-
ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហ នៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗ គ្នាតាមរយៈមិត្តភក្តិ
ភ្នំពេញ៖ ការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈមិត្តភក្តិដែលនាំឱ្យសិស្សសាលាជាច្រើនបានទិញមកប្រើប្រាស់ បើទោះបីជាបានបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ និងត្រូវបានហាមឃាត់ពីរាជរដ្ឋាភិបាលក៏ដោយ។ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា”ដែលរៀប ចំឡើងដោយក្រសួងអប់រំយុវជន និងកីឡានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម កញ្ញាជីវ លីលី ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងទៀតដែលចូលរួមប្រកួតបានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះ ក្រុមបេក្ខជនទាំងអស់បានស្នើសុំឱ្យ អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលុបបំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ ។ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះការលើកឡើងរបស់ក្រុមបេក្ខជននេះ បើទោះបីជាក្រសួងអប់រំ ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងទប់ ស្កាត់បញ្ហានេះក៏ដោយ ក៏គេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់ បណ្តាញសង្គមមានតេលេក្រាម ហ្វេសបុក យូធូបក្នុងការផ្សព្វផ្សាយលក់និងការចែកចាយបារីអេឡិចត្រូនិកនេះ ដែលធ្វើឱ្យយុវជនមួយចំនួនងាយនឹងប្រើ…
-
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ KiddieQuest ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា
ភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារដែលមានកុមារតូចៗ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។ គ្រួសារដែលមានទារកអាយុចន្លោះពី ៧ខែ ដល់ ២ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនឹងគ្រោងសំរាប់ការដេញថ្លៃ ហើយថវិការទាំងបានទាំងអស់នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន…
-
អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បើកសិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស ដល់ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូឧទ្ទេសនៃវិទ្យាសា្ថនជាតិអប់រំកាយ និងកីឡាត្រូវបានអង្គការបេះដូងមាសបើកសិក្ខាសាលាស្តីអំពីវគ្គបំប៉នគ្រូឧទ្ទេស ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាគ្រូឧទ្ទេសសម្រាប់គ្រឹះស្ថានឧត្ដមសិក្សាពេលលេញ ស្របតាមចក្ខុវិស័យប្រែក្លាយពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបច្ចុប្បន្ន ទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ។សិក្ខាសាលានេះធ្វើពិធីបើក ក្រោមវត្តមានលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និង លោក KAMEGAI EINOSUKE លេខាទី២នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Tezuka Koji ប្រធានគម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឲ្យក្លាយជាគ្រឹះស្ថានឧត្ដមសិក្សានៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ថា សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស ដែលអង្គការរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃនេះ គឺជាសិក្ខាសាលាការបណ្តុះបណ្តាលចុងក្រោយនៃគម្រោងជំហានទី១ដែលមានរយៈ៣ឆ្នាំដំបូងក្នុងការជួយជ្រោមជ្រែងជំរុញឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដើម្បីឲ្យថ្នាក់បរិញ្ញាបត្រអប់រំកាយ និងកីឡាមានស្តង់ដាមួយច្បាស់លាស់នៅកម្ពុជា។ ប្រធានគ្រប់គ្រងគម្រោងរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីគម្រោងជំហានទី១បញ្ចប់ទៅ គម្រោងបណ្តុះបណ្តាលជំហានទី២នឹងចាប់ផ្តើមអនុវត្តនាដើមខែ មិនា ឆ្នាំ២០២៣ខាងមុខនេះហើយ ខណៈដែលគម្រោងជំហានទី២ ទទួលបានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជាយ៉ាងពេញទំហឹង។ លោក សង្ឈឹមថា សិក្ខាកាមដែលជាគ្រូឧទ្ទេសបំរើការងារក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលនឹងវិវឌ្ឍន៍ខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ នឹងនាំយកនូវចំណេះជំនាញទទួលបានពីវគ្គបំប៉នដែលបណ្តុះបណ្តាលពីអង្គការបេះដូងមាសរយៈពេល៣ថ្ងៃយកទៅអនុវត្តក្នុងការបង្រៀនគរុសិស្ស-គរុនិស្សិត និងកិច្ចការងាររដ្ឋបាលផ្សេងៗប្រកបដោយប្រសិទ្ធិភាព។ លោក KAMEGAI EINOSUKE លេខាទូតទី២នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជប៉ុនរីករាយចូលរួមគាំទ្រក្នុងគម្រោងបណ្តុះបណ្តាលបន្តទៀត ដើម្បីបំពាក់បំប៉នជំនាញដែលអនុវត្តនៅក្នុងកម្មវិធីសិក្សាប្រទេសជប៉ុនផ្ទេរមកជូនគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីប្រែក្លាយវិទ្យាស្ថានទៅជាគ្រឹះស្ថានឧត្តមសិក្សាអប់រំកាយ និងកីឡា។ ឯកឧត្តម អ៊ុក ឌីវ៉ង់…
-
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
ក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពវិជ្ជាជីវៈ គឺជាអាទិភាពធំបំផុត ដែលសាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតម្រង់ទិសដល់និស្សិតឱ្យចាប់យកអ្វីដែលខ្លួនស្រលាញ់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងសីលធម៌សង្គម ហើយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តម បន្តថា សាលាក៏ត្រូវដឹកនាំនិស្សិតឱ្យអនុវត្តជាក់ស្តែង និងផ្តល់នូវជំនាញបន្ថែមដូចជាភាសាអង់គ្លេស កុំព្យុទ័រ និងអាចបន្តការសិក្សានៅក្រៅប្រទេសបន្ថែម ក្នុងការលើកកម្ពស់សមត្ថភាព ដោយមិនគ្រាន់តែជាការដាំដុះបង្កបង្កើនផលទេ តែនិស្សិតអាចទទួលបានការងារល្អ អនាគតល្អក្នុងវិស័យកសិកម្ម និងអាចនឹងក្លាយជាថៅកែនៅពេលអនាគតផងដែរ។ លើសពីនេះទៀត សាលាត្រូវពិនិត្យលទ្ធភាពបន្ថែមពីការកែច្នៃរបស់ដែលមានស្រាប់ ដើម្បីទទួលបាននូវតម្លៃបន្ថែម បង្កើនប្រាក់ចំណេញ ដែលអាចជួយដល់និស្សិត និងកសិករផងដែរ។ មុខវិជ្ជាសេដ្ឋកិច្ច គឺសំខាន់ ដែលសាលាត្រូវធ្វើយ៉ាងណាឱ្យនិស្សិតអាចយល់ដឹងពីទីផ្សារការងារ។ យ៉ាងណាមិញ សាលាត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព កសាងកេរ្តិ៍ឈ្មោះ និងបង្កើនចំណូល ដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ច និងមានលំនឹងខ្លួនឯង។ សូមជម្រាបជូនថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម គឺជាគ្រឹះស្ថានសាធារណៈមួយក្នុងចំណោមគ្រឹះស្ថានសាធារណៈទាំងបី ដែលបណ្តុះបណ្តាលជំនាញកសិកម្ម។ វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម…
-
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានបណ្តុះបណ្តាលពាក់ព័ន្ធពី « ការសង្គ្រោះបឋម »
ភ្នំពេញ៖ មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលសរុបរួមមានចំនួន១០៨នាក់ត្រូវបានចូលរៀនវគ្គបណ្តុះបណ្តាលមួយស្តីពី“ការសង្គ្រោះបឋម”។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃ អង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរត្រូវបាន គេរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ នូវការបង្កើនចំណេះដឹងពាក់ព័ន្ធទៅនឹង ការសង្គ្រោះបឋមក្នុងកម្រិតដំបូង និងសាមញ្ញបំផុតមុននឹងបញ្ជូនអ្នកជំងឺទៅដល់មន្ទីរពេទ្យ ក៏ដូចជាការពង្រឹងបន្ថែមនូវវិធីសាស្ត្រការពារ និងថែរក្សាសុខភាព ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃ អ.ប.ព. ដើម្បីជាប្រយោជន៍ក្នុងការជួយមនុស្សជុំវិញខ្លួន និងខ្លួនឯងដែលជួបគ្រោះថ្នាក់ណាមួយបានទាន់ពេលវេលា។ សម្រាប់វគ្គបណ្តុះបណ្តាលនេះ ទទួលបានការធ្វើឧទ្ទេសនាមដោយ ឯកឧត្តមវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និង លោកវេជ្ជបណ្ឌិត សយ ចំណាប់ អនុប្រធានការិយាល័យសុខភាព និងកីឡា នៃនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល៕ដោយ៖ម៉ាដេប៉ូ
-
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការនូវបណ្ណាល័យ នៃក្ដីស្រឡាញ់ក្នុងស្រុកខ្សាច់កណ្ដាល
កណ្ដាល ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណាល័យនៃក្ដីស្រឡាញ់ នៅ អនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ស្ថិតនៅឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ដោយមានការចូលរួមពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។ នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអបអរសាទរ ចំពោះសមិទ្ធផលថ្មីសម្រាប់ស្រុកខ្សាច់កណ្ដាល និងបានថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនរួមគ្នា កសាងបណ្ណាល័យថ្មី មួយខ្នងនេះឡើង សម្រាប់សិស្សានុសិស្សបាន សិក្សារៀនសូត្រ និងស្រាវជ្រាវបង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត។ លោកជំទាវ បានបន្តថា បណ្ណាល័យនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំ នៅក្នុងស្រុក ខ្សាច់កណ្ដាល ។ លោកជំទាវ បានលើកទឹកចិត្តដល់សិស្សានុសិស្ស សូមខិតខំរៀនសូត្រ កុំបោះបង់…
-
ឯកឧត្តម ហេង សួរ៖ នាយទាហាន និងពលទាហាន ដែលបានបញ្ចប់ជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងការបំពេញតួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។ តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏ដូចជាគ្រូឧទ្ទេស ព្រមទាំងសហការី ដែលបានផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ ។ ឯកឧត្តម ហេង សួរ បន្តថា…
-
គណនេយ្យភាពសង្គម ជាកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សាភ្ជាប់រវាង ប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
កែប ៖ អភិបាលខេត្តកែប បានថ្លែងថា ៖ គណនេយ្យភាពសង្គមជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អោយប្រជាពលរដ្ឋសម្ដែងនូវមតិ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្ដល់សេវា ហើយគណនេយ្យភាពសង្គមនេះ ជាធាតុដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ នេះជាប្រសាសន៍ របស់ ឯក ឧត្តម បណ្ឌិត្យ សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើង ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីវឌ្ឍន:ភាពការអនុវត្តន៍គណនេយ្យភាពសង្គមដំណាក់កាលទី២ប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ ខែគុម្ភ: ឆ្នាំ២០២៣នៅសាលប្រជុំធំសាលាខេត្តកែប ។ ឯកឧត្តម បន្ដថា គណនេយ្យភាពសង្គមនេះ ជាកញ្ចក់ដែលឆ្លុះបញ្ចាំងយ៉ាងជាក់លាក់អំពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងសហគមន៍ ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា និងការចូលរួមចំណែកយ៉ាងសកម្មរបស់គាត់លើដំណើការផ្ដល់សេវាទាំងនេះ ក៏ដូចជាការកើនឡើងនូវការយល់ដឹង និងការយកចិត្តទុកដាក់ឆ្លើយតបត្រូវតាមសំណេី និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាព សង្គមដំណាក់កាលទី២នេះ ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី កុមារ យុវជន ជនងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រទូទាំងខេត្ត…
-
រដ្ឋមន្ត្រីក្រសួងការងារ ៖ ធនធានមនុស្សគឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព
(ភ្នំពេញ)៖ ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អះអាងថា ធនធានមនុស្សគឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។ ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទារឹងមាំ,…
-
ឯកឧត្តម ស សុខា៖ ជិត១០ឆ្នាំមកនេះ ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់នៃវិស័យអប់រំនៅកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរសមត្ថភាព គុណភាពសិស្សជាវិជ្ជមាន គួរឲ្យមោទនៈ
ខេត្តបាត់ដំបង៖ នៅក្នុងឱកាសអញ្ជើញប្រគល់ម៉ូតូជូនសិស្សនិទ្ទេសA និងចែកអំណោយជូនពលរដ្ឋ ក្រីក្រចំនួន ៥០០គ្រួសារនៅខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ២០១៤ មក គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡាបានចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ឯកឧត្តមបានបន្តថា៖ ជិត១០ឆ្នាំនេះ យើងបានឆ្លងកាត់នូវឧបសគ្គ ក៏ដូចជាបទពិសោធយ៉ាងច្រើនដែលជាមេរៀនដ៏ល្អសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាយើងបន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាលនូវធនធានមនុស្សដែលពោរពេញដោយសមត្ថភាព ជាពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀត នៅលើពិភពលោក។ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេសរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង…