-
សាលា Shrewsbury ភ្នំពេញ នឹងបង្កើតកម្មវិធីសម្តែង និងវាយតម្លៃ ដើម្បីទទួលបានអាហារូបករណ៍សិក្សាសម្រាប់កុមារ ពិសេសផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងពង្រីកកម្មវិធីអាហារូបករណ៍របស់ខ្លួនដើម្បីរួមបញ្ចូលផ្នែកបីសំខាន់គឺ៖ ការសិក្សា សិល្បៈសម្តែង និងកីឡា។ សាលាលំដាប់ថ្នាក់ចក្រភពអង់គ្លេសនេះនឹងមានកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា សម្រាប់កុមារដែលមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នេះ។ សាលាគ្រោងនឹងបង្កើតកម្មវិធីអាហារូបករណ៍បន្ថែមទៀតនាពេលអនាគត ដូចជាការផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM។ នាយកគ្រប់គ្រងសាលា លោក Toby Waterson បានពន្យល់ពីកត្តាជំរុញរបស់សាលាក្នុងការអនុវត្តកម្មវិធីទាំងនេះថា៖ « កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្គត់ផ្គង់គុណភាពនៃកម្មវិធីអប់រំដល់កុមារដែលមានសក្តានុពល។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងសាលាអន្តរជាតិដទៃទៀតនៅក្នុងតំបន់។ សាលាមានគោលបំណងមិនត្រឹមតែផ្តល់ជូនសិស្សានុសិស្សនូវកម្មវិធីសិក្សា និងឱកាសនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍខ្លួន។ សាលាក៏បានប្តេជ្ញាចិត្តក្នុងការធានាថា ឱកាសគឺបើកចំហដល់កុមារមកពីគ្រប់មជ្ឈដ្ឋានសង្គម ដោយមិនគិតពីជីវភាពគ្រួសាររបស់ពួកគេឡើយ។ កម្មវិធីអាហារូបករណ៍បង្កើតភាពចម្រុះកាន់តែច្រើននៅក្នុងសាលារៀន ដែលមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ការជឿនលឿននិងសកលភាវូបនីយកម្មរបស់យើង។ ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដាក់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា…
-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកបវេសនកាលឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញ ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការផ្តាំផ្ញើដល់ប្អូនៗនិស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួនឯងច្បាស់លាស់ ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹង ក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត ហើយលើសពីនេះទៀតត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម ផងដែរ ។ នាឱកាសនៃការបើកបវេសនកាលថ្មី ក៏ដូចជាការបើកសម្ពោធមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មជ្ឈមណ្ឌលការងារនេះ ជ្រើសរើសសំរ៉ាំងនិស្សិតដែលមានសក្តានុពល មានសមត្ថភាពពិតប្រាកដ ទាំងចំណេះដឹងនិងចំណេះធ្វើ ក្នុងការចាប់យកឱកាសការងារជាមួយក្រុមហ៊ុនឯកជនធំៗ និងជាការកសាងកេរ្តិ៍ឈ្មោះ…
-
រដ្ឋមន្រ្តីក្រសួងអប់រំ៖សៀវភៅគឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន ដើម្បីអភិវឌ្ឍវិស័យអប់រំ
ភ្នំពេញ៖សៀវភៅ គឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ ។ នេះជាការថ្លែងបញ្ចាក់ពីសំណាក់ ឯកឧត្តម ហង់ ជួន ណរ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣ នាថ្ងៃទី១០ ខែមីនានេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្លែងបន្តថា កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាចព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនាឆ្នាំ២០២៣ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងរ៉ែ និងថាមពល បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ការទទួលខុសត្រូវបរិស្ថាន និង សង្គម ក្នុងវិស័យប្រេងនៅខេត្តរតនគិរី
រតនគិរី ៖ នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត ក្រសួងរ៉ែ និងថាមពល សហការជាមួយរដ្ឋបាលខេត្តរតនគិរី និង មន្ទីររ៉ែនិងថាមពលខេត្ត បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី”ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត” ។ សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោក អ៊ាង ណាន ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត តំណាងឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ។ លោក អ៊ាង ណាន បានលើកឡើងថា ចក្ខុវិស័យ របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើឲ្យសម្រេចបាននូវភាពល្អប្រសើរនូវការគ្រប់គ្រង និងប្រើប្រាស់សក្ដានុពលធនធានប្រេងកាត និងផលិតផលប្រេងកាតរបស់ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយសមធម៌ គោរពតាមតម្រូវការចាំបាច់របស់សហគមន៍មូលដ្ឋាន និងឧត្តមានុវត្តជាអន្តរជាតិ ព្រមទាំងធានាការពារនិរន្តភាពនៃបរិស្ថានធម្មជាតិ ។ លោក អ៊ាង ណាន បន្តថា…
-
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងអញ្ជើញកាត់បើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២៣
ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។ ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី ប្រតិភូក្រសួងធម្មការ និងសាសនា និងមានការនិមន្ត គ្រប់សមាសភាពនៃគណៈកម្មការប្រឡងជាច្រើនអង្គ-នាក់ផងដែរ។ បើតាមការបញ្ជាក់ពីលោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឱ្យដឹងថា ឆ្នាំនេះ មានបេក្ខសមណ: និងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានចំនួន១០៧អង្គ-នាក់ ស្មើនឹង៥បន្ទប់។ លោកបានបន្ថែមថា ចំណែកការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២៣នេះ គឺមានការយឺតយ៉ាវនិងលើកពេលប្រឡងមកដល់ថ្ងៃនេះ ដោយសារប្រទេសកម្ពុជាយើងជួបវិបត្តិជាសកលនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩តែមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩បានថមថយខ្លះ ទើបមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំការប្រឡងទៅតាមការណែនាំនិងជូនដំណឹងពីក្រសួងធម្មការ និងសាសនា ដើម្បីវាស់កម្រិតសមត្ថភាពដល់សមណៈសិស្សបេក្ខជន ក្នុងការពង្រឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យមានភាពរីកចម្រើននិងទទួលបានចំណេះដឹងដ៏ប្រសើរក្នុងការដឹកនាំវិស័យនេះឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។ ព្រះគ្រូ ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង បានមានថេរ:ដិការនឹង ផ្តាំផ្ញើដល់សាមណៈសិស្សបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែលបានសិក្សារយៈពេលកន្លងមក…
-
រដ្ឋាភិបាលកម្ពុជាមានបំណងចង់ដាក់ដំណើរការប្រើប្រាស់កម្មវិធី AI ChatGPT ជាភាសាខ្មែរនៅថ្ងៃមុខ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា មានបំណងដាក់ឱ្យដំណើរការកម្មវិធី AI Chatbot ឈ្មោះ ChatGPT ជាភាសាខ្មែរនៅពេលខាងមុខ ក្នុងគោលដៅបម្រើដល់ប្រយោជន៍ជាជំនួយការងារប្រចាំថ្ងៃ ដល់ស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទូទៅ ខណៈគណៈកម្មាធិការរដ្ឋាភិបាលឌីជីថបាននិងកំពុងប្រើប្រាស់ជាង ៦ខែ សិក្សាស្រាវជ្រាវនិងពិភាក្សាជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកផលិតកម្មវិធីនេះផ្ទាល់ផង។ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់កម្មវិធី ChatGPT រយៈពេលជាង ៦ខែទៅហើយ សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផង ដែលជាការធ្វើពិពិធកម្មផ្នែកបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់និន្នាការសាកល។ ក្រសួងបានបញ្ជាក់ថា៖ ទន្ទឹមនឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបាននិងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ។ ក្រសួងបានពន្យល់ថា កម្មវិធី AI Chatbot ឈ្មោះថា ChatGPT នោះពិតជាមានសមត្ថភាពខ្ពស់នៅក្នុងជួយសម្រូលការងារប្រចាំថ្ងៃរបស់មនុស្ស ផ្នែកខាងរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ ការសរសេរអត្ថបទ ការបកប្រែ ការវិភាគ ការសរសេរកូដ និងការងារផ្សេងៗទៀត ដែលអាចប្រៀបបានជាជំនួយការងារមួយរូប។ ក្រសួងគូសបញ្ជាក់ដូច្នេះថា៖ ពាក្យ…
-
ក្រសួងអប់រំ នឹងរៀបចំទិវាជាតិអំណានលើកទី៨ ដើម្បីបណ្តុះទម្លាប់ អាន និងជំរុញវប្បធម៌អាន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិអំណាន លើកទី ៨ ឆ្នាំ២០២៣ នៅថ្ងៃទី ១១ ខែមីនា ដើម្បីបណ្តុះទម្លាប់អាន។ស្របពេលនេះដែរ សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា បានស្នើដល់អ្នកដែលបានជាវស្តង់ពិព័រណ៍ កុំដាក់លក់សៀវភៅដែល ត្រូវបានចម្លងដោយគ្មានការអនុញ្ញាតិពីម្ចាស់កម្មសិទ្ធិស្នាដៃ។ ទិវាជាតិអំណាន ១១ មីនា លើកទី ៨ ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា នឹង រៀបចំទិវានេះចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ ខែមីនានេះ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅ បរិវត្តកម្មវិស័យអប់រំ»។ក្នុងទិវាជាតិអំណានលើកទី៨ នេះដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន នឹងធ្វើបាឋកថាស្ដីពី “រង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី២១” នៅថ្ងៃទី១១ខែមីនា ចាប់ពីម៉ោង ៨ ព្រឹក តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំបានពណ៌នាថា គោលបំណងនៃការប្រារព្ធទិវាជាតិ អំណានរួមមាន ដើម្បីបណ្ដុះទម្លាប់អាន…
-
ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីមូលនិធិ CDPF បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ផ្តល់នូវការអភិវឌ្ឍន៍សមត្ថភាព និងឱកាសបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទូទៅដោយសង្កត់ធ្ងន់លើតម្រូវការចម្រុះ និងការអភិវឌ្ឍរបស់អ្នកដឹកនាំជាស្ត្រី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបង្ហាញអំពីកម្មវិធីនវដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ និងប្រកាសទទួលស្គាល់ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលដែលបានចងក្រងតាមរយៈកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រមានពីរផ្នែកធំៗគឺ៖១. ផ្ដោតលើការផ្តល់នូវតម្រូវការអភិវឌ្ឍន៍វិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ២. ការផ្តល់ការអភិវឌ្ឍន៍សមត្ថភាពជាក់លាក់ ដើម្បីបំពេញតម្រូវការរបស់ស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅតាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តគោលដៅ។ កម្មវិធី “អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ” គឺជាធាតុផ្សំដ៏សំខាន់មួយ ដែលចាំបាច់ដើម្បីសម្រេចបាននូវការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានាឱ្យមានធនធានមនុស្សដែលប្រកបដោយបរិយាបន្ន និងមានសមត្ថភាពគ្រប់គ្រង និងភាពជាអ្នកដឹកនាំឱ្យប្រកប ដោយប្រសិទ្ធភាពនៅក្នុងក្រសួង៕ ដោយ-រ៉ាវុធ
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី ១ខ្នង ២ជាន់ស្មើ១២បន្ទប់ ស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង
ខេត្តបាង់ដំបង ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ សមិទ្ធផលថ្មីនៃអគារសិក្សាមួយខ្នង ២ជាន់ស្មើ១២បន្ទប់ នៃសាលាបឋមសិក្សានិតព្រិល-ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាង់ដំបង កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានចាត់ទុកអគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់សម្រេចបានជាបន្តបន្ទាប់កន្លងមក។ សម្តេចក៏បានថ្លែងការកោតសរសើរ និងបានសម្តែងការអរគុណចំពោះសប្បុរសជននានា ដែលបានខិតខំកៀគរក្នុងការកសាងនិងសម្រេចបាននូវសមិទ្ធផលនេះឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរក្នុងការជួយគាំទ្រដល់វិស័យអប់រំសិក្សា សម្រាប់បណ្តុះបណ្តាលនូវធនធានមនុស្សនៅក្នុងមូលដ្ឋាន។ លោក ស្រេង សុខា អភិបាលស្រុកបាណន់ ឱ្យដឹងថា ៖ អគារសិក្សានិងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា និតព្រិល ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤ ០៨០ដុល្លាអាមេរិក បានមកពីការចូលរួម របស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និង សប្បុរសជននានា។សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលប្រកបការដាំដុះដំណាំកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាភូមិមួយផលិតផលមួយ ក្នុងការធានាឲ្យបានទាំងគុណភាព និងបរិមាណ តម្រូវការទីផ្សារ…
-
ព្រឹត្តិការណ៍ KiddieQuest របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ឱកាសឲ្យកុមារ និងអាណាព្យាបាល នូវសកម្មភាពដែលលើកកម្ពស់ការសិក្សា ភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍សង្គម
ភ្នំពេញ ៖ ព្រឹត្តិការណ៍ KiddieQuest: Unlock Your Child’s Potential in Cambodia នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ផ្តល់ឱកាសឱ្យឪពុកម្តាយ និងកុមារ បានចូលរួម និងចូលរួមក្នុងវគ្គជួបជាមួយគ្រូ ការចូលទស្សនាថ្នាក់រៀនសម្រាប់កុមារតូចៗ និងសកម្មភាពសម្រាប់ក្មេងជាច្រើន ដែលជាឱកាសមួយសម្រាប់ក្ឲ្យពួកគាត់ទទួលបាននូវសកម្មភាពផ្សេងៗដែលលើកកម្ពស់ការសិក្សា ភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍សង្គម ។ ព្រឹត្តិការណ៍នេះក៏មានការធ្វើតេស្តអភិវឌ្ឍន៍ដោយឥតគិតថ្លៃសម្រាប់ទារកដែលមានអាយុចន្លោះពី ៧ ដល់ ២៤ ខែ ដែលគ្រប់គ្រងដោយក្រុម Smart Baby Club ដែលជាកម្មវិធីដៃគូរៀបចំនៅបរិវេណសាលាក្នុងអាគារ Flatiron ។ ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺស្នាដៃសិល្បៈគំនូរដោយដៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពីស្នាមដៃតូចៗជាង ៣០០ ដែលប្រមូលបានក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ។ ស្នាដៃសិល្បៈនេះត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃខ្ពស់នៅក្នុងការដេញថ្លៃនាពេលខាងមុខ ជាមួយនឹងប្រាក់ចំណូលដែលឆ្ពោះទៅរកការជួយកុមារក្រីក្រនៅក្នុងសហគមន៍។ លោក Toby Waterson នាយក នៃសាលាអន្តរជាតិ Shrewsburyភ្នំ ពេញ មានប្រសាសន៍ថា « យើងសង្ឃឹមថា ឪពុកម្តាយដែលបានផ្តល់ពេលវេលារបស់ពួកគេមកកម្មវិធីរបស់យើងកាលពីចុងសប្តាហ៍បានចាកចេញជាមួយនឹងការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលធ្វើឱ្យការផ្តល់ការអប់រំរបស់យើងនៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញមានគុណភាព…