-
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ”ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពី៖សិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តបាត់ដំបង ៖ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី៖ ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងនយោបាយ(ICCPR) ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។ សិក្ខាសាលានេះផ្តោតសំខាន់ លើគោលការណ៍សំខាន់ៗ៤ចំណុច ៖ ១.គោលការណ៍ស្វ័យសម្រេច ២.គោលការណ៍មិនរើសអើង ៣.គោលការណ៍សមភាពរវាងបុរស និងស្ត្រី ៤.គោលការណ៍ដាច់ខាតនៃសិទ្ធិមួយចំនួន ។ សិក្ខាសាលាបានធ្វើបទបង្ហាញបកស្រាយនូវបណ្តុំនៃសិទ្ធិសំខាន់ៗ ក្នុងកតិកាសញ្ញាចំនួន ១១ចំណុច ជូនសិក្ខាកាមចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ ដូចជា៖សិទ្ធិមានជីវិត,សិទ្ធិផុតពីទារុណ និងរួចផុតពីទាសភាព, សិទ្ធិមានសេរីភាព និងសន្តិសុខបុគ្គល, សិទ្ធិមានសេរីភាពដើរហើរ, សិទ្ធិមានភាពស្មើគ្នាចំពោះមុខច្បាប់ និងតុលាការ, សិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្តិរបស់ខ្លួន,សិទ្ធិមានសេរីភាពខាងមនសិការនិងសាសនា,សិទ្ធិជួបប្រជុំដោយសន្តិវិធី,សិទ្ធិរៀបអាពាហ៍ពិពាហ៍និងបង្កើតគ្រួសារ, សិទ្ធិប្រជាធិបតេយ្យ ,សិទ្ធិបោះឆ្នោត ,សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ល។ តាមរយៈសិក្ខាសាលានេះ ក៏មានវាគ្មិនជាគ្រូឧទ្ទេសបានធ្វើបទបង្ហាញពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ បទបង្ហាញខ្លឹមសាររបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICERD)លើកទី៣របស់កម្ពុជា។ បទបង្ហាញនៃដំណើរការការពារនិងសេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។ក្នុងនោះក៏មានវេទិកាពិភាក្សានិងសំណួរចម្លើយផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន…
-
ក្រសួងអប់រំផ្តល់ការបណ្ដុះបណ្ដាលស្ដីពី «ការរៀន និងបង្រៀនស្ទែម នៅមធ្យមសិក្សាទុតិយភូមិ» ដល់គ្រូមកពីរាជធានីខេត្តចំនួនប្រាំមួយ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់គ្រូបង្រៀនមកពីបណ្តារាជធានីខេត្តចំនួន៦ ស្ដីពី «ការរៀន និងបង្រៀនស្ទែម នៅមធ្យមសិក្សាទុតិយភូមិ» ដើម្បីជំរុញឱ្យសិស្សមានគំនិតច្នៃប្រឌិត និងមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិ លើផ្នែកវិទ្យាសាស្ត្របាន។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់លោកគ្រូ-អ្នកគ្រូ ជាង២០០ នាក់មកពីសាលាបណ្ដាញទាំងប្រាំមួយ រាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា លោក ថោង បូរ៉ាន់ នាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) បានលើកឡើងថា ការអប់រំស្ទែមនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្ត លទ្ធផលតេស្តរបស់សិស្សនៅកម្រិតសាលារៀន និងជំរុញឱ្យសិស្សចង់រៀន។ លោកបានបន្តថា ការអប់រំនេះក៏នឹងជួយឱ្យពួកគេមានលទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការរិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមានសមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA។ លោក ថោង បូរ៉ាន់ បានឱ្យដឹងដែរថា វិស័យនីមួយៗ មានទិសដៅ និងផ្តល់សារៈសំខាន់…
-
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ានៈ ក្រសួងមហាផ្ទៃយកចិត្តទុកដាក់ដល់ការងារអប់រំ ការកែទម្រង់ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំង!
ខេត្តស្ទឹងត្រែង៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ១ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាៈក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល ។ ឯកឧត្តមសន្តិបណ្ឌិត មានប្រសាន៍ទៀតថាៈជាការពិតណាស់ ភាពជោគជ័យដែលទទួលបាននេះ ដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រធំៗ ដែលការអភិវឌ្ឍន៍ជាតិ កម្មវិធីនយោបាយដែលបានកំណែទម្រង់លើគ្រប់វិស័យ ពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីជម្រុញឲ្យមានអភិបាលកិច្ចល្អ មានដំណើរការសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេស ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តាមរយៈការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាពក្នុងគោលដៅកសាងកម្លាំងថ្មី ប្រកបដោយសក្តានុពលនិងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដសម្រាប់បន្តវេន ទាំងក្នុងក្របខណ្ឌការងារដឹកនាំគ្រប់គ្រង និងក្របខណ្ឌការងារបច្ចេកទេសគ្រប់កម្រិត និងគ្រប់វិស័យ ជាសត្យានុម័តប្រទេសជាតិ ស្ថាប័ន អង្គភាព ដែលអាចរីកចម្រើននិងរឹងមាំបានលុះត្រាតែមានធនធានមនុស្ស បទពិសោធន៍ ក្រមសីលធម៌ សមត្ថភាពជំនាញច្បាស់លាស់ បម្រើការងារពីមួយជំនាន់ទៅមួយជំនាន់ប្រកបដោយនិរន្តភាព និងចីរភាព ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់អាទិភាពដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិទាំងមន្ត្រីនគរបាលដែលទើបនឹងជ្រើសរើសថ្មី និងមន្ត្រីនគរបាលកំពុងបំពេញការងារក្នុងមុខតំណែងនានា ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំវិជ្ជាជីវៈនគរបាលឲ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ។…
-
រដ្ឋមន្រ្តីអប់រំ៖ការគាំពារនិងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។ ការថ្លែងបែបនេះនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូចកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣។ ឯកឧត្តម ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ដែរថា៖«ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលបានកំណត់ចក្ខុវិស័យ កុមារតូចទាំងអស់ចាប់តាំងពី កំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍន៍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ។ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ ថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាពមានការកើនឡើងពី ៨៩១១ ថ្នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ១៤ ៩៥៦ថ្នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះឆ្នាំសិក្សា ២០២២-២០២៣ ថ្នាក់មត្តេយ្យសិក្សារដ្ឋមាន ៨ ៤៥២ ថ្នាក់មត្តេយ្យសិក្សាសហគមន៍មាន ៣ ៤៥៩ (ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ មានលក្ខណៈស្តង់ដារមាន…
-
គជប បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីពាក់ព័ន្ធឱ្យយល់ដឹងពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និការប្រកាសលទ្ធផលបោះឆ្នោត
ភ្នំពេញ ៖ ឯកឧត្តម ទេព នីថា អគ្គលេខា ធិការ គ.ជ.ប បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះ បណ្តាលមន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធ ស្តីពី “ការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣បានកំពុងប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា៖ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត គ.ជ.ប តែង តែបានរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោត ដើម្បីពិភាក្សាជាមួយតួអង្គសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ដែលរួមមានមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ អាជ្ញាធរ ដែនដី តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជំនាញការបរទេស ដើម្បីកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយសមស្របដើម្បីធ្វើការកែលម្អ និងកែទម្រង់ការងារបច្ចេកទេសបោះឆ្នោត ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព ។ នៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣ គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាបានព្រមព្រៀងធ្វើការ កែ ទម្រង់ស៊ីជម្រៅទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំការបោះឆ្នោត ដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា…
-
សិក្សាថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ ទី១២ អាចដាក់ពាក្យចូលរួមកម្មវិធីបញ្ញវន្តឌីជីថលបាន
ភ្នំពេញ៖ បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្ស កំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជា ចាប់ពីថ្នាក់ទី១០ ១១ និងទី១២ អាចចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពី បច្ចេកវិទ្យាឌីជីថល។ ប្អូនៗជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល , ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល, និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ជាមួយគ្នានេះសិស្ស ជ័យលាភីលេខ៤ ដល់លេខ២០ នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។ កម្មវិធីនឹងរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ដាក់ពាក្យឥឡូវនេះតាមរយៈតំណភ្ជាប់ https://forms.gle/37Hd5nrSAQU4bFCp6 ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
បារាំងនឹងបើកវគ្គសិក្សាបំប៉នពង្រឹងសមត្ថភាពកងរាជអាវុធហត្ថមួកខៀវកម្ពុជាសម្រាប់បេសកកម្មរក្សាសន្តិភាព
ភ្នំពេញ៖ បារាំងនឹងផ្តល់វគ្គសិក្សានិងហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីពង្រឹងសមត្ថភាពកងទ័ពមួកខៀវកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព ក្នុងការឆ្លើយតបនឹងកម្លាំងប្តូរវេនកម្ពុជា ក្រោមជំនួយរបស់ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង(MCD)។ ការផ្តល់ជូនវគ្គសិក្សារបស់ភាគីបារាំងនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរបស់លោក គ្រីស្តូហ្វេ រ៉ូសសែល( Christophe ROUSSEL) មន្រ្តីបណ្តុះបណ្តាលផ្នែកនគរបាលយុត្តិធម៌របស់បារាំង ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលរក្សាសន្តិភាព បានឱ្យដឹងថា ការផ្តល់វគ្គសិក្សានេះគឺដើម្បីឆ្លើយតបលើកការគាំទ្រចំពោះកម្លាំងប្តូរវេនរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនឹងផ្តល់ចំណេះដឹងបន្ថែមដល់កងទ័ពមួកខៀវកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅជិតមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៦ខែមិថុនានេះ ដល់ថ្ងៃទី៣០ ខែមិថុនានៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧដុង្គក្រោមការបណ្តុះបណ្តាលពីក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD)។ ក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបារាំងក្នុងការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជា ពិសេសសម្រាប់ជំនួយវគ្គបណ្តុះបណ្តាលនេះ ហើយលោកក៏បានស្នើសុំបារាំងផ្តល់វគ្គសិក្សាខ្លីតែខ្លឹមដល់កម្ពុជាបន្តទៀត ដើម្បីពង្រឹងការបំពេញបេសកកម្មរក្សាសន្តិភាពប្រកបដោយប្រសិទ្ធភាព។ ជុំវិញបញ្ហានេះដែរបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ជំនួយវគ្គបណ្តុះបណ្តាលនេះជារឿងល្អប្រសើរក្នុងការពង្រឹងសមត្ថភាពកងទ័ពមួកខៀវកម្ពុជា សម្រាប់បម្រើដល់បេសកកម្មថែរក្សាសន្តិភាព ព្រោះជាបេសកកម្មដែលប្រឈមនឹងគ្រោះថ្នាក់ ក្នុងតំបន់ដែលកំពុងមានបញ្ហា ដែលទាមទារបច្ចេកទេស និងសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលច្បាស់លាស់។ លោកបានប្រាប់ថា ៖ «ការចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់បណ្តាប្រទេសដែលជួបវិបត្តិរ៉ាំរ៉ៃ ជាសកម្មភាពអន្តរជាតិដែលកម្ពុជាចូលរួមថែរក្សាសន្តិភាពសាកល ខណៈកម្ពុជាធ្លាប់មានបទពិសោធន៍ខ្លួនឯង ដែលស្តែងឡើងក្នុងសម័យអ៊ុនតាក់(UNTAC) ទទួលបានជំនួយទ័ពពីប្រទេសនានាក្នុងគ្រាកន្លងទៅ»។…
-
សម្តេចប្រធានរដ្ឋសភាប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ១២៤៩នាក់
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ១២៤៩នាក់ ស្រី ៧៣៧នាក់។ សម្តេច បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីនជឿនលឿនទៅបានគឺអាស្រ័យដោយមានធនធានមនុស្សប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និង សីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកប ដោយភាពប៉ិនប្រសប់។ សម្តេចប្រធានរដ្ឋសភា បានបន្តថា កម្ពុជាពេលនេះកំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សមកនេះ យុវជន យើងពិតជាមានឱកាសច្រើនណាស់បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាព គឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។ យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ ដោយឡែក យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំ…
-
វិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ បានរៀបចំ បាឋកថាស្តីពី“ការទូតសរដ្ឋកិច្ចក្នុងសម័យឌីជីថល
ភ្នំពេញ ៖ រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ បានរៀបចំនូវបាឋកថាស្តីពី “ការទូតសរដ្ឋកិច្ចក្នុងសម័យឌីជីថល (Economic Diplomacy in the Digital Era) ដោយបានអញ្ជើញលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិនកិត្តិយស។ បាឋកថានេះ ត្រូវបានអញ្ជើញចូលររួម ជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋ លេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតរដ្ឋកិច្ច និងមានការអញ្ជើញចូលរួមស្តាប់ពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងមន្ត្រីការទូត ដែលកំពុងបម្រើការងារនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តាមការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណ ២០០នាក់។ លោកជំទាវបណ្ឌិត ជា សិរី “ បានរំលេចអំពីប្រវត្តិរូបិយយវត្ថុកម្ពុជាពីសម័យបុរណមកដល់ សម័យបច្ចុប្បន្ន និងតួនាទីរបស់ធនាគារជាតិនៅក្នុងការរក្សាស្ថេរភាពតម្លៃរូបិយវត្ថុ ដោយអនុវត្ត គោលនយោបាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ លោកជំទាវបណ្ឌិតបានលើក ឡើងផងដែរអំពីការអនុវត្តដុល្លារូបនីយកម្ម (Dollarisation) និងបានសង្កត់ធ្ងន់អំពីគោល នយោបាយលើកកម្ពស់ប្រាក់រៀល…