Category: អប់រំ

  • សិស្សនិស្សិតអាហារូប ១០៤នាក់ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះជំនាញមកពីក្រៅប្រទេស ដើម្បីបម្រើប្រទេសជាតិប្រជាជន

    សិស្សនិស្សិតអាហារូប ១០៤នាក់ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះជំនាញមកពីក្រៅប្រទេស ដើម្បីបម្រើប្រទេសជាតិប្រជាជន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ នៃក្រសួងព័ត៌មានតំណាង ឯកឧត្តមបណ្ឌិត ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជួបសំណេះសំណាលជាមួយអាណាព្យាបាលនិងនិស្សិតអាហារូបករណ៍ក្រសួងព័ត៌មាន ដែលត្រូវចេញដំណើរទៅសិក្សាសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាណាចក្រថៃ នៅទីស្តីក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។ លោក សាន សុភា ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មានបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣ ក្រោមការដឹកនាំ និងការយកទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គណៈកម្មការទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន ដែលមានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធាន បានបន្តកិច្ចសហប្រតិបត្តិការ ជាមួយសម្ពន្ធយុវជនអាហារូបករណ៍ (ស២) និងសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ដែលជាដៃគូបានរៀបចំជ្រើសរើស និស្សិតអាហារូបករណ៍សម្រាប់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជាលទ្ធផលជ្រើសរើសនិស្សិតបានចំនួន ១០៤ នាក់ ដែលសិក្សាលើជំនាញឯកទេសសំខាន់ៗជាច្រើនកន្លែង ។ ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដលនិស្សិតដែលចេញទៅសិក្សានៅក្រៅប្រទេសសូមចូលរួមអនុវត្តគោរពនូវវិធានការច្បាប់និង សេចក្តីណែនាំនិងបទបញ្ញាតិទាំងឡាយណាពាក់ព័ន្ធដល់និស្សតថ្នាក់ជាតិ ។ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីព្រះរាជាណាចក្រថៃ…

  • បញ្ញវ័នជានិស្សិតស្ម័គ្រចិត្តជាង ២០០០នាក់ ទទួលបានការបណ្ដុះបណ្ដាល ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ

    បញ្ញវ័នជានិស្សិតស្ម័គ្រចិត្តជាង ២០០០នាក់ ទទួលបានការបណ្ដុះបណ្ដាល ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ

    ភ្នំពេញ៖ បញ្ញវ័នដែលជានិស្សិតស្ម័គ្រចិត្តចំនួន ២៤៧២នាក់ (ស្រី១៤៨៤នាក់) និង ចល័តទូទាំងប្រទេស ១០នាក់ ទទួលបានការបណ្តុះបណ្តាលជាអ្នកសង្កេតការណ៍ ដើម្បី ចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍នេះ រៀបចំឡើង ដោយសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា (ក្រុមអ្នកសង្កេតការណ៍កែវ ភ្នែកយុត្តិធម៌) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយមានការចូលរួមពីលោក គាត រង្សី អគ្គលេខាធិការរង និងជា ប្រធាន គណៈកម្មការប្រតិបត្តិ, លោក សាខុន ប៉ូរិន អគ្គលេខាធិការរង និងជាអនុប្រធាន គណៈកម្មការប្រតិបត្តិ តំណាង, លោក ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត ។ ក្នុងចំណោម អ្នកចូលរួមវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិចំនួន ២៤៧២នាក់ មានសមាជិក សមាជិក និងនិស្សិតចំនួន ៤០០នាក់ នៃសមាគមនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោក សាខុន ប៉ូរិន បានឱ្យដឹងថា…

  • ឯកឧត្តម សាយ សំអាល់ ៖ វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មនិងបើកវគ្គពិសេសថ្នាក់ប្រតិបត្តិការ គឺជាការបណ្តុះនូវដួងព្រលឹងជាតិ

    ឯកឧត្តម សាយ សំអាល់ ៖ វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មនិងបើកវគ្គពិសេសថ្នាក់ប្រតិបត្តិការ គឺជាការបណ្តុះនូវដួងព្រលឹងជាតិ

    (កំពង់ស្ពឺ) ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងបើកវគ្គបណ្ដុះបណ្ដាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្សជំនាន់ទី៣ គឺជាការបណ្តុះនូវដួងព្រលឹងជាតិ ហើយការកសាងធនធានមនុស្ស គឺជាការបន្តដំណើររបស់កម្ពុជាទៅមុខទៀត ។ ឯកឧត្តម មានប្រសាសន៍ បែបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងបើកវគ្គបណ្ដុះបណ្ដាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្សជំនាន់ទី៣ នៅសាលានាយទាហានសកម្ម (ត្មាតពង) ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់សិស្ស និស្សិត ដែលបានប្រឡងជាប់ចូលជានាយទាហានសកម្មសម្រាប់វគ្គបណ្ដុះបណ្ដាលជំនាន់ទី២៥ និងមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស សម្រាប់ជំនាន់ទី៣ របស់ក្រសួងបរិស្ថាន នាឆ្នាំ២០២៣នេះ ដើម្បីបន្តវេនលើវិស័យការពារជាតិ និងការពារបរិស្ថាន របស់កម្ពុជា ។ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា ក្នុងនាមយើងជាកងយោធពលខេមរភូមិន្ទ ត្រូវដឹងថា អ្វីទៅជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។ កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌…

  • មេបញ្ជាការរងយោធភូមិភាគទី៤ ផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលចូលរួមហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន-រៀនសូត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

    មេបញ្ជាការរងយោធភូមិភាគទី៤ ផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលចូលរួមហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន-រៀនសូត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សុក រីនណា ថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាទីបញ្ជាការកងវរសេនាតូចលេខ១ ក្នុងវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំឆ្នាំ២០២៣ ។ នាយសេនាធិការយោធភូមិភាគទី៤ ក៏បានផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលបានចូលរួមហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀនដែលបានគ្រោងទុក និងត្រូវគោរពវិន័យសាលា ព្រមទាំងមានការសាមគ្គីភាពល្អរវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងអំពីស្ថានភាពរួមនៃការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៣ ដែលថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រ នេះមានរយៈពេល ៩១ថ្ងៃ…

  • កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញ

    កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញ

    ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាព វិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។ មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILS ជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់ ។…

  • ក្រសួងអប់រំកំពុងពង្រីកវិសាលភាពកម្មវិធី «BEEP»​ សម្រាប់យុវជនបន្ថែមទៀតដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស

    ក្រសួងអប់រំកំពុងពង្រីកវិសាលភាពកម្មវិធី «BEEP»​ សម្រាប់យុវជនបន្ថែមទៀតដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស

    ​ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​​លើកឡើង​នាចុង​ខែមិថុនា​កន្លងទៅ​​ដោយបានបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ប៊ីប( BEEP)ដែលជាផ្នែកមួយនៃ​កម្មវិធីការងារនិងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា កំពុងស្ថិ​តក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូ​ទាំងប្រទេស និងឈានដល់ក្រុមគោលដៅថ្មីនៃអ្ន​កទទួលផល។ ក្រសួងអប់រំបានបង្ហាញថា ដើម្បីឆ្លើយតបនឹងបញ្ហាការបោះបង់ការសិក្សា អង្គការយូណេស្កូ រួមជាមួយក្រសួងការងារ និងប​ណ្តុះបណ្តាលវិជា្ជជីវៈនិងក្រសួងអប់រំ យុវជន និងកីឡា បានបើកដាក់ឱ្យដំណើរការកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតា​មអ៊ីនធឺណិត(ប៊ីប)ដើម្បីផ្ដល់ជាស្ពានដល់យុជនដែលបោះបង់ការសិក្សាឱ្យចូលការបណ្ដុះបណ្តាលជំនាញនិងមានឱ​កាស ទទួលបានការងារសមរម្យ ដែលពួកគេអាចរួមចំណែកយ៉ាងមានអត្ថន័យ និងដើរតួនាទីក្នុងអនាគតនៃសេដ្ឋកិច្ច និ​ងសង្គមកម្ពុជា។ ក្រសួងបញ្ជាក់ទៀតថា តាមរយៈកម្មវិធីប៊ីប យុវជនដែលនៅក្រៅសាលាត្រូវបានផ្ដល់ឱកាសដើម្បីសិក្សាមុខវិជ្ជាផ្សេងៗដូច ជាសហគ្រិនភាព ជំនាញឌីជីថល ជំនាញនៅកន្លែងធ្វើការ និងជំនាញសតវត្សទី ២១ ដែលត្រៀមឱ្យពួកគេចូល សិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញផ្លូវការ។ នៅពេលបញ្ចប់ការសិក្សាតាមកម្មវិធីប៊ីប អ្នកសិក្សានឹងទទួលបាន វិញ្ញាបនបត្រស្មើនឹងថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុជន និងកីឡា និងក្រសួងការងារនិងបណ្តុះប ណ្តាលវិជ្ជាជីវៈ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាជំនាញ នៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ លោក ចឹក លីម អគ្គនាយករងយុវជននៃក្រ​សួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សារជំនាញផ្តល់ឱកាសដ៏ល្អដល់អ្នក សិក្សាប៊ីបជាច្រើ​ននៅ ក្នុងខេត្តបាត់ដំបង និងយុវជនដែលមកពីសហគមន៍ជនបទក្នុងខេត្តកំពង់ឆ្នាំង។…

  • ក្រុមយុវជនខ្មែរជោគជ័យលើ «ឧបករណ៍វាស់ទឹកភ្លៀង» ចង់កែប្រែឧបករណ៍ខ្លួនឱ្យទៅជាផលិតផលឧស្សាហកម្ម

    ក្រុមយុវជនខ្មែរជោគជ័យលើ «ឧបករណ៍វាស់ទឹកភ្លៀង» ចង់កែប្រែឧបករណ៍ខ្លួនឱ្យទៅជាផលិតផលឧស្សាហកម្ម

    ​ភ្នំពេញ៖ នៅក្នុងការប្រកួត Mekong River Commission ឬ​ MRC Competition ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេ​​កវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងដែលមានឈ្មោះថា «Spinning Bucket Rain Gauge»ដើម្បីចូលរួមប្រកួតប្រជែងដោយគំនិតនិងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ នៅក្នុង​កម្មវិធីប្រកួតប្រជែងនេះ​ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬTechno ទទួលបានជយលាភី​លេខ១លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង ដែលការប្រកួតនេះបានប្រព្រឹត្តទៅនៅប្រ​ទេ​សឡាវក្នុងកម្មវិធីសន្និសីទអន្តរជាតិនិងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ(4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ កន្លងផុតទៅជាងបីខែសមាជិកម្នាក់នៃក្រុមមួយនេះចង់ឃើញឧបករណ៍របស់គេ​ក្លាយជា ផលិតផលឧ​ស្សាហកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាតិបាន។ យុវជន ជា ផេង​អ៊ូ អ្នកតំណាង និងជាសមាជិកម្នាក់នៃក្រុមផលិតនេះ បានឱ្យដឹងថា ទាក់ទងនឹងការផលិត​ គឺក្រុមរបស់លោក​ រង់ចាំខាងក្រុមហ៊ុន ឬស្ថាប័នមកសហការជាមួយផ្ទាល់។ លោក​បានឱ្យដឹងថា លោក​នៅ​តែ​គិត​ពី​សុឆន្ទៈ​របស់​ MRC ដោយ​សារ​គេ​បង្កើត​កម្ម​វិធី​នេះ​អស់​ច្រើ​ន​​​ រួម​ទាំង​មាន​ការ​ចូល​រួម​ពី​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ ដែល​លោក​គិត​ថា​ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​គឺគេ​​នឹង​មិន​ទុកក្រុម​លោក​​ចោល​ទេ​ ម្យ៉ាងក្រុម​របស់​លោក​​ជា​ម្ចាស់​ជយ​លាភី ​តែគ្រាន់តែមិនទាន់ដឹងពេលវេលាច្បាស់ ហើយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​បរទេស​ពីរដែល​គេ​បាន​ចូល​មក​ត្រួត​ពិនិត្យ​ឧបករណ៍​របស់​លោកផងដែរ​​។ លោក ជា ផេង​អ៊ូ បានរៀបរាប់ឱ្យដឹង​ថា ៖ «ខ្ញុំគិតថា ជាជាងការរង់ចាំម្ចាស់ជំនួយ ទៅថ្ងៃខាងមុខ ឬមិនយូ​រមិនឆាប់ទេ…

  • Youtuber វ័យក្មេងចែករំលែកបទពិសោធជោគជ័យក្នុងការបង្កើតមាតិកា

    Youtuber វ័យក្មេងចែករំលែកបទពិសោធជោគជ័យក្នុងការបង្កើតមាតិកា

    ភ្នំពេញ៖ អ្នកបង្កើតមាតិកា ឬ គេនិយមហៅថាជា Youtuber ជាអាជីពមួយកំពុងមានប្រជាប្រិយភាព ពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលមានគំនិតថ្មីៗក្នុងការផលិតវីដេអូដែលមានភាពទាក់ទាញ មានអ្នក​​ស្គាល់ច្រើន និងអាចរកចំណូលបានគួរសមថែមទៀតផង​។ ក្នុងនោះ អ្នកបង្កើតមាតិកាផ្ដោតលើការសម្រាយរឿងម្នាក់ដែលកំពុងមានប្រជាប្រិយភាព បានចែករំលែកបទពិសោធជោគជ័យក្នុងអាជីពនេះ ទោះបី​រូបគេ​ត្រូវរៀននៅសាកវិទ្យាល័យដល់ទៅពីរជំនាញក៏ដោយ។ ​ លោក ថុន គីមហេង ឬគេស្គាល់ជាទូទៅថា Oppa Heng ជាអ្នកផលិតវីដេអូសម្រាយរឿងម្នាក់ ដែល​មានស្រុកកំណើតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។យុវជននេះ ក៏ជានិ​ស្សិត​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ​និងជានិស្សិតនៃដេប៉ា​តឺម៉ង់ភាសាបរទេសផងដែរ។ ​ សម្រាប់ការបែងចែកពេលវេលាយុវជនវ័យ ២២ឆ្នាំរូបនេះ រៀបរាប់ដែរថា នៅពេលចាប់ផ្ដើមផលិតដំបូង លោកពុំសូវផ្ដោតខ្លាំងទៅលើការផលិតវីដេអូប៉ុន្មានទេ ដោយសារជាវ័យត្រូវសិក្សាថែមទាំងរៀនពីរជំនាញថែ​មទៀត ប៉ុន្តែ​ការ​បន្តផលិតយូរៗ​ ធ្វើ​ឱ្យ​លោក​ដឹងថា អាជីពនេះជាអាជីពដែលលោក​ស្រឡាញ់មិនអាចខ្វះ​បាន ទើបលោកព្យាយាមរំលែកពេលវេលាកាន់តែច្រើនមកផ្ដោតលើការផលិតវីដេអូវិញ។ ​ លោក ថុន គីមហេង បញ្ជាក់ថា ​៖ «ខ្ញុំបានផ្ដោតលើការផលិតមាតិកាជាការសិក្សាដោយសារយើងទៅរៀនរាល់ថ្ងៃ គឺសាលាមានជំនាញជាច្រើនដើម្បីឱ្យរៀន និងស្វែងរកជំនាញខ្លួនឯង ហើយខ្ញុំក៏អាចរកឃើញហើ​យទើបខ្ញុំផ្ដល់សារៈសំខាន់ទៅលើការផលិតមាតិកាច្រើនជាង ពោលគឺធ្វើអ្វីដែលខ្លួនខ្ញុំស្រឡាញ់ជារឿងច​ ម្បង»។ បច្ចុប្បន្នយុវជន គីមហេង…

  • ឯកឧត្តម កៅ មួយថង ៖ សិទ្ធទទួលបានស្បៀងអាហារ ត្រូវគិតគូរអំពីការចែកចាយប្រកបដោយសមធម៌ មានជីវជាតិ និងថ្លៃសមរម្យ

    ឯកឧត្តម កៅ មួយថង ៖ សិទ្ធទទួលបានស្បៀងអាហារ ត្រូវគិតគូរអំពីការចែកចាយប្រកបដោយសមធម៌ មានជីវជាតិ និងថ្លៃសមរម្យ

    ភ្នំពេញ៖ ឯកឧត្តម កៅ មួយថង បានលើកឡើងថា ប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ គឺមិនមែនសំដៅទៅលើការផលិតស្បៀងអាហារនោះទេ ប៉ុន្តែយើងចង់និយាយអំពីសិទ្ធិទទួលបានស្បៀងអាហារ ដែលត្រូវគិតគូរអំពីការចែកចាយដោយសមធម៌ ការទទួលបានអាហារមានជីវជាតិ និងថ្លៃស្បៀងអាហារសមរម្យ គឺជាសិទ្ធិដែលប្រជាជនទាំងអស់ត្រូវការ ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពួកគេឡើយ។ ឯកឧត្តម លើកឡើងបន្តថា សម្រាប់យើងទាំងអស់គ្នាពិតជាមានការយល់ដឹងច្រើនណាស់ហើយអំពី«ប្រព័ន្ធស្បៀង» ដែលវាគ្របដណ្តប់លើគ្រប់សកម្មភាព ដំណើរការ និងតួអង្គពាក់ព័ន្ធក្នុងការផលិតស្បៀងអាហារ ពោលគឺវាពាក់ព័ន្ធតាំងពីការផលិតស្បៀងអាហារ ចាប់ពីការផលិត និងការកែច្នៃ រហូតដល់ការចែកចាយ ការប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ ។ ការលើកឡើងរបស់ ឯកឧត្តម ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធស្បៀងនិងសិទ្ធិទទួលបានស្បៀងអាហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលសហការរៀបចំដោយ វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញកម្ពុជា(IIRR-Cambodia) និងអង្គការដៃគូអភិវឌ្ឍន៍នានា ។ឯកឧត្តម កៅ មួយថង បានគូសបញ្ជាក់បន្តថា «ប្រព័ន្ធស្បៀង» គឺមានការភ្ជាប់គ្នាទៅវិញទៅមកនូវសមាសធាតុ និងដំណាក់កាលផ្សេងៗ ដែលរួមចំណែកធ្វើឱ្យមានដំណើរការទាំងមូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ។ ឯកឧត្តម បន្ថែមថា ការយល់ដឹងអំពីប្រព័ន្ធស្បៀងអាហារ មានសារៈសំខាន់ណាស់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ៖ ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្ស កើតចេញពីការវិនិយោគរបស់មាតាបិតា និងមានតម្លៃខ្លាំងបំផុត

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ៖ ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្ស កើតចេញពីការវិនិយោគរបស់មាតាបិតា និងមានតម្លៃខ្លាំងបំផុត

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនៅពេលនេះ កើតចេញពីការវិនិយោគរបស់មាតាបិតា ហើយការវិនិយោគនេះគឺជាការវិនិយោគដ៏មានតម្លៃ ដ្បិតការកសាងធនធានមនុស្សមានន័យស្មើនឹងការអភិវឌ្ឍ សង្គមជាតិ ការរក្សាបាននូវសន្តិភាពជូនប្រទេសជាតិនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។ ឯកឧត្តម ហង់ ជួន ណារ៉ុន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ ការសិក្សាមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលមានការទទួលស្គាល់គុណភាពអប់រំ ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Associaion for Schools and Colleges) ដល់សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឹសត៍ ចំនួន ១៧៧ រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយជោគជ័យក្នុងឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ លោកឧកញ៉ាបណ្ឌិត ត្រាំង…