដោះទឹកគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេសរបស់អន្តរក្រសួងដែលបានកំណត់ ។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ញាការដ្ឋានវិស្វកម្ម បានបន្តថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅវិស្វកម្ម បានចូលរួមចំណែកអភិវឌ្ឍន៍កាន់តែប្រសើរឡើងនូវបែបបទបំពេញការងារជំនាញវិស្វកម្ម ធានាបានលទ្ធផលជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្របតាមបច្ចេកវិទ្យានាសម័យថ្មី ពិសេសឲ្យយោធិនឱ្យយល់ពីតម្លៃនូវរាល់គ្រឿងបំពាក់ មធ្យោបាយដឹកជញ្ជូន គ្រឿងចក្រ របស់អង្គភាពនិងរដ្ឋបានបំពាក់ ចេះជួសជុល ថែទាំ គ្រប់គ្រង និងសម្អាតឱ្យបានស្អាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនូវរាល់រថយន្ត គ្រឿងចក្រ ដែលខ្លួនកំពុងប្រើប្រាស់ ព្រមទាំងយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបររថយន្ត…
-
វេទិកាការងារនៅថ្ងៃស្អែកនេះនឹងផ្តល់ឱកាសការងារ ៧៩៩កន្លែង សម្រាប់យុវជន
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ឱកាសការងារដែលមានសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។ បើយោតាមការឱ្យដឹងពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា៖ចំពោះសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។ លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារ កាថេ យូណៃធីត លើកឡើងថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។ លោកបានឱ្យដឹងបន្ថែមថា កន្លងមកធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ។ ជាលទ្ធផល ធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាន និងកំពុងបម្រើការងារជាមួយធនាគារផងដែរ។…
-
អ្នកនិពន្ធភាពយន្តឆ្នើម ប៊ុន ចាន់នីមល បានក្លាយជាសមាសភាពដ៏សំខាន់ជួយដល់អង្គការផ្កាយសមុទ្រផ្នែកអប់រំ និងរៃអង្គាសថវិកានៅក្នុងស្រុក
(ភ្នំពេញ)៖ ស្រី្តអ្នកនិពន្ធភាពយន្ត និងជាស្ថាបនិកផលិតកម្ម Sastra Film លោក ស្រី ប៊ុន ចាន់នីមល ត្រូវបានប្រកាសតែងតាំងជាសមាជិកគណៈកម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រកម្ពុជា នាល្ងាចថ្ងៃទី២១ ខែ សីហា នៅអង្គការផ្កាយសមុទ្រ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា កក្កាដែលតែងតាំង លោក ស្រី ប៊ុន ចាន់នីមល ជាសមាជិកគណៈកម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រកម្ពុជា គឺដោយសារតែ លោក ស្រី ជាស្រ្តីមួយរូបមានជីវភាពក្រីក្រលំបាកបានតស៊ូរៀនសូត្ររហូតកែប្រែជីវិតក្លាយជាស្រ្តីជោគជ័យក្នុងការនិពន្ធភាពយន្តធ្វើឲ្យជីវភាពធូធា និងជាបង្គោលគ្រួសារដ៏រឹងមាំ ។ លោក ស្រី ប្រធានអង្គការ បានគូសបញ្ជាក់ទៀតថា គំរូផ្តើមចេញពីការតស៊ូរបស់លោក ស្រី ប៊ុន ចាន់នីមល នឹងក្លាយជាគំរូដ៏ល្អរបស់សម្រាប់កុមារក្រីក្រដែលទទួលបានការសិក្សាអប់រំនៅក្នុងអង្គការផ្កាយសមុទ្រយកធ្វើជាគំរូ ដើម្បីឲ្យពួកគេខិតខំរៀនសូត្រក្លាយជាបុគ្គឆ្នើមៗនៅពេលអនាគត ។ លោក ស្រីជឿជាក់ថា វត្តមានរបស់ លោក ស្រី ប៊ុន…
-
ស្ត្រីជាថ្នាក់ដឹកនាំ និងជំនួយការរដ្ឋបាលឃុំ ក្នុងស្រុកអង្គស្នួល ចូលរួមផ្សព្វផ្សាយ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ
(ខេត្តកណ្តាល)៖ ស្ត្រីជាថ្នាក់ដឹកនាំនិងជំនួយការរដ្ឋបាលឃុំក្នុងស្រុកអង្គស្នួល ដើរតួនាទីយ៉ាង សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់ នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ។ លោកស្រី ឈន ស៊ីថា អភិបាលរងស្រុកអង្គស្នួល បានលើកឡើងបែបនេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ទ ជូនដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ដោយទទួកបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid ដោយមានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល។ លោកស្រីអភិបាលរងស្រុក បន្តថា៖ បញ្ហាទឹកស្អាត និងអនាម័យបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០%។ ដូច្នេះស្ត្រីជាថ្នាក់ដឹកនាំឃុំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព។ លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងដែរថា៖ សម្រាប់ខេត្តកណ្ដាលបានបញ្ចប់នូវការបន្ទោបង់ពាសវាលពាសកាល ODF ក្នុងនោះដែរសម្រាប់ស្រុកអង្គស្នួលក៏ទទួលបាន…
-
តំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ មកពី ១២ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយអត្រាប្ដូរប្រាក់
(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍ ពីជំនាញធនាគារកណ្តាល (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលនយោបាយអត្រាប្ដូរប្រាក់” នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Mangal Goswami នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល SEACEN ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបទឧទ្ទេសនាមពីសំណាក់វាគ្មិនចំនួន ៧រូប មកពីស្ថាប័ននិងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមអំពី ១/- ចំណាត់ថ្នាក់នៃរបបអត្រាប្ដូរប្រាក់ ២/- ការជះឥទ្ធិពលនៃរបបអត្រាប្ដូរប្រាក់ទៅលើស្ថិរភាពថ្លៃ កំណើនសេដ្ឋកិច្ច និងកត្តាក្នុងស្រុកសំខាន់ៗ ៣/- ការវាយតម្លៃសមតាអត្រាប្ដូរប្រាក់ និងគម្លាតអត្រាប្ដូរប្រាក់ពិតពីចំណុចសមតា និង៤/- បញ្ហាមូលដ្ឋានសំខាន់ៗនៃទុនបម្រុងអន្ដរជាតិ និងការអន្តរាគមលើទីផ្សាអត្រាប្ដូរប្រាក់។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់សិក្ខាកាម ចំនួន ៣៤រូប…
-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់កងកម្លាំងទាំងអស់ ត្រៀមគ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមបម្រុងនូវគ្រប់មធ្យោបាយ សម្ភារៈ និងការងារធានាផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា ត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងប្រកាសចាត់តាំងកងកម្លាំងអន្តរាគមន៍ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោន សោម ស៊ុន ក៏បានបញ្ជាក់ពីសភាពការណ៍អន្តរជាតិមួយចំនួន មានដូចជា៖ បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សភាពការណ៍ក្នុងតំបន់ និងបញ្ហាវិបត្តិជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតនៅប្រទេសថៃ ព្រមទាំងសភាពការណ៍នៅក្នុងប្រទេស ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ខណៈដែលរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ។…
-
កម្មវិធីបញ្ញវន្តឌីជីថល ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត
ភ្នំពេញ៖ បញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា លើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល ដែលបេក្ខជនជ័យលាភីអាចឈ្នះទឹកប្រាក់ អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ រូបភាពអំពីការប្រកួតកាលពីវគ្គ ជម្រុះថ្នាក់ខេត្តនៅមណ្ឌលភ្នំពេញ ការចូលរួមសហការក្រុម ភាពសប្បាយរីករាយ និងភាពក្ដុកក្ដួល របស់បេក្ខជន បេក្ខនារី បញ្ញវន្ដឌីជីថលរដូវកាលទី១។ ទស្សនាការប្រកួតតាមតំណភ្ជាប់: https://fb.watch/mxCLICRQwh/ ទស្សនា កម្មវិធីបញ្ញវន្តឌីជីថល នៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៦:០០ល្ងាច នៅលើគេហទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល”
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ” (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” ចំនួន ១០២រូប មកពី រាជធានី ខេត្តចំនួន៨ ។ គម្រោងនេះឧបត្ថមថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានរអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋនិងវិស័យឯកជន…
-
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បង្ហាញការជឿជាក់ លើគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តថ្មី ចំពោះវិស័យអប់រំ
ភ្នំពេញ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញការជឿជាក់ ១០០% លើគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តថ្មី ចំពោះវិស័យអប់រំ នៅកម្ពុជា ។ ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញការគាំទ្រនាយករដ្ឋមន្ត្រីថ្មី ដែលពោរពេញដោយសក្ដានុពល ចំណេះដឹងមកពីប្រទេសក្រៅ ដែលលោកយល់ពីវិស័យអប់រំខ្ពស់ ។ ការជឿជាក់ ១០០% លើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តថ្មី ត្រូវបានអ្នកឧកញ៉ា បញ្ជាក់ថា ដើម្បីឲ្យមានការជោគជ័យ និងអភិវឌ្ឍន៍ទៅមុខបាន គ្មានអ្វីខ្លាំងជាងវិស័យអប់រំ និងសុខាភិបាលនោះទេ ឲ្យតែប្រទេសជាតិមានវិស័យអប់រំខ្លាំង ប្រជាជនមានចំណេះដឹង អាចក្លាយទៅជាបញ្ញាវន្តកសាងជាតិ និងអភិវឌ្ឍន៍ជាតិបាន។ នៅពេលដែលពួកគាត់មានចំណេះដឹង គឺមានន័យថា ពួកគាត់ចេះថែទាំសុខមាលភាពរបស់គាត់ និងគ្រួសាររបស់គាត់ អញ្ចឹងប្រទេសជាតិ មិនមែនជឿនលឿន តែសេដ្ឋកិច្ច និងសន្តិភាពទេ ហើយជឿនលឿនទាំងសុខាភិបាលផងដែរ ។ អ្នកឧកញ៉ា បានបន្តថា រាជរដ្ឋាភិបាលថ្មី…