-
អ្នកនាំពាក្យក្រសួងរៀបចំដែនដី បញ្ជាក់ថា ក្រសួង បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិ បាន ប្រមាណ ១៥០លានដុល្លារ ពីវិស័យដីធ្លី និងសំណង់ ក្នុង១ឆ្នាំ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិប្រមាណ ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-
កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជនឆ្នាំ២០២២ ត្រូវបានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានការចូលរួមពីយុវជនចំនួន ២៥ក្រុមតំណាង ២៥រាជធានី ខេត្ត
នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធី”ធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២” ដែលមានការចូលរួមពីយុវជនចំនួន២៥ក្រុមតំណាង២៥រាជធានី ខេត្ត ក្រោមវត្តមានលោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ។
-
រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ
យោងតាមលិខិតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡាបានជំរាបជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបានចេញនៅថ្ងៃទី២៣ ខែសីហានេះ។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣០០០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក ។
-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនត្រូវការ ការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនត្រូវការបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីពីប្រទេសណាទាំងអស់ គឺត្រូវការតែការគាំទ្រពីផ្ទៃក្នុងបក្សតែប៉ុណ្ណោះ ។
-
សម្តេចតេជោ ហ៊ុន សែន បកស្រាយពីការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា កុំឱ្យយល់ច្រឡំទៀត
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបកស្រាយពីការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា កុំឱ្យយល់ច្រឡំទៀត ។
-
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត សាកល វិទ្យាល័យអាស៊ី-អឺរ៉ុប
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញប្រគល់ សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកល វិទ្យា ល័យអាស៊ី-អឺរ៉ុបប្រមាណជាង ៣,០០០នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបន បត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំង ពី ឆ្នាំ២០០៣ មក។
-
ក្រសួងអប់រំ និងក្រុមហ៊ុន Smart Axiata សហការរៀបចំសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល ជូនដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម
កំពង់ចាម ៖ យុវជនចំនួន ៣៦០នាក់មកពីវិទ្យាល័យសំបួរមាស វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន បឹងកុក វិទ្យាល័យដីដុះ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម បានចូលរួមសិក្ខា
-
ប្រធានក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ជួប ពិភាក្សា ជាមួយសមភាគី កូរ៉េ
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិង កីឡា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញបានដឹកនាំប្រតិភូ
-
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពី “ការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ការបង្រៀន-រៀន” ជូនដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ
សៀមរាប៖ នាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថាន APEC for Collaborative Education (IACE) នៃសាធារណរដ្ឋកូរ៉េ បានរៀបចំវគ្គ បណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពី “ការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ការបង្រៀន-រៀន” ជូនដល់លោកគ្រូ-អ្នកគ្រូ ចំនួន ៤២រូប