-
អ្នកនិពន្ធ មនោ វិជ្ជា និពន្ធសៀវភៅបែបយុទ្ធសាស្ត្រព្រោះចង់ឱ្យអ្នកអានចេះគិតបែបស៊ីជម្រៅ កុំងាប់ក្រឡា
ភ្នំពេញ៖ មនោ វិជ្ជា ជានាមប៉ាកកាចារលើក្របសៀវភៅបែបយុទ្ធសាស្ត្រដែលកំពុងលក់តាមបណ្ដាតូបសៀវភៅនិងបណ្ណាគារនានាក្នុងប្រទេស។អ្នកនិពន្ធបញ្ជាក់ថា ខ្លួននិពន្ធសៀវភៅបែបនេះព្រោះចង់ឱ្យអ្នកអានចេះរៀនគិតនិងចេះគិតបែបយុទ្ធសាស្ត្រនិងបែបស៊ីជម្រៅ ដើម្បីប្រយោជន៍សម្រាប់ការងារប្រចាំថ្ងៃទាំងជំនួញ ឬនយោបាយជាដើម មនោវិជ្ជាជានាមប៉ាកា ប៉ុន្តែឈ្មោះពិតនាម ឆន រិទ្ធី ។ លោកថាការដែលក្លាយជាអ្នកនិពន្ធសៀវភៅបែបយុទ្ធសាស្ត្រនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការកើតឡើងពីការសង្កេត តាមដានសង្គម ពិសេសការអានសៀវភៅតែម្ដង។ លោកថា លោកមានចំណង់ចំណូលចិត្តអានសៀវភៅ និងកត់ត្រារាល់ចំណុចសំខាន់ៗរបស់សៀវភៅ ទើបធ្វើឱ្យលោកដឹងកាន់តែច្បាស់បន្ថែមទៀតអំពីខ្លឹមសាររបស់សៀវភៅដែលបានអាន។ លោកបញ្ជាក់ថា មនុស្សម្នាក់ៗជោគជ័យទៅបានដរាបណាចេះយុទ្ធសាស្ត្រ។លោក ឆន រិទ្ធី៖ «មូលហេតុដែលខ្ញុំនិពន្ធសៀវភៅបែបយុទ្ធសាស្ត្រ ដោយសារតែខ្ញុំយល់ថា យុទ្ធសាស្ត្រជាចំណុចស្លាប់រស់មួយក្នុងការដឹកនាំ មិនជាអាជីវកម្ម ឬការធ្វើសង្គ្រាមនោះទេ ព្រោះការគិតបែបយុទ្ធសាស្ត្រធ្វើឱ្យយើងគិតបានជ្រៅជាងមុន ស៊ីជម្រៅជាងការគិតបែបធម្មតា និងអាចស្មានស្ថានការណ៍បានជាមុន ឬអាចនិយាយបានថា គឺដឹងឈ្នះតាំងពីមុនពេលចេញប្រយុទ្ធទៅទៀត»។ លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យអ្នកអានចេះបែងចែកខុសត្រូវ ស្វែងយល់កាន់តែច្បាស់នូវរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។ រឿងដែលគួរនិយាយ និងរឿងដែលមិនគួរនិយាយ ជៀសវាងនាំគ្រោះថ្នាក់ ឬបញ្ហាដល់ខ្លួនឯងវិញ។ ជាចុងក្រោយ ខ្ញុំចង់បន្ថែមថា មនុស្សយើងគ្រប់គ្នាគួរតែមានផ្លូវក្រោយមួយជានិច្ចដើម្បីកុំឱ្យខ្លួនឯងទ័លច្រក ឬងាប់ក្រឡាតែម្ខាង»។ លោកបន្តថា លោកមានស្រុកកំណើតនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាយដែនខ្មែរ-វៀតណាម។ លោកជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន ៩នាក់។…
-
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ការអប់រំស្ដង់ដារចក្រភពអង់គ្លេសនៅកម្ពុជា
ភ្នំពេញ ៖ សាលា Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានមោទនភាពក្នុងការនាំយកនូវស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យអប់រំនេះ និងកិច្ច លើក កម្ពស់ប្រព័ន្ធអប់រំរបស់ប្រទេសឱ្យស្របជាមួយនឹងកម្រិតតំបន់ និងកម្រិតពិភពលោក។ ក្រុមការងារសាលាកំពុងបើកទទួលពាក្យសុំចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងផ្តល់ជូននូវការអប់រំ និងបទពិសោធន៍ ដល់សិស្ស នៅ កម្រិត មួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ លោក Toby Waterson នាយកស្ថាបនិកបានគូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុងប្រទេស អង់គ្លេសមានអាយុកាលជាងបួនរយហាសិបឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ផ្នែកឧត្តមភាព នៃការអប់រំ។ សាលាបានឈ្នះពានរង្វាន់សាលាឯករាជ្យក្នុងឆ្នាំ ២០២០។ កាលពីជាង ២០ ឆ្នាំមុនសាលា Shrewsbury Bangkok ត្រូវបានបង្កើតឡើងក្នុងទម្រង់តែមួយ។ ក្រោយមកក៏មានShrewsbury ហុងកុង ហើយឥឡូវនេះសាលាShrewsbury បានមកដល់ទីក្រុងភ្នំពេញហើយ។ លោក ថបប៊ី បានមានប្រសាសន៍បន្ថែមទៀតថា៖«ក្នុងនាមជានាយកនៃសាលាដ៏ថ្មីស្រឡាងនៅកម្ពុជា ខ្ញុំគិតគូរពីការរងឥទ្ធិពលក៏ដូចជាការជះឥទ្ធិពលនិងបំលាស់ប្ដូរក្នុងសង្គម និងសេដ្ឋកិច្ចនៃការបង្កើត និងការលូតលាស់រីកចម្រើនរបស់សាលា។ សម្រាប់កម្មវិធីសិក្សា របស់អង់គ្លេសមានមូលដ្ឋានទូលំទូលាយ ហើយមិនត្រឹមតែផ្តល់នូវភាពម៉ត់ចត់ និងការអភិវឌ្ឍន៍ក្នុងមុខវិជ្ជាស្នូល និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយជម្រើស…
-
សាកលវិទ្យាល័យធំៗរបស់រដ្ឋនៅភ្នំពេញនៅតែទទួលបានប្រជាប្រិយភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសសើរសាកលវិទ្យាល័យធំៗរបស់រដ្ឋនៅភ្នំពេញដែលនៅតែទទួលបានប្រជាប្រិយភាពពីនិស្សិត។សកលវិទ្យាល័យដែលសម្តេចតេជោនាយករដ្ឋមន្ត្រីសរសើររួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចនា។សម្តេចតេជោហ៊ុន សែន បញ្ជាក់សរសើរនេះនៅថ្ងៃទី ១ ខែវិច្ឆិកានៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចជាប្រាំមួយពាន់នាក់។ ទោះជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រីបរិយាយលម្អិតពីសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬសាលាច្បាប់ច្រើនជាងគេទំនងជាដោយសារចំថ្ងៃចែកសញ្ញាប័ត្រឱ្យនិស្សិតសាលានេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលអ្នកចាស់កសាងសម្រាប់អ្នកថ្មី និង បានប្រកាសកោតសរសើរដល់សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលនៅតែបន្តភាពល្អប្រសើរ និងនិរន្តរភាព នៃការបង្រៀន និងរៀនរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងកិត្យានុភាព។ សម្តេចតេជោបញ្ជាក់ថា ៖«សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្តើមជាមួយភាពលំបាលលំបិនកាលពីឆ្នាំ១៩៨២ ដែលកាលណោះមានអគារចាស់ៗ និងប្រក់ដែកស័ង្កសី ហើយទីធ្លាមួយចំនួននាពេលនេះ បានកាត់ចេញមកពីវិទ្យាល័យបឹងត្របែកដែលនៅក្បែរនោះ»។ សម្តេចតេជោបន្តថា៖« ក្រៅពីនិស្សិតខ្មែរ សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបានចូលសិក្សា ក្នុងនោះក៏មាននិស្សិតមកពីសហរដ្ឋអាមេរិក កូរ៉េ និងនិស្សិតមកពីប្រទេសធំៗ និងរីកចម្រើននានាលើសកលលោកផងដែរ»។ សម្តេចតេជោ ហ៊ុនសែន ថ្លែងថា៖«ក្នុងចំណោមសកលវិទ្យាល័យ និងមហាវិទ្យាល័យនៅភ្នំពេញ មានតែសកលវិទ្យានីតិសាស្ត្រ និងសេដ្ឋកិច្ចនេះ ហើយដែលទទួលនិស្សិតបរទេសឱ្យចូលរៀនច្រើនជាងគេ ។ ខ្ញុំគិតថា…
-
មន្រ្តីនាំពាក្យក្រសួងអប់រំ៖ ការប្រឡងឌីប្លូមបានប្រព្រឹត្តិទៅរលូន និងមានការសហការពីគ្រប់ភាគី
រាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡាបានថ្លែងឱ្យដឹងថាក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២រយៈពេល១ថ្ងៃពោលគឺថ្ងៃទី ២៤និងថ្ងៃទី២៥ខែតុលាមួយព្រឹកកន្លងមកបានប្រព្រឹត្តិទៅយ៉ាងរលូនល្អ និងគ្មានបញ្ហាអ្វីចោទឡើងគួរកត់សម្គាល់ឡើយ។ បញ្ជាក់ប្រាប់ AMS ក្រោយបញ្ចប់ការប្រឡង នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត រស់ សុវាចាបានឱ្យដឹងថា ការដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយរលូន តាមការគ្រោងទុក ក្រោមកិច្ចសហការណ៍ពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។ដោយឡែកការប្រឡងមួយព្រឹកថ្ងៃទី២ (២៥ តុលា) ក៏បានប្រព្រឹត្តិទៅរលូនដូចតាមការគ្រោងទុងផងដែរ។ មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និងកីឡារូបនេះបានបញ្ជាក់បន្ថែមថា”គិតរហូតមកដល់ត្រឹមពេលនេះ មិនមានព្រឹត្តិការណ៍អ្វីគួរឱ្យកត់សម្គាល់ទេ”។ ឯកឧត្តមបណ្ឌិត រស់ សុវាចា បានអំពាវនាវសូមឱ្យបេក្ខជនប្រឡងទាំងអស់បន្តអនុវត្តន៍គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ គួរបញ្ជាក់ថា បើតាមក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងកន្លងមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬហៅឌីប្លូម សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦នាក់ ស្រី៩៥ ១២៧នាក់។ចំពោះសិស្សចំណេះទូទៅ ១៧៣…
-
មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប ៨៥រូប បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងយកចិត្តទុកដាក់លើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីបទល្មើសធនធានធម្មជាតិដែលជាបទល្មើសដើម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើសនិងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថានជាផ្នែកមួយនៃការពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងការរៀបចំស្តង់ដារប្រតិបត្តិសម្រាប់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនអនុវត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ដែលចូលរួមវគ្គបណ្តុះបណ្តាលបានទទួលនូវចំណេះដឹងនិងបទពិសោធក៏ដូចជានីតិវិធីបំពេញការងារក្នុងការប្រឆាំងការសម្អាតប្រាក់ពីមន្ត្រីជំនាញនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបថា…
-
ក្រសួងអប់រំបន្តបើកវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិស្តីពីវិធីសាស្រ្ដបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី១
កំពត៖ នាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រថវិកាដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) បានរៀបចំសិក្ខាសាលាបំប៉នគ្រូឧទ្ទេស ថ្នាក់ជាតិ ស្តីពីវិធីសាស្រ្ដបង្រៀនិងការប្រើប្រាស់កញ្ចប់សម្ភារ គណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី) ឆមាសទី១។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំនាយកដ្ឋានបឋមសិក្សា អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូដែលជាក្រុមជំនាញថ្នាក់ជាតិសរុបទាំងអស់ចំនួន ១៥១រូប( ស្រី ៥៤រូប)នៅខេត្តកំពត។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ឱ្យគ្រូឧទ្ទេសថ្នាក់ជាតិយល់ច្បាស់ពីខ្លឹមសារ វិធីសាស្រ្តបង្រៀន ការវាយតម្លៃក្នុងដំណើរការសិក្សា ដែលមាននៅក្នុងសៀវភៅណែនាំគ្រូ -,ឱ្យគ្រូឧទ្ទេសថ្នាក់ជាតិយល់ច្បាស់ពីការបញ្ជ្រាបការគ្រប់គ្រងថ្នាក់រៀន និងយេនឌ័រនៅក្នុងសកម្មភាពបង្រៀន-អនុវត្តវិធីសាស្ត្របង្រៀន និងយុទ្ធវិធីថ្មីៗ ដែលមានក្នុងសកម្មភាពតាមមេរៀននីមួយៗ ឱ្យមានប្រសិទ្ធភាព ,ដើម្បីឱ្យគ្រូឧទ្ទេសថ្នាក់ជាតិមានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី១ សម្រាប់បំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ប្រកបដោយប្រសិទ្ធភាព៕ដោយ៖រ៉ាវុធ
-
អ្នកឃ្លាំមើលស្នើទៅក្រសួងអប់រំពិចារណាឱ្យសិស្សរៀនអនឡាញពេល ដែល កម្ពុជា រៀបចំប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖អ្នកតាមដានបញ្ហាសង្គមចង់ឱ្យក្រសួងអប់រំប្ដូរ យុទ្ធសាស្ត្រពី ការសម្រេចដែលឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ផ្អាកការសិក្សារបស់សិស្សជាបណ្ដោះអាសន្នក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ទៅជាការ អនុញ្ញាតឱ្យសិស្សរៀនតាមអនឡាញជំនួសវិញ។ ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព គឺ លោក យង់ គឹមអេង យល់ថាគុណភាពនៃការរៀនសូត្ររបស់ សិស្ស បច្ចុប្បន្នជួបនឹងបញ្ហាប្រឈមជាច្រើន ដោយសារតែប៉ុន្មានឆ្នាំកន្លង មកនេះ សិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេស ជាពិសេសកុមារ តូចៗមិនបានរៀនសូត្រដិតដល់ឡើយដោយសារកូវីដ-១៩ដែលជាគ្រោះសកល។ លោកបានលើកឡើងថា៖ «ពេលនេះស្ថានភាពកូវីដ-១៩លែងជា ឧបសគ្គទៀតហើយ ចុះហេតុអ្វីបានជាកិច្ចប្រជុំមេដឹកនាំប្រទេស អាស៊ាន ធ្វើឱ្យសិស្សនៅភ្នំពេញខាតបង់ការរៀនសូត្រទៅវិញ។ មេដឹកនាំឬអ្នកនយោបាយប្រជុំដើម្បីបង្កើតគោលនយោបាយជួយប្រជាពលរដ្ឋ ។ដូច្នេះមិនគួររំខានដល់ការសិក្សារបស់សិស្សនោះទេ។ លោក យង់ គីមអេង បន្តថា៖«សម្រាប់អ្នករៀននៅសាលាឯកជន ពិតជាមានការខាតបង់កាន់តែច្រើន។ខ្ញុំមានការសោកស្ដាយ ដែល ផ្អាកការសិក្សារបស់សិស្ស ដោយសារតែយើងជួបកូវីដផង បុណ្យ ទានក៏ ច្រើនដែរ ហើយបើយើងបិទចឹង អាចជាបញ្ហាដែលធ្វើឱ្យ ប៉ះពាល់ការសិក្សារបស់កូនមួយចំនួនដែលមិនទាន់ចប់កម្មវិធី»។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណារឿងផ្អាកការសិក្សានេះសិន ពីព្រោះគ្រឹះស្ថានអប់រំខ្លះមិនអាចបណ្ដាលឱ្យមានការកកស្ទះចរាចរឡើយ។ មួយវិញទៀត គួរតែមានវិធានការដោះស្រាយយ៉ាងណា កុំឱ្យ ប៉ះពាល់ទាំងការអប់រំ និងកិច្ចប្រជុំ។ ដូច្នេះរដ្ឋាភិបាលគួរតែ បើក សាលា ណា ដែលមិនបណ្ដាលឲ្យកកស្ទះ…
-
ការអភិវឌ្ឍ ធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត
បន្ទាយមានជ័យ ៖ ការអភិវឌ្ឍនូវធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត នេះគឺជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២២ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជិត ១៦០០នាក់ ។ ឯកឧត្តម ហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអក្ខរកម្មជាតិ៨ កញ្ញាគឺជាការរំឭកឃើញថា នៅមានភារៈកិច្ចចម្បងចាំបាច់ជាច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស ដោយប្រើប្រាស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលានុវត្តភាពនិងការលើកកម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំណោយផលល្អ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងការងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះ វឌ្ឍនភាពរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល ។ ឯកឧត្តមបានបន្តថា ឆ្នាំនេះយើងមានឱកាសបានរៀបចំទិវាអក្ខរកម្មជាតិប្រាំបីកញ្ញាលើកទី២២ នៅទូទាំងរាជធានីខេត្តឲ្យមានការខកខាន…
-
នាយកដ្ឋានបឋមសិក្សាក្រសួងអប់រំបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២
ភ្នំពេញ ៖ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្គោលសរុបចំនួន ៣៧រូប ស្រី ១៥រូប ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យទម្រង់ និងខ្លឹមសារមេរៀន លើកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២ ដែលជាសៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយគណិតវិទ្យា សៀវភៅលំហាត់កូនស្វាឆ្លាត និងសម្ភារៈសម្រាប់បង្រៀន និងរៀន ដោយមានភាពត្រូវគ្នាជាមួយនឹងខ្លឹមសារមេរៀនទី១០ និងទី១៣។ ក្នុងសៀវភៅសិស្សថ្នាក់ទី៣ ជួយសិស្សឱ្យមានការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃការគិតលេខជាគោល ដើម្បីបន្តការសិក្សាបានល្អទៅកម្រិតថ្នាក់ខ្ពស់ជាបន្តបន្ទាប់ និងការបង្កើតឱ្យមានសង្គតិភាពសម្ភារៈបង្រៀនទាំងអស់ ធ្វើឱ្យគ្រូអនុវត្តការបង្រៀនកាន់តែងាយស្រួល និងទទួលលទ្ធផលល្អ ផ្ដល់វិធីសាស្ត្របង្រៀនដល់គ្រូ ដើម្បីអនុវត្តការបង្រៀន និងរៀនមុខវិជ្ជាគណិតវិទ្យា ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ
-
ក្រុមបណ្តាញស្ត្រី នៅក្នុងឃុំកោងកាង ស្រុកពញាក្រែក ១៨៧នាក់ ទទួលបានចណេះដឹងបន្ថែម ឲ្យចេះអនុវត្តនូវគោលការណ៍ស្មារតីសាមគ្គីធម៌
ខេត្តកំពង់ចាម ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកជំទាវ ហត្ថចក្រមហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភត៍ ឆន ហ៊ន់ កងណែម ជាសកម្មជនស្ម័គ្រចិត្ត ចុះជួយបង្ហាត់បង្ហាញ ដល់ក្រុមបណ្តាញស្រ្តី ក្នុងភូមិទាំងអស់ នៃឃុំកោងកាង ស្រុកពញាក្រែក ។ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ក៏បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ ប្រធានក្រុមបណ្ដាញស្ត្រី ចំនួន ៣ភូមិ រួមមាន ៖ ភូមិកោងកាង ទី១ ទី២ និងកោងកាងទី៣ ចំនួន ៦៩នាក់ បូករួមទាំងប្រធានក្រុម អនុប្រធានក្រុមតំណាងបណ្ដាញស្ត្រី និងប្រធានអនុប្រធានសាខាភូមិទាំង៣ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៨៧នាក់ផងដែរ ។ លោកជំទាវ ហត្ថចក្រមហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភត៍ ឆន ហ៊ន់ កងណែម មានប្រសាសន៍ថា កម្មវិធីស្មារតីសាមគ្គីធម៌ គឺជាយុទ្ធនាការបង្កើតចលនាសាមគ្គីធម៌ ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោងកាង…