-
ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវ័ន្តឌីជីថល គឺលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវន្តឌីជីថល គឺលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា ។ ជាពិសេស ជាការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឱ្យស្វែងយល់ពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធី បញ្ជវ័ន្តឌីជីថល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវន្តឌីជីថល សម្រាប់សិស្សទូទាំងប្រទេសចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ហើយចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី ២ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍បន្តថា កម្មវិធីនេះនឹងចូលរួមបង្កើនការយល់ដឹងរបស់សិស្ស និស្សិត ក៏ដូចជាសាធារណជន ឱ្យទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលស្របតាមគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២…
-
ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ដល់ការងារអប់រំបណ្តុះបណ្តាល ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ
ខេត្តបាត់ដំបង ៖ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បានអញ្ជើញ ពិនិត្យពីវឌ្ឍនភាព នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភី ចំនួន១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ សាលានគរបាលជាតិភូមិភាគខេត្តបាត់ដំបង ដែលបាននិងកំពុងរៀបចំនេះ រួមមាន៖ ការជួសជុល ការកែលម្អបំពាក់សម្ភារៈបន្ថែមនិងការកែលម្អលាបថ្នាំឡើងវិញនូវអាគាររដ្ឋបាល អាគារស្នាក់នៅ អាគារអាហារដ្ឋាន ជីកអណ្តូង ចាក់ដី ដាំស្មៅរៀបចំតារាងបាល់ទាត់។ល។ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានលើកឡើងថា ៖ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិឱ្យឆ្លើយតបស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការនៃអង្គភាពនគរបាលជាតិជាក់ស្តែងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥ ដែលបានឆ្លើយតបទៅនឹងតម្រូវការនូវក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងយុគសម័យ…
-
សិស្សមេធាវីជំនាន់ទី១៩ ចាប់ផ្តើមសិក្សាថ្ងៃដំបូងរបស់ខ្លួននៅក្នុងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវីថ្មី នៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ សិស្សមេធាវីជំនាន់ទី១៩ ដែលបានប្រឡងជាប់ចូលរៀននៅក្នុងវគ្គវិជ្ជាជីវៈមេធាវី បានចាប់ផ្តើមចូលរៀនថ្ងៃដំបូងរបស់ខ្លួន នៅក្នុងបរិវេណអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ មានប្រសាសន៍នៅក្នុងឱកាសអញ្ជ់ញចូលរួមក្នុងពិធីបួងសួងសុំសេក្តីសុខ សេចក្តីចម្រើន នៃការចូលបណ្តុះបណ្តាលសិស្សមេធាវី នៅក្នុងអគារថ្មី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ កម្ពុជា បានបង្ហាញក្តីសប្បាយរីករាយជាមួយនឹងសិស្សមេធាវីជំនាន់ទី១៩ ដែលបានចាប់ផ្តើមចូលសិក្សានៅក្នុងអគារថ្មីប្រកបដោយផាសុខភាពនេះ។ ឯកឧត្តម លី ច័ន្ទតុលា ក៏បានរំលេចឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅក្នុងការរៀបចំទីតាំង សំរាប់ការបណ្តុះបណ្តាលគ្រប់វិជ្ជាជីវៈច្បាប់ ក្នុងវិស័យយុត្តិធម៌នេះ នៅក្នុងទីតាំងតែមួយ។ ជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ក៏បានរំលេចឡើងពីការផ្តួចផ្តើមរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្តេចចង់ឱ្យការបណ្តុះបណ្តាលអ្នកក្នុងវិស័យច្បាប់ទាំងអស់នេះ ឱ្យធ្វើនៅទីតាំងតែមួយ។ ឯកឧត្តម លី ច័ន្ទតុលា បន្តថា មេធាវី គឺយើងមានលក្ខណ្ឌនៅក្នុងការជ្រើសរើសយ៉ាងតឹងរឹង ដោយពួកគាត់ត្រូវមានបរិញ្ញាបត្រច្បាប់ និងឆ្លងកាត់ការប្រឡងជ្រើសរើស បន្ទាប់ពីប្រឡងជាប់ ត្រូវទទួលនូវការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីឱ្យគាត់ទទួលបាននូវជំនាញ ច្បាប់បន្ថែមច្បាស់លាស់ ជាពិសសជំនាញពាក់ព័ន្ធនិងកិច្ចការងាររបស់មេធាវី។…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួម បិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ជំហានទី២
ខេត្តព្រះសីហនុ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃ កម្ពុជាថា៖ គ្រប់ក្រសួងស្ថាប័ន ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។ ហេតុដូច្នេះហើយ ចាប់ពី ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្តល់អាហារូបករណ៍សម្រាប់មន្ត្រី ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែករំលែកបទពិសោធការអនុការងារជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនអង្គពិធីអំពីការដោះស្រាយបញ្ហាប្រឈម និងវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគន៍និងព័ត៌មាន ជាពិសេសផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានដាក់ចេញអាទិភាព ក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ: ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត ៕ ដោយ…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អរគុណ JICA ដែលបានសហការជួយគាំទ្រ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ប្រកបដោយជោគជ័យ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីផ្សេងៗទៀតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណ JICA ដែលផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមរយៈគម្រោងផ្សេងៗ ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានកិច្ចការជាច្រើន រាប់ទាំងការងារពង្រឹងសមត្ថភាពមន្ត្រី និងការរៀបចំគោលនយោបាយផ្សេងទៀត ព្រមទាំង ការគាំទ្រដល់ការការងារសុវត្ថិភាពផ្លូវថ្នល់។ លោក ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលបានផ្តល់នូវការគាំទ្រធ្វើឲ្យបេសកកម្មកន្លងមករបស់ JICA ទទួលបានជោគជ័យ សម្រេចបានលទ្ធផលតាមអ្វីដែលជាការរំពឹងទុក ជាពិសេសការរៀបចំគោលនយោបាយ ការរៀបចំឯកសារសម្រាប់បណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ។ លោកក៏បានជម្រាបជូនសម្ដេចផងដែរថា ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ JICA ក៏បានបញ្ជូនអ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។ ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ លោកក៏បានលើកឡើងអំពីការគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តឱ្យអភិវឌ្ឍន៍ថ្នាលប្រព័ន្ធបច្ចេកវិទ្យាដើម្បីឱ្យការគ្រប់គ្រងសាកលវិទ្យាល័យកាន់តែល្អ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមមន្រ្តី ជា វ៉ាន់ដេត បានលើកទិកចិត្តឱ្យធ្វើការអភិវដ្ឍន៍ប្រព័ន្ធថ្នាលបច្ចេកវិទ្យាដើម្បីឱ្យការគ្រប់គ្រង់សាកលវិទ្យាល័យរបស់ខ្លួនបានកាន់តែល្អ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ការអភិវឌ្ឍន៍ប្រព័ន្ធនេះ មានជោគជ័យ មានបរាជ័យ យើងអាចយកមកប្រើប្រាស់បាននៅពេលយើងជោគជ័យ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏និងធ្វើការសហការ ជាមួយនិងអ្នកអភិវឌ្ឍន៍ ដើម្បីរៀបចំប្រព័ន្ធនេះ អោយសាកលវិទ្យាល័យមួយចំនួនដែលមានបំណងចង់ប្រើប្រាស់ គឺអាចចូលរួមបាន។ ការលើកឡើងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាស ដែលឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ ។ ឯកឧត្តម រដ្ឋមន្រ្តី លើកឡើងបន្តថា បច្ចុប្បន្ននេះ ក្រសួងបានជ្រើសយកសាកលវិទ្យាល័យចំនួន ៣ ដើម្បីធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធនេះ គឺសាកលវិទ្យាល័យព្រែកលៀប សកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា ហើយក្នុងករណីបើល្អនិងធ្វើការពង្រីកជាបន្តបន្ទាប់នៅតាសកលវិទ្យាល័យផ្សេងៗទៀត ។ ឯកឧត្តម ជា វ៉ាន់ដេត បន្ថែមថា…
-
សិក្ខាកាមដែលជាគ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៤៥នាក់ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ICT
ភ្នំពេញ ៖ សិក្ខាកាមចំនួន ៤៥នាក់ដែលជាគ្រូឧទ្ទេសបង្រៀននៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT អាយស៊ីធី: Information and Communication Technology)ពីអ្នកជំនាញដែលជាគ្រូឧទ្ទេសមកពីប្រទេស ជប៉ុន សឹង្ហបុរី ហ្វីលីពីន ថៃនិងប្រទេសម៉ាឡេស៊ីដែលមានរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោកសាស្រ្ដចារ្យបណ្ឌិត KOH KOON TECK ប្រធានក្រុមប្រឹក្សាអាស៊ាននៃអប់រំកាយ និងកីឡា បានមានប្រសាសន៍លើកឡើងថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍បានដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ការបង្រៀននៅប្រទេសក្នុងតំបន់អាស៊ាន ព្រោះ ICT អាយស៊ីធី ជាសារអេឡិចត្រូនិចមួយដែលជួយ និងជាឧបករណ៍ដែលអាចធ្វើការទំនាក់ទំនងគ្នាបាន។ ជាក់ស្តែងនៅពេលដែលប្រទេសជួបវិបត្តិជំងឺកូវីដ១៩ ICT មានគុណតម្លៃបំផុតអាចជួយឲ្យគ្រូបង្រៀនបន្តការងារក្នុងការបង្រៀនបាន បើទោះបីសិត្ថក្នុងបរិបទមិនអាចជួបសិស្សបង្រៀនដោយផ្ទាល់ក៏ដោយ មានន័យថា គ្រូអាចប្រើជំនាញ ICT បង្រៀនតាមប្រព័ន្ធអនឡាញ ។ ប្រធានក្រុមប្រឹក្សាអាស៊ានអប់រំកាយ និងកីឡា បានបញ្ជាក់ទៀតថា ពិតណាស់ ICT មិនមែនមានតម្រូវការតែនៅក្នុងតំបន់អាស៊ាននោះទេ ពោលនៅទូទាំងពិភពលោកតម្រូវការប្រើប្រាស់ ICT ទាំងអស់ ព្រោះយើងតម្រូវប្រើប្រាស់តាមបរិបទនៃការវិវឌ្ឍនៃការប្រែប្រួលរបស់ពិភពលោក។ ដូច្នោះហើយ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលគ្រោងវិវឌ្ឍទៅជាគ្រឹះស្ថានឧត្តមសិក្សាចាំបាច់ត្រូវទទួលយកនូវជំនាញ ICT…
-
ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ ប្រកាសដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារជាផ្លូវការ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាផ្លូវការ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១។ ប្រភពសេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថាគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ នេះ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យា ស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, វិទ្យាស្ថានកំពង់ឈើទាល និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា កិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ ជាមួយនឹង ក.ប.ទ. គឺមានសារៈសំខាន់ណាស់ ដែលជាការចូលរួមចំណែកអនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី…
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព អនុវត្តការងារ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល
ខេត្តកំពង់ធំ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ និង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៦ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១២ខេត្ត។ ឯកឧត្តម រដ្ឋលេខាធិការ ខាយ ឃុនហេង…
-
សាលាវិជ្ជាជីវៈ នឹងក្លាយជាកន្លែងបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សទាំងគុណភាព និងបរិមាណ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ និងសួរសុខទុក្ខដល់បុគ្គលិក កម្មក-កម្មការីនីសំណង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ ក្នុងទីតាំងរាជធានីភ្នំពេញប្រមាណ ១២០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានកោតសរសើរលើការរៀបចំការដ្ឋានសាងសង់មានស្តង់ដា សណ្តាប់ធ្នាប់ល្អ មានអនាម័យ មានដាក់ធុងសម្រាបញែក មានបន្ទប់ទឹកសម្រាប់បុគ្គលិក និងកម្មករ ប្រព័ន្ធសុវត្ថិភាព និងគិតគូរសុខភាពជាដើម និងបានទទួលលទ្ធផលសំណង់ល្អលើសពីការគ្រោងទុក។ យោងតាមល្បឿននៃការសាងសង់នេះ អគារសាលាវិជ្ជាជីវៈទេសចរណ៍ទាំងពីររំពឹងថានឹងអាចចេញជារូបរាងរួចរាល់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តម លើកឡើងថា វិស័យទេសចណ៍ គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណ ឆ្លើយតបទៅការអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍កម្ពុជា ។ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការ ហើយរំពឹងថា នៅឆមាសទី២ ឆ្នាំ២០២៤ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចជាជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ការបណ្តុះបណ្តាលជំនាញទាំងនេះគឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល ១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល ២ឆ្នាំ ។…