-
គណៈមេប្រយោគនិងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗត្រៀមសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល ប្រចាំរាជធានី-ខេត្តនីមួយៗ រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដើម្បីឱ្យការប្រឡងនៅថ្ងៃទី៥-៦ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន។ គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យមតាមមណ្ឌលប្រឡងនេះដោយបានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ការរក្សាបនូវអនាម័យ និងសុវត្ថិភាព ជាដើម។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា…
-
ក្រសួងអប់រំ អំពាវនាវដល់គណៈមេប្រយោគ គោរពបទបញ្ញតិ អំឡុងពេលប្រឡងបាក់ឌុប
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវដល់គណៈមេប្រយោគ និងបុគ្គលិក អប់រំទាំងអស់ ចូលរួមគោរពបទបញ្ញត្តិដែលក្រសួងបានដាក់ចេញ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជោគជ័យ និងមានតម្លាភាព។ការអំពាវនាវនេះធ្វើឡើង ខណៈការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ខិតជិតមកដល់ ពោលនឹងប្រព្រឹត្តឡើងរយៈ ពេលពីរថ្ងៃនៅថ្ងៃទី៥-៦ ខែធ្នូខាងមុខនេះ។ តាមរយៈវីដេអូមានរយៈពេលជាងបីនាទី ដែលបានបង្ហោះ ផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី១ ខែធ្នូ រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើការអំពាវនាវដល់អស់ លោក លោកស្រី ជាបុគ្គលិកអប់រំ ដែលនឹងចូលរួមជាគណៈមេ ប្រយោគ និងគណៈកម្មការផ្សេង គោរពតាមបទបញ្ញត្តិដែលក្រសួង បានដាក់ចេញ ដើម្បីធានាបាននូវការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ប្រកបដោយជោគជ័យ។ ឯកឧត្តមបន្តថា ពិសេសអ្នកចូលរួមទាំងអស់ ត្រូវបន្តអនុវត្តនូវ វិធានការ បីកុំ បីការពារ និងបទបញ្ញត្តិផ្សេងៗដែលក្រសួង សុខាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ ឆ្លៀតឱកាសនេះ លោកថ្លែងអំណរគុណដល់មាតាបិតា អាណា…
-
លោកសាស្ត្រាចារ្យ គេន រង្សី៖ ការចាប់យកជំនាញតែ មួយមិនផ្លាស់ប្ដូរ ធ្វើឱ្យចំណេះដឹងស្រួចមិនទាល
ភ្នំពេញ៖ ជាសាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៃ សាកល វិទ្យាល័យភូមិន្ទភ្នំពេញ លោក គេន រង្សី កើតនៅថ្ងៃទី៣ ខែ មេសា ឆ្នាំ១៩៨៤ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។លោកបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយ ភូមិនៅវិទ្យាល័យទន្លាប់ ក្នុងឆ្នាំ២០០២។ ក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សា លោកបានបន្តការសិក្សា ថ្នាក់ បរិញ្ញាបត្រនៅរាជធានីភ្នំពេញ ហើយក្នុងឆ្នាំ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសអក្សរ សាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការសិក្សា ចេះតែទទួលបានផលល្អប្រសើរ។ លោកក៏បន្តបញ្ចប់ការសិក្សា គរុកោសល្យ គ្រូបង្រៀនកម្រិតឧត្តម ឯកទេសអក្សរសាស្រ្តខ្មែរ-ប្រវត្តិសិល្បៈ នៅវិទ្យាស្ថានជាតិអប់រំក្នុងឆ្នាំ២០០៨ បន្ថែមទៀត ។ នេះជាជោគជ័យមួយដែលបានពីការខិតខំដោយមិនបោះបង់ ឬងាកទៅចាប់ជំនាញអ្វីផ្សេង ថ្វីបើមានការងារក៏ពិតមែន លោកនៅតែបន្តសិក្សា ពោលក្នុងឆ្នាំ២០០៩ លោកបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាវិទ្យា នៅ សាកលវិទ្យាល័យភូមិន្ទ។ លោកសាស្ត្រាបានប្រាប់ឱ្យដឹងថា៖ «ការសិក្សាដែលមិនងាករេ គឺអាចនាំឱ្យយើងទទួលបានផលជាទីគាប់ចិត្ត ការចាប់យក ជំនាញ តែមួយមិនផ្លាស់ប្ដូរ ធ្វើឱ្យចំណេះដឹងស្រួចមិនទាល ដែលធ្វើឱ្យយើងឆ្ពោះទៅដល់គោលដៅដែលចង់បាន»។ ក្រៅពីការសិក្សា…
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានគណៈមេប្រយោគមណ្ឌលសំណេរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ ដើម្បីណែនាំពីបច្ចេកទេស ការផ្តល់នូវអនុសាសន៍សំខាន់ៗ ការណែនាំពីតួនាទី ភារកិច្ច គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងអនុវត្តតាមវិធានការណ៍សុខភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន និងបង្កភាពងាយស្រួលដល់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧៕ ដោយ-រ៉ាវុធ
-
ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ ទីបំផុតរកឃើញម្ចាស់ហើយ
ភ្នំពេញ៖ការប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវីដែលរៀបចំដោយនាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំប្រកាសនិងប្រគល់ពានរង្វាន់នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ ម្ចាស់ជ័យលាភីឆ្នាំនេះបានទៅលើអ្នកមកពីបណ្ដាខេត្តផ្សេងៗគ្នា។ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីបែងចែកជាពីរផ្នែក មួយផ្នែកកំណាព្យ និងមួយទៀតផ្នែកផ្នែករឿងខ្លី។ ជ័យលាភីផ្នែកកំណាព្យលេខ១បានទៅ លោក ភិរម្យ ដារ៉ា មកពីខេត្តស្ទឹងត្រែង ។លោកនិពន្ធ “រឿងគុណការងារ”។ ជ័យលាភីលេខ២ ផ្នែកំណាព្យដដែលបានទៅកវីនិពន្ធ មឿន សំណាង មកពីខេត្តឧត្តរមានជ័យ។ លោកនិពន្ធ “រឿងអ្នកគ្រូជាយដែន” ។លេខ៣ បានទៅលើលោក ជួន ខ្មៅ មកពីខេត្តព្រះសីហនុ លោកនិពន្ធ “រឿងមេស្រុក”។ លេខ៤ បានទៅលើ លោក ចំរើន សុភ័ក្រ មកពីខេត្តកំពត ដែលលោកនិពន្ធ “រឿងព្យុះជីវិតនាងរស្មី”។ ចំណែកជ័យលាភីលេខ៥ បានទៅលើលោក សាម សុនិត ខេត្តកំពង់ចាម លោកនិពន្ធ “រឿងសន្សើមសន្តិភាព”។ សូមបញ្ជាក់បន្តិចថាលោក សាម សុនិត បានទទួលមរណភាពកាលពីខែតុលាកន្លងទៅដោយជំងឺគាំងបេះដូង។ ចំណែកជ័យលាភីសម្រាប់ប្រលោមលោកខ្នាតខ្លីវិញលេខ១បានទៅលើលោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់ ដែលលោកនិពន្ធរឿង “បណ្តឹងសហគមន៍”។ លេខ២ បានទៅលោក…
-
ពង្រីកការអនុវត្ត «កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង» ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ធំ
កំពង់ធំ៖វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។វគ្គបំប៉នក្នុង រយៈពេលប្រាំថ្ងៃនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់ដំបូងតាមរយៈវិធីសាស្រ្តបង្រៀនថ្មីៗនិងជាការអនុវត្តនូវយុទ្ធសាស្រ្តដែលក្រសួងបានរៀបចំក្នុងការពង្រឹងវិធីសាស្រ្តបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសសម្រាប់កម្រិតបឋមសិក្សា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និង អង្គការវីវីអូប៊ី (VVOB)ដែលជាដៃគូ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាវគ្គនេះបានរៀបចំឡើងដោយនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់អង្គការវីវីអូប៊ី(VVOB)ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក។ បណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងឱ្យដឹងថាក្រោមកិច្ចសហការ រវាងក្រសួងជាមួយអង្គការVVOBការអនុវត្តសកម្មភាពបំប៉នដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅកម្រិតថ្នាក់បឋមនេះគឺជាការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងដែលផ្ដោតសំខាន់លើការពង្រឹងនិងលើកកម្ពស់វិធីសាស្រ្តបង្រៀនដើម្បីឱ្យលោកគ្រូអ្នកគ្រូបង្រៀនទាំងអស់មានសមត្ថភាពបន្ថែមក្នុងការបង្រៀនដល់សិស្សានុសិស្សកម្រិតបឋមថ្នាក់ទី១ ទី២ និងទី៣ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបណ្ឌិតបន្តថា «បន្ថែមពីវគ្គបំប៉នវិធីសាស្រ្តបង្រៀន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំឯកសារជំនួយ សិស្សជាវីដេអូខ្លីៗដើម្បីជូនទៅអាណាព្យាបាលសិស្សឱ្យជួយជំរុញកូនៗរបស់គាត់រៀននៅផ្ទះ បន្ថែមទៀត។» កញ្ញា ម៉េរ៉ល លូវហ្ចីស (Merel Luichies) ប្រធានគម្រោង នៃ អង្គការ VVOB ប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវក្ដីរពឹង ទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង និង ជំនាញបន្ថែម ដើម្បី បំប៉នសមត្ថភាពពួកគេ ក្នុងការអនុវត្តវិធីសាស្រ្តរៀន និងបង្រៀន កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូងនេះ ទៅដល់សិស្សានុសិស្ស…
-
សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បើកបវេសនកាលថ្មី ជាមួយនឹងការអប់រំតាមបែបស្តង់ដារអន្តរជាតិ
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បើកបវេសនកាលថ្មី ផ្តល់ការបង្រៀនដល់កុមារកម្ពុជា ជាមួយនឹងការអប់រំតាមបែបស្តង់ដាររបស់ចក្រភពអង់គ្លេស ។ នេះជាការបញ្ជាក់ របស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams MBE ។ កម្មវិធីអប់រំកុមារតូចឥឡូវនេះបានបើកនៅសាលាអន្តរជាតិ Shrewsbury Phnom Penh ទីតាំង Flatiron ក្នុងទីក្រុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុពី 2 ទៅ 5 ឆ្នាំ)។ សាខាធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ 2024 នៅខណ្ឌជ្រោយចង្វារខាងជើងនៃទីក្រុង។ សាខាធំនៃសាលានឹងរួមបញ្ចូលសិស្សបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងសម្ភារៈការរៀនបែបស្នាក់នៅសាលាផងដែរ ។ សាលាអន្តរជាតិ Shrewsbury នឹងផ្តល់ជូនសម្រាប់អាហារូបករណ៍តម្លៃសរុប $500,000 ផ្តល់ឱកាសដល់កូនសិស្សដែលមានទេពកោសល្យសម្រាប់ការអប់រំល្អបំផុតនៅកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ
-
អ៊ុក ប៊ុនហ៊ាង អ្នកនិពន្ធវ័យក្មេងបង្ហាញឆន្ទៈនិពន្ធសៀវភៅបែបទស្សនវិជ្ជា
ភ្នំពេញ៖សន្ទុះនៃការនិពន្ធសៀវភៅក្នុងរយៈបួនឆ្នាំចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះយើងសង្កេតឃើញមានអ្នកនិពន្ធវ័យក្មេងជាច្រើនបានចូលរួមបង្កើតវណ្ណកម្មថ្មីដើម្បីទុកជាស្នាដៃផង ដើម្បីជាការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធផ្ទាល់ខ្លួនផងដែរ។ អ្នកនិពន្ធវ័យក្មេងមួយរូបដែលជាកូន ទី ១ ក្នុងចំណោមបងប្អូនបួននាក់ លោក អ៊ុក ប៊ុនហាង មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។ លោកបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃថ្មីជាច្រើនចំណង បានបង្ហាញពីអារម្មណ៍ក្នុងវិស័យនិពន្ធសៀវភៅថា៖ «បើសួរថាហេតុអ្វីខ្ញុំចង់ក្លាយជាអ្នកនិពន្ធ ដូចមិនសូវជាចង់ប៉ុន្មានទេ តែបើសួរថាហេតុអ្វីខ្ញុំនិពន្ធសៀវភៅ ខ្ញុំអាចឆ្លើយបានថា៖ ទី១ ខ្ញុំយល់ថាគុណភាពចំណេះដឹងរបស់អ្នកនិពន្ធជំនាន់នេះនៅមានកម្រិតទាបនៅឡើយ ជាពិសេសអ្នកនិពន្ធសៀវភៅបែបទស្សនៈតែម្តង។ ពេលខ្លះខ្ញុំឃើញការសរសេរវែកញែកហេតុផល ការសរសេរពន្យល់ទស្សនៈ និងការបកស្រាយអំពីទស្សនៈមួយចំនួនខុស ឬទស្សនៈខ្លះសរសេរមកធ្វើឱ្យមនុស្សកើតភាពអាត្មានិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ទាំងនេះជាហេតុមួយដែលខ្ញុំចង់លោតចូលក្នុងវិស័យមួយនេះ។ ទី២ ខ្ញុំគិតថាខ្ញុំអាចចែករំលែកនូវចំណេះដឹង ការយល់ឃើញ និងការកែប្រែនូវគំនិតទស្សនៈមួយចំនួនដែលខ្ញុំយល់ថាខុស យកមកសរសេរដើម្បីចែករំលែកដល់អ្នកអានឱ្យមកគិតត្រូវ និងយល់ត្រូវមកវិញ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំចង់ក្លាយជាចំណែកមួយដើម្បីបង្ហាញផ្លូវដល់អ្នកអានមួយចំនួនឱ្យងាយមកអានសៀវភៅដើម្បីចំណេះដឹងច្រើនជាងអានសៀវភៅដើម្បីតែកម្សាន្តតែមួយមុខ»។ ទោះបច្ចុប្បន្នវិស័យអំណាននៅកម្ពុជាហាក់លោតឡើងបន្តិចមែនក៏លោក អ៊ុក ប៊ុនហ៊ាង យល់ដូច្នេះថា៖ «ចង់មិនចង់ខ្ញុំនៅតែយល់ថា វានៅមានកម្រិតតិចតួចនៅឡើយ។ ទោះបីចំនួនយុវជនដែលអានសៀវភៅមានការកើនឡើង តែក្នុងនោះចំនួនអ្នកដែលអាចទាញប្រយោជន៍ពីការអាននៅមានកម្រិតតិចតួចនៅឡើយ ឬយើងអាននិយាយបានមួយបែបទៀតថា អ្នកអានបច្ចុប្បន្ននៅមិនទាន់ចេះទាញប្រយោជន៍ពីការអាន ដោយអ្នកអានភាគច្រើន អានដើម្បីកម្សន្ត និងអានដើម្បីបណ្តែតអារម្មណ៍តាមសំណេរ ដោយមិនសូវផ្តោតសំខាន់លើការអានដើម្បីទទួលបានចំណេះដឹង ទទួលបានគតិ ឬទទួលបានទស្សនៈ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន…
-
សាលា Shrewsbury International Phnom Penh ផ្តល់អាហារូបករណ៍ចំនួន ៥០ម៉ឺន សម្រាប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២៣ និង ២០២៤
ភ្នំពេញ ៖ សាលាអន្ដរជាតិ Shrewsbury ភ្នំពេញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងផ្តល់កម្មវិធីអាហារូបករណ៍ ៥០ម៉ឺនដុល្លារ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សមកទទួលការសិក្សាតាមស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេស ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការជាផ្លូវការនៅដើមខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ការអប់រំលំដាប់ពិភពលោកដល់យុវជនយុវតីវ័យក្មេងដែលសក្ដានុពល ដែលពួកគេនឹងក្លាយជាអ្នកកំណត់អនាគតល្អប្រសើរនៃប្រទេសកម្ពុជា និងពិភពលោក។ សាលានេះមានគោលបំណងលើកទឹកចិត្តឲ្យឪពុកម្តាយរបស់កុមារដែលមានភាពវៃឆ្លាតខ្ពស់ធ្វើការជ្រើសរើសសាលា Shrewsbury ហើយឥឡូវនេះសាលាកំពុងចាប់ដំណើរការកម្មវិធីអាហារូបករណ៍ Gifted Children Scholarship សម្រាប់កុមារដែលមានអំណោយទានពិសេសផងដែរ។ ចាប់តាំងពីការបើកដំណើរការមក សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានទាក់ទាញជិតមួយភាគបួននៃសិស្សកំពូលនិងពូកែ សម្គាល់ដោយការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមកពីវប្បធម៌ចម្រុះទាំង ១១ សញ្ជាតិផ្សេងៗគ្នា មកដាក់ពាក្យរៀននៅសាលា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមបេក្ខជនទាំងអស់ អ្នកដាក់ពាក្យដែលក្មេងជាងគេមានអាយុត្រឹមតែ ៤ ខែប៉ុណ្ណោះ។ លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្លាប់បានបម្រើការនៅក្នុងជាង ១០ ប្រទេសជុំវិញពិភពលោកក្នុងវិស័យអប់រំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ បានមានប្រសាសន៍ថា សាលាអន្តរជាតិ…
-
ក្រុមការងារចុះជួយឃុំវាលម្លូរ នាំយកសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន ១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង
ត្បូងឃ្មំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានអញ្ជើញនាំយកសៀវភៅអប់រំ បង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ។ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានលើកឡើងថា ៖ ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗឱ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។ ឯកឧត្តមបណ្ឌិត បន្តថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ…