Category: អប់រំ

  • សម្ដេចក្រឡាហាម ស ខេង នឹងអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅថ្ងៃទី១៤ ខែសីហា

    សម្ដេចក្រឡាហាម ស ខេង នឹងអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅថ្ងៃទី១៤ ខែសីហា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ ក្រោមអធិបតីភាព សម្ដេចក្រឡាហាម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅបណ្ឌិត្យភានគរបាលកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវរៀបចំឡើងមានលក្ខណៈអធិកអធម ដែលមិនធ្លាប់មានពីមុនមក ស្របតាមស្តង់ដាអន្តរជាតិ។ និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកប ដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ៕ ដោយ-រ៉ាវុធ

  • សិក្ខាសាលា ៖ បង្កើនទំនាក់ទំនងល្អរវាងមាតា បិតា និងកូនៗ ស្វែងយល់និងរក ដំណោះស្រាយ ក្នុងការលុបបំបាត់ភាពក្រីក្រ

    សិក្ខាសាលា ៖ បង្កើនទំនាក់ទំនងល្អរវាងមាតា បិតា និងកូនៗ ស្វែងយល់និងរក ដំណោះស្រាយ ក្នុងការលុបបំបាត់ភាពក្រីក្រ

    ភ្នំពេញ ៖ សាលាហេបភីច័ន្ទតារានារីព្រែកថ្មី នៃសមាគមទូតទឺសអាឡេកូល បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ៖ «បញ្ចប់ភាពក្រីក្រតជំនាន់» សម្រាប់អាណាព្យាបាល និងសិស្សានុសិស្សទាំងបីកម្រិតនៃវិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មីរួមមានសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២សរុបជាង២០០នាក់ ស្ថិតនៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) នាថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៣ ។ សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងបង្កើនទំនាក់ទំនងល្អរវាងមាតា បិតា និងកូនៗ តាមរយៈការស្គាល់តួនាទីគា្នទៅ វិញទៅមក និងវិធីសាស្ត្រមួយចំនួនពីវាគ្មិនកិត្តិយស និងស្វែងយល់ពីឫសគល់នៃភាពក្រីក្រ និងដំណោះស្រាយ ក្នុងការលុបបំបាត់ភាពក្រីក្រ ដែលមានការបង្ហាញបទពិសោធជីវិតជាក់ស្ដែងពីវាគ្មិនកិត្តិយស។ កម្មវិធីសិក្ខា សាលាមួយនេះបានធ្វើឡើងនៅទីតាំងផ្ទាល់ក្នុងបរិវេណវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលមានទីតាំងស្ថិត នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងសិក្ខាសាលា«បញ្ចប់ភាពក្រីក្រតជំនាន់» នេះដែរ គឺមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស សំខាន់ៗចំនួនបួនរូបរួមមាន ព្រះភិក្ខុវជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន ហៅវត្តគល់ ទទឹង លោកបណ្ឌិត វីរៈពុចុង ស៊ុផាកឆៃ នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអគ្គនាយកសណ្ឋាគារ សូហ្វីតែល…

  • មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ យុវជនកម្ពុជា ត្រូវតែមានសមត្ថភាពក្នុងការប្រើប្រាស់ និងការទាញយកប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល

    មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ យុវជនកម្ពុជា ត្រូវតែមានសមត្ថភាពក្នុងការប្រើប្រាស់ និងការទាញយកប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្រ្តឆ្នាំ២០២៣ ជូនដល់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ស្ថាបនស្រាវជ្រាវ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវរុញច្រានដោយកម្លាំងពលកម្មដែលមានទាំងចំណេះដឹង បច្ចេកទេសកម្រិតខ្ពស់ និងបំណិនអរូបវន្ត ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា នៅក្នុងបរិបទដែលកម្ពុជាឈានឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្រេចបាននូវការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មវិស័យនានា ក្នុងសេដ្ឋកិច្ច និងសង្គមគឺជាការចាំបាច់។ ដើម្បីអោយសម្រេចបាន យុវជនកម្ពុជា ត្រូវតែមានសមត្ថភាពក្នុងការប្រើប្រាស់និងការទាញយកប្រយោជន៍ ជាអតិបរមានពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល តាមរយៈការស្រាវជ្រាវ ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ។ ឯកឧត្តម បណ្ឌិត វឌ្ឍនា បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ មូលនិធិ ស្រាវជ្រាវ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍…

  • សម្តេច ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាព និងការចូលរួមថែរក្សាសុខសន្តិភាព

    សម្តេច ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាព និងការចូលរួមថែរក្សាសុខសន្តិភាព

    (ស្វាយរៀង)៖ អគារសាលាបឋមសិក្សា ២ខ្នង ១០បន្ទប់ និងសមិទ្ធិផលនានា នៅក្នុងបរិវេណសាលាបឋមសិក្សាវត្តស្លា ស្ថិតនៅក្នុងភូមិពោនកក ឃុំឈើទាល ស្រុស្វាយជ្រុំ ខេត្តស្វាយរៀង ជាអំណោយរបស់សមាគម Rotary International Club Korea តាមរយៈ ឯកឧត្តម ចៅ ភិរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំឈើទាល ដែលបានចំណាយថវិកាសាងសង់អស់ជាង ១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ នៅក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូអំពីសុខទុក្ខ ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងប្រាប់ប្រជាពលរដ្ឋ…

  • ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ ដោយ-រ៉ាវុធ

  • ក្រសួងអប់រំ បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន

    ក្រសួងអប់រំ បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន

    ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថល សម្រាប់សាលារៀន ជូនដល់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដើម្បីលើកឡើងពីយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាកាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀននេះ មានការចូលរួមពី នាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍ និងសាលារៀននានា។កិច្ចពិគ្រោះយោបល់បានពិភាក្សាពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។ តាមរយៈកិច្ចសិក្ខាសាលាពិគ្រោះយោបល់នោះឯកឧត្តមក៏បានលើកអនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានាដែរថា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន គឺចាំបាច់ ត្រូវបន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន»។ ឯកឧត្តមគូសបញ្ជាក់ថា៖« ថ្នាក់ដឹកនាំនៅតាមសាលារៀននីមួយៗ ក៏ត្រូវបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថល សម្រាប់បុគ្គល និងអង្គភាព ដោយត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការប្រែក្លាយស្ថាប័នរបស់ខ្លួនទៅក្នុងបរិវត្តកម្មឌីជីថល និងរៀបចំក្រុមការងារបច្ចេកទេស សហគមន៍សិក្សាវិជ្ជាជីវៈ ដើម្បីជួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ»។ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ ក្រសួងអប់រំ រំពឹងថា នឹងជួយឱ្យភាគីពាក់ព័ន្ធទាំងអស់ កាន់តែយល់ដឹងពីយុទ្ធសាស្ត្រការអប់រំឌីជីថល ពិសេសបន្តចូលរួមចំណែក…

  • ​មន្ទីរអប់រំខេត្តកោះកុង ស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ នៅតាមសាលារៀន

    ​មន្ទីរអប់រំខេត្តកោះកុង ស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ នៅតាមសាលារៀន

    ​កោះកុង៖ ថ្នាក់ដឹកនាំនៃ​មន្ទីរអប់រំ យុវជន និងកីឡាខេត្កកោះកុង បាន​ស្នើ​ដល់គណៈអភិបាលក្រុង-ស្រុកទាំង​ប្រាំពីរនៃខេ​ត្តនេះ​ចាត់​មន្រ្តី​ការិយាល័យអប់រំ យុវជន និងកីឡា​ចុះត្រួតពិនិត្យការលក់ដូរ នំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងគោលបំណងពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន។​ យោងតាមលិខិតមួយច្បាប់របស់លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងផ្ញើទៅកាន់​គណៈអភិបាលក្រុង-ស្រុកទាំង៧ កាលពី​ថ្ងៃទី​៨ ខែសីហា​ បានសរសេរថា​ ដោយយោងតាមរបាយកា​រណ៍របស់មន្ត្រីសុខាភិបាល និងការផ្ដល់ព័ត៌មានពី​អាណាព្យាបាលសិស្ស​ថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព។ លោកបន្តថា ដោយ​ពួកគេមាន​​អាការៈពុល នំចំណីអាហារដែលបណ្ដាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ(លើសកាលបរិច្ឆេទកំណត់) ​អាហារចម្អិនមិនបានល្អ ​អាហារមានប្រភពផលិតមិនច្បា​ស់លាស់ និង​អាហារដែលមាន​ជាតិផ្អែម ឬប្រៃខ្លាំង រួមទាំងការទទួលទានភេសជ្ជៈផ្អែមខ្លាំង និងខ្វះអនាម័យដែលមានលក់តាមគ្រឹះស្ថានសិក្សា។ លោក ង៉ែត ឡឹង បញ្ជាក់ថា ៖ «​សូម​គណៈអភិបាលក្រុង ស្រុក ជួយ​ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា​ ចុះត្រួតពិនិត្យការលក់ដូរនំ ចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ​ និងឯកជន​​ឱ្យ​បាន​ត្រឹម​ត្រូវ»​។​ ឯកឧត្តម…

  • ឯកឧត្តម កែន តារា ៖ ការងារភស្តុភារ លើកកម្ពស់ធានាការដឹកនាំបញ្ជា ឆ្លើយតបបាន តាមផែនការ និងយុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

    ឯកឧត្តម កែន តារា ៖ ការងារភស្តុភារ លើកកម្ពស់ធានាការដឹកនាំបញ្ជា ឆ្លើយតបបាន តាមផែនការ និងយុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

    (ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ ជំនានើទី៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងទ័ពជើងគោក ពេជ្រនីល ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែនតារា មេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ការងារភស្តុភារ រួមចំណែកលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ប្រសិទ្ធភាព ការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ។ ឯកឧត្តម កែន តារា បានចាត់ទុកថា៖ ការងារភស្តុភាជាភារកិច្ចមួយនៅក្នុងចំណោមភារកិច្ចនានារបស់កងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ឯកឧត្តម កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ…

  • រាជរដ្ឋាភិបាលកម្ពុជា យកទុកដាក់ស្វែងរកអាហារូបករណ៍ជូននិសិ្សត និងមន្ត្រីរាជការ ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធនមនុស្សនៅកម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជា យកទុកដាក់ស្វែងរកអាហារូបករណ៍ជូននិសិ្សត និងមន្ត្រីរាជការ ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធនមនុស្សនៅកម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅក្នុងប្រទេស ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ និងបានផ្តាំផ្ញើឱ្យបន្តខិតខំរៀនសូត្រយកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍សំខាន់ៗដល់និស្សិតជ័យលាភី ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេក អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុន ត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។ តំណាងនិស្សិតជ័យលាភី បានលើកឡើងថា និស្សិតទាំង២៤នាក់នេះ…

  • នាយសេនាធិការ កងទ័ពជើងគោក ៖ កងពលតូចអន្តរាគមន៍លេខ១ ត្រូវបន្តបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត

    នាយសេនាធិការ កងទ័ពជើងគោក ៖ កងពលតូចអន្តរាគមន៍លេខ១ ត្រូវបន្តបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត

    (ខេត្តកំពង់ឆ្នាំង)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ជំរុញឱ្យកងពលតូចអន្តរាគមន៍លេខ១ ត្រូវបន្តបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានបញ្ជាក់ថា៖ កងពលតូចអន្តរាគមន៍លេខ១ បានដំណើរការហ្វឹកហ្វឺនឆ្នាំ២០២២ មាន ១៣វគ្គ ចំនួនរួម ១.៤៥៥នាក់ ,យោធាចារ្យ ១០៥នាក់។ ដោយឡែកនៅឆ្នាំ២០២៣នេះ បានបន្តដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ១១វគ្គ មានចំនួនរួម ៩៦៩នាក់ សិក្ខាកាម ៨៨១នាក់ យោធាចារ្យចំនួន ៨៨នាក់ ។ ក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានកោតសរសើរ…