Category: អប់រំ

  • រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត នឹងអាចកាត់បន្ថយ ការស្លាប់ និងការកើតជំងឺផ្សេងៗ

    រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត នឹងអាចកាត់បន្ថយ ការស្លាប់ និងការកើតជំងឺផ្សេងៗ

    លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង​ឱ្យដឹងថា ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត បង្ការជំ​ងឺផ្លូវចិត្ត និងផ្តល់ការថែទាំនិងព្យាបាលសុខភាពផ្លូវចិត្ត ដើម្បីកាត់បន្ថយការស្លាប់ និងការកើតជំងឺផ្សេងៗដែលបណ្តាលមកពីជំ​ងឺផ្លូវចិត្ត។ លោក​បានថ្លែងបែបនេះ នៅ​ថ្ងៃទី២៧ ខែមិថុនា ​ក្នុង​សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ក្នុងវិស័យអប់រំ។ តាមរយៈក្រសួង​អប់រំ លោក​បាន​លើកឡើងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រឹង និងពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្តឱ្យបានទូ​លំ​ទូលាយនៅទូទាំងប្រទេស ដែលមានតម្រូវការចេះតែកើនឡើងជាលំដាប់ ហើយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុ​គ្គលិកអប់រំ ទាមទារឱ្យមានការ ចូលរួមពីយើងទាំងអស់គ្នា។ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ៖ «បច្ចុប្បន្នមានភាពតានតឹងផ្លូវចិត្ត ក្នុងជីវិត ដែលភាពតានតឹងផ្លូវចិត្តខ្លះ មានទំនាក់ទំនង រវាងបុគ្គល គ្រួសារ សហគមន៍ និងសង្គមផងដែរ។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា នៅលើពិភពលោកនេះ មានកុមារ និងយុវវ័យប្រមាណពី ១​០ ទៅ ២០ភាគរយ មានជំងឺផ្លូវចិត្ត ដែលពាក់កណ្តាលបានចាប់ផ្តើមមានបញ្ហាផ្លូវចិត្តនៅអាយុ ១៤ឆ្នាំ»។ លោកបន្តថា ៖ «ផលវិបាកនៃការខ​កខានមិនបានដោះស្រាយ…

  • ឯកឧត្តម ព្រុំ សុខា ៖ បាឋកថា ត្រូវបានចាត់ទុកជា វេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី

    ឯកឧត្តម ព្រុំ សុខា ៖ បាឋកថា ត្រូវបានចាត់ទុកជា វេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី

    ភ្នំពេញ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកបាឋកថា ស្តីពី “ឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ” ធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល ។ ឯកឧត្តម ព្រុំ សុខា បានថ្លែងលើកឡើងថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកជាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីទាំងក្នុង និងប្រទេស អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការ បំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន តាមវិស័យរបស់រាជរដ្ឋាភិបាលរួមទាំងគោលនយោបាយការបរទេសផងដែរ។ ផ្អែកលើផែនការការងារឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល បានកំណត់គោលដៅរៀបចំបាឋកថា…

  • ឯកឧត្តម ឆេង សារឿន ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច

    ឯកឧត្តម ឆេង សារឿន ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចមានសារៈសំខាន់ណាស់ ពីព្រោះ វាមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់សមត្ថភាពជំនាញមួយកម្រិតថែមទៀតដល់មន្រ្តីអធិការកិច្ច ដើម្បីយកទៅបំពេញការងារឱ្យកាន់តែមានគុណភាព គណនេយ្យភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ បង្កើននូវការទទួលស្គាល់ពីតម្លៃនៃការងារអធិការកិច្ចពីមជ្ឈដ្ឋាននានាផងដែរ ។ វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ។ ការលើឡើងបែបនេះរបស់ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបឋម ស្តីពី វិជ្ជាជីវ:ឣធិការកិច្ច ជំនាន់៥ (វគ្គ៥+៦) នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានអធិការកិច្ច បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមមានចំនួន…

  • បេក្ខជនចំនួន១៤នាក់ជាប់ជាស្ថាពរនៅក្នុងការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣

    បេក្ខជនចំនួន១៤នាក់ជាប់ជាស្ថាពរនៅក្នុងការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣

    ភ្នំពេញ៖ បេក្ខជនចំនួន១៤នាក់ បានជាប់ជាស្ថាពរនៅក្នុងការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣ ។ នៅក្នុងចំនួន ១៤ នាក់ នៃបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរក្នុងនោះ ក.ផ្នែកវិទ្យាសាស្រ្តកំព្យុទ័រ ជាប់ជាស្ថាពរ៨នាក់ និងបេក្ចជនបម្រុងចំនួន៣នាក់ ខ.នីតិសាស្រ្ត ជាប់ជាស្ថាពរចំនួន៤នាក់ ក្នុងនោះបំម្រុង១នាក់ និងគ.ទូរគមនាគមន៍ និងហ្វេ្រកង់ស៍វិទ្យុ ជាប់ជាស្ថាពរចំនួន ២នាក់ បម្រុង១នាក់។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០២៣ ដែលអប្សរា ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ នៅក្នុងសេចក្តីជូនដំណឹង ដដែលនេះដែរបញ្ជាក់ថា បេក្ចជនដែលបានប្រឡងជាំប់ជាស្ថាពរទាំងអស់ ត្រូវមកបំពេញសំណុំបែបបទចូលបម្រើការងារនៅនាយកដ្ឋាន បុគ្គលិក និងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មការរៀបចំការប្រឡង សូមរក្សាសិទ្ធក្នុងការជ្រើសរើសបេក្ជនបម្រុងជំនួស ក្នុងករណីបេក្ខជន ជាប់ជាស្ថាពរមិនបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់ខាងលើ។ ដោយ ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍៖ ការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ដើម្បីលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ

    ក្រសួងប្រៃសណីយ៍៖ ការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ដើម្បីលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ

    ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្ត និងជំរុញដល់ម្ចាសជ័យលាភីទាំងទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត  ជាពិសេសលើការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតស្របពេលដែលបច្ចេកវិទ្យាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។​ ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២២ ខែមិថុនា ដោយមានការចូលរួមពី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ១៥០នាក់។ ការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ  «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក»។  នេះបើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសអញ្ជើញពិធីប្រគល់ពានរង្វាន់នោះ ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។ ឯកឧត្តមសង្ឃឹមជឿជាក់ថាសិស្សានុសិស្សទាំងអស់ពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងស្រុក និងអន្តរជាតិ។…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា មួយខ្នងកម្ពស់ពីជាន់មាន ៨បន្ទប់ ក្នុងខេត្តព្រៃវែង

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា មួយខ្នងកម្ពស់ពីជាន់មាន ៨បន្ទប់ ក្នុងខេត្តព្រៃវែង

    ព្រៃវែង ៖ អាគារសិក្សាចំនួនមួយខ្នងកម្ពស់ពីរជាន់មាន ៨បន្ទប់ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចៅៗទាំងអស់ ដែលកំពុងបន្តការសិក្សានៅក្នុងអនុវិទ្យាល័យបន្ដិចប្រាសាទនេះ ព្រមជាមួយនឹងការផ្សារភ្ជាប់និស្ស័យនូវ សមិទ្ឋផលថ្មីមួយទៀតចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាអំណោយនូវការកសាងអគារសិក្សា១ខ្នង កម្ពស់២ជាន់ ៨បន្ទប់ នៅក្នុងអនុ វិទ្យាល័យបន្ដិចប្រាសាទនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់៕ ដោយ ហេង សម្បត្តិ

  • សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការនិងប្រគល់ជូនភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង

    សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការនិងប្រគល់ជូនភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង

    ស្វាយរៀង៖ សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការ និងប្រគល់ជូនភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានផ្តល់អំណោយតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការសាងសង់អគារទាំងមូលរបស់មត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ហើយលោកជំទាវក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានជួយសម្របសម្រួលដល់កិច្ចដំណើរការកសាងមត្តេយ្យសហគមន៍នេះឡើង។ លោក ឈាង គឿន មេភូមិវាយបានគូសបញ្ជាក់ថា ប្រជាជននៅក្នុងភូមិវាយ មានសេចក្តីរីករាយដោយទទួលបានអំណោយដ៏ថ្លៃថ្លាពីមិត្តចិនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបង្កើនធនធានមនុស្សនៅកម្ពុជាចាប់ពីកម្រិតមត្តេយ្យ។ គួរបញ្ជាក់ថា សាលានេះបង្កើតឡើងដំបូងនៅឆ្នាំ២០០០ស្ថិតនៅក្រោមផ្ទះប្រជាជន ហើយលុះដល់ឆ្នាំ២០២០ អាជ្ញាធរបានសម្រេចសាង់សង់សាលា១ខ្នង ប្រក់ស័ង្កសី នៅលើដីសាធារណៈរបស់រដ្ឋមានទំហំ២១៦ម៉ែត្រការ៉េ ហើយនៅឆ្នាំ២០២៣នេះ ស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមនៅក្នុងឧបត្ថម្ភការកសាងអគារសិក្សានេះរួមទាំងបំពាក់នូវសម្ភារៈឧបទ្ទេសនិងកំសាន្តជាច្រើនដើម្បីពង្រឹងសមត្ថភាពរៀននិងការបង្រៀននៅក្នុងសាលាមត្តេយ្យនេះ៕ អត្ថបទ រូបភាព ង៉ាន់ ទិត្យ

  • ព្រឹត្តិការណ៍ « ទិវាយោគៈអន្តរជាតិ លើកទី៩ » ឆ្នាំ២០២៣ មានអ្នកចូលរួមជាង៧០០នាក់ កើនឡើងជាងឆ្នាំកន្លងទៅ

    ព្រឹត្តិការណ៍ « ទិវាយោគៈអន្តរជាតិ លើកទី៩ » ឆ្នាំ២០២៣ មានអ្នកចូលរួមជាង៧០០នាក់ កើនឡើងជាងឆ្នាំកន្លងទៅ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិ លើកទី៩» ដែលរៀបចំដោយក្រសួងអប់រំ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា មានអ្នកចូលរួមជាង៧០០នាក់ កើនឡើងជាងឆ្នាំមុន។ ពិធីនេះធ្វើកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងទេសរណ៍ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, និងលោកស្រី ដេវ យ៉ានី ឃុបាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ។ ឯកឧត្តម ជា កុសល បានវាយតម្លៃខ្ពស់លើកម្ពស់កិច្ចសហការរៀបចំទិវានេះ ដើម្បីជួយលើកកម្ពស់ការហាត់យោគៈនៅកម្ពុជា និងជួយពង្រឹងនូវកាយយសម្បទារឹងមាំ ពង្រឹងនូវផ្នែកផ្លូវចិត្ត ជាពិសេសឱ្យមានភាពអត់ធ្មត់ មានកាយសម្បទាទន់ភ្លន់ និងរឹងមាំ ហើយការហាត់យោគៈ គឺជាការផ្សារភ្ជាប់រវាងរឿងកាយរបស់ ចិត្តគំនិតទៅជាមួយនឹងពិភពខាងក្រៅផងដែរ។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា យោគៈមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញព្រឹត្តិការណ៍ និងសកម្មភាពទេសចរណ៍, ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ មកកម្ពុជានាពេលខាងមុខ។ លោកជំទាវ ដេវ យ៉ានី ឃុបាហ្គាដ បានលើកដែរថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ បានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយ។…

  • អាគារសិក្សាចំនួន ៦ខ្នងខ្លោងទ្វា២ ត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង បញ្ចុះបឋមសិលា កសាងអាគាសិក្សាមួយខ្នងទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត

    អាគារសិក្សាចំនួន ៦ខ្នងខ្លោងទ្វា២ ត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង បញ្ចុះបឋមសិលា កសាងអាគាសិក្សាមួយខ្នងទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត

    កំពត ៖ អាគាសិក្សារ ចំនួន ៦ខ្នង ៣០បន្ទប់​ ខ្លោងទ្វារសាលារៀន ២ ត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ មណ្ឌលកំពត ជាប្រធាន គណកម្មកាទី១០នៃរដ្ឋសភា និងជាប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត ព្រមទាំងបញ្ចុះបឋមសិលា សាងសង់ អាគារសិក្សា មួយខ្នង ២ជាន់ មាន ១០បន្ទប់ នៅសាលាវិទ្យាល័យ ព្រះបិតាជាតិ ភូមិអូស្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន មានប្រសាសន៍ថា អ្វីដែលតាចង់ឃើញនោះគឺចៅៗទទួលបានចំណេះចេះដឹងច្រើនដោយប្រឡង ជាប់គ្រប់ៗគ្នា និងទទួលបាន និទេសA ច្រើនជាងឆ្នាំមុនៗ ទៅទៀត ចំណែកសាលារៀនវិញ មិនខ្វះទេ ឱ្យតែចៅៗ តាំងចិត្តថាខំរៀន តាពិតជាសប្បាយចិត្តណាស់ ។ ឯកឧត្តម ក៍បាននាំនូវប្រសាសន៍ ផ្តាំផ្ញើអំពីសំណាក់…

  • កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ និស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក

    កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ និស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក

    (ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ និស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក។ កម្មវិធីបិទការប្រគួតត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត ចិន ប្រចាំនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាទទួលបានចំណេះដឹងថ្មី និងការផ្លាស់ប្តូរបទពិសោធល្អៗជាមួយនិស្សិតមកពីប្រទេសដទៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ អក្ខរកម្មឌីជីថល និងការបណ្តុះបណ្តាលជំនាញ គឺជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ ហើយដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន និងកំពុងអនុវត្ត លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រួមមាន កម្មវិធីប្រកួតប្រជែងបញ្ញវន្តឌីជីថល (Digtial Talents) ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា…