-
មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំផែនការ ការងារអប់រំ ក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំជាមួយ អង្គការឌីវីវីអន្តរជាតិ ស្តីពី ”ការរៀបចំផែនការការងារអប់រំក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦” ដើម្បីពិភាក្សាលើការងារអនុវិស័យការអប់រំក្រៅប្រព័ន្ធ និងជាពិសេសសម្រាប់ការរៀបចំផែនការសកម្មភាពការងារអប់រំក្រៅប្រព័ន្ធ។ កិច្ចប្រជុំនេះក្រោមការដឹកនាំដោយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលម្អិតទៅលើទិសដៅចំនួន ៤ រួមមាន៖ ១. គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដែលបានក្លាយជាសរសរស្តម្ភនៃវិស័យអប់រំកម្ពុជា ២. សមត្ថភាពវិជ្ជាជីវៈរបស់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតចំនួន ១០ ធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់នូវវគ្គសិក្សាសម្រាប់ការងារអប់រំក្រៅប្រព័ន្ធ ក៏ដូចជាការអប់រំ និងការសិក្សាមនុស្សពេញវ័យ ៣. បណ្តាញសង្គមស៊ីវិលនៃដៃគូអភិវឌ្ឍដែលប្រតិបត្តិការងារអប់រំ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការអនុវត្តប្រកបដោយបរិយាបន្ន នៃគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ៤. មជ្ឈមណ្ឌលសិក្សាសហគមន៍ចល័តក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ផ្តល់ការអប់រំប្រកបដោយនិរន្តរភាពជាពិសេសជំនាញអក្ខរកម្ម និងជំនាញមូលដ្ឋានដល់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសស្រ្តី ។ ឯកឧត្តម បានមានប្រសាសន៍ពីការអភិវឌ្ឍគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតសម្រេចបានជោគជ័យ ហើយការងារបន្ទាប់ត្រូវអភិវឌ្ឍផែនការជាតិស្តីពីការសិក្សាពេញមួយជីវិតឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍជាពិសេសអង្គការ DVV International ក្នុងការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩…
-
អ្នកនិពន្ធ ធឿន សុធា បង្ហាញភាពលំបាកក្នុងវិស័យនិពន្ធ ស្របពេល ចេញផ្សាយស្នាដៃថ្មីមួយទៀត
ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាមានភាពជឿនលឿនតាម រយៈ ការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតសម្រាប់ ជា ជំនួយដល់ការអានក៏ពិតមែន ប៉ុន្តែមានមនុស្សជាច្រើននៅតែបន្ត ការអានលើក្រដាសសៀវភៅដដែល។ មានអ្នកនិពន្ធជាច្រើនបានចេញផ្សាយស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះគេសង្កេតឃើញប្រលោមលោកនៅតែមានប្រជាប្រិយភាពសម្រាប់អ្នកអានទូទៅ។ លោក ធឿន សុធា ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធប្រលោម លោក ខ្មែរ ដែលលោកទើបតែនឹងចេញផ្សាយសៀវភៅប្រលោម លោក ថ្មីមួយទៀតក្នុងខែមករា នេះ។ទាក់ទងនឹងរឿងប្រលោមលោកខ្មែរ លោកយល់ឃើញថាល្អ និងមាន ការរីកចម្រើនខ្លាំង ដោយសារស្នាដៃថ្មីៗចេញនៅលើទីផ្សារក៏ច្រើន អ្នកអានដែលជាយុវជន ឬជាក្មេងៗជំនាន់ក្រោយ ក៏ចូលចិត្តអាន បែប ជាសាច់រឿងមួយរឿងពេញ ឬជារឿងភាគជាដើម។ លោក ធឿន សុធា បានប្រាប់ថា ៖ «អ្នកនិពន្ធយើងបានបង្កប់នូវ តម្លៃ អប់រំល្អៗនៅក្នុងសៀវភៅប្រលោមលោកទាំងនោះ ជាពិសេសអ្នកអាន ថ្មីៗជាហូរហែ ក៏បានបង្វែរមកនិយមអានសៀវភៅលើកទឹកចិត្ត សៀវភៅ ទស្សនៈ ឬសៀវភៅចំណេះដឹងផ្សេងៗ ក៏កើតចេញពីអ្នក អាន ប្រលោមលោកផងដែរ»។ លោកបានបន្ថែមក្នុង នា មជាអ្នកនិពន្ធ ៖ «ខ្ញុំសង្ឃឹមថាអ្នកអាន ក៏ដូចជាការតែងនិពន្ធស្នាដៃថ្មីៗ…
-
ចែកម៉ូតូចំនួន ២៧គ្រឿងដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេស A ចំនួន ២៧នាក់ ក្នុងទិវាខួបលើកទី៤៤ថ្ងៃជ័យជំនះ ៧មករា នៅក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូចំនួន ២៧គ្រឿងជាអំណោយដ៍ថ្លៃថ្លារបស់សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ត្រូវបានប្រគល់ជូន ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេសA ចំនួន ២៧នាក់ក្នុងទិវាខួបលើកទី៤៤ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣នៅសាលាខេត្តកំពង់ឆ្នាំង ។ ពិធីខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និងប្រជាពលរដ្ឋជិត ៥ពាន់នាក់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេ នាទឹកដីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តនៅគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សារជាតិខ្មែរតែមួយធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមខ្មែរនិងខ្មែរមានសុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលសមិទ្ធិផលទាំងអស់នេះមិនអាចកាត់ផ្ដាច់បានពីជ័យជំនះថ្ងៃ ៧ មករា បានឡើយ មានថ្ងៃ ៧ មករាទើបមានអ្វី ៗទាំងអស់ក្នុងពេលនេះ ។ សម្ដេច គង់ សំអុល ឯកឧត្តម និងលោក ជំទាវក្នុងក្រុមការងារ…
-
អ្នកសិក្សារកឃើញថា ការអប់រំតាមបែបឌីជីថល នៅកម្ពុជា ប្រឈមនឹងឧបសគ្គមួយចំនួន
ភ្នំពេញ៖អ្នកជំនាញខាងសិក្សាអប់រំមួយចំនួនរកឃើញថា ការអប់រំតាមបែបឌីជីថលនៅកម្ពុជាប្រឈមនឹងឧបសគ្គមួយចំនួនដែលរដ្ឋាភិបាលត្រូវជម្នះ បើទោះជារដ្ឋាភិបាលបង្ហាញ ចេតនាចង់ជំរុញឱ្យក្រសួងអប់រំពន្លឿនកម្មវិធីអប់រំបែបឌីជីថលនេះក៏ដោយ។ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍នៃ រាជបណ្ឌិត្យ សភា កម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មាន ប្រសាសន៍ ថា ការយកចិត្តទុកដាក់លើការអប់រំតាមឌីជីថល ក្នុងបរិបទបច្ចុប្បន្នគឺជាចក្ខុវិស័យត្រឹមត្រូវស្របពេលស្ថានការណ៍សកលកំពុងមានទំនោរវិវត្តទៅក្នុងពិភពឌីជីថល។ លោកបានបញ្ជាក់ថា៖ «ជាសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជាយើង មានវិវត្តខ្លួនជាសន្សឹមៗ ទៅហើយ ជាពិសេសនៅអំឡុងសម័យ កូវីដ១៩ នេះ ដែលវាបានជួយជំរុញឱ្យការត្រៀមខ្លួន របស់ កម្ពុជា ក្នុងវិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាល់ ថែម ទៀតផង »។សម្រាប់លោកឈត ប៊ុនថង ដែលជាអ្នកស្រាវជ្រាវផ្នែកអប់រំ បានមើលឃើញថា៖« ឧបសគ្គដែលរារាំងកម្ពុជាក្នុងសំណើរ កសាង ខ្លួនក្នុងវិស័យអប់រំតាមបែបឌីជីថល នេះគឺចំណេះដឹង របស់ គ្រូបង្រៀននៅកម្ពុជាភាគច្រើននៅមានកម្រិត ក្នុងការប្រើ ប្រាស់ប្រព័ន្ធឌីជីថល ។ជាពិសេសគ្រូបង្រៀនវ័យចាស់ ខណៈ សិស្ស និស្សិតមួយចំនួនក៏មានចំណេះដឹងឌីជីថល នេះនៅ ទាបនៅឡើយ ស្របពេលកម្ពុជានៅមានការខ្វះខាតសម្ភារ អប់រំលើផ្នែកឌីជីថលនេះផង បូករួមកម្សោយប្រព័ន្ធសេវាកម្ម អ៊ីនធឺណិត និងសេវាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា…
-
តំណាងប្រធានក្រុមការងាររាជរដ្ឋាភិបាល៖សាលារៀនគឺជាកន្លែងបណ្ដុះនូវប្រាជ្ញាស្មារតី និងជំនាញរបស់កុមារតូច…
ព្រះសីហនុ៖សាលារៀនមិនត្រឹមតែជាទីកន្លែងសុវត្ថិភាពសម្រាប់កុមាររៀនសូត្រប៉ុណ្ណោះទេ តែជាកន្លែងបណ្ដុះនូវប្រាជ្ញាស្មារតី និងជំនាញរបស់កុមារតូច ដែលជាមនុស្សវ័យក្មេងដំបូង ដែលត្រូវបន្តវេនដឹកនាំសង្គមជាតិទៅអនាគតគឺប្រៀបបាននឹងទំពាំង ដែលស្នងឫស្សីដូចច្នោះដែរ។ដើម្បីបានឬស្សីល្អ យើងត្រូតែថែទាំទំពាំងឱ្យបានល្អ ហើយដើម្បីឱ្យកុមារក្លាយជាយុវជន ក្លាយជាសសរទ្រូងប្រទេសជាតិបានល្អត្រឹមត្រូវពិតប្រាកដ យើងត្រូវតែផ្ដល់ឱ្យកុមារទទួលបានការថែទាំសុខភាពនិងការអប់រំពេញលេញ ដោយត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់។នេះជាការលើកឡើងរបស់លោកជំទាវ សេង សុមេត្តា ក្នុងនាមឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ខែមករានេះ។ ថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស មន្រ្តីអាជ្ញាធរមូលដ្ឋានដែលអញ្ជើញចូលរួមក្នុងឱកាសនេះដែរលោកជំទាវបានរំលឹកថា ការអភិវឌ្ឍរបស់កុមារជាទូទៅគេយល់ថាតួនាទីសំខាន់បំផុតជារបស់ឪពុកម្តាយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការរំលឹក និងផ្ដាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូបថា ឪពុកម្តាយគឺជាគំរូដ៏អស្ចារ្យបំផុត ដែលប៉ះពាល់ដល់តម្លៃ និងគំនិតរបស់កុមារ ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារនិងការទទួលបានទម្លាប់ល្អ។ការខិតខំប្រឹងប្រែងរបស់មាតាបិតាកំណត់ថាតើសក្តានុពលរបស់កុមារនឹងត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវឬយ៉ាងណា? ហើយថាតើកុមារនឹងធំឡើងដោយរីករាយ និងជោគជ័យដែរឬទេ?។លោកជំទាវបន្តថា មត្តេយ្យសិក្សាក៏មានសារសំខាន់ខ្លាំងដល់ការលូតលាស់បញ្ញាស្មារតីរបស់កុមារ។សាលាមត្តេយ្យគឺជាកន្លែងដំបូងដែលកុមារនឹងចំណាយពេលច្រើននៅឆ្ងាយពីឪពុកម្តាយរបស់ពួកគេដែលជាកន្លែងដែលគ្រូបង្រៀនរហូតដល់ចំណុចមួយគ្រប់គ្រងការចិញ្ចឹមបីបាច់របស់កុមារពីឪពុកម្តាយ។ការអប់រំគ្រប់គ្រាន់ជួយឱ្យកុមារក្លាយជាយុវជនដែលជាសមាជិកពេញលេញនៃសង្គម។ ចំណេះដឹងផ្ដល់នូវមូលដ្ឋានសម្រាប់អាជីពជោគជ័យ ឋានៈសង្គមខ្ពស់ ជីវិតសមរម្យនិងឱកាសដើម្បីសម្រេចមហិច្ឆតា របស់មនុស្សម្នាក់។ លោកជំទាវ សេង សុមេត្តា បានគូសបញ្ជាក់អំពីចំណុចខាងលើនេះបន្ថែមថា មាតាបិតាអាចមានប្រយោជន៍ក្នុងដំណើរការនេះ ប៉ុន្តែទំនួលខុសត្រូវដ៏ធំបំផុតនៅតែស្ថិតនៅលើគ្រូបង្រៀន ពីព្រោះ សាលាមិនត្រឹមតែរួមបញ្ចូលអក្សរ និងលេខប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រូបង្រៀន និងប្រព័ន្ធអប់រំទាំងមូលផងដែរ ដែលសិស្សត្រូវបានបង្រៀនពីការគិតប្រកបដោយការពិចារណា ភាពស្មោះត្រង់និងមនុស្សធម៌។ទាំងនេះគឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានដែលនៅជាមួយមនុស្សម្នាក់ពេញមួយជីវិតរបស់ពួកគេ។ លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់…
-
កម្ពុជា នឹងមានគ្រូភាសាចិន ជាជនជាតិខ្មែរ ដែលប្រកបដោយ គរុកោសល្យ ក្នុងរយៈពេលបីឆ្នាំទៀត
ភ្នំពេញ៖បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជានឹងមានគ្រូបង្រៀនភាសាចិន ជា ជនជាតិខ្មែរ ដែលប្រកបដោយគរុកោសល្យ ក្នុង រយៈ ពេល បីឆ្នាំទៀត ដើម្បីរួមចំណែកជំរុញការកសាងទំនាក់ទំនង រវាងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។ បណ្ឌិត សុខ ទូច បានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុង ការបន្ត និរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន។ ការថ្លែងបែបនេះ នៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនង កម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតន កោដ្ឋ»ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ បណ្ឌិត សុខ ទូច បានបន្តថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ សភា កម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុង ចំណោម វិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះ បណ្ដាល ធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់ អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូ បងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន…
-
បេក្ខជនប្រឡងជាប់បាក់ឌុប បង្ហាញមោទនភាពដែលបាន ប្រឡងជាប់ក្នុងអំឡុងពេលមានការរឹតបន្តឹង
ភ្នំពេញ៖បេក្ខជនមួយចំនួនដែលបានចូលរួមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បង្ហាញមោទកភាព និង សប្បាយរីករាយ ដែលបានប្រឡងជាប់ក្នុងកាលៈទេសៈដែល មានការរឹតបន្តឹងហាមលួចចម្លងគ្នា ទោះបីទទួលបាននិទ្ទេស ណា ក៏ដោយ។ របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល ប្រឡង បានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុបមានចំនួន ៩០ ៩៥០ នាក់ ត្រូវជាជា ៧២,៣៣ ភាគរយ ខណៈអ្នកធ្លាក់មាន ចំនួន ៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន…
-
អ្នកនិពន្ធ លី តារា ជាអ្នកនិពន្ធសៀវភៅជាភាសា បរទេសវ័យ ក្មេងនៅកម្ពុជា
ភ្នំពេញ៖លោក លី តារា ជាអ្នកនិពន្ធខ្មែរវ័យក្មេងមួយរូបដែល និពន្ធសៀវភៅជាភាសាបរទេស។ លោកមានទីកំណើត នៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកជា គ្រូបង្រៀន និងម្ដាយជាអ្នកលក់ដូរ។ លោកជាកូនទី២ ក្នុង ចំណោម បងប្អូនចំនួនបួននាក់។ កាលពីបឋមសិក្សា លោករៀននៅបឋមសិក្សាព្រែកតានង់ក្នុង ហើយបន្តនៅអនុវិទ្យាល័យព្រែកតានង់។ នៅឆ្នាំ២០០៨ លោក បានផ្លាស់មករៀននៅវិទ្យាល័យបឹងត្របែក ហើយបានបញ្ចប់ មធ្យមសិក្សាទុតិយ្យភូមិក្នុងឆ្នាំ២០១១។ ក្រោយពីបញ្ចប់មធ្យមសិក្សា លោកបានបន្តសិក្សាថ្នាក់ បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ហើយបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០១៥។ ទាក់ទិននឹងការនិពន្ធសៀវភៅជាភាសាបរទេសនេះ លោកបាន ប្រាប់ឱ្យដឹងពីមូលហេតុដូច្នេះថា៖ «ជាភាពចៃដន្យដោយមិន បាន រំពឹងទុក ខ្ញុំស្រឡាញ់ការបង្រៀន ការបណ្ដុះបណ្ដាលភាសា អង់គ្លេស ក៏ព្យាយាមបើកក្លិបសិក្សា និងបង្រៀនភាសាតាំ ងពី ឆ្នាំ២០១៦ មក ហើយមានសំណួរមួយចំនួន ដែលអ្នក ឃើញ ការបើកបង្រៀន ការបើកក្លិបសហគមន៍អានសៀវភៅ គាត់ ក៏ចេះតែសួរថាតើធ្វើម៉េចដើម្បីអានសៀវភៅបានច្រើន? ខ្ញុំក៏គិតថាបើសរសេរជាសៀវភៅដើម្បីចែករំលែកគន្លឹះតិចៗឱ្យអ្នកចង់ដឹងគាត់បានអានតែម្ដង ប្រហែលជាងាយស្រួលជាង។ អ៊ីចឹងខ្ញុំក៏សាកសរសេរសៀវភៅមួយក្បាលទៅ»។…
-
ពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២២ នេះនឹងមានអ្នកចូលរួមប្រមាណ ១០ម៉ឺននាក់
ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយពាក្យស្លោកថា “មួយថ្ងៃអាន មួយថ្ងៃដឹង” ដែលកម្មវិធីរៀបចំឡើងក្នុងបរិវេនបណ្ណាល័យជាតិ ស្ថិតក្នុងរាជធានីភ្នំពេញ នៅខាងលិចវត្តភ្នំប្រហែល ១៥០ម៉ែត្រ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងដាក់បង្ហាញសៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធ ក៏ដូចជាស្នាដៃស្រាវជ្រាវរបស់អ្នកនិពន្ធខ្មែរ ពីមួយឆ្នាំទៅមួយ។ ក្រៅពីដាក់បង្ហាញសៀវភៅ កម្មវិធីក៏បានផ្ដល់ឱកាសឱ្យកវីនិពន្ធបានជួបជុំគ្នារៀងរាល់មួយឆ្នាំម្ដងផងដែរ ដើម្បីបានផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង និងកិច្ចការការនិពន្ធ ស្រាវជ្រាវ និងការរៀបរៀងជាសៀវភៅរៀងៗខ្លួន។ មន្ត្រីគ្រប់គ្រងការរៀបចំពិព័រណ៍សៀវភៅ លោកស្រី ខ្លូត វិបុលឡា បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជារៀបចំឡើងដំបូងឆ្នាំ២០១១ ដែលមានពាក្យស្លោកថា រួមគ្នាអានដើម្បីអភិវឌ្ឍន៍ ដែលគិតមកដល់ឆ្នាំ ២០២២នេះ ពិព័រណ៍សៀវភៅត្រូវបានធ្វើឡើងចំនួន ៩លើក។លោកស្រីបានបញ្ជាក់ថា ៖«ឆ្នាំនេះយើងមានស្តង់ចំនួន ១៩៨ស្តង់ ហើយយើងមានអ្នកឧបត្ថម្ភធំក្នុងការរៀបចំដោយក្រុមហ៊ុន TIGER BALM និងសហការដោយក្រុមហ៊ុន ធនាគារមួយចំនួនទៀត។យើងរំពឹងថា ឆ្នាំនេះនឹងមានអ្នកចូលរួមប្រហែល ១០ម៉ឺននាក់»។ ទាក់ទិននឹងស្ថាប័នដែលរៀបចំពិព័រណ៍សៀវភៅកម្ពុជា លោកស្រី ខ្លូត វិបុលឡា មានប្រសាសន៍ថា ការរៀបចំពិព័រណ៍សៀវភៅនេះ គឺជាការរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយនាយកដ្ឋានសៀវភៅនិងការអាន ស្ថិតក្រោមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ចំណែកបណ្ណាល័យជាតិ…
-
បេក្ខជនប្រឡងបាក់ឌុបកំភ្លេចទៅមើលបញ្ជីឈ្មោះ លេខតុ លេខបន្ទប់នៅម៉ោង៩ព្រឹកថ្ងៃនេះ
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ប្រាប់ដល់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡង នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រសួងអប់រំបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា”បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗ ទាក់ទង នឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងចាប់ពីម៉ោង ៩:០០ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២” ។ បើតាមក្រសួងអប់រំបានឱ្យដឹងដែរថា ៖ ចំពោះ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជាសន្លឹកក្រដាសចែកជូនបេក្ខជន។ គួរបញ្ជាក់ថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥…