Category: អប់រំ

  • រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ(STEP-UP)

    រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ(STEP-UP)

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP) ក្រោមវត្តមានឯកឧត្តមណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងសមាជិកគម្រោងជាច្រើនរូបទៀតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យលើរបាយការណ៍គម្រោងដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាទៅលើចំណុចមួយចំនួនដើម្បីអភិវឌ្ឍស្តង់ដាសូចនាករការគ្រប់គ្រងសាលារៀន និងឧបករណ៍វាយតម្លៃសម្រាប់សាលាមធ្យមសិក្សា។ គម្រោង STEP-UP មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងដឹកនាំសាលារៀនប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការរួមចំណែកដល់ការបង្កើនការចូលរៀនផ្នែកវិទ្យាសាស្រ្ត និងគុណភាពនៃការរៀន និងបង្រៀនស្ទែម។ នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា ដើម្បីសម្រេចបាននូវលទ្ធផល អ្នកចូលរួមគួរអនុវត្តឱ្យអស់លទ្ធភាព ទើបចេញជាលទ្ធផល ពីព្រោះថា ការអប់រំនេះវាពាក់ព័ន្ធនឹងកត្តាជាច្រើន មានកត្តាគ្រូ កត្តាសិស្ស កត្តាសាលារៀន កត្តាគ្រួសារ ហើយពាក់ព័ន្ធកត្តាសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈខុសគ្នា ដែលវាអាចជះឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សា៕ ដោយ-រ៉ាវុធ

  • 💡 តើអ្វីទៅជាប្រព័ន្ធទូទាត់សងប្រាក់ (Payment System)? (Video Inside)

    💡 តើអ្វីទៅជាប្រព័ន្ធទូទាត់សងប្រាក់ (Payment System)? (Video Inside)

    សំដៅទៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលអនុញ្ញាតឱ្យមានការទូទាត់ និងការផ្ទេរប្រាក់ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និង ធុរកិច្ច។

  • 💡 តើអ្វីទៅជាបច្ចេកវិទ្យាក្លោដ? (Video Inside)

    💡 តើអ្វីទៅជាបច្ចេកវិទ្យាក្លោដ? (Video Inside)

    បច្ចេកវិទ្យាក្លោដ (Cloud Technology) សំដៅដល់បច្ចេកវិទ្យា នៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្ដល់សេវាកម្ម ផ្ទុកទិន្នន័យ និងធនធានគណនា សម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធអុីនធឺណិត។

  • 💡តើអ្វីទៅជាកម្មវិធីសុស្វវែរ? (Video Inside)

    💡តើអ្វីទៅជាកម្មវិធីសុស្វវែរ? (Video Inside)

    កម្មវិធីសុស្វវែរសំដៅដល់កម្មវិធីកំុព្យូទ័រដែលបង្កើតឡើងក្នុងគោលបំណងសម្រួលដល់អ្នកប្រើប្រាស់ដើម្បីបំពេញការងារជាក់លាក់ណាមួយតាមរយៈ កំុព្យូទ័រ ទូរស័ព្ទឆ្លាត ឬ ឧបករណ៍បច្ចេកវិទ្យានានា។

  • 💡តើសហគ្រាសរបស់លោកអ្នកបានប្រើប្រាស់ដំណោះស្រាយឌីជីថលអ្វីខ្លះ?

    💡តើសហគ្រាសរបស់លោកអ្នកបានប្រើប្រាស់ដំណោះស្រាយឌីជីថលអ្វីខ្លះ?

    ថ្ងៃនេះកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាសសូមលើកយកដំណោះស្រាយឌីជីថល ចំនួន ០៤ ដែលអាចជួយដល់ប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និង មានភាពច្បាស់លាស់។

  • ការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣

    ការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣

    (ភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូនថា៖ក្រសួងនឹងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម្រាប់ឆ្នាំ២០២៣នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។ គួររំលឹកដែរថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងមកមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ បើតាមស្តិតិរបស់ក្រសួងអប់រំកន្លងមកក៏បានបង្ហាញដែរថាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន…

  • 💡តើអ្វីទៅជាពលរដ្ឋឌីជីថល? (Video Inside)

    💡តើអ្វីទៅជាពលរដ្ឋឌីជីថល? (Video Inside)

    ពលរដ្ឋឌីជីថល សំដៅដល់ប្រជាពលរដ្ឋដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការ និង ការរស់នៅប្រចាំថ្ងៃ។

  • 💡តើអ្វីទៅជាសង្គមឌីជីថល? (Video Inside)

    💡តើអ្វីទៅជាសង្គមឌីជីថល? (Video Inside)

    📕សង្គមឌីជីថលសំដៅដល់សង្គមមួយដែលបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាមធ្យោបាយសម្រាប់ទំនាក់ទំនង, ការកម្សាន្ត, ការអប់រំ និងអាជីវកម្មជាដើម។

  • អង់គ្លេសនឹងជួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យក្លាយជាគ្រឹះស្ថានអប់រំមានស្តង់ដារអន្តរជាតិ

    អង់គ្លេសនឹងជួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យក្លាយជាគ្រឹះស្ថានអប់រំមានស្តង់ដារអន្តរជាតិ

    (ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាសាកលវិទ្យាល័យដំបូងគេ នៅកម្ពុជាដែលត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃចក្រភពអង់គ្លេស បានជ្រើសរើសដើម្បីជួយឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ដែលមានស្តង់ដារអន្តរជាតិ បន្ទាប់ពីបានវាយតម្លៃខ្ពស់ ពីការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងកិច្ចប្រជុំពិភាក្សា និងផ្តល់អនុសាសន៍ពង្រឹង លើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សា ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចនៅតាមសាកលវិទ្យាល័យ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃចក្រភពអង់គ្លេស បានលើកឡើងថា ការពិនិត្យនេះ បានផ្ដោតទៅលើកម្មវិធិសិក្សា ការបង្រៀនរបស់សាស្ត្រាចារ្យ ក៏ដូចជាដំណើរការក្នុងការសិក្សារបស់និស្សិត ហើយបន្ទាប់ពីពិនិត្យឃើញថា សាកលវិទ្យាល័យនេះកំពុងមានការអភិវឌ្ឍល្អ ។ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្ត ក្នុងការកែលម្អបន្ថែមទៀត នូវចំណុចខ្វះខាត ដែលបានលើកឡើង និងផ្ដល់នូវអនុសាសន៍ របស់គណៈកម្មាធិការវាយតម្លៃគុណភាពអប់រំ នៃចក្រភពអង់គ្លេស ដើម្បីធ្វើឲ្យសាលាកាន់តែមានការរីកចម្រើនល្អបន្ថែមទៀត ។ ក្នុងឱកាសនោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា នេះជាផ្លែផ្កាមួយ បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា…

  • 💡តោះមកស្វែងយល់អំពី អត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ QR កូដទូទាត់ប្រាក់ (Video Inside)

    💡តោះមកស្វែងយល់អំពី អត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ QR កូដទូទាត់ប្រាក់ (Video Inside)

    💡តោះមកស្វែងយល់អំពី អត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ QR កូដទូទាត់ប្រាក់សម្រាប់ម្ចាស់អាជីវកម្ម ដែលកំពុងតែពេញនិយមក្នុងការប្រើប្រាស់សព្វថ្ងៃ។ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលមិនទាន់បានប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈ QR កូដនោះទេ គួរតែពិចារណាក្នុងការចាប់យក និង ប្រើប្រាស់សម្រាប់អាជីវកម្មរបស់អ្នក។