-
ក្រសួងប្រៃសណីយ៍ បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពឌីជីថលជូនមន្រ្តីនៅតាមបណ្តាខេត្ត
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធនៅតាមបណ្តាខេត្ត ក្នុងគោលដៅអភិវឌ្ឍន៍លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល ក៏ដូចជាចែករំលែកចំណេះដឹងនិងបទពិសោធថ្មីៗពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។ កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារ(ជំហានទី២) សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍( ប.ទ.) ទាំង ២៤ខេត្ត បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ៤ទីតាំងផ្សេងៗគ្នា។ យោងតាមក្រសួងបានឱ្យដឹងថា ការបណ្តុះបណ្តាលនេះ បានចាប់ផ្តើមនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា។ ក្នុងកម្មវិធីបណ្តុះបណ្តាលដែលធ្វើឡើងនៅខេត្តប៉ៃលិនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា មានការចូលរួមពីឯកឧត្តម ខាយ ឃុនហេង និងលោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ និងសិក្ខាកាមចំនួន ៨៤ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤…
-
ពង្រឹងការយល់ដឹងដល់អ្នកពាក់ព័ន្ធពីសុវត្ថិភាពបរិស្ថាន និងសង្គម
ភ្នំពេញ ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារសុវត្ថិភាពបរិស្ថាន និងសង្គម បានសហការជាមួយក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា (CSLEP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” នៅទីស្តីការក្រសួងបរិស្ថាន មានរយៈពេលពេញមួយថ្ងៃ និងមានគោលបំណងបង្កើនការយល់ដឹងស្ដីពីក្របខណ្ឌសុវត្ថិភាព បរិស្ថាន និងសង្គម ការយល់ដឹងពីការកំណត់ទីតាំង និងការអនុវត្ដសកម្មភាព ប្រកបដោយការគិតគូពីសុវត្ថិភាពបរិស្ថាន និងសង្គម ដល់ក្រុមការងារជនបង្គោល តំណាងជនបង្គោល និងទីប្រឹក្សា អនុវត្ដគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខេត្ដគោលដៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥៤នាក់ (ស្រី៨នាក់)។ បច្ចុប្បន្ននេះ គ្រប់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់គម្រោង តែងតែគិតគូរពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម ដោយមានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ នៅតាមតំបន់ជាប់ពាក់ព័ន្ធ ។ គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព…
-
វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គឣធិការកិច្ចបឋមជំនាន់៥ វគ្គទី៣-៤ នាព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា
ភ្នំពេញ៖ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គបឋមឣធិការកិច្ចជំនាន់៥ វគ្គទី៣-៤ ក្រោមឣធិបតីភាព ឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) ។ ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលបឋមនេះ មានរយ:ពេល២សប្តាហ៍ មានសិក្ខាកាមជាមន្ត្រីមកពីមន្ទីររាជធានី-ខេត្ត មន្ត្រីនៅក្រសួងទ រ ព ឣ ក្នុងនោះក៏មានមកពីអគ្គាធិការដ្ឋាន នៃបណ្តាក្រសួង ស្ថាប័នចំនួន ១៨ សរុបចំនួន ៤៥រូប ៕ ឣ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:អធិការកិច្ចនេះនឹងចាប់ពីថ្ងៃទី១៦ ដល់២៦ ខែឧសភា…
-
សម្តេចក្រឡាហោម បានចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ
ខេត្តកណ្ដាល ៖ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា អនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង, បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្ដុះបណ្ដាលសិក្ខាកាម នៃវគ្គសុក្រឹតការដឹកនាំនគរបាល ចំនួន ៣ជំនាន់រួចមកហើយ រួមទាំងជំនាន់ទី៣នេះ ដែលកំពុងធ្វើពិធីបិទវគ្គនៅថ្ងៃនេះផងដែរ។ សិក្ខាកាម បានបញ្ចប់វគ្គសិក្សាទាំង ៣វគ្គ មានចំនួនសរុប ៦៨២នាក់ ក្នុងនោះ នារី ៥៥នាក់។ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្ដថា វគ្គបណ្ដុះបណ្តាលនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣…
-
កិច្ចពិភាក្សា ពីការអប់រំ និងបណ្តុះបណ្តាលជំនាញប៉ៃតង ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល រៀបចំឡើងនៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
(អង់គ្លេស)៖ តបតាមការអញ្ជើញរបស់លោកជំទាវ Baroness Barran រដ្ឋមន្ត្រីគ្រឹះស្ថានអប់រំ និងមូលនិធិសិស្ស នៃចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង ។ កិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រី Baroness Barran ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលជំនាញ ដែលសុទ្ធសឹងជាបុគ្គលសំខាន់ក្នុងការដឹកនាំកិច្ចពិភាក្សាខាងលើនេះ ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយផ្តោតលើតួនាទីជាមូលដ្ឋាននៃការអប់រំ និងបណ្តុះបណ្តាលជំនាញ ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល។ ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញចក្រភពអង់គ្លេស បានចែករំលែកបទពិសោធន៍ គោលនយោបាយ/ផែនការយុទ្ធសាស្រ្ត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលដែលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីឈានទៅដល់ការការអប់រំបៃតងសម្រាប់ទាំងអស់គ្នា។ លោកជំទាវរដ្ឋមន្ត្រី Baroness Barran និងរដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលជំនាញ បានប្តេជ្ញានិងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការគាំទ្រលើកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុជាសកល និងការអបរំបៃតង។ សូមជម្រាបថា…
-
ឯកឧត្តម ជា វ៉ាន់ដេត ជំរុញឱ្យបងប្អូនយកចិត្តទុកដាក់បញ្ជូនកូនចៅទៅសាលាឱ្យបានគ្រប់ៗគ្នា
ខេត្តតាកែវ ៖ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញដល់បងប្អូនប្រជាពលរដ្ឋបញ្ជូនកូនចៅទៅសាលារៀនឱ្យបានខ្ពង់ខ្ពស់គ្រប់ៗគ្នា ខណៈដែលសព្វថ្ងៃនេះ អាហារូបករណ៍ ជាច្រើន ពីរាជរដ្ឋាភិបាល ទាំងសាលារដ្ឋ និងឯកជន បាននិងកំពុងរង់ចាំអ្នកដែលប្រឡងបាននិទ្ទេសល្អ។ ឯកឧត្តម បន្ថែមថា សំរាប់កូនចៅបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកបាទីនេះ ប្រឡងចេញបាននិទ្ទេសល្អចាប់ពីនិទ្ទេស A ដល់ D និងអាចទទួលបានអាហារូបករណ៍ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ ។ ការលើកឡើង របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ស្រុកបាទី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ២ ៥៦០នាក់ មកពីឃុំដូង និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវនៅពីរ ទីតាំងផ្សេងគ្នា ។ ឯកឧត្តម លើកឡើងបន្ថែមថា ជាមួយគ្នានេះក្រៅពីការផ្តល់អាហារូបករណ៍…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ សម្តេចតេជោយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងធនធានមនុស្សឆ្នើម យុគ្គសម័យឌីជីថល
ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពសង្គម ។ ឯកឧត្តមបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថល ផ្តល់ជូននិស្សិតឆ្នើមដើម្បីបង្កើនសមត្ថភាពធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មីម្ដងទៀត ចំពោះនិស្សិតពូកែទាំង ៣១៤នាក់ ដែលទទួលបានអាហារូបកណ៍ដ៏ពិសេសនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត គួសបញ្ជាក់ផងដែរថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច…
-
ក្រសួងការងារនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣នាកោះពេជ្រ
រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” នៅរាជធានីភ្នំពេញ។ ក្រសួងការងារបានឱ្យដឹងថា៖ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ “TVET ផ្តល់ជំនាញ និងការងារ សមរម្យ” នេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ០៨:០០ នាទីយប់ នៅ អគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។កម្មវិធីនេះដែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះក្រសួងការងារ នឹងរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា…
-
អ្នកសារព័ត៌មានកម្ពុជាប្រមាណជាង ៥០០នាក់ មកពីអង្គភាពស្ថាប័នផ្សេងៗ ទទួលបានការពង្រឹងសមត្ថភាពបន្ថែមអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជាប្រមាណជាង ៥០០នាក់មកពីបណ្តាអង្គភាព ស្ថាប័នផ្សេងៗ រាជធានី ខេត្ត ទទួលបានការពង្រឹងសមត្ថភាពបន្ថែមអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន។ កម្មវិធីនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (កអក) សហការជាមួយវិស័យឯកជនផងដែរ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន គឺជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ផងដែរ ។ ឯកឧត្តម បន្ថែមថា ក្រមសីលធម៌ គឺជាអាវក្រោះមួយដែលការពារអ្នកសារព័ត៌មាន ហើយក្រមសីលធម៌នេះ ក៏ជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ជាដើម។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ពាក្យថា ក្រមសីលធម៌ គឺពាក់ព័ន្ធទៅនឹងសុជីវធម៌ ការយល់ដឹងអំពីច្បាប់ រហូតដល់ទំនៀមទម្លាប់ ប្រពៃណី ផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះក្លិបអ្នកកាសែតកម្ពុជា ដែលជាសមាគមដំបូងគេបានលើកជជែកអំពីការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាពេលនេះ ។…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនសំណឹងមួយ ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣ ។ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣ ដូចមានភ្ជាប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង ។ សម្រាប់បេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចមានចែងក្នុងសេចក្តីជូនដំណឹង ។ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ចាប់ពីម៉ោង ៨:០០ព្រឹក-៥:០០ល្ងាច រៀងរាល់ថ្ងៃ។ ទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងសេចក្តីជូនដំណឹង ៕ ដោយ ៖ ម៉ាដេប៉ូ