-
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ៖ ការអភិវឌ្ឍក្នុងសាលានគរបាល ភូមិភាគ២ សំដៅលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈកម្លាំងនគរបាល
កំពង់ចាម ៖ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សា ក្នុងសាលានគរបាលភូមិភាគ២ គឺសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងកងនគរបាល ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋលេខាធិការ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ខណៈអញ្ជើញ ត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងជួបសំណេះសំណាល សួរសុខទុក្ខសិស្សនគរបាល ជំនាន់ទី ១៧ នៅសាលានគរបាលភូមិភាគ ២ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានិងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេសការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ…
-
សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា ដែលមានចំណងជើងថា “សុខភាពសិក្សាសម្រាប់ទាំងអស់គ្នា – ជំហានទៅកាន់ពិភពលោកដែលកាន់តែប្រសើរ” សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបងនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សាឆ្នាំ២០២១-២០៣០ ស្របតាមគោលនយោបាយជាតិស្តីពីសុខភាពសិក្សារបស់ប្រទេសកម្ពុជា ហើយក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត៣ឆ្នាំចាប់ពីឆ្នាំ២០២០មក ក្រោម “គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដែលហៅកាត់ថា (SHCC) របស់សាកលវិទ្យាល័យតូក្យូ ហ្គាគឹហ្គេ នៃប្រទេសជប៉ុន ដោយមានកិច្ចសហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការគាំទ្រហិរញ្ញប្បទានពីមូលនិធិនីបប៉ុន (The Nippon Foundation)។ ថ្លែងក្នុងពិធីនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ ក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។ ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្សប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ…
-
វគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ បានប្រារព្ធពិធីបិទវគ្គក្រោមអធិបតីភាពមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០
ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នៅទីបញ្ជាការកងពលតូចដឹជញ្ជូនលេខ៩០ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន និងជំនាញពាក់ព័ន្ធដែលបានខិតខំ យកចិត្តទុកដាក់ធ្វើឲ្យវគ្គបានដំណើរបើក និងឈានមកបញ្ចប់វគ្គតាមការគ្រោងទុក ។ ឧត្តមសេនីយ៍ទោ ឈរ សុខ បន្តទៀតថា ស្របតាមទិសដៅនៃការងារទាំង១១ចំណុច របស់អង្គភាព និងគោលការណ៍ណែនាំ១២ចំណុចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញក្នុងផែនការប្រចាំឆ្នាំ គោលបំណងជំរុញចលនាប្រឡងប្រណាំង ពីអង្គភាពមួយទៅអង្គភាពមួយទៀត ដោយត្រូវប្រមូលផ្ដុំ ពង្រឹងលើកកម្ពស់សមត្ថភាពឱ្យដល់យោធិនដោយជំរុញតាមរយៈ ការហ្វឹកហ្វឺន បំប៉នយុទ្ធវិធីយោធា បូករួមបច្ចេកទេសជំនាញ ស្វែងយល់ពីច្បាប់ បទបញ្ជា សារាចរ ព្រមទាំងបណ្តាជំនាញឯកទេសផ្សេងៗ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពដល់យោធិនសំដៅអនុវត្តភារកិច្ច ដែលថ្នាក់លើប្រគល់ជូនព្រមទាំងបង្កើនការកែលម្អយោធិននូវអត្តចរិក សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ ឧត្តមសេនីយ៍ទោ ឈរ សុខ…
-
ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា
កញ្ញា ហេង សុផាណែត ជាយុវតីខ្មែរមួយរូប បាននិងកំពុងផ្តល់ ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា។ តម្រូវការពិសេសនោះគឺជាការសិក្សាទូទៅ អំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។ គួររំលឹកផងដែរថា កញ្ញា ហេង សុផាណែត បានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅឆ្នាំ២០១៥ ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបញ្ច់បការសិក្សា កញ្ញា ហេង សុផាណែត ធ្លាប់បានធ្វើការនៅសាលាអន្តរជាតិធំជាងគេមួយនៅក្នុងរាជធានីភ្នំពេញ។ នៅពេលដែលកញ្ញា ចេញធ្វើការដំបូងក្នុងឆ្នាំ២០១៦ អ្នកគ្រប់គ្រងបានប្រាប់អំពីកុមារពិសេស មួយចំនួនដែលកញ្ញានឹងត្រូវធ្វើការជាមួយ។ កញ្ញាមិនបានដឹងច្រើនអំពីបញ្ហានេះទេ។ សុផាណែតនិយាយថា អ្នកគ្រប់គ្រងបានពន្យល់ខ្ញុំថា មានសិស្សម្នាក់មានបញ្ហាអូទីស្សឹម ហើយម្នាក់ទៀតមាន ADHD។ នៅពេលនោះ ខ្ញុំមិនយល់អំពីលក្ខខណ្ឌទាំងនេះទេ ដូច្នេះខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទៅលើលក្ខខណ្ឌទាំងអស់នោះ។ ខ្ញុំក៏បានដឹងថាសិស្សទាំងនោះជាសិស្សដែលមានតម្រូវការពិសេស ដែលតម្រូវឱ្យមានការស្រឡាញ់និងការយកចិត្តទុកដាក់ដោយអត់ធ្មត់ និងយោគយល់បំផុត»។ កញ្ញាបានសញ្ជឹងគិតថា “នៅពេលដែលខ្ញុំបានឆ្លងកាត់ ហើយចាប់ផ្តើមបង្រៀនសិស្ស ដែលមានតម្រូវការពិសេសទាំងនេះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំយល់ដឹងពីពូកគេច្រើនដោយសារខ្ញុំក៏ធ្លាប់ជា អ្នករៀនយឺតម្នាក់ដែរ។ មនុស្សគ្រប់គ្នាតែងយល់ច្រឡំពីខ្ញុំ។ គេថាខ្ញុំមិនឆ្លាត ថាខ្ញុំរឹងរូស ហើយដាក់ងារខ្ញុំថាជាក្មេងមិនល្អ។ ខ្ញុំធំធាត់ឡើងដោយមានការតស៊ូនិងឆ្លងកាត់ច្រើននូវការរៀនសូត្រ។ ឥឡូវនេះ នៅពេលដែលខ្ញុំ ឃើញកុមារទាំងនេះ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រយៈពេលជាង ៣០ឆ្នាំ មកនេះ យើងមានការកើនឡើង ធនធានមនុស្សគ្រប់មជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការ
(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឆ្លងកាត់រយៈពេលជាង ៣០ឆ្នាំ កន្លង ទៅរហូតបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ទាំងក្នុងមជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍប្រទេស។ ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តមពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើឡើងក្នុងពិធី សម្ពោធអគាសិក្សា និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣នេះ។ ពិធីនេះមានការចូលរួមពីលោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក លោកស្រីជាប្រតិភូអមដំណើរ វិស័យឯកជន ម្ចាស់រោងចក្រសហគ្រាសសិស្សនិស្សិតនៃវិទ្យាស្ថាន និងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។ បើតាម លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន ៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១ ហើយសមិទ្ធិផលថ្មី ដាក់ឱ្យដំណើរការថ្ងៃនេះមានចំនួន ៣អគារ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ល្អៗ ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយប្រឡងជាប់អាហារូបករណ៍ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣នាក់)។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតឆ្នើមទាំងអស់។ ក្នុងនោះលោកជំទាវបណ្ឌិតបានកោតសរសើរ ចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យ របស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ ខណៈនោះដែរលោកជំទាវប្រធានមូលលនិធិ ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកជំទាវផ្ទាល់ បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ ក្រើនរម្លឹកឱ្យប្អូនៗនិស្សិតទាំងអស់ ត្រូវចេះជួយគ្នានិងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។ លោកជំទាវបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់ វេជ្ជបណ្ឌិត ឯកទេស ។ ទន្ទឹមនិងនោះដែរលោកជំទាវបណ្ឌិត…
-
រដ្ឋមន្រ្តីការងារ មើលឃើញថា បច្ចុប្បន្ននេះអាណាព្យាបាលសិស្សស្ទើទាំងអស់ យកចិត្តទុកដាក់បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះ ពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាពសម្រាប់ជាតិរបស់យើង ដែលកម្ពុជានឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ជាមួយនឹងនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។ ឯកឧត្តម ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាលបានផ្តល់ឱកាសឱ្យខាងសមាគមចូលរួមពិភាក្សាការងារ ជាការផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាមួយចំនួន។ ជាមួយនេះដែរ ខាងតំណាងសមាគមបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីប្រវត្តិ…
-
ការលួចចម្លងគំនិតស្នាដៃអ្នកដ៏ទៃ ហើយមិនដាក់ឈ្មោះម្ចាស់ដើម គឺជាអំពើអសិលធម៌បំផុត
ភ្នំពេញ៖ ក្នុងឱកាសនិមន្តធ្វើបឋកថា ពីការសិក្សា និងឱកាសសិក្សាអាហាររូបករណ៍នៅក្រៅប្រទេស ពិសេសលើមុខវិជ្ជានិពន្ធ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដើម្បីចែករំលែកបទពិសោធសិក្សា ដល់សមណនិស្សិត និស្សិត នៃសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ព្រះតេជគុណ លន់ ឡាយ មានសង្ឃដីកាថា ស្នាដៃអ្នកនិពន្ធម្នាក់ គឺមានតំលៃណាស់ ដែលគេខិតខំចងច្រង បង្កើតគំនិតទស្សនទានរបស់គេមក ដើម្បីសរសេរ ។ ព្រះតេជគុណ លន់ ឡាយ អតីតសមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ និងជាសមណនិស្សិតឆ្នើមបញ្ចប់ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្នែកវិជ្ជានិពន្ធ មានសង្ឃដីកាបន្តថា សិស្ស និស្សិតណាដែលប្រើប្រាស់គំនិត ស្នាដៃអ្នកដទៃ ដែលជាម្ចាស់ដើម ពីឯកសារក្តី ពីបទបង្ហាញក្តី ហើយមិនបានដាក់ឈ្មោះម្ចាស់ដើម ប្រភពសៀវភៅ ត្រង់នេះ គឺត្រូវបានចាត់ទុកថា ជាការលួច ចម្លងអ្នកដ៏ទៃ ហើយនេះគឺជារឿងអសិលធម៌បំផុត ខណៈដែលកំពុងលួចនេះ គឺជាអ្នកដែលបានចូលសាលា។ ជាមួយគ្នានេះ ព្រះតេជគុណ ក៏បានក្រើនរំលឹកដល់ សមណនិស្សិត និស្សិត ទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ ជាប់ជាប្រចាំ ត្រូវរៀនប្រើប្រាស់គំនិត ទៅលើការសិក្សានូវមុខវិជ្ជានីមួយៗ គឺត្រូវសម្រួចនូវមុខវិជ្ជាណាដែលចង់បាន ដាក់គោលដៅថា…
-
ក្រសួងអប់រំ កំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនដោយផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន
កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើ “យន្តការការងារ និងឯកសារអនុវត្តកម្មវិធីសាលារៀនមានប្រសិទ្ធភាព” ក្រោមការអនុវត្តរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ពិធីនេះមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យ ហ៊ុន សែន ស្គន់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនដោយផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀនតាមរយៈ៖១) រង្វាយតម្លៃសមត្ថភាពរបស់សិស្ស តាមរយៈការធ្វើតេស្តដោយតម្លាភាព២) ការបង្កើនគណនេយ្យភាពរបស់សាលារៀន៣) ការបង្កើនស្វ័យភាព និងសិទ្ធិអំណាចក្នុងការសម្រេចចិត្តនៅកម្រិតសាលារៀន តាមរយៈគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន៤) ការបង្កើនការចូលរួមរបស់មាតាបិតា និងភាគីពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការសម្រេចសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍនៅវិទ្យាល័យធនធាន ជាពិសេសលើការពង្រឹងសមត្ថភាពគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ការពង្រឹងការអនុវត្តការសិក្សាផ្នែកវិទ្យាសាស្ត្រស្ទែម ICT និងការតម្រង់ទិសវិជ្ជាជីវៈស្របតាមទីផ្សារការងារ និងមុខរបរ និងការបណ្តុះបណ្តាលបំណិនសតវត្យទី២១។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ស្នើសុំឱ្យសាលារៀន ក៏ដូចជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់…
-
សិក្ខាសាលាលើកកម្ពស់ ការយល់ដឹង នូវការជ្រើសរើសពូជស្អាត និងបច្ចេកទេស ផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី
បន្ទាយមានជ័យ ៖ ការយល់ដឹង នូវការ ជ្រើសរើសដើមពូជស្អាត និងបច្ចេកទេស ផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី ជាការលើកកម្ពស់នូវដំណាំកសិឧស្សាហកម្ម សម្រាប់ប្រជាកសិករ ឲ្យទទួលបានទិន្នផលខ្ពស់ ។ ដ្បិតអីដំណាំដំឡូមី ជាដំណាំ អាទិភាពទី២ បន្ទាប់ពី ដំណាំស្រូវ ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដំណាំដំឡូងមី ជាអទិភាព ទីពីរបន្ទាប់ពីដំណាំស្រូវ ដែលប្រជាកសិករយើងតែងបានយកវាមកដាំដុះ អាស្រ័យផល ក្នុងការងារបង្ករបង្កើនផល។ តែការដាំដុះដំណាំដំឡូងមីនេះទៀតសោត ចាំបាច់បំផុតគេត្រូវការ ជ្រើសរើសដើមពូជឲ្យបានល្អឬស្អាត ដើម្បីជៀសវាង ជម្ងឺរាតត្បាតមកបំផ្លាញ វា រួមនិងវីធីដាំដុះដែលទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ ផ្នែកដំណាំកសិឧស្សហកម្ម តាមរយៈសិក្ខាសាលាលើកកម្ពស់ ការយល់ដឹង នូវការជ្រើសរើសពូជស្អាត និងបច្ចេកទេសផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី នេះ ឲ្យទៅដល់ប្រជាកសិករ ។ សូមបញ្ជាក់ថា សិក្ខាសាលានេះបានរៀបចំឡើង នៅបរិវេណ ចំការដំណាំ សហគមន៍កសិករ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥…