Category: អប់រំ

  • ក្លិបអ្នកកាសែតកម្ពុជា ប្រកាសរៀបចំវេទិកាពិភាក្សា ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃស្អែកនេះ

    ក្លិបអ្នកកាសែតកម្ពុជា ប្រកាសរៀបចំវេទិកាពិភាក្សា ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃស្អែកនេះ

    ភ្នំពេញ៖ ក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភា ឆ្នាំនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំការជួបជុំសមាជិកជាង៥០០នាក់ជាថ្មីម្ដងទៀត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការជួបជុំនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយត្រូវបានចែកចេញជាបីវគ្គ៖ វគ្គទី១៖ ចាប់ផ្ដើមពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច គឺជាវគ្គពិភាក្សា សួរដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹង ស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្បាញ) ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍របស់ពួកគេផងដែរ។ វគ្គទី២៖ ចាប់ពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា។ វគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើន ដែលគាំទ្រដោយវិស័យឯកជន…

  • ប្រទេសចំនួនប្រាំ ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិត និងមន្រ្តីរាជការកម្ពុជា

    ប្រទេសចំនួនប្រាំ ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិត និងមន្រ្តីរាជការកម្ពុជា

    ភ្នំពេញ៖ ប្រទេសធំៗចំនួនប្រាំបានផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងនោះមានប្រ​ទេ​សចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្រ្តាលី ប្រទេសថៃ និងប្រទេសព្រុយណេ សម្រាប់ឆ្នាំ​សិក្សា ២​០២៣-២០២៤។ ​ ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសទាំង៥ ក្នុងឆ្នាំសិ​ក្សា ២០២៣-២០២៤ នេះត្រូវបាន​ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹង​​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។​ ​ក្រោមកម្មវិធីអាហារូបករណ៍របស់ MOFCOM សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល១-៣ឆ្នាំ) នឹងថ្នាក់បណ្ឌិត (រយៈពេល ៣ឆ្នាំ) លើមុខជំនាញជាច្រើន នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៣។ អាហារូបករណ៍នេះ រួមមាន ការរាប់រយថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរកម្ពុជាទៅ​កាន់សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ។​​ ទន្ទឹមគ្នានេះដែរ​ប្រទេសឥណ្ឌូនេស៊ី ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០២៣ (Non-Aligned Movement Scholarship 2023 ) ដល់សិស្ស និស្សិត មន្រ្តីរាជការ…

  • ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ ដើម្បីជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត

    ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ ដើម្បីជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត

    ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកសង្ក្រាន្តវិទ្យាល័យអូររាំងឪ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងឱ្យក្លាយជាសិស្សពូកែ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត ។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ការសិក្សារៀនសូត្រពិតជាមានសារៈសំខាន់ណាស់ ដូច្នេះប្អូនៗក្មួយៗធ្វើការស្រាវជ្រាវឱ្យបានច្រើនស្វែងរកអ្វីដែលថ្មីជារបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងរីកចម្រើន ឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព ។ មិនតែប៉ុណ្ណោះប្អូនៗក្មួយៗថ្នាក់ទី១២ដែលកំពុងត្រៀមប្រឡង សូមខិតខំប្រែងប្រែងឱ្យទទួលបានលទ្ធផលល្អ ព្រោះថា នេះគឺជាការលើកកិត្តិយសមុខមាត់ខ្លួនឯង ក្រុមគ្រួសារ លោកគ្រូ-អ្នកគ្រូ សាលារៀន និងប្រទេសជាតិផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បន្តថា ក្រោយពីស្ថានភាពជម្ងឺកូវីដ១៩បានធូរស្រាលហើយនោះ នៅឆ្នាំ២០២៣ មានការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេស ជាមួយនឹងការអបអរសាទរឆ្នាំថ្មី នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ក៏បានរៀបចំដូចបណ្តាខេត្តនិងកន្លែងផ្សេងៗ ដែលបង្កបរិយាកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ បានកំសាន្តសប្បាយនៅស្រុកកំណើតរបស់ខ្លួន ក៏ដូចជាអ្នកដែលមកលេងកំសាន្ត ដោយមានការលេងល្បែងប្រជាប្រិយ៍បែបប្រពៃណីទំលៀមទំលាប់ជាតិខ្មែរ និងបានឱ្យប្អូនៗក្មួយៗសិស្សានុសិស្សបានដាក់បង្ហាញផលិតផលនិងស្នាដៃរបស់ខ្លួន មានដូចជានាំបញ្ចុក បង្អែម និងរបស់របរដែលជារបស់ខ្មែរយើង ដើម្បីជាការផ្សព្វផ្សាយទៅដល់មហាជនផងដែរ ៕ ដោយ /…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា EBC ជួយពន្លឿនអប់រំឌីជីថល និងបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា EBC ជួយពន្លឿនអប់រំឌីជីថល និងបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា

    រាជធានីភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ហៅកាត់ថា (EBC) បានជួយពន្លឿនអប់រំឌីជីថល និងបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ភាពសម្បូរបែប និងទូលំទូលាយ ផ្តល់ជូនទាំងគ្រូបង្រៀន និងសិស្សានុសិស្សទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចដំណើរការ EBC ឆ្លើយតបនឹងសកម្មភាពអាទិភាពក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថាគម្រោងនេះនឹងផ្ដល់គុណប្រយោជន៍ដល់សាលារៀនទូទាំងប្រទេស តាមរយ:មាតិកាអប់រំល្អជាច្រេីនសម្រាប់គ្រប់កម្រិតសិក្សា។ ការលើកឡើងបែបនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅទស្សនកិច្ចស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Education Broadcasting Cambodia) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ…

  • អាគារកម្ពស់ ៣ជាន់ជាជំនួយឥតសំណង ជប៉ុន តាមរយៈគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បេះដូងមាស បានដំណើរការសាងសង់

    អាគារកម្ពស់ ៣ជាន់ជាជំនួយឥតសំណង ជប៉ុន តាមរយៈគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បេះដូងមាស បានដំណើរការសាងសង់

    ភ្នំពេញ ៖ អាគារថ្មីមួយខ្នងកម្ពស់ ៣ជាន់ ជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និង រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការហើយ ។ លោក ស្រី ហ៊ូ សិទ្ធសោភាល័យ នាយិកា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានប្រសាសន៍ឲ្យដឹងថា អាគារថ្មីមួយខ្នងមានកម្ពស់៣ជាន់បានសាងសង់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលស្ថិតក្រោមជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បេះដូងមាស ដែលមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) បានធ្វើពិធីក្រុងពាលី ចុះបឋមសិលា។ លោកស្រីថា សំណង់ថ្មីដែលមានកម្ពស់ ៣ជាន់នេះ ការសាងសង់មានគម្រោង ៣ឆ្នាំ មានការបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី ១ សាងសង់ជាន់ផ្ទាល់ដី ឆ្នាំទី២ សាងសង់ជាន់ទី១ និងឆ្នាំទី៣ សាងសង់ជាន់ទី២ នឹងមានការបំពាក់សម្ភារបរិក្ខារផងដែរ។ គួររំឭកផងដែរថា អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ជប៉ុនមួយនេះ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍវិទ្សាស្ថានជាតិអប់រំកាយ និងកីឡាឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាតាំងពីឆ្នាំ២០១៩មក ដែលជាគម្រោងជំហានទី១ ដោយទទួលបានលទ្ធផលជាទីគាប់ប្រសើរ។ បច្ចុប្បន្ន អង្គការជប៉ុនមួយនេះបាន…

  • STEAMING Cambodia, ក្រុមហ៊ុន Siemens, និងក្រុមហ៊ុន Vietbay ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ HAUI វៀតណាម ដើម្បីសិក្សាពីការកសាងនិងដំណើការ Smart Factory Research Center ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា Foxconn

    STEAMING Cambodia, ក្រុមហ៊ុន Siemens, និងក្រុមហ៊ុន Vietbay ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ HAUI វៀតណាម ដើម្បីសិក្សាពីការកសាងនិងដំណើការ Smart Factory Research Center ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា Foxconn

    ហាណូយ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារ STEAMING Cambodia បានទៅទស្សនកិច្ច Smart Factory Research Center របស់សាកលវិទ្យាល័យ Hanoi University of Industry (HAUI) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីដំណើរនៃការកសាងនិងការប្រតិបត្តិការផ្នែក Hardware និង Software របស់មជ្ឈមណ្ឌលស្រាវជ្រាវរោងចក្រឆ្លាតវៃរបស់សាកលវិទ្យាល័យ HAUI ដែលជាសាកលវិទ្យាល័យដៃគូរបស់ក្រុមហ៊ុន Siemens និងVietbay។ ក្នុងរយ:ពេលជាង ១ឆ្នាំ ដែល Smart Factory Research Center របស់មហាវិទ្យាល័យមេកានិកនៃសាកលវិទ្យាល័យ HAUI បាននិងកំពុងដាក់ឱ្យដំណើការ, មជ្ឈមណ្ឌលស្រាវជ្រាវនេះ បានធ្វើទំនើបកម្មនិងពង្រីកមុខវិជ្ជាសម្រាប់បណ្តុះបណ្តាលរបស់ខ្លួនជូននិស្សិតដែលសិក្សាផ្នែកមេកានិក ឱ្យមានសមត្ថភាពតាមទាន់ការរីកចម្រើនរបស់ឧស្សាហកម្ម និងក្រុមហ៊ុនផលិតកម្ម។ ការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវរោងចក្រឆ្លាតវៃនេះ គឺផ្តោតលើការផលិតគ្រឿងបន្លាស់/គ្រឿងម៉ាស៊ីននានា។ ក្រុមការងារមានឱកាសសិក្សាស្វែងយល់ពី Software នានាដែលក្រុមហ៊ុន Siemens បានជួយគាំទ្រដល់សាកលវិទ្យាល័យ ។ សាកលវិទ្យាល័យ HAUI ដែលជាសាលាចំណាស់ជាងគេមួយបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា អស់រយ:ពេល…

  • នាយឧត្តមសេនីយ៍ សំ វណ្ណថន ៖ ធនធានមនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន

    នាយឧត្តមសេនីយ៍ សំ វណ្ណថន ៖ ធនធានមនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន

    ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលជំនាន់ទី២ ឆ្នាំ២០២១ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ធនធានមនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន ។ នាយឧត្តមសេនីយ៍ បន្តថា ជាក់ស្តែងនៅក្នុងវិស័យការពារជាតិ ការកសាងធនធានមនុស្ស គឺជាកត្តាចម្បង បំផុតក្នុងកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ដែលទាមទារឱ្យមានការវិនិយោគប្រកបដោយ គុណភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ការអប់រំក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងស្មារតីស្នេហាជាតិស្មោះត្រង់ និងមានសាមគ្គីភាពរឹងមាំ ដើម្បីប្រមូលផ្តុំនូវគំនិតបញ្ញា ស្មារតីរួមគ្នាជាធ្លុងមួយក្នុងកិច្ចការបម្រើជាតិមាតុភូមិ។ ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន នាយក មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃ ខ.ភ.ម បានឲ្យដឹងថា វគ្គនេះ មានសិក្ខាកាមចំនួន ២០៩នាក់ ដែលជានាយទាហានមកពីតាមបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ និអគ្គបញ្ជាការដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១២ខែ ចាប់ផ្តើពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២, ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ចំនួន១៨មុខវិជ្ជា ។ ឆ្លងកាត់ការសិក្សាអស់រយៈពេល១២ខែមកនេះ មានសិក្ខាកាម…

  • សម្ដេច ស ខេង ណែនាំអាជ្ញាធរ និងពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

    សម្ដេច ស ខេង ណែនាំអាជ្ញាធរ និងពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

    (ព្រៃវែង)៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានាក្នុងវត្តពោធិ៍អណ្ដែត (វត្តទួលតាណាល) ភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានា នៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជា កំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។ សម្តេចក្រឡាហោម បានបន្តថា «សមិទ្ធផលទាំងអស់ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស»។សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារសំណង់នានា ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃ នៅតាមមូលដ្ឋានរៀងៗខ្លួន។ លោក…

  • តួនាទី ភារកិច្ច នៃមជ្ឈមណ្ឌលអន្តរជាតិ ពិតជាមានសារសំខាន់ លើកិច្ចការទំនាក់ទំនង អន្តរជាតិផ្លូវការ ជាមួយបណ្តាសាកលវិទ្យាល័យ និងស្ថាប័នបរទេស

    តួនាទី ភារកិច្ច នៃមជ្ឈមណ្ឌលអន្តរជាតិ ពិតជាមានសារសំខាន់ លើកិច្ចការទំនាក់ទំនង អន្តរជាតិផ្លូវការ ជាមួយបណ្តាសាកលវិទ្យាល័យ និងស្ថាប័នបរទេស

    ភ្នំពេញ៖ សិក្ខាកាម១៥រូប ជាប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ នាយកមជ្ឈមណ្ឌល អនុប្រធានការិយាល័យរដ្ឋបាល នាយក នាយរងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទទួលបានការបំពាក់បំប៉នពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតួនាទីភារកិច្ចនៃមជ្ឈមណ្ឌលអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ លោកNISHIYAMA Naoki អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានមានប្រសាសន៍ថា សិក្ខាសាលានេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃសុក្រ ជាសិក្ខាសាលាដំបូងនៅក្នុងគម្រោងជំហានទី២ ដែលមានឈ្មោះថា “សិក្ខាសាលាស្តីអំពីតួនាទីភារកិច្ចរបស់មជ្ឈមណ្ឌលអន្តរជាតិ”។ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ គឺជាផ្នែកទី២ នៃគម្រោងនេះ ហើយនឺងជួយសម្រួលដល់ការរក្សាបណ្តាញទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យ និងស្ថាប័នបរទេសនានា។ ក្នុងរយៈពេលបីថ្ងៃ យើងនឹងបញ្ជាក់ពីមុខងារ និងតួនាទីរបស់មជ្ឈមណ្ឌលអន្តរជាតិ។ បន្ទាប់ពីសិក្ខាសាលានេះ សមាជិកក្នុងមជ្ឈមណ្ឌលអន្តរជាតិ នឹងយល់ពីកិច្ចការត្រូវធ្វើបន្ទាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់វិទ្យាស្ថាន។ យើងសង្ឃឹមថា សិក្ខាកាមទាំងអស់អាចចែករំលែកព័ត៌មាន គំនិតជាច្រើន សហការ ធ្វើការរួមគ្នា ដើម្បីចាត់ចែងគ្រប់គ្រងមជ្ឈមណ្ឌលអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានផ្តួចផ្តើមឲ្យមានការិយាល័យ ឬក៏មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានជាតិអប់រំកាយនេះ…

  • ក្រសួងអប់រំ សិក្សាស្រាវជ្រាវលើការបាត់បង់ផ្នែកអំណាន និងគណិតវិទ្យា សម្រាប់សិស្សបឋមសិក្សាអំឡុងជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន

    ក្រសួងអប់រំ សិក្សាស្រាវជ្រាវលើការបាត់បង់ផ្នែកអំណាន និងគណិតវិទ្យា សម្រាប់សិស្សបឋមសិក្សាអំឡុងជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន

    ភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់លើលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន”។ ពិធីនេះបានប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ បើតាមក្រសួងអប់រំបានឱ្យដឹងថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវឱ្យមានលក្ខណៈទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ហើយគម្រោងនៃការសិក្សាស្រាវជ្រាវនេះ គឺជាការផ្តួចផ្តើមមួយក្នុងចំណោមការផ្តួចផ្តើមជាច្រើន ដែលបានធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលទទួលបានថវិកាឧបត្ថម្ភដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ៕ ដោយ ៖ ម៉ាដេប៉ូ