-
មន្ត្រីធនាគារជាតិនៃកម្ពុជា៖ ការចរាចរប្រាក់រៀលលើទីផ្សារ កើនឡើង ដល់ជាង ១៤ទ្រីលានរៀល
កំពង់ធំ៖ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពី ប្រមាណ ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានធ្វើឡើង ដើម្បីអបអរសាទរទិវាប្រាក់រៀល ព្រមទាំងចូលរួមលើកកម្ពស់ ការយល់ដឹងពីប្រាក់រៀល ក៏ ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ លោកជំទាវ លើកឡើងថា ឆ្នាំនេះជាឆ្នាំទី៤៣ហើយ ដែលកម្ពុជា បានបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ប្រាក់រៀល ឡើងវិញ ដែលជា រយៈពេលដ៏យូរក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាប្រើប្រាស់ រូបិយវត្ថុ របស់ខ្លួនប្រកបដោយនិរន្តរភាព និងកាន់តែចម្រើនទៅមុខឥតឈប់ឈរ។ លោកជំទាវ បន្តថា សន្តិភាពដែលសម្រេចបាន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន…
-
ក្រសួងអប់រំ បានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់អប់រំ និងថែទាំកុមារតូចៗ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសហគមន៍ នៅសាលាបឋមសិក្សាកងតាណឹង ក្នុងខេត្តកំពង់ចាម ដើម្បីរួមចំណែកមើលថែទាំ និងអប់រំកុមារតូចៗក្នុងពេល នៃការលូតលាស់ចាប់ពីអាយុបីខែ រហូតដល់បីឆ្នាំ ក្នុងគោលបំណងជួយសម្រាលបន្ទុករបស់អាណាព្យាបាល។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន និងរួមទាំងអគារសិក្សាចំនួន២ខ្នងនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ លោកស្រី ស្ដិបហ្វានី សែលឡេ នាយិការអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) ប្រជាចាំកម្ពុជា និងរួមទាំងថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។ នេះបើយោង ក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងពិធីដាក់ឱ្យប្រើប្រាស់នោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមលើកឡើងថា ជាក់ស្តែងនៅក្នុងស្រុកកងមាសទាំងមូលបានទទួលសមិទ្ធផលថ្មីៗជាច្រើនជាបន្តបន្ទាប់ ដូចជាផ្នូវថ្នល់ មណ្ឌលសុខភាព និងជាពិសេសគឺសាលារៀន ក្រសួងអប់រំ…
-
អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ នឹងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប
ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សស្រុក ល្វាឯម នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរស្ថិត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ១៥ខែ ឧសភា ឆ្នាំ ២០២៣ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់…
-
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សាពិនិត្យកែសម្រួលទិន្នន័យ ការធ្វើបទបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត និងសម្រាប់ផ្តល់ឱកាសក្នុងការទាក់ទាញដល់ការវិនិយោគ
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសិក្សាស្វែងយល់លម្អិតពីទិន្នន័យសក្តានុពលសេដ្ឋកិច្ចចម្រុះ ដើម្បីធ្វើការព្យាករណ៍សម្រាប់បង្ហាញដល់អ្នកវិយោគ ដែលគេមានចំណាប់អារម្មណ៍ក្នុងគោលបំណងដើម្បីស្វែងរកឱកាសនៃការវិនិយោគក្នុងខេត្ត ខណៈដែលខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាល បានចាត់បញ្ចូល ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃបណ្តុំខេត្តភាគខាងលិចប្រទេសរួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះធ្វើឡើង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត ។ ខេត្តបាត់ដំបងមាន GDPឆ្នាំ២០២១កន្លងទៅ សរុបប្រមាណ ១០ទ្រីលានរៀល និងគិតជាដុល្លារប្រមាណជាង២ ៣៨៤លានដុល្លារអាមេរិច ។ ដោយក្នុងនោះសេដ្ឋកិច្ចខេត្តមានកំណើនប្រមាណ២,៣%នៅអំឡុងឆ្នាំ២០២១។ចំណូលមធ្យមសម្រាប់ម្នាក់ៗប្រមាណ១ ៧៦០ដុល្លារអាមេរិច កើនឡើងប្រមាណ០,៥ បើប្រៀបធៀបនិងឆ្នាំ២០២០ ចំណូលសម្រាប់ម្នាក់ៗប្រមាណ ១ ៦៩៨,៧ដុល្លារអាមេរិច។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗដែលទាមទារតម្រូវឲ្យគ្រប់បណ្តាស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវធ្វើការសិក្សាលម្អិតបំពេញបន្ថែម និងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវជាក់លាក់ច្បាស់លាស់ ដើម្បីជាទុនក្នុងការផ្តល់គំនិតផ្តួចផ្តើមហើយក៏ជាទុនសម្រាប់ខេត្តក្តាប់បានអំពីសក្តានុពលសេដ្ឋកិច្ចសំខាន់ៗដែលខេត្តខ្លួនមាន និងជាឱកាសសម្រាប់រដ្ឋបាលខេត្តបាត់ដំបង ខិតខំធ្វើការកៀគរស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគនៅក្នុងខេត្ត និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរបស់ខ្លួន ប្រកបដោយចីរភាព នៅឆ្នាំ២០២៤ខាងមុខ និងនៅឆ្នាំបន្តៗខាងមុខថែមទៀត។ គួរបញ្ជាក់ផងដែរថា៖ ខេត្តបាត់ដំបងមានផ្ទៃដីសរុប…
-
ក្រសួងមហាផ្ទៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧
ភ្នំពេញ៖ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុង មាន ការរីកចម្រើនយ៉ាបឆាប់រហ័ស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហ កម្ម ៤.០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋា ភិបាល បានរៀបចំកសាង និងដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌ គោល នយោបាយ ពាក់ព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ រួមមាន៖ យុទ្ធសាស្រ្តចតុ កោណ ដំណាក់ទី៤ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថល ២០២១-២០៣៥ ក្របខណ្ឌគោលនយោបាយ រដ្ឋាភិបាល ឌីជីថល ២០២១-២០៣០និងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ដើម្បីឆ្លើយតប និងគាំទ្រនូវគោលនយោបាយនានារបស់រដ្ឋាភិបាល ខាងលើ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសដាក់ឱ្យ ប្រើប្រាស់ជា ផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយៈពេលប្រាំឆ្នាំ (២០២៣-២០២៧) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខ ជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈ បច្ចេកវិទ្យាឌីជីថល។…
-
ក្រសួងអប់រំ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «សុខភាពសិក្សា» ដល់មន្ត្រីមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ទៅដល់មន្ត្រីមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ដើម្បីឱ្យអ្នកសិក្សា មានសុខភាពល្អក្នុងការទទួលចំណេះដឹងបានចប់គ្រប់កម្រិត។ សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរ គឺចាប់ថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមមន្រ្តីក្រសួង មន្រ្តីនៃរដ្ឋបាលខេត្តកំពង់ស្ពឺ រួមជាមួយសិក្ខាកាមចំនួនប្រមាណ១០០នាក់ ដែលអញ្ជើញមកពីគ្រប់អង្គភាព ស្ថាប័នចំណុះសាលាខេត្តផងដែរ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ សឿ សុជាតា រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងនាសិក្ខាសាលានោះថា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣ និងជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៣០ កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ ក្នុងនោះមាន ចំណេះសម្បទា, បំណិនសម្បទា, កាយសម្បទា, ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។ លោកជំទាវ សឿ សុជាតា មានប្រសាសន៍ថា ៖ «សុខភាពសិក្សានេះ គឺដើម្បីឱ្យមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ដែលចាំបាច់ត្រូវមានសុខភាពល្អ។ មនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាព និងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯង និងរបស់មនុស្សជុំវិញខ្លួន»។ ដោយឡែក លោកស្រី…
-
រដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយៈពេល ប្រាំឆ្នាំ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលរយៈពេលប្រាំឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងន័យគាំទ្រនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ ការដាក់ចេញផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះធ្វើឡើងតាមរយៈក្រសួងមហាផ្ទៃ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រសួងបញ្ជាក់ថា ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រកាសដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់លើគោលបំណងនៃការចងក្រងផែនការយុទ្ធសាស្រ្តនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។ ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះ រួមមានផ្នែកសំខាន់ៗចំនួនប្រាំមួយដែលក្នុងនោះមាន៖ យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្សនិងបញ្រ្ជាបចំណេះដឹង,យុទ្ធសាស្រ្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ, យុទ្ធសាស្រ្តពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), យុទ្ធសាស្រ្តស្រាវជ្រាវ អភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យា, យុទ្ធសាស្រ្តពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ និងចុងក្រោយយុទ្ធសាស្រ្តអភិបាលកិច្ចបច្ចេកវិទ្យា។ ជុំវិញបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ព្រមទាំងជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា បង្ហាញការគាំទ្រលើការបង្កើតផែនការយុទ្ធសាស្រ្តផ្នែកបច្ចេកវិទ្យាឌីជីថល រយៈពេល៥ឆ្នាំនេះ។…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានលើវិស័យបរិស្ថាននឹងជួយឱ្យការផលិតព័ត៌មានកាន់តែមានគុណភាព
ខេត្តពោធីសាត់៖ ក្រុមអ្នកសារព័ត៌មានមកពី ១៥ស្ថាប័ន និងមានចំនួន ២០នាក់ ក្នុងប្រទេសកម្ពុជា បានទទួលចំណេះដឹងដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និង អភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធីនិងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា វេទិកាបានផ្តល់ជូនអ្នកសារព័ត៌មានយល់ជ្រួតជ្រាបកាន់តែច្បាស់ ទៅលើការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម ជួប ប៉ារីស បានថ្លែងបន្ថែមថា ការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន គឺជាផ្នែកមួយសំខាន់បន្ថែមទៀត ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ ឯកឧត្តម បន្តថា ”កាលណាគេនិយាយពីការប្រែប្រួលអាកាសធាតុ គឺ សំដៅទៅលើការប្រែប្រួលកំដៅលើផែនដី ។ ការប្រែប្រួលកម្តៅនឹងនាំឱ្យប៉ះពាល់ការរស់នៅរបស់ មនុស្ស សត្វ រុក្ខជាតិ ជាដើម ។…
-
ក្រសួងអប់រំ និងអង្គការគីហ្សូណា ដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០-១២ ជាផ្លូវការ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការមណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” បានរៀបចំពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០ ទី១១ និងទី១២ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន។ ថ្លែងក្នុងពិធីនេះ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អង្គការគីហ្សូណា បានអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាទុតិយភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស “English is Fun” ត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកម្ពុជា។ សៀវភៅសិក្សាគោលថ្មីនេះ ងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ហើយយើងសង្កេតឃើញថា ចំនួនសិស្សដែលចូលចិត្តភាសាអង់គ្លេសបានកើនឡើង។ លោកជំទាវអនុរដ្ឋលេខាធិការបន្ថែមថា ជាមួយនឹងការណែនាំសៀវភៅសិក្សាគោលថ្មីនេះ វាជាជំនួយបន្ថែមក្នុងការរៀនភាសាអង់គ្លេស និងជួយបំពេញគម្លាតសមត្ថភាពសិស្សទាំងនៅក្នុងទីក្រុង និងតំបន់ជនបទ ដើម្បីអោយសិស្សមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទោះឋិតក្នុងតំបន់ណាក្តី។ ជាមួយគ្នានេះ យើងសង្ឃឹមថា ចំនួនអ្នកនិយាយភាសាអង់គ្លេសមានការកើនឡើង មិនមែនសម្រាប់តែតំបន់ទេសចរណ៍ និងទីក្រុងនោះទេ ប៉ុន្តែគឺគ្របដណ្តប់ទៅតំបន់ផ្សេងៗទូទាំងប្រទេសផងដែរ។ នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងការពេញចិត្តយ៉ាងខ្លាំងដែលមូលនិធិនីបប៉ុនសហការជាមួយអង្គការគីហ្សូណា ក្នុងការអភិវឌ្ឍភាសាអង់គ្លេសនៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។…
-
បារាំង បង្កើតវគ្គបណ្តុះបណ្តាលលើវិស័យអនាម័យ និងទឹកកខ្វក់ ដល់មន្ត្រីក្រសួងសាធារណការ
ភ្នំពេញ៖ វិទ្យាស្ថានបារាំង Agro Paris Tech បានរៀបចំវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់ ទៅដល់មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនកិច្ចសហការ និងធនធានមនុស្សក្នុងវិស័យសាធារណការនេះឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំ រវាងលោក Jean Antoine FABY នាយកវិទ្យាស្ថានបារាំង AgroParisTech ជាមួយនឹងឯកឧត្តម សំរ៉ង់ឌី ណាម៉ូ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ តាមរយៈក្រសួងសាធារណការ ឯកឧត្តម សំរ៉ង់ឌី ណាម៉ូ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាចែករំលែកអំពីទិសដៅការងារ គោលបំណង និងការត្រៀមខ្លួនរបស់ភាគីទាំងពីរក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់ ដើម្បីតម្រង់ទិសឱ្យវគ្គបណ្ដុះបណ្ដាលនេះអាចសម្រេចបានលទ្ធផលល្អប្រសើរ តាមគោលដៅដែលបានគ្រោងទុក។ ឯកឧត្តមបានបញ្ជាក់ថា ៖ «វគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងការងារទឹកកខ្វក់នេះ គឺគ្រោងរៀបចំឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣នេះ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន»។ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះដែរ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក…