-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការអប់រំប្រកបដោយ គុណភាព សមធម៌ បរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សា ពេញមួយជីវិត
ភ្នំពេញ ៖ ក្នុងពិធីបេីកសិក្ខាសាលាស្តីពី«ការផ្តល់ភាពអង់អាចដល់យុវជន ៖ ការអប់រំ ការងារ និងសុខភាព» នៅមជ្ឈមណ្ឌលម៉ានី អគារដឹខេមភឹស(The Kampus) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) ថ្លែងថា សិក្ខាសាលានេះ ខាន់ណាស់សម្រាប់ក្មេងជំទង់ និងយុវជន ចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថា បញ្ហាទាំងនេះ មានឥទ្ធិពលពេញមួយជីវិតរបស់ពួកគាត់ ។ លោកជំទាវ បន្តថា សារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារ សមស្រប ផងដែរ។ ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយ អំពី សុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិជាកាតាលីករ មួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យ សុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ ការ សិក្សា…
-
ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារីនៅតាមសាលាគ្រឹះស្ថានសិក្សាសាធារណ:
ភ្នំពេញ៖ កម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព ដែលមានឈ្មោះថា Technovation បាននឹងកំពុងអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន ៥០ក្រុម ប្រមាណជា ៣០០នាក់ បានចូលរួមក្លឹបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣ កំពុងទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ (Mentor) នៅតាមក្លឹបគ្រឹះស្ថានសិក្សាសាធារណៈនិមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានា ក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព។ កម្មវិធីសិក្សាដោយផ្ដោតការសិក្សាទៅលើ៖-ការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ SDG 12 និង SDG 13-ការរៀបចំពុម្ពគំរូកម្មវិធីទូរសព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ-ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរសព្ទដៃដែលនឹងត្រូវបង្កើតឡើង-ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរសព្ទដៃ កម្មវិធី នេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំង បណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្ត ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម ៕ ដោយ-រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន៖ សុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ
ភ្នំពេញ៖ សុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ ព្រោះគ្នានណារគេ ទៅវិនិយោគនៅប្រទេសដែលគ្មានសន្តិភាពទេ ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានប្រទេសណា គេទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ ហើយសុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ទេ នោះប្រទេសកម្ពុជា នឹងមានការរីកចម្រើនយ៉ាងខ្លាំងជាក់ជាមិនខាន ហើយពេលនោះ ប្រជាពលរដ្ឋកម្ពុជា ក៏អាចមានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ៕ ដោយ វណ្ណលុក
-
អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំ ស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តន៍ពីភូមិឃុំមានសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន
កំពង់ធំ៖ មានប្រសាសន៍ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាលើ និវេសនដ្ឋាន អ៊ុន នឹង ភ្នំបារៀង ស្ថិតនៅភូមិកកូរ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តន៍ពីភូមិឃុំមានសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ឃឹង នុភាព បានសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងការការពារសុវត្ថិភាពជូនដល់ពួកគាត់នៅក្នុងមូលដ្ឋាន។ ឪពុកម្ដាយសិស្សគ្រប់រូបត្រូវតែបញ្ជូនកូនឱ្យមកចូលសាលារៀន លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្រៀនកូនចៅឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹងជំនាញដើម្បីយកមកប្រើប្រាស់នៅក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចថ្មីៗ ដើម្បីទុកជាមរតកដល់ក្មេងជំនាន់ក្រោយ ឲ្យចេះប្រតិបត្តិ និងគោរពតាមព្រះពុទ្ធសាសនា។ គួរបញ្ជាក់ថា កុដិទើបសាងសង់ថ្មីមានប្រវែង ១២ម៉ែត្រ x ០៧ម៉ែត្រ ស្មើ០៧បន្ទប់ ចំណាយអស់ថវិកា ចំនួន ៣៧,០០០ដុល្លាសហរដ្ឋអាមេរិកសមិទ្ធផលថ្មីៗបានកាត់ខ្សែបូណ៌ដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ និងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១១២អង្គ ដែលអញ្ជើញមកពីវត្តក្នុងស្រុកប្រាសាទសំបូរផងដែរ៕ ដោយ ប៊ុន…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង និស្សិត ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ បណ្តុះ បណ្តាលបច្ចេក ទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា ។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន ផ្តល់ កិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត ដែល បញ្ចប់ ការសិក្សាពីវិទ្យា ស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន អញ្ជើញ ជាអធិបតីចំនួន ៤លើក រួច ហើយ ។ ឯកឧត្តម អ៉ិត សំហេង បានបន្តថា គរុនិស្សិតបច្ចេកទេសរួមមាន៖ កម្រិតមូលដ្ឋាន កម្រិតឧត្តម…
-
សម្ដេចក្រឡាហោម ៖ គោលបំណងនៃការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារនេះ គឺចង់ឱ្យសិស្សដែល បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា
ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ ឯកឧត្តម បណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានគោរពថ្លែងអំណរគុណ និងសម្ដែងនូវកតញ្ញូតាធម៌យ៉ាងស្មោះស្ម័គ្រចំពោះឧបការគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង ដែលជាស្ថាបនិកបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នេះឡើង។ ឯកឧត្តមបន្តថា ឆ្នាំនេះជាខួបគម្រប់៣០ឆ្នាំ របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យ មហាឥសីវេទ ត្រូវបានបង្កើតឡើងដំបូង តាមអនុក្រឹត្យលេខ០២ អនក្រ ចុះថ្ងៃទី០៦ ខែកុម្ភៈ…
-
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ ។ សម្តេចតេជោ ប្រកាសថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងតាំងពីទស្សវត្សឆ្នាំ១៩៦០ និងបើកឱ្យប្រើប្រាស់តាំងពីពេលនោះមក។ ប៉ុន្ដែសាកលវិទ្យាល័យនេះ បានបោះបង់ចោលនៅសម័យពលពត ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមបើកឡើងវិញក្រោយការរំដោះពីរបបពលពត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែរនាំឱ្យនិស្សិត សិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។ សម្តេចតេជោ ហ៊ុន…
-
សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលបានរួមចំណែកជាមួយជនរួមជាតិស្ដារវិស័យអប់រំពីគំនរផេះផង់ ក្លាយ ទៅ ជាប្រព័ន្ធអប់រំបែបទំនើប
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលដែលបាន ប្រែក្លាយវិស័យអប់រំពីគំនរផេះផង់ ទៅជាប្រព័ន្ធអប់រំបែបទំនើប ។ សម្តេចតេជោ បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី ទៀត ដែល ស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ។ សម្ដេចថា វាមិនមែនជាការចៃដន្យទេ វាមិនមែនទេវតាប្រទាននោះទេ ។ សម្ដេចតេជោ ពិតជាមានមោទនភាពដែលបានរួមចំណែកជាមួយបងប្អូនជនរួមជាតិជាមួយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យក្នុងរយៈពេល ៤៤ឆ្នាំកន្លង ទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់ ក្លាយ ទៅ ជាប្រព័ន្ធអប់រំមួយ មានលក្ខណៈទំនើបជាបណ្ដើរៗ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ដែលបានធ្វើ កំណែទម្រង់ លើវិស័យអប់រំបានយ៉ាងល្អប្រសើរ ហើយសម្តេចសង្ឃឹមថា កំណែទម្រង់នេះ នឹងនៅតែបន្តទៅមុខទៀត…
-
រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា (SCIA) ដែលមានប្រព័ន្ធអប់រំពីសិង្ហបុរី ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវគ្គខ្លីៗដល់យុវជនកម្ពុជា ឱ្យមានសមត្ថភាពចូលប្រឡូកក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្លាំងនាពេលបច្ចុប្បន្ន។ ការស្នើឡើងបែបនេះ របស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកប្រតិបត្តិនៃសាលាអន្តរជាតិ SCIA នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ លោក Tan Wee Pin បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីពីកម្មវិធីរបស់ សាលាអន្តរជាតិ SCIA ដោយបង្កើតក្នុងឆ្នាំ២០១៧ ជាបុត្រសម្ព័ន្ធរបស់វិទ្យាស្ថានគ្រប់គ្រងរបស់សិង្ហបុរី (Singapore Institute of Management) បង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរី។ ទន្ទឹមនេះ ខាងសាលា ក៏មានការកម្មវិធីអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ថែមទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់…
-
មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ បច្ចុប្បន្ននេះ ជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរ គឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ
កំពង់ចាម៖ សិក្ខាសាលាស្ដីពីការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម ត្រូវបានរៀបចំបើកដោយឯកឧត្ដមណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣នៅសាលាប្រជុំមន្ទីរខេត្តកំពង់ចាម។ សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្ដមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាលេខាធិការដ្ឋានថ្នាក់ដឹកនាំនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ រាជធានី ខេត្តទាំង២៥ សរុបចំនួន៧៧នាក់។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្ដម ណុះ ស្លេះ មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន២% បើប្រៀបធៀបអនក្ខរជនលើពិភពលោកពិសេសនៅប្រទេសអាហ្រិក និងកូដឺវ័រ។ មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការជួយទាំងសម្ភារៈ និងថវិកា ពីអង្គការយូណេស្កូ បានបើកថ្នាក់អក្ខរកម្មចំនួន២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ និងយល់ដឹងពីមេរៀនជីវិត ហើយនៅឆ្នាំបន្ទាប់ៗនឹងមានពង្រីកថ្នាក់អក្ខរកម្មឱ្យបានពី៣០ថ្នាក់ទៅ៤០ថ្នាក់បន្ថែមទៀត។ ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា បច្ចុប្បន្ននេះជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរគឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ។ ដូច្នេះហើយ ពលរដ្ឋគ្រប់រូបដាច់ខាតត្រូវតែចេះអក្សរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ជាទីបញ្ចប់ឯកឧត្ដម បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗ គំនិតថ្មីៗពីគ្រូឧទ្ទេស ដើម្បីពង្រឹង…